សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣២,៤៥១ករណគ គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ធៀបនឹង ២៤ ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ១៧,៧២៧,០៨៦ ករណី។ ករណីផ្ទុកប្រចាំថ្ងៃបានធ្លាក់ចុះពី ៣៥៩០៦ករណីកាលពីថ្ងៃមុន ប៉ុន្តែវាខ្ពស់ជាងចំនួន ២៦៧០១ករណី កាលពីមួយសប្តាហ៍មុន នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ...
ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា បានប្រកាសទទួលស្គាល់ ធនាគារអេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ(Custodian)។ តាមរយៈអនុម័តផ្តល់វិញ្ញាបនបត្រនេះ ធនាគារអេស៊ីលីដា នឹងប្តេជ្ញាផ្តល់សេវាថែរក្សាសុវត្ថិភាពសាច់ប្រាក់ និងសុវត្ថិភាពមូលបត្រ ជូនវិនិយោគិនប្រកបដោយទំនុកចិត្តខ្ពស់ ។ ក្នុងឱកាសប្រគល់វិញ្ញាបនបត្រទទួលស្គាល់ធនាគារអេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ពីនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា...
សេអ៊ូល៖ របាយការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងការព្រួយបារម្ភ អំពីកំណើនការនាំចេញយឺត ការធ្លាក់ចុះនៃការវិនិយោគ និងអតិផរណាខ្ពស់ ទោះបីជាមានការស្ទុះងើបឡើងវិញ នៃការប្រើប្រាស់ និងការងារក៏ដោយ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹង នៅក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំខែ របស់ខ្លួនដែលហៅថា Green Book ថាសេដ្ឋកិច្ចកូរ៉េខាងត្បូងមើលឃើញ ការងើបឡើងវិញជាបន្តបន្ទាប់នៃការងារ និងហានិភ័យកម្រិតមធ្យម សម្រាប់ការប្រើប្រាស់ឯកជន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងបើកការជួបជុំមេដឹកនាំអាស៊ីអាគ្នេយ៍ (អាស៊ាន)ជាមួយនឹង ការសន្យាថា នឹងចំណាយប្រាក់ចំនួន១៥០លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ ការត្រៀមបង្ការជំងឺរាតត្បាត និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ក្នុងគោលបំណង ទប់ទល់នឹងឥទ្ធិពល...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា អាជ្ញាធរមន្ទីរពេទ្យបានឲ្យដឹងថា មនុស្សចំនួន១៣នាក់បានរងរបួស នៅគ្រាដែលមានការផ្ទុះមួយ បានកើតឡើង នៅខាងក្នុងផ្សារមួយកន្លែង នៅក្នុងទីក្រុងខារ៉ាឈី “Karachi“ នៃខេត្ត Sindh ភាគខាងត្បូង ប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ លោក Shahid Rasool...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា អាកាសយានិក២នាក់ បានស្លាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅក្នុងពេលធ្លាក់ឧទ្ធម្ភាគចក្រ នៅរដ្ឋ Chhattisgarh ភាគកណ្តាល នៃប្រទេសឥណ្ឌា ។ ឧទ្ធម្ភាគចក្រដែលជាកម្មសិទ្ធិ របស់រដ្ឋាភិបាល ក្នុងតំបន់បានធ្លាក់ នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Raipur រដ្ឋធានី...
អាមេរិក៖ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានចោទប្រកាន់ជាផ្លូវការ ថាប្រទេសរុស្ស៊ី ជាអ្នកនៅពីក្រោយ ការវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណេត សំដៅលើបណ្តាញទំនាក់ទំនង ផ្កាយរណប ដែលប្រើប្រាស់ ក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ អាជីវកម្ម និងបុគ្គលប្រើប្រាស់រ៉ោតទ័រ ផលិតដោយ Viasat ជាអាជីវកម្មរបស់អាមេរិកផ្តល់ ការតភ្ជាប់អ៊ីនធើណេត...
សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះទីភ្នាក់ងារសារព័ត៌មានរដ្ឋ (KCNA) បានផ្សាយថា យ៉ាងហោចណាស់មនុស្សម្នាក់ ដែលត្រូវបានបញ្ជាក់ថា មានឆ្លងជំងឺកូវីដ-១៩ បានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងជើង ហើយរាប់រយពាន់នាក់ បានបង្ហាញពីរោគសញ្ញាគ្រុនក្តៅ ដោយផ្តល់ការណែនាំ អំពីទំហំដ៏ធ្ងន់ធ្ងរ នៃការផ្ទុះឡើងដំបូង...
បរទេស៖ យោងតាមការបញ្ជាក់ ដោយមន្ត្រីជាន់ខ្ពស់អាមេរិក លោកស្រី Karen Donfried កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានសង្កត់ធ្ងន់ថា មកដល់ពេលនេះ គឺមិនដែលមាន សំណួរណាមួយ ដើម្បីបញ្ជាក់ថាតើអាមេរិក នឹងបញ្ជូនអាវុធនុយក្លេអ៊ែរ ទៅឲ្យប្រទេសអ៊ុយក្រែន នោះទេ ទោះបីជាយ៉ាងណាក្តី លោកស្រីក៏មិនបានធ្វើការថ្លែង ជាសាធារណៈបដិសេធ ឬយល់ព្រម នោះដែរថាភាគី ខាងអាមេរិក ឬអ៊ុយក្រែន...
Breaking: កូរ៉េខាងជើង ប្រកាសមាន អ្នកស្លាប់លើកដំបូង ដោយសារកូវីដ១៩ ខណៈរាប់ពាន់នាក់ កំពុងធ្លាក់ខ្លួន ឈឺ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេឃើញថា លោក បានចាប់ផ្តើមពាក់ម៉ាសជាលើកដំបូងផងដែរ។ ប្រែសម្រួលដោយ៖ សយសុភា
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មកដល់ថ្ងៃទី៦ហើយ ដែលកម្ពុជា មិនមានអ្នកឆ្លង និងគ្មានស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ទៀត ខណៈជាសះស្បើយចំនួន៣នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ កម្ពុជាអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១៨៩នាក់ និងអ្នកស្លាប់ចំនួន ៣...
កាលពីសប្តាហ៍មុន ប្រព័ន្ធបម្រុង សហព័ន្ធអាមេរិកបានប្រកាស ពីការដំឡើង អត្រាការប្រាក់ ០.៥ ភាគរយ ហើយនឹងចាប់ផ្តើម កាត់បន្ថយតារាង តុល្យការរបស់ខ្លួន ក្នុងខែមិថុនាខាងមុខនេះ ក្នុងគោលបំណងឆ្លើយតប នឹងអតិផរណា ដែលបានបំបែកកំណត់ត្រា ខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅតាមរយៈគោលនយោបាយ បន្តឹងរូបិយវត្ថុជ្រុល ។ ប្រការនេះបានបង្កឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភជាទូទៅ ហើយសេដ្ឋកិច្ចសកល និងទីផ្សារហិរញ្ញវត្ថុនឹង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតចេញ(គ.ជ.ប ) បានចេញសេចក្តីណែនាំរួម ស្តីពីការធានានិរន្តរភាពការងារ របស់រដ្ឋបាលឃុំ សង្កាត់ ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់។ សេចក្តីណែនាំរួមនេះ ធ្វើឡើងដើម្បីអនុវត្ត ឲ្យបានត្រឹមត្រូវតាមវិធាន ដែលបានចែង ក្នុងច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងធានានិរន្តភាព...
ភ្នំពេញ៖ ក្នុងជំនួបនៅរដ្ឋធានីវ៉ាស៊ីនតោន ទឹកដីសហរដ្ឋអាមេរិក លោក Muhammad Lutfi រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី បានអញ្ជើញលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ដែលគ្រោងនឹងប្រព្រឹត្តទៅខែកញ្ញាខាងមុខ នៅឥណ្ឌូនេស៊ី ។ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក...
ភ្នំពេញ៖ សហរដ្ឋអាមេរិក នៅតែបង្ហាញពីកង្វល់ជុំវិញ ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ខណៈកម្ពុជាអះអាងជាថ្មី និងបញ្ជាក់ច្បាស់ពីការប្រកាន់ខ្ជាប់របស់កម្ពុជា ចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឲ្យវត្តមានយោធាបរទេស នៅលើទឹកដីកម្ពុជាឡើយ ។ រឿងមូលដ្ឋានកងទ័ពជើងទឹករាមនេះ មហាអំណាចអាមេរិក បានចោទថាកម្ពុជា បានផ្ដល់មូលដ្ឋានឲ្យកងទ័ពចិន ទោះបីមានការបញ្ជាក់យ៉ាងច្បាស់ៗ ជាច្រើនលើក ច្រើនសារ ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ពួកគេមិនជឿ ហើយបន្តចោទកម្ពុជាដដែលជាដដែល ។...
ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ថ្វាយលិខិតអបអរសារទ ប្រធានាធិបតីកូរ៉េខាងត្បូង YOON Su-Yeol ។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីភ្ញាក់ផ្អើល និងរំភើបចំពោះសាររំលែកទុក្ខ របស់លោក ចូ បៃឌិនដែលនិយាយមកកាន់សម្តេចដោយផ្ទាល់ ចំពោះការស្លាប់របស់សម្តេច ហ៊ុន ណេង បងប្រុសបង្កើតសម្តេច ។ នេះជាពាក្យលោក ចូ បៃឌិន និយាយមុនគេមកកាន់សម្តេច បន្ទាប់ពីលោកអានសុន្ទរកថា ក្នុងនាមប្រធានាធិបតីអាមេរិក ឯសម្តេចអានសុន្ទរកថា...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ប្រជាពលរដ្ឋខ្មែរថា បច្ចុប្បន្ន កម្ពុជាមិនទាន់មាន ការបញ្ជូនពលករតាមរដូវកាល ទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ ដូច្នេះពលរដ្ឋខ្មែរកុំមានការភាន់ច្រឡំ និងជឿតាមការឃោសនារបស់ជនខិលខូច។ ការបកស្រាយរបស់ក្រសួងនេះ ដោយសារក្រសួង បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានថា មានជនខិលខូចមួយចំនួនទាំងជនជាតិខ្មែរ និងជនបរទេសជ្រកក្រោមស្លាកសាលាភាសា អង្គការ និងសមាគមផ្សេងៗ បានចុះផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីពលរដ្ឋ ដោយធានាអះអាងថា...
បរទេស៖ យោងតាមការបញ្ជាក់ ដោយក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace បានបញ្ជាក់ថាទាំងមន្ត្រីការពារជាតិ និងមន្ត្រីទូតអង់គ្លេសជាច្រើននាក់ កំពុងធ្វើការយ៉ាងខ្លាំងក្នុងការស្វែងរកឱកាស បញ្ជាទិញអាវុធផលិតនៅសហភាពសូវៀត មកពីជុំវិញពិភពលោក ដើម្បីផ្គត់ផ្កង់ទៅឲ្យអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះរដ្ឋមន្ត្រីរូបនេះ ក៏បានអះអាងដែរថា ខាងភាគីរុស្សី ក៏កំពុងស្វែងរកលទ្ធភាពបញ្ជាទិញអាវុធបន្ថែមផងដែរ ដោយសារតែស្តុកឃ្លាំងដាក់អាវុធរបស់ខ្លួន ក៏កំពុងមានចំនួនតិចទៅដូចគ្នា។ លោក Wallace ពន្យល់ថា៖ អាវុធដែលផលិតនៅសហភាពសូវៀត...
បរទេស៖យោងតាមចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាជនភៀសខ្លួនអ៊ុយក្រែន ដែលចាកចេញពីជម្លោះរវាងប្រទេសរុស្សី និងប្រទេសអ៊ុយក្រែននោះ នឹងមិនត្រូវបញ្ចូនទៅកាន់ប្រទេស Rwanda ប្រទេសអាហ្វ្រិក។ ការលើកឡើងដោយផ្ទាល់ពីសំណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានបញ្ជាក់ថាបែបនេះថា៖ ការសម្រេចចិត្តនេះ នឹងមិនអាចកើតឡើងឡើយ។ លោកបន្តថា៖រដ្ឋាភិបាលទីក្រុងឡុង នឹងបន្តរក្សាជំហក្នុងការគាំទ្រ ដល់ប្រទេសអ៊ុយក្រែននិងពលរដ្ឋរបស់ខ្លួន ក្នុងពេលវិបត្តិបែបនេះ ហើយជាក់ស្តែងអង់គ្លេស គឺជាអ្នកដែលបានជួយដល់ពលរដ្ឋ ជនភៀសខ្លួនអ៊ុយក្រែន បានច្រើនជាងគេបំផុត។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ទស្សនកិច្ចនៅកម្ពុជា និងសរសេរការពិតពីកម្ពុជា។ ក្នុងន័យសម្ដេចថា កម្ពុជាបានរងនូវអយុត្តិធម៌ច្រើនណាស់ កើតចេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រាស់ចាក់ពីសភាពការណ៍ពិតនៅកម្ពុជា។ ក្នុងជំនួបជាមួយ លោក មីសែល ភីទ្រុសហ្សិលឡូ (Michael Petruzzello)ប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication) នៅព្រឹកថ្ងៃទី១២...
បរទេស៖ ជាតិនិយមរុស្ស៊ី គឺជាការគំរាមកំហែងដ៏សាហាវ ដល់ពិភពលោក ហើយលោកខាងលិច ត្រូវតែធ្វើចំពោះទីក្រុងមូស្គូ នូវអ្វីដែលធ្លាប់បានធ្វើចំពោះពួកណាស៊ីអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី12 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានសរសេរនៅក្នុងគំនិតមួយដែលត្រូវបានចេញផ្សាយដោយកាសែត Telegraph របស់ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារ។ គាត់បានបន្សល់ទុកនូវផ្នែកដែល ‘ការកាត់ទោស’...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំទៅក្រុមហ៊ុន ប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលរបស់អាមេរិកថា មានកិច្ចការមួយចំនួនទៀត ដែលត្រូវធ្វើបន្ត គឺធ្វើយ៉ាងណាកុំឲ្យមានការភាន់ច្រឡំ លើទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា-អាមេរិក)។ ការណែនាំនេះធ្វើឡើង ក្នុងឱកាសសម្ដេចតេជោ ទទួលជួបពិភាក្សាការងារជាមួយលោក ស្កុត ដេវីដ ផាវិន (Scott David...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ ក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានី វ៉ាស៊ិនតោនឌីស៊ី សហរដ្ឋអាមេរិក។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២២នេះ បាន អញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន ទំនាក់ទំនងសាធារណៈ ( PR Firm-Qorvis Communication) នៅរដ្ឋធានី វ៉ាស៊ិនតោនឌីស៊ី សហរដ្ឋអាមេរិក។
ភ្នំពេញ ៖ នៅក្នុងឆាកនយោបាយ ត្រូវបានគេមើលឃើញ ប្រទេសមហាអំណាច តែងតែស្រវេស្រវ៉ា រកអ្នកតំណាងឬអ្នកដើរតាម គោលនយោបាយ របស់ខ្លួន (កូនជឹង) នៅក្នុងប្រទេសមួយដែលខ្លួនគិតថា មិនទាន់សមស្រប ទៅបំណងរបស់ខ្លួន។ ជាក់ស្ដែងសម្រាប់កម្ពុជា ឯណោះវិញ ត្រូវបានគេមើលឃើញថា សហរដ្ឋអាមេរិក បានដូរសន្លឹកបៀរលេង ដោយបោះបង់ក្រុមលោក សម រង្ស៊ី ដែលកំពុងរត់ចោលស្រុក...
បរទេស៖ ហ្វាំងឡង់ គួរតែដាក់ពាក្យចូលរួមជាមួយណាតូ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរបស់ប្រទេសនៅក្នុងការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់ ដែលបង្កឡើងដោយការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន។ ប្រមុខរដ្ឋលោក Sauli Niinisto និងនាយករដ្ឋមន្ត្រីលោកស្រី Sanna Marin បានអំពាវនាវឱ្យអ្នកនយោបាយអនុម័តការដេញថ្លៃសមាជិកភាពក្នុងរយៈពេលប៉ុន្មានថ្ងៃ ដើម្បីឲ្យហ្វាំងឡង់អាចចូលរួមសម្ព័ន្ធភាព “ដោយគ្មានការពន្យាពេល”។ ពួកគេបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្រមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា “សមាជិកភាពណាតូ នឹងពង្រឹងសន្តិសុខរបស់ប្រទេសហ្វាំងឡង់” ។ ក្នុងនាមជាសមាជិកណាតូ ហ្វាំងឡង់...
ឱកាសមើលប្រដាល់ផ្ទាល់ភ្នែក និងទទួលបានភាពសប្បាយរីករាយ មកដល់ហើយសម្រាប់អ្នករស់នៅខេត្តបាត់ដំបង ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ ធំអស្ចារ្យមិនធ្លាប់មានពីមុខមកនេះ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ខាងមុខនេះ។ អ្នករស់នៅក្នុងតំបន់អាចអញ្ជើញចូលរួម ទស្សនាដោយឥតគិតថ្លៃ និងចូលរួមលេងហ្គេមសប្បាយៗ ព្រមទាំងមានឱកាសឈ្នះរង្វាន់ ដូចជាធុងទឹកកកខ្នាតតូច អាវយឺត និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពិសេស អាចរាំលេងកម្សាន្តជាមួយចង្វាក់ EDM និងទិញផលិតផលជាច្រើនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយនឹងការផ្តល់ជូនពិសេស។ ផលិតផលរួមមាន ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទឹកក្រូចអាយស៍ IZE និងស្រាបៀរ កម្ពុជា។ ទោះជាការប្រកួតធ្វើឡើង នៅខេត្តបាត់ដំបងក្តី ក៏ពលរដ្ឋទូទាំងប្រទេស អាចទស្សនាបានតាមកញ្ចក់ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬតាមរយៈការផ្សាយបន្តផ្ទាល់លើទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZhttps://www.facebook.com/WurkzCambodia។ នេះគឺជាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវាត់ពិភព IPCC និងប្រាក់លានច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន ក្នុងវិស័យប្រដាល់...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ក្នុងរដូវកាលនៃយុទ្ធនាការបោះឆ្នោត តែងតែលេចលឺព័ត៌មាន ពីអ្នកនយោបាយមួយចំនួន ក្នុងសកម្មភាពបោះឆ្នោត នៅកម្ពុជា ហើយព័ត៌មានទាំងនោះ គ្រាន់តែជាការបំផុស បង្កើតទឡ្ហីករណ៍ នយោបាយ ប៉ុណ្ណោះ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញផ្សាយនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា «នៅក្នុងរដូវកាល នៃយុទ្ធនាការបោះឆ្នោត...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី ទាវ ឡាយចេង បានសម្តែងការ កោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍ រីកចំរើន របស់រាជធានីភ្នំពេញ នារយៈពេល២០ឆ្នាំ ចុងក្រោយនេះ ដោយមានទាំងអគារខ្ពស់ៗ ជាមួយនឹងអគារវ័យចំណាស់ ដែលទាក់ទាញភ្ញៀវ អន្តរជាតិយ៉ាងច្រើន មកដើរលេងកំសាន្ត ហើយអ្វីដែលពិសេសថែមទៀតនោះ រាជធានីភ្នំពេញ មានអភិបាលកិច្ចល្អ ដែលធ្វើឱ្យអ្នកវិនិយោគនានា...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
