ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺកូវីដ១៩” នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងបានបន្តព្យាបាល អ្នកជំងឺឆ្លងកូវីដ១៩ បានជាសះស្បើយចំនួន ២នាក់បន្ថែមទៀត សរុបកើនដល់ ១១៩នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាល នៅសល់ត្រឹមតែ ៣នាក់ទៀតតែប៉ុណ្ណោះ ៕
បរទេស៖ ប្រជាជននៅរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង បានចាប់ផ្តើមទិញរបស់ ប្រើប្រាស់ស្តុកទុក នៅពេលមានពាក្យចចាមអារ៉ាម អំពីការស្លាប់របស់មេដឹកនាំ ប្រទេសគឺលោកគីមជុងអ៊ុន។ នេះបើយោងតាមកាសែត Washington Post ។ ប្រជាជនបានរាយការណ៍ថា បានទិញអ្វីៗគ្រប់យ៉ាងតាំង ពីស្រារហូតដល់ត្រីកំប៉ុង ក្នុងពេលរបាយការណ៍ស្តីពី “ជំងឺធ្ងន់ធ្ងរ” របស់ប្រធានាធិបតី គីម ឬសូម្បីតែភាពមិនច្បាស់លាស់ នៃការស្លាប់របស់មេដឹកនាំ កំពូលរបស់ប្រទេស។...
រ៉ាម៉ាឡាហ៍៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសប៉ាឡេស្ទីន បានជំរុញឲ្យអ៊ីស្រាអ៊ែល ធ្វើការដោះលែងអ្នកទោសប៉ាឡេស្ទីនម្នាក់ មានរោគសញ្ញាជំងឺកូវីដ១៩ ករណីនេះបានកើតរយៈពេល ៣ថ្ងៃ បន្ទាប់ពីរូបគាត់ ត្រូវបានចាប់ខ្លួនដោយកងទ័ពអ៊ីស្រាអ៊ែល នៅតំបន់ West Bank ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។ លោក Saeb Erekat...
ភ្នំពេញ៖ ក្រោយចុះត្រួតពិនិត្យឃើញថា ភាគីវៀតណាម បោះតង់រំលោភចូលក្នុងតំបន់សចំនួន ៩កន្លែងនោះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានប្រាប់ឲ្យរុះរើសចេញឲ្យឆ្ងាយ ពីបន្ទាត់ព្រំដែនជាតំបន់សភ្លាមៗ ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ពីខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានចាត់ឲ្យតំណាង នាំយកអង្ករចំនួន ២តោន និង គ្រឿងឧបភោគ បរិភោគជាច្រើនទៀត សម្រាប់ជាចង្ហាន់ ប្រគេនដល់ព្រះសង្ឃ ក្នុងវត្តគល់ទទឹង រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះដែរ ព្រះតេជគុណព្រះគ្រូ គូ សុភាព...
ថៃ៖ អាកាសយានដ្ឋានសុវណ្ណភូមិ របស់ប្រទេសថៃ នឹងត្រៀមខ្លួនបើកដំណើរ ការឡើងវិញនៅថ្ងៃទី១ ឧសភា បន្ទាប់ពីការបិទជាបណ្តោះអាសន្ន ដោយសារវិបត្តិរាតត្បាតនៃមេរោគកូវីដ១៩។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើករបស់លោក Sutheerawat Suwannawat នាយកព្រលានយន្តហោះថា ពួកគេនឹងអាចទ្រទ្រង់រាល់ការ ហោះហើរទាំងអស់ដូចពីមុន ប៉ុន្តែការកែសំរួលមួយចំនួន នឹងត្រូវបានទាមទារទាក់ទងទៅ...
បរទេស៖ កូរ៉េខាងត្បូង បានចេញមុខបន្សាបលើ ការរំពឹងទុកកាន់តែច្រើនឡើង ៗ អំពីសុខភាពរបស់មេដឹកនាំ កូរ៉េខាងជើងលោក គីមជុងអ៊ុន ដោយប្រាប់ CNN ថា លោក គីម គាត់“ មានជីវិត និងមានសុខភាពល្អ” ។ យោងតាមសារព័ត៌មាន MSN ចេញផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០...
ភ្នំពេញ៖ ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៦ រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣៧,៩៥១នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ៨,៩៩៣នាក់ អ្នកស្លាប់សរុបចំនួន៖...
បរទេស៖ វាត្រូវបានគេរាយការណ៍ថា ជាការពិតដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចិននិងជប៉ុនថា មេដឹកនាំផ្តាច់ការអាយុ ៣៦ ឆ្នាំ របស់ប្រទេសកូរ៉េខាងជើងបានស្លាប់។ ចំណែកប្រភពផ្សេងទៀតបាននិយាយថា លោក គីម ជុងអ៊ុន បានក្លាយជាមនុស្សរុក្ខជាតិ ដោយគ្មានក្តីសង្ឃឹមក្នុងការសង្គ្រោះឡើយ បន្ទាប់ពីការវះកាត់បេះដូង។ ដោយសារតែលក្ខណៈនៃរបបសំងាត់ជ្រុលនៅក្នុងប្រទេសកូរ៉េខាងជើង, ការអះអាង ពីការស្លាប់របស់លោកគីមជុងអ៊ុន ពិតជាមានការលំបាកខ្លាំងណាស់ក្នុងការផ្ទៀងផ្ទាត់ មុនការប្រកាសរបស់រដ្ឋជាផ្លូវការ។ យោងតាមសារព័ត៌មាន EXPRESS ចេញផ្សាយនៅថ្ងៃទី២៦...
SINGAPORE៖ ក្រសួងសុខាភិបាលសឹង្ហបុរី (MOH) បានរាយការណ៍ករណីឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន ៦១៨ករណី កាលពីថ្ងៃសៅរ៍ ដែលនាំឱ្យមានករណីឆ្លងដែលត្រូវបានបញ្ជាក់ សរុបនៅក្នុងប្រទេសនេះកើនដល់ ១២.៦៩៣ករណី និងមានអ្នកស្លាប់ចំនួន ១២នាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមករណីដែលបានបញ្ជាក់ថ្មីៗ ៨១ ភាគរយ ត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមមនុស្សដែលគេស្គាល់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ ទៅកាន់តុលាការដើម្បីធ្វើការផ្តន្ទាទោស ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីបាញ់បងថ្លៃឲ្យរបួសធ្ងន់) និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំ បានបាញ់បងថ្លៃចំនួន៣គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១៤...
បរទេស៖ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា ទីក្រុងតេអេរ៉ង់ កំពុងតែឃ្លាំមើលសកម្មភាព អាមេរិកយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែនឹងមិនចាប់ផ្តើមជម្លោះនៅក្នុងតំបន់នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ការថ្លែងរបស់លោក រ៉ូហានី ដែលធ្វើឡើងស្របពេលមានភាព តានតឹងកើនឡើង រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់នេះ គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយព្រះចៅនៃប្រទេសកាតា...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ថា ចំនួនសរុបនៃការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសតួកគី ត្រូវបានគេបញ្ជាក់ត្រឹមថ្ងៃសុក្រ បានកើនឡើងដល់១០៤.៩១២នាក់ ទន្ទឹមនឹងនេះដែរ ករណីនៅអ៊ីរ៉ង់វិញ បានកើនឡើងដល់៨៨.១៩៤នាក់ ស្របពេលប្រទេសកំពុងបន្តបិទ ។ តួកគី ជាប្រទេសថ្មីដែលបានផ្ទុះឡើងជំងឺ នៅតំបន់មជ្ឈិមបូព៌ា គិតត្រឹមថ្ងៃសុក្រ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣.១២២នាក់ ។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេស បានកើនឡើងដល់២.៦០០នាក់...
ភ្នំពេញ ៖ បណ្ណាល័យតាមអនឡាញ ដែលមានឈ្មោះថា “បំភ្លឺ អនាគត”ដែលដំណើរការ ដោយក្រុមហ៊ុន CHD មានអាសយដ្ឋាន (http://www.chd.com.cn/library (http://www.chd.com.cn/library) បានចាប់ផ្តើម ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០កន្លងមកនេះ។ ក្នុងនាមជាចំណែកសំខាន់មួយនៃគម្រោង សមាហរណកម្មឆ្លងវប្បធម៌ “បំភ្លឺអនាគត” របស់ក្រុមហ៊ុន CHD បណ្ណាល័យតាមអនឡាញមួយនេះ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមិនជ្រើសរើសដើរលើផ្លូវខុសពីសហគមន៍អន្តរជាតិទេ។ លោក Geng Shuang បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “សហរដ្ឋអាមេរិកសន្មត់ថា អង្គការសុខភាពពិភពលោក គួរតែធ្វើការដេញថ្លៃ ពីព្រោះខ្លួនជាអ្នកចូលរួមវិភាគទានធំ ជាងគេសម្រាប់អង្គការសុខភាពនេះ ។ នេះជាប្រភេទនៃ អនុត្តរភាព។ បច្ចុប្បន្ននេះតាមរយៈការគាំទ្រដល់អង្គការ សុខភាពពិភពលោក យើងនឹងអាចទប់ស្កាត់ការរីករាលដាល នៃវីរុសនេះបន្ថែមទៀត។ វាជាបញ្ហាជីវិតនិងមរណភាព។...
បរទេស៖ វិទ្យុរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃអាទិត្យនេះថា លោកគីមជុងអ៊ុន បានសម្តែងនូវការ កោតសរសើរចំពោះ កម្មករដែលបានចូលរួមក្នុង ការកសាងទីក្រុង Samjiyon អំឡុងពេលមានការសង្ស័យ ទៅលើសុខភាពរបស់មេដឹកនាំ និងការស្លាប់ ដែលអាចកើតមាន ចំពោះលោក គីម ជុងអ៊ុន។ ទោះយ៉ាងណាមិនមានការបកស្រាយលម្អិតអំពីស្ថានភាពសុខភាព ឬសកម្មភាពសាធារណៈ របស់លោកគីមទេ។ យោងតាមសារព័ត៌មាន Sputnik ចេញោផ្សាយនៅថ្ងៃទី២៦ ខែមេសា...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងអប់រំបានចេញសេចក្តី ថ្លែងការណ៍មួយថា សរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់១៤៤នាក់ ជាមួយគ្នានដែរ មានមនុស្ស៥នាក់ បន្ថែមទៀតដែលឆ្លងជំងឺ ត្រូវបានរាយការណ៍ ឲ្យដឹងកាលពីយប់ថ្ងៃសុក្រ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះដែរ មានអ្នកជំងឺ០៣នាក់ ត្រូវបានរាយការណ៍ថា មកពីតំបន់រ៉ងហ្គូន ទន្ទឹមនឹងនេះដែរ...
បរទេស៖ អ្នកសារព័ត៌មាន ក្នុងតំបន់បានអះអាងថា មេដឹកនាំផ្តាច់ការ របស់ប្រទេសកូរ៉េខាងជើង លោក គីមជុងអ៊ុន អាចទទួលមរណភាព ឬស្ថិតក្នុងស្ថានភាពជាមនុស្សរុក្ខជាតិ បន្ទាប់ពីការវះកាត់បេះដូង ។ យោងតាមសារព័ត៌មាន Metro ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមប្រភពចំនួន៣ ដែលស្និតនឹងស្ថានការណ៍នេះថា ក្រុមអ្នកជំនាញខាងវេជ្ជសាស្ត្រចិន មួយក្រុមត្រូវបានបញ្ជូនទៅ ដើម្បីធ្វើការណែនាំអំពីវិធីព្យាបាល មេដឹកនាំវ័យ...
សេអ៊ូល៖ ការិយាល័យប្រធានាធិបតី បានជំរុញឲ្យ សភាកូរ៉េខាងត្បូង អនុម័តលើច្បាប់ថវិកាជាតិ ដែលមានទឹកប្រាក់ រាប់ពាន់លានដុល្លារ ដែលត្រូវបានរចនាឡើង សម្រាប់ការទូទាត់ប្រាក់ សង្គ្រោះគ្រោះមហន្តរាយ បន្ទាន់ដល់គ្រួសារ ភាគច្រើននៅក្នុងប្រទេស។ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានដកស្រង់ប្រភពព័ត៌មានពីការិយាល័យប្រធានាធិនតី Cheong Wa Dae ឲ្យដឹងថាខ្លួនកំពុងត្រៀមចាប់ផ្តើមបង់លុយនៅដើមខែក្រោយ ដោយសង្កត់ធ្ងន់លើ ភាពបន្ទាន់នៃការប្រគល់ ប្រាក់ដល់ប្រជាព់រដ្ឋ។...
បរទេស ៖ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍ បានធ្វើសហសមយុទ្ធដែនអាកាស ស្របពេលមានពាក្យ ចរចាមអារ៉ាមថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចកំពុងមានបញ្ហាសុខភាព នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI ។ ទីភ្នាក់ងារសារព័ត៌មានក្នុងប្រទេសកូរ៉េខាងត្បូង Newsis បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា សមយុទ្ធដែនអាកាសទាំងនោះ...
ភ្នំពេញ : នៅវេលាម៉ោង ៣.០០នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ចំនុចលើចិញ្ចើមផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណើផ្ទុះអាវុធខ្លីបណ្តាលអោយបុរសម្នាក់របួសធ្ងន់។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ណែម ហៀង ហៅម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត...
រំលឹកព្រឹត្តិការណ៍នៃគ្រោះថ្នាក់ ធម្មជាតិដ៏អាក្រក់មួយ ដែលបានកើតឡើងនាយប់ថ្ងៃទី២៩ ខែមេសាកាលពីឆ្នាំ១៩៩១ នៅក្នុងប្រទេសបង់ក្លាដេស ដោយព្យុះស៊ីក្លូនដ៏មហិមាមួយ វាយប្រហារយ៉ាងឃោឃៅ នឹងបានសម្លាប់មនុស្សរហូតទៅដល់ ១៣៥០០០នាក់ក្នុងរយៈពេលតែ១យប់ប៉ុណ្ណោះ។ បើទោះបីជាមានការប្រកាស ព្រមានឲ្យមានការស្វែងរក ទីជម្រកជ្រកកោននៅមុនពេលដែលព្យុះនេះ ធ្វើដំណើរមដល់ក្តីក៏ប៉ុន្តែកម្លាំងខ្យល់ដ៏ខ្លាំង ក្នុងល្បឿនរហូតទៅដល់ ២៤១គីឡូម៉ែត្រក្នុងរយៈពេល៩ម៉ោងជាប់គ្នា បានបោកយកផ្ទះសំបែង មនុស្សសំភារៈទាំងឡាយស្ទើរគ្មានសល់។ នៅតាមកោះខ្លះមនុស្សរាប់ពាន់នាក់ ត្រូវបាខ្យល់វាយប៉ើងចូល ទៅក្នុងសមុទ្រនិងលង់ទឹកស្លាប់ផង។ វាបានចំណាយពេល ដល់ក្រុមជួយសង្គ្រោះរបស់រដ្ឋាភិបាល...
ភ្នំពេញ៖ ក្នុងដំណាក់កាល ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលខ្ពស់ នៃជំងឺឆ្លងកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។ សម្ដេចតេជោហ៊ុនសែន បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះថា «យើងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច»។ សម្ដេចក៏បានបន្តអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋ...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នំា២០២០ថា នាយកដ្ឋានសុខភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃសុក្រថា មនុស្សចំនួន៦៨៤នាក់បន្ថែមទៀតដែលជាអ្នកបានធ្វើតេស្តឃើញ មានវិជ្ជមាននៃមេរោគកូវីដ១៩ បានស្លាប់នៅក្នុងបណ្តាមន្ទីរពេទ្យ នៅចក្រភពអង់គ្លេស គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៩.៥០៦នាក់ ។ នាយកដ្ឋានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ មនុស្សចំនួន១៤៣.៤៦៤នាក់ បានធ្វើតេស្តឃើញមានលទ្ធផល វិជ្ជមាននៃជំងឺកូវីដ១៩ ដែលធ្វើឲ្យកើនឡើងជាប្រចាំថ្ងៃ...
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បន្ដបាត់មុខជាសាធារណៈ ខណៈប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង របស់ប្រទេសនេះ បានផ្តោតលើការផ្សព្វផ្សាយ របស់ពួកគេ នៅថ្ងៃគម្រប់ខួប នៃការបង្កើតកងកម្លាំង ប្រដាប់អាវុធរបស់ខ្លួន ។ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ មិនបានរាយការណ៍ ពីសកម្មភាពសាធារណៈ របស់លោក គីម ជុងអ៊ុន នោះទេ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយដំណើរការអនុម័តមួយនៅចុងខែនេះសម្រាប់ការសាកល្បងគ្លីនិក និងការស្រាវជ្រាវសម្រាប់វ៉ាក់សាំង ពិសោធន៍ និងការព្យាបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩នេះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Park Neung-hoo បានឲ្យដឹងថាស្ថិតក្រោមការផ្លាស់ប្តូរនេះ ដំណើរការអនុម័ត នឹងត្រូវបានកាត់បន្ថយ រហូតដល់តិចជាងមួយសប្តាហ៍ ចាប់ពីមួយខែឬ២ខែ បច្ចុប្បន្ន។ លោកបានបន្ដថា ប្រសិនបើអាចធ្វើបាននោះ ដំណើរការអនុម័ត នឹងត្រូវបានលើកលែង សម្រាប់ការវិវត្តយ៉ាង...
ភ្នំពែញ៖ ក្រៅពីការអនុវត្ដយ៉ាងហ្មត់ចត់ជាបន្តបន្ទាប់ នូវផែនការពារជម្ងឺឆ្លង ចំពោះកម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ តាមរយៈការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារអាវុធហត្ថនីមួយៗ ប្រើប្រាស់ម៉ាស ទឹកអាកុល ជែលសម្លាប់មេរោគ ច្នៃប្រឌិតខ្លួនឯងនូវរបាំងមុខ សម្រាប់ប្រើប្រាស់ពេលចេញប្រតិបត្តិការ, ច្នៃប្រឌិតខ្លួនឯងនូវទូរបាញ់ថ្នាំសម្លាប់មេរោគប្រើប្រាស់ នៅច្រកចូលទីបញ្ជាការរាជធានី និងបណ្តាលមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ សម្រាប់មនុស្សឆ្លងកាត់, ច្នៃប្រឌិតឧបករណ៍ចុចសាប៊ូលាងដៃដោយជាន់ជើង ជៀសវាងការប្រើដៃចុចផ្ទាល់, ប្រើប្រាស់ធុងបាញ់ថ្នាំសម្លាប់មេរោគ សម្រាប់បាញ់តាមបរិវេណអង្គភាពនិងមធ្យោបាយសម្ភារៈផ្សេងៗ ក៏ដូចជា អនុវត្តវិធានការប្រុងប្រយ័ត្ន...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ Jeong Kyeong-doo បានថាប្រទេសកូរ៉េខាងជើង បានបង្ហាញពីការកើនឡើងនូវភាពមិនប្រក្រតីនៅក្នុងការត្រួតពិនិត្យ ការត្រៀមកាំភ្លើងធំរបស់ខ្លួន និងអនុវត្តប្រតិបត្តិការហោះហើរ របស់កងទ័ពអាកាស ដោយបង្កើនភាពតានតឹងនៅក្នុងតំបន់។ ប្រមុខការពារជាតិកូរ៉េខាងត្បូង បានធ្វើការកត់សម្គាល់នៅក្នុងសារអបអរសាទរសម្រាប់ ពិធីប្រគល់ភារកិច្ចដល់មន្រ្តីពេទ្យ និងពេទ្យសត្វដោយកត់សម្គាល់ថា កូរ៉េខាងជើង បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍអាវុធរបស់ខ្លួន ខណៈដែលនៅតែមិនឆ្លើយតបនឹងការផ្តល់ជូនសម្រាប់កិច្ចពិភាក្សា។ លោកបានបន្ដថា“ កូរ៉េខាងជើង កំពុងបង្កើនភាពតានតឹងផ្នែកយោធាតាមរយៈការកើនឡើងមិនធម្មតានៃសកម្មភាពត្រួតពិនិត្យសម្រាប់ឥរិយាបថត្រៀមប្រយុទ្ធរបស់ខ្លួន ដែលភាគច្រើនជាកាំភ្លើងធំ និងនៅក្នុងប្រតិបត្តិការហោះហើរ...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ ទើបបានបញ្ជូនក្រុមងារមួយក្រុម ទៅកាន់ប្រទេសកូរ៉េខាងជើង ដោយរួមមានទាំងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រផង ដើម្បីផ្តល់ការណែនាំពាក់ព័ន្ធរឿងបញ្ហាសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នេះយោងតាមមនុស្ស៣នាក់ ដែលដឹងពីស្ថានភាពច្បាស់។ ការធ្វើដំណើរធ្វើឡើងដោយវេជ្ជបណ្ឌិត និងមន្ត្រីចិននេះ គឺត្រូវបានធ្វើឡើង ស្របពេលមានសេចក្តីរាយការណ៍ ស្តីពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង ប៉ុន្តែនៅពេលភ្លាមៗនេះ គេមិនអាចកំណត់បាននៅឡើយ ចំពោះអ្វីដែលការធ្វើដំណើររបស់ក្រុមការងារចិននេះ មានពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់លោក គីម...