ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ៦នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីបប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ៩ ថ្មីចំនួន ៨៥នាក់ បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន ០៣នាក់។
បរទេស៖លេខាធិការស្តីទី នៃទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយការពារ សំណើរទិញនាវាពិឃាត Flight III មួយគ្រឿងក្នុងកញ្ចប់ថវិកាឆ្នាំនេះ ជំនួសឲ្យពីរគ្រឿង នៅក្នុងអំឡុងកិច្ចប្រជុំស្តីពី កញ្ចប់ថវិការបស់រដ្ឋសភា។ មន្ត្រីមួយចំនួនបានលើកឡើងពី តម្លៃថាជាមូលហេតុ ដែលទ័ពជើងទឹក បានស្វះស្វែងទិញតែមួយគ្រឿង នៅក្នុងកញ្ចប់ថវិកាឆ្នាំ២០២២ ជំនួសគម្រោងទិញពីរគ្រឿង ក្នុងកុងត្រាច្រើនឆ្នាំបច្ចុប្បន្ន រវាងទ័ពជើងទឹកនិងក្រុមហ៊ុន General Dynamics...
បរទេស៖មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានធ្វើការបញ្ជាក់ ក្នុងសន្និសីទកាសែតមួយ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ក្រសួងការបរទេសអាមេរិក និងមន្ទីរបញ្ចកោណ កំពុងធ្វើការងារលើគម្រោងជម្លៀស ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលបានធ្វើការឲ្យសហរដ្ឋអាមេរិក នៅក្នុងអំឡុងសង្គ្រាមរយៈពេល ២០ឆ្នាំ ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោក John Kirby ដែលជាឧត្តមនាវីចូលនិវត្តន៍ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស Deborah Bronnert កាលពីថ្ងៃព្រហស្បតិ៍ ហើយបានធ្វើការតវ៉ា យ៉ាងខ្លាំងប្រឆាំងនឹងការរំលោភបំពាន ដោយនាវាចម្បាំងអង់គ្លេស នៃព្រំដែនរដ្ឋរបស់រុស្ស៊ីនៅ សមុទ្រខ្មៅ។ ក្រសួងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បានថ្កោលទោសចំពោះ“ សកម្មភាពបង្កហេតុ និងប្រកបដោយគ្រោះថ្នាក់” នៃនាវាពិឃាត HMS Defender របស់កងទ័ពជើងទឹកអង់គ្លេសនៅក្នុង“ ដែនទឹក” របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ដែលបានប្រឆាំងនឹង...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣២នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន២៥នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន ៧នាក់ និងមានករណីជាសះស្បើយចំនួន ៤៨នាក់ ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ២១នាក់ថ្មី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លង ជំងឺកូវីដ១៩ សរុប ចំនួន ១១៥៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៧២៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន...
ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានអំពាវនាវឲ្យបញ្ឈប់ ការចែកចាយ និងប្រើប្រាស់ជាបន្ទាន់ នូវអាល់កុលក្លែងក្លាយ ចំនួន ៧៤.០៦០លីត្រ ដែល គ.ប.ផ.ក បានធ្វើការបង្ក្រាប កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ តាមសេចក្ដីជូនដំណឹងរបស់ គ.ប.ផ.ក នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច ធ្វើចត្តាឡីស័កលើកនេះ ចំពេលបាល់ទាត់អឺរ៉ុប ហើយយប់មើលបាល់ ពេលព្រឹកធ្វើការ ពេលល្ងាចហាត់ប្រាណ។ សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ មិថុនា ដល់ថ្ងៃទី៣...
ភ្នំពេញ៖លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១ បាននាំយកម្ហូបអាហារចម្រុះ និងសម្ភារៈការពារជំងឺកូវីដ១៩ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យ កងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ ដែលតាមការគ្រោងទុកក្រុមគ្រូពេទ្យនឹងប្រើរយៈពេល៤៥ថ្ងៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្នាទាំងដូសទី១ និងដូសទី២។ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ...
ក្រោយទទួលបានការកោតសរសើរ និងគាំទ្រខ្លាំងលើរូបរាងកំប៉ុងថ្មីដ៏ស្អាតអស្ចារ្យ ដែលបានប្តូរកាលពីឆ្នាំ ២០១៩ កន្លងមកនោះ ស្រាបៀរ កម្ពុជា ពេលនេះ កំពុងតែត្រៀមផ្លាស់ប្តូររូបរាងដប ដោយរំលេចនូវការរចនា កាន់តែស្អាតប្រណិត និងទាន់សម័យជាងមុន នេះបើតាមការឲ្យដឹង ពីតំណាងចែកចាយម្នាក់ នៅខេត្តកណ្តាល។ បើតាមតំណាងចែកចាយរូបនេះ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនបានដឹកជញ្ជូនស្រាបៀរ កម្ពុជា ដបមានរូបរាងខុសពីទំនិញ...
ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ហៅកាត់ថា G-Link បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការ អភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ការចូលរួមចំណែកក្នុងការអភិវឌ្ឍនេះ រួមបញ្ចូលទាំងការលើកកម្ពស់ កម្រិតស្ដង់ដារសេវាកម្ម និងផលិតផលរបស់ខ្លួន ដើម្បីធ្វើឱ្យប្រាកដថាវិនិយោគិន និងអ្នកជួញដូរអាចរីករាយជាមួយដំណើរវិនិយោគដ៏អស្ចារ្យក្នុងការស្វែងរក ប្រភពបង្កើតប្រាក់ចំណូលបន្ថែម ក្នុងបរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព និងតម្លាភាព។ ជាមួយនឹងការបន្ថែមផលិតផលកិច្ចសន្យា លើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ...
AFP៖ អូស្រ្តាលី និងអ៊ីស្រាអែល ដែលទទួលជោគជ័យ ក្នុងការទប់ស្កាត់ Covid-19 រៀបចំការរឹតត្បិត ឡើងវិញ នៅថ្ងៃសុក្រនេះ ខណៈករណីជាច្រើន បានកើនឡើងនៃ ការរីករាលដាលខ្ពស់ ដែលបានគំរាមកំហែង ដល់ទ្វីបអាហ្វ្រិក ផងដែរ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន បារាំង អាអេហ្វប៉េ (AFP) ចេញផ្សាយ នៅមុននេះបន្តិច។...
ភ្នំពេញ ៖ លោក សយ សុភាព បានផ្ញើសារទៅកាន់យុវជន៣នាក់ ដែលពួកគេអះអាងខ្លួនឯង ជាអ្នកការពារបរិស្ថាន ត្រូវបានតុលាការចោទប្រកាន់ថា ក្បត់ជាតិ និងប្រមាថព្រះមហាក្សត្រថា មនុស្សដូច លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន (Alejandro Gonzales Davidson) ស្ថាបនិកអង្គការមាតាធម្មជាតិ ជាជនជាតិអេស្ប៉ាញ មិនមែនជាអ្នកស្រឡាញ់ខ្មែរ...
ម៉ូស្គូ៖ វិមានក្រឹមឡាំង បានសម្តែងនូវ “ការសោកស្តាយ” ការបដិសេធរបស់ សហគមន៍អឺរ៉ុប (EU) លើសំណើជួប លោកពូ ទីន ឡើងវិញ។ នេះបើតាម ការផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន បារាំង អាអេហ្វប៉េ (AFP) ចេញផ្សាយ នៅមុននេះបន្តិច។ ការសោកស្តាយ របស់វិមានក្រឹមឡាំងនេះ ធ្វើឡើងក្រោយពីដឹកនាំសហគមន៍អឺរ៉ុប...
ម៉ារីឡែន៖ យ៉ាងហោច ណាស់ ១នាក់ស្លាប់, ២នាក់ រងរបួស ដោយសារ ការបាញ់ ប្រហារ នៅក្រៅហាងលក់ទំនិញ១កន្លែង នៅរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក។ នេះបើតាម ការផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន បារាំង អាអេហ្វប៉េ (AFP) ចេញផ្សាយ នៅមុននេះបន្តិច។ ប្រែសម្រួលដោយៈ សយ...
បាងកក៖ អ្នកទោសជនជាតិថៃ ដើរដោយជើងទទេ បានរុំដៃអាវរបស់ពួកគេ រួចជាស្រេច ដើម្បីទទួលបានការចាក់សាក់វ៉ាក់សាំង ដែលដៃរបស់អ្នកទោសទាំងនោះ ភាគច្រើន ពោរពេញដោយសាក់ កាលពីថ្ងៃសុក្រ ខណៈដែលប្រទេសនេះ ព្យាយាមដោះស្រាយ ការរីករាលដាល នៃការឆ្លងមេរោគ ដ៏ច្រើននៅក្នុងគុក ដ៏ចង្អៀត។ អាជ្ញាធរ បានព្យាយាមទប់ស្កាត់ ការកើនឡើងនៃវីរុស ក្នុងប្រព័ន្ធព្រហ្មទណ្ឌ ដែលអ្នកទោសខ្លះ មានកន្លែងគេងតិច...
ភាពបដិបក្ខអំពីផលប្រយោជន៍របស់ពួកប្រទេស Claimant States ក្នុងការអះអាងដែនអធិបតេយ្យភាព និងអំណាចយុត្តាធិការលើសមុទ្រចិនខាងត្បូង ជាបច្ច័យមួយដ៏លំបាកបំផុតក្នុងការពុំអាចសម្របសម្រួលដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះបានតាមរយៈការជួបចរចា ឬមួយតាមរយៈសាលក្រមរបស់ទោះបីអង្គការអន្តរជាតិណាមួយ! ដោយជំហរនយោបាយ និងផលប្រយោជន៍មានការខុសគ្នាផ្សេងឆ្ងាយពីគ្នាទាំងអស់!។ បញ្ហាសមុទ្រចិនខាងត្បូង ជាផលប្រយោជន៍សេដ្ឋកិច្ចតែបានបង្កប់ទៅក្នុងនយោបាយភូមិសាស្រ្ត យុទ្ធសាស្រ្ត ក្រោយមកបញ្ហានេះបានក្លាយទៅជា “ Mode” មួយក្នុងការនាំដល់ការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់ បន្ទាប់មកបែរទៅជាបម្រើឱ្យនយោបាយកេងចំណេញរបស់ពួកប្រទេសយក្សនៅខាងក្រៅតំបន់ទៅវិញ!។ មានសច្ចៈធម៌មួយនៅក្នុងប្រវត្តិនៃវិទ្យាសាស្រ្តនយោបាយ គឺនៅពេលដែលបញ្ហាកើតឡើងហើយមានការជ្រៀតជ្រែកមួយដ៏ធំពីខាងក្រៅ មកលើភូមិសាស្រ្តនយោបាយដោយអានុភាពរបស់មហាអំណាចពិភពលោកនោះ...
ភ្នំពេញ ៖ ទំនាស់លើសមុទ្រចិនខាងត្បូង ជាដុំសាច់មហារីក ដែលមិនអាចធ្វើការវះ កាត់យកចេញបាន ពីបំពង់ករបស់វៀតណាម ។ នេះជាអត្ថបទ របស់លោក ហើស សិរីធន់ អ្នកស្រាវជ្រាវ និងតាមដានប្រវត្តិសាស្រ្ត ក្នុងតំបន់ និងពិភពលោក។ លោក ហើស សិរីធន់ បានរៀបរាប់ថា មួយសតវត្សរ៍ នៃការឈឺចាប់របស់ប្រជាជាតិចិន...
ភ្នំពេញ ៖ ស្របពេលដែលពលរដ្ឋខ្មែរ ១ក្រុមទៀត បានបញ្ចប់បេសកកម្មការងារ និងជាប់គាំង ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានសម្របសម្រួល ឲ្យវិលត្រឡប់ មកមាតុប្រទេសវិញនោះ ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង ១៤០នាក់ ក៏ត្រូវដឹកជញ្ជូនតាមជើងហោះហើរ សង្គ្រោះលើកទី៦ ត្រឡប់ទៅកាន់ប្រទេស កំណើតខ្លួនវិញដែរ ។ បើតាមមន្ត្រីក្រសួងការបរទេសខ្មែរ បានឲ្យដឹងតាមបណ្ដាញ សង្គមតេឡេក្រាម មុននេះបន្តិចថា នៅថ្ងៃទី២៥...
ភ្នំពេញ-ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១៖ ក្រុមហ៊ុនសែលកាត និងអង្គការ People in Need (PIN) កម្ពុជា នឹងធ្វើការរួមគ្នាដើម្បីផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយ នូវការត្រៀមខ្លួនដើម្បីបង្ការគ្រោះមហន្តរាយ នៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងការចែករំលែកព័ត៌មាន។ ខណៈដែលរដូវវស្សាកំពុងឈានជិតមកដល់ ការផ្សព្វផ្សាយនិងចែករំលែកព័ត៌មាន ពិតជានឹងក្លាយជាតម្រូវការដ៏បន្ទាន់មួយជាក់ជាមិនខាន។ ទំនាក់ទំនងជាដៃគូនេះ នឹងជួយគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយនូវចំណេះដឹង ស្តីពីការត្រៀមខ្លួនដើម្បីបង្ការគ្រោះមហន្តរាយ តាមរយៈការប្រើប្រាស់វេទិកា និងបណ្តាញនានា...
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសម្របសម្រួល ជាមួយអាជ្ញាធរឥណ្ឌា ដើម្បីឲ្យពលរដ្ឋ និងនិស្សិតខ្មែរ ចំនួន ៧៦នាក់ ដែលជាប់គាំង នៅប្រទេសឥណ្ឌា បានវិលត្រឡប់មកកាន់ មាតុប្រទេសវិញ ។ តាមរយៈសេចក្ដីជូនដំណឹង កាលពីពេលថ្មីៗនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួង ការបរទេសខ្មែរ បានបញ្ជាក់ថា...
បរទេស ៖ ប្រជាជនបានប្រមូលផ្តុំគ្នា នៅឯកន្លែងចាក់វ៉ាក់សាំង នៅឯពហុកីឡដ្ឋាន Phu Tho ក្នុងស្រុក ១១ កាលពីរសៀលថ្ងៃព្រហស្បតិ៍។ ពួកគេភាគច្រើនជាកម្មកររោងចក្រ បុគ្គលិកសាធារណៈ និងបុគ្គលិកកងកំលាំង ការពារស៊ីវិល។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក...
ឡុងដ៍៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃព្រហស្បតិ៍ បានការពារផ្លូវ ដែលត្រូវបានយក ដោយនាវាពិឃាត កងទ័ពជើងទឹក តាមរយៈដែនទឹក នៅសមុទ្រខ្មៅ (Black Sea) ដែលទាមទារដោយប្រទេសរុស្ស៊ី បន្ទាប់ពីវា ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្រោមការព្រមានបាញ់ប្រហារ ពីសំណាក់ភាគីរុស្ស៊ី។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន បារាំង អាអេហ្វប៉េ...
ក្រសួងសុខាភិបាល អ៊ីស្រាអែល រៀបចំឡើងវិញ នូវតម្រូវការ សម្រាប់ការពាក់ម៉ាស់ នៅតាមទីសាធារណៈ បន្ទាប់ពីមានការកើនឡើង នូវករណី Covid ចាប់តាំងពី វាត្រូវបានទម្លាក់កាលពី ១០ ថ្ងៃមុន។ នេះបើតាម ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ ចេញផ្សាយនៅមុននេះបន្តិច។ អ៊ីស្រាអែល ដែលអះអាងថា ប្រើប្រាស់វ៉ាក់សាំងរបស់បច្ចិមប្រទេស ទទួលបាន ប្រសិទ្ធភាពនោះ...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi បាននិយាយនៅថ្ងៃសុក្រថា ប្រទេសជប៉ុននឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ចំនួនប្រហែលមួយលានបន្ថែមទៀតដល់ ប្រទេសវៀតណាម។ នេះជាអំណោយលើកទី ២ ពីប្រទេសជប៉ុន បន្ទាប់ពីការចាក់វ៉ាក់សាំង AstraZeneca ចំនួន ៩៦៦ ៣២០ ដូសដំបូងនៅថ្ងៃទី ១៦ ខែមិថុនា។ យោងតាមសារព័ត៌មាន VN...
ភ្នំពេញ៖ ដោយសារស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ មិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាល ជាបន្តបន្ទាប់ទៀតនោះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សមត្ថកិច្ចនគរបាល ក្រុងព្រះសីហនុ បានធ្វើការនាំខ្លួនមនុស្សចំនួន ៦នាក់ ដែលពាក់ព័ន្ធ នឹងសកម្មភាព ទិញលក់ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យ ស្នើសុំចុះឈ្មោះ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យកមកសួរនាំ និងចាត់ការតាមនីតិវិធី ។...
BBC ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ព្យុះសង្ឃរាដ៏ខ្លាំងក្លាមួយ បានបោកបក់មកលើភូមិ ជាច្រើន នៅតំបន់ភាគខាងត្បូង ដល់ភាគខាងកើត សាធារណរដ្ឋឆេក បង្កឲ្យពលរដ្ឋចំនួន ១៥០នាក់រងរបួស និងបង្កការខូចខាត យ៉ាងដំណំ ។ កាលពីថ្ងៃព្រហស្បតិ៍...