បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ បានប្រកាសឲ្យដឹងនៅថ្ងៃពុធនេះថា អ៊ីរ៉ាក់បាននាំចេញប្រេងឆៅប្រហែល ១០១.២៤លានបារ៉ែល នៅក្នុងខែមករា ដោយបង្កើតបានប្រាក់ចំណូលបាន ៧,៦៩ពាន់លានដុល្លារអាមេរិក ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់ស្ថិតិពីអង្គការរដ្ឋ សម្រាប់ទីផ្សារប្រេងថា តម្លៃជាមធ្យមសម្រាប់ប្រេងឆៅអ៊ីរ៉ាក់ នៅក្នុងខែមករាគឺ ៧៥.៩៦ដុល្លារក្នុង១បារ៉ែល ។ សេចក្តីថ្លែងការណ៍បានដាក់ថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថា ទោះបីជាទទួលជោគជ័យណាក៏ដោយ ក៏មិនត្រូវមើលរំលងអំពីកត្តាសន្ដិភាព ព្រោះមិនអាចរស់នៅជាមួយសង្គ្រាមឡើយ ។ នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ក្នុងឆ្នាំសិក្សា២០២១-២០២២ ចំនួន ១,០៤៩នាក់ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២២ ក្រុមការងារតាមហ្វេសប៊ុករបស់ សម្ដេច ទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១.៧៦៨គណនី និងដោះស្រាយបាន ៨០២គណនី ហើយនៅសល់ ៦៤៧គណនីទៀត កំពុងដោះស្រាយ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នឹងអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC)។ តាមការឲ្យដឹងពីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ការប្រលងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា លោកនឹងកំពុងពិភាក្សាជាមួយប្រធានាធិបតី Volodymyr Zelenskyy លើសំណើចុងក្រោយបង្អស់ របស់អ៊ុយក្រែន សម្រាប់អាវុធទំនើបៗ ដើម្បីការពារប្រឆាំងនឹងរុស្ស៊ី ។ លោក...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា កោះតៃវ៉ាន់ បានសម្រុកបញ្ជូន យន្តហោះចម្បាំងជំនួយ ដល់កងទ័ពជើងទឹករបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្ន និងធ្វើឱ្យប្រព័ន្ធមីស៊ីលសកម្ម ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការនៅក្បែរៗ របស់យន្តហោះយោធាចិន ចំនួន៣៤គ្រឿង និងនាវាចម្បាំងចំនួន៩គ្រឿង ដែលជាផ្នែកនៃយុទ្ធសាស្ត្រ របស់ក្រុងប៉េកាំង ក្នុងការរំសាយ និងបំភិតបំភ័យ...
Warsar៖ នាយករដ្ឋមន្ត្រីរបស់ប្រទេសប៉ូឡូញ លោក Mateusz Morawiecki បានឲ្យដឹងថា ផែនការរបស់ប្រទេសប៉ូឡូញ ក្នុងការចំណាយ ៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនលើវិស័យការពារជាតិនៅឆ្នាំ២០២៣ អាចជាមហិច្ឆតាបំផុតក្នុងចំណោមរដ្ឋសមាជិកទាំងអស់នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ (PAP) បានរាយការណ៍ថា អមដោយរដ្ឋមន្ត្រីការពារជាតិលោក Mariusz Blaszczak លោក Morawiecki...
លោក រ៉ុង ឈុន ថា ធម្មយាត្រាថ្មើជើងទៅខេត្ត៤ ប្រើពេលយ៉ាងយូរ១០ថ្ងៃhttps://dap-news.com/national/2023/02/01/309393/ សម្ដេចតេជោ អរគុណគ្រឹះស្ថានឧត្ដមសិក្សា បានរួមចំណែក សម្រាប់ភាពរីកលូតលាស់កម្ពុជាhttps://dap-news.com/national/2023/02/01/309341/ លោក សុខ ឥសាន៖ បក្សកាន់អំណាច គ្មានខ្លាចនិងស្លន់ស្លោជាមួយបក្សភ្លើងទៀន ក្រោយ រ៉ុង ឈុន ចូលរួមhttps://dap-news.com/national/2023/02/01/309319/ សម្ដេច ស ខេង...
ភ្នំពេញ៖នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើជាអធិបតីភាពចូលរួមសន្និសីទសារព័ត៌មានស្តីពីការជ្រើសរើសអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍ការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ដោយ៖លី ភីលីព
ម៉ាឌ្រីដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសអេស្ប៉ាញគ្រោងនឹងបញ្ជូនរថពាសដែក Leopard 2A4 ដែលផលិតដោយប្រទេសអាល្លឺម៉ង់ពី៤ទៅ៦គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ។ នេះបើយោងតាមសារព័ត៌មាន El Pais បានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះ ដោយដកស្រង់ប្រភពរដ្ឋាភិបាលដែលមិនស្គាល់អត្តសញ្ញាណ ។ ប្រភពបានប្រាប់សារព័ត៌មាន El Pais...
បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកបានច្រានចោលការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោនដែលថា ទីក្រុងម៉ូស្គូកំពុងរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលនៅសល់ចុងក្រោយរវាងប្រទេសទាំងពីរ។ នៅក្នុងបទសម្ភាសន៍ជាមួយ RIA Novosti កាលពីថ្ងៃពុធ លោក Anatoly Antonov បានចាត់ទុកការចោទប្រកាន់នេះថា “ជាការបំភ្លើស” ដោយទទូចថា រុស្ស៊ីតែងតែគោរពតាមបទប្បញ្ញត្តិនៃសន្ធិសញ្ញា New START ដោយគ្មានកំហុស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣...
យប់ថ្ងៃទី៣១ ខែមករា លោក Stoltenberg អគ្គលេខាធិការអង្គការណាតូដែលកំពុងបំពេញទស្សនកិច្ចនៅជប៉ុន បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ដោយបានអះអាងថា ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យសន្តិសុខលើសមុទ្រ បណ្តាញអ៊ីនធឺណែត ការគ្រប់គ្រងសព្វាវុធជាដើម ព្រមពេលជាមួយគ្នានេះ ក៏បានបង្ករឿងហេតុដែលបានលើកឡើងដល់កម្លាំងយោធារបស់ចិននិងបញ្ហាតៃវ៉ាន់ ។ ប្រព័ន្ធសារព័ត៌មានជប៉ុនបានប្រកាសថា នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅជប៉ុនរបស់អគ្គលេខាធិការអង្គការណាតូក្នុងរយៈពេល៦ឆ្នាំកន្លងមក ជប៉ុននិងអង្គការណាតូបាននិងកំពុង”ពន្លឿនល្បឿនឃុបឃិតគ្នា” ។ក្រោមការណែនាំពីអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”របស់អាមេរិក អង្គការណាតូដែលបានកកើតឡើងក្នុងសង្គ្រាមត្រជាក់...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១ កុម្ភៈនេះ...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២:៥០នាទី ទាបភ្លឺ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកអ្នកជំងឺមួយរូប រស់នៅក្រុងកោះរ៉ុង មានអាការៈចុកពោះខ្លាំង ដោយទល់លាមក៣ថ្ងៃមកហើយ បញ្ជូនយកមកមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ ដើម្បីសង្គ្រោះ។...
ភ្នំពេញ ថ្ងៃទី១ កុម្ភៈ ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានផ្តល់ការជូនដំណឹងអំពីការតែងតាំងលោក ហ្សែដ ស្យាតារា (Ziad Shatara) ជានាយកប្រតិបត្តិថ្មីប្រចាំក្រុមហ៊ុន។ លោក ហ្សែដ ស្សាតារា នឹងបន្តតំណែងពី លោក Feiruz Ikhwan ដែលបានកាន់តួនាទីជានាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទមួយនេះតាំងពីឆ្នាំ...
បរទេស៖ ខណៈដែលវគ្គបណ្តុះបណ្តាល ជាមូលដ្ឋាន ដើម្បីដំណើរការរថក្រោះប្រយុទ្ធ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ ត្រូវចំណាយពេលប្រហែល ១០ សប្តាហ៍នោះ គ្រូបង្ហាត់ជនជាតិ ប៉ូឡូញអះអាងថា វាអាចទៅរួចក្នុងការកាត់បន្ថយ ពេលវេលានោះពាក់កណ្តាល ដើម្បីឱ្យនាវិកអ៊ុយក្រែន ត្រៀមខ្លួនសម្រាប់ការប្រយុទ្ធក្នុង រយៈពេលត្រឹមតែជាងមួយខែប៉ុណ្ណោះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ...
ភ្នំពេញ ៖ គណៈកម្មការជំនាញ រដ្ឋសភា បានបើកកិច្ចប្រជុំជា មួយក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ ដើម្បីពិភាក្សា ពីគោលនយោបាយ ការបរទេសកម្ពុជា ក្នុងបរិបទថ្មី នៃសណ្តាប់ធ្នាប់ ពិភពលោក ដែលកម្ពុជាពុំធ្លាប់មានក្រោយ ទទួលសន្តិភាព ។ ថ្លែងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១កុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា លោកប្រាក់...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក Chardkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ទើបតែងតាំងថ្មី បានប្ដេជ្ញារួមគ្នាបន្តកិច្ចសហការទប់ស្កាត់ និងបង្ក្រាបនូវអំពើជួញដូរ មនុស្សឆ្លងដែន។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង នាថ្ងៃទី១...
បាងកក ៖ ទិន្នន័យបានបង្ហាញកាលពីថ្ងៃអង្គារថា ទិន្នផលឧស្សាហកម្ម របស់ប្រទេសថៃ បានធ្លាក់ចុះក្នុងរយៈពេល ខែជាប់គ្នាក្នុងខែធ្នូ ឆ្នាំ២០២២ ដោយសារការធ្លាក់ ចុះតម្រូវការពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ យោងតាមក្រសួង ឧស្សាហកម្មបានឱ្យដឹងថា សន្ទស្សន៍ផលិតកម្មផលិតកម្ម (MPI) របស់ប្រទេស ក្នុងខែធ្នូបានធ្លាក់ចុះ ៨,១៩ ភាគរយធៀបនឹងឆ្នាំមុន ដែលអូសបន្លាយ...
វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមាន លោក John Kirby បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងលើកឡើង ពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ក្នុងអំឡុងពេលនៃដំណើររបស់លោក ទៅកាន់ប្រទេសចិន នាពេលខាងមុខ។ លោក Kirby បានលើកឡើងថា គោលដៅសំខាន់មួយ...
រ៉ាម៉ាឡា ៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas កាលពីថ្ងៃអង្គារ បានប្រាប់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken ថា រដ្ឋាភិបាលអ៊ីស្រាអែល «ទទួលខុសត្រូវទាំងស្រុង ចំពោះភាពតានតឹង និងអំពើហិង្សានាពេលបច្ចុប្បន្ន នៅក្នុងទឹកដីប៉ាឡេស្ទីន”។ ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន (WAFA) បានរាយការណ៍ថា លោក Abbas...
ភ្នំពេញ ៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក រ៉ុង ឈុន ដែលជាមេសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំក្បួនធម្មយាត្រា ចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តចំនួន៤ ។ ដំណើរដោយជើងទៅខេត្ត៤នេះ លោករ៉ុង ឈុនថា ប្រើពេលយ៉ាងយូរ១០ថ្ងៃ បើលឿន៨ថ្ងៃ។ ធម្មយាត្រារបស់សមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យនេះស្តីពី «សីលធម៌សង្គម»...
វីយែន ៖ រដ្ឋមន្ត្រីមកពីអង្គការ នៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្ត ដែលត្រូវបានគេស្គាល់ថាជា OPEC+ នឹងជួបប្រជុំគ្នាស្ទើរតែនៅថ្ងៃទី០១ ខែកុម្ភៈ។ កិច្ចប្រជុំនេះកើតឡើង នៅពេលដែលតម្លៃប្រេង បានឡើងដល់ ៩០ដុល្លារក្នុងមួយបារ៉ែល ។ អ្នកកាសែតអាល់ហ្សាហ្ស៊ីរ៉ាលោក Fidelis Mbah នៅទីក្រុងអាប៊ូចា ប្រទេសនីហ្សេរីយ៉ា បាននិយាយទៅកាន់ប្រធានអង្គការ OPEC...
រ៉ាម៉ាឡា៖ បន្ទាប់ពីជួបជាមួយប្រធានាធិបតី ប៉ាឡេស្ទីនលោក ម៉ាមូដ អាបាស អ្នកការទូតកំពូល របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា អាទិភាពភ្លាមៗរបស់ទីក្រុងវ៉ាស៊ីនតោន គឺដើម្បីកាត់បន្ថយភាពតានតឹង ។ ការរិះគន់អ៊ីស្រាអែលដ៏កម្របានកើតឡើង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានហៅគោលនយោបាយរបស់អ៊ីស្រាអែល រួមទាំងការពង្រីកការតាំងទីលំនៅ និងការរុះរើផ្ទះ ជាការរំខានដល់ដំណោះស្រាយរដ្ឋពីរ។ ទោះយ៉ាងណា នៅក្នុងសន្និសីទ សារព័ត៌មានមួយនៅចុងបញ្ចប់...
បរទេស ៖ ថៃនឹងធ្វើពហិកា ការប្រកួតប្រដាល់សេរី នៅស៊ីហ្គេមឆ្នាំ២០២៣នេះ ដើម្បីតវ៉ាប្រឆាំង នឹងប្រទេសកម្ពុជា ដែលប្រើឈ្មោះកីឡាគុនខ្មែរ ជាជាង Muay Thai ។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាធិការជាតិ អូឡាំពិកថៃ (NOCT)...
រ៉ង់ហ្គូន ៖ ការតស៊ូនឹងការគ្រប់គ្រង ដោយយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានកំណត់ដោយសុទិដ្ឋិនិយម ប៉ុន្ដែកងកម្លាំងប្រឆាំង រដ្ឋប្រហារមីយ៉ាន់ម៉ា នៅតែត្រូវទទួលរងការ វាយប្រហារតាមផ្លូវអាកាស នៅឡើយ ។ នៅពេលដែលយោធា បានកាន់កាប់អំណាចជាលើកដំបូង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ការតវ៉ាដោយសន្តិវិធី ដ៏ធំដែលបានលេចឡើង គឺរំលឹកដល់ពិធីជប់លៀង តាមដងផ្លូវដ៏រីករាយ។ បាតុករបានច្រៀងនៅតាមដងផ្លូវ ស្លៀកសំលៀកបំពាក់ឆ្កួតៗ...
បរទេស ៖ លោក Kirill Budanov មន្ត្រីស៊ើបការណ៍សម្ងាត់កំពូល របស់ទីក្រុងគៀវ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post កាលពីថ្ងៃអង្គារ បានព្រមានថា ប្រទេសរុស្ស៊ី នឹង បន្តជួបប្រទះនឹង “បញ្ហា” រហូតដល់វាដកខ្លួន ចេញពីអ៊ុយក្រែន និងស្ដារឡើងវិញ នូវបូរណភាពទឹកដី របស់ប្រទេស ។...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅខែកុម្ភៈ ឆ្នាំ២០២៣ នេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប...
បរទេស ៖ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden តាមសេចក្តីរាយការណ៍បានសម្រេចចិត្តបញ្ជូនគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន ដោយផ្តល់ឱ្យកងកម្លាំង របស់ទីក្រុងគៀវ មានសមត្ថភាពវាយប្រហារ គោលដៅឆ្ងាយៗពីជួរមុខ ដូចអ្វីដែលមន្ត្រីចារកម្មកំពូលអ៊ុយក្រែន បានគំរាមវាយប្រហារកាន់ តែជ្រៅនៅក្នុងប្រទេសរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អំណោយនៃគ្រាប់បែកគ្រាប់រ៉ុក្កែត ធុនតូចអង្កត់ផ្ចិត...
ទិវាបរិច្ចាគឈាម ឆ្នាំ2025 របស់មិត្តហ្វូន៖ ឈាមមួយតំណក់ សង្គ្រោះរាប់លានជីវិត
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ