ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សលើដំបូល និងមិនត្រូវតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌព្រៃណីជាតិខ្មែរ ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២២ កញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ខាងមុខ។ យោងតាមសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក...
បរទេស ៖ កោះតៃវ៉ាន់បានរាយការណ៍ថា យន្តហោះយោធាចិនចំនួន ៣៨ គ្រឿង បានហោះចូលតំបន់ ការពារដែន អាកាសរបស់ខ្លួន កាលពីថ្ងៃសុក្រ ដែលជាការលុកលុយដ៏ធំបំផុត របស់រដ្ឋាភិបាលទីក្រុង ប៉េកាំងរហូតមកដល់បច្ចុប្បន្ន ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ថា យន្តហោះទាំងនោះ រួមទាំងយន្តហោះទម្លាក់គ្រាប់បែក...
បរទេស ៖ រដ្ឋាភិបាលអង់គ្លេស បាននិយាយថា បុគ្គលិកកងកម្លាំងប្រដាប់អាវុធ នឹងចាប់ផ្តើមផ្តល់ប្រេងឥន្ធនៈដល់យានដ្ឋាន នៅទូទាំងចក្រភពអង់គ្លេស ចាប់ពីថ្ងៃច័ន្ទតទៅ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ទាហានជិត ២០០ នាក់ក្នុងនោះ ១០០ នាក់ជាអ្នកបើកបរ នឹងផ្តល់ការគាំទ្រ“ បណ្តោះអាសន្ន”...
បរទេស ៖ អត្រាគ្មានការងារធ្វើ របស់វៀតណាម បានកើនឡើងដល់ ៣,៧២ ភាគរយ នៅក្នុងត្រីមាសទី ៣ ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីដើមឆ្នាំ ២០២០ នៅពេល ដែលមេរោគកូរ៉ូណា ត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសនេះ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១ ខែតុលា...
បរទេស ៖ គណបក្ស Palang Pracharath (PPRP) ដែលកំពុងកាន់អំណាច នៅក្នុងប្រទេសថៃ នឹងគាំទ្រនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធចាន់ អូចា សម្រាប់អាណត្តិ មួយទៀតនៅការបោះឆ្នោតខាងមុខនេះ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រមុខគណបក្ស...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនកំពុងបញ្ជូនវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចំនួនជាង ៨ លានដូស ទៅឱ្យប្រទេសបង់ក្លាដែស និងហ្វីលីពីន ក្នុងរលកចុងក្រោយ នៃជំនួយដល់ពិភពលោក ដែលកំពុងតស៊ូ ដើម្បីទប់ទល់នឹង ជំងឺរាតត្បាតនេះ ។ មន្រ្តីសេតវិមានម្នាក់បានប្រាប់ AFP ដោយឲ្យដឹង ក្នុងលក្ខខណ្ឌអនាមិកថា ការដឹកជញ្ជូនចំនួន...
តូក្យូ៖ មនុស្សថ្មីដែលស្និទ្ធនឹងលោកបានឲ្យដឹងថា មេដឹកនាំថ្មីរបស់គណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងកាន់អំណាចលោក ហ្វូមីអូ គីស៊ីដា ដែលនឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ ទំនងជានឹងរំលាយសភាជាន់ទាបនៅថ្ងៃទី១៤ ខែតុលា សម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី០៧ ឬ ១៤ ខែវិច្ឆិកាខាងមុខនេះ។ លោក គីស៊ីដា នឹងបង្កើតខុទ្ទកាល័យរបស់លោកនៅថ្ងៃចន្ទនេះ បន្ទាប់ពីលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនៅពេលចាប់ផ្តើមសម័យប្រជុំសភាវិសាមញ្ញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ជាមួយនឹងលក្ខខណ្ឌ ៤ ឆ្នាំបច្ចុប្បន្ននៃសមាជិកសភា ដែលត្រូវផុតកំណត់នៅថ្ងៃទី២១...
បន្ទាយមានជ័យ៖នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចាត់តាំងកងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយវរសេនីយ៍ត្រី ដែង សុភីវ ចុះជួយអន្តរាគមន៍ស្វែរកបុរសម្នាក់ ដែលបានបាត់ខ្លួន កាលពីម៉ោង ៥ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ។ បុរសដែលបាត់ខ្លួនមានឈ្មោះ...
អ្នកនាំពាក្យ ស្នងការភ្នំពេញ បដិសេធថា ប៉ូលីសអនុវត្តច្បាប់ចរាចរណ៍ មិនមែនធ្វើឡើង ដើម្បីរកប្រាក់ចូល ហោប៉ៅទេ (Video)https://dap-news.com/national/2021/09/27/187174/ Breaking News: លទ្ធផលកិច្ចប្រជុំ គណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយ សម្តេចក្រុមព្រះ, ជ្រុះមន្រ្តី៣នាក់https://dap-news.com/politic/2021/09/27/187296/ កម្ពុជា មានវ៉ាក់សាំងកូវីដ សរុបជាង ៣៥លានដូស និងជាង ៦លានដូសក្នុងឃ្លាំង ត្រៀមចាក់ដូសជំរុញhttps://dap-news.com/national/2021/09/28/187452/...
ភ្នំពេញ ៖ កម្ពុជា ក្នុងនាមសមាជិក ការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បានចូលរួម ក្នុងមហាព្រឹត្តិការណ៍ ពិភពលោកឌុយបៃ ២០២០ ដោយរៀបចំសាងសង់ពន្លាជាតិ លើផ្ទៃដីទំហំ ៣៨៤.៥ ម៉ែត្រ មានកម្ពស់ ២ជាន់។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម ។ ពន្លាជាតិកម្ពុជា ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណីត តាមរចនាបទខ្មែរ...
បរទេស ៖ គណកម្មាការសហភាពអ៊ឺរ៉ុបនៅថ្ងៃសុក្រនេះ ត្រូវបានទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយថា បានសម្រេចចិត្តក្នុងការផ្អាកនៃដំណើរការ នៃកិច្ចពិភាក្សាស្តីពីសេដ្ឋកិច្ច ជាមួយនឹងប្រទេសអូស្ត្រាលី ក្នុងរយៈពេលមួយខែសិន ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យ របស់សហភាពអ៊ឺរ៉ុប បានបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីបញ្ហារកាំរកូស នៃភាគីទាំងពីរទៅលើប្រធានបទ នៃការលប់ចោលកិច្ចព្រមព្រៀងទិញ នាវាមុជទឹករបស់បារាំង ពីសំណាក់រដ្ឋាភិបាលនៃប្រទេសបារាំង នាពេលកន្លងមកហើយបែរជាទៅចុះកិច្ចព្រមព្រៀង ទិញនាវាមុជទឹក...
BUCHAREST៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ថា អ្នកជំងឺកូវីដ-១៩ចំនួន៩ នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់នៅក្នុងអគ្គិភ័យ ដែលបានឆាបឆេះកាលពីព្រឹកថ្ងៃសុក្រនេះ នៅឯបន្ទប់ថែទាំបន្ទាន់មួយ នៅក្នុងទីក្រុង Constanta នៃសមុទ្រខ្មៅរបស់ប្រទេសរ៉ូម៉ានី ។ អ្នកជំងឺទាំងអស់ត្រូវបានគេជម្លៀសចេញ ហើយអង្គភាពអនាម័យ ដែលនៅក្បែរនោះត្រូវបានជូនដំណឹង ជាមុនដើម្បីទទួលអ្នកជំងឺ។ ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា “នៅព្រឹកថ្ងៃនេះ...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ថា ប្រទេសអ៊ីស្រាអ៊ែល គ្រោងនឹងជំនួសតេស្ត PCR និងអង់ទីហ្សែនដែលមានស្រាប់ ដោយតេស្តទឹកមាត់ ដើម្បីរកមើលមេរោគបង្កជំងឺកូវីដ-១៩ នេះបើតាមព័ត៌មាន ទូរទស្សន៍គ្រប់គ្រងដោយ អ៊ីស្រាអ៊ែលបានរាយការណ៍ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។ ក្រសួងសុខាភិបាលអ៊ីស្រាអ៊ែល ទទួលឧបករណ៍ធ្វើតេស្ត ទឹកមាត់រួចហើយ ហើយនឹងចាប់ផ្តើម ពិនិត្យភាព ជឿជាក់នៃការធ្វើតេស្ត...
បរទេស ៖ ក្រសួងសុខាភិបាលអ៊ីស្រាអែល បានកំណត់ឃើញ មានករណីរលាកសាច់ដុំបេះដូង តិចជាង១០ករណី ក្រោយការចាក់ដូសទី៣ នៃថ្នាំវ៉ាក់សាំងកូវីដ១៩ Pfizer/BioNtech រួច នៅក្នុងចំណោមរាប់លាននាក់ ដែលបានចាក់ នេះបើយោងតាមទិន្នន័យ ទើបចេញថ្មីៗនេះ ។ ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមចាក់ដូសជំរុញ នៃថ្នាំវ៉ាក់សាំង Pfizer/BioNtech ឲ្យអ្នកដល់មនុស្សងាយរងគ្រោះ នៅក្នុងខែកក្កដា និងនៅត្រឹមចុងខែសីហា...
ភ្នំពេញ ៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូចចិន ប្រចាំនៅកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិន-កម្ពុជា មានកំណើន ទោះបីរងផលប៉ះពាល់ នៃជំងឺវីរុសកូវីដ-១៩ក៏ដោយ។ ក្នុងសុន្ទរកថា អបអរខួបអនុស្សាវរីយ៍ លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១...
ភ្នំពេញ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភា មានជំនឿថា សភាប្រជាជនទូទាំងប្រទេស រដ្ឋាភិបាល និងប្រជាជនចិន នឹងសម្រេចបាននូវគោលដៅ១០០ឆ្នាំ ទី២ របស់បក្សកុម្មុនិស្តចិន ក្នុងការកសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខុដុមរមនា នៅក្នុងឆ្នាំ២០៤៩។ ការសម្ដែងនូវជំនឿជឿជាក់បែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចប្រធានរដ្ឋសភា ផ្ញើលិខិតជូនលោក លី...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមហ៊ុន ទទួលម៉ៅការសាងសង់ យកចិត្តទុកដាក់លើការងារសាងសង់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់ ក្នុងរដូវកាលមានភ្លៀងធ្លាក់ ដោយហេតុថា ទឹកជាសត្រូវរបស់ផ្លូវ ងាយបង្កឱ្យមានជង្ហុកសំបុកមាន់ ធ្វើឱ្យប្រជាពលរដ្ឋពិបាក ធ្វើចរាចរណ៍ឆ្លងកាត់ ។ ការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល...
បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងបើកព្រំដែនឡើងវិញ សម្រាប់ការធ្វើដំណើរ អន្តរជាតិមួយចំនួន ក្រោយដាក់បម្រាមរយៈពេល ១៨ខែ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានមានប្រសាសន៍ក្នុងសន្និសីទកាសែត មួយនៅថ្ងៃសុក្រនេះថា ពលរដ្ឋអូស្ត្រាលីដែល...
បរទេស៖ ក្រសួងការពារជាតិក្នុងទីក្រុងតៃប៉ិ បាននិយាយថា កងកម្លាំងជើងអាកាសតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានចេញយន្តហោះយ៉ាងប្រញាប់ ដើម្បីព្រមានបណ្ដេញ យន្តហោះចិនចំនួន ២៥គ្រឿង ដែលចូលក្នុងតំបន់ការពារដែនអាកាសខ្លួន នៅថ្ងៃតែមួយដែលចិន ប្រារព្ធពិធីអបអរទិវាជាតិ គឺថ្ងៃបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន។ កោះតៃវ៉ាន់ដែលចិន អះអាងកម្មសិទ្ធិ បានធ្វើការតវ៉ាអស់រយៈពេលមួយឆ្នាំ ចំពោះបេសកកម្មដដែលៗ ធ្វើឡើងដោយកងទ័ពជើងអាកាសចិន នៅជិតកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ហើយជាញឹកញាប់នោះ គឺនៅក្នុងភាគនិរតីនៃ...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៣គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន...
ភ្នំពេញ៖ ដើម្បីបកស្រាយនូវ ចម្ងល់របស់បងប្អូនមួយចំនួន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបកស្រាយ និងពន្យល់ពីអន្ថន័យនៃ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ តុលានេះ សម្ដេច ស ខេង បានមានប្រសាសន៍ថា «ខ្ញុំបានសន្យាថា នឹងបន្តពិភាក្សាជាមួយបងប្អូន...
ភ្នំពេញ៖ អាជ្ញាធរស្រុកកំពង់លែង បានប្រកាសផ្អាកបណ្តោះអាសន្ន មិនឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ លើកំណាត់ផ្លូវ ៥០C ពីចំនុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូត ដល់ចំនុចព្រំប្រទល់ខេត្តកំពង់ធំ ។ យោងតាមសេចក្ដីជូនដំណឹង របស់សាលាស្រុកកំពង់លែង បានឲ្យដឹងថា ដោយពិនិត្យឃើញថា កម្ពស់ទឹកទន្លេឆ្នាំ២០២១ បាននឹងកំពុងកើនឡើង ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យកំណាត់ផ្លូវលេខ ៥០c ចាប់ពីចំនុចផ្លូវកែង...
បរទេស៖ ប្រធានាធិបតីនៃ ប្រទេសបេឡារុស លោក Alexander Lukashenko បាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សរាប់រយនាក់ ត្រូវបានឃាត់ខ្លួន ក្រោយហេតុការណ៍បាញ់ប្រហារមួយ បណ្ដាលឲ្យបុគ្គលិក IT ម្នាក់ និងមន្ត្រី KGB មួយរូប បានស្លាប់បាត់បង់ជីវិត នៅក្នុងទីក្រុងមីនស្កិ៍។ អាជ្ញាធរបេឡារុសបាននិយាយថា មន្ត្រី KGB បានបាញ់សម្លាប់បុរសវ័យ...
បរទេស៖ ប្រជាជនអាហ្វហ្គានីស្ថាន ដែលអាមេរិកជម្លៀសមាន ចំនួនជាច្រើនរយនាក់ កំពុងតែធ្វើដំណើរចាកចេញពី មូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅមុនពេលដែល ទទួលបានទីលំនៅថ្មី ហើយនេះគឺជារឿង ដែលគេមិនរំពឹងទុក កំពុងកើតឡើងនៅ មូលដ្ឋានយោធាមេរិក ដែលទទួលជនភៀសខ្លួន អាហ្វហ្គានីស្ថាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនំាពាក្យក្រសួងសន្តិសុខ ផ្ទៃប្រទេសអាមេរិក បានបដិសេធមិនផ្តល់ សេចក្តីអត្ថាធិប្បាយ ស្តីពីចំនួនប្រជាជនអាហ្វហ្គានីស្ថាន ចាកចេញនោះទេ ប៉ុន្តែបាននិយាយថា...
បរទេស៖ ប្រទេសអេត្យូពី បានបញ្ជាឲ្យបណ្ដេញមន្ត្រីជាន់ខ្ពស់ អង្គការសហប្រជាជាតិ ៧រូប ដោយចោទប្រកាន់ពីបទជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស នេះបើយោងតាមការនិយាយ ឲ្យដឹងពីក្រសួងការបរទេស បន្ទាប់ពីមានការរិះគន់ថា អេត្យូពី បានបង្កើតការទប់ស្កាត់ជំនួយមនុស្សធម៌ នៅតំបន់ Tigray ដែលរងវិបត្តិ។ តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសអេត្យូពី បានបញ្ជូនចេញមន្ត្រីមកពី មូលនិធិកុមាររបស់ អង្គការសហប្រជាជាតិ និងការិយាល័យអង្គការ សហប្រជាជាតិទទួលបន្ទុក...
ភ្នំពេញ៖ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវ ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម សម្រាប់សម្រាលទុក្ខលំបាក ជូនប្រជានុរាស្រ្តជាកូនចៅ របស់ព្រះអង្គចំនួន ៤៦៥នាក់ ស្ថិតនៅក្នុងឃុំចំនួន៥ នៃស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ យោងតាមហ្វេសប៊ុក Royal Du Cambodge...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវកម្ម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំ ពេញ ទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម សំណល់រឹង មកដាក់នៅតាមដងផ្លូៈសាធារណៈ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាក បុណ្យភ្ជុំបិណ្ឌ ខណៈដែលបុគ្គលិក កម្មករ...
ដើម្បីអបអរបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់ក្នុងរយៈប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បង្កើតកម្មវិធីប្រូម៉ូសិនពិសេស រាល់ការទិញទឹកក្រូចអាយស៍ IZE និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ នៅតាមស្តង់ចំនួន ៥៣ នៅតាមបុរី និងផ្សារទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។ ការផ្តល់ប្រូម៉ូសិនពិសេសនេះ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលមានបំណងចង់ទិញភេសជ្ជៈទុកសម្រាប់សែនថ្ងៃភ្ជុំធំ ជូនចាស់ៗ ឬទុកសម្រាប់ពិសានៅតាមផ្ទះ ជាមួយក្រុមគ្រួសារក្នុងឱកាសដ៏រីករាយនេះ។ ផលិតផលដែលមានលក់ទៅតាមស្តង់នីមួយៗរួមមាន ទឹកក្រូចអាយស៍ IZE កូឡា...
ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោកហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ សម្រេចបានប្រចាំខែរបស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. នៅសាលប្រជុំ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។ លោក ហេង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី០១ ខែតុលាឆ្នាំ ២០២១ នេះ រួមជាមួយក្រុមការងារ បានអញ្ជើញចុះពិនិត្យដំណើរ ការផលិតអុកស៊ីសែន ជំហានសាកល្បង ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ បើតាមប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត យិន ស៊ីណាត បានឲ្យដឹងថា ក្នុងដំណើរការផលិតអុកស៊ីសែនសាកល្បងនេះ...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចបានបំពានលើរូបរាងកាយស្រ្តីជាជនសង្ស័យជនជាតិវៀតណាម ក្នុងករណីរំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង ។ ផ្អែកតាមការពិនិត្យ និងស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា សកម្មភាពនេះ ជាវីដេអូក្លែងក្លាយ បង្កើតឡើងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
ភ្នំពេញ ៖ ករណីរំដោះអ្នកទោស នៅស្វាយរៀង បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួន ជនជាប់ឃុំចំនួន ០៥នាក់ទៀត រួមទាំងបក្សពួកផ្សេងទៀត ដែលមករំដោះ។ យោងតាមសេចក្តីជូនព័ត៌មានបឋម របស់អគ្គនាយកដ្ឋានពន្ធនាគារ បានជម្រាបជូនព័ត៌មានបឋម ស្តីពី...
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានចូលបុណ្យ បច្ច័យចំនួន ៣០,០០០,០០០រៀល...
ភ្នំពេញ ៖ រថយន្តក្រុងធុនធំមួយគ្រឿងមាន២ជាន់ បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ធ្លាក់ចូលក្នុងទឹកបង្កអ្នកធ្វើដំណើរស្លាប់១៣នាក់ និងរបួស២៤នាក់ ក្នុងចំណោមអ្នកធ្វើដំណើរសរុប៣៧នាក់ ។ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២យប់ នាថ្ងៃទី២០ វិច្ឆិកា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT-BD) របស់ប្រទេសបង់ក្លាដែស នៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តកំឡុងការប៉ះទង្គិចដែលដឹកនាំដោយនិស្សិតកាលពីឆ្នាំមុនដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលសម្ព័ន្ធ Awami របស់លោកស្រី។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា ករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ បានក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញមុខជូនយោបល់ខ្លះ ដល់នគរបាលសក្តិ៥ម្នាក់ ដែលប្រើពាក្យសម្ដី មិនសមរម្យលើអ្នកដឹកជញូជួន ក្នុងពេលដែលបុគ្គលិកដឹកជញ្ជូននោះ តេសួររកទីតាំង ដើម្បីដឹកម្ហូបអាហារជូន។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
