ព័ត៌មានអន្តរជាតិ

អាមេរិក រៀបចំកញ្ចប់ទណ្ឌកម្ម ជាច្រើនទៀត លើប្រទេសអ៊ីរ៉ង់ ខណៈការតវ៉ា កំពុងផ្ទុះឡើង

វ៉ាស៊ីនតោន ៖ រដ្ឋបាលលោក បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់ ប្រសិនបើរបបនេះ បន្តបង្រ្កាបក្រុមអ្នកតវ៉ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

អ្នកឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការ បរទេសលោក Ned Price បានលើកឡើងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អាចនឹងត្រូវបានរំពឹងទុក នៅពេលដែលការតវ៉ាបានបន្ត រហូតដល់ថ្ងៃទី១០ នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលមនុស្សជាង ៤០នាក់ត្រូវបានសម្លាប់ និងរាប់រយនាក់ត្រូវបានចាប់ខ្លួន ។

កាលពីសប្តាហ៍មុន ក្រសួងរតនាគារបានដាក់ទណ្ឌកម្ម លើប៉ូលីលរបស់ប្រទេសអ៊ីរ៉ង់ និងភ្នាក់ងារសន្តិសុខផ្សេងទៀត ដែលពាក់ព័ន្ធនឹងការបង្ក្រាបនេះ។

លោកបានបន្តថា “ទាំងនោះ មិនមែន ជាទណ្ឌកម្ម សិទ្ធិមនុស្ស លើកដំបូង ដែលត្រូវបានដាក់ប្រឆាំង នឹងអ៊ីរ៉ង់ នោះទេ ហើយពួកគេនឹងមិនមែន ជាអ្នកចុងក្រោយដែរ” ។

ការឆ្លើយតបភ្លាមៗ ពីរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ដែលបានផ្តល់ការគាំទ្រជាសំឡេង ដល់បាតុករអ៊ីរ៉ង់ និងដាក់ទណ្ឌកម្ម នៅដើមនៃការតវ៉ានោះ បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រ ពីពេលដែលលោក បៃដិន ជាអនុប្រធានាធិបតីរបស់លោក បារ៉ាក់ អូបាម៉ា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top