ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវបន្តជំរុញការ អនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានាបានដាក់ចេញ ក្នុងការជំរុញសន្ទុះ នៃវិស័យទេសចរណ៍ ឲ្យប្រសីរឡើងវិញ។ ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងាររបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ក្នុងមួយទសវត្សរ៍ចុងក្រោយ...
ភ្នំពេញ ៖ ដំណើរការសាងសង់អគារ ទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ គិតមកទល់ពេលនេះ សម្រេចបាន ៦៩ភាគរយហើយ ។ នាឱកាស សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីការសាងសង់ទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ១៤ កក្កដានេះ សម្តេចបានណែនាំឲ្យក្រុមហ៊ុន បង្កើនការយកចិត្តទុកដាក់ សាងសង់អគារឲ្យមានគុណភាព និងប្រើប្រាស់បានយូរអង្វែង...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាល ពីព្រឹកថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ ២០២២ នេះ បានប្រកាសសាលក្រម និង សម្រេចផ្តន្ទាទោស អតីតមន្ត្រីអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) ម្នាក់ ដាក់គុក២ ឆ្នាំ តែ ទោសត្រូវអនុវត្ត នៅក្នុងពន្ធនាគារ គឺ...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ជំហររបស់សាធារណរដ្ឋអ៊ីស្លាម ចំពោះកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ គឺច្បាស់ណាស់ហើយទីក្រុងតេអេរ៉ង់ នឹងនៅតែប្តេជ្ញាចិត្ត ចំពោះដំណើរការចរចា សម្រាប់ការដោះស្រាយ ភាពខុសគ្នា។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងប្រតិកម្មទៅនឹងការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី...
បរទេស ៖ ប្រទេសកូរ៉េខាងជើង បានក្លាយជាសមាជិកអង្គការ សហប្រជាជាតិទីបីហើយ ដែលបានទទួលស្គាល់ឯករាជ្យភាព របស់សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ។ សមាជិកម្នាក់ នៃបេសកកម្មការទូត របស់កូរ៉េខាងជើង នៅទីក្រុងមូស្គូ បានបញ្ជាក់ ពីការ ទទួលស្គាល់នេះ ជាមួយនឹងទីភ្នាក់ងារ សារព័ត៌មាន RIA កាលពីថ្ងៃពុធ...
ភ្នំពេញ: ស្ត្រីជាប់ចោទវៀតណាមម្នាក់ កាលពីថ្ងៃទី ១៤ខែ កក្កដា ឆ្នាំ ២០២២ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥០លានរៀល ជាប់ពាក់ព័ន្ធនឹងបទល្មើស លាងសំអាតប្រាក់ ប្រព្រឹត្ដ នៅក្នុងរាជធានីភ្នំពេញ កាលពីចន្លោះឆ្នាំ២០២០។ លោក លី...
តេអេរ៉ង់៖ អ៊ីរ៉ង់ កាលពីថ្ងៃពុធបាន ស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះភាពផ្ទុយគ្នារវាងការកត់សម្គាល់ និងអាកប្បកិរិយា ចំពោះតំបន់មជ្ឈិមបូព៌ា ដោយថា ខណៈពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងថាការបង្កើតសន្តិភាព គឺស្ថិតក្នុងចំណោមគោលបំណងនៃ ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់នោះ គោលនយោបាយការបរទេស របស់ទីក្រុងវ៉ាស៊ីនតោន បង្ហាញពីអ្វីផ្សេងទៀត។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានធ្វើការកត់សម្គាល់...
ស្វាយរៀង ៖ លោកលឹម សៀង ហេង អភិបាលក្រុងបាវិត និងមន្ត្រីរាជការសាលាក្រុង បានមូលមតិគ្នា នាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់ត្រីមាស នៅចំនួន៤វត្ត នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានរៀបចំឡើង នៅវត្តពោធិថ្មីហៅវត្តបាវិត នាព្រឹក ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២២ ។ លោកលឹម សៀងហេងបានថ្លែងថា ពិធីនេះអាចប្រព្រឹត្តទៅបាន...
ប៉េកាំង ៖ ទីប្រឹក្សានយោបាយកំពូល របស់ចិន លោក Wang Yang បានអំពាវនាវ ឱ្យជនរួមជាតិតៃវ៉ាន់ ទទួលបានការយល់ដឹង ច្បាស់លាស់ អំពីនិន្នាការរួម នៃទំនាក់ទំនងឆ្លង កាត់ច្រកសមុទ្រ និងឈរយ៉ាងរឹងមាំ នៃប្រវត្តិសាស្ត្រត្រឹមត្រូវ។ លោក Wang សមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ទីក្រុងមូស្គូវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងរីយ៉ាដ ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងមិនត្រូវបានប្រើ ដើម្បីបង្កើតអរិភាពប្រឆាំងនឹងរុស្ស៊ីនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា “យើងវាយតម្លៃខ្ពស់ ចំពោះផលប្រយោជន៍ ទំនាក់ទំនងរបស់យើង និងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយទីក្រុងរីយ៉ាដ” ។ លោកបានលើកឡើងថា “យើងសង្ឃឹមថាការកសាង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញ នៅពេលចិនដកគោលនយោបាយ «សូន្យកូវីដ» ចេញ។ ថ្លែងក្នុងពិធីបិទលទ្ធផលការងារបូកសរុបវិស័យទេសចរណ៍ របស់ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ប្រទេសជាច្រើននៅក្នុងតំបន់ មិនថាតំបន់អាស៊ីទេ តំបន់អឺរ៉ុប ក៏ត្រូវការ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានថ្លែងថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ គឺនៅមានបទល្មើសខ្នាតតូចដែលចាំបាច់ត្រូវបន្តទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលវេលា។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេតប្រឆាំងនឹងការសម្អាតប្រាក់ ជូនមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នាថ្ងៃទី១៣ កក្កដា លោក នេត្រ ភក្ត្រា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៧នាក់ទៀត ខណៈអ្នកជាសះស្បើយចំនួន៩នាក់ និងគ្មានអ្នកស្លាប់។ គិតត្រឹមថ្ងៃ១៤ កក្កដា នេះកម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦,៤០៧នាក់ អ្នកជាសះស្បើយចំនួន ១៣៣,២៦៧នាក់ និងអ្នកស្លាប់ចំនួន៣,០៥៦នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រសិនបើអគ្គិសនីកម្ពុជា មិនទទួលធានារ៉ាប់ពីសំណាក់ រាជរដ្ឋាភិបាលនោះទេ នឹងធ្វើឲ្យខាតបង់ ព្រោះបើសិនដំឡើងថ្លៃអគ្គិសនី ធ្វើឲ្យសណ្ឋាគារទាំងឡាយ នឹងជួបផលវិបាក ខណៈតម្លៃប្រេងបន្ដឡើងថ្លៃផងដែរ។ ក្នុងពិធីបិទសន្និបាតបូក សរុបការងារវិស័យទេសចរណ៍ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ថ្លែងថា វិបត្តិកូវីដ-១៩...
កូឡុំបូ៖ ប្រធានាធិបតីស្តីទីរបស់ស្រីលង្កា Ranil Wickremesinghe កាលពីថ្ងៃពុធបានប្រកាសបម្រាមគោចរទូទាំងប្រទេសមានប្រសិទ្ធភាពរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បទបញ្ជានេះ ហាមបុគ្គលណាម្នាក់នៅលើផ្លូវសាធារណៈ ផ្លូវរថភ្លើង សួនសាធារណៈ កន្លែងកំសាន្តសាធារណៈ ឬទីសាធារណៈផ្សេងទៀត ឬមាត់សមុទ្រនៅតំបន់នោះរហូតដល់ម៉ោង ៥ព្រឹកថ្ងៃព្រហស្បតិ៍ លើកលែងតែស្ថិតនៅក្រោមអំណាចនៃលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរដែលផ្តល់ដោយអាជ្ញាធរពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ លោក Wickremesinghe កាលពីថ្ងៃពុធបានជូនដំណឹងដល់ប្រធានសភា Mahinda Yapa Abeywardena...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា “ច្បាប់របស់សហរដ្ឋអាមេរិក” នៃការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសផ្សេងទៀត នឹងត្រូវបានប្រឆាំងដោយ ប្រជាជនទូទាំងពិភពលោក។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យ ធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ របស់អតីតទីប្រឹក្សាសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក លោក John Bolton ទៅកាន់សារព័ត៌មានដែលថា លោកបានជួយរៀបចំផែនការ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានាបានដាក់ចេញ ក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍ ឲ្យប្រសីរឡើងវិញ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ក្នុងមួយទសវត្សរ៍ចុងក្រោយវិស័យទេសចរណ៍នៅកម្ពុជារីកលូតលាស់គួរឲ្យកត់សម្គាល់ តែជាអកុសលការរាតត្បាតនៃជំងឺកូវីដ-១៩ រយៈពេលពីរឆ្នាំចុងក្រោយ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង។ សម្ដេចតេជោបន្តថា...
ភ្នំពេញ ៖ ខណៈសេវាទូរសព្ទ និងអ៊ិនធឺណេត ហាក់មានភាពដើរយឺតមិនទាន់តម្រូវការដល់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជំរុញឲ្យបណ្ដាក្រុមហ៊ុនប្រព័ន្ធទូរសព្ទ និងអ៊ិនធឺណេតទាំងអស់ ពង្រឹងនិងពង្រីកសេវារបស់ខ្លួនជាពិសេសឲ្យទៅដល់តំបន់ទេសចរណ៍នានាដែលនៅជាតំបន់ដាច់ស្រយ៉ាល ក្នុងគោលបំណងទាក់ទាញអ្នកទេសចរណ៍ឲ្យទៅលេងកម្សាន្ត ។ ក្នុងពិធីបិទសន្និបាត បូកសរុបការងារវិស័យទេសចរណ៍ នាថ្ងៃទី១៤ កក្កដា សម្ដេចតេជោមានប្រសាសន៍ថា ទេសចរណ៍ផ្ទៃក្នុងបានរួមចំណែកយ៉ាងធំក្នុងដំណាក់កាល នៃការស្ដារឡើងវិញ ក្នុងពេល...
កូឡុំបូ៖ ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ស្ថានភាពអាសន្នត្រូវបាន ប្រកាសនៅក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីលោក Gotabaya Rajapaksa បានចាកចេញទៅកាន់ប្រទេសម៉ាល់ឌីវ ចំពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបានបង្កឱ្យមានការតវ៉ាយ៉ាងធ្ងន់ធ្ងរ។ ការិយាល័យបានឲ្យដឹងថា ប៉ូលីសបានដាក់បម្រាមគោចរ នៅក្នុងខេត្តភាគខាងលិច រួមទាំងរដ្ឋធានីកូឡុំបូ ផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រព័ន្ធផ្សព្វផ្សាយប្រទេសម៉ាល់ឌីវ បានរាយការណ៍ថា យន្តហោះយោធាមួយគ្រឿងដឹកលោក Rajapaksa...
យេរ៉ូសាឡឹម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាប់ផ្តើមដំណើរទស្សនកិច្ច នៅមជ្ឈិមបូព៌ាក្នុងប្រទេសអ៊ីស្រាអ៊ែល ជាកន្លែងដែលភាគីទាំង២ បានប្តេជ្ញាថា នឹងធ្វើឱ្យស៊ីជម្រៅ សមាហរណកម្មរដ្ឋជ្វីហ្វនៅក្នុងតំបន់ ខណៈដែលពួកគេប្រឈមមុខ នឹងសត្រូវរួមរបស់អ៊ីរ៉ង់ ។ លោក...
យោងតាមរបាយការណ៍ទិន្នន័យផ្ដល់អោយដោយក្រុមហ៊ុន Meta នាថ្ងៃទិវា Emoji ពិភពលោកឆ្នាំ 2022 បានឱ្យដឹងថា Emoji ដែលត្រូវប្រើប្រាស់យ៉ាងពេញនិយមបំផុត នៅលើបណ្តាញសង្គមFacebookពីសំណាក់អ្នកប្រើប្រាស់គ្រប់វ័យ ចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ ក្នុងប្រទេសកម្ពុជានោះ គឺរូប បេះដូងពណ៌ក្រហម ។ ចំណែកឯ Emoji ដែលទាក់ទងនឹងសកម្មភាពកម្សាន្តដែលពេញនិយមបំផុតនោះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សង្គ្រាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣ អាចកើតមានឡើងក៏ថាបាន ដោយសារតែបញ្ហាកំពុងកើតមានឡើងក្នុងពិភពលោកដែលផ្ដើមចេញពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន បូករួមទាំងការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក។ គួរកត់សម្គាល់ថា ពិភពលោកបច្ចុប្បន្ន កំពុងមានភាពតានតឹងជាច្រើន រួមមាន ៖ បញ្ហាឧបទ្វីបកូរ៉េ សមុទ្រចិនខាងត្បូង តៃវ៉ាន់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង និងជាពិសេសគឺផ្ដើមចេញពីសង្គ្រាម...
កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថា នៅថ្ងៃដែលគាត់ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីរបស់ប្រទេសស្រីលង្កា ដែលបច្ចុប្បន្ននេះកាន់មុខតំណែងជានាយករដ្ឋមន្ត្រី លោក Ranil Wickremesinghe បានស្នើឱ្យប្រធានសភាតែងតាំងនាយករដ្ឋមន្ត្រីថ្មី ក្រុមប្រព័ន្ធផ្សព្វផ្សាយរបស់គាត់បានឲ្យដឹងកាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីលោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេស ។ ក្រុមនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រធានាធិបតីស្តីទី...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថា លោក Rishi Sunak អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ បានឈ្នះការគាំទ្រដ៏ធំបំផុតពីសមាជិកសភាអភិរក្សនិយមកាលពីថ្ងៃពុធ ក្នុងការបោះឆ្នោតដំបូងដើម្បីជ្រើសរើសអ្នកណាដែលនឹងបន្តតំណែងលោក Boris Johnson ជាមេដឹកនាំគណបក្ស និងជានាយករដ្ឋមន្ត្រីអង់គ្លេស ខណៈដែលគូប្រជែង២ទៀតត្រូវបានដកចេញ ។ លោក Sunak...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សង្គ្រាម និងការដាក់ទណ្ឌកម្មបានកំពុងធ្វើឲ្យពិភពលោក បែកបាក់ គ្មានសណ្តាប់ធ្នាប់ ហើយបំផ្លាញវិស័យទេសចរណ៍ផងដែរ ។ សម្តេចតេជោ បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញវិស័យទេសចរណ៍ដំណាក់កាលទី២ (ឆមាសទី២...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែលនិងអាមេរិកបានឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ លើភាពជាដៃគូថ្មីទៅលើវិស័យធ្វើទំនើប កម្មបច្ចេកវិទ្យាដែលរួមមានទាំង ការត្រៀមខ្លួនសម្រាប់វិរុសរាតត្បាត និងបច្ចេកវិទ្យាឆ្លាតវ៉ៃនិងបញ្ហាប ម្រែបម្រួលអាកាសធាតុផងដែរ។ ប៉ុន្មានម៉ោងមុនការមកដល់ប្រទេសលោកប្រធានាធិបតីអាមេរិក Joe Biden នៅក្នុងប្រទេសអ៊ីស្រាអ៊ែល នោះលោកនាយករដ្ឋមន្ត្រី Yair Lapd បានប្រកាសប្រាប់រួចទៅហើយ អំពីយុទ្ធសាស្ត្រថ្មីនៃកិច្ចប្រជុំជាមួយនឹងលោក Biden ដែលនឹងអាចនាំឲ្យទំនាក់ទំនងរវាងប្រទេស ទាំងពីរឡើងដល់មួយកម្រិតថែមទៀត។ គួរឲ្យដឹងដែរថាភាពជាដៃគូនឹងផ្តោតលើការត្រៀមខ្លួន...
ភ្នំពេញ ៖ ដោយសារតែបញ្ហាសង្គ្រាម រវាងអ៊ុយក្រែន និងរុស្ស៊ីអូសបន្លាយមិនទាន់បញ្ចប់ និងមានបញ្ហាផ្សេងៗទៀតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា បច្ចុប្បន្នពិភពលោក កំពុងតែបែកបាក់ជាផ្នែកៗ ៕
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថា ម៉ាកាវបានបិទកាស៊ីណូទាំងអស់របស់ខ្លួន ជាលើកដំបូងក្នុងរយៈពេលជាង ២ឆ្នាំកាលពីថ្ងៃចន្ទ ដោយបានធ្វើឱ្យភាគហ៊ុន នៅក្នុងក្រុមហ៊ុនហ្គេមមួយធ្លាក់ចុះ ខណៈដែលអាជ្ញាធរតស៊ូ ដើម្បីទប់ស្កាត់ការផ្ទុះឡើង នៃមេរោគដ៏អាក្រក់បំផុតនៅក្នុង មជ្ឈមណ្ឌលល្បែងដ៏ធំបំផុត របស់ពិភពលោក ។ កាស៊ីណូចំនួន ៣០បូកបន្ថែម និងអាជីវកម្មផ្សេងទៀត...
ភ្នំពេញ៖ យោងតាមការក្រុមអ្នកជំនាញគ្រូពេទ្យ និងវិទ្យាសាស្ត្រសុខាភិបាល កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ក្រោយការស៊ើបអង្កេតបានរកឃើញថា មានជំងឺដ៏ចម្លែកម្យ៉ាងដែលអាច បង្ហាញអក្ការៈក្តៅខ្លួនអស់កម្លាំងឈាមច្រមុះផងបានបណ្តាលឲ្យ មនុស្សបាត់បង់ជីវិត ៣នាក់ នៅភាគអាគ្នេយ៍នៃប្រទេសតង់ហ្សានី ហើយធ្វើឲ្យមនុស្ស ១០នាក់ទៀត ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររផងដែរ។ ទោះបីជាយ៉ាងក្រុមអ្នកជំងឺទាំងអស់ មានអក្ការៈស្រដៀងទៅនឹង ជំងឺអេបូឡានិងជំងឺ Marburg ក្តីប៉ូន្តែក្រុមគ្រូពេទ្យបានអះអាងថា ពួកគេបានធ្វើតេស្តអវិជ្ជមានជំងឺប្រភេទនេះ ទាំងអស់ហើយសូម្បីតែកូវីដក្តីក៏តេស្តមិនឃើញដែរ។ ករណីដ៏ចម្លែកទាំង១៣នេះ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសតួគីលោក Hulusi Akar កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់បណ្តាញសារព័ត៌មាន ក្នុងស្រុកក្រោយកិច្ចប្រជុំបួនភាគីរវាងយូអិន តួកគី អ៊ុយក្រេននិងរុស្សីផងថា រដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងមូស្គូ បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបង្កើតជាមជ្ឈមណ្ឌល សម្របសម្រួលមួយដែលប្រើប្រាស់ សម្រាប់កិច្ចការងារនាំចេញធញ្ញជាតិឡើងវិញ។ កាលពីថ្ងៃពុធម្សិលមិញនេះដែរ ក្រុមការងារនៃកិច្ចពិភាក្សា ដែលមានប្រភពមកពីប្រទេសរុស្សី ប្រទេសអ៊ុយក្រែន ខាងប្រទេសតួគី និងអង្គការសប្រជាជាតិផង...