ភ្នំពេញ៖ បន្ទាប់ពីមានជំនួបទ្វេភាគី ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធនានា រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ទាំងនៅកម្ពុជា និងនៅសហរដ្ឋអាមេរិកក្តី សម្តេចតេជោ បានមើលឃើញថា លោក ចូ បៃដិន ពិតជាមានភាពរួសរាយ រាក់ទាក់ខ្លាំង បើទោះបីលោកស្ថិតក្នុងឋានៈ...
ភ្នំពេញ៖ សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមក្នុងបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនគណ:ប្រតិភូ មកពីបណ្តាប្រទេស ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រធានអាស៊ានឆ្នាំ២០២២ និងជាប្រធានលើកទី៣ ផងដែរ។
នំពេញ៖ នាយប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែត លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន បានចាត់បញ្ជូនក្រុមការងារចំនួន ៥រូប ដឹកនាំដោយ លោកវរសេនីយ៍ឯក សៀង អ៊ិន ឋានៈ នាយរងប៉ុស្តិ៍ បានចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ខេម ម៉ៅ នាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហឋាន ស្ថិតក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ...
(ភ្នំពេញ) ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២៖ ហ្អេ៎..តោះ! ទៅផ្ដិតយកពេលវេលាដ៏រីករាយដែលមិនអាចបំភ្លេចបានរបស់អ្នកជាមួយមុខងារ FlexCam Mode ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold4 និង Galaxy Z Flip4 ដែលជាស្មាតហ្វូនមានសមត្ថភាពខ្លាំង..គុណភាពក៏រឹតតែខ្លាំង..ដែលស្មាតហ្វូនធម្មតាច្បាស់ជាហក់មិនដល់នោះទេ! នឹងរឹតតែពិសេស! រីករាយជាមួយប្រូម៉ូសិនចុងឆ្នាំពីក្រុមហ៊ុនសាមសុង ដែលមានការផ្ដល់ជូនបូ្រម៉ូសិនដ៏ពិសេសដែលចំណេញភ្លាមៗ រាល់ជាវទូរស័ព្ទអេក្រង់បត់...
ភ្នំពេញ ៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃព្រុយណេដារូស្សាឡាម បានស្នើឲ្យ រដ្ឋមន្ត្រីកសិកម្មកម្ពុជា-ព្រុយណេ សហការគ្នា លើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះ ចេញទៅ ប្រទេសព្រុយណេ ។ ក្នុងជំនួបពិភាក្សា ការងារ ជាមួយសម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) កាលពីពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់អំពីការផ្លាស់ប្តូរទម្រង់ របាយការណ៍ប្រចាំខែ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ របស់វិស័យបញ្ចាំ និងប្រាតិភោគ ដោយអនុប្បទានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ ។ ក្នុងនោះ ន.អ.ប. បានបញ្ជាក់ថា ដូចនេះ ក្រុមហ៊ុន/សហគ្រាស ទាំងអស់...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ សាលាសង្កាត់កំពង់ចាម សាលាសង្កាត់វាលវង់ និងផ្លូវមួយខ្សែ ក្នុងក្រុងកំពង់ចាម ។ បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា សាលាសង្កាត់កំពង់ចាម ត្រូវបានប្ដូរទីតាំងពីរភូមិទី ១១...
ភ្នំពេញ៖ យើងបានដឹងហើយថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២២នៅរាជធានីភ្នំពេញ ដោយមានមេដឹកនាំកំពូលៗ យាងនិងអញ្ជើញចូលរួម ក្នុងនោះក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេន បានរៀបចំកាដូរអនុស្សាវរីយ៍ ដ៏មានតម្លៃ និងពោរពេញ ដោយអត្ថន័យ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់លោកស្រីJacinda Ardern នាយករដ្ឋមន្ត្រីនូវេសហ្សេឡង់ថា ការជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម មានគោលបំណងតែមួយគត់គឺ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ។ ការអះអាងជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី ប្រទេសលោកខាងលិច ជាបន្តបន្ទាប់បានចោទកម្ពុជា ផ្ដល់ទីតាំងមូលដ្ឋានកងទ័ពជើងទឹករាម...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិក្សាការងារទ្វេភាគីជាមួយ ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃប្រ៊ុយណេដារូស្សាឡាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់លោកស្រី ជេស៊ីនដា អារដឺន (Jacinda Ardern)នាយករដ្ឋមន្ត្រីនូវែលសេឡង់ ឱ្យមានការផ្សារភ្ជាប់ពាណិជ្ជកម្ម កាន់តែខ្លាំងក្លាបន្ថែមទៀត ជាមួយប្រទេសកម្ពុជា ។ សម្ដេចតេជោ ស្នើនាយករដ្ឋមន្ត្រីនូវែលសេឡង់ បង្កើនការនាំចូលអង្ករ និងជំរុញការវិនិយោគលើវិស័យ កសិ-ឧស្សាហកម្មនៅកម្ពុជា ដូចជារោងម៉ាស៊ីនកិនស្រូវជាដើម។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានស្នើដល់លោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិដាក់បញ្ចូលការដោះមីនទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានលើកឡើងអំពីសកម្មភាពដោះមីន ដោយគូសបញ្ជាក់ពីសកម្មភាពមនុស្សធម៌របស់កម្ពុជាតាមរយៈការចែករំលែកបទពិសោធន៍ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិ...
ភ្នំពេញ៖ ទោះបីអាស៊ានចង់ឲ្យមានការជួបសន្ទនា ដើម្បីដោះស្រាយបញ្ហាសង្គ្រាមក្តី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន មិនបានជួបគ្នាភ្នំពេញនោះទេ ខណៈរដ្ឋមន្រ្តី នៃប្រទេសទាំងពីរ បានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រយៈពេល៤ថ្ងៃកន្លងមកនេះ។ ការមិនបានជួបគ្នានោះដែរ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានសម្តែងការសោកស្តាយ ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គី ឡារ៉ូវ...
ប្រភពទិន្នន័យ៖១.ផ្សារច្បារអំពៅ, ផ្សារគីឡូលេខ៤២.ផ្សារមួយចំនួន ក្នុងរាជធានីភ្នំពេញដកស្រង់ពី ARDB
បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna នៅក្នុងអំឡុងពេលផ្តល់បទសំភាស កាលពីថ្ងៃម្សិលមិញ បានលើកឡើងថា ប្លុកអឺរ៉ុប ចាំបាច់ត្រូវការភាពស្វយ័ត កាន់តែច្រើនជាងនេះបន្ថែមទៀត ចេញពីសហរដ្ឋអាមេរិក ដើម្បីអាចបញ្ចប់កង្វល់របស់ខ្លួន ទៅលើលទ្ធផលនៃការបោះឆ្នោត នៅអាមេរិក។ ថ្លែងនៅក្នុងបទសំភាសជាមួយនឹងកាសែត Le Parisien លោកស្រី Colonna ត្រូវបានសាកសួរសំណួរ ដែលពាក់ព័ន្ធទៅនឹងលទ្ធផល នៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ...
ស្វាយរៀង៖ ប្រជាពលរដ្ឋភូមិព្រះទន្លេមានប្រតិកម្ម ចំពោះក្រុមហ៊ុនជីករណ្តៅដី យកអាចម៍ដីលក់បានធ្វើសកម្មភាពជីករណ្តៅដី ដោយកាយផ្លូវភ្លោះ ដែលជាផ្លូវប្រជាពលរដ្ឋ ធ្វើដំណើរទៅច្រូតកាត់ ខូចប្រវែងប្រមាណ៨០ម៉ែត្រ មិនអាចចេញចូលយកគ្រឿងចក្រ ទៅច្រូតស្រូវបាន ។ ហើយដឹកដីធ្វើឲ្យបាក់ស្រុតផ្លូវប្រឡាយ ជារណ្តៅក្រហេងក្រហូង ពិបាកធ្វើដំណើរ និងដឹកដីលើសទ្រុងជ្រុះធ្លាក់លើផ្លូវជាតិលេខ១៣ បង្កហានីភ័យគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរ ពេលមានភ្លៀងរអឹល ពេលថ្ងៃក្តៅហុយ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅជិតផ្លូវជាតិលេខ១៣នេះ ទើបប្រជាពលរដ្ឋតវ៉ា...
បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា ឆ្លងកាត់តាមការបោះឆ្នោតកន្លងមកនេះ ប្រទេសស្លូវេនី បានរកឃើញប្រធានាធិបតីជាមនុស្សស្រី លើកដំបូងក្នុងប្រវត្តិសាស្ត្រ របស់ខ្លួនហើយហើយក៏ជាអ្នក ដែលមានទំនាក់ទំនងជាមួយ នឹងអតីតស្ត្រីទីមួយអាមេរិក ភរិយាលអតីតប្រធានាធិបតីអាមេរិក គឺលោកស្រី Melania Trumpផងដែរ។ លោកស្រី Natasa Pirc Musar គឺជាអ្នកកាសែតផងនិងជាអ្នកច្បាប់ផង ដែលជាបុគ្គលដែលទទួលបានការគាំទ្រខ្លាំង ពីរដ្ឋាភិបាលកណ្តាល...
បរទេស៖ យោងតាមការ បញ្ជាក់ចុងក្រោយ ដោយប្រធានាធិបតីតួគី លោក Recep Tayyip Erdogan កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថាហេតុការណ៍ វាយប្រហារ ដ៏អាក្រក់កណ្តាលទីក្រុងអ៊ីស្តង់ប៊ូល បានធ្វើឲ្យមានមនុស្សស្លាប់បាត់បង់ជីវិត ដល់ទៅ៦នាក់ និងរបួស៥០នាក់។ ការវាយប្រហារ ដោយគ្រាប់បែកបង្កប់ ត្រូវបានកើតឡើង នៅចំកណ្តាលបេះដូង នៃប្រទេសតួគី ហើយវាត្រូវបានគេចាត់ទុកថា គឺជាសកម្មភាពភេវរកម្មនេះ...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសឥណ្ឌា មានបំណង ក្នុងការបង្កើនពាណិជ្ជកម្ម ឲ្យបានទៅដល់ទ្វេដង ជាមួយនឹងប្រទេសរុស្សី ទោះបីជាមានការហាមប្រាមជា ច្រើនពីសំណាក់បណ្តាប្រទេស នៅលោកខាងលិចក្តី។ នៅក្នុងឯកសារ ដែលត្រូវបានចេញផ្សាយ ដោយ The Indian Express បានសរសេរថា៖ នាយករដ្ឋមន្ត្រី កិច្ចការងារ...
ភ្នំពេញ៖ នៅចំពោះអ្នកសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានញ្ជាក់ថាបញ្ហា សង្គ្រាមរវាង រុស្ស៊ីនិងអ៊ុយក្រែន ជាដុំថ្មក្ដៅសម្រាប់អាស៊ាន។ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងប្រជាប្រធានអាស៊ានឆ្នាំ២០២២ បានលើក ឡើងនៅក្នុងសន្នីសិទសារព័ត៌មាន នាល្ងាចថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២២ នៅវិមានសន្តិភាព ថា«ចំពោះស្ថានភាពនៅអ៊ុយក្រែន ខ្ញុំអាចនិយាយថាជាដុំថ្មក្តៅបំផុត ដែល អាចមើលឃើញថាមានវិបត្តិផ្សេងៗគ្នា ពិសេសនោះក្នុងការប្រជុំកំពូលអាស៊ីបូព៌ា។ ខ្ញុំពិតជា...
ភ្នំពេញ៖ ប្រមុខដឹកនាំកម្ពុជា បានអះអាងបញ្ជាក់ជំហរ យ៉ាងច្បាស់ថា កម្ពុជាមិនមានការប្រកាន់យក មហាអំណាចចិនឬអាមេរិក នោះដូចអ្វីដែលអ្នកមួយចំនួន លើកឡើងនោះទេ ។ ផ្ទុយទៅវិញកម្ពុជា មានជំហរច្បាស់លាស់ សម្រាប់ខ្លួនរួចហើយ មកដល់បច្ចុប្បន្ន។ ការលើកឡើង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ដោយសារកត្តាភូមិសាស្ត្រនយោបាយ ជាហេតុធ្វើឱ្យមជ្ឈដ្ឋានខ្លះយល់ថា កម្ពុជាលម្អៀងទៅរកចិន ជាជាងអាម៉េរិក។ តែតាមពិតជំហររបស់កម្ពុជា ឬអាស៊ាន មិនងាករេទៅខាងណា...
CNA៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីអាមេរិក នឹងជួបជាមួយមេដឹកនាំចិន ហ្ស៊ី ជិនពីង ដោយផ្ទាល់នៅថ្ងៃចន្ទ ជាលើកដំបូងចាប់តាំងពីចូលកាន់តំណែង ដោយមានការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់ សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលជារបៀបវារៈសំខាន់បំផុតរបស់គាត់ ។...
ភ្នំពេញ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃអាទិត្យនេះ លោក ចូ បៃដិន បានថ្លែងថា លោកពិតជារីករាយមិនគួរឱ្យជឿចំពោះចំនួនអ្នកទៅបោះឆ្នោតនៅសហរដ្ឋអាមេរិក បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ ដណ្តើមបានការគ្រប់គ្រងព្រឹទ្ធសភា ដែលជាជ័យជម្នះដ៏សំខាន់មួយសម្រាប់ប្រធានាធិបតី ខណៈដែលលោកសម្លឹងមើលទៅលើមុខតំណែង២ឆ្នាំបន្ទាប់របស់លោក ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា នៅមុនកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លោក...
ស្វាយរៀង ៖ មានក្រុមឈ្មួញដឹកទំនិញគ្រឿងអេឡេចត្រូនិច គេចពន្ធលួចឆ្លងដែនទៅប្រទេសវៀតណាមតាមប្រឡាយទឹកនៃច្រករបៀងគោកតែក យ៉ាងរលូនដោយពុំមានរំខានដល់សមត្ថកិច្ចជំនាញឡើយ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ខែវិច្ឆិកា២០២២នៅចំណុចប្រឡាយទឹកជិតប៉ុស្ត៍នគបាលវរៈការពារព្រំដែនច្រករបៀងគោកតែក ស្ថិតនៅភូមិគោកតែកឃុំចន្រ្ទាស្រុកចន្រ្ទា។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាកFUSO ពាក់ស្លាកលេខភ្នំពេញ-3A-3253 ដឹកទំនិញគ្រឿងអេឡេចត្រូនិច ពេញទ្រុងសង្ស័យជាទំនិញគេចពន្ធ បានបើកបរមកផ្ទេរទំនិញ នៅចំណុចប្រឡាយទឹក ជិតច្រករបៀងគោកតែក ដោយផ្ទេរដាក់ក្នុងទូកស្មាច់ (ទូកម៉ាស៊ីនតឹកយ៉ាងជនជាតិវៀតណាម)ដឹកឆ្លងដែនចូលទៅប្រទេសវៀតណាមតាមផ្លូវទឹកយ៉ាងរលូនរៀងរាល់ថ្ងៃ ដោយពុំមានឃើញអាជ្ញាធរមានសមត្ថកិច្ចអើពើឡើយ ។ ប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើអាជ្ញាធរនិងសមត្ថកិច្ចថាគ្មានការទប់ស្កាត់ការដឹកទំនិញតាមរថយន្តធុនធំ ធ្ងន់ៗ នេះបង្កឲ្យខូចផ្លូវលំនៅជនបទ...
ភ្នំពេញ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងស្វែងរកមធ្យោបាយ ដើម្បីបន្តដាក់សម្ពាធលើក្រុងព្យុងយ៉ាង បន្ទាប់ពីមានការសាកល្បង គ្រាប់មីស៊ីលរបស់ខ្លួន ក្នុងកិច្ចពិភាក្សាជាមួយ មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃអាទិត្យនេះ មួយថ្ងៃមុនជំនួបកំពូលជាមួយលោក...
NUSA DUA៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការប្រឆំាង រវាងប្រធានាធិបតី ចូ បៃដិន និងលោក វ្លាឌីមៀ ពូទីន គឺមិនមាននោះទេ ប៉ុន្តែការថយចុះពីការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែន និងភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសចិន...
ភ្នំពេញ : នាយករដ្ឋមន្រ្តីសឹង្ហបុរី លោក លី សៀនឡុង បានសរសេរ នៅក្នុងទំព័រហ្វេសប៊ុក របស់លោកថា ត្រឡប់មកផ្ទះវិញពីភ្នំពេញ។ នៅក្នុងទំព័រហ្វេសប៊ុក របស់លោកនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកថា បានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ជាមួយនឹងការពិភាក្សា អំពីបញ្ហាយុទ្ធសាស្ត្រ នយោបាយ និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៧...
ភ្នំពេញ៖ ក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ដែលប្រព្រឹត្តឡើងនាថ្ងៃទី ១១ ដល់ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង CamTech Summit ដែលគាំទ្រដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានទទួលជួបពិភាក្សាការងារ ជាមួយនឹងលោក Antonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ។ នៅក្នុងជំនួបនោះសម្ដេចតេជោ និង លោក Antonio Guterres បានពិភាក្សាគ្នាលើប្រធានបទចំនួន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ