ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការហួសចិត្ត ចំពោះអង្គភាពរដ្ឋមួយ បានលើកសំណើមកនាយករដ្ឋមន្ត្រី សុំទិញរថយន្តក្នុងអំឡុងពេលដែលកម្ពុជា កំពុងមានតម្រូវការចាំបាច់ លើការប្រើប្រាស់ថវិកា ទប់ស្កាត់មេរោគកូវីដ១៩ ។សម្ដេចបានសំណូមពរឲ្យស្ថាប័នរដ្ឋ ប្រើប្រាស់ថវិកាជាតិ ដោយសន្សំសំចៃ តាមរយៈការកាត់បន្ថយ ការចំណាយដែលពុំចាំបាច់ ។ ក្នុងពិធីបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានចង្អុលមុខចំៗ និងព្រមានខ្លាំងៗ ទៅកាន់រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ទាក់ទិនទៅនឹងការមិនសហការ ជាមួយរដ្ឋមន្ត្រីដទៃទៀត ។ ក្នុងពិធីបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣...
ភ្នំពេញ ៖ យោងតាមក្រុមអ្នកវិភាគ បានប្រាប់ទស្សនាវដ្ដី អចលនទ្រព្យ PropertyGuru (PropertyGuru Property Report) ថា សន្ទុះ នៃតម្រូវការក្នុងស្រុក កំពុងតែមានការងើបឡើងវិញ ដែលជាកម្លាំងចលករមួយជំរុញ ដល់សកម្មភាពអចលនវត្ថុ នៅប្រទេសកម្ពុជា ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងខិតទៅជិតការស្តារឡើងវិញនៃសេដ្ឋកិច្ច ជាមួយនឹងអត្រានៃការចាក់វ៉ាក់សាំង មានសន្ទុះកើនឡើងយ៉ាងខ្លាំង នៅទូទាំងផ្ទៃប្រទេស ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា បច្ចុប្បន្នក៏មានបណ្តាក្រុមហ៊ុនឯកជន មួយចំនួនជំពាក់បំណុលរដ្ឋ ដូច្នេះត្រូវបំពេញ កាតព្វកិច្ចជូនរដ្ឋឲ្យបានត្រឹមត្រូវ ដោយត្រូវប្រញាប់មកបង់ពន្ធ ៕
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២៖ ដើម្បីចូលរួមគាំទ្រការគ្រប់គ្រងសំណល់ក្នុងសហគមន៍ឱ្យកាន់តែប្រសើរនៅប្រទេសកម្ពុជា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន និងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដាក់ពង្រាយធុងបែងចែកសំរាមនៅក្នុងរាជធានី។ ធុងបែងចែកសំរាមចំនួន ៥០ឈុត (១៥០ធុង) នឹងត្រូវដាក់នៅតាមសួនច្បារសាធារណៈធំៗ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយជំរុញការអនុវត្តរបស់ប្រជាពលរដ្ឋឱ្យធ្វើការបែងចែកសំរាមឱ្យបានត្រឹមត្រូវ។ ពិធីប្រគល់និងទទួលធុងបែងចែកសំរាមដែលបានរៀបចំធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យបណ្តារដ្ឋមន្រ្តី គ្រប់ក្រសួង ធ្វើជារដ្ឋមន្រ្តីពេញអាណត្តិ កុំធ្វើតែពាក់កណ្តាលទី ព្រោះមិនពិបាកក្នុងដកចោលនោះទេ យ៉ាងយូរត្រឹម២៤ ម៉ោងប៉ុណ្ណោះ ។ សម្តេចតេជោថ្លែងបន្តថា ស្នើឲ្យអស់លោក លោកស្រីបន្តធ្វើជារដ្ឋមន្រ្តីពេញអាណត្តិ កុំធ្វើពាក់កណ្តាលទី ព្រោះមិនពិបាកដករដ្ឋមន្រ្តីចោលនោះ មិនយូរទេត្រឹម២៤ម៉ោង ដករដ្ឋមន្រ្តីមួយចេញហើយ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងចំៗទៅលើលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា គឺជារដ្ឋមន្រ្តីម្នាក់ ដែលមិនសហការជាមួយរដ្ឋមន្រ្តីផ្សេងទៀត ទាក់ទងទៅនឹងករណីចាំមួយចំនួនទៀត ដែលជាករណីចាំបាច់ ។ ការថ្លែងរបស់សម្តេចនេះ ក្រោយពីរដ្ឋមន្រ្តីកសិកម្ម មិនសហការជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រឿងករណីនាំចូលជ្រូក៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងការហួសចិត្ត ចំពោះអង្គភាពមួយ ដែលបានដាក់សំណើ សុំទិញរថយន្តទំនើប២គ្រឿង ខណៈបច្ចុប្បន្នកំពុងមាន តម្រូវការលើបញ្ហាកូវីដ ។ សម្តេចតេជោបានថ្លែងបន្តថា ថ្មីៗនេះ មានអង្គភាពមួយត្រូវការ ចំណាយចាំបាច់ទិញរថយន្ត២គ្រឿង ស៊េរីទំនើបបម្រើការងារមូលដ្ឋាន ។ សម្តេចថា គ្មានហេតុផលអ្វី ត្រូវទិញទេ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃ២៣ កុម្ភៈ បានជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិនិត្យលទ្ធភាព លើបងប្អូនខ្មែរ-ឥស្លាម ដើម្បីឲ្យចូលបម្រើការងារ មុខងារ សាធារណៈ យ៉ាងហោចណាស់ ត្រឹមជាអភិបាលរង អភិបាលស្រុក ឬខណ្ឌ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំង អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមានការចូលរួមពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី...
ភ្នំពេញ៖ ដោយសារតែឃើញសកម្មភាព របស់មន្រ្តីអាជ្ញាធរ នៅតាមមូលដ្ឋាន ហាក់មិនយកចិត្តទុកដាក់ លើសេវាសាធារណៈ ដល់ប្រជាពលរដ្ឋខ្លួន ក្នុងនាមជាអាណាព្យាបាលនោះ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឆ្លៀតក្នុងឱកាសអញ្ជើញ ជាអធិបតីភាព បូកសរុបលទ្ធផល នៃអង្គសន្និបាតក្រសួង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានដាស់តឿនក្រើនរំលឹកជាថ្មីម្តងទៀត ដល់មេឃុំ...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និយាយថា ទីក្រុងមូស្គូ ត្រៀមខ្លួន ជាស្រេចដើម្បីស្វែងរក “ដំណោះស្រាយការទូត” ចំពេលមានភាពតានតឹង ជាមួយ លោកខាងលិច ជុំវិញអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍ពីព័ត៌មានបារាំង AFP។ លោកពូទីន បាននិយាយបន្ទាប់ពី សភាជាន់ខ្ពស់ បានផ្តល់ការយល់ព្រម ជាឯកច្ឆ័ន្ទ ដល់គាត់...
នៅថ្ងៃទី ២១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ស្ថានការណ៍ នៅតំបន់ភាគខាងកើតអ៊ុយក្រែន មានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ។ នៅថ្ងៃដដែលនោះ រុស្ស៊ី បានប្រកាសទទួលស្គាល់ “សាធារណរដ្ឋពីរ” នៅភាគខាងកើតអ៊ុយក្រែន បន្ទាប់មក សហរដ្ឋអាមេរិក ក៏បានប្រកាសថា នឹងដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ទៅលើរុស្ស៊ី ហើយប្រទេស លោកខាងលិចមួយចំនួន ក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការគាំទ្រការដាក់ទណ្ឌកម្មនេះ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំ ដល់មន្ដ្រីពន្លត់អគ្គិភ័យថា ដាច់ខាត មិនត្រូវទារថវិកា ពីប្រជាពលរដ្ឋ នៅពេលចុះអន្ដរាគមន៍ ពន្លត់អគ្គិភ័យឡើយ។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស...
ភ្នំពេញ ៖ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចាប់បើកទទួលការចុះឈ្មោះសិស្សចូលរៀនវគ្គ២ នៅថ្ងៃ២៤ កុម្ភៈ។ ដោយចូលរៀន ឆ្នាំទី១ ឆមាសទី១ នៅ២៤ កុម្ភៈ (ថ្នាក់ចន្ទ-សុក្រ) និងថ្ងៃទី២៦ កុម្ភៈ ២០២២ (សម្រាប់ថ្នាក់ សៅរ៍-អាទិត្យ) ។ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២! ថ្នាក់បរិញ្ញាបត្រ និង...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ដាំផ្ញើទៅកាន់អ្នកនយោបាយ និងសកម្មជនបក្សប្រឆាំងមួយចំនួន ឱ្យឈប់ចាញ់បោកបរទេស ខណៈពេលបច្ចុប្បន្ន អតីតមេបក្សប្រឆាំងពីររូប គឺ លោក កឹម សុខា និងលោក សម រង្ស៊ី បានដើរដល់ផ្លូវប្រេះឆា។ សញ្ញានៃការប្រេះឆានេះ...
ភ្នំពេញ៖ លោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំកម្ពុជា បានថ្លែងថា ការជួញដូរសត្វព្រៃជាលក្ខណៈអន្តរជាតិ គឺជាការគំរាមកំហែងមួយ ក្នុងចំណោមការគំរាមកំហែងធំៗជាច្រើន ចំពោះការងារអភិរក្សជីវៈចម្រុះ ។ អង្គការ WCS និងនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ ក្នុងវិស័យរដ្ឋប្បវេណីនៃក្រសួងយុត្តិធម៌ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញដោះស្រាយរឿង ក្តីជួញដូរសត្វព្រៃអន្តរជាតិ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ដោយសារតែប្រជាពលរដ្ឋមិនមានភាពកក់ក្ដៅ ជាមួយមន្ដ្រីថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ទើបមានពលរដ្ឋដាក់ពាក្យបណ្ដឹង តាមគេហទំព័ហ្វេសប៊ុក សម្ដេចផ្ទាល់បែបនេះ។ ជារៀងរាល់ខែពលរដ្ឋ ដែលបានដាក់ពាក្យបណ្តឹង តាមហ្វេសប៊ុកមានជាហូរហែរ ហើយក៏ត្រូវបានក្រុមការងារ បញ្ជូនទៅជំនាញ និងមានខ្លះបានដោះស្រាយចប់ ជាស្ថាពរផងដែរ ។...
ក្នុងការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ដែលទើបបិទបញ្ចប់ នៅពេលថ្មីៗកន្លងទៅ មានទិដ្ឋភាពមួយ គួរឱ្យរំជួលចិត្តណាស់ ៖ អ្នកនាង Xu Mengtao កីឡាការិនីចិន បានឱបជាមួយអ្នកនាង Ashley Caldwell ដែលជាកីឡាការិនី អាមេរិក បន្ទាប់ពីអ្នកនាង ទទួលបានមេដាយមាស ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញាសាLadies’ Aerialsនៃការប្រកួតជិះ ស្គីព្រិលបែបសេរី...
តេអេរ៉ង់៖ ប្រធានាធិបតី អ៊ីរ៉ង់ លោក Ebrahim Raisi បានជំរុញសហគមន៍អន្តរជាតិ ឱ្យទប់ទល់នឹង “ទណ្ឌកម្មដ៏ឃោរឃៅ ” ឯកតោភាគី របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងឧស្សាហកម្មប្រេង និងឧស្ម័នរបស់ប្រទេសដទៃទៀត នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៦ នៃវេទិកាប្រទេសនាំចេញឧស្ម័ន (GECF) ដែលមានសមាជិកចំនួន ១១ប្រទេស នៅទីក្រុងដូហា...
ភ្នំពេញ ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញទទួលធុងសំរាមពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅលើសួនច្បារសម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានលើកឡើងថា រាជធានីភ្នំពេញបច្ចុប្បន្ន ការទុកដាក់ ការបែងចែក និងការប្រមូលសំរាម ចេញពីរាជធានី មានលក្ខណៈល្អប្រសើរជាងមុន...
ភ្នំពេញ៖ គណនីTwitterr ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី បានរំលេចរូបភាព ៣សន្លឹក នៃដំណើរទស្សនកិច្ច របស់តារាហូលីវូដ Angelina Jolie នៅប្រាសាទអង្គរ។ ប្រភពដដែល បានសរសេរថា “តារាហូលីវូដដ៏ល្បីឈ្មោះអ្នកនាង Angelina Jolie និងកូនៗ ទៅទស្សនាប្រាសាទអង្គរវត្តនៅថ្ងៃទី ២១ ខែកុម្ភៈ”។ ប្រទេសកម្ពុជា បានបើកទទួលភ្ញៀវទេសចរ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមហ្វេសប៊ុកផ្លូវការ របស់លោកប្រាក់ សុខុន។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា “វេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក នៅព្រឹកនេះ បានផ្តល់ឱកាសដ៏មានតម្លៃ សម្រាប់តួអង្គពាក់ព័ន្ធ នៅក្នុងតំបន់ដ៏សំខាន់មួយនេះ ដើម្បីជួបប្រាស្រ័យទាក់ទងគ្នា បង្កើនទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៥៨នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន៤២៨នាក់ និងស្លាប់ម្នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២៨ ១៣៣នាក់ អ្នកជាសះស្បើយចំនួន ១២១ ៥៥៣នាក់ និងអ្នកស្លាប់ចំនួន៣ ០២៣នាក់៕
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា លោករំពឹងថា មិនមានជម្លោះជាមួយរុស្ស៊ីនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Zelensky បានលើកឡើងថា “យើងជឿជាក់ថា នឹងមិនមានសង្រ្គាមទ្រង់ទ្រាយធំ ប្រឆាំងនឹងអ៊ុយក្រែននោះទេ ហើយវានឹងមិនមានការកើនឡើង យ៉ាងទូលំទូលាយ ពីខាងសហព័ន្ធរុស្ស៊ីឡើយ” ដោយបន្ថែមថា...
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ថា មានកំណត់ត្រាខ្ពស់ថ្មីនៃករណី ដែលបានបញ្ជាក់ប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ ចំនួន ២៦,០៣២ករណី កាលពីថ្ងៃអង្គារ ដែលនាំឱ្យចំនួនករណីឆ្លង សរុបកើនឡើងដល់ ៦២២,២៩៣ករណី។ ក្នុងចំណោមករណីថ្មី ៣,៣២៧ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត PCR និង ២២,៧០៥ករណី តាមរយៈ ARTs (ការធ្វើតេស្តរហ័ស antigen) នេះបើយោងតាមស្ថិតិ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល។...
ហ្សឺណែវ ៖ ទីភ្នាក់ងារជាច្រើនរបស់អង្គការ សហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ បានសម្តែងការព្រួយបារម្ភ របស់ពួកគេលើការ អភិវឌ្ឍន៍ចុងក្រោយបង្អស់ នៅក្នុង ប្រទេសអ៊ុយក្រែន ដោយបានអំពាវនាវ ឱ្យភាគីទាំងអស់ បញ្ឈប់អរិភាព និងត្រួសត្រាយផ្លូវ សម្រាប់ការសន្ទនាជាជាងកំណត់ ដំណាក់កាល សម្រាប់អំពើហិង្សាបន្ថែមទៀត។ លោក Jens Laerke...
ផ្ទះលក់ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាអាជ្ញាធរ ត្រូវខិតខំដោះស្រាយទំនាស់ និងសកម្មភាពទាមទារតវ៉ានានា ក្នុងមូលដ្ឋានរបស់ខ្លួន ដោយសន្ដិវិធី និងបញ្ចៀសអំពើហិង្សា ជាដាច់ខាត។ ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង...
ព្រុចសែល៖ សហភាពអឺរ៉ុប គ្រោងនឹងអនុម័តការដាក់ទណ្ឌកម្ម លើកដំបូងប្រឆាំងនឹងរុស្ស៊ី នៅថ្ងៃអង្គារ បន្ទាប់ពីទីក្រុងម៉ូស្គូ បានទទួលស្គាល់ឯករាជ្យភាព នៃតំបន់ Lugansk និង Donetsk ភាគខាងកើតអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងប៉ារីសកាលពីថ្ងៃអង្គារ សម្រាប់សម័យប្រជុំក្រៅផ្លូវការ វិសាមញ្ញមួយ ដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្ម ដែលត្រូវអនុវត្ត ទៅលើប្រទេសរុស្ស៊ី។ កញ្ចប់នៃទណ្ឌកម្មដាក់នៅលើតុ ដោយគណៈកម្មការអឺរ៉ុប...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ