វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ធ្លាក់យន្តហោះ០១គ្រឿងនៅរដ្ឋអាឡាស្ការ បានបណ្តាលឲ្យស្លាប់មនុស្សអស់៥នាក់ ។ យោងតាមប៉ូលិសប្រចាំនៅរដ្ឋអាឡាស្ការ បានឲ្យដឹងថា មនុស្សចំនួន០៥នាក់បានស្លាប់ នីគ្រាដែលយន្តហោះដឹកអ្នកដំណើរ០១គ្រឿងបានធ្លាក់នៅជិតក្រុង Bethel រដ្ឋអាឡាស្ការ សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃសុក្រនេះ ។ ជុំវិញហេតុការណ៍ធ្លាក់យន្តហោះនេះដែរ នៅមិនទាន់មានព័ត៌មានលម្អិត ថាតើ យន្តហោះធ្លាក់ដោយសារមូលហេតុអ្វីនោះទេ និងស្ថិតនៅក្នុងការស៊ើបអង្កេត...
ហឺប៉ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអ្នកជំងឺឆ្លងរីរុសកូរ៉ូណា នៅខេត្តហឺប៉ី ចំនួន២៣នាក់បានជះស្បើយ ពីជំងឺហើយ ។ ក្រុមវេជ្ជបណ្ឌិតបានលើកឡើងជា មួយនឹងអ្នកជំងឺដែលបានជាសះស្បើយពីជំងឺសួតបង្កឡើងដោយកូរ៉ូណា នៅក្រុងវ៉ូហាន ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសចិន នៅខេត្តហឺប៉ី កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ ក្រុមអ្នកជំងឺទាំងអស់នេះ ត្រូវបានអនុញ្ញតឲ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានទទួលការព្យាបាលដោយប្រើឳសថបូរាណចិន...
ភ្នំពេញ ៖ តាមរយៈការអញ្ជើញរបស់ ក្រសួងការបរទេសជប៉ុន និស្សិតកម្ពុជាចំនួន១២រូប មកពី៧សាកលវិទ្យាល័យ រួមជាមួយនឹង និស្សិតបណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថា JENESYS 2019។ យោងតាម សេចក្ដីប្រកាសព័ត៌មាន...
ភ្នំពេញ៖ គិតមកដល់ពេលនេះ ការប្រកួតបាល់ទាត់ ដណ្តើមពានលីកកំពូលនៃ ចក្រភពអង់គ្លេស បានឈានមកដល់ ពាក់កណ្តាលរដូវកាល ២០១៩-២០២០ នៃការប្រកួតទាំងមូលហើយ ដោយលទ្ធផលបច្ចុប្បន្នក្រុម Manchester City ដែលជាដៃគូឥតខ្ចោះរបស់ ស្រាបៀរ កម្ពុជា ស្ថិតនៅក្នុងលេខរៀងទី ២ ជាមួយ ពិន្ទុ៥១ គ្រាប់ដេញតាម Liverpool ជាមួយពិន្ទុ...
សេអ៊ូល៖ ការស្ទង់មតិមួយ បានបង្ហាញកាលពីថ្ងៃអង្គារថា មនុស្សវ័យក្មេងជនជាតិអាមេរិកាំង តិចជាងពាក់កណ្តាល ពេញចិត្តនឹងការប្រើប្រាស់កម្លាំងយោធា ប្រសិនបើប្រទេសកូរ៉េខាងជើង ចូលលុកលុយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង របស់សហរដ្ឋអាមេរិក។ ក្រុមប្រឹក្សាកិច្ចការសកល ទីក្រុងឈីកាហ្គោ បានធ្វើការស្ទង់មតិតាមអ៊ីនធឺណិត ពីថ្ងៃទី០៧ ដល់ថ្ងៃទី ២០ ខែមិថុនា លើមនុស្សពេញវ័យចំនួន ២,០៥៩ នាក់ហើយបានរកឃើញថា មានតែ ៤៩ ភាគរយ...
ប៉េកាំង៖ ក្រសួងការបរទេសចិន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីតាលី បានយល់ព្រមបន្តការហោះហើរ មួយចំនួនជាមួយប្រទេសចិន ជាបណ្តោះអាសន្ន បន្ទាប់ពីប្រទេសនេះ បានផ្អាកការហោះហើរត្រង់ រវាងប្រទេសទាំងពីរកាលពីខែមុន ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រ របស់ក្រសួងបានអោយដឹងថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo និងប្រធានាធិបតីបណ្តោះអាសន្ន វេណេហ្ស៊ុយអេឡា លោក វ័ន ហ្គៃដូ បានសន្យាថា នឹងខិតខំឱ្យបានខ្លាំងជាងមុន ដើម្បីបណ្តេញប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង ដោយដំឡើងរដ្ឋាភិបាលអន្តរកាលមួយ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ កាលពីយប់ម៉ោង ៧និង៥០នាទី ថ្ងៃទី ៣១ មករា ឆ្នាំ ២០២០ នៅចំណុចហាងម៉ាស្សាកោសជប់ ឈ្មោះ(លី លី) ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីឈ្លោះប្រកែកគ្នា រវាងភ្ញៀវជាមួយនារីម៉ាស្សា ឈានទៅដល់ការផ្ទុះអាវុធ ចំនួន ០៦គ្រាប់ ដើម្បីរំដោះម៉ូតូចេញ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក បេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួប ពិភាក្សាការងារ ជាមួយ លោកស្រី Myca Magnolia M. FISCHER...
ភ្នំពេញ ៖ ក្រោយមានការភ័ន្តច្រឡំគ្នា លើការគំរាមសម្លាប់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងលោក ផាន់ វណ្ណារ៉េត នឹងជួបគ្នានៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ ដើម្បីសហការស្វែងរក ជនយកឈ្មោះលោក ផាន់ វណ្ណារ៉េត មកគំរាមសម្លាប់លោកពេជ្រ ស្រស់ និងឈានទៅដាក់ពាក្យបណ្តឹង លើជនអនាមិកនោះផងដែរ...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលជប៉ុន គ្រោងនឹងចងក្រងវិធានការនៅសប្តាហ៍ក្រោយ ដើម្បីទប់ទល់នឹងការរីករាលដាល នៃមេរោគឆ្លងវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសជប៉ុន។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន បានចុះផ្សាយឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី អាបេ បានប្រាប់សមាជិកសភាជាន់ខ្ពស់ របស់គណបក្សកាន់អំណាចថា រដ្ឋាភិបាល នឹងយកប្រាក់បំរុងទុកក្នុងថវិការដ្ឋ ដើម្បីយកទៅដោះស្រាយបញ្ហានេះ។ រហូតមកដល់ពេលនេះ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការប្រឆាំង ភេរវកម្មនៅក្នុងប្រទេសយេម៉ែន ដោយបានសម្លាប់ លោក Qasim al-Rimi ដែលជាស្ថាបនិក និងជាមេដឹកនាំអាល់កៃដា នៅឧបទ្វីបអារ៉ាប់ (AQAP) ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្នើឲ្យអូស្រ្តាលី ជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរ មកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត ពីព្រោះកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌ ជាច្រើន។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាប្លូ ជីហូ កាង (Pablo Chiho...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមេបញ្ជាការរង នាយ នាយរងអាវុធហត្ថ រាជធានីភ្នំពេញ ជាច្រើនរូប នៅរសៀលថ្ងៃអង្គារ ទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ មន្ត្រីអាវុធហត្ថ...
វ៉ាស៊ីនតោន ៖ ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានធ្វើការសម្រេចចិត្ត បឋមក្នុងការដាក់ពន្ធ ប្រឆាំងចំនួន ៥,៩៨ ភាគរយលើប៉មខ្យល់ ដែលនាំចូលពីប្រទេសកូរ៉េខាងត្បូង ដោយលើកឡើងពីផលប៉ះពាល់អវិជ្ជមាន របស់ពួកគេទៅលើឧស្សាហកម្ម ក្នុងស្រុក។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីសម្ព័ន្ធក្រុមហ៊ុន Tower Trade Coalition ដែលជាក្រុមហ៊ុនមួយ របស់សហរដ្ឋអាមេរិក បានដាក់ញត្តិកាលពីខែកក្កដា...
ភ្នំពេញ ៖ ដោយសារស្ថានភាព នៃជំងឺរលាកសួតប្រភេទថ្មីបន្តរាលដាល ដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ជាហេតុធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់និស្សិតខ្មែរ កំពុងស្នាក់នៅក្រុងវូហាន ខេត្តហឺប៉ី ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឧបត្ថម្ភប្រាក់ប្រចាំខែដល់ពួកគេ ក្នុងម្នាក់ៗ២លានរៀល សម្រាប់សម្រួល ដល់បន្ទុករស់នៅប្រចាំថ្ងៃ ។...
សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុន Facebook Inc បាននិយាយថា ខ្លួនគ្រោងនឹងបន្ថែមឧបករណ៍ និងមុខងារថ្មីៗ នៃការគ្រប់គ្រងរបស់មាតាបិតា លើកម្មវិធីផ្ញើសាររបស់ខ្លួន សម្រាប់អ្នកប្រើប្រាស់ អាយុក្រោម១៣ ខែបន្ទាប់ពីមានសំណួរជាច្រើន បានលើកឡើងអំពីការការពារភាពឯកជន របស់កម្មវិធីសម្រាប់កុមារ។ ក្រុមហ៊ុនបានបន្តថា មុខងារថ្មីនេះ នឹងរួមបញ្ចូលការចូលទៅកាន់ឪពុកម្តាយដើម្បីមើលប្រវត្តិជជែករបស់កូនៗ របស់ពួកគេ ហើយនឹងអនុញ្ញាតឲ្យពួកគេ តាមដានគណនីត្រូវបានរារាំង ឬមិនទប់ស្កាត់នៅលើកម្មវិធី។ ឪពុកម្តាយក៏អាចឃើញរូបថត...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា“ រដ្ឋដែលបោកបញ្ឆោតទាំងឡាយ” ដូចជាអ៊ីរ៉ង់ និងកូរ៉េខាងជើង ទាមទារ ឲ្យ មានការប្រុងប្រយ័ត្នជានិច្ច របស់សហរដ្ឋអាមេរិក។ លោក Esper បានធ្វើអត្ថាធិប្បាយ នៅពេលលោកពិភាក្សា អំពីយុទ្ធសាស្ត្រការពារជាតិ របស់រដ្ឋបាលលោក ប្រធានាធិបតី ដូណាល់...
ភ្នំពេញ៖ លោក ខាត់ ទុំ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ៣០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ ក្រុមការងារសែលកាត កាលថ្ងៃទី៦...
បរទេស៖ យោងតាម ប្រភពព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នានា របស់ប្រទេសកូរ៉េខាងជើង បានផ្លាស់ប្តូវេនគ្នា ធ្វើទស្សនកិច្ចរោងចក្រផលិតជី Sunchon Phosphate Fertilizer Factory ចាប់តាំងពីចុងខែមករាមកម្ល៉េះ។ លោកនាយករដ្ឋមន្ត្រី គីម ជេរីយ៉ុង រួមជាមួយអនុប្រធាន នៃគណៈកម្មាធិការដ្ឋ លោក ផាក ផុងជូ...
បរទេស៖ ប្រទេសកូរ៉េខាងជើង អាចនឹងកំពុងតែធ្វើការ ត្រួតពិនិត្យគុណភាពទឹក នៅតាមអូរនិងបឹងបួរនានា ស្របពេលមានភាពមិនច្បាស់លាស់ ថាហូរចូលមកពីប្រទេសចិន ជាទីផ្ទុះឡើងនៃកូរ៉ូណាវីរុស សម្លាប់មនុស្សជាង៦៥០នាក់ ឬយ៉ាងណា។ ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ របស់ទីក្រុងព្យុងយ៉ាង ឈ្មោះ KCTV បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទីបញ្ជាការគ្រប់គ្រងភាពអាសន្នកណ្ដាល របស់រដ្ឋាភិបាលកូរ៉េខាងជើង គឺកំពុងតែចាប់ផ្តើម ធ្វើការស៊ើបអង្កេតនានា ដើម្បីទប់ស្កាត់ជំងឺ មិនឲ្យចូលមកក្នុងប្រទេសខ្លួន។ យោងតាមសេចក្តីរាយការណ៍មួយ...
ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC ស្នើក្រុមហ៊ុនទូរស័ព្ទចល័ត ម៉ូប៊ីតែលកម្ពុជា(Mobitel) ឧបត្ថម្ភបើកច្រកអនុញ្ញាត ឲ្យលេខទូរស័ព្ទគ្រប់លេខ របស់ក្រុមហ៊ុនទូរស័ព្ទ ចូលទៅលេខ ១១៥ ដែលជាលេខទាន់ហេតុការណ៍ សំរាប់ប្រជាពលរដ្ឋស្តាប់ និងសួរយល់ដឹង ពីជំងឺបណ្តាលមកពី កូរ៉ូណាវីរុសប្រភេទថ្មី និងរាយការណ៍ករណីសង្ស័យ ព្រោះលេខទូរស័ព្ទមួយចំនួន មិនអាចហៅចូលជាពិសេសពីខេត្តទៅ ៕
បរទេស៖ បុរសអាយុ ២៥ ឆ្នាំម្នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ទៅលើក្មេងស្រីអាយុ ៥ ឆ្នាំ នៅឯស្ថានទូតអាមេរិក ប្រចាំនៅប្រទេសឥណ្ឌា។ ទាំងជនសង្ស័យនិងជនរងគ្រោះ ជាជនជាតិឥណ្ឌា ដែលរស់នៅក្នុងស្ថានទូតអាមេរិកនោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ការរំលោភផ្លូវភេទដ៏គួរ ឱ្យរន្ធត់នេះ ត្រូវបានគេចោទប្រកាន់ថា...
បរទេស ៖ ប្រទេសឥណ្ឌា បានពង្រឹងអំណាចយោធា របស់ខ្លួន នៅតាមព្រំដែន របស់ខ្លួន ជាមួយប្រទេស ប៉ាគីស្ថាន ដែលជាគូប្រជែង ដ៏ធំតាមរយៈការដាក់ពង្រាយមីស៊ីល ប្រឆាំងរថក្រោះធុនធ្ងន់ (ATGM) និងអាវុធដទៃទៀត ចំពេលមានការកើនឡើង នៃការរំលោភ បទឈប់បាញ់ និងការជ្រៀតចូលនៃភេរវករ ចូលក្នុងប្រទេសឥណ្ឌា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦...
ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ គម្រោងអភិវឌ្ឍ រោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥មេហ្គាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ , គម្រោងអភិវឌ្ឍបណ្ដាញបញ្ជូន២៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាប និងគម្រោងអភិវឌ្ឍ រោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើង ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី ៧ កុម្ភៈ ២០២០ថា តាមច្បាប់គឺនាយករដ្ឋមន្ត្រី ជាអ្នកតែងតាំងរដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ តែសិទ្ធិនេះ គឺរដ្ឋមន្ត្រីដណ្តើមយកទៅចាត់ចែងអស់ហើយ តែសម្ដេចចេះតែចុះហត្ថលេខាជូនទៅ។ នេះបើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើរដ្ឋាភិបាលកូរ៉េ តាមរយៈលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូត និងពេញសមត្ថភាពកូរ៉េ ទើបតែងតាំងថ្មីប្រចាំកម្ពុជា ឲ្យបន្តជួយសម្របសម្រួល ក្នុងការទាក់ទាញអ្នកវិនិយោគកូរ៉េ មកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជា រីកចម្រើនទៅមុខ ។...
ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី ត្រូវដឹកនាំប្រជុំ សម្របសម្រួលឡើងវិញ ចំពោះលើសំណើប្តូរឈ្មោះក្រសួង ឧស្សាហកម្ម និង សិប្បកម្ម ទៅជា ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ដោយក្រសួងនានា មានរចនាសម្ព័ន្ធ ប្រហាក់ប្រហែលគ្នាមួយចំនួន។ ជាមួយគ្នានេះ គណៈរដ្ឋមន្ត្រី ក៏សំរេចរៀបចំជាច្បាប់ថ្មី ព្រមទាំងតែងតាំង...