ភ្នំពេញ៖ ក្រោយពីក្រសួងសុខាភិបាល ធ្វើការព្យាបាល អ្នកជំងឺកូវីដ១៩ ជាសះស្បើយអស់នៅកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ប្រជាពលរដ្ឋ មិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន ចំពោះជំងឺនេះ ជាពិសេសនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួន ខ្វះការប្រុងប្រយ័ត្នផងនោះ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង ស្តីពីការក្រើនរំលឹក និងណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាន...
ស្វាយរៀង ៖ កម្លាំងជំនាញផែនការងារ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ ចំនួន៩នាក់ ទៅកាន់តុលាការ ខេត្តស្វាយរៀង ក្នុងករណីរក្សាទុក ជួញដូរ គ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននៅក្រុងបាវិត ។ នគរបាលផែនការងារ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន...
បរទេស៖ ប៉ូលីសបាននិយាយថា លោកអភិបាលក្រុង Mudug ជាតំបន់មួយ ស្ថិតនៅក្នុងរដ្ឋពាក់កណ្ដាល ស្វយ័ត Puntland ប្រទេសសុម៉ាលី បានស្លាប់បាត់បង់ជីវិត រួមជាមួយអង្គរ័ក្ស របស់លោក៣នាក់ នៅក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែកអត្តឃាតមួយ នាថ្ងៃអាទិត្យនេះ ដែលក្រុម ឥស្លាមជ្រុលនិយម អាល់សាបាប បានអះអាងទទួលខុសត្រូវ។ យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ថាបន្ទាប់ពី ការរត់គេចអស់រយៈពេល ២៦ឆ្នាំ លោក Felicien Kabuga ដែលត្រូវបានចោទប្រកាន់ថា ជាឥស្សរជនឈានមុខមួយ ក្នុងអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិតាតធី Rwanda ត្រូវបានចាប់ខ្លួន នៅទីក្រុងប៉ារីស ។ ការិយាល័យ រដ្ឋអាជ្ញាសាធារណៈ របស់បារាំងនិងប៉ូលិស...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ថា តួលេខថ្មីៗកាលពីថ្ងៃសៅរ៍ បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានអ្នកស្លាប់ថ្មីដោយជំងឺកូវីដ១៩ ចំនួន ១៥៣នាក់ ដែលត្រូវបានចុះក្នុងបញ្ជី នៅក្នុងប្រទសអ៊ីតាលី ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅក្នុងប្រទេសនេះកើនឡើងដល់ ៣១.៧៦៣នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺ ២២៤.៧៦០នាក់ ។ នាយកដ្ឋានការពារជនស៊ីវិល បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាននិងកំពុង ធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីគោលបំណង និងវិធានការមួយចំនួន នៃយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ។ នៅថ្ងៃនេះក្រសួងយុត្តិធម៌ ក៏បានប្រកាសបើក យុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជធានី-ខេត្តផងដែរ៕
បរទេស៖ ប្រេសិតអាមេរិកប្រចាំ នៅប្រទេសប៉ូឡូញលោកស្រី Georgette Mosbacher បានលើកឡើងថា រដ្ឋាភិបាលទីក្រុង Warsaw អាចយល់ព្រមធ្វើជាម្ចាស់ផ្ទះ អាវុធនុយក្លេអ៊ែរអាមេរិក នៅអឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ បដិសេធមិនធ្វើដូច្នេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រីបានបញ្ជាក់តាមរយៈ បណ្តាញសង្គមធ្វីតទ័រថា «...
New Delhi៖ នៅពេលដែលអ្នកឆ្លងវីរុសកូរ៉ូណា នៅឥណ្ឌា កំពុងឈានដល់ ៨៥.០០០ នាក់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានបន្ថែមជំនួយនិងបានប្រកាសថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងបរិច្ចាគបំពង់ខ្យល់សម្រាប់អ្នកជំងឺ ដល់រដ្ឋាភិបាលទីក្រុងញូវដែលី របស់ឥណ្ឌា។ លោក ត្រាំ ក៏បានកោតសរសើរនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារេនត្រា ម៉ូឌី និងបានបញ្ជាក់ជាថ្មីនូវចំណងមិត្តភាព...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អ្នកជំងឺផ្សេងទៀត ចំនួន៤៦៨នាក់ បានស្លាប់ដោយជំងឺកូវីដ១៩ នៅចក្រភពអង់គ្លេស គិតត្រឹមរសៀលថ្ងៃសុក្រ ដែលនាំឲ្យតួលេខសរុប នៃអ្នកស្លាប់នៅក្នុងប្រទេស បានកើនឡើងដល់៣៤.៤៦៦នាក់ ។ តួលេខទាំងនេះ រាប់បញ្ចូលទាំងអ្នកដែលបានស្លាប់ទាំងអស់ នៅតាមមន្ទីរពេទ្យនានា តាមមណ្ឌលថែទាំជំងឺ និងសហគមន៍សុខភាពនានា...
ភ្នំពេញ៖ កម្មវិធី GrabMart ដែលជាសេវាកម្មដឹកជញ្ជូនទំនិញ ប្រចាំថ្ងៃឆាប់រហ័ស ត្រូវបានដាក់ឱ្យដំណើរការ នៅរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន ។ ឥឡូវនេះប្រជាពលរដ្ឋ នៅរាជធានី អាចទិញគ្រឿងទេស អាហារកញ្ចប់ ផលិតផលថែរក្សាសុខភាព ផលិតផលថែរក្សាសម្រស់ កាដូ និងទំនិញជាច្រើនទៀត តាមរយៈកម្មវិធី Grab ដោយដឹកជញ្ជូន សម្រាប់លោកអ្នក ក្នុងរយៈពេលតិចជាង...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ថា សំណង់ស្ពានមួយខ្សែនឹង តភ្ជាប់ពីតំបន់អាស៊ី និងតំបន់អឺរ៉ុប នៅភាគពាយព្យតួកគី ដែលនឹងបញ្ចប់ទាំងស្រុង នៅថ្ងៃសៅរ៍ក្រោយ ។ ពិធីសម្ពោធមួយត្រូវបាន ធ្វើឡើងដើម្បីដាំដែកនៅតាមប្លុក ដែលមានស្ពានមានប្រវែង ៣១៨ម៉ែត្រ ដែលមានឈ្មោះថា ស្ពាន Canakkale 1915 នៅក្នុងខេត្ត Canakkale...
បរទេស៖ ប្រទេសចិន កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវដល់ប្រទេស ដែលជាសមាជិកអង្គការសហប្រជាជាតិ ទាំងឡាយដើម្បីបំពេញកាតព្វកិច្ច ហិរញ្ញវត្ថុរបស់ខ្លួនយ៉ាងសកម្ម ដល់អង្គការសហប្រជាជាតិ ។ ក្នុងនោះផងដែរក្រុងប៉េកាំងបាន សង្កត់ធ្ងន់ជាពិសេស និងស្នើឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលជំពាក់អង្គការប្រមាណជាជាង ២ពាន់លានដុល្លារ គួរតែឆាប់សងប្រាក់ទាំងនោះផងដែរ។ តាមរយៈរបាយការណ៍ ពីការិយាល័យនៃ អគ្គលេខាធិការអង្គការ សហប្រជាជាតិបានបង្ហាញថា គិតត្រឹមថ្ងៃទី១៤ ខែឧសភា...
ញូយ៉ក៖ ករណីឆ្លងមេរោគកូវីដ១៩ ដែលបានបញ្ជាក់ នៅទូទាំងសកល បានកើនឡើងដល់ ៤.៦០៥.៦៧៣ នាក់កាលពីថ្ងៃសៅរ៍ នៅម៉ោង ៣ និង ៣២ នាទី។ នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្ម នៅសាកលវិទ្យាល័យ Johns Hopkins ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី១៧...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសចិន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកចាំបាច់ ត្រូវតែឈប់ដាក់សម្ពាធ ដោយគ្មានហេតុផល លើក្រុមហ៊ុនចិន នានា ដូចជាក្រុមហ៊ុន Huawei ជាដើម ហើយរដ្ឋាភិបាលចិន បានត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការសងសឹកវិញចំពោះទីក្រុងវ៉ាស៊ីនតោន។ រដ្ឋបាលលោក ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបន្តធ្វើការបិទមិនឲ្យ ផ្គត់ផ្គង់បន្ទះឈីបជាសកល ឲ្យដល់ក្រុមហ៊ុនចិន...
បរទេស៖ អាជ្ញាធរអាកាសចរណ៍ ស៊ីវិលថៃ (CAAT) កាលពីម្សិលមិញ បានប្រកាសថា ខ្លួននឹងបន្តការហាមឃាត់ការហោះហើរ ពាណិជ្ជកម្មអន្តរជាតិ ចូលមកក្នុងព្រះរាជាណាចក្រមួយនេះ រហូតដល់ចុងខែក្រោយ ដើម្បីបន្តការប្រយុទ្ធប្រឆាំង នឹងងមេរោគ Covid-19 ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Chula...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភព ១,៧១២នាក់តួលេខពី WHO & CDC) គិតត្រឹមយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៦៨,៧៦៩នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ២៤,១៦១នាក់ អ្នកស្លាប់សរុបចំនួន៖...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងអះអាងនៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ឱ្យដឹងថា គ្រប់ជើងហោះហើរទាំងអស់ ចូលក្នុងប្រទេសកម្ពុជា ចាំបាច់តែធ្វើចត្តាឡីស័កទាំងអស់ ដើម្បីបង្ការការនាំចូលមេរោគកូវីដ១៩។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា “វិធានការចត្តាឡីស័កនេះ ត្រូវធ្វើចាំបាច់ដើម្បីការពារការនាំចូលវីរុសកូវីដ១៩”។ តបទៅនឹងសំណួរដែលសួរថា...
បរទេស៖ យោងតាមសារព័ត៌មានវិទ្យុអាសុីសេរី ជាភាសាវៀតណាមបានអោយដឹងនៅថ្ងៃ១៤ ឧសភានេះថា វៀតណាមប្រឆាំងនឹងចិន ក្នុងការបញ្ជូនយន្តហោះស៊េីបការណ៍ទៅ Cross Stone នៅសមុទ្រចិនខាងត្បូង ហើយក៏ជំទាស់ឡាវពីការកសាងទំនប់ជាច្រើនទៀត នៅលើដងទន្លេមេគង្គ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang នៅថ្ងៃទី ១៤ ខែឧសភា ២០២០ បានធ្វើការជំទាស់នឹងប្រទេសចិន...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វ៉ាន់ឌីន និងជារដ្ឋលេខាធិការ នៅថ្ងៃអាទិត្យទី ១៧ ខែឧសភា ឆ្នាំ២០២០ បានគូសបញ្ជាក់ថា ករណីឆ្លង ដែលបណ្តាញផ្សព្វផ្សាយព័ត៌មានវៀតណាម ចុះផ្សាយនោះ មិនមានភាពជាក់លាក់ ហើយក៏មិនអាចនឹងវាយតម្លៃថា ការចម្លងនេះ គឺកើតចេញពីព្រះរាជាណាចក្រកម្ពុជានោះទេ។ លោកស្រី ឱ វ៉ាន់ឌីន បានគូសបញ្ជាក់ប្រាប់អ្នកកាសែត...
ប៉េកាំង៖ ប្រទេសចិនមានលទ្ធភាពធ្វើតេស្តិ៍រកមេរោគកូវីដ១៩ បានចំនួន ១ លាន ៥ សែន នាក់ ជារៀងរាល់ថ្ងៃ។ មន្ត្រីសុខាភិបាលចិនបាននិយាយនៅឯសន្និសីទកាសែតមួយនៅទីក្រុងប៉េកាំងថា សមត្ថភាពនៃការធ្វើតេស្តិ៍ ចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនៅពេលការងារ និងផលិតកម្មចាប់ផ្តើមឡើងវិញ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Guo Yanhong...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសៅរ៍នេះថា រដ្ឋបាលរបស់លោក កំពុងតែពិចារណាលើសំណើជាច្រើន ស្តីពីអង្គការសុខភាពពិភពលោក រួមមានទាំងសំណើមួយ សុំឲ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់ប្រហែល១០ភាគរយនៃកម្រិតពីមុនរបស់ខ្លួន។ នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រ លោក ត្រាំ តាមសេចក្តីរាយការណ៍ បានធ្វើការបង្ហាញថា មិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយ ត្រូវបានធ្វើឡើងនៅឡើយនោះទេ និងថា មូលនិធិសហរដ្ឋអាមេរិក សម្រាប់អង្គការសុខភាពពិភពលោក...
បរទេស៖ ក្រសួងសុខាភិបាលសិង្ហបុរី តាមសេចក្តីរាយការណ៍ បាននិយយានៅថ្ងៃសៅរ៍នេះថា ប្រទេសសិង្ហបុរី បានចុះបញ្ជីករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៤៦៥ករណី ធ្វើឲ្យករណីឆ្លងនៅក្នុងប្រទេសកោះមួយនេះ ឡើងដល់ចំនួន២៧.៣៥៦ករណី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយប្រាប់ថា ភាគច្រើននៃមនុស្សឆ្លងជម្ងឺថ្មីៗនេះ គឺជាកម្មករចំណាកស្រុក ដែលកំពុងតែរស់នៅក្នុងសយនដ្ឋាន ហើយក្នុងចំណោមអ្នកឆ្លងជម្ងឺថ្មីទាំងនោះ គឺមានស្ត្រី៤នាក់មានផ្ទៃពោះ។ គួរបញ្ជាក់ថា យោងតាមទិន្នន័យដែលចេញផ្សាយដោយគេហទំព័រ Woldometer នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០...
ភ្នំពេញ៖ លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) និងអ្នកជំនាញអចលនទ្រព្យអន្តរជាតិ នាថ្ងៃអាទិត្យទី១៧ ខែឧសភា ឆ្នាំ២០២០ បានអំពាវនាវឱ្យទីភ្នាក់ងារអចលនវត្ថុក្នុងស្រុក ពង្រឹងសមត្ថភាពផ្នែក Digital Marketing និងInformation technology (Instagram, Facebook, Whatsappp, Googlemap ។ល។) ក្នុងពេលសេដ្ឋកិច្ចនិងវិស័យអចលនទ្រព្យ...
បរទេស៖ លោក ទូ វេ (Du Wei) ប្រធានបេសកកម្មការទូតចិន នៅអ៊ីស្រាអែល ត្រូវបានគេរកឃើញថាបានស្លាប់នៅថ្ងៃទី ១៧ ខែឧសភានៅផ្ទះរបស់គាត់ក្បែរតេឡេអាវី។ ការស៊ើបអង្កេតកំពុងដំណើរការ។ នេះបើតាមសេចក្តីរាយការណ៍ពីកាសែត ស្ពូននីក នៅថ្ងៃអាទិត្យនេះ។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអ៊ីស្រាអែលលោក Du Wei ត្រូវបានគេរកឃើញស្លាប់កាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងផ្ទះរបស់គាត់នៅ Herzliya ជាយក្រុង Tel...
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រ ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និង បើកសម្ភារៈយោធបរិក្ខារ ជូនដល់កម្លាំងទ័ពថ្មី ត្រៀមហ្វឹកហ្វឺនវគ្គពលនាវិកថ្មី នាពេលខាងមុខ។
ប៉េកាំង៖ មន្ត្រីសុខាភិបាលចិន បាននិយាយនៅថ្ងៃសៅរ៍ថា ពាក់កណ្តាលខែឧសភា ភាគច្រើននៃករណីឆ្លងរាលដាល របស់មេរោគកូវីដ១៩ នៅក្នុងស្រុក នៅលើដីគោកចិន គឺមកពីការឆ្លង រាលដាលជាចង្កោម ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យគណៈកម្មការសុខភាពជាតិ របស់ចិន គឺលោកមីហ្វេង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ករណីដែលមិនលេចរោគសញ្ញា...
BBC៖ រដ្ឋាភិបាលអ៊ីតាលី បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលនឹងអនុញ្ញាត ឱ្យធ្វើដំណើរទៅនិងមក ពីប្រទេសនេះចាប់ពីថ្ងៃទី ៣ ខែមិថុនា នៅពេលដែលប្រទេសនេះ ផ្លាស់ប្តូរវិធានការបន្ធូរបន្ថយ ការឆ្លងមេរោគវីរុសកូរ៉ូណា ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អ៊ីតាលី ក៏នឹងអនុញ្ញាតឱ្យមានការធ្វើដំណើររវាងតំបន់នានា ដែលធ្លាប់ត្រូវបានរឹតត្បិត យ៉ាងតឹងរឹងពីថ្ងៃដដែលនោះ។...
ខេបថោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ថា លោក Zweli Mkhize រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានថ្លែងថា ប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានគេកត់ត្រាកាលពីថ្ងៃសុក្រ មានអ្នកឆ្លងដោយជំងឺកូវីដ១៩ ចំនួន៧៨៥នាក់ ដែលជាតួលេខខ្ពស់បំផុត ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ គិតចាប់តាំងពីប្រទេសនេះ ត្រូវបានគេរាយការណ៍ នៃករណីឆ្លងដំបូងរបស់ខ្លួនកាលពីដើមខែមីនា ។ យោងតាមព័ត៌មានថ្មីៗប្រចាំថ្ងៃរបស់គាត់...
តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ថា លោក ស៊ីនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រី ជប៉ុន បានថ្លែងកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន គប្បីត្រៀមរយៈពេលវែងមួយ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលវីរុស កូរ៉ូណា និងបានធ្វើការព្រមានថា វីរុសនៅតែមានគំរាមកំហែង ហើយវិធានការ ការពារគួរតែរក្សា ឲ្យនៅដដែលសិន...
បរទេស៖ មន្ទីរបញ្ចកោណ នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយប្រាប់ថថា សហរដ្ឋអាមេរិក កំពុងតែបន្តធ្វើការដកកងទ័ពរបស់ខ្លួន ចេញពីប្រទេស អាហ្វហ្គានីស្ថាន ហើយត្រូវបានគេរំពឹងថា នឹងបំពេញទៅតាម រយៈកាលកំណត់ ដែលបានព្រមព្រៀងគ្នា ជាមួយពួកតាលីបង់ កាលពីដើមឆ្នាំនេះ។ នៅក្នុងអំឡុងធ្វើសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Hoffman បានមានប្រសាសន៍យ៉ាងដូច្នេះថា “នោះនៅតែកំពុងតែប្រព្រឹត្តទៅ យើងរំពឹងថា...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឈប់ការដាក់ពាក្យសុំប័ណ្ណបៃតង និងសញ្ជាតិអាមេរិកសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ១៩ ដែលបានចុះបញ្ជីក្នុងការហាមឃាត់ការធ្វើដំណើរកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times។ ថ្មីៗនេះ សេវាពលរដ្ឋ...
បរទេស៖ ដំណើរការខុសប្រក្រតីនៃខ្សែថាមពលក្រោមសមុទ្របានបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងយូរ ដែលបានធ្វើឱ្យជីវិតប្រចាំថ្ងៃនៅលើកោះ Phu Quoc របស់វៀតណាម បង្ខំឱ្យសណ្ឋាគារដំណើរការម៉ាស៊ីនភ្លើងមិនឈប់ ដែលធ្វើឱ្យការចំណាយកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥...
វ៉ាស៊ីនតោន ៖ សេវាពលរដ្ឋ និងអន្តោប្រវេសន៍ សហរដ្ឋអាមេរិក (USCIS) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពិនិត្យឡើងវិញ នូវអ្នកកាន់ប័ណ្ណបៃតង (green card)ពី “ប្រទេសដែលមាន ការព្រួយបារម្ភ” ចំនួន...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានលើកឡើងថា ករណីផ្ទុះមីនជនជាតិចិនម្នាក់ ធ្វើឱ្យនឹកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលទាហ៊ានថៃបានដឹកជនភៀសខ្លួនកម្ពុជា យកចាក់ចោលនៅតំបន់ភ្នំខ្មោច ។ តាមរយៈសំណែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្កោលទោសការវាយប្រហារថ្មីៗនេះរបស់អ៊ុយក្រែនលើនាវាដឹកប្រេងពីរគ្រឿង និងកំពង់ផែមួយនៅសមុទ្រខ្មៅ ដោយថ្កោលទោសអ្នកដែលបានគ្រោងទុក និងអនុវត្តការវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួង លោកស្រី Zakharova បានឲ្យដឹងថា...
បាត់ដំបង ៖ សិស្សសាលាម្នាក់ រៀននៅអនុវិទ្យាល័យមោងឫស្សី បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេលចេញពីសាលា ជូនមិត្តភក្តិទៅផ្ទះ ហើយត្រឡប់វិញ ក៏ជួបនូវឧបទ្ទហេតុ ដ៏អាក្រក់នេះ ។ បើតាមរបាយកាណ៍បឋម បានឱ្យដឹងថា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា រយៈពេល ១ឆ្នាំ នៅឆ្នាំ២០២៥ មន្ដ្រីពន្ធនាគារ ចុះអនុវត្តឆែកឆេរស្វែងរកនាំចូលវត្ថុសម្ភារហាមឃាត់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្ត...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យម្ចាស់រថយន្ដមួយគ្រឿង ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដរបស់ខ្លួន បង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរដទៃទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែធ្នូ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Hindustan Times (HT) បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រសួងការពារជាតិ ឥណ្ឌា កំពុងស្វែងរកទិញមីស៊ីល ចំនួន៣០០គ្រាប់ទៀតគឺ...
បរទេស៖ អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte អាចត្រូវបានដោះលែងពីការឃុំខ្លួននៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅថ្ងៃសុក្រនេះ ខណៈដែលចៅក្រមសាលាឧទ្ធរណ៍ត្រូវបានកំណត់ដើម្បីសម្រេចលើសំណើសុំដោះលែងលោក អំឡុងពេលដែលដំណើរការលើលោកកំពុងបន្តលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកច្បាប់របស់លោក...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
