ភ្នំពេញ ៖ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល អចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំគណៈ ប្រតិភូនិងគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ ចុះដោះស្រាយ និងពិនិត្យសំណូមពរ របស់តំណាងក្រុមយានយន្ត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ការហាត់ប្រាណ គឺជាវិធីដ៏ល្អ សម្រាប់មនុស្សគ្រប់រូប ដែលអាចហាត់បាន រាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុង ធ្វើចត្តាឡីស័ក។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពី ករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន១២នាក់ថ្មី និងមានករណីស្លាប់ ចំនួន២នាក់បន្ថែមទៀតផងដែរ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២,៧១៥នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានចេញលិខិតស្ដីពី ប្រតិទិន នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ៕
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៧នាក់ថ្មី និងករណីស្លាប់ស្ត្រីជនជាតិខ្មែរ ចំនួន០២នាក់បន្ថែមទៀត ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦២នាក់ ខណៈមានជាសះស្បើយ ចំនួន៣៩នាក់ និងស្លាប់ចំនួនម្នាក់ ។
ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន និងបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៩នាក់ថ្មី និងមានករណី ជាសះស្បើយ ១១០នាក់ផងដែរ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាក ទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល...
ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានផ្តល់ជំនួយ ឥតសំណងចំនួន ២,៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រកិច្ចប្រតិបត្តិការ បោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ ពីសង្គ្រាមនៅកម្ពុជា ។ តាមរយៈគេហទំព័រ ហ្វេសប៊ុក នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក...
ភ្នំពេញ ៖ មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានប្រកាសឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា មានវត្តមានមេអំបៅខ្មោចចំនួន ៨៤៩ប្រភេទ ។ យោងតាមហ្វេសប៊ុក មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នៅថ្ងៃទី២០ កក្កដានេះ បានបញ្ជាក់ថា «ថ្ងៃនេះមិនគ្រាន់ តែជាសប្តាហ៍ធម្មតានោះទេ ។ តើដោយសារមូលហេតុអ្វី? ដោយសារតែចាប់ពីថ្ងៃទី១៧...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃ២០ កក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាម មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៣២៨៧ ករណី និងស្លាប់ ៦១នាក់ ។ លោក...
ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន សង្ឃឹមថាអង្គការសុខភាព ពិភពលោក (WHO) នឹងប្រកាន់ខ្ជាប់ នូវស្មារតីវិទ្យាសាស្ត្រវិជ្ជាជីវៈ និងវត្ថុបំណង និងធ្វើការជាមួយសហគមន៍ អន្តរជាតិ ដើម្បីរក្សានូវ លក្ខណៈវិទ្យាសាស្ត្រ និងធម្មជាតិ នៃប្រភពដើមជំងឺកូវីដ-១៩ ។ លោកបានលើកឡើងថា ប្រទេសចិន មានការព្រួយបារម្ភ...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងវៀតណាម បានប្រកាសថា ភាគីទាំងពីរ បានឈាន ដល់កិច្ចព្រមព្រៀង ស្តីពីគោលនយោបាយ រូបិយវត្ថុ ពោលគឺប៉ុន្មាន ខែបន្ទាប់ពីក្រសួងរតនាគារ សហរដ្ឋអាមេរិក ក្រោមរដ្ឋបាល អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដាក់ស្លាកប្រទេសវៀតណាមថា ជា“ អ្នករៀបចំរូបិយវត្ថុ” ។...
ភ្នំពេញ៖ ដោយពិនិត្យមើលឃើញ ទំនាក់ទំនងកាន់តែស្អិតរមួត រវាងកម្ពុជានិងចិន ដែលត្រូវបានចាត់ទុកថាជា “មិត្តដែកថែប” នោះ “វេទិកាស្មេរ៖ ស្តីអំពីទំនាក់ទំនង កម្ពុជា ចិន” ត្រូវបានបង្កើតឡើង ដើម្បីរួមចំណែកផ្តល់ជាទស្សនៈ និងចក្ខុវិស័យ ដូចជាទស្សនទាននានា របស់ថ្នាក់ដឹកនាំ ទាំងពីរ ក៏ដូចជាប្រជាជនទាំងពីរ ឆ្ពោះទៅរកការកសាង “សហគមន៍ជោគវាសនាតែមួយ”។ “វេទិកាស្មេរ ស្តីអំពីទំនាក់ទំនង...
ខេត្តកំពង់ស្ពឺ ស្ថិតនៅខាងលិចទីក្រុងភ្នំពេញ ហើយនៅជិតច្រកចូល ទីក្រុងភ្នំពេញបំផុត។ ខេត្តនេះជាខេត្តមួយ ដែលល្បីល្បាញពីការផលិតស្ករត្នោត ដែលមានគុណភាពល្អបំផុត នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នខេត្តកំពង់ស្ពឺ កំពុងតែរីកចម្រើនគួរឲ្យកត់សម្គាល់ អមជាមួយនឹងតំបន់ទាក់ទាញ នៅក្នុងស្រុកជាច្រើន ដែលមានដូចជា សារមន្ទីរ រមណីយដ្ឋាន ឧទ្យានជាតិ និងតំបន់ទេសចរណ៍ ជាច្រើនទៀត។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនសច្ចៈប្រផឹធី សូមធ្វើការណែនាំ ជូនដល់បងប្អូន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និង ជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនា ហេដ្ឋារចនា សម្ព័ន្ធផ្លូវ ៣៨ ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៤០នាក់ និងជាសះស្បើយចំនួន ៦៨នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាក ទៅពិនិត្យ និងអ្នកប៉ះពាល់ ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ក្នុងឱកាសធ្វើបទបង្ហាញ ក្នុងកិច្ចប្រជុំពិភាក្សា ជាមួយក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានលើកឡើងថា បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) តែងតែយកចិត្តទុកដាក់ លើសុខុមាលភាព របស់កម្មករនិយោជិត...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានសង្កេតឃើញលើបណ្តាញអ៊ីនធឺណិត និងទទួលបានសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋជាបន្តបន្ទាប់ អំពីបទល្មើសអ៊ីនធឺណិតថ្មីៗ ប្លែកៗ និងមួយចំនួនផ្សេងទៀត ជាប្រភេទបទល្មើសដែលធ្លាប់បានកើតឡើងកន្លងមក។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា ធ្វើការចែករំលែកនូវវិធីសាស្ត្រមួយចំនួន ជាជំនួយស្មារតីជូនប្រជាពលរដ្ឋទូទៅ ដើម្បីអនុវត្តបង្ការទប់ស្កាត់ និងការពារខ្លួនកុំឲ្យក្លាយជាជនរងគ្រោះ នៃបទល្មើសឆបោកប្រាក់ ដោយប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យាអ៊ីនធឺណិត។...
បរទេស៖ នាយករដ្ឋមន្ត្រីស្តីទី នៃប្រទេសហៃទី លោក Claude Joseph បាននិយាយនៅពេលថ្មីៗនេះថា លោកនឹងចុះចេញ ពីតំណែង ដូច្នេះលោក Ariel Henry ដែលត្រូវបានតែងតាំង កាលពីថ្ងៃទី០៥ ខែកក្កដា ដោយលោកប្រធានាធិបតី Jovenel Moise មុនពេលគេធ្វើឃាតនោះ អាចមកឡើងកាន់តំណែងនេះ។ លោក Ariel...
ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ បានកត់ត្រាចំនួនអ្នកឆ្លងថ្មី ដែលបានបញ្ជាក់ឲ្យដឹង គឺមានចំនួន៣៤.២៥៧នាក់ និងស្លាប់ចំនួន១.៣៣៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។ នេះជាចំនួន ដែលបានកើនឡើង ខ្ពស់បំផុត ប្រចាំថ្ងៃសម្រាប់តួលេខ នៃអ្នកស្លាប់...
ភ្នំពេញ ៖ “លោក សម រង្ស៊ី អំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់ អាវុធស្នេហាជាតិ ត្រៀមខ្លួន ចូលរួមបង្កើត រដ្ឋាភិបាល បង្រួបបង្រួមជាតិ នៅកម្ពុជា ដូចរដ្ឋាភិបាលបង្រួបបង្រួមជាតិ នៅប្រទេសភូមា” ។ ប៉ុន្តែលោក មុត ចន្ថា មនុស្សជំនិត របស់លោក កឹម...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា កងកម្លាំងអាមេរិកប្រចាំនៅកូរ៉េ (USFK) បានឲ្យដឹងនៅថ្ងៃអង្គារនេះថា យោធារបស់សហរដ្ឋចំនួន ១៨នាក់ទៀត និងជនស៊ីវិលដែលមានការ ពាក់ព័ន្ធនៅក្នុងទឹកដីកូរ៉េខាងត្បូង បានតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ។ កងទ័ព USFK បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា មានអ្នកបម្រើការចំនួន ២៣នាក់បានបញ្ជាក់ថា ឆ្លងជំងឺកូវីដ-១៩ ចន្លោះពីថ្ងៃទី៩ និងថ្ងៃទី១៧...
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានប្រាប់ប្រជាពលរដ្ឋថា កុំឲ្យផ្ញើថវិកា១ដុល្លារ ទៅហ្វេកប៊ុកឈ្មោះ «ស្លាបប៉ាកកាទេវរាជ» ព្រោះជាល្បិចសម្រាប់ប្រមូលថវិការបស់ខ្លួន ខណៈការចាក់វ៉ាក់សាំងមិនគិតថ្លៃឡើយ ។ ការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងសុខាភិបាលបែបនេះ ក្រោយមានហ្វេសប៊ុកមួយឈ្មោះ ស្លាបប៉ាកកាទេវរាជ បានបង្ហោះថា «ការចាក់វ៉ាក់សាំងយកកាត គឺជាការរៀបគម្រោង...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបាន រាយការណ៍កាលពីថ្ងៃពុធថា ប្រេស៊ីលបានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៩៤៨នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនឡើងដល់ ៥៤២.២១៤នាក់ ។ ក្រសួងបានបញ្ជាក់ថា មានអ្នកឆ្លងបន្ថែមទៀតចំនួន ៣៤.១២៦នាក់ ក៏ត្រូវបានគេបញ្ជីការរួចហើយដែរ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ១៩.៣៧៦.៥៧៤នាក់...
បរទេស៖ ការិយាល័យនៃគណៈកម្មការអប់រំមូលដ្ឋាន (Obec) បានបញ្ជាអនុញ្ញាតឱ្យយកអគារសាលារៀននៅទូទាំងប្រទេស ដែលមិនប្រើនៅលើបរិវេណរបស់ពួកគេ ប្រែទៅជាមន្ទីរពេទ្យ ខណៈចំនួននៃការឆ្លងថ្មីវីរុស Covid-19 នៅតែបន្តកើនឡើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមប្រភពព័ត៌មានពីគណៈកម្មការនេះបានអោយដឹងថា បទបញ្ជាដែលត្រូវបានដឹកនាំទៅកាន់មន្រ្តីអប់រំជាន់ខ្ពស់នៅទូទាំងប្រទេសត្រូវបានចុះហត្ថលេខាដោយអគ្គលេខាធិការ Obec គឺលោក Amporn Pinasa...
ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវិដ១៩ថ្មីចំនួន៨២៥នាក់ទៀត ជាសះស្បើយចំនួន១០២២នាក់ និងស្លាប់ចំនួន២១នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៤០៤នាក់ និងអ្នកដំណើរពីបរទេសចំនួន៤២១នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៦៨៧៩៦នាក់ អ្នកជាសះស្បើយចំនួន៦១០៣៩នាក់ និងអ្នកស្លាប់ចំនួន១១៤៩នាក់៕
ដើម្បីឆ្លើយតបតម្រូវការ និងជាការថ្លែងអំណរគុណ ដល់បងប្អូនអតិថិជន ដែលតែងតែគាំទ្រ ដែលបានអញ្ជើញ មកភ្លក់រសជាតិ នៅហាងផ្ទាល់ព្រមទាំងកម្មង់ខ្ចប់ ទៅតាមគេហដ្ឋាន ឥឡូវនេះ អាហាររដ្ឋានស៊ុបពពែ ស្រីពេជ្រ ហេងហេង មានប្រម៉ូសិនពិសេស បើពុកម៉ែបងប្អូនទិញស៊ុប ២ឆ្នាំង ថែមជូនសាច់ពពែអាំង១ចាន និងបញ្ចុះតំលៃ ជូន10% ថែមទៀត។ តោះៗនៅចាំអីទៀត ទាក់ទងមកកាន់ (Telegram)...
បរទេស៖ អតីតមន្ត្រីនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បាននិយាយថា វាទំនងជាកូរ៉េខាងជើងបានធ្វើការផលិតបាននូវសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចកម្រិតខ្ពស់ចំនួន៥៤០ គីឡូក្រាម នៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែ Yongbyon នៅត្រឹមចុងឆ្នាំ២០២០។ លោក Olli Heinonen ជាអតីតអគ្គនាយករងនៃទីភ្នាក់ងារ បានមានប្រសាសន៍នៅក្នុងបទវិភាគមួយ ដែលចេញផ្សាយថ្មីៗនេះលើគេហទំព័រ 38 North ថា ការផលិតសារធាតុអ៊ុយរ៉ានីញ៉ូមលំដាប់ថ្នាក់អាវុធនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃសមត្ថភាពកូរ៉េខាងជើង ក្នុងការផលិតវត្ថុធាតុសម្រាប់អាវុធនុយក្លេអ៊ែ។ តាមសេចក្តីរាយការណ៍...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានផ្ដាំផ្ញើទៅកាន់ក្រុមអគតិថា បើខ្លួនមិនបានជួយអ្វីទេ កុំយកជើងរាទឹក ពិសេសនោះ កុំរំខានក្នុងការព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។ លោកស្រី បន្ដថា ក្រុមពួកអគតិទាំងនោះ លើកឡើងនាពេលកន្លងមក ទៅភាគច្រើនពាក់វែនតាខ្មៅ មើលមិនឃើញ អ្វីទាល់តែសោះ ចំពោះការខិតខំប្រឹងប្រែងរបស់...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា ប្រធានក្រុមការងារទទួល បន្ទុកលើការងារជំងឺកូវីដ-១៩ នៃក្រុមប្រឹក្សាបច្ចេកទេសជាតិឥណ្ឌា ស្តីពីការចាក់ថ្នាំបង្ការរោគ ហៅកាត់ថា (NTAGI) និងជាសហប្រធាននៃក្រុមស្រាវជ្រាវវិទ្យា សាស្ត្រជាតិឥណ្ឌា ហៅថា SARS-CoV-2 (INSACOG) និងវេជ្ជបណ្ឌិត NK Arora កាលពីថ្ងៃចន្ទ បានឱ្យដឹងថា វីរុសឈ្មោះ...