មូស្គូ៖ សារព័ត៌មានបរទេស កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា អាជ្ញាធរនៃប្រទេសរុស្ស៊ី បានធ្វើការជម្លៀសមនុស្សជាង ២៣០០ នាក់ចេញពីភូមិនានា ក្នុងតំបន់ Ryazan ហើយក្នុងនោះដែរមនុស្ស ៥ នាក់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានអគ្គិភ័យ មួយបានឆាបឆេះ នៅឃ្លាំងអាវុធមួយកន្លែង ។ អគ្គិសភ័យបានបណ្តាលឲ្យកើតទៅជា ផ្សែងក្រាស់ ៗ ហុយចូលទៅក្នុងអាកាស។...
បរទេស៖ ក្រសួងសុខាភិបាលថៃ បានស្នើឱ្យមានរយៈពេល កំណត់ការដាច់ដោយឡែក សម្រាប់ភ្ញៀវទេសចរ ដោយកាត់បន្ថយពី ១៤ថ្ងៃ មកត្រឹម១០ ថ្ងៃ ហើយនឹងស្នើសុំ ឱ្យមជ្ឈមណ្ឌលរដ្ឋបាល គ្រប់គ្រងជំងឺកូវីដ១៩ (CCSA) ឆាប់ៗនេះ ដើម្បីកែប្រែតម្រូវការ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានធ្វើការ ស្រាយបំភ្លឺ ចំពោះករណីរបស់ ឈ្មោះ គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិនដែលត្រូវបានតុលាការសម្រេចផ្តន្ទាឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យជាប្រាក់១០លាន រៀល ។ នេះបើតាមការផ្សព្វផ្សាយក្នុងផេករបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៩ ខែតុលា...
បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថារដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី លោក Sergei Shoigu បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីអាមេនី និងអាស៊ែបៃហ្សង់ ដើម្បីពិភាក្សាពីស្ថានភាពបច្ចុប្បន្ននៅ Nagorno-Karabakh ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយទៀតដែរថា កាលពីល្ងាចថ្ងៃទី ៧ ខែតុលារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu...
បរទេស៖កាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងមក បណ្តាប្រទេសលោកខាងលិចប្រមាណជា ៤០ ប្រទេសបាននាំគ្នាធ្វើការរិះគន់ចិនចំពោះ បញ្ហាក្រុមជនជាតិភាគតិចជាពិសេសនៅខេត្តស៊ីនជាំងនិងទីបេព្រមទាំងបានបង្ហាញ ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់នៃច្បាប់សន្តិសុខជាតិថ្មីរបស់ចិនស្តីពី សិទ្ធិមនុស្សនៅក្រុងហុងកុងនោះផងដែរ។ សហរដ្ឋអាមេរិកនិងបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនទៀត បូករួមទាំងជប៉ុនផងបានអំពាវនាវឱ្យប្រទេសចិនអនុញ្ញាតឱ្យមានការធ្វើដំណើរដោយសេរីដោយមិនមានសិទ្ធិចូលទៅកាន់តំបន់ស៊ីនជាំងសម្រាប់អ្នកសង្កេតការណ៍ ឯករាជ្យរួមទាំងប្រធានសិទ្ធិមនុស្សរបស់អាមេរិកលោកស្រី Michelle Bachelet និងបញ្ឈប់ជាបន្ទាន់ពីការឃុំខ្លួនជនជាតិអ៊ូហ្គួរនិងសមាជិកជនជាតិភាគតិចដទៃទៀត។ ប្រទេសទាំងនោះ ក៏បានជំរុញប្រទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានអាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ ស្វ័យភាពសិទ្ធិនិងសេរីភាពនៅហុងកុងនិងគោរពឯករាជ្យភាពរបស់ប្រព័ន្ធតុលាការហុងកុង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយ ថាទាហានអាមេរិកដែលនៅសេសសល់ក្នុងប្រទេសអាហ្វហ្គានីស្ថានគួរតែ វិលត្រឡប់មកផ្ទះវិញនៅថ្ងៃបុណ្យណូអែល។ ការលើកឡើងដែលត្រូវបានធ្វើក្នុង Tweet មួយបាននិយាយបែបនេះ ថាយើងគួរតែយកបុរសនិងស្ត្រី ដែលក្លាហាម របស់យើងដែលកំពុងបម្រើនៅអាហ្វហ្គានីស្ថាននៅផ្ទះឲ្យបាននៅថ្ងៃបុណ្យណូអែល។ ទោះជាយ៉ាងណានៅមុននេះបន្តិច ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Robert O’Brien បាននិយាយថាកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានបច្ចុប្បន្នមានចំនួនតិចជាង ៥ ០០០ នាក់ហើយចំនួននេះនឹងធ្លាក់ចុះដល់ប្រហែលត្រឹមតែ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសប្រេស៊ីល បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩មានចំនួន៣១.៥៥៣នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យ់ចំនួនអ្នកស្លាប់ដោយសារជំងឺសរុបកើនឡើងដល់៥.០០០.៦៩៤នាក់ ។ ហើយអ្នកជំងឺបន្ថែមទៀតចំនួន៧៣៤នាក់បានស្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១៤៨.២២៨នាក់ ។ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ប្រទេសប្រេស៊ីល បានរាយការណ៍ពីអ្នកឆ្លងជំងឺជាលើកដំបូង និងលើកដំបូងនៅក្នុងប្រទេសអាមេរិកឡាទីន គឺក្រុងសៅប៉ូឡូ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសអាមេរិខាងត្បូង...
ទន្ទឹមនឹងភាពជោគជ័យ ក្នុងការផ្តល់គេហដ្ឋាន ដែលមានភាពទាន់សម័យ ស៊ីវិល័យ និងគុណភាពខ្ពស់ ជូនដល់អតិថិជន បុរី ប៉េង ហួត បានខិតខំប្រឹងប្រែង ក្នុងការរចនា និងសាងសង់គេហដ្ឋាន ជាច្រើនប្រភេទ ដែលមានដូចជា វីឡាទោល វីឡាភ្លោះវីឡាកូនកាត់ហ្សបហោស៍ និង ខុនដូ ស្របតាមតម្រូវការ អតិថិជន នាពេលបច្ចុប្បន្ន។ ដោយមានការគាំទ្រ...
វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធទី ៧ ខែតុលា ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានព្រមានចិន ប្រឆាំងរាល់ការប៉ុនប៉ង ដណ្តើមយកកោះតៃវ៉ាន់ ដោយប្រើកម្លាំងដោយថ្លែងថា ការចុះចតនៅលើកោះ គឺជាការលំបាកគួរឱ្យកត់សម្គាល់ ហើយមានភាពមិនច្បាស់ អំពីរបៀប ដែលសហរដ្ឋអាមេរិកនឹងឆ្លើយតប...
ប៉េកាំង៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា ប្រទេសចិន បានរាយការណ៍មកថា នៅក្រុងប៉េកាំង មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១១នាក់ គិតត្រឹមថ្ងៃទី០៧ ខែតុលា ដែលបានកើនឡើងលើសពីថ្ងៃមុនដែលមានចំនួន០៧ករណី ។ អាជ្ញាធរសុខាភិបាលជាតិរបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ ។ គណៈកម្មាធិការសុខាភាពជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា អ្នកដែលមានករណីថ្មីទាំងអស់នេះ គឺជាអ្នកមកពីខាងក្រៅ...
សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយ ការណ៍មកថា មានករណីថ្មី នៃជំងឺកូវីដ១៩ បន្ថែមទៀត ចំនួន៦៩នាក់ គិតត្រឹមពាក់កណ្តាល អធ្រាតថ្ងៃពុធ ម៉ោងក្នុងស្រុក បើធៀបនឹងអំឡុង ពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ បានកើនឡើងដល់២៤.៤២២នាក់ ។ ករណីឆ្លងជំងឺជាប្រចាំថ្ងៃ...
ភ្នំពេញ ៖ កិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចអនុម័ត ទាំងស្រុងលើ “ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សា លើស្ត្រី ២០១៩-២០២៣” ៕
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានបញ្ជូនបញ្ជីរាយនាម មេធាវី ដែលស្ម័គ្រចិត្ត ផ្ដល់សេវាការពារក្ដី ដោយឥតគិតកម្រៃ ទៅប្រចាំការ នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានី-ខេត្ត។ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានលើកឡើងក្នុងលិខិតផ្ញើ ទៅគ្រប់តុលាការនាពេលថ្មីៗនេះថា ការបញ្ជូនឈ្មោះមេធាវីនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមេធាវី សម្រាប់ការពារក្ដី នៅក្នុងសំណុំរឿង...
(ភ្នំពេញ) ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០៖ សម័យបច្ចេកវិទ្យា AI…អ្វីគ្រប់យ៉ាងគឺត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ជាមួយនឹងភាពឆ្លាតវៃ…ភាពទាន់សម័យ និងភាពច្នៃប្រឌិតខ្ពស់ដើម្បីធ្វើឱ្យជីវិតកាន់តែងាយស្រួល…!! តាមរយៈស្មាតហ្វូនក៏កំពុងដើរតួនាទីយ៉ាងសំខាន់ និងសកម្មបំផុតក្នុងការធ្វើឱ្យជីវិតពោរពេញដោយភាពអស្ចារ្យដែលនឹកស្មានមិនដល់…! ជាមួយនឹងអេក្រង់ 2 លើស្មាតហ្វូនតែមួយដែលអាចបត់បែនតាមតម្រូវការគ្រប់កាលៈទេសៈដោយគ្មានការរំខាន និងមានភាពងាយស្រួលជាទីបំផុត…! ចង់ប្រើ ឬទស្សនាអេក្រង់មុខពេលមិនទាន់បើកទំហំ 6.2” Super AMOLED ក៏បាន…ចង់ប្រើអេក្រង់ធំពេលបើកពេញទំហំ 7.6” ប្រភេទ Dynamic SUPER AMOLED 2X បន្ថែមជាមួយនឹងភាពរលូនរអិលល្អឥតខ្ចោះ120Hz ទៀត ក៏បាន…និយាយពីថាឡូយកប់ខ្លាំងណាស់…!! នេះជាបទពិសោធន៍ថ្មីដែលសឹងតែមិនអាចបរិយាយឱ្យត្រូវថាវាអស្ចារ្យលើសពីក្តីស្រមៃខ្លាំង…!! ចង់ដឹង…សាកប្រើមើលខ្លួនឯងផ្ទាល់ទៅ…!! ហើយពេលនេះស្មាតហ្វូនដែលកំពុងផ្លាស់ប្តូរការគិត…ផ្លាស់ប្តូរបច្ចេកវិទ្យានាពេលអនាគត…សម្រេចក្តីស្រមៃ…ឆ្លុះបញ្ចំងពីភាពលេចធ្លោទាក់ទាញបំផុត និងល្អលើសពីភាពសាមញ្ញថ្មី (Beyond the New Normal) ក្នុងឆ្នាំ ២០២០ នេះគឺ Samsung Galaxy Z Fold 2…!! ជាមួយនឹង Samsung Galaxy Z Fold 2 លោកអ្នកពិតជាទទួលបានបទពិសោធន៍ថ្មីប្លែក អស្ចារ្យ នៃ Samsung Galaxy Z...
បរទេស៖ ប៉ូលីសនៅភាគខាងជើង ប្រទេសវៀតណាម បានឃាត់ខ្លួនបុរសអាយុ ២០ឆ្នាំម្នាក់កាលពីថ្ងៃអង្គារ ពីបទលក់សង្សាររបស់ខ្លួន ទៅឱ្យជនជាតិចិនម្នាក់ក្នុងតម្លៃ ១៥លានដុង (៦៤៥ ដុល្លារ) ។ ក្រោយមក យុវជនដែលគេស្គាល់ថាឈ្មោះ ត្រាន់ទៀនម៉ាន់ ត្រូវបានស៊ើបអង្កេតពីបទជួញដូរមនុស្ស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យ ស្តីពីការបង្កើត សាជីវកម្មធានាឥណទានកម្ពុជា។ សូមជម្រាបថា ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានឲ្យដឹងថា «សាជីវកម្មធានាឥណទានកម្ពុជា» ដែលសរសេរជាអក្សរកាត់ថា «ស.ធ.ក» និង សរសេរជាភាសាអង់គ្លេសថា Credit Guarantee Corporation of Cambodia...
បរទេស៖ ប្រទេសកាតា នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានដាក់សំណើផ្លូវការ មួយទៅសហរដ្ឋអាមេរិក ដើម្បីទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ហើយនេះជាសំណើមួយ ដែលប្រសិនបើសម្រេចបាននោះ នឹងអាចបង្កឲ្យមានការជាប់គាំង ចំណងមិត្តភាពអាមេរិក ជាមួយនឹងប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល។ សំណើសុំទិញយន្តហោះចម្បាំង ពីក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin Co នេះ គឺត្រូវបានប្រទេសនៅឈូងសមុទ្រពែរ្ស ដាក់ទៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌូនេស៊ី នឹងធ្វើការដាំឡើងនូវប្រភេទ ឈើកោងកាងប្រមាណ ៦០០.០០០ហិកតា នៅក្នុងតំបន់ជាច្រើន នៅក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ ។ ក្រសួងកិច្ចការវិនិយោគ និងជើងទឹក បានឲ្យដឹងកាលពីថ្ងៃពុធ ។ រដ្ឋមន្ត្រី Luhut Binsar Pandjaitan បានថ្លែងនៅអង្គពិធីស្តារសេដ្ឋកិច្ចជាតិថា...
ឡុងដ៌៖ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់គ្រោងនឹងដាក់ទណ្ឌកម្ម ជាគោលដៅលើរុស្ស៊ីបន្ទាប់ពី អ្នកឃ្លាំមើលអាវុធគីមីអន្តរជាតិ បានបញ្ជាក់ថា មេដឹកនាំបក្សប្រឆាំងរុស្ស៊ីលោក Alexey Navalny បានពុលជាមួយនឹងភ្នាក់ងារ សរសៃប្រសាទប្រភេទ Novichok ។ លោក Navalny ដែលជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះវិមានក្រឹមឡាំង បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ នៅលើជើងហោះហើរពីទីក្រុងស៊ីបេរី ទៅទីក្រុងមូស្គូ កាលពីថ្ងៃទី២០...
អាម្ម៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយតុលាការភូមិន្ទ បានឲ្យដឹងថា ព្រះបាទ Abdullah II ព្រះរាជានៃប្រទេសហ្ស៊កដានី កាលពីថ្ងៃពុធបានប្រកាសតែងតាំងលោក Bisher Khasawneh ឲ្យឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីថ្មី និងរៀបចំឲ្យគាត់បង្កើតគណៈរដ្ឋមន្ត្រីថ្មី ។ ការតែងតាំងមុខតំណែងថ្មីនេះ បានធ្វើឡើង ក្រោយពីព្រះរាជា Abdullah...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ ខណៈកម្ពុជានៅតែមានសកម្មភាព ដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់ គាំទ្រកម្មវិធីវិនិយោគ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី...
ភ្នំពេញ៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការតម្រង់ទិសសហគ្រិ នស្ត្រីទៅរកគំនិតអាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍។ ក្នុងសិក្ខាសាលាស្តីពី «សហគ្រិនស្ត្រីក្នុងវិស័យទេសចរណ៍ និងការសិក្សាអំពីសក្តានុពលទេសចរណ៍ ខេត្តមណ្ឌលគិរី» កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ លោកស្រី ហ៊ុន ដានី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានវិលត្រឡប់ទៅកាន់ការិយាល័យ Oval នៅឯសេតវិមាននៅថ្ងៃពុធម្សិលមិញនេះ ខណៈពេលដែលលោក នៅតែបន្តពីមានផ្ទុកជំងឺកូវីដ-១៩ ។ អ្នកនាំពាក្យសេតវិមានលោក Brian Morgenstern បានលើកឡើងថាលោក ត្រាំ ត្រូវបានគេនិយាយខ្លីអំពីការ ពិភាក្សាអំពីការជំរុញសេដ្ឋកិច្ច និងព្យុះសង្ឃរា ដែលជាព្យុះដ៏សាហាវដែលមាន សក្តានុពលឆ្ពោះទៅរកឆ្នេរសមុទ្រ និងឈូងសមុទ្ររបស់ប្រទេស។ ក្រោយមកប្រធានាធិបតី...
វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតី ខាងប្រជាធិបតេយ្យប្រចាំឆ្នាំ២០២០ លោក Joe Biden បានលើកឡើងថា ការជជែកដេញដោលលើកក្រោយ មិនគួរត្រូវបានធ្វើឡើងនោះទេ ប្រសិនបើគូប្រជែងគណបក្ស សាធារណរដ្ឋរបស់លោក គឺប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែមានជំងឺកូវីដ-១៩ ។ បន្ទាប់ពីចប់យុទ្ធនាការនៅទីក្រុង Gettysburg រដ្ឋ Pennsylvania អស់រយៈពេលជាងមួយសប្តាហ៍ មុនពេលការជជែកដេញដោល...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១-សេចក្តីព្រាងកម្មវិធី វិនិយោគសាធារណៈ...
តូក្យូ៖ ប្រធានហិរញ្ញវត្ថុនៃ ក្រុមប្រទេសសេដ្ឋកិច្ចធំ ៗ ទាំង ២០ ហៅកាត់ថា G-20 បានចាប់ផ្តើមការប្រជុំរយៈពេល ២ ថ្ងៃរបស់ពួកគេ នៅថ្ងៃសៅរ៍ នៅទីក្រុងរីយ៉ាដ នៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ ២០២០ ក្នុងគោលបំណងដើម្បី បោះបង់ចោលការយល់ព្រម លើច្បាប់ពន្ធលើក្រុមហ៊ុនឌីជីថលយក្ស នៅឆ្នាំនេះ ក្រុងតូក្យូៈប្រភពព័ត៌មាន ដែលបានដឹងច្បាស់ពីផែនការ...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា ដោយសារតែមានការ ឆ្លងជំងឺកូវីដ១៩ កើងឡើងវិញនៅក្នុងសប្តាហ៍ ចុងក្រោយនេះ បានញុំាងឲ្យមានការស្នើឡើង ចាត់វិធានការដ៏តឹងរឹង ក្នុងនោះរួមទាំង ការពាក់ម៉ាស់មុខនៅគ្រប់ទីកន្លែង ទាំងអស់ នៅក្នុងប្រទេសអ៊ីតាលី ដែលចាប់ផ្តើមនៅ ថ្ងៃព្រហស្បតិ៍នេះតទៅ ។ សេចក្តីសម្រេចនេះត្រូវបានប្រកាស ឲ្យដឹងកាលពីថ្ងៃពុធ ដោយលោកនាយករដ្ឋមន្ត្រី Giuseppe...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញមុខច្រាលចោល ចំពោះការផ្សព្វផ្សាយ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ឈ្មោះ Sen sayana អំពីវិធីព្យាបាល ជំងឺគ្រុន ឈីក។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា «ក្រសួងសូមធ្វើ ការច្រានចោលទាំងស្រុងនូវការចុះផ្សាយ ព័ត៌មានមិនពិត មិនត្រឹមត្រូវ លើបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំមួយ ស្ដីអំពី ករណីការរៀបចំពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមភូមិ-ឃុំ និងនៅទីវត្តអារាម ក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម៖