សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធ លើប្រទេសកូរ៉េខាងជើង មុនពេលខួបនៃការបង្កើត គណបក្សពលករដែលកំពុងកាន់អំណាចរបស់ ប្រទេសនេះនៅខែក្រោយ។ ប្រទេសកូរ៉េខាងជើង បានត្រៀមរៀបចំធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតគណបក្សនៅថ្ងៃទី១០ ខែតុលា ដោយបង្កើនការរំពឹងទុកថា ខ្លួនអាចប្រើព្រឹត្តិការណ៍នេះដើម្បី បង្ហាញអាវុធយុទ្ធសាស្ត្រថ្មី។ អ្នកនាំពាក្យអគ្គសេនាធិការចម្រុះ លោកវរសេនីយ៍ឯក Kim Jun-rak...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនសូហ្វវែរអាមេរិក Oracle Corp បានឲ្យដឹងថាក្រុមហ៊ុននេះ ត្រូវបានម្ចាស់ TikTok ជ្រើសរើសយកជាក្រុមហ៊ុនផ្តល់បច្ចេកវិទ្យាដែលអាចទុកចិត្ត បានជាកិច្ចព្រមព្រៀងមួយដែលអាចជួយដល់ប្រតិបត្តិការ របស់សហរដ្ឋអាមេរិក នូវកម្មវិធីចែករំលែកវីដេអូ នេះបើមិនដូច្នេះទេ នឹងប្រឈមមុខនឹងការ ហាមឃាត់នៅក្នុងប្រទេសជុំវិញបញ្ហា ព្រួយបារម្ភពីសន្តិសុខជាតិ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីខែមុនថា ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មាន ប្រជាប្រិយនេះនឹងត្រូវបានហាមឃាត់នៅសហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ...
គម្រោងដីឡូតិ៍ ជាប់ផ្លូវ៣០ម៉ែត្រ ខាដារិន ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ផ្តល់ជូនប្រម៉ូសិនយក្ស ដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយការបញ្ចុះតម្លៃ រហូតដល់ ៣ ០០០ដុល្លារអាមេរិកភ្លាមៗ និងថែមទូរស័ព្ទដៃ iPhone 11Pro Max ព្រមទាំងរំលស់ ១២ខែ ដោយគ្មានការប្រាក់ផងដែរ។ មិនត្រឹមតែ ទីតាំងល្អក្នុងក្រុងនោះទេ និងជាតំបន់មានការរីកចម្រើនខ្លាំង...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង មិនបានបង្ហាញសញ្ញានៃការត្រៀមលក្ខណៈ ដើម្បីបាញ់តេស្ដមីស៊ីលបាលីស្ទីកចឹញពីនាវាមុជទឹក (SLBM) គ្រប់ពេលឆាប់ៗនេះនោះទេ ហើយឱកាសនៃការបាញ់កាំជ្រួច SLBM ក្នុងឱកាសនៃការប្រារព្ធខួបនៃគណបក្សពលកររបស់ខែតុលា បានលេចចេញជារូបរាងនៅក្នុងកម្រិតមួយទាប។ លោក Suh Wook បានធ្វើសេចក្តីអត្ថាធិប្បាយជាលាយលក្ខណ៍អក្សរទៅនឹងសំណួររបស់សមាជិកសភា សម្រាប់សវនាការបញ្ជាក់របស់រដ្ឋសភារបស់លោក ដែលគ្រោងធ្វើនៅថ្ងៃពុធ ចំពេលមានការសង្ស័យថា កូរ៉េខាងជើងអាចបាញ់សាកល្បងមីស៊ីល SLBM ជុំវិញខួបលើកទី ៧៥...
សេអ៊ូល៖ ការនាំចេញបន្ទះឈីបរបស់កូរ៉េខាងត្បូងទៅប្រទេសចិន ត្រូវបានគេភ័យខ្លាចថា នឹងទទួលរងផលប៉ះពាល់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន Huawei Technologies ។ ទណ្ឌកម្មថ្មីដែលហាមឃាត់ការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិច ដែលផលិតជាមួយឧបករណ៍សូហ្វវែរ និងការរចនាម៉ូដរបស់សហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុន Huawei ដោយគ្មានការយល់ព្រមជាមុនពីទីក្រុងវ៉ាស៊ីនតោន បានចូលជាធរមាននៅថ្ងៃដដែល។ សហរដ្ឋអាមេរិក បង្ខំឲ្យក្រុមហ៊ុនសាំស៊ុងអេឡិចត្រូនិក ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបមេម៉ូរីឈានមុខគេនៅលើពិភពលោក និងSK hynix Inc បញ្ឈប់ការនាំចេញគ្រឿងអេឡិចត្រូនិចទៅក្រុមហ៊ុនចិន។ ក្រុមហ៊ុន...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០នឹងបន្តធ្លាក់ពីមធ្យមទៅច្រើន, សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងនិងរលកសមុទ្រ។
សេអ៊ូល៖ ក្រសួងសុខាភិបាលបានឲ្យដឹង នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង មានគោលបំណងទទួលបានវ៉ាក់សាំងការពារមេរោគថ្មី ដើម្បីគ្រប់គ្រង មនុស្សដល់ ៣០ លាននាក់ ឬប្រហែល ៦០ ភាគរយ នៃប្រជាជនរបស់ប្រទេសនេះ។ យោងតាមផែនការវ៉ាក់សាំងកូវីដ – ១៩ ដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីជុងស៊ុយគុនប្រទេសនេះនឹងស្វែងរកការចាក់វ៉ាក់សាំងសម្រាប់មនុស្ស ១០ លាននាក់មកពីមជ្ឈមណ្ឌល ដែលបង្កើតដោយអង្គការសុខភាពពិភពលោក និងសម្ព័ន្ធភាពវ៉ាក់សាំងសកល នេះបើយោង...
បរទេស៖ យោធាចិនបានរុញច្រានប្រឆាំងនឹង របាយការណ៍មន្ទីរបញ្ចកោណថ្មីៗនេះ ដែលបានប្រគល់ទៅសភាអាមេរិកដោយលើក ហេតុផលថា វាជារដ្ឋាភិបាលវ៉ាស៊ីនតោន មិនមែនទីក្រុងប៉េកាំងទេ ដែលបង្កការគំរាមកំហែង ដ៏ធំដល់សន្តិភាពពិភពលោកនោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនបានមានប្រសាសន៍ថា “ ភស្តុតាងជាច្រើនឆ្នាំបង្ហាញថា សហរដ្ឋអាមេរិកគឺជា អ្នកបង្កចលាចលក្នុងតំបន់ អ្នករំលោភសណ្តាប់ធ្នាប់អន្តរជាតិ និងបំផ្លាញសន្តិភាព...
ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង និងភោជនីយដ្ឋាន រួមទាំងហាងតែគុជល្បីៗ បានសហការ ជាមួយតារាចម្រៀង Original ដ៏ល្បីគឺកញ្ញា Nikki Nikki ដើម្បីផ្តល់ការបញ្ចុះតម្លៃ ជូនអតិថិជន50% រាល់ការញ៉ាំអាហារ និងភេសជ្ជៈទំាងអស់ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងមជ្ឈមណ្ឌល...
បរទេស៖ ក្រសួងការបរទេសតួកគី បាននិយាយនៅថ្ងៃចន្ទថា មន្ត្រីរបស់ប្រទេសតួកគីនិងរុស្ស៊ី នឹងជួបពិភាក្សាគ្នា នៅក្នុងទីក្រុងអង់ការ៉ា នាសប្ដាហ៍នេះ ស្តីពីការវិវត្តនានានៅក្នុងប្រទេសស៊ីរីនិងប្រទេសលីប៊ី ជាទីដែលប្រទេសទាំងពីរ ធ្វើការគាំទ្រដល់ភាគីផ្សេងគ្នា។តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសតួកគី បាននិយាយប្រាប់យ៉ាងដូច្នេះថា “កិច្ចពិភាក្សាគ្នារវាងគណៈប្រតិភូ អន្តរកម្មរបស់តួកគីនិងរុស្ស៊ី ស្តីពីបញ្ហាប្រទេសលីប៊ីនិងស៊ីរីនោះ នឹងបន្តប្រព្រឹត្តទៅនៅ កម្រិតបច្ចេកទេស ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងទីក្រុងអង់ការ៉ា”។ គួរបញ្ជាក់ថា...
បរទេស៖ ការិយាល័យគ្រប់គ្រងគ្រាអាសន្ន (OEM) របស់រដ្ឋ Oregon បានប្រកាសថា យ៉ាងហោចណាស់មានមនុស្សចំនួន ២២ នាក់ត្រូវបានគេអះអាងថាបានបាត់ខ្លួន ចំពេលមានអគ្គិភ័យកើតឡើង ជាច្រើនបានប៉ាន់ប្រមាណថាប៉ះពាល់ដល់“ មនុស្សរាប់ម៉ឺននាក់” ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា សារព័ត៌មាន KOIN បានរាយការណ៍ថាលោក...
ភ្នំពេញ៖ ក្រុមការងារយន្ដការត្រីភាគីបូក បានមកជួបជុំជាលើកទី២ ដើម្បីជជែកពិភាក្សាបន្ត ទៅលើការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ ក្រោមអធិបតីភាពលោកអ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង បន្តកិច្ចពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ សំដៅ សម្រេចឲ្យបាន នូវសេចក្តីព្រាងច្បាប់...
បរទេស៖ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រាងមួយ ជាមួយក្រុមហ៊ុនថាមពលនុយក្លេអ៊ែរដ្ឋរបស់រុស្ស៊ី កាត់បន្ថយការនាំចូលសារធាតុអ៊ុយរ៉ានីញ៉ូមពីប្រទេសរុស្ស៊ី ក្នុងរយៈពេល២០ក្រោយ ក្នុងគោលបំណងមួយដើម្បីជំរុញបង្កើនរករ៉ែនិងថាមពលនុយក្លេអ៊ែក្នុងស្រុក។ ក្រសួងពាណិជ្ជកម្មអាមេរិកនិងក្រុមហ៊ុន Rosatom បានបង្កើតសេចក្តីព្រាងវិសោធនកម្ម ចំពោះកិច្ចព្រមព្រៀងព្យួរទុករុស្ស៊ីឆ្នាំ១៩៩២ ដើម្បីទប់ស្កាត់មិនឲ្យបោះបង់ចោល ដោយនៅបន្តកិច្ចព្រមព្រៀងនោះឲ្យដល់ឆ្នាំ២០៤០ ហយកាត់បន្ថយបន្តិចម្តងៗ នូវចំនួនសារធាតុអ៊ុយរ៉ានីញ៉ូមដែលសហរដ្ឋអាមេរិកនាំមកពីរុស្ស៊ីសម្រាប់ចម្រាម ពី២០ភាគរយឲ្យនៅតែ១៥ភាគរយ ចាប់ផ្តើមពីឆ្នាំ២០២៨ទៅ។ រដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Wilbur Ross បានមានប្រសាសន៍យ៉ាងដូច្នេះថា...
ភ្នំពេញ ៖ ខ្ញុំសូមអរគុណបងប្អូន យ៉ាងជ្រាលជ្រៅបំផុត ដែលបានរួមធ្វើបុណ្យជាមួយខ្ញុំ តាមរយៈការបរិច្ចាគថវិកា ផ្ទាល់ខ្លួន(ចាប់ពី$0.10, $0.20, $1..) ជួយកុមារ ដែលកំពុងប្រឈម នឹងសភាពគ្រោះថ្នាក់ ដល់សុខភាពអាយុជីវិត ។ បើតាមខ្ញុំសួរមន្រ្តីមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កាលពីព្រឹកមិញ គឺកុមារដែលមានដុំភ្នែកលៀន ចេញមកក្រៅ គឺបានមកដល់មន្ទីរ ពេទ្យគន្ធបុប្ផារួចហើយ ហើយក៏បានបញ្ជូន មកមន្ទីរពេទ្យ...
ភ្នំពេញ ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បានរៀបចំកម្មវិធី “សង្គហធម៌” ឬជាការធ្វើទានអញ្ជើញ លោកតា លោកយាយ ទៅវត្តធ្វើបុណ្យរួមគ្នា ជាមួយបុគ្គលិកក្រុមហ៊ុនទឹកពិសាវីតាល់ ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ នៅវត្តរមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ។ កម្មវិធីនេះ រៀបចំឡើង ក្នុងចេតនាសាងជាកុសល...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានការកោតសរសើរ ចំពោះកិច្ចសហការប្រកប ដោយការទទួលខុសត្រូវខ្ពស់ របស់មន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារគេហទំព័រ ហ្វេសប៊ុករបស់សម្ដេច។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេច ស ខេង នារសៀលថ្ងៃទី១៥ ខែកញ្ញា...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ ប្រទេសបារ៉ែន និងប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទដែលគេដឹង ជាសាធារណៈដំបូងមួយ កាលពីថ្ងៃចន្ទម្សិលមិញនេះ គិតចាប់តាំងពីប្រទេសទាំងពីរ បានព្រមព្រៀងគ្នាបង្កើត ចំណងមិត្តភាពការទូតប្រក្រតីវិញ។ ទីភ្នាក់ងារសារព័ត៌មានបារ៉ែន BNA និងមន្ត្រីនាំពាក្យក្រសួងការពារជាតិ អ៊ីស្រាអែលមួយរូបបាននិយាយថា រដ្ឋមន្ត្រីការពារជាតិបារ៉ែន លោក Abdulla bin Hassan Al-Nuaimi...
ភ្នំពេញ៖ លោក មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនលើកលែងឡើយចំពោះជនណា លក់ផលិតផលក្លែងក្លាយ និងផលិតផលខូចគុណភាព ហើយសមត្ថកិច្ចកំពុងតែ មានវិធានការគ្រប់ពេល វេលាផងដែរ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី ការចុះបង្ក្រាប និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព...
ភ្នំពេញ៖ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ចប់អាណត្តិប្រចាំកម្ពុជា បានថ្លែងកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលទប់ស្កាត់ ជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរ និងលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា នៅថ្ងៃទី១៥ កញ្ញានេះ លោក...
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នេះ បានធ្វើសន្និសីទសារព័ត៌មានស្ដីពី ការចុះបង្ក្រាប និងរឹបអូសបានផលិតផល ដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ ដូចជា ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណជាង...
ភ្នំពេញ៖ កម្ពុជា និងវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាលើវិស័យសារព័ត៌មាន ដើម្បីផលិតកម្មវិធីផ្សាយរបស់វិទ្យុ និងទូរទស្សន៍ ឲ្យកាន់តែបានល្អបន្ថែមទៀត។ នេះបើយោង តាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន។ ក្នុងកិច្ចប្រជុំទ្វេភាគី រវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាម (VOV) ស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសបារ៉ែន បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ការធ្វើឲ្យមានភាពប្រក្រតីឡើងវិញ នូវចំណងមិត្តភាពជាមួយ ប្រទេសអ៊ីស្រាអែល ជាការការពារផលប្រយោជន៍ របស់ប្រទេសបារ៉ែន និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ស្របពេលមានការគម្រាមកំហែង ប្រព្រឹត្តទៅពីអ៊ីរ៉ង់។ នៅក្នុងសេចក្តថ្លែងការណ៍មួយ លោករដ្ឋមន្ត្រី Rashid bin Abdullah Al Khalifa បានមានប្រសាសន៍យ៉ាងដូច្នេះថា “វាមិនមែនជាការបោះបង់ចោល...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រារព្ធនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ មុនពេលចូលទៅកាន់សាលប្រារព្ធពិធី គណៈអធិបតី ព្រមទាំងគណប្រតិភូអមដំណើរ...
បរទេស៖ សារព័ត៌មានបរទេស នៅថ្ងៃអាទិត្យបានសរសេរថា ក្រសួងការពារជាតិចិន បានថ្លែងរិះគន់ចំៗ ទៅលើរបាយការណ៍ដ៏សំខាន់មួយ របស់សហរដ្ឋអាមេរិក ស្តីពីមហិច្ឆតាយោធារបស់ប្រទេសចិន ដោយនិយាយថា សហរដ្ឋអាមេរិកគឺជា អ្នកបង្កការគំរាមកំហែងធំបំផុត ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងសន្តិភាពពិភពលោក។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីការចេញផ្សាយ របាយការណ៍ប្រចាំឆ្នាំរបស់ ក្រសួងការពារជាតិ ទៅកាន់សភាស្តីពី ការអភិវឌ្ឍនិងគោលដៅយោធាចិន ដែលបាននិយាយថា វានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ជាតិ...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឲ្យបង្កើនល្បឿនកិច្ចចរចាគ្នា ដើម្បីបញ្ចប់សម្រេចការ វិនិយោគរវាងចិននិងសហភាពអឺរ៉ុប ហើយការប្រកួតប្រជែងគ្នាជាមួយចិន ត្រូវតែមានភាពយុត្តិធម៌។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃចន្ទសប្ដាហ៍នេះ បានសង្កត់ធ្ងន់ឲ្យមានដំណោះស្រាយចំពោះការប្រេះឆាគ្នារយៈពេល៣ឆ្នាំ រវាងប្រទេសកាតានិងប្រទេសអារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម បារ៉ែននិងអេហ្ស៊ីប ដោយលោកនិយាយថា រដ្ឋបាលលោក ត្រាំ មានបំណងចង់ឃើញវាត្រូវបានដោះស្រាយ។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រសួងការបរទេសមួយ ជាមួយលោក Sheikh Mohammed bin Abdulrahman Al-Thani ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសកាតា លោក...
បរទេស៖គណៈប្រតិភូផ្លូវការរបស់ ប្រទេសអាហ្វហ្គានីស្ថាន និងចលនាពួកតាលីបង់ នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាដោយផ្ទាល់ ជាលើកដំបូងរបស់ពួកគេ ក្នុងទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃអង្គារនេះ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍របស់ប្រទេសកាតា Al-Jazeera TV កាលពីថ្ងៃចន្ទ។ កិច្ចពិភាក្សាគ្នា រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងពួកតាលីបង់ បានចាប់ផ្តើមនៅក្នុងរដ្ឋធានីដូហា របស់ប្រទេសកាតា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ហើយកិច្ចពិភាក្សាគ្នាទាំងនោះ គឺមានគោលដៅបញ្ចប់សង្គ្រាមអូសបន្លាយរយៈពេល១៩ឆ្នាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ គួរបញ្ជាក់ថា កិច្ចពិភាក្សាសន្តិភាពរវាងពួកតាលីបង់និងគណៈប្រតិភូដែលតំណាងឲ្យសាធារណរដ្ឋឥស្លាមអាហ្វហ្គានីស្ថានចាប់ផ្តើមកាលពីថ្ងៃសៅរ៍...
បរទេស៖មន្ត្រីឥណ្ឌាពីររូប បាននិយាយថា កងទ័ពចិនកំពុងតែដាក់ពង្រាយបណ្ដាញខ្សែកាបអុបទិក នៅតាមព្រំដែន ជួរភ្នំហិមាល័យភាគខាងលិចជាប់ នឹងប្រទេសឥណ្ឌា ដោយលើកឡើងថា ពួកគេបានជីកដាក់ ជាយូរមកហើយ បើទោះជា មានកិច្ចពិភាក្សាកម្រិតខ្ពស់ ក្នុងគោលបំណងដោះស្រាយ ភាពជាប់គាំងនៅទីនោះក៏ដោយ។ ចំណែកមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បាននិយាយប្រាប់ថា ខ្សែកាប ដែលផ្តល់ឲ្យកងទ័ពនូវខ្សែទំនាក់ទំនងសុវត្ថិភាពដល់មូលដ្ឋាននានានោះ នាពេលថ្មីៗនេះ ត្រូវបានគេប្រទះឃើញនៅខាងត្បូងបឹង Pangong Tso ក្នុងតំបន់...
ភ្នំពេញ ៖ មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានធ្វើការបដិសេធទាំងស្រុង ចំពោះការលើកឡើងថា មានការជីករករ៉ែត្បូង នៅមណ្ឌលគិរី ធ្វើឲ្យបាត់បង់ធនធានធម្មជាតិ។ សូមជម្រាបថា កាលពីថ្ងៃទី១៣ កញ្ញា មានហ្វេសប៊ុកជនជាតិវៀតណាម ឈ្មោះ Gỗ Đá Đăng Tâm បានបង្ហោះពីសកម្មភាពជីកត្បូងថ្ម ហើយ Check...