ភ្នំពេញ៖ ក្រោយសារព័ត៌មាន វៀតណាមផ្សាយថា មានបុរសវៀតណាម អាយុ១៨ឆ្នាំ ឆ្លងជំងឺកូវីដពីកម្ពុជា ក្រសួងសុខាភិបាលខ្មែរ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានស្នើទៅកាន់ភាគីវៀតណាម ឲ្យគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិ លើករណីជំងឺឆ្លងនេះ។ ជាមួយគ្នានេះ ក្រសួងក៏បានធ្វើការច្រានចោល លើការចុះផ្សាយ របស់កាសែតវៀតណាមផងដែរ ។ សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលកាសែតវៀតណាម...
សិង្ហបុរី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២១៨នាក់ គិតត្រឹមថ្ងៃអង្គារ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅក្នុងប្រទេស កើនដល់៣៨.៥១៤នាក់ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទាំងនេះ មាន៦នាក់ កើតឡើងក្នុងសហគមន៍ ទន្ទឹមនឹងនេះដែរ មាន២១២ករណី គឺជាអ្នកធ្វើការងារ...
តូក្យូ៖ ប្រទេសជប៉ុន និងអង់គ្លេស បានចាប់ផ្តើមចរចាជាផ្លូវការ កាលពីថ្ងៃអង្គារ ស្តីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ក្នុងគោលបំណង ដើម្បីធ្វើកិច្ចព្រមព្រៀងមួយ នៅចុងឆ្នាំនេះ នៅពេលដែលរយៈពេល នៃការផ្លាស់ប្តូរ សម្រាប់ចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប បានបញ្ចប់។ បណ្តាប្រទេសនឹងបង្កើតកិច្ចព្រមព្រៀង ស្តីពីសហភាពអឺរ៉ុប – ជប៉ុន ដែលមានស្រាប់ ដោយទីក្រុងតូក្យូ កំពុងតែព្យាយាម...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា ពលរដ្ឋប្រមាណ៥.០០០នាក់ បានចូលរួមធ្វើបាតុកម្មមួយ ដោយរិះគន់ទៅលើ ការប្រើអំពើហិង្សារបស់ប៉ូលិស និងការប្រកាន់សាសន៍និយម នៅក្រុង ហ្សឺណែវ កាលពីថ្ងៃអង្គារម្សិលមិញនេះ ។ ការធ្វើនេះ បានធ្វើឡើងចំពេល មានពិធីបុណ្យសព របស់លោក George Floyd ដែលជាជនជាតិ អាមេរិកាំងស្បែកខ្មៅ...
ភ្នំពេញ ៖ ក្រោយពីទឹក នៅកស្សិណប្រាសាទបាគង រីងស្ងួត ធ្វើឲ្យបាត់បង់ជីវិតធនធានមច្ឆា គណបក្សប្រជា ធិបតេយ្យមូលដ្ឋានខេត្តសៀមរាប (គបម) បានសម្តែងការសោកស្តាយ ។ ក្នុងនោះបក្សលើកឡើងថា បញ្ហាទាំងនេះប្រជាជន មានការងឿងឆ្ងល់ថា តើរាជរដ្ឋាភិ បាលបានយកថវិកា ពីចំណូលភ្ញៀវចូល ទស្សនាប្រាសាទទៅណា? ត្រីប្រាធំៗ នៅកស្សិណប្រាសាទបាគង ចំនួន ១២ក្បាល...
ញូដេលី៖ ឧប្បត្តិហេតុមិនធម្មតាជាច្រើន កំពុងកើតឡើងនៅជុំវិញពិភពលោក ប៉ុន្តែករណីថ្មីៗនេះ គឺមកពីប្រទេសប៉ាគីស្ថាន ហាក់ដូចជាកំពុងឈរនៅលើគេ ក្នុងបញ្ជីបណ្តាញសង្គម។ នេះជាករណីសត្វលា ដែលបានជួបបញ្ហាផ្លូវច្បាប់ ក្នុងករណីល្បែងភ្នាល់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរប៉ូលិស បានរឹបអូសប្រាក់ចំនួន ១២០,០០០ ដុល្លារ ក្នុងអំឡុងពេលវាយឆ្មក់ ជាមួយដីកាចាប់ខ្លួន...
ភ្នំពេញ៖ បច្ចុប្បន្ននេះដោយសារ បញ្ហាជំងឺផ្លូវដង្ហើមកូវីដ១៩ ធ្វើឲ្យប្រជាពលរដ្ធជាច្រើន ឈប់សម្រាកធ្វើការនៅផ្ទះ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង ជាមួយជំងឺផ្លូវដង្ហើមនេះ តាមរយ:ការណែនាំរបស់ ក្រសួងសុខាភិបាល បានធ្វើឲ្យអត្រាអ្នកប្រើប្រាស់ Internet WiFi កាន់តែមានការកើនឡើង។ ក្នុងឪកាសនេះផងដែរក្រុមហ៊ុនមិត្តហ្វូន ក៏បានធ្វើការផ្តល់ជូនកម្មវិធីពិសេសដែលមិនធ្លាប់មានពីមុនមក ពីក្រុមហ៊ុនមិត្តហ្វូនចំណាយត្រឹមតែ 15$ ក្នុងមួយខែតែប៉ុណ្ណោះ អាចប្រើប្រាស់ សេវាកម្មInternetWiFiទាំងគ្រួសារ ពិសេសជាង នោះទៅទៀតមានការតំលើង...
អឺរ៉ុប៖ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសជាសមាជិក សហភាពអឺរ៉ុប (EU) កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យជ្រើសរើសប្រធានថ្មីសម្រាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ឱ្យបានឆាប់តាមដែល អាចធ្វើទៅបាន។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីសន្និសីទវីដេអូក្រៅផ្លូវការមួយ ដែលដឹកនាំដោយរដ្ឋមន្រ្តីការបរទេសក្រូអាត លោក Gordan Grlic Radman ក្នុងក្របខ័ណ្ឌនៃគណៈប្រធានក្រុមប្រឹក្សាអឺរ៉ុប។ រដ្ឋមន្រ្តីបានផ្លាស់ប្តូរយោបល់លើបញ្ហា ដែលទាក់ទងទៅនឹងអង្គការពាណិជ្ជកម្មពិភពលោក និងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ លើគោលនយោបាយពាណិជ្ជកម្ម។ ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសប្រធានអង្គការពាណិជ្ជកម្មពិភពលោកថ្មី...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទាំសងុ្គម បានឲ្យដឹងកាលពីថ្ងៃអង្គារថា មានអ្នកជំងឺផ្សេងទៀតចំនួន២៨៦នាក់ បានបាត់បង់ជីវិត នៅអង់គ្លេស គិតត្រឹមរសៀលថ្ងៃចន្ទ ដែលនាំឲ្យតួលេខអ្នកស្លាប់សរុបដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសនេះ បានកើនឡើងដល់៤០.៨៨៣នាក់ ។ តួលេខទាំងនេះ ក្នុងនោះរាប់បញ្ចូលទាំងការស្លាប់ នៅតាមមន្ទីរពេទ្យនានា តាមទីតាំងថែទាំសុខភាព និងនៅតាមសហគមន៍ ។...
ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងព្រួយបារម្ភ ចំពោះការរីករាលដាល នៃជំងឺកូវីដ១៩នោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តអំពាវនាវឲ្យបងប្អូនកងទ័ព ក៏ដូចជាសិស្សនិស្សិត នៅក្រៅប្រទេស ថែរក្សាសុខភាព និងប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត ចំពោះជំងឺកូវីដ១៩ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ មិថុនានេះ សម្ដេច ទៀ...
តូក្យូ៖ អ្នកកាន់ទុក្ខកាលពីថ្ងៃអង្គារ បានចូលរួមក្នុងពិធីបុណ្យសពមួយ សម្រាប់លោក George Floyd ដែលការស្លាប់របស់លោក នៅក្នុងការឃុំឃាំងរបស់ប៉ូលី សកាលពីពីរសប្តាហ៍មុន បានបង្កឱ្យមានការតវ៉ាប្រឆាំងនឹង ការរើសអើងជាតិសាសន៍យ៉ាងខ្លាំង នៅទូទាំងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។ ការខឹងសម្បារជាសាធារណៈ បានសម្តែងការហួសចិត្ត ចំពោះការសម្លាប់បុរសស្បែកខ្មៅអាយុ ៤៦ ឆ្នាំ ដោយមន្ត្រីប៉ូលីសស្បែកស នៅមីនីសូតា បានបង្កើនក្តីសង្ឃឹមថា ឧប្បត្តិហេតុនេះអាចជាចំណុចឆ្ពោះទៅរកការបញ្ចប់...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃពុធថា ការបញ្ជាទិញគ្រឿងម៉ាស៊ីនក្នុងវិស័យឯកជនរបស់ជប៉ុន បានធ្លាក់ចុះ ១២ភាគរយ នៅក្នុងខែមេសា ធៀបនឹងខែមុន នេះបេីយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។ យោងតាមការិយាល័យ ខុទ្ទកាល័យបានឱ្យដឹងថា ការបញ្ជាទិញដែលមិន រាប់បញ្ចូលទាំងនាវា និងពីឧបករណ៍ប្រើប្រាស់អគ្គិសនី ដោយសារតែភាពខុសគ្នា របស់ពួកគេមានចំនួនសរុប ៧៥២,៦ ពាន់លានយ៉េន (៧ ពាន់លានដុល្លារ)...
ភ្នំពេញ៖ នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០នេះ ភោជនីយដ្ឋានហុងកុង សាខាទី៥ បានបើកសម្ពោធជាផ្លូវការហើយ ដោយមានភ្ញៀវចូលរួមជាច្រើន បើទោះបីជាកម្ពុជា កំពុងជួបវិបត្តិ ដោយសារជំងឺកូវីដ១៩ក្ដី តែភោជនីយដ្ឋាននេះ បានសម្រេចបើកសាខាមួយទៀត នៅទល់មុខ ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដើម្បីបើកបម្រើជូនភ្ញៀវ ទទួលទានអាហារបែបហុងកុង ។ បើតាមលោកស្រី Theresa Yuen...
ភ្នំពេញ៖ ការរាតត្បាតជាសកល នៃវីរុសកូវីដ-១៩ បង្កការខូចខាតយ៉ាងខ្លាំង ដល់វិស័យហោះហើរ ឆ្លងប្រទេស ប៉ុន្តែការហោះហើរ ចេញពីប្រទេសវៀតណាម ទៅកាន់ទិសដៅ ក្នុងតំបន់ កំពុងមានសង្ឃឹម ឡើងវិញហើយ ខណៈដែរ Vietjet ដែលជាក្រុមហ៊ុន អាកាសចរណ៍ យុគសម័យថ្មី បានចាប់ផ្តើមប្រតិបត្តិការ ជើងហោះហើរ ក្នុងស្រុករបស់ខ្លួនឡើងវិញ ហើយបានបន្ថែមផ្លូវហោះហើរថ្មីៗ មួយចំនួនទៀត...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន បានថ្លែងថា ភាគីវៀតណាមដែល បានបោះតង់ជាប់នឹងព្រំដែនកម្ពុជា ចំនួន៨កន្លែង នាពេលកន្លងមក មិនមែនជាតំបន់ស នោះទេ គឺជាតំបន់ដែលមិនទាន់បានឯកភាពគ្នា ក្នុងការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន។ នេះបើយោង តាម ការ ចេញផ្សាយ...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានអះអាងថា ចាប់តាំងពីថ្ងៃទី២០ ឧសភា រហូតដល់ ថ្ងៃទី១០ ខែមិថុនាឆ្នាំ ២០២០ អ្នកដំណើរជនជាតិខ្មែរ និងជនបរទេស មកកាន់កម្ពុជា តាមច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានធ្វើតេស្ត យកសំណាកពិនិត្យរកមេរោគកូវីដ១៩ ជិត៧០០០នាក់។ នេះបើយោងតាមការចុះផ្សាយរបស់...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១០៩,៣៤០នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៥៣,៦៥៤នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,១៩៥នាក់ ។...
សមាគមស្វាយ កំពង់ស្ពឺចេញលិខិតថ្លែង អំណរគុណរាជរដ្ឋាភិបាល ដែលរកទីផ្សារនាំចេញទៅចិន
ភ្នំពេញ៖លោក ប៉ាវ ស៊ីណាប្រធានសម្ព័ន្ធ សហជីពចលនាកម្មករកម្ពុជា បានទស្សន៍ទាយថា សម្រាប់ការចរចាប្រាក់ឈ្នួល កម្មករឆ្នាំ២០២១ខាងមុខ នឹងកាន់តែតានតឹងជាងបណ្តាឆ្នាំមុនៗ ។ ការលើកឡើងរបស់លោកនេះ ក្រោយក្រសួងការងារ និងបណ្តុះបណ្តាញវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះបានប្រកាស កាលបរិច្ឆេទចរចា ប្រាក់ឈ្នួលកម្មករដែលចាប់ផ្តើមជាដំណាក់កាលចាប់ពីខែកក្កដាទៅ។ ការចរចាប្រាក់ឈ្នួល២០២០លទ្ធផលគឺកម្មករទទួលបាន១៩០ដុល្លារក្នុងមួយខែ។ បើតាមហ្វេសប៊ុកលោកប៉ាវ ស៊ីណា រដូវកាលចរចា ប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២១...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង កំពុងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក អំពីការសម្រេចចិត្តរបស់កូរ៉េខាងជើង ក្នុងការកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង។ អ្នកនាំពាក្យក្រសួងបានឲ្យដឹងនៅពេលសួរថាតើក្រុងសេអ៊ូល ពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នជាមួយក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងថា “មែនយើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកគ្រប់ពេល ខ្ញុំជឿថាការប្រាស្រ័យទាក់ទងបែបនេះ គឺជាតួនាទីសំខាន់មួយរបស់ក្រសួងការបរទេស” ។ កូរ៉េខាងជើង បានឲ្យដឹងថាខ្លួននឹងកាត់ផ្តាច់ រាល់បណ្តាញទំនាក់ទំនងជាមួយខាងត្បូង ដោយខឹងទីក្រុងសេអ៊ូល ចំពោះការខកខាន មិនបានបញ្ឈប់អ្នករត់ចោល ជួរកូរ៉េខាងជើង ពីការបញ្ជូនខិត្តប័ណ្ណប្រឆាំង នឹងទីក្រុងព្យុងយ៉ាង ចូលទៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ៕...
យូអិន៖ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើងបានសម្តែង ការព្រួយបារម្ភចំពោះកង្វះខាត ស្បៀងអាហាររបស់ប្រទេសកុម្មុយនិស្តដោយថា ការបិទព្រំដែនរបស់ប្រទេសនេះ ដោយសារតែមេរោគថ្មីនេះ បានធ្វើឱ្យស្ថានភាព កាន់តែធ្ងន់ធ្ងរទៅៗ ។ លោក Tomas Ojea Quintana បានជម្រុញឱ្យអង្គការ សហប្រជាជាតិ ពិចារណាឡើងវិញនូវទណ្ឌកម្ម ដែលបានដាក់លើប្រទេស នេះដោយលើកឡើងពីរបាយការណ៍អំពីការកើនឡើងនៃចំនួនប្រជាជនគ្មាន ផ្ទះសម្បែង និងការកើនឡើងនូវតម្លៃថ្នាំនៅកូរ៉េខាងជើង។...
ភ្នំពេញ៖ លោកស្រី Carine Salerno ភារធារីនៃប្រទេសស្វីស (Switzerland) ប្រចាំកម្ពុជាបានអញ្ជើញមកគេហដ្ឋាន របស់លោក កឹម សុខា ដេីម្បីជម្រាបលា ក្នុងការបញ្ចប់បេសកកម្មការទូតរបស់លោកស្រី នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ បើតាមហ្វេសប៊ុក លោក កឹម សុខា ក្នុងឱកាសនោះដែរ ភាគីទាំង២បាន សំណេះសំណាល...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគាំទ្រចំពោះការចែក រំលែកនូវបទពិសោធន៍ ផ្សេងៗដែលកម្ពុជាទទួលបាន នៅក្នុងដំណើរ ការអភិវឌ្ឍកម្ពុជា ជាពិសេស ការងារកំណែទម្រងរដ្ឋបាលថ្នាក់ ក្រោមជាតិ ទៅភាគី ប្រទេស ទីម័រខាងកើត។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកអើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស...
ភ្នំពេញ៖ ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានកោះហៅម្ចាស់បទ «កណ្តៀវអូនស្រួយ» កញ្ញា បរ៉ាម៉ី និងអ្នកនិពន្ធ ឈ្មោះ អ៊ិច ចន្ថា ដែលបាននិពន្ធបទ «កណ្តៀវអូនស្រួយ» និងបទ «ស្រណោះអង្រែ» ដើម្បីទទួលបានការណែនាំ ក្រោយច្រៀងមាន អត្ថន័យប៉ះពាល់ដល់សីលធម៌...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ AFP របស់ប្រទេសបារាំង បានចុះផ្សាយកាល ពីថ្ងៃអង្គារ ទី០៩ ខែមិថុនានេះថា នៅពេលបច្ចុប្បន្ននេះ ម្ចាស់គណនីបណ្តាញសង្គម មួយចំនួននៅបណ្តាប្រទេសក្នុងតំបន់អាស៊ី កំពុងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ លើគេហទំព័ររបស់ខ្លួន ស្តីពីការឆ្លងរាលដាលនៃវីរុសCovid-19 ដែលនាំអោយមានការ ភ័យខ្លាច និងភាន់ច្រឡំ ពាក់ព័ន្ធនឹងមនុស្សឆ្លង ឬមនុស្សបាត់បង់ជីវិត ដោយសារវីរុសនេះ ។ ជាឧទាហរណ៍...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស បានឲ្យដឹងថា សហរដ្ឋអាមេរិក មានការខកចិត្ត ចំពោះសកម្មភាពថ្មីៗនេះ របស់កូរ៉េខាងជើង ក្នុងការកាត់ផ្តាច់ចំណងមិត្តភាព ជាមួយប្រទេសកូរ៉េខាងត្បូង ដោយជំរុញ ឱ្យប្រទេសកុម្មុយនិស្តមួយនេះ វិលត្រឡប់មករកការទូត និងកិច្ចសហប្រតិបត្តិការវិញ។ ការអត្ថាធិប្បាយបានធ្វើឡើង ជាការឆ្លើយតបទៅនឹង សកម្មភាពជាបន្តបន្ទាប់ ដែលកូរ៉េខាងជើង បាន ខឹងនឹងការបង្ហោះខិត្តប័ណ្ណ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដែលបានបញ្ជូន ដោយអ្នករត់ចោលជួរ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម...
កាលពីថ្ងៃទី៨ ខែមិថុនា លោកស៊ីជីនភីង អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអញ្ជើញចុះត្រួតពិនិត្យ ការងារនៅភូមិភាគស្វយ័តនីងស្យា។ នេះជាលើកដំបូងហើយដែលលោកអញ្ជើញ ចុះត្រួតពិនិត្យការងារក្នុងប្រទេសចិន បន្ទាប់ពីការបើកធ្វើមហាសន្និបាតនៃសភាទាំងពីរមក ហើយក៏ជាលើកទី៦ ក្នុងឆ្នាំនេះដែលលោកអញ្ជើញ ចុះត្រួតពិនិត្យការងារតាមខេត្តដែរ។ លោកបានអញ្ជើញទៅដល់ក្រុង Wuzhong ស្ថិតនៅតំបន់កណ្តាលនៃនីងស្យា ដើម្បីត្រួតពិនិត្យភូមិមួយ ទន្លេមួយនិងសហគមន៍មួយ។ គោលដៅត្រួតពិនិត្យ ការងារទីមួយរបស់លោក ស៊ី ជីនភិង នៅក្រុង Wuzhong គឺភូមិ Hongde នៃខណ្ឌ Hongsibao ដែលជាភូមិអន្តោប្រវេសន៍មួយ។ បច្ចុប្បន្ន ក្នុងភូមិនេះមានអ្នកភូមិចំនួន ១៦៩៩ គ្រួសារ សរុប ៧០១៣នាក់។ ភូមិHongde បានលុបបំបាត់ភាពក្រីក្រនាឆ្នាំ២០១៩ ប្រាក់ចំណូលគិតជាមនុស្សម្នាក់ៗ ដែលអាចប្រើប្រាស់បាន មានចំនួនលើសពី៨០០០យាន់ប្រាក់ចិនក្នុងមួយឆ្នាំកន្លងទៅ។ នៅភូមិ Hongde លោក ស៊ី ជីនភីង បានចុះសាកសួរសុខទុក្ខ គ្រួសាររបស់អ្នកភូមិឈ្មោះ LiuKerui។ គ្រួសារលោក...
បរទេស៖ ការអំពាវនាវ ឱ្យកុំបន្តផ្តល់លុយ ឬរុះរើកងកំលាំងប៉ូលិសអាមេរិកទាំងមូល បានក្លាយជាចលករមួយ ក្នុងកំឡុងពេលតវ៉ាប្រឆាំង នឹងការសម្លាប់លោក George Floyd អាយុ ៤៦ ឆ្នាំ ជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក នៅក្នុងកណ្តាប់ដៃ មន្ត្រីប៉ូលិសស្បែកសម្នាក់ កាលពីថ្ងៃទី ២៥ ឧសភា នៅទីក្រុង Minneapolis ។...