ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្នទីផ្សារប្រទេសកម្ពុជា មានការរីកចម្រើនលូតលាស់ ទើបនាំក្រុមហ៊ុនធំៗរបស់អាមេរិក មកធ្វើការវិនិយោគ នៅកម្ពុជា ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី និងប្រេងឥន្ធនៈ កាល់តិចទី៥០ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីអភិបាលក្រុង Kherson លោក Ihor Kolykhaiev ឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានរឹបអូសអគារក្រុមប្រឹក្សាក្រុង Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ លោក Kolykhaiev បានលើកឡើងថា “យប់នេះក្រុមប្រដាប់អាវុធបានចូល ទៅក្នុងអគារនៃក្រុមប្រឹក្សាក្រុង Kherson យកសោរហើយជំនួសឆ្មាំរបស់យើង ដោយរបស់ពួកគេផ្ទាល់”...
យូអិន៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បន្តជំរុញឱ្យមានការបញ្ឈប់អរិភាព ក្នុងប្រទេសអ៊ុយក្រែន ទោះបីជាបេសកជនរបស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា បទឈប់បាញ់មិនមែនជាជម្រើសដ៏ល្អ នៅពេលនេះក៏ដោយ។ អ្នកនាំពាក្យយូអិន លោក Farhan Haq បានលើកឡើងថា “យើងបន្តអំពាវនាវឱ្យមានបទឈប់បាញ់ ឬការផ្អាកមួយចំនួន។ អគ្គលេខាធិការបានធ្វើដូច្នេះ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថា វត្តមានរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននាំឱ្យមានការបំផ្លិចបំផ្លាញ និងការសម្លាប់រង្គាល នៅក្នុងប្រទេសអាស៊ី នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតី។ ធ្វើការកត់សម្គាល់នៅក្នុងជំនួប ជាមួយឯកអគ្គរដ្ឋទូតឡាតវីប្រចាំនៅអ៊ីរ៉ង់ លោក Raisi បានលើកឡើងថា អ៊ីរ៉ង់ប្រឆាំងនឹងទង្វើណាមួយ ដែលនឹងនាំពិភពលោក ឆ្ពោះទៅរកឯកតោភាគីនិយម និងសង្រ្គាម...
Breaking: រុស្ស៊ី ព្រមានអំពី សង្គ្រាមលោកលើកទី៣ នៅមុនកិច្ចប្រជុំកំពូល លោកខាងលិច ស្តីពីអាវុធ ដល់អ៊ុយក្រែន។ (AFP) ប្រែសម្រួលដោយ៖ សយ សុភា
យូអន៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានអះអាងជាថ្មីនូវ ការប្តេជ្ញាចិត្តអ្នកទាំងពីរ ក្នុងការបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន និងដើម្បីបង្កើតលក្ខខណ្ឌដើម្បីបញ្ចប់ ការឈឺចាប់របស់ជនស៊ីវិល។ លោក Guterres បានជួបលោក Erdogan នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីកាលពីថ្ងៃចន្ទ។ លោក...
បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Lavrov នៅក្នុងបទសំភាសកាលពីថ្ងៃចន្ទម្សិលមិញនេះបានបញ្ជាក់ថាជំហរបស់រុស្សីចំពោះសង្គ្រាមនុយក្លេអ៊ែរគឺមិនមែនជារឿង អាចទៅរួចនោះទេហើយរដ្ឋាភិបាលក្រុងមូស្គូ ក៏បានបញ្ចុះបញ្ចូលបញ្ជាក់ប្រាប់ អាមេរិកនិងមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត លើលោករួចហើយដែរកាលពីខែមករាមកម្ល៉េះ។ ប្រទេសរុស្សីបានព្យាយាមក្នុងការបញ្ចុះបញ្ចូល ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីធ្វើការប្តេជ្ញាចិត្តឡើងវិញទៅលើសេចក្តីថ្លែងការណ៍កាលពីឆ្នាំ១៩៨៧ ដោយមេដឹកនាំអាមេរិក និងសហភាពសូវៀតដែលបានអះអាងថាសង្គ្រាមនុយក្លេអ៊ែរគឺមិនមានអ្នកណាម្នាក់ជាអ្នកឈ្នះនោះទេ ហើយវាជាសង្គ្រាមដែលមិនគួរត្រូវបានកើតឡើងជារៀងរហូត។ ខណៈដែលរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Trump មិនព្រមទទួលយកការអំពាវនាវនេះនោះប៉ុន្តែប្រធានាធិបតីថ្មីលោក Joe Biden...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់អ្នកវិនិយោគជប៉ុន នៅប្រទេសកម្ពុជានាពេលនេះ គឺជាការចូលរួមចំណែក ពង្រឹងចំណងមិត្តភាពរវាង កម្ពុជា-ជប៉ុន។ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ដឹកនាំដោយលោក akahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នាថ្ងៃទី២៥ មេសា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា សម្រាប់ថ្ងៃទី២៥ មេសា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី តែ២នាក់ប៉ុណ្ណោះ ។ សម្តេច ហៅការឆ្លងថ្មីត្រឹមតែមនុស្ស២នាក់នេះ ជាព្រឹត្តិការណ៍មិនធ្លាប់មាន និងជាលើកដំបូងសម្រាប់រយៈពេលជាង១ឆ្នាំមកនេះ ។ សម្តេចតេជោបន្តថា សម្រាប់រាជធានីភ្នំពេញ គឺមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ សម្រាប់ថ្ងៃ២៥ មេសា...
បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានធ្វើការអំពាវនាវឲ្យឥណ្ឌាក្នុងការបញ្ចប់អាជីវកម្មប្រេង និងហ្កាសជាមួយនឹងរុស្សីដោយអះអាងថា ជំនួញទាំងនោះមិនស្ថេរភាពនោះឡើយ។ ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ដែលមិនទាន់មានផលប៉ះពាល់ឬប៉ះទង្គិច ទៅលើសមាជិកណាមួយរបស់អឺរ៉ុប នៅឡើយមកទល់ពលនេះប៉ុន្តែវាបានក្រើនរំលឹកថា ការពឹងផ្អែកទៅលើធនធានហ្កាសនិងប្រេងរបស់រុស្សីគឺមិនមានភាព គួរឲ្យទុកចិត្តនោះទេ។ ទោះបីជាបានរិះគន់ចំៗ ទៅលើសកម្មភាពនេះក្តីប៉ុន្តែលោកស្រី ក៏មិនមានភាពទាក់ទើក្នុងការបញ្ចូលឥណ្ឌា នៅក្នុងវិសាលភាពនៃឥទ្ធិពលក្នុងតំបន់អឺរ៉ុបនោះដែរដោយនិយាយថា៖ឥណ្ឌានិងអឺរ៉ុបគឺនៅតែជាដៃគូដែល បានចែករំលែកគ្នានូវតម្លៃជាមូលដ្ឋាន...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ២៧ មេសា ដល់៣ ឧសភាខាងមុខ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុង សម្ពាធខ្ពស់ខ្សោយពីប៉ាស៊ីហ្វិក ជាមួយនឹងឥទ្ធិពលជ្រលងទាប រុញច្រានពីមហាសមុទ្រឥណ្ឌា ធ្វើឲ្យសីតុណ្ហភាពឡើងកៅ្ត និងមានភ្លៀងធ្លាក់ លាយឡំ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា នៅពេលដែលភាគីខាងអ៊ុយក្រែន នឹងផ្តល់ឲ្យនូវជំហ៊ានដ៏មាន អត្ថន័យគ្រប់គ្រាន់ដើម្បីទទួលបាន អត្ថប្រយោជន៍ពីការជួបពិភាក្សាគ្នានោះ រុស្សីនឹងធ្វើការពិចារណា សម្រាប់ការងារបន្ទាប់។ យោងតាមការចេញផ្សាយដោយ rt.com បានឲ្យដឹងថា ថ្មីៗនេះរដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការគម្រាមដកខ្លួនចេញពី កិច្ចប្រជុំដើម្បីសន្តិភាពព្រមទាំងបានប្រកាសថា នឹងធ្វើការវាយលុកដណ្តើមយក ទីតាំងដែលរុស្សីកំពុងគ្រប់គ្រងត្រឡប់ទៅវិញ តាមរយៈជំនួយជាយោធាជាច្រើន ពីលោកខាងលិច។ ថ្លែងនៅមុខគណៈប្រតិភូ របស់អ៊ុយក្រែនផ្ទាល់អនុរដ្ឋមន្ត្រី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យដឹងថា បើតាមអង្គការសុខភាពពិភពលោក(WHO) ប្រកាសថា មានជំងឺកូវីដ១៩ប្រភេទថ្មី៣ទៀត ហើយបើ៣ប្រភេទនេះ មានលក្ខណៈកាចសាហាវនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការតម្រូវឲ្យពាក់ម៉ាស់ឡើងវិញ ឬក៏តម្រូវឲ្យធ្វើអ្វីដើម្បីការពារសុខភាពពលរដ្ឋជាចាំបាច់។ សម្តេចបន្តថា ក្នុងនោះវិស័យសុខាភិបាល ក៏ត្រូវត្រៀមបំរុងនូវកំលាំងប្រតិកម្មរហ័ស ដើម្បីឆ្លើយតបនឹងសភាពការណ៍ដែលកើតឡើង បន្ទាប់ពីការដោះម៉ាស់ចេញ ៕
វ៉ាស៊ីនតោន — ពួកអ្នកការទូតអាមេរិកាំង នឹងចាប់ផ្តើមវិលត្រឡប់ទៅកាន់ប្រទេស អ៊ុយក្រែនវិញនៅសប្តាហ៍នេះដែលមុនដំបូងត្រឡប់ទៅកាន់ទីក្រុង Lviv ភាគខាងលិចហើយ នៅទីបញ្ចប់ត្រឡប់ទៅ កាន់រដ្ឋធានីកៀវ។ សហរដ្ឋអាមេរិក ក៏នឹងផ្តល់ជំនួយហិរញ្ញវត្ថុយោធាបរទេសបន្ថែមទៀត ដល់អ៊ុយក្រែន ដើម្បីជួយប្រទេសនេះឲ្យបានទទួលអាវុធទំនើបៗបន្ថែមទៀត និងប្រព័ន្ធការពារដែនអាកាសផងដែរ ដើម្បីការពារការវាយប្រហាររបស់រុស្ស៊ី។ នេះបើតាមពួកមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden នឹងតែងតាំងលោក Bridget Brinkជាផ្លូវការដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំសាធារណរដ្ឋស្លូវ៉ាគី...
Istanbul — U.N. Secretary-General Antonio Guterres met with President Recep Tayyip Erdogan in Ankara on Monday, ahead of planned visits to Ukraine and...
U.S. diplomats will start returning to Ukraine this week, and the United States is sending more military aid to help Ukraine’s war...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តលើកទឹកឲ្យប្រជាពលរដ្ឋ ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ចំពោះករណីមានការសង្ស័យណាមួយ ។ សម្តេចបន្តថា ក្នុងករណីមានការសង្ស័យថា ឆ្លងកូវីដ ត្រូវដាក់ខ្លួនដាច់ដោយឡែក ដើម្បីធ្វើការព្យាបាល ។ សម្តេចតេជោបញ្ជាក់ថា “យើងបន្តឲ្យធ្វើការងារនេះ(តេស្តរហ័ស និងការព្យាបាល)តទៅទៀត ព្រោះថា បន្ទាប់ពីការដោះចេញនូវកាតព្វកិច្ចពាក់ម៉ាស់ យើងត្រូវតែតាមដានដោយដិតដល់ទៅលើចំណុចទាំងឡាយ...
មូស្គូ៖ ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ បានចោទប្រកាន់ទីក្រុង Kyiv ពីបទរារាំងជនស៊ីវិល ដែលជាប់ជាមួយទាហានអ៊ុយក្រែន នៅក្នុងរោងចក្រដែក Azovstal របស់ Mariupol ពីការចាកចេញពីមជ្ឈមណ្ឌលឧស្សាហកម្ម ដែលត្រូវបានឡោមព័ទ្ធ បើទោះបីជាមាន ការប្រកាសបទឈប់បាញ់ក៏ដោយ។ នេះបេីតាមការផ្សាយរបស់ AFP នៅមុននេះបន្តិច។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិល ចេញពីរោងចក្រដែក...
ភ្នំពេញ៖ តាមរយៈសារសំឡេងជាពិសេស ពាក់ព័ន្ធនឹងកាតព្វកិច្ចលើកលែង ការពាក់ម៉ាស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៦ មេសានេះទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាននិងកំពុងពិនិត្យលទ្ធភាព ក្នុងការចាក់វ៉ាក់សាំងដូសទី៥ ដល់ក្រុមមន្រ្តីជួរមុខកម្ពុជាបន្តទៀត ព្រោះកម្ពុជាពុំមានការខ្វះវ៉ាក់សាំងនោះទេ ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចលើកលែង កាតព្វកិច្ចពាក់ម៉ាស់ នៅទូទាំងប្រទេសចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហរនានា លើកលែងតែទីកន្លែងបិទជិត ដោយទុកឲ្យប្រជាពលរដ្ឋសម្រេចចិត្តដោយខ្លួនឯងពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ ៕
បរទេស៖ យោងតាមការលើកឡើង ដោយប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃចន្ទម្សិលមិញនេះបានបញ្ជាក់ថា ការប៉ុនប៉ងដែលមិនជោគជ័យ ដោយកងកម្លាំងអ៊ុយក្រែននិងក្រុមបណ្តាលោកខាងលិច ដើម្បីកំទេចរុស្សីកំពុងប្រែក្លាយទៅជា សកម្មភាពភេវរកម្ម។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក Putin បានគូសបញ្ជាក់ពីគំនិត របស់លោកថាកិច្ចការងារអទីភាពរបស់អឺរ៉ុប និងសហរដ្ឋអាមេរិកចំពោះរុស្សី និងប្រតិបត្តិការយោធាពិសេស នៅក្នុងប្រទេសអ៊ុយក្រែន នោះគឺបាននឹងកំពុងប្រែផ្លាស់ប្តូរទាំងស្រុង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោកបន្តថា៖ ក្រុមមន្ត្រីជាន់ខ្ពស់របស់អឺរ៉ុប...
CNN) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ច ដោយមិនមានការប្រកាសមួយទៅកាន់ទីក្រុង គៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យថា អ្នកការទូតអាមេរិកនឹង ត្រឡប់ទៅអ៊ុយក្រែនវិញក្នុងសប្តាហ៍នេះ ដោយចាត់ទុកសកម្មភាពនេះថា ជាសារដ៏រឹងមាំនៃសាមគ្គីភាពពីសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Blinken...
ភ្នំពេញ ៖ លោកសេង រិទ្ធី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាប់ចោទ ជនជាតិរុស្ស៊ី ចំនួន ២នាក់ និង អ៊ុយក្រែនម្នាក់ ដាក់គុកក្នុងម្នាក់ៗ ពី ២០...
Update ៖ សម្តេចតេជោ ឲ្យរដ្ឋមន្រ្តី២ ក្រសួងជួបប្រជុំគ្នា ដើម្បីដកចេញវិធានការ ពាក់ម៉ាស់តាមទីសាធារណៈhttps://dap-news.com/national/2022/04/25/239277/ សម្តេចតេជោ ៖ ជម្លោះអ៊ុយក្រែន-រុស្ស៊ី អាចជះឥទ្ធិពលអវិជ្ជមាន ដល់ការវិនិយោគ និងខ្សែសង្វាក់ផលិតកម្មតំបន់ និងសកលhttps://dap-news.com/national/2022/04/25/239304/ លោក សុខ ឥសាន ៖ គ្មានការទិញទឹកចិត្ត សិស្ស និស្សិត និងពលរដ្ឋខ្មែរនៅជប៉ុន...
ភ្នំពេញ៖ រដ្ឋបាលជលផល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំ ដោយប្រាប់ដល់អ្នកចិញ្ចឹមសត្វក្រពើទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរៀបចំ និងសុវត្ថិភាព ក្នុងកសិដ្ឋាន ឬកន្លែងចិញ្ចឹមក្រពើ ។ ការចេញមកក្រើនរំលឹក ពីសំណាក់រដ្ឋបាលជលផល បន្ទាប់ពីកាលពីពេលថ្មីៗនេះមានបុរសមា្នក់ ត្រូវបានសត្វក្រពើចិញ្ចឹមខាំ បណ្ដាលឱ្យស្លាប់ ។ តាមរយៈសេចក្ដីណែនាំ របស់រដ្ឋបាលជលផល បានឱ្យដឹងថាកន្លងមក...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះបានផ្ញើសារអបអរសាទរទៅកាន់លោក Emmanuel Macron ក្នុងការជាប់ឆ្នោតជាប្រធានាធិបតីបារាំងឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសាររបស់គាត់ លោក ស៊ី បានលើកឡើងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-បារាំង បានរក្សាបាននូវកម្រិតខ្ពស់នៃការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋទាំងពីរ។ ភាគីទាំងពីរបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ រួមគ្នាលើកកម្ពស់ពហុភាគីនិយម និងធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចសកល បញ្ចូលកម្លាំងជំរុញថ្មីដល់ការអភិវឌ្ឍទំនាក់ទំនងចិន-សហភាពអឺរ៉ុប...
បរទេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កំពុង “ល្បួងអំពើអាក្រក់” ជាមួយនឹងសេចក្តីថ្លែងការណ៍របស់លោកអំពីការហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែននៅបរទេស ចំពេលមានជម្លោះជាមួយរុស្ស៊ី ។ នេះបើតាមឧត្តមសេនីយរបស់ប្រទេសប៉ូឡូញ គឺលោក Waldemar Skrzypczak ដែលផ្តល់ដំបូន្មានដល់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសរបស់លោក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាកាលពីដើមសប្តាហ៍នេះ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការក្រើនរំលឹកជាថ្មីម្ដងទៀត ជូនដល់ប្រជាពលរដ្ឋ ឱ្យអញ្ជើញ ទៅទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដែលជាវ៉ាក់សាំងកាតព្វកិច្ច ឱ្យបានរហ័ស និងទាន់ពេលវេលា នៅតាមទីតាំង ទាំង១៤ខណ្ឌ និង៤២កន្លែង ជុំវិញរាជធានីភ្នំពេញ។
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ លើពិភពលោក បានចុះហត្ថលេខាលើ...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត កងកម្លំាងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងលោកអគ្គនាយកក្រុមហ៊ុន...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជាបានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា នៅម៉ោង១១និង៨នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ប៉ុន្តែបើតាមអ្នកនាំពាក្យដដែលនៅអំឡុងពេលចុះពិនិត្យនោះ ក៏មានការលឺផ្ទុះអាវុធនៅខាងភាគីថៃ។...
វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានរាយការណ៍ថា ផែនការសន្តិភាព ២៨ ចំណុចដែលស្នើឡើង ដោយសហរដ្ឋអាមេរិក ដែលមានគោលបំណង បញ្ចប់វិបត្តិអ៊ុយក្រែន ត្រូវបានកាត់បន្ថយមកត្រឹមក្របខ័ណ្ឌ ១៩ ចំណុច ដែលព្រាងដោយសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានបោះឆ្នោតបន្តជាអនុប្រធាន នៃកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិ និងមហាសន្និបាតនៃអង្គការ អ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិ...
ភ្នំពេញ ៖ ក្រុមការងារ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងចាប់ផ្តើមអនុវត្តរំកិលផ្ទឹមស្ពាន នៃគម្រោង សាងសង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅសសរទី៥ កាត់ពីលើផ្លូវជាតិលេខ២ ចាប់ពីថ្ងៃទី២៩...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
