ព័ត៌មានអន្តរជាតិ

ការបោះឆ្នោត នៅប្រទេសបារាំង​ នៅឆ្នាំក្រោយ​ អាចធ្វើឱ្យដំណើរការ នៃផែនការពង្រីក សហភាពអឺរ៉ុប​ ជួបឧបសគ្គ

បរទេស៖​ នាយករដ្ឋមន្ត្រីក្រូអាត លោក Andrej Plenković បានព្រមាននៅក្នុងកិច្ចប្រជុំកំពូល Euronews ស្តីពីការពង្រីកសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសបារាំងក្នុងឆ្នាំក្រោយ អាចធ្វើឱ្យផែនការពង្រីកសហភាពអឺរ៉ុបជួបឧបសគ្គ ឬត្រូវរាំងស្ទះ។

ការព្រមានរបស់លោកបានកើតឡើងនៅពេលដែលឥស្សរជនដែលមានជំនឿលើសហភាពអឺរ៉ុប​ នៅខាងស្តាំបំផុត និងខាងឆ្វេងបំផុត រួមទាំងលោកស្រី Marine Le Pen និងលោក Jean-Luc Mélenchon ទទួលបានលទ្ធផលល្អនៅក្នុងការស្ទង់មតិមុនការបោះឆ្នោតឆ្នាំ២០២៧។

ប្រទេសចំនួន​ ៩​ ដែលជាបេក្ខជនគឺ អាល់បានី បូស្នៀ និងហឺហ្សេហ្គោវីណា ហ្សកហ្ស៊ី ម៉ុលដាវី ម៉ុងតេណេហ្គ្រោ ម៉ាសេដូនៀខាងជើង ស៊ែប៊ី តួកគី និងអ៊ុយក្រែន កំពុងស្វែងរកការចូលរួមសហភាពអឺរ៉ុប ដោយមានការចរចាចូលរួមនៅដំណាក់កាលផ្សេងៗគ្នា។

លោក Plenković បានើកឡើងថា “ព្រឹត្តិការណ៍នយោបាយអាចប៉ះពាល់ដល់ការពង្រីកខ្លួនច្រើនជាងអ្វីដែលនរណាម្នាក់អាចស្រមៃបាននៅថ្ងៃនេះ”។ លោកបានបន្ថែមថា “អ្នកបោះឆ្នោត និងគណបក្សមួយចំនួនកំពុងប្រឆាំងនឹងដំណើរការនេះយ៉ាងច្បាស់”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top