វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋអាមេរិកលោកស្រី Kamala Harris បានលាឈប់ពីព្រឹទ្ធសភាជាផ្លូវការ នៅថ្ងៃច័ន្ទម្សិលមិញនេះ គឺ ២ ថ្ងៃមុនពេលលោកស្រីនឹងស្បថ ចូលកាន់តំណែងជាអនុប្រធានាធិបតី ដែលជាមុខតំណែងដែលនឹងឃើញលោកស្រី ធ្វើជាអធិបតីភាពនៃសភាជាន់ខ្ពស់។ លោកស្រីហារីស បានសរសេរនៅក្នុងអត្ថបទមួយ នៅឯសាន់ហ្វ្រាន់ស៊ីស្កូថា “ដូច្នេះនៅពេលដែលខ្ញុំចាកចេញពីព្រឹទ្ធសភា សហរដ្ឋអាមេរិកវាមិនមែនជាការលានោះទេ។ នេះជាការសួស្តីនៃព្រឹទ្ធសភា។ លោកស្រីបានបញ្ជាក់ថា “នៅពេលខ្ញុំលាឈប់ពីព្រឹទ្ធសភា ខ្ញុំកំពុងរៀបចំសច្ចាប្រណិធាន...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារកាលពីថ្ងៃច័ន្ទ ប្រឆាំងនឹងបេសកកម្មថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) ដែលបានសម្លាប់កងថែរក្សា សន្តិភាពម្នាក់ពីប្រទេសហ្គាបុង និងម្នាក់ទៀតមកពីប្រទេសម៉ារ៉ុក។ នៅក្នុងសេចក្តីថ្លែងការណ៍ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បានសម្តែងការចូលរួមរំលែកទុក្ខ និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រួសារនៃអ្នកថែរក្សាសន្តិភាព ដែលបានទទួលមរណភាព ក៏ដូចជាទៅកាន់ប្រទេសហ្គាបុងម៉ារ៉ុក និងបេសកកម្មថែរក្សាសន្តិភាព ដែលត្រូវបានគេស្គាល់ថា MINUSCA...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ម៉េវលុត ឆាវូស៊ូលុ (Mevlüt Çavuşoğlu) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋតួកគី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី១៧ (17th ACD) តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមករា...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានកត់សម្គាល់ពីសុវត្ថិភាពនៃការអភិវឌ្ឍវ៉ាក់សាំង ដោយក្រុមហ៊ុនជីវគីមីចិន ដោយការពារការសម្រេចចិត្តរបស់រដ្ឋាភិបាលលោកក្នុងការទិញវ៉ាក់សាំងចិន។ លោក Duterte បានឲ្យដឹងនៅក្នុងសុន្ទរកថា មួយតាមកញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃច័ន្ទថាវ៉ាក់សាំងរបស់ប្រទេសចិន រួមទាំងវ៉ាក់សាំងពីស៊ីណូវាក់ និងស៊ីណូហ្វាម ត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី តួកគី អេហ្ស៊ីប អារ៉ាប់រួម ប្រេស៊ីល ហើយរហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីការស្លាប់នៅឡើយទេ។ លោក Duterte បានថ្លែងក្នុងឱកាសតែមួយកាលពីសប្តាហ៍មុនថា...
ភ្នំពេញ៖ កម្ពុជាគួរតែពិចារណា លើការអភិវឌ្ឍ ផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្ម សម្រាប់វិស័យសំខាន់ៗ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរក បដិវត្តឧស្សាហកម្មទី៤ (4IR) ជាមួយនឹងការវិនិយោគគ្រប់គ្រាន់ ក្នុងការពង្រឹងជំនាញសម្រាប់ការងារថ្មី និងការងារដែលត្រូវផ្លាស់ប្តូរ នេះបើតាមការសិក្សាថ្មីមួយ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ការរកឃើញខាងលើជាអនុសាសន៍មួយ ក្នុងចំណោមអនុសាសន៍ចំនួន៦ ដែលបានមកពីការសិក្សា របស់ធនាគារអភិវឌ្ឍន៍អាស៊ី អំពីការទាញអត្ថប្រយោជន៍ពីឧស្សាហកម្ម ៤.០ តាមរយៈការអភិវឌ្ឍជំនាញ នៅកម្ពុជា។...
ភ្នំពេញ៖ តបតាមការអញ្ជើញលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងរៀបចំឡើង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ឋវីដេអូ។...
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយប្រចាំឆ្នាំដ៏ឧត្តុង្គឧត្តមជាព្រះរាជទ្រព្យផ្ទាល់ចំនួន ៥មុឺនដុល្លារ ជូនដល់មន្ទីរពេទ្យព្រះកុសមៈ ។ មន្ទីរពេទ្យនេះបង្កើតឡើងក្រោមស្នាព្រះហស្ត សម្តេចព្រះមហាក្សត្រីយានី សុីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា ដើម្បីជាកិច្ចគាំទ្រដល់សកម្មភាពរបស់ មន្ទីរពេទ្យក្នុងការព្យាបាលពិនិត្យ និងព្យបាលជំងឺជូនដល់ប្រជានុរាស្រ្តកម្ពុជា៕
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសប្រេស៊ីលបានប្រកាសដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ ប្រទេសចិន CoronaVac ហើយដើម្បីកិច្ចការងារជា បន្ទាន់និងព្រមទាំងវ៉ាក់សាំង AstraZeneca របស់សកលវិទ្យាល័យ Oxford ផងដែរ។ សេចក្តីប្រកាសជាផ្លូវការដែលត្រូវបាន ធ្វើឡើងដោយរដ្ឋាភិបាល នៃប្រទេសប្រេស៊ីលហើយបញ្ជាក់ទៀតថាតាមផែនការវ៉ាក់សាំង របស់ CoronaVac ប្រមាណជា៦លានដូសនឹងចាប់ផ្តើម ដំណើរការភ្លាម។ គួរឲ្យដឹងដែរគិតត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍ កន្លងមកប្រទេសប្រេស៊ីល បានក្លាយជាប្រទេសដែលមានចំនួនអ្នកបាត់បង់ជីវិតច្រើនបំផុតទី៣ លើលោកដល់ទៅ២០៩...
ភ្នំពេញ៖ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទង នឹងការឈ្នះរង្វាន់តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក។ ជាឧទាហរណ៍ មានអ្នកប្រើប្រាស់មួយចំនួនទទួលបានសារដែលមានខ្លឹមសារថា “ខ្ញុំទើបតែបានឈ្នះរង្វាន់ដោយឥតគិតថ្លៃមួយដោយគ្រាន់តែឆ្លើយសំណួរមួយចំនួន! អ្នកគប្បីធ្វើវាឥឡូវនេះ គឺមុនពេលដែលកម្មវិធីផ្ដល់រង្វាន់បានបញ្ចប់ទៅ!”។ បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយវាគឺជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បីលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះទៀតនោះពួកគេនឹងទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាសឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។ ការបោកបញ្ឆោតដោយអះអាងថា ឈ្នះរង្វាន់មានដូចជាកុំព្យូទ័រនិងទូរសព្ទដៃតាមរយៈកម្មវិធី Telegram ដែលមានឈ្មោះថា Classiscam បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក...
បរទេស៖ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន នឹងរង់ចាំសេចក្តីណែនាំពីមន្ត្រីទីប្រឹក្សាការសម្ងាត់របស់លោក ស្តីពីថាតើត្រូវចែករំលែកព័ត៌មានសម្ងាត់ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយលោកប្រធានាធិបតីសាធារណរដ្ឋរូបនោះ ចាកចេញពីតំណែង។ លោក Ron Klain ជាជំនួយការជាន់ខ្ពស់របស់លោក ចូ បៃដិន បានថ្លែងយ៉ាងដូច្នោះ ក្រោយអតីតអនុប្រធានស៊ើបការណ៍សម្ងាត់ជាតិ លោក Sue Gordon បានសរសេរវែកញែកប្រឆាំងការចែករំលែកព័ត៌មានបែបនោះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានឯកភាពជាគោលការណ៍ឲ្យ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលរំលោភដីធ្លីរបស់រដ្ឋនៅខេត្តមណ្ឌលគិរី។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានចារឯកភាព ចំពោះសំណើទាំងស្រុងរបស់ ក្រសួងកសិកម្មដូចតទៅ៖ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃ ការរំលោភកាន់កាប់ដីរដ្ឋដែលកើតឡើងដដែលៗទៀត ក៏ដូចជា...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ, លោកមេបញ្ជាការអាវុធហត្ថខណ្ឌទាំង១៤ និងបងប្អូននាយអាវុធហត្ថជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដែលមានជម្ងឺដំបៅពោះវៀនធំ និង ពោះវៀនដុះខ្នែង...
បរទេស៖ ប្រទេសស៊ីរី នៅពេលថ្មីៗនេះ បាននិយាយថា ខ្លួននឹងនាំចូលប្រេងឆៅ ថែមទៀត ដើម្បីដោះស្រាយកង្វះខាត ដែលខ្លួននិយាយថា ដោយសារតែទណ្ឌកម្ម លោកខាងលិច ធ្វើឲ្យរំខានដល់ការដឹកជញ្ជូន ប្រេងអ៊ីរ៉ង់ តាមប្រក្រតី ដែលជាច្រើនឆ្នាំមកនេះ បានបំពេញលើការបាត់បង់ ផលិតកម្មប្រេងក្នុងស្រុក ដោយសារតែសង្គ្រាម។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Hussein Arnous មិនបានបញ្ជាក់ ពីវិធីដែលស៊ីរី...
បរទេស៖ រដ្ឋបាលលោក ត្រាំ បានធ្វើការជូនដំណឹង ដល់ក្រុមហ៊ុនផ្គត់ផ្គង់ ឲ្យក្រុមហ៊ុន Huawei ដែលរួមមានទាំងក្រុមហ៊ុន ផលិតបន្ទះឈីប Intel ផងនោះថា ខ្លួននឹងដកអាជ្ញាប័ណ្ណ ដែលឲ្យលក់ទៅឲ្យ ក្រុមហ៊ុនចិន និងមានបំណង បដិសេធពាក្យស្នើសុំ ផ្សេងទៀត ដែលសុំធ្វើការផ្គត់ផ្គង់ ឲ្យដល់ក្រុមហ៊ុន ទូរគមនាគមន៍នោះ។ តាមសេចក្តីរាយការណ៍ វិធានការ...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះបាននិយាយថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន គួរតែប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយកូរ៉េខាងជើង ដើម្បីកសាងភាព វិវត្តទៅមុខ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើតឡើង ជាមួយមេដឹកនាំ កូរ៉េខាងជើង លោក គីម...
ភ្នំពេញ ៖ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា លោក ជា ចាន់តូ បានប្រាប់ទូតឥណ្ឌាថា រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ យ៉ាងល្អប្រសើរ និងបានដាក់ចេញវិធានការ កាត់បន្ថយផល ប៉ះពាល់មកលើសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី...
ភ្នំពេញ៖ កំពូលតារាសម្តែង Daniel Craig (James Bond 007) នឹងមកចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ។ យោងតាមហ្វេសប៊ុក UNDP Cambodia នៅរសៀលថ្ងៃទី១៩ មករានេះ បានឲ្យដឹងថា...
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះបរមនាម ជាព្រះប្រធានកត្តិយស នៃកាកបាទក្រហមកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភជាព្រះរាជទ្រព្យ ផ្ទាល់ចំនួន ៣,០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ដើម្បីគាំទ្រសកម្មភាព មនុស្សធម៌ក្នុងការជួយ សង្រ្គោះប្រជានុរាស្រ្ត ជួបការលំបាកផ្សេងៗ...
ភ្នំពេញ ៖ លោក W.Patric Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានធ្វើការកោតសរសើរដល់កម្ពុជា ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ បានល្អជាងគេ។ គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤៤១នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៣៨៦នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន៥៥នាក់។ ក្នុងជំនួបពិភាក្សាការងារ...
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសចិននិងឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)ស្តីពីការអភិវឌ្ឍ ការកសាងកម្រិតនៃសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណេត និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ដែលជាកិច្ចព្រមព្រៀងសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណេតដំបូងគេបង្អស់ រវាងប្រទេសចិនជាមួយបណ្តាប្រទេសបរទេសដទៃ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រ របស់ក្រសួងការបរទេសចិនកាលពី ថ្ងៃពុធបានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់ (MoU) នេះនឹងផ្តល់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍកម្រិត និងបច្ចេកវិទ្យា សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ដែលត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ច ជាផ្លូវការរបស់ ឯកឧត្តម វ៉ាង...
បរទេស៖ នៅថ្ងៃនេះទូរទស្សន៍ BBCបានចេញផ្សាយពីអត្ថបទមួយ ដែលបុរសម្នាក់ត្រូវបានគេដឹងថា បានលួចរស់នៅដោយខុសច្បាប់ នៅក្នុងអាកាសយានដ្ឋានមួយរបស់អាមេរិក អស់រយៈពេល៣ខែមកហើយដោយសង្ឃឹមថា នឹងមានសុវត្ថិភាពពីវិរុសកូវីដ១៩។ បុរសដែលត្រូវបានគេស្គាល់ឈ្មោះថា Aditya Singh មានវ័យ៣៦ឆ្នាំត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីបុគ្គលិករបស់អាកាសយានដ្ឋាន បានប្រទះឃើញគាត់ហើយនិងបានទាមទារឲ្យបង្ហាញអត្តសញ្ញាណ។ Singh បានចង្អុលទៅកាបូបមួយ ដើម្បីឆ្លើយតបទៅនឹងការសាកសួររបស់ក្រុមបុគ្គលិក ប៉ុន្តែបែរជាបានដឹងថាវាគឺជាកាបូបរបស់បុរសម្នាក់ទៀត ដែលបានរាយការណ៍ថាបានបាត់វាតាំងតែពីខែតុលា។ ប៉ូលីសដែលបានទទួលព័ត៌មាននេះរួចមកហើយបាននិយាយថា លោក Singh...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ បានឃាត់ខ្លួនក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន ១៣នាក់ ដែលបានឈប់យាន្តជំនះរបស់ខ្លួន ហើយទៅបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈនានា យកមកអប់រំណែនាំ ។ ក្នុងនោះក៏ឲ្យពួកគេបាញ់លាងសំអាត កន្លែងដែលបន្ទោបង់រួច ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ ។ នេះបើយោងតាមរដ្ឋបាលខណ្ឌដូនពេញ ។ ប្រតិបត្តិការនេះធ្វើឡើង បន្ទាប់ពីលោក សុខ ពេញវុធ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ដើម្បីការពារព្រៃឈើ និងសត្វព្រៃ បានគង់វង្ស គឺបង្កើតមុខរបរថ្មី ជូនប្រជាពលរដ្ឋ នៅតំបន់ការពារធម្មជាតិ ហើយគាំទ្រផ្នែកបច្ចេកទេស និងបង្កើតចំណូល សម្រាប់ពួកគាត់ ។ នេះយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន។ ក្នុងដំណើរទស្សនកិច្ចសិក្សា នៅដែនជម្រកសត្វព្រៃស្រែពក...
ភ្នំពេញ៖ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានលើកឡើងថា គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ អាជ្ញាធរខេត្តត្បូងឃ្មុំ បានអប់រំដោយផ្ទាល់ពីវិធីបង្ការជំងឺឆ្លងកូវីដ១៩ ដល់ពលករដែលវិលត្រឡប់ មកពីក្រៅប្រទេសចំនួន ៥៨១៥ នាក់ ក្នុងនោះស្រី ២៣២១នាក់ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្នានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដត្បូងឃ្មុំ»...
ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា អ្នកស្ម័គ្រចិត្តរបស់ទីភា្នក់ងារស ហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) នឹងបន្តធ្វើជាស្ពានមិត្តភាពរវាង កម្ពុជា-ជប៉ុន។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកស្ម័គ្រចិត្ត JICA...
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ប្រទេសចិន នឹងបន្តគាំទ្រទាំង សម្ភារ ថវិកា និងការបណ្តុះបណ្តាល ធនធានមនុស្សដល់អាជ្ញាធរមីន ដើម្បីឲ្យកម្ពុជា អាចសម្រេចនូវគោលដៅរបស់ខ្លួន គ្មានមីនឆ្នាំ២០២៥ ខាងមុខនេះ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ លោក...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយៈពេល១០កន្លងមក ចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០២០ ការងារគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទទួលបានជោគជ័យយ៉ាងធំធេង ហើយក៏មានបញ្ហាខ្លះ ដែលភាគីពាក់ព័ន្ធ ត្រូវរួបរួមគ្នាដោះស្រាយបន្ដទៀត ដើម្បីឲ្យកាន់តែទទួលជោគជ័យបន្ថែមទៀត។ ក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកា ចំនួន១៨៧,៦៨២ដុល្លារ ដល់អង្គភាព ទទួលជំនួយចំនួន២ ក្រោម គ្រោងការណ៍ ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយតូសាណូណ៌) ។ សូមជម្រាបថា គម្រោង ,ទី១-សម្រាប់កសាងប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតបំពង់ខ្នាតតូច នៅកោះពាមរាំង ក្នុងខេត្តព្រៃវែង ថវិកាចំនួន៩៦.៧៧៥ដុល្លារ អង្គភាពទទួលជំនួយ...