ភ្នំពេញ ៖ លោក Pablo Kang ឯកអគ្គរាជទូត នៃប្រទេសអូស្ត្រាលី ប្រចាំនៅកម្ពុជា បានអញ្ជើញលោក កឹម សុខា មកទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារ នៅនិវាសដ្ឋានរបស់ទូត ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ បើតាមលោក កឹម សុខា ផ្សាយក្នុងហ្វេសប៊ុក...
ប៉េកាំង៖ ចិនកំពុងធ្វើតេស្ត សាកល្បងនាវាប្រយុទ្ធ គ្មានមនុស្សបើក នៅឯមូលដ្ឋាន កងទ័ពជើងទឹក សម្ងាត់មួយ នៅឆ្នេរសមុទ្រភាគឦសាន របស់ប្រទេសចិន។ នេះបើតាមវិទ្យាស្ថាន កងទ័ពជើងទឹក អាមេរិក (USNI) បានរាយការណ៍នៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមព័ត៌មាន...
បរទេស៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេស រុស្ស៊ី លោក Sergei Ryabkov បាននិយាយថា វិមានក្រឹមឡាំង មិនបដិសេធ ការបញ្ឈប់ប្រតិបត្តិការ បេសកកម្មការទូត រុស្ស៊ីនិងអាមេរិក ជាបណ្តោះអាសន្នទេ។ លោកបានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ ទីក្រុងមូស្គូ ចង់បញ្ចៀសសេណារីយ៉ូ បែបនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា អាជ្ញាធរបានឲ្យដឹងនៅថ្ងៃអង្គារទី ១២ ខែតុលានេះថា យ៉ាងហោចណាស់ មនុស្ស១១នាក់បានស្លាប់ និង៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ យ៉ាងខ្លាំង នៅទូទាំងប្រទេសហ្វីលីពីន ដែលបានជន់លិចភូមិ និងបង្កឲ្យមានគ្រោះបាក់ដី ។ ព្យុះត្រូពិចដ៏ធ្ងន់ធ្ងរ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បាននាំយករង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកយាយ លោកតាអាយុ ១០០ឆ្នាំ ឡើង ដែលស្ម័គ្រចិត្ត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៧២នាក់ទៀត តាមលទ្ធផលតេស្ត(PCR) ជាសះស្បើយចំនួន៤៩៤នាក់ និងស្លាប់ចំនួន១៥នាក់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២៤៧នាក់ និងអ្នកដំណើរពីបរទេសចំនួន២៥នាក់។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន១១៥ ៦០៧នាក់ អ្នកជាសះស្បើយចំនួន១០៩ ២៩៦នាក់ និងអ្នកស្លាប់ចំនួន២ ៥៥៩នាក់ ៕
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានកោតសរសើរ រដ្ឋបាលរាជធានីភ្នំពេញ យ៉ាងខ្លាំង លើការអនុវត្តការងារល្អ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ ដែលមានទាំងការងារធ្វើឲ្យភូមិ សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារអនាម័យ បរិស្ថាន ការងារអភិវឌ្ឍន៍ ការដោះស្រាយការលិចលង់ និងការប្រមូលពន្ធប្រថាប់ត្រា លើអចលនទ្រព្យផងដែរ...
ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា ការិយាល័យ US Department of Agriculture នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការការអភិវឌ្ឍន៍វិស័យកសិកម្ម នៅប្រទេសកម្ពុជា តាមរយៈបណ្តុះបណ្តាធនធានមនុស្ស។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ១.២៦១នាក់ ក្នុងរយៈពេល១ថ្ងៃ នាំឲ្យកើនឡើងដល់ ៤.២២៩.៨១៣នាក់ ដោយចំនួនអ្នកស្លាប់បានកើនឡើងពី ៤៧នាក់ ដល់១៤២.៧៦៣នាក់ ។ នេះបើយោងតាមក្រសួងសុខាភិបាល ។ យោងតាមក្រសួងបានឱ្យដឹងថា មនុស្សចំនួន ២.១៣០នាក់ទៀត ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា អត្រានៃការជាសះស្បើយ ពីជំងឺកូវីដ-១៩ នៅឥណ្ឌា គិតត្រឹមថ្ងៃអង្គារនេះ បានកើនឡើងដល់ ៩៨.០៤ភាគរយ ។ ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា “រហូតមកដល់ពេលនេះអ្នកជំងឺ ៣៣.៣២០.០៥៧នាក់ បានជាសះស្បើយ” ។ “អត្រាកំណើនជាតិឥឡូវនេះគឺ ៩៨.០៤ភាគរយ”...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្រកាសថា ខ្លួនកំពុងបង្កើនមហិច្ឆតា ក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន រួមទាំងកម្ពុជាក្នុងទំហំទឹកប្រាក់ ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៩-២០៣០។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា «ការប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅអាស៊ី...
បរទេស៖ សាលាក្រុងប៉ាតាយ៉ា ប្រទេសថៃ បានរៀបចំផែនការព្រឹត្តិការណ៍ធំ ៗ ចំនួន ៥ ដើម្បីជំរុញវិស័យទេសចរណ៍ បន្ទាប់ពីភ្ញៀវទេសចរដែល ទទួលថ្នាំបង្ការពេញលេញមក ពីប្រទេសដែលមានហានិភ័យទាប ចាប់ផ្តើមចូលមកក្នុង ព្រះរាជាណាចក្រមួយនេះ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថៃ្ងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១ បានប្រកាសសាលដីកា លើបណ្តឹងសារទុក្ខរបស់បុរសជាប់ចោទ ម្នាក់ ជាអតីតអ្នកកាសែត និង គូកន ជាប់ពាក់ព័ន្ធនឹងការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនូវក្នុង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៨។ តុលាការកំពូលបានសម្រេច...
ភ្នំពេញ ៖ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបើកប្រទេសឡើងវិញ នាពេលខាងមុខ លោកបណ្ឌិត សេង សារី អ្នកសា្រវជ្រាវ និងឃ្លាំមើលការអភិវឌ្ឍសង្គម បានលើកសរសើរពីកម្ពុជាថា ដោយសារស្នាមញញឹម និងភាពរួសរាយរបស់ប្រជាពលរដ្ឋបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមហាអំណាចទន់ដែលអាចផ្តល់ប្រយោជន៍ ដ៏មហាសាលសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ ក្រោយចប់កូវីដ-១៩ ។ លោកបណ្ឌិតបានលើកឡើងក្នុងហ្វេសប៊ុកនាថ្ងៃ១៣ តុលាថា “ស្នាមញញឹម និងភាពរួសរាយរាក់ទាក់ របស់ពលរដ្ឋ...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១នេះ បានបើក ប្រកាសសាលដីកា លើបណ្តឹងសារទុក្ខ របស់បុរសម្នាក់ ដែលត្រូវបានតុលាការដំបូងរាជធានីភំ្នពេញ កាត់ទោសជាប់ពន្ធធានាគារកំណត់ ២០ ឆ្នាំ ជាប់ពាក់ព័ន្ធករណី ផលិត និងជួញដូរ ដោយខុយច្បាប់ នូវ សារធាតុ...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើធនាគារអភិវឌ្ឍន៍ (ADB) ជួយដោះស្រាយបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងរបាំងបច្ចេកទេសសម្រាប់ការនាំចេញ ជាពិសេស បោះទុនវិនិយោគបន្ថែមលើការវេចខ្ចប់ កែច្នៃ និងឃ្លាំងស្តុក។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជាដែលបញ្ចប់អាណត្តិនៅកម្ពុជា...
បរទេស៖ រដ្ឋមន្ត្រីការបរទេស បណ្តោះអាសន្ន របស់ប្រទេសអាហ្គានីស្ថាន នៅក្នុងពេលមានវត្តមាន នៅក្នុងប្រទេសកាតា កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើសេចក្តីថ្លែងការណ៍ ដែលមានជំហ ក្នុងការរក្សាទំនាក់ទំនងល្អ ជាមួយនឹងពិភពលោក ប៉ុន្តែហាក់ដូចជា បានបដិសេធ ក្នុងការប្តេជ្ញាចិត្ត ឲ្យពលរដ្ឋជាស្ត្រី អាចត្រឡប់ទទួលបាន ការអប់រំឡើងវិញ ខណៈដែលអន្តរជាតិ កំពុងទាមទារឲ្យ អាហ្គានីស្ថាន ក្នុងការដំណើរការសាលារៀនឡើងវិញ សម្រាប់ពួកគេ។...
បរទេស៖ យោងតាមអគ្គលេខាធិការ របស់គណបក្សភឿថៃ គឺលោក Prasert Chantararuangthong បានឲ្យដឹងថាគណបក្សភឿថៃ គឺបានបណ្តេញសមាជិក សភាពីររូបគឺ ឈ្មោះ Saranwut Saranket និង Pornpimol Thammasarn កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១...
ភ្នំពេញ ៖ “កុំនិយាយប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រមិនពាក់ព័ន្ធ នឹងច្បាប់កំណត់ សញ្ជាតិខ្មែរតែមួយទេ ព្រោះព្រះអង្គស្ថិតនៅពីលើ ស្ថាប័នទាំង៤ដែលពាក់ព័ន្ធ” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងបណ្តាញតេឡេក្រាមនាថ្ងៃ១២ តុលា ។ ការថ្លែងរបស់លោក សុខ ឥសាន នេះ ក្រោយពីលោក សម...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា មន្រ្តីក្នុងតំបន់បានឲ្យដឹង នៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងតិច ១៥នាក់ បានស្លាប់ដោយសារ ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា និងទឹកជំនន់នៅខេត្តសានស៊ី ស្ថិតនៅភាគខាងជើងប្រទេសចិន កាលពីដើមខែនេះ បន្ទាប់ពីតំបន់ស្ងួតធម្មតា ទទួលបានទឹកភ្លៀង៣ខែក្នុង ១សប្តាហ៍។ គ្រោះទឹកជំនន់បានវាយលុក មកតំបន់ជាប់គាំងដែលមានរ៉ែធ្យូងថ្ម...
នារសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលថវិកា ចំនួន៥០០០ដុល្លារ និង ទឹកសុទ្ធចំនួន៥០០យួរ របស់ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការយល់ដឹងអំពីឥទ្ធិពល ផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយប្រកាន់ខ្ជាប់វិធានការត្រៀមបង្ការ ជាពិសេស ថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹក ដើម្បីចៀសផុតពី គ្រោះមហន្តរាយផ្សេងៗ។ តាមរយៈសារលិខិត របស់រាជរដ្ឋាភិបាល នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ...
បរទេស៖ ផែធំបំផុតរបស់ឥណ្ឌា និងតំបន់សេដ្ឋកិច្ចពិសេស របស់ឥណ្ឌា Adani កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសច្បាស់ហើយថា នឹងមិនទទួលយកកុងទីន័រ ដែលជាកម្មសិទ្ធរបស់ ប្រទេសអ៊ីរ៉ង់ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្គានីស្ថាន ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ។ អ្នកនាំពាក្យរបស់ Adani Group ទោះបីជាយ៉ាងណាក្តី មិនបានផ្តល់មូលហេតុ ឲ្យបានលំអិត និងព័ត៌មានបន្ថែមទៀតនោះទេ ប៉ុន្តែអះអាងថា ផែសមុទ្ររបស់ខ្លួនបានសម្រេចចិត្ត...
ប៉េកាំង៖ កងកម្លាំងយោធា នៃប្រទេសចិនកាលពីថ្ងៃចន្ទ បានអះអាងថា ខ្លួនពិតជាបានធ្វើសមយុទ្ធយោធា ឈុតតូចមួយមែននៅលើ ឆ្នេរសមុទ្រនៃខេត្តមួយ ដែលមានទីតាំង ទល់មុខទៅនឹងកោះតៃវ៉ាន់ ប៉ុន្តែបញ្ជាក់ថា មិនមានគោលដៅឬផ្តោតទៅលើ បញ្ហាតានតឹងរវាងគ្នា ជាមួយនឹងកោះនេះនោះទេ។ កោះតៃវ៉ាន់ដែលតែងតែ បានហៅខ្លួនឯងថា កោះឯករាជ្យពីឥទ្ធិពល របស់ចិននោះតែងតែបានធ្វើការ ទិះតៀនជារឿយៗទៅលើប្រទេសចិនថា បានធ្វើការបង្កើនកម្លាំងយោធា ដើម្បីដាក់សំពាធមកលើ ដែនអធិបតេយ្យភាពរបស់ខ្លួន ដោយក្នុងនោះមានទាំងការហោះហើរ...
បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួនមិនយល់ស្របនឹងការថ្លែង របស់នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោក Fumio Kishida ដែលថា អធិបតេយ្យភាពរបស់ប្រទេសជប៉ុន លាតសន្ធឹងដល់ក្រុមកោះ ដែលតូក្យូហៅថា ទឹកដីភាគខាងជើង និងនិយាយថា ក្រុមកោះទាំងនោះ ស្ថិតក្នុងផ្នែកនៃប្រទេសរុស្ស៊ី។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា នៅក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាងនិងប្រទេសដៃគូ គឺមានសារៈសំខាន់ណាស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង ដើម្បីកាត់ផ្តាច់ការចម្លង។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «នៅក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះ លើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន កាលពីរាត្រីថ្ងៃ១២ តុលា ។ ការឧបត្ថម្ភនេះ...
បរទេស៖ នៅមុនជំនួបកំពូលមួយផ្សេងទៀត រវាងអ៊ុយក្រែននិងសហភាពអឺរ៉ុប នាថ្ងៃអង្គារនេះ សហភាពអឺរ៉ុប មានសមាជិក២៧ប្រទេស បានដាក់ទណ្ឌកម្ម ផ្តោតលើមន្ត្រីអនុវត្តច្បាប់៨រូប សម្រាប់ការអនុវត្តតាមច្បាប់រុស្ស៊ី នៅលើទឹកដីនៃតំបន់គ្រីមា។ ទីប្រឹក្សាអឺរ៉ុប ដែលគ្រប់គ្រងលើទិសដៅនយោបាយ នៃសហភាពអឺរ៉ុប បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចចិត្តកាលពីថ្ងៃចន្ទ ដាក់ទណ្ឌកម្មលើចៅក្រម រដ្ឋអាជ្ញា និងមន្ត្រីសន្តិសុខ សម្រាប់ការគាំទ្រ គោលនយោបាយរុស្ស៊ី ដែលគម្រាមកំហែង ដល់អធិបតេយ្យភាព...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមការបើកពិធីពិព័រណ៍ អាវុធមួយ នៅក្នុងទីក្រុងព្យុងយ៉ាង មានតាំងបង្ហាញមីស៊ីល សមត្ថភាពនុយក្លេអ៊ែ ហើយលោកបានថ្លែងរិះគន់ សហរដ្ឋអាមេរិក សម្រាប់ការបន្ត មានអស្ថិរភាព នៅលើឧបទ្វីបកូរ៉េ។ រូបភាពចេញផ្សាយ លើកាសែតកូរ៉េខាងជើង Rodong Sinmun បានបង្ហាញឲ្យឃើញលោក គីម ជុងអ៊ុន...
ភ្នំពេញ ៖ លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានឲ្យដឹងថា ចិននឹងបន្តផ្តល់វ៉ាក់សាំង និងសម្ភារៈបរិក្ខារពេទ្យ រហូតដល់កម្ពុជា យកឈ្នះលើជំងឺកូវីដ-១៩ ទាំងស្រុង។ នាឱកាសជួបពិភាក្សាការងារជាមួយ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា ករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ បានក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញមុខជូនយោបល់ខ្លះ ដល់នគរបាលសក្តិ៥ម្នាក់ ដែលប្រើពាក្យសម្ដី មិនសមរម្យលើអ្នកដឹកជញូជួន ក្នុងពេលដែលបុគ្គលិកដឹកជញ្ជូននោះ តេសួររកទីតាំង ដើម្បីដឹកម្ហូបអាហារជូន។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
