បរទេស:ទូរទស្សន៍CNN ចេញផ្សាយ នៅថ្ងៃអាទិត្យទី១ ខែធ្នូនេះ បានឲ្យដឹងថា ផ្លូវឆ្លងស្ពានជាលើកដំបូងបង្អស់មួយ ដែលឆ្លងកាត់រវាងប្រទេសចិន និងរុស្សីត្រូវបានបញ្ចប់ការសាងសង់ ជាផ្លូវការហើយ។ ស្ពានថ្មីនេះ នឹងអនុញ្ញាតិ ឲ្យអ្នកធ្វើដំណើរឆ្លងពីទីក្រុង Blagoveshchensk ប្រទេសរុស្សី ទៅដល់ខេត្តHeihe ប្រទេសចិន ហើយជាពិសេសក្នុងគោលបំណង អនុញ្ញាតិឲ្យរថយន្តធន់ធ្ងន់ ដឹកទំនិញឆ្លងកាត់ប្រទេស ទាំង២បានកាន់តែងាយស្រួល និងលឿនរហ័សជាងមុន។ ទីភ្នាក់ងារព័ត៌មាន...
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ១០០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ ក្រុមការងារសែលកាត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះ បានធ្វើដំណើរ...
ភ្នំពេញ ៖ ក្រុមហ៊ុនសាប៊ូដុសខ្លួនប្រូថិក នឹង រៀបចំកម្មវិធីរត់ប្រណាំង បែបសប្បាយៗ ដោយសេរី ជាលក្ខណៈគ្រួសារ និងបុគ្គល ដែលមានឈ្មោះថា Protex Fun Run ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នៅក្នុងបរិវេណកោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងបំផុសស្មារតី...
ប៉ារីស៖ វិស្វករបារាំង-លីបង់ម្នាក់ ត្រូវបានជ្រើសរើសជាអគ្គលេខាធិការ នៃសម្ព័ន្ធភាពស្វ័យប្រវត្តិកម្ម រថយន្តម៉ាក Renault-Nissan-Mitsubishi នេះជាផ្នែកមួយនៃក្របខ័ណ្ឌ អាជីវកម្មថ្មីដែលបានប្រកាសមួយឆ្នាំ បន្ទាប់ពីអតីតប្រធាន Carlos Ghosn ត្រូវបានចាប់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ តាមរបាយការណ៍ នៅក្នុងកាសែតបារាំង Le Figaro បានឲ្យដឹងថា លោក Hadi Zablit...
ភ្នំពេញ៖ លោក មិកាមិ ក្រោយចូលកាន់ការងារជា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា អស់រយៈពេលជាច្រើនខែមក នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ បានស្លៀកសំលៀកបំពាក់ ប្រពៃណីខ្មែរជាលើកដំបូង៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលី ចប់អាណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម ជម្រាបលា និងទទួលគ្រឿងឥស្សរិយយសការងារ ។
ភ្នំពេញ៖ ដើម្បីបង្កើតវេទិកាចែកវំលែក និងសំណេសសំណាល រវាងក្រុមហ៊ុនសៀងហៃបាវយី (ខេមបូឌា)ខូអិលធីឌី និងនិស្សិតជិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីឱ្យពួកគេអាចស្គាល់ក្រុមហ៊ុន SBCC ឱ្យកាន់តែច្បាស់បានរៀបចំ សិក្ខាសាលាដែលមានប្រធានបទថា “ចូលរួមជាមួយ SBCC, បង្កើតអនាគតកាន់តែប្រសើរ” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ ដើម្បីបង្ហាញផ្លូវជ្រើសរើសបុគ្គលិក ធ្វើឲ្យនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយក្រុមហ៊ុនសៀងហៃបាវយី។ ក្រោមការរៀបចំរបស់ ក្រុមហ៊ុនសៀងហៃបាវយី...
ភ្នំពេញ៖ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅដំណាច់ឆ្នាំនេះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៩ ក្រុមហ៊ុន សាមសុង មានកម្មវិធីថែមជូនកប់អស់ស្ទះ…! ដោយសារតែមានការគាំទ្រកាន់តែច្រើនឡើង និងមានការសំណូមពរ ពីសំណាក់អតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន សាមសុង ពេលនេះ បានបន្តនូវកម្មវិធីប្រូម៉ូសិន យ៉ាងពិសេស ទិញថែម…ទិញថែម ថែមជូនម៉ាពេញចិត្តតែម្តង!!...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសចិន បានចោទប្រកាន់ទៅលើ ប្រធានសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet ថា មានការជ្រៀតជ្រែក មិនសមរម្យនៅក្នុងកិច្ចការ របស់ប្រទេសនេះបន្ទាប់ពីលោកស្រី បានអំពាវនាវឱ្យមានការស៊ើបអង្កេត លើការប្រើប្រាស់កម្លាំងហួស...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ថា បរិយាកាសនៃទឹកទន្លេ បាននាំមកនូវព្យុះថ្មីជាមួយនឹងភ្លៀង និងព្រិលទៅកាន់រដ្ឋ California ចំថ្ងៃបុណ្យ Thanksgiving ។ ព្យុះនេះបណ្តាលឱ្យមាន កំណត់ត្រាទឹកភ្លៀងដល់ផ្នែកខ្លះ នៃតំបន់ឡូសអ៊ែនជីឡេស ហើយបានបោកបក់ព្រិល នៅលើភ្នំនិងវាលខ្សាច់ខ្ពស់ ។ យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ព្រិលមានទំហំប្រហែល...
ភ្នំពេញ ៖ កម្ពុជាបានប្រារព្ធមីទ្ទីញ អបអរសាទខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០១៩) ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានរៀបចំកម្លាំងផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះ លើរបបនេះ នៅថ្ងៃទី៧...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់ បង្គាប់ សម្តេចចៅហ្វាវាំងវរវៀង ជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង នាំយកព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ មហាឧបាសិកា ប៊ុន ស៊ាងលី ជាអ្នកឧកញ៉ា...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ថា ទីភ្នាក់ ងារព័ត៌មាន Amaq បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋអ៊ីស្លាម (IS) បាននិយាយថា ការវាយប្រហារ នៅលើ ស្ពានឡុងដ៍កាលពីថ្ងៃសុក្រ ត្រូវបានធ្វើឡើងដោយអ្នកប្រយុទ្ធម្នាក់ ក្នុងចំណោមអ្នកប្រយុទ្ធរបស់ខ្លួន ។ ក្រុមនេះ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបោះសម្ដីចំៗ ទៅលើនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃសៅរ៍ចំពោះការធ្វើខុសនៃការបាញ់សាកល្បងមីស៊ីល កាលពីពេលថ្មីៗនេះនៃប្រព័ន្ធរ៉ុក្កែតបាញ់មីស៊ីលធំដ៏ធំមួយរបស់ខ្លួន ថាជាការបាញ់មីស៊ីលផ្លោង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) អគ្គនាយករងនៃនាយកដ្ឋានកិច្ចការជប៉ុន នៅឯក្រសួងការបរទេសកូរ៉េខាងជើង ក៏បាននិយាយផងដែរថាលោក អាបេ “អាចនឹងមើលឃើញនូវអ្វីដែលមីស៊ីលផ្លោងពិតប្រាកដ ស្ថិតនៅក្នុងអនាគតឆាប់ៗនេះ និងស្ថិតក្រោមការគ្រប់គ្រងរបស់លោក។ ប្រទេសកូរ៉េខាងជើង បានអះអាងកាលពីថ្ងៃសុក្រសប្ដាហ៍មុននេះថាខ្លួនបានសាកល្បងប្រព័ន្ធបាញ់រ៉ុក្កែត ចម្រុះដ៏ធំមួយប្រកបដោយជោគជ័យក្រោមការដឹកនាំ...
ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលចំនួន២១ បានចេញះសេចក្តីថ្លែងការណ៍រួមស្នើសុំជាថ្មី នូវដំណោះស្រាយលើបញ្ហាអាទិភាពមួយចំនួនដើម្បីបញ្ឈប់អំពើហិង្សា ដោយផ្អែកលើយេនឌ័រក្នុងពិភពការងារ និងការពារសិទ្ធិសេរីភាពមូលដ្ឋានរបស់កម្មករ។ សេចក្តីថ្លែងការណ៍ចេញថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩បានឲ្យដឹងថា ក្នុងឱកាសយុទ្ធនាការ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្នុងនាមជាសហជីព សមាគម និង អង្គការសង្គមស៊ីវិល ចំនួន ២១ ស្ថាប័ន ដែលកំពុងបំពេញការងារដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិការងាររបស់កម្មករនិយោជិត និងសមភាពយេនឌ័រនៅកម្ពុជា ស្នើសុំជាថ្មីនូវដំណោះស្រាយលើបញ្ហាអាទិភាពចំនួន១១ចំណុច...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបលើកទី ៤១ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៩) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា...
ដាម៉ាស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១ ខែធ្នូនេះ បានឲ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក បានបើកប្រតិបត្តិការ វាយប្រហារ តាមតាមអាកាស ទៅលើខេត្ត Hasakah ភាគខាងពាយព្យ នៃប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍ម្សិលមិញ ជាលទ្ធផលខ្លួន អាចសម្លាប់ក្រុម សកម្មប្រយុទ្ធ រដ្ឋឥស្លាម IS ចំនួន៨ នាក់។...
វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១ ខែធ្នូនេះ បានឲ្យដឹង កុមារ២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានរកឃើញថាស្លាប់ កាលពីថ្ងៃសៅរ៍ នៅសហរដ្ឋអាមេរិក នៃរដ្ឋអារីហ្សូណា បន្ទាប់ពីទឹកជំនន់ បានជន់លិចនិងហូរ យករថយន្តមួយគ្រឿង ដែលពួកគេកំពុងស្ថិត នៅពីខាងក្នុង។ បណ្តាញទូរទស្សន៍ NBC News បានដកស្រង់សំដីការិយាល័យប៉ូលីស ប្រចាំតំបន់...
ភ្នំពេញ៖ ចាប់ពីថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ មកដល់ថ្ងៃ២ធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបទី៤១ឆ្នាំ នៃការចាប់ផ្ដើមបង្កើត ចលនាវាយផ្តួលរំលំកងទ័ពខ្មែរក្រហមនៃរបបកម្ពុជា ប្រជាធិបតេយ្យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ រណសិរ្សនេះបានបដិសន្ធិឡើង នៅក្នុងតំបន់រំដោះក្នុងភូមិជើងភ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងមានឈ្មោះដំបូងថា«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដឹកនាំដោយឥស្សរជនជាន់ខ្ពស់ជាច្រើនរូបរួមមាន សម្តេច ហេង សំរិន សម្តេច ជា...
ភ្នំពេញ: យោងតាមទិនិ្នន័យផ្លូវការ របស់គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែធ្នូ បានបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនា តំបន់អង្គរបានចំនួន ១,៩៩៧,២៦៧នាក់ ទទួលបានចំណូល ៨៩,៥៥៥,៤៧៤ដុល្លារអាមេរិក។ ទិន្នន័យដដែលបានបញ្ជាក់ថា សម្រាប់ថវិកាចំណូល បានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល១ខែ វិច្ឆិកា ឆ្នាំ២០១៩ បានលក់បណ្ណជូនភ្ញៀវចំនួន ១៩៣.២៦០នាក់ ធ្លាក់ចុះ១៧.១០ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល...
ភ្នំពេញ៖ យុវជន ប្រុស-ស្រី កំពុងស្តារនីតិសម្បទាបន្សាបថ្នាំញៀន ក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមាណជាង១៥០នាក់ ក្នុងចំណោមជិត៨០០នាក់ មានអការៈក្អួតចង្អោរ សង្ស័យថាពុលផ្លែត្រសក់ខ្ចី ។ យោងតាមអគ្គស្នងការ នគរបាលជាតិបានឲ្យដឹងថា ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩...
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩នេះ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជាបានអញ្ជេីញធ្វេីទស្សនកិច្ច ស្វែងយល់ពីសកម្មភាពកំចាត់មីន នៅសារមន្ទីរសន្តិភាពសកម្មភាព កំចាត់មីនអង្គភាព សុីម៉ាក់នៅ ខេត្តសៀមរាប។ នេះបើយោងតាមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)។ សូមបញ្ជាក់ជូនថាថ្មីៗនេះ តាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ...
បរទេស៖ តុលាការនៅប្រទេសសូរីណាម បានកាត់ទោសប្រធានាធិបតីរបស់ ប្រទេសនេះគឺលោក Desi Bouterse ពីបទឃាតកម្មចំពោះ ការប្រហារជីវិតគូប្រជែង ១៥ នាក់ ក្នុងឆ្នាំ ១៩៨២ បន្ទាប់ពីរដ្ឋប្រហារមួយ។ បុរសដែលត្រួតត្រាប្រវត្តិសាស្រ្តថ្មីរបស់ អតីតអាណានិគមហូឡង់រូបនេះ ត្រូវបានកាត់ទោសឱ្យជាប់ ពន្ធនាគាររយៈពេល ២០ ឆ្នាំ។ យោងតាមសារព័ត៌មាន The Guardian...
MEXICO CITY៖ មន្រ្តីបាននិយាយថា កងកម្លាំងសន្តិសុខម៉ិកស៊ិក បានធ្វើការប្រយុទ្ធគ្នា ដោយប្រើកាំភ្លើង បាញ់តទល់គ្នារយៈពេលមួយម៉ោង កាលពីថ្ងៃសៅរ៍ ជាមួយខ្មាន់កាំភ្លើង នៅក្នុងក្រុង Villa Union ដែលជាទីក្រុងមួយនៅរដ្ឋ Coahuila ស្ថិតនៅប្រហែលមួយម៉ោងនៅភាគនិរតីនៃទីក្រុង Eagle Pass រដ្ឋតិចសាស់ បណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ១៤ នាក់បានស្លាប់។...
ទ្រីប៉ូលី៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ថា មជ្ឈមណ្ឌលទទួលយកជន អន្តោប្រវេសន៍ នៅក្រុង Kurfa ភាគខាងត្បូងប្រទេសលីប៊ី បានប្រកាសអំពីការបញ្ជូនចេញជនអន្តោប្រវេសន៍ខុស ច្បាប់ចំនួន ១៤០នាក់ ទៅកាន់មាតុប្រទេស របស់ពួកគេវិញ ។ មជ្ឈមណ្ឌលបានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា “ជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន១៤០នាក់...
ទីរ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក Edi Rama បានថ្លែងកាលពីថ្ងៃសៅរ៍ថា ចំនួននៃអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី មានចំនួន៥១នាក់ ហើយប្រតិបត្តិការនៃការរុករក និងជួយសង្គ្រោះបានបញ្ចប់ ក្រោយពីគ្រោះរញ្ជួយដីបានវាយប្រហារ ប្រទេសអាល់បានី កាលពីព្រឹកថ្ងៃអង្គារ ។ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីព្រឹកថ្ងៃសៅរ៍ លោក Rama...
ប្រែសម្រួលៈ ណៃ តុលា បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន គ្រោងនឹងប្តូរតំណែង នាយករដ្ឋមន្រ្តី និងតែងតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ដែលជាផ្នែកមួយនៃការរុះរើគណៈ រដ្ឋមន្រ្តី នៅមុនការបោះឆ្នោតទូទៅ នៅខែមេសាខាងមុខ។ នេះបើយោងតាមសមាជិកសភា ជាន់ខ្ពស់នៃគណបក្សកាន់អំណាច គឺបក្សប្រជាធិបតេយ្យកូរ៉េ (DPK) និងប្រភពនៅខាងក្នុងវិមានខៀវ Cheong Wa...
ខេត្តបន្ទាយមានជ័យ: កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានស្ទាក់បង្ក្រាប រថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន រិទ្ធិ មុនី បំពាក់ស្លាកលេខ បាត់ដំបង 3A-0244 នៅចំណុចចំណត រថយន្តក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យ ដកហូតបានគ្រឿងក្នុងជ្រូក ផ្ទុកសារធាតុគីមីជាង១តោន...
មូស្គូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី២៩ ខែវិច្ឆិកាបានសរសេរថា រដ្ឋាភិបាលក្រុងមូស្គូ បានធ្វើការចាប់ឃាត់ខ្លួន ស្ត្រីដែលជាភ្នាក់ងារសន្តិសុខជាតិម្នាក់ របស់ខ្លួនក្រោយរកឃើញថា មានការសង្ស័យជាប់ពាក់ព័ន្ធ នឹងការផ្តល់ព័ត៌មានសំងាត់ នានាទៅឲ្យរដ្ឋាភិបាល នៃប្រទេសអ៊ុយក្រែន។ ស្ត្រីដែលត្រូវបានគេដឹងថា ជាជាតិរុស្សីត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Savastopol ជាទីក្រុងធំបំផុតនៅក្នុងតំបន់ Crimeaប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ជាធររុស្សី មិនបានផ្តល់ព័ត៌មាន លំអិតអំពីស្ត្រីរូបនេះឡើយដោយ ត្រឹមបានអះអាងថាការ ស៊ើបអង្កេតកំពុងបន្តធ្វើនៅឡើយ។...
អង់ការ៉ា: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី២៩ ខែវិច្ឆិកាបានសរសេរថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តួកគីលោក Suleyman Soylu កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានលើកឡើងហើយថា ប្រទេសតួកគីនឹងបញ្ជូនជនសង្ស័យ រដ្ឋឥស្លាមជាតិ IS ចំនួន១នាក់ ទៅកាន់ប្រទេសកំណើត របស់ពួកគេនៅខែក្រោយ។ លោក Soylu បានថ្លែងនៅក្នុងសន្និសិតមួយថា នៅសប្តាហ៍នេះយើងនឹង អនុវត្តការធ្វើ...