ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវសារជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុប្បន្ននេះ ព្រោះវីរុសកូវីដ-១៩ បម្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លា នៅក្នុងប្រទេសកម្ពុជា ដោយយើងមិនដឹងថា វានៅទីណាខ្លះនោះទេ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង ដែលមានការចម្លងបន្តគ្នាលឿនណាស់ និងឆ្លងបន្តទៅខេត្ត មួយចំនួនរួចទៅហើយ។ តាមរយៈសារអំពាវនាវនៅថ្ងៃទី១៣ មីនា...
បរទេស៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅមីយ៉ានម៉ា បាននិយាយប្រាប់ថា រដ្ឋាភិបាលយោធា ហាក់កំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ស្របពេលដែលចំនួនមនុស្សស្លាប់ កើនឡើងដល់ជាង៧០នាក់ ដោយកងកម្លាំងសន្តិសុខ បង្កើនការបង្រ្កាបលើបាតុករ។ សមាគមផ្តល់ជំនួយ សម្រាប់អ្នកទោសនយោបាយ បាននិយាយក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា មនុស្សជាង៧០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការបង្ក្រាប ដោយហិង្សាធ្វើឡើងដោយយោធា ទៅលើអ្នកតវ៉ាប្រឆាំង ការដណ្ដើមអំណាច ដោយរដ្ឋប្រហារ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក គ្រោងនឹងប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងដឹកនាំរដ្ឋនានា ដើម្បីធ្វើឱ្យមនុស្សពេញវ័យជនជាតិអាមេរិកទាំងអស់ មានសិទ្ធិទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ នៅថ្ងៃទី០១ ខែឧសភា ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សំដីមន្ត្រីរដ្ឋបាល ជាន់ខ្ពស់ម្នាក់ថា នៅក្នុងសុន្ទរកថា ដំបូងរបស់លោកទៅកាន់ប្រទេស...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ ដែលកំណត់ត្រឹមថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១៕
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានបន្តឧបត្ថម្ភ ទឹកបរិសុទ្ធកម្ពុជា សរុបចំនួន ៣០០កេស ជូនដល់មន្ទីរពេទ្យ ៣ផ្សេងទៀត គឺ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកដង្កោរ ដែលកំពុងផ្តល់សេវា ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ លោកស្រី គង់ កុសល...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា នៅថ្ងៃពុធនេះប្រទេសចិន បានចោទប្រកាន់មេបញ្ជាការ កំពូលអាមេរិកម្នាក់ពីបទប៉ុនប៉ងបង្កើត ការគំរាមកំហែងនៃការឈ្លានពានរបស់កោះតៃវ៉ាន់ ដើម្បីបំប៉ោងការចំណាយ លើវិស័យការពារជាតិរបស់ក្រុងវ៉ាស៊ីនតោន និងបង្ហាញអំពីភាពត្រឹមត្រូវនៃយោធារបស់ខ្លួននៅអាស៊ី ។ មន្រ្តីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក ឧត្តមនាវី Philip Davidson បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសចិន...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធ បានបញ្ចេញទិន្នន័យចុងក្រោយឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១១.៣០៨.៨៤៦នាក់ គិតត្រឹមថ្ងៃសុក្រ ខណៈដែលអ្នកឆ្លងជំងឺថ្មីត្រូវបានចុះក្នុងបញ្ជីចំនួន២៣.២៨៥នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកស្លាប់ដោយសារជំងឺត្រូវបានរាប់ឲ្យដឹងថា មានរហូតដល់១៥៨.៣០៦នាក់ ខណៈអ្នកជំងឺកូវីដ១៩ចំនួន១១៧នាក់ បានស្លាប់ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃបានកើនឡើងលើសពីប៉ុន្មានថ្ងៃមុនទៅទៀត ដែលរលកទី២នៃជំងឺកូវីដ១៩ ដែលមានទំហំធំនៅក្នុងប្រទេសឥណ្ឌា ។...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថាកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសម៉ាឡេស៊ី បានដាក់ចេញច្បាប់មួយដើម្បីដោះស្រាយនូវព័ត៌មានក្លែងក្លាយដែលទាក់ទងទៅនឹងជំងឺកូវីដ១៩ និងស្ថានភាពនៃភាពអាសន្ន ដែលត្រូវបានដាក់ចេញនៅ ទូទាំងប្រទេសចាប់តាំងពីខែមករា ដោយមានការគំរាមកំហែង នៃការផាកពិន័យ និងការជាប់ពន្ធនាគាររហូតដល់០៦ឆ្នាំ ។ បទបញ្ញត្តិនេះចូលជាធរមាននៅថ្ងៃសុក្រនេះ នឹងធ្វើឱ្យបទឧក្រិដ្ឋមួយត្រូវផ្សព្វផ្សាយ ឬបង្កើតមាតិកា “មិនពិតឬ ដោយផ្នែកខ្លះ” ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹ ត្យស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្នុងអនុក្រឹត្យនេះ កំណត់អំពីវិធានការសុខាភិបាល ស្របតាមច្បាប់ស្ដីពី...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំងឈ្មោះ កូវីស្យែល (CoviShield) កំពុងចាក់ជូនប្រជាពលរដ្ឋខ្មែរនោះ គឺជាផលិតផលរបស់ប្រទេសឥណ្ឌា គ្រាន់តែទទួលអាជ្ញាបណ្ណ ពីក្រុមហ៊ុន អាស្ត្រាសេនេកា (AstraZeneca) ដូច្នេះ ប្រជាពលរដ្ឋខ្មែរ កុំមានការយល់ច្រលំថា «កម្ពុជាកំពុងវ៉ាក់សាំង...
ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រនេះ ថាគ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ ការប្រើប្រាស់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ AstraZeneca បន្ទាប់ពីប្រទេសអឺរ៉ុបមួយចំនួន បានផ្អាកការចាក់វ៉ាក់សាំង ដោយសារការភ័យខ្លាច ឈាមកកនេះទេ។ នេះបើតាមការផ្សាយ របស់បណ្តាញផ្សព្វផ្សាយព័ត៌មានចិន CGTN អ្នកនាំពាក្យអង្គការសុខភាព ពិភពលោក លោកស្រី Margaret Harris បានប្រាប់ក្រុមអ្នកសារព័ត៌មានថា“ ត្រូវហើយយើងគួរ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឲ្យខេត្តជាប់ព្រំដែនទាំងអស់ ត្រូវពង្រឹងការងារបន្ថែមទៀត ក្នុងការគ្រប់គ្រងកុំឲ្យមានជនបរទេស និងពលករខ្មែរ លួចចូលមកកម្ពុជាដោយខុសច្បាប់ ។ តាមរយៈសារសំឡេង នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ជនបរទេស...
ភ្នំពេញ៖ បន្ថែមលើសេវាកម្ម ដែលមានស្រាប់ និងកំពុងទទួលបាន ការពេញនិយមខ្លាំង ពីសំណាក់អតិថិជន ទូទាំងប្រទេស ជាមួយសេវាកម្មរហ័ស និងទុកចិត្តបំផុតនោះ ឥឡូវនេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ផ្តល់នូវសេវាកម្មថ្មី ដឹកជញ្ជូនទំនិញ តាមរថយន្តក្លាស្សេ ធានាបានទំនិញ របស់លោកអ្នក នៅសីតុណ្ហភាពស្ទឹង ដែលត្រជាក់ និងរក្សាគុណភាព ទំនិញបានយ៉ាងល្អ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល សម្រេចលើកលែងករណីការបូជាសព សាសនិកឥស្លាម និងជនជាតិដើមភាគតិច ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ដើម្បីឲ្យស្របទៅតាមជំនឿ ប្រពៃណី និងទំនៀមទំលាប់។ តាមលិខិតរបស់ក្រសួងធម្មការ និងសាសនា ជូនប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ចេញផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ ថា “រាជរដ្ឋាភិបាល សម្រេចលើកលែង...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានចាត់ក្រុមការងារ បន្តនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធ...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សហភាពអឺរ៉ុប (EU ) បានអនុម័តការចាក់វ៉ាក់សាំង COVID-១៩ តែមួយកម្រិត គឺ វ៉ាក់សំាង Johnson & Johnson ដោយត្រួសត្រាយផ្លូវ សម្រាប់ការចាក់លើកដំបូង...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ថា អគ្គនាយកសុខាភិបាល បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១.០៥១នាក់ និង០៦នាក់ស្លាប់បន្ថែមទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៥៥៤.១៥៦នាក់ និងអ្នកស្លាប់ចំនួន៨.៥០២នាក់ ។ ទិន្នន័យផ្លូវការបានបង្ហាញថា វត្ថុវិភាគចំនួន១៨.០៥៨នាក់ ត្រូវបានយកទៅធ្វើតេស្ត គិតក្នុងរយៈពេល២៤ម៉ោង នៅទូទាំងប្រទេសបង់ក្លាដេស...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត លោក អ៊ុន ចាន់ដា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ជាពិសេសក្រុមគ្រូពេទ្យជួរមុខ ចុះពិនិត្យ អ្នកកំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគខេត្តកំពង់ចាម ក្នុងគោលបំណង ដើម្បីឲ្យបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងការទ...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា អ្នកជំនាញជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ(UN) ទទួលបន្ទុកសិទ្ធិមនុស្ស នៅប្រទេសមីយ៉ាន់ម៉ា បានឲ្យកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងតិច៧០នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានគេធ្វើឃាត ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ។ លោក Thomas Andrews...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវទីតាំងចំនួន១១បន្ថែមទៀត បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក អ្នកដែលពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ក្នុងនោះទីតាំងស្ថិតនៅបឹងកេងកង , ទួលគោល , ខណ្ឌ៧មករា , ខណ្ឌដូនពេញ និងចំការមន ។ តែយ៉ាងណាក៏ដោយអាជ្ញាធរ បានផ្តាំផ្ញើឲ្យម្ចាស់ទីតាំង ត្រូវបន្តអនុវត្តមានវិធានការ សុខាភិបាលជាចាំបាច់៕
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាល របស់ប្រទេសឈីលី បានប្រកាសឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងសាន់ទីយ៉ាហ្គោ ប៉ូលីតែន ត្រូវបិទ ក្នុងអំឡុងពេលចុងសប្តាហ៍ ដោយសារតែមានការកើនឡើងខ្លាំង នៃជំងឺកូវីដ១៩ និងនៅតាមអង្គភាពថែទាំសុខភាព មានអ្នកជំងឺកើនឡើងខ្ពស់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសឈីលី បានបញ្ជាក់ថា សរុបទីក្រុងចំនួន១៤ នឹងត្រូវឲ្យធ្វើចត្តាឡីស័ក...
រ៉ង់ហ្គូន៖ យ៉ាងហោចណាស់មានមនុស្ស ៧០នាក់ ត្រូវបានសម្លាប់ក្នុងការបង្ក្រាប ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានកាន់កាប់ ប្រទេសកាលពីខែមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក Thomas Andrews បានអ្នករាយការណ៍ពិសេសយូអិន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ បានឲ្យដឹងថា “របាយការណ៍គួរឱ្យទុកចិត្តបានបង្ហាញថា គិតមកទល់ថ្ងៃនេះ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច ៧០ នាក់”...
ភ្នំពេញ ៖ ជនសង្ស័យ ជានជនជាតិចិន ៤នាក់ និងអ្នកបើកបរចំនួន ២នាក់ ជនជាតិខ្មែរ ធ្វើដំណើរតាមអូប័រ មួយគ្រឿង មកពីខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលព្រំដែនទឹក ប្រចាំប៉ុស្តិ៍កោះម្នាស់ ដេញមកដល់ចំណុចផែពយជប៉ុន ស្រុកគីរីសាគរ ហើយកម្លាំង គណៈបញ្ជាការឯកភាពស្រុក ក៏បានឃាត់ និងហៅមកសាកសួរ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១...
កណ្ដាល ៖ អាជ្ញាធរស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានសម្រេច ចុះបិទផ្សារវិហារសួគ៌ ជាបណ្ដោះអាសន្ន ក្រោយពីមានអ្នកឆ្លង ជំងឺកូវីដ១៩ម្នាក់ បានទៅលេងបងប្អូន នៅផ្សារ ។ លោក ប៊ុន ផេង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ថា «ដោយសារមានមនុស្សម្នាក់ គាត់មានជំងឺកូវីដ-១៩...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី កាលពីថ្ងៃពុធ បានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរ ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលអាមេរិក បានដកខ្លួនចេញជាឯកតោភាគី កាលពីឆ្នាំ២០១៨ ក្នុងរដ្ឋបាលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។ លោករូហានី...
តេអេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍នេះ ដើម្បី បញ្ចប់វត្តមានយោធា របស់សហរដ្ឋអាមេរិក នៅស៊ីរី និងអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានឲ្យដឹង នៅក្នុងពិធីបង្ហាញ តាមទូរទស្សន៍រដ្ឋ ក្នុងឱកាសពិធីសាសនាអ៊ីស្លាមថា“ ប្រជាជនអាមេរិក ត្រូវតែចាកចេញពីប្រទេសអ៊ីរ៉ាក់...
ភ្នំពេញ ៖ ក្រោយពីមានការស្នើពីលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ ខេត្តកោះកុង លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជូនតាមសំណើ ដោយសម្រេចផ្អាកសាលារៀន សាធារណៈ និងឯកជនទាំងអស់ ជាបណ្ដោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង។ នៅព្រឹកនេះ លោក...
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា កម្ពុជាមិនទាន់អាចប្រើប្រាស់ «ច្បាប់ដាក់ប្រទេស ក្នុងគ្រាអាសន្ន» ឡើយដោយសារតែប៉ះពាល់ ផ្នែកសេដ្ឋកិច្ច ទោះបីកម្ពុជា ជួបស្ថានភាព នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ក៏ដោយ ។ ថ្លែងទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសចូលរួមឡើង ការពារសេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅមុននេះបន្តិច បានច្រានចោល ចំពោះការលើកឡើងថា មានបុរសរាងចំណាស់ម្នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១០ ។ តាមបណ្តាញតេឡេក្រាម នារសៀលថ្ងៃ១២ មីនា លោកស្រីអ្នកនាំពាក្យបានថ្លែងថា “មិនពិតទេណា (ការផ្សាយថា មានអ្នកស្លាប់ដោយកូវីដម្នាក់ទៀត) ។...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានធ្វើតាម“ គោលនយោបាយបរាជ័យ” របស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ លើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមន្រ្តីសហរដ្ឋអាមេរិក បានលើកឡើងថា មិនមានឆន្ទៈក្នុងការផ្តល់សិទ្ធិអំណាចដល់សាធារណរដ្ឋកូរ៉េ ឱ្យធ្វើអន្តរាគមន៍ទ្រព្យសម្បត្តិអ៊ីរ៉ង់ ដែលត្រូវបានបង្កកឡើយ។ សហរដ្ឋអាមេរិក បានអះអាងថា ខ្លួនពេញចិត្តការទូតមិនមែនជាគោលនយោបាយនៃសម្ពាធអតិបរិមារបស់លោក ត្រាំ នោះទេ។...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
