បរទេស: ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូបានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្សកើនដល់ ៧៦នាក់ហើយ ដែលត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតដោយសារតែគ្រាប់បែកដែលត្រូវបានគេរក្សាទុក ក្នុងរថយន្តមួយគ្រឿង ដែលស្ថិតនៅចំកណ្តាលរដ្ឋធានីនៃ ប្រទេសសុម៉ាលីក្នុងពេលដែល ចរាចរណ៍កំពុងមានភាពមមាញឹកខ្លាំងបំផុត។ ការផ្ទុះនេះបានកើតឡើង នៅចំណុចត្រួតពិនិត្យមួយ នៅចំនុចប្រសព្វដ៏មមាញឹកមួយ នៅក្នុងទីក្រុង Mogadishu។ វេជ្ជបណ្ឌិត Mohamed Yusuf...
បរទេស: នៅថ្ងៃសៅរ៍ប្រទេសអ៊ុយរូហ្គាយ បានប្រកាសថា ខ្លួនបានរឹបអូសបាន សារធាតុកូកាអ៊ីនចំនួន ៦តោន ដោយហៅវាថា ជាការបរាជ័យដ៏បំផុត សម្រាប់ក្រុមអ្នកជួញដូរ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូបានសរសេរថា កងនាវាចរនិងមន្រ្តីគយបានបើកប្រតិបត្តិការ រឹបអូសបានគ្រឿងញៀននេះចំនួន ៤,៤ តោននៅកំពង់ផែ Montevideo ។ វាត្រូវបានគេលាក់នៅក្នុងធុងម្សៅសណ្តែកចំនួនបួន ដែលមានទីតាំងសម្រាប់ទីក្រុង Lome...
បរទេស: នាយឧត្តមសេនីយជាន់ខ្ពស់ ជើងទឹកសហរដ្ឋអាមេរិកលោក Thomas Modly កាលពីថ្ងៃសុក្របាននិយាយថាប្រទេសអ៊ីរ៉ង់អាចអនុវត្តសកម្មភាព បង្កហេតុនៅក្នុងច្រកសមុទ្រ Hormuz និងកន្លែងផ្សេងទៀតនៅក្នុង តំបន់នោះនាពេលអនាគត ទោះបីជាបច្ចុប្បន្នមានភាពស្ងប់ស្ងាត់ក៏ដោយ។ គួរឲ្យដឹងដែរថា ភាពតានតឹងនៅក្នុង ឈូងសមុទ្របានកើនឡើងចាប់តាំងពីការ វាយប្រហារទៅលើ នាវាដឹកប្រេងកាលពីរដូវក្តៅកន្លងមក និងការធ្វើកូដកម្មដ៏ធំមួយ ទៅលើទីតាំងប្រេង នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតជាដើម។ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសស្តីបន្ទោសអ៊ីរ៉ង់ដែលតែងតែ បានបដិសេធមិន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញការស្តាយស្រណោះស្រណោះ ចំពោះនាយស្មាញ ដែលបាត់បង់ជីវិតកាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ សម្តេចបានលើកឡើងថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទើបបានជួយជាថវិការ ចំនួន១មុឺនដុល្លារប្រហែល ២ខែមុននេះ៕
វ៉ាស៊ីនតោន៖ អ្នកជំនាញខាងផ្នែកសុខភាព ជនជាតិអាមេរិនិយាយថា អ្នកមិនទទួលទានសាច់រាប់លាន អ្នកបានងាកទៅទទួលទាន ទឹកដោះគោ ដែលវាជាប្រភព នៃប្រូតេអ៊ីន កាល់ស្សូម និង វីតាមីន B12។។ លោក Carolyn O’Neil បាននិយាយថា របបអាហារសម្រាប់អ្នកតមសាច់ អាចជារបបអាហារ ដែលនាំមកនូវសុខភាពល្អ ព្រមទាំងមានសារជាតិបំរុង គ្រប់គ្រាន់សម្រាប់រាងកាយ ក៏ប៉ុន្តែអ្នកទាំងនោះ...
ទីក្រុងDALLAS៖ វេជ្ជវិជ្ជាខាងរោគស្បែក សហរដ្ឋអាមេរិក ផ្តល់ដំបូន្មានថា ក្មេងជំទង់ដែលមានមុខកើតមុន មិនគួរធ្វើការលុបលាងមុខ ញឹកញាប់ពេកនោះទេ ពីព្រោះវាអាចនាំឲ្យមាន អាការៈធ្ងន់ធ្ងរជាងមុន។ លោកវេជ្ជបណ្ឌិត Kent Aftergut នៃមហាវិទ្យាល័យ នៃរដ្ឋតិចសាសបាននិយាយថា “ចូរកុំព្យាយាមលាងមុខ របស់អ្នកញឹកញាប់ខ្លាំងពេក។ ជាក់ស្តែងមុនមិនមែនកើតឡើង ដោយសារធូលីនោះទេ ដូច្នេះហើយការលាងមុខញឹកពេក មិនអាចជួយបានទេ ហើយវាថែមទាំង អាចធ្វើឲ្យមានការ...
បរទេស: កាលពីថ្ងៃសុក្រទី២៧ ខែធ្នូ ក្រុមរដ្ឋអ៊ីស្លាម បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពី សកម្មភាពរបស់ពួកគេ កាត់ក្បាលបុរស ដែលជឿជាក់ថា ជាអ្នកកាន់សាសនាគ្រិស្ត សរុប១០នាក់ នៅក្នុងប្រទេសនេហ្ស៊ីរីយ៉ា ដោយនិយាយថា វាជាផ្នែកមួយ នៃយុទ្ធនាការ ដើម្បីសងសឹកការស្លាប់ របស់មេដឹកនាំ អាប៊ូបាក់អាល់ បាកដាឌី និងអ្នកនាំពាក្យរបស់ខ្លួន នាពេលកន្លងមក។ ក្រុមសកម្មប្រយុទ្ធបានបង្ហោះវីដេអូ...
បរទេស៖ កងទ័ពជើងទឹកថៃ SEAL ដែលជាផ្នែកមួយ នៃការជួយសង្គ្រោះ យ៉ាងខ្លាំងដល់ក្មេងប្រុស ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ របស់ពួកគេម្នាក់ ពីរូងភ្នំ ដែលលិចទឹក គឺបានស្លាប់ ដោយសារការឆ្លងមេរោគ ក្នុងឈាម ក្នុងកំឡុងពេល ប្រតិបត្តិការប្រថុយប្រថាន។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩...
កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រកាសទទួលស្វាគមន៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានគម្រោង ទៅទស្សនកិច្ច តំបន់ទេសចរណ៍នានា ក្នុងអំឡុងពេលឆ្លងឆ្នាំខាងមុខ អោយមកទស្សនាកម្សាន្ត តំបន់ទេសចរណ៍ធម្មជាតិល្បីៗ ជាច្រើនកន្លែង ក្នុងខេត្តកោះកុង ដែលរួមមាន រមណីយដ្ឋានព្រៃកោងកាង បាងកាយ៉ាក ឃុំពាមក្រសោប ទឹកជ្រោះតាតៃ ទឹកជ្រោះតាប៉ន...
បរទេស៖ ជំទាវទីមួយ លោកស្រី Melania Trump បានរងការរិះគន់ ចំពោះទឹកមុខនៅពេលដែល លោកស្រី នៅជាមួយស្វាមីរបស់លោកស្រី គឺលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងការយល់ឃើញ ជាសាធារណៈបង្ហាញ ឱ្យឃើញថា នាងមើលទៅហាក់ដូចជា តឹងតែង អំឡុងពេលស្ថិតនៅ ក្នុងសន្និសីទកាសែត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧...
បរទេស៖ មនុស្សចំនួន ៤៣ នាក់បានស្លាប់ និង ៤៦៦ នាក់រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថៃ កាលពីថ្ងៃសុក្រ ដែលជាថ្ងៃដំបូង នៃថ្ងៃដែលគេហៅថា “ ៧ ថ្ងៃនៃគ្រោះថ្នាក់” អំឡុងថ្ងៃឈប់សម្រាក ចូលឆ្នាំថ្មី ហើយការបើកបរពេលស្រវឹង នៅតែជាមូលហេតុចំបង នៃគ្រោះថ្នាក់។ យោងតាមសារព័ត៌មាន Bangkok...
បរទេស៖ កងទ័ពអាកាសសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា កងកម្លាំងទ័ពអាកាស បានប្រើប្រាស់យន្តហោះចម្បាំង F-16 បាញ់ទម្លាក់កូនដ្រូន នៅក្នុងដំណើរតេស្តសាកល្បង ប្រព័ន្ធការពារមីស៊ីល។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា យោងតាមកងទ័ពអាកាសអាមេរិក កងធ្វើតេស្តនិងវាយតម្លៃ លេខ៨៥ នៅថ្ងៃទី១៩ ខែធ្នូ...
ហាណូយ៖ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានពីររូប ដោយម្នាក់ នឹងត្រូវចំណាយពេល នៅក្នុងគុកមួយជីវិត និងម្នាក់ទៀត ជាប់គុក ១៤ ឆ្នាំ ពីបទរំលោភបំពាន់ ក្នុងរឿងអាស្រូវ ទិញក្រុមហ៊ុនទូរទស្សន៍។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា តុលាការ ប្រជាជនទីក្រុងហាណូយ នៅថ្ងៃសៅរ៍នេះ...
បរទេស៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsutin កាលពីថ្ងៃសុក្រ បានសម្តែងការគាំទ្រ ចំពោះការអំពាវនាវ ឱ្យមានច្បាប់មួយ ដែលនឹងបង្ខំឱ្យអ្នកដែល ប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ ឆ្លងកាត់ការចាក់សារធាតុគីមី ឬក្រៀវ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ការអំពាវនាវនេះ ត្រូវបានធ្វើឡើង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងឈានចូលដល់ឆ្នាំ បោះឆ្នោតឆ្នាំ ២០២០ ដោយអះអាង នូវកិត្តិនាមសម្រាប់សេដ្ឋកិច្ចរឹងមាំ និងជ័យជំនះ ខាងពាណិជ្ជកម្ម លើប្រទេសចិន និងជប៉ុន ដែលលោកបានលើកឡើងថា នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ក្រុមហ៊ុនផលិត និងកសិករអាមេរិក។ នៅចំពោះមុខ ផ្នែកការទូត ទោះយ៉ាងណា មហិច្ឆតាធំបំផុតមួយ របស់លោក...
យូអិន៖ មូលនិធិ អាកាសធាតុបៃតងយូអិន (GCF) បានអនុម័តថវិកា ចំនួន ៧៥២,០០០ ដុល្លារអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើង ដើម្បីជួយដល់ទីក្រុងព្យុងយ៉ាង ដើម្បីដោះស្រាយ ជាមួយនឹងការប្រែប្រួល អាកាសធាតុ ដែលជាគម្រោង ហិរញ្ញប្បទានដំបូង ដោយមូលនិធិយូអិន សម្រាប់ប្រទេសជាតិមួយនេះ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា មូលនិធិនេះ...
ភ្នំពេញ៖ សមាគមសហព័ន្ធស្វាយកម្ពុជា ត្រូវបានចុះឈ្មោះ ក្នុងបញ្ជីសមាគម សម្រាប់នីតិបុគ្គល នៅក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល តាំងនៅភូមិអង្រ្គង ផ្លូវលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមសេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ គួរបញ្ជាក់ថា សមាគមសហព័ន្ធស្វាយកម្ពុជា មានលោក អ៊ឹង...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅថ្ងៃទី0៤ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ កម្មវិធីសិក្សា និងសញ្ញាបត្រ ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ...
បរទេស៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចេញការព្រមានមួយ ទៅកាន់រដ្ឋាភិបាល ទីក្រុងប៉េកាំង និង បានអំពាវនាវ ឱ្យរដ្ឋាភិបាលនេះចូលរួម ក្នុងកិច្ចពិភាក្សា ជាមួយរដ្ឋាភិបាល ទីក្រុងតៃប៉ិ បន្ទាប់ពីការឆ្លងកាត់ នាវាដឹកយន្តហោះថ្មីបំផុត របស់កងទ័ពជើងទឹក របស់កងទ័ពរំដោះប្រជាជនចិន តាមរយៈច្រកសមុទ្រតៃវ៉ាន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា...
ភ្នំពេញ៖ លោក អ៊ិន ឆៃវ៉ាន ប្រធានសមាគមស្វាយ ខេត្តកំពង់ស្ពឺ បានឲ្យដឹង នៅព្រឹកថ្ងៃទីអាទិត្យទី២៩ ខែធ្នូ ឆ្នាំ ២០១៩នេះ ថាអ្នកប្រមូលទិញ បានទម្លាក់ តម្លៃផ្លែស្វាយ យ៉ាងគំហុក ពោលគឺទម្លាក់តម្លៃពី១៤៥០រៀល មកនៅត្រឹម៨០០រៀល ក្នុង១គីឡូក្រាម តែប៉ុណ្ណោះ ខណៈសមាគមស្វាយខេត្តកំពង់ស្ពឺ នៅតែបន្តបញ្ជាទិញ ពីប្រជាកសិករ...
ញូវយ៉ក៖ ប្រព័ន្ធផ្សព្វផ្សាយ សហរដ្ឋអាមេរិក បានរាយការណ៍ កាលីថ្ងៃសុក្រថា អាជ្ញាធរបានរកឃើញ បំណែកនៃឧទ្ធម្ភាគចក្រ ទេសចរណ៍ ដែលបាត់ខ្លួន នៅក្នុងតំបន់ភ្នំមួយ នៅលើ Kauai របស់កោះហាវ៉ៃ។ របាយការណ៍នេះ បានធ្វើឡើងបន្ទាប់ពី ឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនកំពុងស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ខ្លួន ជាមួយអ្នកបើកយន្តហោះ របស់ខ្លួន និងអ្នកដំណើរ...
សេអ៊ូល៖ រដ្ឋមន្រ្តីបង្រួបបង្រួម លោក Kim Yeon-chul បានអំពាវនាវ ឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ឈានដល់កិច្ចព្រមព្រៀង បណ្ដោះអាសន្នមួយ នៅក្នុងការចរចានុយក្លេអ៊ែរ ដើម្បីរក្សាសន្ទុះ សម្រាប់ការសន្ទនា រស់រានមានជីវិត ស្របពេលមានការព្រួយបារម្ភថា ក្រុងព្យុងយ៉ាង អាចនឹងវិលត្រឡប់ ទៅរកបញ្ហាបង្កហេតុ នៅឆ្នាំក្រោយ។ លោករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទកាសែតមួយ...
បរទេស៖ អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ជនភៀសខ្លួន ចំនួនជាង២៣៥.០០០នាក់ បានរត់ភៀសខ្លួន ចេញពីតំបន់ Idlib ប្រទេសស៊ីរី នៅក្នុងពេលពីរសប្ដាហ៍ ចុងក្រោយនេះ ស្របពេលមាន ការវាយប្រហារធ្វើឡើង ដោយរុស្ស៊ី ទៅលើតំបន់ឈរជើងចុងក្រោយ របស់ពួកបះបោរ ក្នុងប្រទេសស៊ីរី។ ចាប់តាំងពីថ្ងៃទី១៦ ខែធ្នូមក ការវាយប្រហារតាមអាកាស...
ភ្នំពេញ: លោក ហេង ឡុង ប្រធានសមាគមសិល្បករកម្ពុជា បានលេីកឡេីង តាមរយ:បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅល្ងាចថ្ងៃទី២៨ ធ្នូនេះថា តារាកំប្លែងនាយ ស្មាញ បានទទួលមរណភាពមុននេះបន្តិច ដោយគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវ ៦០ម៉ែត្រ នៅក្នុងសង្ខកាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ភ្នំពេញ៖ សាលា ប៊ែលធី អន្តរជាតិ រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានប្រារព្ធពិធី បើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០២០ (BELTEI CHAMPIONS TROPHY 2020) ដែលមានក្រុមកីឡាករ U-13 ចំនួន ១៨ក្រុម និងU-16...
សមាគមTYDA បានផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមចំនួន០១ ករណីទៀតហើយ ដល់នាយទាហានឈ្មោះ ចាន់ គឹមសឺង ដែលកំពុងបម្រើការ នៅទីចាត់ការបុគ្គលិក អគ្គបញ្ជាការ តាមរយៈការឧបត្ថម្ភ ក្នុងការពិនិត្យ និងព្យាបាល ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី បើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តី លើកទី៤» នៅទីលានវាយកូនគោលវឌ្ឍនៈ(Vattanac Golf Resort) នៅភ្នំពេញ ។
បរទេស៖ ប្រទេសវៀតណាមនឹង នាំចូលសាច់ជ្រូកចំនួន ១០០,០០០ តោន ចាប់ពីពេលនេះរហូតដល់ត្រីមាសទី ១ ឆ្នាំ ២០២០ ដើម្បីធានានូវការផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់រដូវវិស្សមកាល ក្នុងតម្លៃថេរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Do Thang...
បរទេស៖ មន្ត្រីទ័ពជើងទឹករុស្ស៊ី តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ ទើបបានចាប់ផ្តើមដាក់ដំណើរការ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែដ៏ថ្មីបំផុត របស់ទីក្រុងមូស្គូ ដែលត្រូវគេពិពណ៌នាថា ជានាវាមុជទឹកពហុតួនាទីដ៏ទំនើបបំផុត នៅក្នុងកងនាវារុស្ស៊ី។ ដោយមានសមត្ថភាពផ្ទុកមីស៊ីល បានចំនួន៣២គ្រាប់ បន្ថែមដោយគ្រាប់បែកបុក ៥៣៣មីលី្លម៉ែត្រ ជាច្រើនគ្រាប់នោះ នាវាមុជទឹក Novosibirsk ប្រភេទ Yasen-M នេះ ត្រូវបានដាក់ប្រើជាផ្លូវការ...
ប៉េកាំង៖ និយតករទីផ្សារចិន បានឲ្យដឹងកាលពីថ្ងៃសុក្រថា អង្គភាពក្នុងតំបន់ របស់ក្រុមហ៊ុនតូយ៉ូតាម៉ូទ័រ ខប់ បានរងនូវការពិន័យចំនួន ៨៧,៦១ លានយ័ន (១២.៥ លានដុល្លារ) ពីបទរំលោភច្បាប់ ប្រឆាំងនឹងសេចក្តីទុកចិត្ត។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលត្រួតពិនិត្យទីផ្សាររដ្ឋ ផ្នែកត្រួតពិនិត្យទីផ្សារខេត្តជាំងស៊ូ បានចាត់ទុកថា អង្គភាពនេះបានរំលោភច្បាប់ ដោយកំណត់តម្លៃលក់បន្តអប្បបរមា សម្រាប់រថយន្តម៉ាក Lexus របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន។...