សេអ៊ូល៖ មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលកូរ៉េខាងត្បូង និងចិន បានជួបពិភាក្សាគ្នា នៅទីក្រុងប៊ូសាននៅថ្ងៃសៅរ៍នេះ ដោយមានដំណើរទស្សនកិច្ច របស់ប្រធានាធិបតីលោក ស៊ី ជីនពីង នៅទីនេះ និងបញ្ហាកូរ៉េខាងជើង នៅលើរបៀបវារៈ។ ជំនួបរវាងលោក Suh Hoon នាយកការិយាល័យសន្តិសុខជាតិ របស់ការិយាល័យ Cheong Wa Dae និងលោក...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រ ប្រទេសអ៊ីស្រាអ៊ែល ត្រូវបានគេបញ្ជាក់ថា មានករណីនៃជំងឺកូវីដ១៩ កើនឡើងលើស១០០.០០០នាក់ ។ សរុបអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសបានកើនឡើងដល់ ១០០.៧១៦នាក់ ជាមួយគ្នានេះដែរ មានអ្នកឆ្លងជំងឺថ្មីចំនួន១.១១៧នាក់ ដែលបានចុះក្នុងបញ្ជី គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ។...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣០.៣៥៥នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនដល់៣.៥៣២.៣៣០នាក់ ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន១.០៥៤នាក់ បានស្លាប់ដោយសារជំងឺនេះ ដែលនាំឲ្យតួលេខ នៃអ្នកស្លាប់សរុបកើនឡើងដល់...
ភ្នំពេញ៖ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន បានស្នើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បើកដំណើរការឡើងវិញ ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២។ ចំពោះសំណើរនេះ ត្រូវបានសម្តេចតេជោស្វាគមន៍។ ការស្នើនេះបានធ្វើឡើងក្នុងជំនួបរវាង លោក ម៉ូតេហ្គី តូស៊ីមីត្សឹ និងសម្តេចតេជោ នៅព្រឹកថ្ងៃទី២២ ខែសីហា...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins បានឲឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ៥,៦លាននាក់ គិតត្រឹមថ្ងៃសុក្រ ។ សាកលវិទ្យាល័យខាងលើ បានបញ្ជាក់ថា សរុបអ្នកឆ្លងជំងឺ នៅទូទាំងប្រទេស មានរហូតដល់៥.៦០៧.៩៩៣នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់នៅក្នុងប្រទេស...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ បាននិងកំពុងជួបពិភាក្សាការងារ ទ្វេភាគីជាមួយលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេសជប៉ុន នៅទីស្តីការក្រសួង ។ សូមរំលឹកថា លោក...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយថា កាលពីថ្ងៃសុក្រ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពចំនួន៩នាក់ ដែលបានជាប់ខាងក្នុងរោងចក្រ ថាមពលអគ្គិសនី ដែលមានអគ្គិភ័យឆាបឆេះឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា ។ អគ្គីភ័យបានកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍ ដែលបានកើតឡើង នៅច្រកក្រោមដីមួយ នៃឃ្លាំងបន្ទុកអគ្គិសនី នៅក្នុងរោងចក្រថាមពលអគ្គិសនី...
ភ្នំពេញ៖ ភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរក្នុងខេត្តបាត់ដំបង នាឱកាសឈប់សម្រាកសងថ្ងៃបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈ ពេល ៥ថ្ងៃ ចាប់ពីថ្ងៃ ទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួន១៣៣,៣៤៩ នាក់ ។ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ១៣២,៥២៤ នាក់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ក្រុមហ៊ុនយក្ស Alibaba បានចាប់ផ្តើមធ្វើសកម្មភាព ដើម្បីលប់បំបាត់ភាពតានតឹង ជាមួយនឹងអាមេរិក នៅចំពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងគម្រោមកំហែងខ្លាំង ដល់អាជីវកម្មទាំងឡាយ របស់ប្រទេសចិន។ ប្រធានប្រតិបត្តិការ របស់ក្រុមហ៊ុនយក្សចិនមួយនេះ គឺលោក Daniel Zhang...
បរទេស៖ មន្ត្រីក្រសួងការបរទេសថៃ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិន បានត្រៀមលក្ខណៈរួចរាល់ ដើម្បីចែករំលែកទិន្នន័យ ស្តីពីលំហូទឹកចូលក្នុងទន្លេមេគង្គ ដែលជាសំណើជាយូរមកហើយ របស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ យោងតាមកាសែត Us News លោក Nikorndej Balankura មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសថៃមួយរូប បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “ប្រទេសចិនបានសង្កត់ធ្ងន់ថា ខ្លួនបានត្រៀមលក្ខណៈរួចរាល់...
បរទេស៖ នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យរបស់ក្រសួងការបរទេស បានប្រកាសថា រដ្ឋាភិបាលរបស់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កំពុងរារាំងពលរដ្ឋអាមេរិក នៅក្នុងប្រទេសមិន ឲ្យ ចាកចេញដោយបដិសេធការ ខិតខំរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរៀបចំជើងហោះហើរ ជម្លៀសពួកគេ មកប្រទេសកំណើតវិញ។ អ្នកនាំពាក្យ ដែលត្រូវបានគេស្គាល់ថា លោកស្រី Morgan Ortagus...
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ សម្តែងការសោកស្តាយជូនចំពោះ លោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះគ្រោះធម្មជាតិទឹកជំនន់ ក្នុងខេត្តស៊ីឈួន ដែលបណ្តាលឲ្យប្រជាជនច្រើនជាង ១០០,០០០ នាក់ ត្រូវបាត់បង់ទីជម្រក...
បរទេស៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានប្រាប់កាសែតអាល្លឺម៉ង់មួយថា ឥរិយាបថរបស់សម្ពន្ធមិត្តអឺរ៉ុប របស់អាមេរិក គឺគួរឲ្យខកចិត្តពាក់ព័ន្ធទៅនឹង ការប្រឹងប្រែងរបស់អាមេរិក ឲ្យដាក់ទណ្ឌកម្មអង្គការសហប្រជាជាតិ លើប្រទេសអ៊ីរ៉ង់។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងបទសម្ភាសន៍មួយ លោកស្រី Kelly Craft...
បរទេស៖ គណៈកម្មាធិការអឺរ៉ុប នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានស្នើទីក្រុងមូស្គូឲ្យអនុញ្ញាតឲ្យ មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ផ្លាស់ប្តូរមកទទួលការព្យាបាល នៅក្នុងប្រទេសអាល្លឺម៉ង់ ក៏ដូចជាឲ្យមានការស៊ើបអង្កេត លើការសង្ស័យលោកត្រូវគេបំពុល។ មន្ត្រីនាំពាក្យគណៈកម្មាធិការអឺរ៉ុបមួយរូប បាននិយាយប្រាប់សន្និសីទកាសែត ប្រចាំថ្ងៃមួយថា “យើងរំពឹងថា នឹងមានការស៊ើបអង្កេត ប្រកបដោយឯករាជ្យនិងតម្លាភាពភ្លាមៗ ហើយប្រសិនបើត្រូវបានបញ្ជាក់មែននោះ អ្នកធ្វើត្រូវតែទទួលខុសត្រូវដាច់ខាត”។ លោកស្រីបាននិយាយបន្តទៀតថា...
ភ្នំពេញ ៖ ក្នុងរយៈពេល៥ថ្ងៃនៃថ្ងៃឈប់សម្រាកចាប់ពី ថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានគ្រោះថ្នាក់ ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសចំនួន៥១លើកដែលបណ្ដាលឲ្យមនុស្សស្លាប់ចំនួន២១នាក់ និងរង របួសចំនួន៧០នាក់ ។នេះបើអគ្គស្នងការដ្ឋាន នគរបាលជាតិ ។ ដោយឡែកការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយ សមត្ថកិច្ចគ្រប់គោលដៅបានធ្វើការត្រួតពិនិត្យយានយន្តទាំង នៅតាមចំណតដើមទី តាមដងផ្លូវជាតិ និងគោលដៅសំខាន់ៗ នៅក្នុងភូមិសាស្រ្ត រាជធានី-ខេត្ត ដោយបានរកឃើញយានយន្តល្មើស...
ស្វាយរៀង : ក្នុងឱកាសរាជរដ្ឋាភិបាល អនុញ្ញាតមានការឈប់សម្រាក សងថ្ងៃចូលឆ្នាំ វិស័យទេសចរណ៍ ទូទាំង២៥រាជធានី-ខេត្ត បានងើបឡើងគួរឱ្យកត់សម្គាល់។ ខេត្តស្វាយរៀង ក៏ទទួលបានការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរផងដែរ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ខែសីហា ខេត្តភាគខាងត្បូងមួយនេះ ទទួលបានភ្ញៀវទេសចរ៦១៩៤នាក់ ភ្ញៀវអន្តរជាតិចំនួន ០៤ ។ លោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្យាយាមប្រឹងប្រែង ឲ្យដាក់ទណ្ឌកម្ម អង្គការសហប្រជាជាតិទាំងអស់ លើអ៊ីរ៉ង់ឡើងវិញ រួមបញ្ចូលទាំងបម្រាមអាវុធ ដោយចោទថា ទីក្រុងតេអេរ៉ង់ កំពុងតែរំលោភបំពាន កិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលបានធ្វើឡើង ជាមួយមហាអំណាចពិភពលោក កាលពីឆ្នាំ២០១៥ បើទោះជាទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ កាលពី២ឆ្នាំមុនហើយក៏ដោយ។ ទន្ទឹមនឹងការរិះគន់យ៉ាងខ្លាំងក្លា ចំពោះអ្វីដែលលោកហៅថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែដ៏ភ្លីភ្លើធ្វើឡើង ដោយអតីតប្រធានាធិបតីអាមេរិក...
បរទេស៖ នៅក្នុងដំណើរមួយ ដែលត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានភាពតានតឹង កើនកម្តៅកើនឡើងកាន់តែខ្លាំង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនោះ រដ្ឋបាលលោក ត្រាំ នៅក្នុងសប្ដាហ៍នេះ បានបញ្ចប់ កិច្ចព្រមព្រៀងទ្វេភាគីចំនួន៣ ជាមួយទីក្រុងហុងកុង។ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានប្រកាសប្រាប់ថា ខ្លួនបានជូនដំណឹង ដល់អាជ្ញាធរទីក្រុងហុងកុងរួចហើយ កាលពីថ្ងៃពុធ ស្តីពីការផ្អាក ឬក៏ការលុបចោល កិច្ចព្រមព្រៀងទ្វេភាគី...
ភ្នំពេញ ៖ យោងតាមរបាយការណ៍បឋម របស់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត បានឲ្យដឹងថា ភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួន ១.៤៥៩.៣៨៦នាក់ ក្នុងនោះ ភ្ញៀវជាតិ ចំនួន១.៤៤៥.២៣៨ នាក់ និងភ្ញៀវអន្តរជាតិ ចំនួន១៤.១៤៨ នាក់។ បើយោងតាមគេហទំព័រហ្វេប៊ុករបស់ ក្រសួងទេសចរណ៍...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏ជាការបង្ហាញនូវសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជា កិច្ចសហប្រតិបត្តិការ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរ...
បរទេស៖ នៅថ្ងៃសុក្រនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថាADB បានប្រកាសថា ខ្លួនបានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបញ្ចេញប្រាក់កម្ចី ផ្អែកលើគោលនយោបាយ ប្រមាណជា ៣០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការអនុវត្តកំណែទម្រង់ ដើម្បីពង្រីកលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុ របស់ប្រជាជនរបស់ខ្លួន។ យោងតាមការអះអាងរបស់ ធនាគារដែលមានមូលដ្ឋាន នៅទីក្រុងម៉ានីលប្រាក់កម្ចី របស់ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងគាំទ្រកំណែទម្រង់...
បរទេស៖ នៅថ្ងៃសុក្រនេះ អង្គភាពឆ្លើយតបនឹងវិរុសកូវីដ១៩ របស់រុស្ស៊ី បាននិយាយ ថាប្រទេសរុស្ស៊ីបានចុះបញ្ជី ៤៨៧០ ករណីថ្មី ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងចុងក្រោយ ដែលសរុបទៅមានចំនួន ៩៤៦៩៧៦ ករណី។ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ថ្មីចំនួន ៩០ នាក់ ត្រូវបានគេរាយការណ៍ និងសរុបមានចំនួន ១៦១៨៩ នាក់ស្លាប់នៅទូទាំងប្រទេស។...
បរទេស៖ នៅថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានប្រគល់ទ្រព្យ ដែលគិតជាទឹកប្រាក់រាប់លានដុល្លារ ដែលបានបង្កកពីរដ្ឋាភិបាល នៃប្រទេសវេណេស៊ុយអេឡា ទៅឲ្យក្រុមបក្សប្រឆាំងក្នុងប្រទេស ដោយយកមូលហេតុថា យកទៅប្រើប្រាស់សម្រាប់ការងារ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ នៅក្នុងសេចក្តីប្រកាសមួយ ដែលត្រូវបានធ្វើឡើង ដោយបក្សប្រឆាំងរបស់វេណេស៊ុយអេឡា បានបញ្ជាក់ថា រតនាគារជាតិនៃប្រទេសអាមេរិក បានអនុម័តឲ្យបក្សរបស់ខ្លួន ក្នុងការយកប្រាក់ទាំងនោះ មកប្រើប្រាស់ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ទេថា វាមានទំហំនិងចំនួនប៉ុន្មាននោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែល...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានសរសេរថា អង្គការសុខភាពពិភពលោក ឬ WHO បានធ្វើការប្រកាសជម្រុញ ឲ្យ ប្រទេសអាហ្វ្រិក ក្នុងដាក់វិធានការណ៍ការពារកូវីដ១៩ ឱ្យបានរឹងមាំមុនពេលចាប់ផ្តើម ការបើកគ្រឹះស្ថានសិក្សាឡើងវិញ។ អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅក្នុងទីក្រុងNairobi ថាការបើកសាលារៀនឡើងវិញ នៅក្នុងតំបន់អាហ្រ្វិកសាហារ៉ា នៃទ្វីបអាហ្រ្វិក គួរតែត្រូវបានអម ដោយការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ខេមបូឌា (G.T.V.C Speed Boat Cambodia) និងជាប្រធានសមាគម ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានចាត់តំណាង នាំយកជំនួយ ឧបត្ថមដល់គ្រួសារក្រីក្រមួយ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តដឹកនាំ សមាជិកសមាជិកា នៃក្រុមការងារសប្បុរសជន ស្ម័គ្រចិត្ត នាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ផ្តល់ឲ្យកុមាកំព្រា កំពុងស្ថិតក្រោមការចិញ្ចឹមបីបាច់ របស់អង្គការ សប្បុបុរសធម៌ កម្ពុជកុលបុត្រ មានទីតាំងនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ពិធីផ្តល់ជូននេះ រៀបចំឡើងកាលពីថ្ងៃទី១៩...
ភ្នំពេញ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ បានសហការជាមួយ ក្រុមជិះកង់មនុស្សធ៌ ខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធាន និងមានអ្នកជិះកង់ស្មគ្រ័ចិត្ត គាំទ្រ ចលនាកាកបាទក្រហមកម្ពុជា យ៉ាងច្រើនកុះករ បានចូលរួម កម្មវិធី “ជិះកង់សប្បុរសធម៌...
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅយប់ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០ បានច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានមិនពិត និងបានស្នើឱ្យអាជ្ញាធរ មានសមត្ថកិច្ចចាត់វិធានការ តាមផ្លូវច្បាប់ផងដែរ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពីមានគណនីហ្វេសប៊ុកមួយឈ្មោះ សួង ណារី បានសរសេរថា “ច្រើនណាស់! ថ្ងៃនេះ រកឃើញឆ្លង...
ភ្នំពេញ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា មានបុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗនៅពេលរួមភេទ ដែលហេតុការណ៍នេះ បានកេីតឡេីងនៅស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា តាមរបាយការណ៌របស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា៖ នៅថ្ងៃទី២១ ខែសីហា...