ភ្នំពេញ៖ សហរដ្ឋអាមេរិក អំពាវនាវជាថ្មី ឲ្យយោធាភូមាបោះបង់ចោលអំណាច ស្តារឡើងវិញ នូវរដ្ឋាភិបាល ដែលបានជាប់ឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ ដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន លុបចោលវិញ នូវការរឹតត្បិតលើការទាក់ទងគ្នា តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយមិនប្រើហិង្សា។ ជាមួយគ្នានោះ សហរដ្ឋអាមេរិក បានប្រកាសគាំទ្រសិទ្ធិ របស់ប្រជាជនភូមា ក្នុងការធ្វើការតវ៉ា ដើម្បីគាំទ្ររដ្ឋាភិបាលដែលជាប់ឆ្នោត តាមលទ្ធិប្រជាធិបេតយ្យ និងសិទ្ធិរបស់គេ ក្នុងការទទួលបានព័ត៌មានដោយសេរី។...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា ប្រទេសបារាំង ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន២០.៥៨៦នាក់ គិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេស បានកើនឡើងដល់៣.៣១៧.៣៣៣នាក់ ។ សរុបអ្នកកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ដែលមានជំងឺកូវីដ១៩ ចំនួន២៧.៣៦៩នាក់ ដែលទាបជាងថ្ងៃសុក្រ ដេលមានចំនួន២៤៥នាក់ ។...
RABAT៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ប៉ូលិសម៉ារ៉ុក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសៅរ៍ថា ពួកគេបានរឹបអូស បានក្រចៅចំនួន៩តោន និង១៧៧គីឡូក្រាម នៅជិតក្រុង Guelmim ស្ថិតនៅភាគនីរតីនៃប្រទេស ។ នៅក្នុងសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា សារធាតុដែលត្រូវហាមឃាត់ទំាងនេះ ត្រូវបានគេលាក់ ក្នុងកញ្ចប់ចំនួន៣៣៧កញ្ចប់ និងកប់ក្នុងដីខ្សាច់...
ភ្នំពេញ៖ គណនី Instagram ដែលប្រើឈ្មោះសម្គាល់ប្រភេទ O.G. មួយចំនួន ត្រូវបានបិទបន្ទាប់ពីការស៊ើបអង្កេត អស់រយៈពេលជាច្រើនខែ ទៅលើគេហទំព័រ ogusers(.)com ដែលក្រុមហ៊ុនជឿថា គឺជាកន្លែងទិញនិងលក់ឈ្មោះសម្គាល់ ជាច្រើននោះ យោងតាមនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ឈ្មោះសម្គាល់ ដែលជនខិលខូចបានលួចនោះ គឺជាប្រភេទឈ្មោះសម្គាល់ O.G. ដែលអ្នកប្រើប្រាស់ភាគច្រើន ចង់បាននិងមានតម្លៃខ្ពស់...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា គ្មានអ្នកណាស្រឡាញ់ខ្មែរ ជាងខ្មែរខ្លួនឯងនោះទេ ជាពិសេសទោះបី ស្ថិតក្នុងកាល:ទេស:ណាមួយ ដែលកាន់តែលំបាក ឬមានចលាចល ក៏គណបក្ស ប្រជាជន កម្ពុជា តែងតែនៅជាមួយគ្នា សាមគ្គី ឯកភាព គ្នា ស្មាកៀកស្មាព្រោះ គណបក្ស ប្រជាជន...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ក្រសួងការបរទេសបានអនុម័ត រួចរាល់ហើយនូវលទ្ធភាពនៃ ការលក់សព្វាវុធជាលើកដំបូងចាប់តាំងតែពីពេលដែលមាន វត្តមានរបស់ប្រធានាធិបតីថ្មីលោក Joe Biden។ ប្រភពដដែលបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងលក់អាវុធទាំងនោះ មានរាប់បញ្ចូលទាំងពីឧបករណ៍ទំនាក់ទំនង បែបយោធាទៅឲ្យអង្គការណាតូ និងក៏ដូចជាមីស៊ីលទៅឲ្យប្រទេសឈីលីផងដែរដែលគេអាចដឹង បានទៀតថាវានឹងមានតម្លៃសរុបប្រមាណជា ១៥០លានដុល្លារបញ្ចូលគ្នា។ ជាធម្មតាដំណើរការលក់នឹង ធ្វើឡើងរយៈពេលជាច្រើនខែ ដូចនេះការលក់ទាំងនោះត្រូវបានគេ អាចមើលឃើញថាគឺជាការសម្រេចចិត្ត របស់រដ្ឋាភិបាលអាណត្តិមុនក្រោមការដឹកនាំរបស់លោក...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បុងបានដាក់ការបង្ហាញ នូវផែនការដ៏អស្ចារ្យមួយ ដែលមានតម្លៃរហូតទៅដល់ ៤៨,៥ទ្រីលានវ៉ុន ឬប្រមាណជា៤៣,២ពាន់លានដុល្លារ ក្នុងការកសាងរោងចក្រ ផលិតថាមពលពីខ្យល់ ដ៏ធំបំផុតលើលោក។ គួរឲ្យដឹងដែរថា រោងចក្រថាមពលខ្យល់ធំជាងគេបំផុត នៅលើពិភពលោកមួយនេះ តាមផែនការនឹងអាចបញ្ចប់ទៅនៅក្នុងឆ្នាំ ២០៣០ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការស្តារឡើងវិញ នូវបរិស្ថានដែលងាយរងគ្រោះពីការរាតត្បាតកូវីដ១៩។ គ្រោងការណ៍នេះផងដែរ ក៏ត្រូវបានគេមើលឃើញថា...
តូក្យូ៖ ក្រុមមន្រ្តីជប៉ុនបានឲ្យដឹងថា នាវាយាមសមុទ្រចិន នៅថ្ងៃសៅរ៍ បានចូលដែនទឹករបស់ជប៉ុន នៅជិតប្រជុំកោះសេនកាគូ ដែលទាមទារដោយចិន ជាលើកដំបូងចាប់តាំងពីច្បាប់ ឆ្មាំឆ្នេរសមុទ្រថ្មីរបស់ខ្លួន ចូលជាធរមានក្នុងខែនេះ។ ច្បាប់ដែលបានចូលជាធរមាន កាលពីថ្ងៃច័ន្ទអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រចិន ប្រើប្រាស់អាវុធប្រឆាំងនឹងនាវាបរទេស ដែលរដ្ឋាភិបាលក្រុងប៉េកាំង យល់ថាចូលក្នុងដែនទឹក របស់ខ្លួនដោយខុសច្បាប់។ យោងតាមឆ្មាំសមុទ្រជប៉ុន នាវាឆ្មាំឆ្នេរសមុទ្រចិនចំនួន ២ គ្រឿងបានលុកលុយចូលដែនទឹកជប៉ុន ក្បែរកោះដែលគ្មានមនុស្សរស់នៅប្រហែលម៉ោង ៤...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងរារាំងអ្នកកាន់តំណែងមុន របស់លោកគឺអតីតប្រធានាធិបតី ដូណាល់ត្រាំ ពីការទទួលបានការសង្ខេបព័ត៌មានចារកម្ម ដែលបានធ្វើឡើងជាប្រពៃណី សម្រាប់អតីតប្រធានាធិបតី ដោយលោក Joe Biden និយាយថា លោកត្រាំ មិនអាចជឿទុកចិត្តបានដោយសារតែ អាកប្បកិរិយាមិនត្រឹមត្រូវរបស់លោក សូម្បីតែមុនការវាយប្រហារថ្ងៃទី ៦ ខែមករានៅលើកាពីតូល។...
បរទេស៖ អាជ្ញាធរក្នុងតំបន់និយាយថា ច្រកព្រំដែនចំនួនពីរជាមួយប្រទេស មីយ៉ាន់ម៉ា នឹងបើកជាថ្មីដើម្បីអនុញ្ញាតឱ្យមាន ការដឹកជញ្ជូនទំនិញចាប់ពីថ្ងៃច័ន្ទនេះតទៅ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អភិបាលខេត្ត Kanchanaburi គឺលោក Jeerakiat Phumsawat បានយល់ព្រមបើកច្រកទ្វារព្រំដែន Ban Phu Nam...
បរទេស៖ ទីប្រឹក្សាជាន់ខ្ពស់ របស់សេតវិមាន លោក Andy Slavitt តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា កងទ័ពសហរដ្ឋអាមេរិកប្រហែល ១.០០០នាក់ នឹងចូលរួមជួយក្នុងដំណើរការ ចាក់ថ្នាំវ៉ាក់សាំងស៊ីវិល ប្រឆាំងមេរោគកូវីដ១៩។ ក្រសួងការពារជាតិ នាពេលថ្មីៗនេះ បានអនុម័តយល់ព្រមលើផែនការ ដែលទីភ្នាក់ងារគ្រប់គ្រងភាពអាសន្នសហព័ន្ធ គ្រោងឲ្យយោធាសហរដ្ឋអាមរិកចូលរួម ក្នុងកិច្ចប្រឹងប្រែង ដែលត្រូវបានគេរំពឹងថា នឹងជួយពន្លឿនដល់ការ ចែកថ្នាំវ៉ាក់សាំងកូវីដ១៩។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា មិនមែនករណីឆ្លងជំងឺកូវីដ១៩ថ្មីទៀត នាថ្ងៃទី៨កុម្ភៈឆ្នាំ២០២១ ខណៈបានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយចំនួន២នាក់។ ក្រសួងបានលើកឡើងថា អ្នកដែលជាសះស្បើយចំនួន២នាក់ជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ គឺ១.ស្ត្រីជនជាតិខ្មែរអាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ ២-ស្ត្រីជនជាតិខ្មែរអាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ សូមជម្រាបថា មកដល់ពេលនេះ កម្ពុជាបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយចំនួន៤៥៦នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៤៧៤នាក់ និងអ្នកឆ្លងកំពុងសម្រាកព្យាបាលមានចំនួន១៨នាក់។ គួរឲ្យដឹងថា កាលពីថ្ងៃ៧ កុម្ភៈ កម្ពុជាបានទទួលវ៉ាក់សាំងជាលើកដំបូងពីសាធារណរដ្ឋប្រជាមានិតចិនចំនួន៦០ម៉ឺនដូសសម្រាប់ចាក់ការពារជំងឺកូវីដ១៩។ វ៉ាក់សាំងនេះត្រូវបានដឹកជញ្ជូនដោយយន្តហោះយោធាចិនមកដល់កម្ពុជារួចហើយ ហើយត្រូវបានរក្សាទុកនៅក្រសួងសុខាភិបាលដើម្បីរៀបចំចាក់រួចហើយដែរ។ ជាមួយគ្នានោះដែរ កម្ពុជាបានកំពុងធ្វើស្នើសុំនិងបញ្ជាទិញវ៉ាក់ការជំងឺកូវីដ១៩ពីបណ្តាប្រទេសមួយចំនួនទៀតដែលបានផលិតហើយចាក់មានប្រសិទ្ធភាពផងដែរ៕
បរទេស៖ កូរ៉េខាងត្បូង បាននិយាយប្រាប់ថា កិច្ចចរចាគ្នាជាមួយសហរដ្ឋអាមេរិក ស្តីពីកិច្ចព្រមព្រៀងចំណាត់ការពិសេស ទំនងជានឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ ក្រោយមួយថ្ងៃបន្ទាប់ពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បញ្ជាឲ្យផ្អាកដកកងទ័ពអាមេរិក រហូតដល់ចប់ការត្រួតពិនិត្យយោធា។ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃសុក្រថា មន្ត្រីការទូតសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានប្រារព្ធកិច្ចប្រជុំទី៨ ស្តីពីកិច្ចព្រមព្រៀងចំណាត់ការ ពិសេសលើកទី១១ តាមរយៈវីដេអូខល។ កិច្ចព្រមព្រៀងនោះ...
បរទេស៖ បេក្ខភាពរដ្ឋមន្ត្រីការបរទេស របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា លោកបានឮដោយផ្ទាល់ពី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្តីពីឆន្ទៈរបស់លោក ក្នុងការលុបបំបាត់នុយក្លេអ៊ែ និងថា លោកបានរក្សាការសន្យារបស់លោក ចាប់តាំងពីឆ្នាំ២០១៨។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង EDaily បានរាយការណ៍ថា លោក Chung Eui-yongជាអតីតទីប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតី មូន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យភាគីពាក់់ព័ន្ធ បើកការចរចាសុំទិញវ៉ាក់សាំង កូវីដ១៩ ចំនួនចាប់ពី១លានដូស ទៅដល់៤លានដូសពីប្រទេសឥណ្ឌា ព្រោះការយល់ព្រមលក់វ៉ាក់សាំង១០ម៉ឺនដូស របស់ភាគីឥណ្ឌា ឲ្យមកកម្ពុជានោះ គឺស្ថិតក្នុងចំនួនតិចតួចណាស់។ ក្នុងសន្និសីទសារព័ត៌មាន ទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអ ន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី៧ ខែកុម្ភៈ...
ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្កា បង្ក្រាប និង សង្គ្រោះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ...
ភ្នំពេញ៖ សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា អតីតមេបក្សប្រឆាំងបានប្រាប់ទៅកាន់បុគ្គលឬក្រុមដែលបង្កើតគណបក្សនយោបាថ្មីកុំយកឈ្មោះ លោក កឹម សុខា ទៅពាក់ព័ន្ធជាមួយត្រូវទទួលខុសត្រូវដោយខ្លួនឯង។ យោងតាមសេចក្ដីថ្លែងការណ៍របស់សហមេធាវី លោក កឹម សុខា នៅថ្ងៃទី៧ ខែ កុម្ភៈនេះបានបញ្ជាក់ថា “បុគ្គលឬក្រុមណាដែលមានបំណងបង្កើត ឬកំពុងបង្កើត ឬបានបង្កើតគណបក្សនយោបាយឬចលនានយោបាយណាមួយសូមកុំយកករណី ឬឈ្មោះ របស់ ឯកឧត្តមកឹម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យកូនប្រុសទាំង៣នាក់របស់សម្ដេច ,រដ្ឋមន្រ្តីវ័យក្មេង,មេបញ្ជាការកងទ័ព ,កូនរដ្ឋមន្ដ្រី ,កូនអ្នកធំ និងអ្នកសារព័ត៌មាន ត្រូវបានចាក់វ៉ាក់សាំងការជំងឺកូវីដ-១៩មុនគេ។ ជាមួយគ្នានេះ ដែរសម្ដេចតេជោក៏បានប្រកាសឈប់ឆ្លើយតបជាមួយក្រុមឆ្កែកាច(ក្រុមប្រឆាំង)ជុំវិញបញ្ហាវ៉ាក់សាំងកូវីដ-១៩ ដែលមិត្តចិនប្រគល់ឲ្យកម្ពុជានាពេលនេះផងដែរ។ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើកម្ពុជាគ្មានកិច្ចសហការ ប្រតិបត្តិការល្អ ជាមួយមិត្តចិន គឺកម្ពុជាពុំបានទទួល នូវវ៉ាក់សាំង ការពារជំងឺកូវីដ១៩សម្រាប់ចាក់ជូនប្រជាជនកម្ពុជាឡើយ ខណៈបណ្ដាប្រទេសមួយចំនួនទៀត មានថវិកាហើយ ប៉ុន្តែទិញវ៉ាក់សាំង អត់បានទៀត ដោយសារវ៉ាក់សាំង មានតម្រូវការខ្ពស់។ ក្នុងសន្និសីទកាសែត ស្ដីពីការទទួលវ៉ាក់សាំង ការពារកូវីដ១៩...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រុមអ្នកគាំទ្រ របស់សម្ដេច ឲ្យឈប់រំលឹកដល់ ឈ្មោះក្រុមឆ្កែកាច(ក្រុមប្រឆាំង) ។
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កូនប្រុសទាំង៣ របស់សម្ដេច ព្រមទាំងរដ្ឋមន្រ្តី និងមេទាហាន ដែលមានអាយុក្រោម៥៩ ជាអ្នកដែលត្រូវចាក់វ៉ាក់សាំង កូវីដ១៩មុនគេ ។
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រាប់ឲ្យអ្នកសារព័ត៌មានទាំងអស់ ដែលមានអាយុក្រោម៥៩ឆ្នាំ ចុះឈ្មោះទទួលវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ។
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យភាគីពាក់់ព័ន្ធ បើកការចរចាសុំទិញវ៉ាក់សាំង កូវីដ១៩ ចំនួនចាប់ពី១-៤លានដូស ពីឥណ្ឌាព្រោះការយល់ព្រមលក់វ៉ាក់សាំង១០ម៉ឺនដូស របស់ភាគីឥណ្ឌា ឲ្យមកកម្ពុជានោះ គឺស្ថិតក្នុងចំនួនតិចតួចណាស់ ។
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា វ៉ាក់សាំងកូវីដ-១៩ ប្រគល់ឲ្យកម្ពុជានាពេលនេះ នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការជួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់វិរុសកូវីដ-១៩ខណៈកម្ពុជាស្ថិតនៅក្នុង ចំណោមប្រទេសដំបូងគេដែលទទួលវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសចិន។ ក្នុងពិធីទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដែលជាជំនួយរបស់មិត្តចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ ពីប្រទេសចិនគឺជាផ្លែផ្កា នៃចំណងមិត្តភាពខណៈប្រទេសមួយចំនួនមានលុយហើយទិញមិនបាន ។ សម្ដេចតេជោ បានថ្លែងបន្ថែមថាទោះបីជា ចិនត្រូវទទួលខុសត្រូវ ចំពោះប្រជាជនខ្លួន ជាង១ពាន់លាននាក់ តែមិត្តចិន នៅតែចែករំលែកវ៉ាក់សាំងកូវីដ១៩ ឲ្យកម្ពុជា១លានដូស...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ពិភពលោកហាក់បីកំពុងកើត មានសង្រ្គាម ដណ្ដើមវ៉ាក់សាំងកូវីដ១៩ ដែលជុំវិញបញ្ហានេះ ធ្វើឲ្យអង្គការសុខភាពពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំង ។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សូមជម្រាបថា វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។ជាងនេះទៅទៀត...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា នៅមុននេះ បន្តិចថា ប្រកាសថា វ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយ របស់ភាគីចិន ជូនចំពោះកម្ពុជាចំនួន ៦០ម៉ឺនដូស កំពុងតែរៀបចំដាក់ ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរ ហោះហើរ នាពេលបន្តិចទៀតនេះ ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) នៅថ្ងៃទី៧កុម្ភៈនេះ បានបើកសន្និបាតសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្នាក់ជាតិ ដើម្បីពង្រឹងសិទ្ធិអំណាចកម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្ពោះទៅរកសេចក្ដីថ្លៃថ្នូរ ដែលពិធីនេះ បានធ្វើឡើងនៅសួនចំប៉ី សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយមានអ្នកចូលរួមប្រមាណ២៥០នាក់ ។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងភរិយានៅព្រឹកថ្ងៃទី៧ កុម្ភៈនេះបានអញ្ជើញថតរូប មុនចេញដំណើរទៅចូលរួមមង្គលការចៅ ។ ជាមួយគ្នានោះ សម្ដេចតេជោ បានបង្ហាញសំណេរខ្លីថា សម្ដេច និងភរិយាមិនទាន់ចង់ស្លៀកពាក់ តាមបែបអាចារ្យទេ ព្រោះនៅចង់តែងខ្លួន ប្រណាំងជាមួយកូននិងចៅ ។ សម្ដេចតេជោ ហ៊ុន សែន...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
