ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៧នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១៣នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៩នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៣៩នាក់ ស្លាប់ ២នាក់។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៨៤០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៩៤៣នាក់ និងកំពុងសម្រាកព្យាបាល៨៨០នាក់ ស្លាប់១៧នាក់៕
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ និងបានយកសំណាករួចដោយប្រើឧបករណ៍តេសរហ័ស Rapit Test ជាលើកទី២ លើអ្នកដែលមានការពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ នៅសាលាសង្កាត់ព្រែកកំពឹស ចំនួន២៥នាក់...
ភ្នំពេញ៖មេឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឃុបឃិតជាប្រព័ន្ធជាមួយជនទុច្ចរិត បានយកគ្រឿងចក្រឈូសឆាយ ដីតំបន់ ២ តំបន់អភិរក្សដែននេសាទ យកលក់ឲ្យឈ្មួញ ទំហំ ១២០ ហិកតា ដែលមានប្រជាពលរដ្ឋចំនួន ៨០៨ នាក់ តំណាងគ្រួសារ ។ ពាក់ព័ន្ធករណីនេះអាជ្ញាធរហាក់គ្មានវិធានការដោះស្រាយ ស្ងាត់ឈឹង ធ្វើឲ្យប្រជាពលរដ្ឋបាត់ជំនឿទាំងស្រុង។
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យបើកដំណើរការឡើងវិញ ចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មអូឡាំពិក មានទីតាំងក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ពីម៉ោងសូន្យថ្ងៃទី១៧ ខែកក្កដានេះ បន្ទាប់ពីអាជ្ញាធរ បានសម្រេចបិទផ្សារនេះ១៤ថ្ងៃ ក្រោយរកឃើញមានករណីវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការឡើងថ្លៃមុខទំនិញ និងសាំងស្របពេលកូវីដ១៩ មិនធូរស្រាលបែបនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋខ្មែរ ហើយរឹតតែបន្ថែមបន្ទុកដល់ពលរដ្ឋថែមមួយកំរិតទៀត ក្រៅពីការស្វែងរកចំណូលបង់ធនាគារ ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងបន្ថែមថា”រាជរដ្ឋាភិបាល គួរបង្កើតឲ្យមាននូវគោលនយោបាយ ដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋខ្មែរ ក្នុងកម្រិតណាមួយ ដើម្បីបន្ធូរបន្ថយដល់ទុក្ខលំបាក...
បរទេស៖សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ កំពុងត្រៀមរៀបចំធ្វើការដាក់ ទណ្ឌកម្មលើមន្ត្រីចិនជាច្រើនរូប ជុំវិញការបង្ក្រាបរបស់ទីក្រុងប៉េកាំង លើចលនាលទ្ធិប្រជាធិបតេយ្យនៅហុងកុង ក៏ដូចជាធ្វើការព្រមានដល់ក្រុមហ៊ុនជំនួញអន្តរជាតិ ដែលកំពុងធ្វើប្រតិបត្តិការនៅទីនោះ ស្តីពីស្ថានភាពកំពុង ធ្លាក់ចុះដុនដាប។ ប្រភពដែលដឹងពីព័ត៌មាននេះ បាននិយាយប្រាប់ថា ទណ្ឌកម្មហិរញ្ញវត្ថុ នឹងផ្តោតគោលដៅដល់មន្ត្រីចំនួន៧រូប មកពីការិយាល័យទទួលបន្ទុកកិច្ចការហុងកុងរបស់ប្រទេសចិន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ថា លោកវេជ្ជបណ្ឌិត Samiran Panda ប្រធានគ្រប់គ្រងរោគរាតត្បាត និងជំងឺឆ្លង នៅស្ថាប័នស្រាវជ្រាវសុខភាព កំពូលរបស់ប្រទេសឥណ្ឌា បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា រលកទី៣នៃការផ្ទុះឡើងជំងឺកូវីដ-១៩នឹងកើតឡើងនៅចុង ខែសីហា ។ ទោះយ៉ាងណា លោក Panda បានលើកឡើងថា មានឱកាសរលកទី៣នឹងជារលកមួយ ស្រាលហើយមិនខ្លាំងដូចរលកទី២...
ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានផ្ដល់ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ តាម គោលការណ៍ស្ម័គ្រចិត្ត ដល់កុមារ ចាប់ពីអាយុ១២-១៧ឆ្នាំ ប្រមាណ១,៩នាក់ ។ លោករដ្ឋមន្រ្តីបញ្ជាក់...
សាន់ទីយ៉ាហ្គោ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសឈីលី បានរកឃើញប្រភេទ វីរុសបង្កជំងឺកូវីដ-១៩ក្លាយពូជ Gamma នៅក្នុងឆ្នាំនេះ ដោយវីរុសនេះមានលក្ខណៈ រីករាលដាលខ្លាំងបំផុត នៅទូទាំងប្រទេស ហើយតំបន់ដីសណ្ត ដែលទើបមកដល់ថ្មី កំពុងប្រឈមនឹងបញ្ហាកាន់ តែខ្លាំងដោយសារ តែការឆ្លងជំងឺកាន់តែខ្លាំង ។ លោក Sergio...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថា របាយការណ៍សុខភាព ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានភាពសុខភាព របស់ លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល គឺមាំមួន ប៉ុន្តែគាត់នឹងស្នាក់នៅ មន្ទីរពេទ្យនៅទីនេះ ដើម្បីព្យាបាលការស្ទះពោះវៀន ។ មន្ទីរពេទ្យឯកជន Vila Nova...
បរទេស ៖ ក្រសួងការពារជាតិ អាមេរិក បានបញ្ជាក់ថា អតីតទាហានកូឡុំប៊ីមួយចំនួន ដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសហៃទី កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងការសម្លាប់ លោក Moise គឺបានទទួលការបណ្តុះបណ្តាល ពីយោធាសហរដ្ឋអាមេរិកក្នុងកំឡុង ពេលរបស់ពួកគេ នៅជាយោធាកូឡុំប៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា...
គម្រោងស្តីពី “ការសិក្សា និងការវាយតម្លៃ លើរបបធានារ៉ាប់រងសុខភាព នៃ ប.ស.ស.កម្ពុជាមួយនេះ ត្រូវបានលើកយកមកពិភាក្សា រវាងលោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម ជាមួយអង្គការអន្តរជាតិខាងការងារ (ILO)...
ភ្នំពេញ ៖ ភ្លាមៗក្រោយបានដឹងថា លោក ឌុច សុវណ្ណារី ជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបង្ហោះសារផ្ជាញ់ផ្ចាល ដល់អ្នកស្លាប់ ដែលជាមន្រ្តីរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដកតំណែងចេញពីតួនាទី ។ ការប្រកាសដកតំណែងលោក ឌុច សុវណ្ណារីនេះ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យភាគីពាក់ព័ន្ធបញ្ឈប់ការកេង ចំណេញនយោបាយ លើបញ្ហាប្រភពដើម នៃជំងឺកូវីដ -១៩ បញ្ឈប់ការប្រើប្រាស់បញ្ហានេះ ដើម្បីបន្ទោស និងបញ្ឈប់ការធ្វើអំពើ សហប្រតិបត្ដិការស្រាវជ្រាវ ប្រភពដើម។ អ្នកនាំពាក្យបានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីប្រទេស ចំនួន ៤៤ កាលពីថ្ងៃព្រហស្បតិ៍ បានដាក់លិខិតរួមគ្នាមួយ...
ណៃរ៉ូប៊ី ៖ ក្រុមអ្នកជំនាញ បានឲ្យដឹងថា វ៉ាក់សាំងថ្មីមួយ គួរតែត្រូវបានបង្កើតឡើង នៅឆ្នាំ២០២៥ ដើម្បីជំរុញសង្គ្រាមប្រឆាំង នឹងជំងឺរបេង ដែលបានអះអាងថា មានមនុស្ស ៤០០០ នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ នៅក្នុងប្រទេស ដែលមានបន្ទុកធ្ងន់ នៅភាគខាងត្បូង ពិភពលោក ។ ថ្លែងនៅក្នុងវេទិកានិម្មិត ដើម្បីប្រារព្ធខួប ១០០...
រ៉ង់ហ្គូន ៖ ប្រទេសមីយ៉ាន់ម៉ា កំពុងតែពុះពារនឹងកង្វះអុកស៊ីសែន ផ្នែកវេជ្ជសាស្ត្រ ចំពេលមានករណីរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈដែលប្រទេសនេះ បានរាយការណ៍ ពីការឆ្លងមេរោគវីរុសថ្មី ចំនួន ៧,០៨៣ករណី ក្នុងរយៈពេល ២៤ ម៉ោង ។ ដោយសារបុគ្គលិកពេទ្យជាច្រើន នៅតែមិនព្រមវិលត្រឡប់ ទៅរកការងារធ្វើវិញ ដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ចំនួនពិតប្រាកដនៃ...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៤៥នាក់ និងជាសះស្បើយចំនួន៣៦នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ភ្នំពេញ ៖ ក្នុងនាមជាអ្នកចូលចិត្ត តាមស្ថានការណ៍នយោបាយ ទាំងក្នុងនិងក្រៅប្រទេស និងជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានលើកឡើងថា ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវរដ្ឋាភិបាលអាមេរិក បោកប្រាស់ ដើម្បីបម្រើផលប្រយោជន៍ ឲ្យមហាអំណាចនេះ ប៉ុន្តែឥឡូវដោយសារលោក សម...
ភ្នំពេញ៖ ជាថ្មីម្តងទៀត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១២៦ បើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ា ទៀ វិចិត្រ បានព្រលែងទាំង១២៦លើក ជាបន្តបន្ទាប់មកនេះ មានចំនួនជាង២០០ក្បាលហើយ។ គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច អនុញ្ញាតបើកឲ្យធ្វើសកម្មភាពលក់ដូរឡើងវិញ ក្នុងផ្សារសាមគ្គីស្ទឹងត្រែង ចាប់ពីថ្ងៃចន្ទទី១៩ ខែកក្កដា ឆ្នាំ២០២១ តទៅ។
ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាម្ដងរួចមក កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក្រោមការចាត់តាំងពីសំណាក់ លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមការងារ បច្ចេកទេស...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៥នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ២៤៦នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
បច្ចុប្បន្នភាព លោក Antony Blinken រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក បានចេញនូវការព្រមានមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដានេះ អោយប្រទេសចិនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំភិតបំភ័យប្រទេសក្នុងតំបន់ ជាពិសេសគឺប្រទេសដែលមានចម្លោះជាមួយប្រទេសចិន ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ។ ទន្ទឹមនឹងការព្រមាននេះ លោក Antony Blinken បានអំពាវនាវដល់ប្រទេសចិន អោយបញ្ឈប់សកម្មភាបបង្ករឿងជាមួយបណ្តាប្រទេសក្នុងតំបន់ តាមរយៈការអះអាងយកកម្មសិទ្ធិដែលទឹកច្រើនហួសហេតុនៅសមុទ្រចិនខាងត្បូង ដែលធ្វើអោយប៉ះពាល់ដល់ប្រទេសជាប់ព្រំដែនសមុទ្រជាមួយនឹងប្រទេសចិន ។ ប្រទេសក្នុងតំបន់ ដែលមានជម្លោះជាមួយចិនអំពីការទាមទារយកកម្មសិទ្ធិក្នុងដែនទឹកនៅសមុទ្រចិនខាងត្បូង គឺមានប្រទេសព្រុយណេ ម៉ាឡេស៊ី...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ចាប់ពីថ្ងៃទី១៦-៣១ ខែកក្កដា ឆ្នាំ២០២១ តម្លៃប្រេងសាំងធម្មតា នឹងឡើងដល់៤១០០ ខណៈម៉ាស៊ូតមានតម្លៃ៣៦៥០រៀល ក្នុងមួយលីត្រ៕
ភ្នំពេញ៖ កម្ពុជានឹងទទួលបានមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ពីភាគីសហរដ្ឋអាមេរិក ។ រូបចម្លាក់នេះ ត្រូវបានអាមេរិករឹបអូសបានពីពលរដ្ឋខ្លួន នៅសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក ។ យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៦ កក្កដានេះ បានឲ្យដឹងថា វត្ថុបុរាណដ៏ពិចិត្រនេះ ត្រូវបានយកចេញពីប្រាសាទក្រចាប់ដែលជាប្រាសាទមួយ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានី នៃអាណាចក្រខ្មែរ...
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ថា កម្ពុជា ពុំធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីប្រទេស អនុវត្តកាត់ប្រដាប់ភេទស្រ្តី (Female Genital Mutilation)នោះទេ ប៉ុន្ដែការលើកកម្ពស់យេនឌ័រ មានការរីកចម្រើន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ដែលបានដកស្រង់ ក្នុងបទអន្តរាគមន៍បង្ហាញអំពីសមិទ្ធផល...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានប្រកាសពីការស្លាប់ដែល ទាក់ទងទៅនឹងជំងឺកូវីដ១៩ចំនួន ៦៩នាក់ថែមទៀត នៅក្នុងទីក្រុងហូជីមិញ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបានបង្កើនចំនួនអ្នកស្លាប់ ដោយសារវីរុសនេះដល់ ២០៧ នាក់។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការស្លាប់នេះបានកើតឡើងចាប់ពីថ្ងៃទី ៧ ខែមិថុនា ដល់ថ្ងៃទី...
បាងកក៖ កំណត់ត្រាប្រចាំថ្ងៃនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ បានកើនឡើងខ្ពស់បំផុតរហូតដល់ ៩៦៩២នាក់ ហើយករណីឆ្លងសរុបមានរហូតដល់ ៣៨១,៩០៧ ចាប់តាំងពីការចាប់ផ្តើម នៃការរាតត្បាតនេះ ខណៈដែលអាជ្ញាធរកំពុងព្យាយាម ដោះស្រាយរលកនៃការឆ្លង ដ៏ធំបំផុតរបស់ប្រទេស រហូតមកដល់ពេលនេះ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន សិង្ហបុរីបានឲ្យដឹងថា ក្រុមការងារពិសេសទទួលបន្ទុកជំងឺកូវីដ-១៩ ក៏បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នាក់បន្ថែមទៀតចំនួន ៦៧ នាក់...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងមិនប្រើយោធា ដើម្បីកាន់កាប់រដ្ឋាភិបាល ដោយខុសច្បាប់នោះទេ បន្ទាប់ពីការចាញ់ការបោះឆ្នោតរបស់លោក ប៉ុន្តែលោកបានស្នើថា ប្រសិនបើលោកព្យាយាមធ្វើរដ្ឋប្រហារ វានឹងមិនមានជាមួយទីប្រឹក្សាយោធា កំពូលរបស់លោកនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដ៏វែងមួយលោក ត្រាំ បានឆ្លើយតបនៅក្នុងសៀវភៅថ្មី ដែលរៀបរាប់ពីការភ័យខ្លាចពីឧត្តមសេនីយ៍ Mark Milley ថាប្រធានាធិបតីដែលចេញពីតំណែង នឹងធ្វើរដ្ឋប្រហារក្នុងអំឡុង...