ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា ទីភ្នាក់ងារជួយសង្គ្រោះ និងស្រាវជ្រាវជាតិ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារគ្រោះបាក់ដីនៅភូមិ Cihanjuang ក្នុងស្រុក Sumedang ក្នុងខេត្ត ជ្វាខាងលិច (West Java) ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៣១នាក់ ។ បច្ចុប្បន្ននេះ ក្រុមរុករក និងជួយសង្គ្រោះ...
បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើការប្រកាសស្នើសុំឲ្យអតីត ប្រធានប្រតិបត្តិរបស់ ក្រុមហ៊ុនកាហ្វេយក្ស Starbuckលោក Howard Schultz ក្នុងការជួយធ្វើការជួសជុលនូវទំនាក់ទំនងរវាងមហាយក្សចិននិងអាមេរិក។ ការអំពាវនាវនេះត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងពេល ដែលទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរកំពុងស្ថិតនៅ ក្នុងកម្រិតមួយ ដ៏ទាបបំផុតក្នុងពេលប៉ុន្មាន ទសវត្សចុងក្រោយនេះជាពិសេស ពាក់ព័ន្ធទៅនឹងបញ្ហា តម្លើងថ្លៃពន្ធនិងភាពតានតឹងរវាងបច្ចេកវិទ្យានិងសន្តិសុខ។ ទីភ្នាក់ងារចិនស៊ិនហួដែលបានចេញផ្សាយ...
ភ្នំពេញ៖ក្រុមការងារកងរាជអាវុធហត្ថខណ្ឌដង្កោ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ជា ផល្លា មេបញ្ជាការខណ្ឌស្តីទី អញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដែលមានជម្ងឺដំបៅពោះវៀនធំ និង ខ្នែងពោះវៀន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានធ្វើការវះកាត់ដោយជោគជ័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យវិសាលសុខ។ ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាមួយចំនួន...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ថា ទីភ្នាក់ងារសុខភាពសាធារណៈ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសបារាំង បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៦.៦៤២នាក់ គិតត្រឹមរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសបារាំង បានឆ្លងជំងឺបន្តបន្ទាប់ នាពេលឥឡូវនេះ មានអ្នកឆ្លងជំងឺចំនួន ២.៩១០.៩៨៩នាក់ ។ ចំនួនអ្នកស្លាប់បានកើនឡើង...
ភ្នំពេញ៖ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានដំណើរការ នៃកិច្ចប្រជុំលើកទី៥ អាណត្តិទី១ របស់ខ្លួនក្នុងការពិនិត្យពិភាក្សា លើរបាយការណ៍ហិរញ្ញវត្ថុ...
ភ្នំពេញ៖ លោកស្រី Devyani Uttam khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំនៅកម្ពុជាបានសម្តែង ការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តយ៉ាងល្អប្រសើរ ចំពោះការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោកស្រី Devyani Uttamkhobragade បានថ្លែងថា...
ភ្នំពេញ-ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១៖ សែលកាត ដែលជាក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខគេ នៅកម្ពុជា ត្រូវបានទទួលស្គាល់ ជាថ្មីម្តងទៀត ដោយស្ថាប័នផ្សព្វផ្សាយ ខ្នាតអន្តរជាតិ ថាជាក្រុមហ៊ុនមួយឋិតក្នុង ចំណោមក្រុមហ៊ុនដ៏មានតម្លៃបំផុត ទាំង 50 ប្រចាំឆ្នាំ 2020។ ពានរង្វាន់នេះ ត្រូវបានផ្តល់ជូន ដោយទស្សនាវដ្តី Silicon Review...
តេអេរ៉ង់៖ ធនាគារកណ្តាលអ៊ីរ៉ង់ (CBI) បានឲ្យដឹងថា ប្រព័ន្ធទូទាត់ដែលផ្តួចផ្តើមដោយសហភាពអឺរ៉ុប មិនដំណើរការនោះទេ ពីព្រោះប្រតិបត្តិការរបស់ខ្លួន ស្ថិតនៅក្រោមឥទ្ធិពលនៃការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រព័ន្ធដែលត្រូវបានគេស្គាល់ថា ជាឧបករណ៍ក្នុងការគាំទ្រ ការផ្លាស់ប្តូរពាណិជ្ជកម្ម (INSTEX) គឺជាយន្តការមួយ ដែលបានបង្កើតឡើងដោយបារាំងអាល្លឺម៉ង់ និងអង់គ្លេស នៅខែមករា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដោយរំលងការដាក់ទណ្ឌកម្មប្រឆាំង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានប្រកាសអំពីផែនការក្នុងការ បើកប្រទេសឡើងវិញ នៅក្នុងខែមីនាខាងមុខនេះបន្ទាប់ពីសមាជិកសភាបានយល់ព្រម។ ការសម្រេចចិត្តជ្រើយយក ពេលវេលាមួយនេះក៏ដោយសារតែ រដ្ឋាភិបាលអង់គ្លេសជឿជាក់ថា ពលរដ្ឋរបស់ខ្លួនគឺនឹងអាចទទួលបាន វ៉ាក់សាំងស្ទើរតែគ្រប់គ្នារួច ទៅហើយនៅក្នុងខែមិនានេះហើយវានឹងអាចជួយឲ្យសេដ្ឋកិច្ច របស់ជាតិនឹងងើបឡើងវិញផងដែរ។ គួរឲ្យដឹងដែរថា អង់គ្លេស បានប្រកាសបិទទ្វាជាលើកទី៣ នៅក្រោយពេលដែលមានការរីករាលដាល រលកកូវីដពូជចាស់ និងពូជថ្មីផងនៅទូទាំងប្រទេស ហើយវាមានលក្ខណៈស្រដៀងទៅនឹងវិធីដែលប្រទេសស្កុតឡែនវេល...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា មេដឹកនាំប្រឆាំងដ៏ល្បីរបស់រុស្សីលោក Alexei Navalny ត្រូវបានគេដឹងថា នឹងត្រៀមធ្វើការ ហោះហើរមកដល់ទីក្រុងមូស្គូវិញ ហើយជាលើកដំបូងចាប់តាំងតែពីពេល ដែលលោកត្រូវបានគេបំពុលស្ទើរតែ បាត់បង់ជីវិតម្តងទៅហើយ កាលពីឆ្នាំទៅ។ លោក Navalny បាននិយាយថាអជ្ញាធររុស្សី គឺជាអ្នកដែលស្ថិតនៅពីក្រោយ ផែនការឆក់យកជីវិតរបស់គាត់ ហើយបើទោះបីជាមានការគាំទ្រ ដោយក្រុមអ្នកកាសែតស៊ើប...
បរទេស៖ កាលពីថ្ងៃទី ៦ ខែមករា បាតុកម្មគាំទ្រលោក ដូណាល់ ត្រាំ បានប្រមូលផ្តុំគ្នា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានប្រែទៅជាការបះបោរដោយហិង្សា វាយប្រហារលើវិមានកាពីតូល ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ៥នាក់ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា មានមនុស្សជាច្រើនជាប់ ទាក់ទងនឹងការវាយប្រហារនោះ...
បរទេស៖ ប្រតិភូ ភ្ញៀវ និងមន្ត្រីទាំងអស់ ចំនួន ៤ ២៩៩ នាក់ ដែលចូលរួមសមាជគណបក្សជាតិ ដែលជាព្រឹត្តិការណ៍នយោបាយ ដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាម នៅចុងខែនេះ ដើម្បីជ្រើសរើសអគ្គលេខាធិការបក្សកុម្មុយនិស្ត នាយករដ្ឋមន្រ្តី ប្រធានាធិបតី និងប្រធានរដ្ឋសភា សម្រាប់អាណត្តិ ៥ឆ្នាំ នឹងត្រូវធ្វើតេស្តចំនួនពីរដង ដើម្បីរកមេរោគកូវីដ១៩។ យោងតាមសារព័ត៌មាន VN...
ភ្នំពេញ៖ លោក សយ សុភាពដែលជាអ្នកសារព័ត៌មាន ខាងបញ្ចេញវោហារស័ព្ទមិនចេះរីងស្ងួត បានស្នើសុំទៅកាន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យសម្រាកធ្វើនយោបាយ ដោយទុកលទ្ធភាពឲ្យសហការី រៀបចំយុទ្ធសាស្ត្រថ្មីវិញ។ ការស្នើរបស់អ្នកសារព័ត៌មាន ចាស់វស្សារូបនេះ ធ្វើឡើងតាមរយៈលិខិតចំហរមួយច្បាប់ជូន លោក សម រង្សី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ ក្នុងលិខិតរបស់លោក...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១៨ មករានេះ បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ របស់ក្រសួង” ដើម្បីជាត្រីវិស័យក្នុងការពង្រឹង ប្រសិទ្ធភាពការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទាន ពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ ។ ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា...
ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នេះ សម្តេចបានស្នើសុំជំនួយ វ៉ាក់សាំងចាក់ការពាជំងឺកូវីដ១៩ ពីរដ្ឋាភិបាលឥណ្ឌា។ នេះយោងតាមគេហទំព័រ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានទទួលជួបលោកស្រី ឌេវយ៉ានីឧត្តាំ ខូប្រាហ្គាឌេ (DEVYANI UTTAMKHOBAGSADE) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ឥណ្ឌាប្រចាំកម្ពុជា នៅវិមានសន្តិភាពដើម្បី ពិភាក្សាការងារមួយចំនួន៕
ភ្នំពេញ ៖ អ្នកស្រី សំ វ៉ាន់ថាត ដែលមានស្វាមី ឈ្មោះ នួន រី ជាអាណិកជនខ្មែរ រស់នៅរដ្ឋវ៉ាស៊ីនតោនស្ទេត ទីក្រុងតាកូម៉ា សហរដ្ឋអាមេរិក រួមទាំងអ្នករស់នៅ រដ្ឋញូហ្សឺឡែន, រដ្ឋវេល្លីនតុន និងក្នុងស្រុក ក្រោមការដឹកនាំរបស់ក្រុមការងារមូលនិធិ លោក ងិន ពៅ និងអ្នកស្រី...
បរទេស៖ ក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Northrop Grumman តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការប្រកាសប្រាប់ថា ខ្លួនបានចាប់ផ្តើមដំឡើងអគារចល័តចំនួន៦ ដើម្បីប្រើប្រាស់ជាប៉ុស្តិ៍បញ្ជាការ សម្រាប់កម្មវិធីការពារដែនអាកាស និងមីស៊ីលរបស់ប្រទេសប៉ូឡូញ។ យោងតាមការចេញផ្សាយមួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសប៉ូឡូញ គឺជាប្រទេសដំបូងបំផុត ទិញយកប្រព័ន្ធ ដែលគាំទ្រដល់កម្មវិធីការពារ...
បរទេស៖ កាលពីថ្ងៃទី ៦ ខែមករា ការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ បានកើតឡើងនៅទីក្រុងវ៉ាស៊ីនតោន ខណៈការបញ្ជាក់ នៃការបោះឆ្នោតរបស់អង្គបោះឆ្នោត ត្រូវបានធ្វើឡើងនោះ គឺក្រុមអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ បានសម្រុកចូលវិមានកាពីតូលយ៉ាងឃោរឃៅ និងបានរំខានដល់សម័យប្រជុំសភារួម ដែលបណ្តាលឲ្យមនុស្ស ៥ នាក់ស្លាប់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលរបស់ថៃ លោក Anucha Burapachaisri បាននិយាយនៅថ្ងៃអាទិត្យថា នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា មានការព្រួយបារម្ភអំពី សុខភាពរបស់ប្រជាជន ខណៈពេលដែលអាកាសធាតុ ត្រជាក់បានកើតឡើង ហើយចង់ឲ្យប្រជាជនចៀសវាង ការប្រជុំនយោបាយ ខណៈស្ថានភាពនៃជំងឺកូវីដ១៩ នៅតែបន្តកើតមាន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា...
បរទេស៖ ប្រធានាធិបតីជិតផុតអាណត្តិ របស់សហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ ប្រឈមនឹងការបាត់បង់អត្ថប្រយោជន៍ ដែលអតីតប្រធានាធិបតីមានសិទ្ធិ រាប់បញ្ចូល ទាំងប្រាក់សោធននិវត្តន៍ពេញមួយជីវិត និងរហូតដល់ ១ លានដុល្លារក្នុងមួយឆ្នាំ សម្រាប់អង្គរក្សការពារសន្តិសុខ និងការធ្វើដំណើរ ប្រសិនបើគាត់ ត្រូវបានដកចេញពីតំណែង ដោយការចោទប្រកាន់។ យោងតាមសារព័ត៌មាន Nikkei Asia ចេញផ្សាយកាលពីថ្ងៃទី១២ ខែមករា...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា លោក Saeed Khatibzadeh អ្នកនាំពាក្យ របស់ក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ បានលើកឡើងកាលពីថ្ងៃសៅរ៍ថា ដោយបានប្រតិកម្ម ទៅលើពាក្យចចាមអារ៉ាម ដែលបានប្រកាសថា មានករណីចាប់ឃាត់ទូកចំនួន០១គ្រឿង របស់សាធារណរដ្ឋកូរ៉េ (ROK) នៅក្នុងឈូងសមុទ្ររបស់ប្រទេសអ៊ីរ៉ង់ ដោយបាននិយាយក្នុងសេចក្តីប្រកាសថា ពលរដ្ឋមិនមានពាក់ព័ន្ធនឹងបញ្ហា ដែលបានកើតឡើងនេះនោះទេ...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ថា អ្នកណាដែលមិនចង់ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ របស់ប្រទេសចិន គឺជាសិទ្ធិរបស់ម្នាក់ៗ ។ លោកបន្តថា អ្នកស្រែកមិនឲ្យប្រើវ៉ាក់សាំងចិនប៉ុន្តែ ពួកគេកំពុងប្រើប្រាស់ផលិតផលចិនគ្រប់មុខនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ បន្ថែមពីលើនេះលោកថា ជីវិតប្រជាជនចិនដែល បានចាក់វ៉ាក់ចិនរួចហើយ មិនមែនថោកជាងជីវិតអ្នកចាំតែរិះគន់។...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍ បានថ្កោលទោសទៅលើអំពើវាយប្រហារ ប្រឆាំងនឹងក្រុមបេសកកជនពិសេស របស់អង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសម៉ាលី ដែលបានកើតឡើងកាលពីថ្ងៃសុក្រ នៅជិត Tessalit ក្នុងតំបន់ Kidal ជាលទ្ធផលបានបណ្តាលឲ្យស្លាប់ អ្នករក្សាសន្តិភាពជនជាតិអេហ្ស៊ីបចំនួន...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បាននិងកំពុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ការអភិរក្សព្រៃឈើ នៅឧទ្យានជាតិតេជោសែន ឫស្សីត្រឹប» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ យោងតាមសេចក្ដីប្រកាសព័ត៍មាន របស់ទីស្ដីការណ៍គណៈរដ្ឋមន្រ្តីបានឱ្យដឹង ថា សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញជូនសាធារជនអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស ការពារព្រៃឈើ...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា លោក Roberto Speranza រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃសៅរ៍ បានដាក់បទបញ្ជាហាមប្រាម ទៅលើការហោះហើរត្រង់ពីប្រេស៊ីល មកកាន់អ៊ីតាលី បន្ទាប់ពីបានរកឃើញថា អ្នកដំណើរចំនួន ៤នាក់បញ្ជាក់អំពីវីរុសប្រភេទថ្មី នៅពេលមកដល់ទឹកដីអ៊ីតាលី ។ ក្រសួងសុខាភិបាលបានបង្ហោះ លិខិតហាមប្រាមនៅលើគេហទំព័រថា ការហាមប្រាមនឹងមានប្រសិទ្ធិភាពភ្លាមៗ រហូតដល់ថ្ងៃទី៣១...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបាន រាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួន ១.០៥០នាក់ ដោយសារជំងឺកូវីដ១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២០៩.២៩៦នាក់ ។ លើសពីនេះ មានករណីបន្ថែមទៀតចំនួន ៦១.៥៦៧នាក់ ដែលត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ...
ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំ នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានចុះហត្ថលេខាផ្តល់ នូវជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិរក្សប្រាសាទ ដ៏មានតម្លៃរបស់កម្ពុជាគឺ ប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ ជំនួយទាំងនេះ ទទួលបានមកពី មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ជាកម្មវិធីជំនួយមួយ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក។ នេះបើយោងតាមក្រសួងព័ត៌មាន។ លោក...