បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើការស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi ដែលធ្វើដំណើរទៅកាន់សេតវិមាន នៅថ្ងៃទី២៦ ខែកក្កដានេះ នេះបើតាមការប្រកាសពីការិយាល័យរបស់លោក។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយថា ជំនួបនោះ...
បរទេស៖សមាជិករដ្ឋសភាមកពីបក្សប្រឆាំងកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចេញសេចក្តីព្រមានមិនឲ្យធ្វើការជ្រៀតជ្រែកការបោះឆ្នោត ក្រោយឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងសេអ៊ូល បានរិះគន់បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Seok-youl។ លោក Park Jin មានវ័យ៦៤ឆ្នាំ បាននិយាយនៅក្នុងសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វែសប៊ុក កាលពីថ្ងៃសុក្រម្សិលមិញនេះថា លោកឯកអគ្គរដ្ឋទូត Xing Haiming បានបង្ហាញនូវការមិនគោរពចំពោះទំនៀមការទូត ក្រោយធ្វើការថ្លែងដ៏គួរឲ្យសោកស្តាយ ស្តីពីលោក Yoon Seok-youl។...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់អំណោយជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ នៃទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលសរុបថវិកាចំនួន ៣៥០,០០០ ដុល្លារសហរដ្ឋអាមេរិក។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន និងបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៧៥នាក់ថ្មី និងមានករណី ជាសះស្បើយ១២៦នាក់ផងដែរ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៣២នាក់ និងជាសះស្បើយចំនួន ៣៥នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៣នាក់ ស្រុកកងមាស ០៩នាក់, ស្រុកស្រីសន្ធរ ០២នាក់, ស្រុកជើងព្រៃ ១១នាក់, ស្រុកព្រៃឈរ ១០នាក់, ស្រុកស្ទឹងត្រង់ ០២នាក់, ស្រុកកោះសូទិន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៨នាក់ថ្មី និងមានករណីជាសះស្បើយ១០៨នាក់ និងស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៨៩៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១០៥១នាក់ និងកំពុងសម្រាកព្យាបាល៨២៨នាក់ ស្លាប់១៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៦នាក់ថ្មី និងមានករណីស្លាប់៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៥៧៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៨៨២នាក់ និងកំពុងសម្រាកព្យាបាល៦៦០នាក់ ស្លាប់៣១នាក់៕
បរទេស៖ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ អាចនឹងចាត់វិធានការទប់ស្កាត់ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការដាំដើមឈើរបន្ថែម និងការពារផលដំណាំពីកម្តៅដ៏ខ្លាំង ស្របពេលដែលសីតុណ្ហភាពកើនឡើងដល់កំណត់ត្រាខ្ពស់ នៅលើឧបទ្វីបកូរ៉េ។ កាសែតបក្សពលករកូរ៉េ Rodong Sinmun បាននិយាយនៅពេលថ្មីៗនេះថា ការទប់ស្កាត់ការខូចខាតនៃផលដំណាំពីរលកកម្តៅ គឺជាការតស៊ូដ៏លំបាកមួយ ដើម្បីការពារអាយុជីវិតនិងសុវត្ថិភាពរបស់ប្រជាជន។ កាសែតដដែលនេះបានបញ្ជាក់យ៉ាងដូច្នេះថា “អង្គភាពគណបក្សនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ជូនដំណឹងយើងថា រលកកម្តៅកាន់តែខ្លាំងឡើង ត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលអាក្រក់ដល់ប្រទេសយើង នៅសប្ដាហ៍ក្រោយនេះ ហើយការទប់ស្កាត់ការខូចខាត គឺជាគម្រោងនយោបាយដ៏សំខាន់មួយ...
បរទេស៖ការសម្ភោធបើកដំណើរការ សមត្ថភាពប្រតិបត្តិការទាំងស្រុង របស់ទីបញ្ជាការកងកម្លាំងចម្រុះណាតូ នៅក្នុងទីក្រុង Norfolk រដ្ឋវឺជីញ៉ា នៅក្នុងសប្ដាហ៍នេះ គឺជាពិធីមួយដែលបង្ហាញឲ្យឃើញនូវភាពរឹងមាំរបស់សម្ពន្ធមិត្តយោធា។ ឧត្តមសេនីយ៍កងទ័ពអាមេរិក លោក Mark Milley ជាប្រធាននៃអគ្គសេនាធិការ និងលោក Andrew Lewis ជាមេបញ្ជាការនៃទីបញ្ជាការកងកម្លាំងចម្រុះ បានដឹកនាំពិធីការនៃការសម្ភោធនោះកាលពីថ្ងៃព្រហស្បតិ៍ នៅលើនាវា USS Kearsarge នៅមូលដ្ឋានទ័ពជើងទឹក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ ប្រភេទ DBST ប្រវែង ២៧.៣៤ គីឡូម៉ែត្រ ភ្ជាប់គ្នា ៣ឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ។ លោកអភិបាលខេត្ត បានថ្លែងថា...
ភ្នំពេញ៖ ដើម្បីការពារសុខុមាលភាព ជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិ ក្នុងបរិបទកូវីដ១៩ ក្រុមហ៊ុនទូកទេសចរណ៍ G.T.V.C របស់លោក ឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានសមាគមទូកទេសចរណ៍ផ្លូវសមុទ្រ ខេត្តព្រះសីហនុ បានប្រកាស អំពីដំណើរការអាជីវកម្ម ដឹកជញ្ជូនភ្ញៀវតាមផ្លូវសមុទ្រ ដោយទទួលការកក់សំបុត្រ សម្រាប់ភ្ញៀវកិត្តិយស ដែលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ រួចរាល់តែប៉ុណ្ណោះ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋផ្ដល់ ជាមតិយោបល់ ឬសំណូមពរនានាមកកាន់ សម្ដេច តាមរយៈទំព័រហ្វេសប៊ុក ដើម្បីពិនិត្យ និងដោះស្រាយ ដោយពុំមានការ រើសអើងឡើយ ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៧ ខែកក្កដា...
បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថាមនុស្សស្លាប់ជាង ៥លាននាក់ ក្នុងនោះមានប្រមាណ២,៦លាននាក់ នៅអាស៊ី អាចត្រូវបានគេសន្និដ្ឋានថា មានសីតុណ្ហភាពក្តៅ និងត្រជាក់មិនធម្មតា ដែលកំពុងកើតមានជាទូទៅ ដោយសារតែការប្រែប្រួល អាកាសធាតុ ។ យោងតាមការស្រាវជ្រាវដំបូង ដែលត្រូវបានចេញផ្សាយ...
ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន បានឲ្យដឹងថា ប្រទេសចិន មានការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ នៃយន្តហោះដឹកជញ្ជូន យោធាអាមេរិក ចុះចតនៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Wu Qian អ្នកនាំពាក្យ ក្រសួងការពារជាតិ បានលើកឡើងថា...
ទីក្រុងស៊ីដនី បរាជ័យក្នុងការទប់ស្កាត់ការឆ្លងវីរុស ទោះបីក្រុងនេះបានបិទខ្ទប់អស់រយៈពេល ៣សប្តាហ៍ហើយក្តី បរទេស៖ ប្រទេសអូស្រ្តាលីបានរាយការណ៍អំពីករណីផ្ទុះការឆ្លងថ្មីនៃជំងឺវីរុសកូរ៉ូណា នៅថ្ងៃច័ន្ទ ដោយសារតែការបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនេះ បានបរាជ័យក្នុងការបញ្ឈប់ការរីករាលដាលនៃករណីឆ្លងយ៉ាងឆាប់រហ័ស។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលបានរាយការណ៍ថា មានករណីឆ្លងចំនួន ១១២ ករណី នៅស៊ីដនីក្នុ ងរយៈពេល...
Breaking: Facebook ច្រានចោលការរិះគន់ព័ត៌មានមិនពិតរបស់ បៃឌិន លេីបញ្ហា Covid-19 តែថាខ្លួនកំពុង ជួយសង្គ្រោះជីវិតទៅវិញទេ។ នេះបេីតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
AFP: លោកប្រធានាធិបតី អាមេរិក Biden និយាយថា ព័ត៌មានមិនពិតនៃបណ្តាញសង្គមអំពី Covid-19 កំពុង “សម្លាប់មនុស្ស” ខណៈដែលសេតវិមានបានដាក់សម្ពាធលើក្រុមហ៊ុន ដូចជាហ្វេសប៊ុក ឱ្យផ្តាច់ចេញនូវអ្វីដែលមន្ត្រីនិយាយថា បានផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការចាក់វ៉ាក់សាំង។
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៣៦នាក់ថ្មី និងមានករណីជាសះស្បើយ ៩២៨នាក់ និងស្លាប់២៤នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ ៥៥៧នាក់ និងអ្នកដំណើរពីបរទេស ២៧៩ នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១...
កុមារតូចៗ មិនត្រូវបានអនុញ្ញាតឲ្យព្យាបាលជំងឺកូវីដ១៩ នៅផ្ទះ ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញកំពុងដាក់ដំណើរការនីតិវិធីឲ្យអ្នកជំងឺកូវីដ១៩កម្រិតស្រាល ឬគ្មានរោគសញ្ញាព្យាបាលនៅតាមផ្ទះ ខណៈកុមារតូចៗមិនត្រូវបានអនុញ្ញាតឲ្យព្យាបាលនៅផ្ទះនោះទេ។ ការមិនអនុញ្ញាតឲ្យព្យាបាលនៅផ្ទះនេះ ព្រោះក្មេងតូចៗបានចាប់ចូលជាប្រភេទអ្នកជំងឺដែលត្រូវការថែទាំងដិតដល់ និងមានហានិភ័យ។ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលក្នុងសន្និសីទសារព័ត៌មាន ស្ដីពីគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ...
វ៉ាស៊ីនតោន៖ មន្រ្តីការបរទេសអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិក នឹងចាំបាច់ធ្វើការជាមួយប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នេះវើយោងតាមការចុះផ្សាយ បស់ទីភ្នាក់ងារសារព័ត៌មានចិនយុនហាប់។ មន្ត្រីរូបនេះក៏បានកត់សម្គាល់ផងដែរថា អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman អាចនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអាស៊ី នាពេលបច្ចុប្បន្នដែលគ្រោងនឹងនាំលោកស្រី ទៅកាន់ប្រទេសជប៉ុនកូរ៉េខាងត្បូង និងម៉ុងហ្គោលី ផងដែរ។ មន្ត្រីក្រសួងត្រូវបានគេដកស្រង់សម្តីដោយប្រាប់ទីភ្នាក់ងារសារព័ត៌មានដោយយោងតាមឈ្មោះផ្លូវការរបស់ខ្លួនថា “កូរ៉េខាងជើង គឺជាតំបន់មួយដែលយើងអាចធ្វើការជាមួយប្រទេសចិន...
ភ្នំពេញ៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលដើមអម្ពិល នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ ថា លោកបានចាត់ឲ្យមន្ត្រីជំនាញខេត្ត ពាក់ព័ន្ធចុះពិនិត្យស្រាវជ្រាវ ឭនិងធ្វើរបាយការណ៍ ប្រសិនបើការចាក់ដី ខុសច្បាប់ លោកអភិបាលមិនគាំទ្រឡើយ។ លោកអភិបាលខេត្តបន្តថា លោកធ្លាប់បានដឹងថា...
ហាណូយ៖ ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានរាយការណ៍ថា ប្រទេសវៀតណាម បានរាយការណ៍ ពីការឆ្លងជំងឺជំងឺកូវីដ-១៩ ចំនួន ៣,៣៣៦នាក់ ក្នុងនោះមានការឆ្លងក្នុងស្រុក ចំនួន ៣,៣២១ករណី និងនាំចូលចំនួន១៥ករណី។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ដោយដកស្រង់ប្រភព ពីក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ការឆ្លងថ្មីបាននាំឱ្យចំនួន អ្នកឆ្លងសរុបកើនឡើង ដល់...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានព្រមានពីហានិភ័យ ដែលកំពុងកើនឡើង លើអាជីវកម្ម ដែលកំពុងប្រតិបត្តិការ នៅក្នុងទីក្រុងហុងកុង អាចប្រឈមមុខ នៅពេលដែលប្រទេសចិន រឹតបន្តឹងការកាន់កាប់របស់ខ្លួន លើអតីតអាណានិគមអង់គ្លេស ក្រោមច្បាប់សន្តិសុខជាតិ ដែលទើបនឹងត្រូវបាន អនុម័ត ខណៈពេលដែលដាក់ទណ្ឌកម្ម លើមន្រ្តីចិន ៧រូប។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា“...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រកាសដាក់ឱ្យដំណើរកា រ នូវបណ្តាញធុរកិច្ចនៃ ចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា (SBN Cambodia) ដែលប្រមូលចងក្រងអាជីវកម្ម ក្នុងគោលបំណងលើកកម្ពស់អាហារូបត្ថម្ភឱ្យ កាន់តែប្រសើរឡើង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ កម្មវិធីស្បៀងអាហារពិភពលោក បានឲ្យដឹងថា បណ្តាញធុរកិច្ចនេះត្រូវបានបង្កើតឡើងដោយ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD)...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩២នាក់ និងជាសះស្បើយ ចំនួន៥៦នាក់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។ សូបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៩៨៣នាក់ បានព្យាបាលជាសះស្បើយចំនួន១១៦៥នាក់ ស្លាប់២៦នាក់ និង១៧៣៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមាន លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធាន និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA) ជាអនុប្រធាន ព្រមទាំង មានសមាជិកមួយចំនួនទៀត។...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវព្រងឹងវិន័យ និងអនុវត្តបទបញ្ជា នៃការប្រកួតឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ តាមក្បួនច្បាប់ មានតម្លាភាព។ ការលើករបស់ ក្រសួងអប់រំ បែបនេះបន្ទាប់ពីក្រសួង យល់ឃើញថា ការវិនិច្ឆ័យការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ គោជល់ ប្រភេទទម្ងន់៦០គីឡូក្រាម រវាងកីឡាករ ឃឹម...
ញូវដេលី៖ រដ្ឋាភិបាលសហព័ន្ធឥណ្ឌា បានឲ្យដឹងថា ចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ចំពោះរលកទី ៣ នៃជំងឺកូវីដ-១៩ ដែលទំនងជានឹងផ្ទុះឡើង នៅក្នុងប្រទេស ហើយអំឡុងពេល ១០០ ទៅ ១២៥ ថ្ងៃទៀត គឺសំខាន់ណាស់។ ការព្រមាននេះត្រូវបានផ្តល់ឱ្យដោយលោក V K Paul ដែលជាសមាជិកម្នាក់ (ផ្នែកសុខភាព) នៃវិទ្យាស្ថានជាតិ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា “យើងត្រូវតែធ្វើសកម្មភាពរួមគ្នាចូលរួមកម្លាំង” ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងផលវិបាករបស់វា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកពូទីន បានឲ្យដឹងខណៈកំពុងលើកឡើងអំពីការដកថយរបស់មេដឹកនាំសេដ្ឋកិច្ចក្រៅផ្លូវការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិកតាមរយៈវីដេអូ អំពីបញ្ហាភាពងាយស្រួល និងការចែកចាយឧបករណ៍តេស្ដ វ៉ាក់សាំង ថ្នាំ និងឧបករណ៍ការពារផ្ទាល់ខ្លួន មិនត្រូវបានដោះស្រាយនោះទេ។ លោកបានលើកឡើងថា“ ដោយមើលឃើញពីហានិភ័យខ្ពស់...