In Tianjin Port Free Trade Zone, north China’s Tianjin municipality, the first 20 smart recycling stations built by a subsidiary of China...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេស សម្រេចបានការបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល (ODF) ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមថ្មីមួយទៀតរបស់កម្ពុជា ។ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី១៦ ថ្ងៃទី១៣ ខែវិច្ឆិកា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រ សេចក្តីសម្រេច របស់សហរដ្ឋអាមេរិក ដើម្បីដកទណ្ឌកម្ម លើប្រធានាធិបតីស៊ីរី Ahmed al-Sharaa មុនពេលដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ។ សេចក្តីសម្រេចដែលព្រាង ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ក៏បានលុបចោលទណ្ឌកម្មលើរដ្ឋមន្ត្រីមហាផ្ទៃស៊ីរី Anas Khattab...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំង គ្រប់ប្រភេទ បានបំពេញភារកិច្ច និងការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានយ៉ាងល្អប្រសើរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៧...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងថា ទីក្រុងមូស្គូ នឹងត្រូវបង្ខំចិត្តចាត់វិធានការ ដើម្បីឆ្លើយតបទៅនឹងការធ្វើតេស្តនុយក្លេអ៊ែរ ដែលធ្វើឡើងដោយប្រទេសដទៃទៀត។ លោក ពូទីន បានឧ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីថា “ត្រលប់ទៅក្នុងសុន្ទរកថាឆ្នាំ២០២៣ របស់ខ្ញុំទៅកាន់សភាទាំងពីរ ខ្ញុំបានកត់សម្គាល់ថា ប្រសិនបើសហរដ្ឋអាមេរិក ឬរដ្ឋភាគីផ្សេងទៀតនៃសន្ធិសញ្ញាពាក់ព័ន្ធបានធ្វើតេស្តបែបនេះ រុស្ស៊ីនឹងត្រូវចាត់វិធានការឆ្លើយតបសមាមាត្រ”។ លោកបានណែនាំក្រសួងការបរទេស និងការពារជាតិរបស់រុស្ស៊ី និងនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀតឱ្យដាក់សំណើលើលទ្ធភាពនៃការរៀបចំសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរ។...
ហាណូយ៖ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា វៀតណាម បានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ១៩,៥៦ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥។ ចំណូលនាំចេញរបស់ប្រទេសនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៩១ ពាន់លានដុល្លារ កើនឡើង ១៦,២ ភាគរយធៀបនឹងឆ្នាំមុន។ ការនាំចូលបានកើនឡើង ១៨,៦ ភាគរយដល់ ៣៧១,៤៤ ពាន់លានដុល្លារ។ នៅក្នុងនោះដែរ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា...
ព្យុងយ៉ាង៖ ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅថ្ងៃព្រហស្បតិ៍នេះននបានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការដាក់ទណ្ឌកម្មឯកតោភាគីលើប្រទេសនេះ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។ លោក Kim Un Chol អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាមេរិកនៃក្រសួងការបរទេសត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយថា “ថ្មីៗនេះ រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មផ្តាច់មុខរបស់ខ្លួនលើកូរ៉េខាងជើង ដែលជាលើកទី៥ នៃប្រភេទរបស់ពួកគេចាប់តាំងពីការចូលកាន់តំណែង”។ លោកបានលេីកឡេីងថា រដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្នបានបង្ហាញពី “ចេតនាអរិភាពដែលមិនប្រែប្រួលរបស់ខ្លួន ចំពោះកូរ៉េខាងជើង ម្តងទៀតតាមរបៀបដែលធ្លាប់ស្គាល់ និងប្រពៃណី”...
បាត់ដំបង ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថាក្នុងរយៈពេលបីថ្ងៃមានភ្ញៀវទេសចរ ប្រមាណជាង១២ម៉ឺននាក់ បានមកដើរលេងកំសាន្ត និងស្នាក់នៅក្នុងខេត្តបាត់ដំបង ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០២៥ ។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ផ្តល់របាយការណ៍លម្អិតបន្ថែមឱ្យដឹងថា ចំនួនភ្ញៀវមកលេងខេត្តបាត់ដំបងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃសរុបចំនួន១២៣,៩៥៥...
កំពង់ស្ពឺ៖ លោក រស់ សុខ ប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ភ្ញៀវទេសចរមកលេងដើរលេងកំសាន្ត តាមរមណីដ្ឋាន និងសហគមន៍ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ រយ:ពេល ៣ថ្ងៃ ថ្ងៃទី៤,៥,៦ ខែវិច្ឆិកាឆ្នាំ២០២៥. មានភ្ញៀវទេសចរណ៍សរុបប្រមាណ ៦៤,៦៥០នាក់ ប្រៀបធៀប ឆ្នាំ...
អគ្គនាយក IAEA ថ្កោលទោស លោក Donald Trump ក្នុងការបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ និងថា នេះជាសូចនាករនៃវិបត្តិសកលកាន់តែធ្ងន់ធ្ងរឡើង ការនាំចេញ របស់វៀតណាម ធ្លាក់ចុះក្នុងខែតុលា ខណៈផលិតកម្មឧស្សាហកម្មកើនឡើង សហរដ្ឋអាមេរិកថា កោះតៃវ៉ាន់ត្រូវតែត្រូវបានអនុញ្ញាតឱ្យចូលរួមយ៉ាងពេញលេញ និងស្មើភាពនៅពេលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ APEC វិមានក្រឹមឡាំងថ្លែងការណ៍អំពីការធ្វើតេស្តមីស៊ីលឆ្លងទ្វីប ICBM របស់សហរដ្ឋអាមេរិក រដ្ឋមន្ត្រីការពារជាតិរុស្សីចង់ឲ្យមានការចាប់ផ្តើមធ្វើតេស្តពេញលេញអាវុធនុយក្លេអ៊ែររបស់ខ្លួន អាមេរិក...
បរទេស៖ អ្នកនាំពាក្យកងទ័ពថៃ បញ្ជាក់ពីការដោះលែងទាហានកម្ពុជា ចំនួន១៨នាក់ ត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា នេះ នៅតែស្ថិតក្រោមការពិចារណា ដោយបញ្ជាក់ឡើងវិញនូវលក្ខខណ្ឌចំនួន២ គឺការដកអាវុធធុនធ្ងន់ និងគ្មានការរារាំងដល់ការដោះមីន។ យោងតាមសារព័ត៌មាន Khaosod ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកានេះថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ (RTA HQ)...
ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជា-ថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ...
ហាណូយ៖ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា វៀតណាម ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ១៧,២ លាននាក់ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥ កើនឡើង ២១,៥ ភាគរយធៀបនឹងឆ្នាំមុន។ ភ្ញៀវទេសចរភាគច្រើនមកពីអាស៊ី សរុបជាង ១៣,៦ លាននាក់ កើនឡើង ២១ ភាគរយធៀបនឹងឆ្នាំមុន នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការកើនឡើងនេះត្រូវបានសន្មតថា បណ្តាលមកពីគោលនយោបាយទិដ្ឋាការអំណោយផល...
បរទេស: លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ គឺជាសូចនាករ នៃវិបត្តិសកលកាន់តែធ្ងន់ធ្ងរឡើង និងធ្វើឱ្យប្រព័ន្ធសន្តិសុខ និងសន្តិភាពអន្តរជាតិ ចុះខ្សោយ។យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា...
បរទេស : ការនាំចេញរបស់វៀតណាម បានធ្លាក់ចុះនៅក្នុងខែតុលា ធៀបពីមួយខែមុន ដោយការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិកក៏ធ្លាក់ចុះផងដែរ ខណៈដែលប្រទេសនេះសម្របខ្លួនទៅ នឹងពន្ធរបស់សហរដ្ឋអាមេរិក ។ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ការិយាល័យស្ថិតិជាតិ របស់រដ្ឋាភិបាលបាននិយាយ នៅក្នុងរបាយការណ៍មួយថា ការដឹកជញ្ជូនបានធ្លាក់ចុះ 1.5% បើប្រៀបធៀបទៅនឹងខែកញ្ញា...
បរទេស: ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា កោះតៃវ៉ាន់ត្រូវតែត្រូវបានអនុញ្ញាតឱ្យចូលរួមយ៉ាងពេញលេញ និងស្មើភាពគ្នា នៅពេលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ APEC នៅឆ្នាំក្រោយ បន្ទាប់ពីទីក្រុងតៃប៉ិបានត្អូញត្អែរថា ទីក្រុងប៉េកាំងបាន “បន្ថែមលក្ខខណ្ឌជាច្រើន” ទៅក្នុងការចូលរួមរបស់ខ្លួន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក គឺជាស្ថាប័នអន្តរជាតិតែមួយគត់ដែលកោះតៃវ៉ាន់ដែលចិនអះអាងថាជាសមាជិក ហើយកិច្ចប្រជុំកំពូលខែវិច្ឆិកាក្រោយនៅទីក្រុងសិនជិន នឹងកើតឡើង ខណៈដែលទំនាក់ទំនងរវាងទីក្រុងតៃប៉ិ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាសហរដ្ឋអាមេរិកបានជូនដំណឹងដល់ប្រទេសរុស្ស៊ីអំពីផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះមីស៊ីលឆ្លងទ្វីប Minuteman III មុនពេលគ្រាប់រ៉ុក្កែតត្រូវបានបាញ់សាកល្បងកាលពីថ្ងៃពុធ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានជាច្រើនម៉ោងក្រោយមក មន្ត្រីរូបនេះបាននិយាយថា មីស៊ីលដែលជាប្រភេទមីស៊ីលដែលមិនបានគោរពតាមការកំណត់អត្តសញ្ញាណនៃការបាញ់បង្ហោះ ក្រោមបទប្បញ្ញត្តិអន្តរជាតិ។ យ៉ាងណាក្តីលោកPeskov បានបន្ថែមថា៖យើងក៏ជូនដំណឹងដល់ ប្រទេសផ្សេងទៀត នៅពេលធ្វើការបាញ់បង្ហោះបែបនេះត្រូវបានធ្វើឡើង។ ដោយនិយាយអំពីសមត្ថភាពយោធាផ្ទាល់របស់រុស្ស៊ី លោក Peskov បាននិយាយថា...
ភ្នំពេញ ៖ ក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន (US-ASEAN Business Council – US ABC) បានបង្ហាញឆន្ទៈក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្សព្វផ្សាយអំពីឱកាស និងសក្កានុពលវិនិយោគជាក់ស្តែងនៅកម្ពុជា។ ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
ភ្នំពេញ ៖ ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៥ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានធ្វើការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលបរិស្ថានពីរោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ស្របតាមវិធានការច្បាប់ បានចំនួន១៥ ៨៩៤ ៤៥០ ម៉ែត្រគូប។ ដោយឡែកគ្រាន់តែក្នុងខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញសំណល់រាវមិនឱ្យមានការបំពុលបរិស្ថាន បានចំនួនប្រមាណ២លានម៉ែត្រគូប។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចំពោះបញ្ហាកំហុសទិន្នន័យក្នុងឯកសារអត្តសញ្ញាណកម្ម ប្រជាពលរដ្ឋ អាចដាក់ពាក្យស្នើសុំកែតម្រូវ នៅសាលាក្រុង ស្រុក ខណ្ឌ ឬមក នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយផ្ទាល់បាន។ ការឲ្យដឹងរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្ទាប់ពីមានហ្វេសប៊ុកមួយឈ្មោះ Son Sophy បានសរសេរថា «ខ្ញុំឆ្ងល់ថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Andrey Belousov បាននិយាយថាប្រទេសរុស្ស៊ីត្រូវតែត្រៀមលក្ខណៈសម្រាប់ការសាកល្បងនុយក្លេអ៊ែរក្នុងទ្រង់ទ្រាយពេញលេញ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការចាប់ផ្តើមកម្មវិធីរបស់ខ្លួនឡើងវិញ។ លោកBelousov បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយកាលពីថ្ងៃពុធថា ទីក្រុងមូស្គូ ត្រូវតែឆ្លើយតបទៅនឹងជំហានរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាសន្តិសុខរបស់រុស្ស៊ី។ វាគឺជាការចាំបាច់ដើម្បីចាប់ផ្តើមរៀបចំសម្រាប់ការសាកល្បងនុយក្លេអ៊ែរពេញលេញជាបន្ទាន់ ។ លោក Putin បានឆ្លើយតបដោយបញ្ជាក់ជាថ្មីថា...
បរទេស: លោក Sean Duffy រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា លោកនឹងបញ្ជាឱ្យកាត់បន្ថយជើងហោះហើរចំនួន 10% នៅតាមអាកាសយានដ្ឋានសំខាន់ៗចំនួន 40 របស់សហរដ្ឋអាមេរិក ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពនៃការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ខណៈដែលការបិទទ្វាររបស់រដ្ឋាភិបាលបានឈានដល់ថ្ងៃទី 36 ជាប់ៗគ្នា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ផែនការដ៏ខ្លាំងក្លានេះបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ខិតខំប្រឹងប្រែងកាត់បន្ថយជើងហោះហើរយ៉ាងច្រើនក្នុងរយៈពេលត្រឹមតែ...
មណ្ឌលគិរី៖ ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តោយផ្លូវជនបទមួយក្នុងភូមិអូររណា ឃុំស្រែខ្ទុម និងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនារដូវកាលប្រមូលផលដំឡូងមីនេះ បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពស្ពានថ្មមួយស្ថិតក្នុងភូមិអូររណា ដែលបច្ចុប្បន្នកំពុងត្រូវបានឡានដឹកដំឡូងមីមានទម្ងន់ធ្ងន់ច្រើនតោន ប្រើប្រាស់ឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ស្ពានថ្មនោះត្រូវបានសង់ឡើងរយៈពេលជាយូរមកហើយនិងអាចទ្រទម្ងន់បានតែ២០តោនចុះក្រោមប៉ុណ្ណោះ ។ តាមការបញ្ជាក់ពីពលរដ្ឋដែល សុំមិនបញ្ចេញឈ្មោះរៀបរាប់ថា រៀងរាល់វេលាស្ងាត់គាត់តែងឃើញរថយន្តវេអង ដែលផ្ទុកដំឡូងប្រហែល៣០តោន បូកទាំងទម្ងន់ឡាន២០តោនទៀតនោះគឺសរុប៥០តោនឯណោះ បើកពីលើស្ពានអូរង៉ាននេះ។តើស្ពានថ្មដ៏តូចមួយនេះ អាចនៅបម្រើការប្រើប្រាស់របស់ពលរដ្ឋបានប៉ុន្មានទៀតទៅ?ប៉ុន្មានថ្ងៃមុន ស្ពានដែកបាឡេនៅចំណុច១១៥ស្រុកស្នួលត្រូវរថយន្តវេអង ដឹកដំឡូងដូចគ្នានេះបង្ករអោយបាក់រួចហើយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា លោកអាចនឹងចាប់ផ្តើមធ្វើការសិក្សាទៅលើផែនការរំសាយអាវុធនុយក្លេអ៊ែរ ក្នុងពេលដំណាលគ្នាជាមួយរុស្ស៊ី និងចិន។ កាលពីសប្តាហ៍មុន លោកបានបញ្ជាឲ្យក្រសួងសង្គ្រាមចាប់ផ្តើមការត្រៀមខ្លួនសម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរ ដោយអះអាងថាសហរដ្ឋអាមេរិកគឺជា ប្រទេសតែមួយគត់ដែលមិនសាកល្បងអាវុធប្រល័យលោកមួយនេះតាំងពីយូរមកហើយោ។ ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បានស្នើឱ្យចាប់ផ្តើមការត្រៀមលក្ខណៈសម្រាប់ការសាកល្បងនុយក្លេអ៊ែរពេញលេញដូចគ្នាដែរ។ ប្រធានាធិបតីរុស្ស៊ី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានចេញផ្សាយថាអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu បាននិយាយលើកឡើងអំពី រដ្ឋលោកខាងលិចថាមានការស្ទាក់ស្ទើរក្នុងការដោះស្រាយជាមួយនឹងការកកើតឡើងនៃពិភពលោកពហុប៉ូល។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ប្រធានក្រុមប្រឹក្សាសន្តិសុខតំណាងឱ្យសមាជិកនៃរដ្ឋឯករាជ្យ ឬហៅកាត់ថាCIS នៅទីក្រុងមូស្គូកាលពីថ្ងៃពុធ លោក Shoigu បានមានប្រសាសថា ដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ប្រវត្តិសាស្ត្របានចាប់ផ្តើមហើយ គឺជាយុគសម័យនៃពិភពលោកពហុប៉ូល ។ លោកបានបន្ថែមថា ទោះជាយ៉ាងណារដ្ឋលោកខាងលិច ៖មិនបានត្រៀមខ្លួនដើម្បីទទួលយករឿងនេះទេ។ ពួកគេកំពុងឈរលើគោលនយោបាយរបស់ខ្លួនលើប្រព័ន្ធអាណានិគមដែលលែងប្រើប្រាស់ទៅហើយ។...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា លក់ស្រែចូលបា អូរស្រីខ្មៅ និងអនិច្ចាអ្នកស្រែ… ។ ក្នុងនោះក្រុមគ្រួសាររបស់លោកសង្ឃឹមថា លោកទទួលបានការឧបត្ថម្ភ និងយកចិត្តទុកដាក់បន្ថែម ពីថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ ក្រសួងការពារជាតិបានប្រកាសថា ថ្ងៃទី៦ វិច្ឆិកានេះគឺជាថ្ងៃទី១០០ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។...
ភ្នំពេញ ៖ ព្យុះទី២៥ឈ្មោះ កាលម៉េហ្គី (Kalmaegi)T2525 មានទីតាំងនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រចិនខាងត្បូង សមុទ្រកម្ពុជា អាងទន្លេមេគង្គ និងលើកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះបន្តិចបន្តួចផងដែរ៕
ព្រុយណេ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រទេសកម្ពុជានៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១៥នេះ ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ស្ដីពី “ការដាក់ឯកសារទាមទារតាវកាលិកតាមរយៈកម្មវិធីទូរស័ព្ទ (Online Benefit Claim through NSSF Member App)” ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤២ នៅប្រទេសព្រុយណេ។ លោកបណ្ឌិត ហេង...
សៅប៉ូឡូ៖ រដ្ឋាភិបាលប្រេស៊ីល បានសម្តែងការព្រួយបារម្ភអំពីជម្លោះថ្មី ដែលអាចកើតមាននៅអាមេរិកឡាទីន ខណៈដែលសហរដ្ឋអាមេរិក ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីចាត់ថ្នាក់ការជួញដូរគ្រឿងញៀនជាទម្រង់នៃអំពើភេរវកម្ម។ លោក Celso Amorim ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីលោក Luiz Inacio Lula da Silva បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ពិភពលោកកំពុងប្រឈមមុខនឹងពេលវេលានៃ “ភាពចលាចលទាំងស្រុង” ដែលជំរុញដោយការប្រើប្រាស់ការចាត់ថ្នាក់ ដែលផ្សព្វផ្សាយដោយសហរដ្ឋអាមេរិក ដែលអាចបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពយោធា។ លោកបានចង្អុលបង្ហាញពីយុទ្ធសាស្ត្រថ្មីៗរបស់ទីក្រុងវ៉ាស៊ីនតោន...