កំពង់ចាម៖ ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារបឋមសិក្សា ប៉ាក់ណាមមួយខ្នង ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូ ទិន ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោក ជា ក្រូច ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម និងជា ទីប្រឹក្សាក្រសួងព័ត៌មានាន តំណាងដ៍ខ្ពង់ខ្ពស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី...
បរទេស៖ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko “Jokowi” Widodo បានមានប្រសាសន៍នៅថ្ងៃសុក្រថា លោកមានបំណងចង់រៀបចំ ធ្វើការទទួលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រសិនបើមេដឹកនាំទាំងពីរ ព្រមព្រៀងគ្នា ប្រារព្ធជំនួបកំពូលផ្លូវការជាលើកទី៣។ លោក Joko “Jokowi”...
ភ្នំពេញ៖ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានបង្កើតនូវភាពសប្បាយរីករាយជួបជុំគ្នា នៅក្នុងកម្មវិធីសប្បុរសធម៌ នៅឯមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ដែលស្ថិតនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយមានការចូលរួមយ៉ាងពិសេស ពីថ្នាក់ដឹកនាំ និងក្រុមកាងារ ស្ថានីយទូរទស្សន៍ភីអិនអិន រួមទាំងអ្នកនិពន្ធជើងចាស់ និងជាផលិតករ អ្នកស្រី ពាន់...
បរទេស៖ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ នាវាដឹកយន្តហោះថ្មីបំផុតរបស់ចិនប្រភេទ Type 001A ត្រូវបានគេប្រទះឃើញដោយផ្កាយរណប ដែលបានចតនៅកំពង់ផែ នៅលើកោះហៃណាន នៅឆ្នេរសមុទ្រភាគខាងជើង នៃសមុទ្រចិនខាងត្បូង។ នាវានេះត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយកងនាវាដ៏ទៃទៀត មុនពេលចុងបញ្ចប់នៅចុងឆ្នាំនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា រូបភាពថ្មីដែលបញ្ចេញដោយក្រុមហ៊ុនផ្កាយរណបឯកជន Maxar...
បរទេស: កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា មន្ទីរប៉ង់តាហ្គោនបានធ្វើការប្រកាសបដិសេធ សេចក្តីរាយការណ៍ព័ត៌មានមួយរបស់កូរ៉េខាងត្បូងដោយនិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាដកទ័ពរបស់ខ្លួនចេញពី ប្រទេសកូរ៉េខាងត្បូងប្រសិនបើទីក្រុងសេអ៊ូលនឹងមិនចូលរួមវិភាគទានបន្ថែម លើការចំណាយសម្រាប់វត្តមានរបស់អាមេរិកទេនោះ។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Jonathan Hoffman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាជារឿងមិនពិតទេចំពោះរបាយការណ៍ដែលបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិកបច្ចុប្បន្នកំពុងពិចារណាដកកងទ័ព ចេញពីឧបទ្វីបកូរ៉េហើយអះអាងថា គាត់មិនបានដឹងអំពីផែនការបែបនេះទេ។ ការិយាល័យលេខាធិការ របស់លោករដ្ឋមន្ត្រីការពារជាតិEsperបានបំពេញទស្សនកិច្ចនៅក្នុង ប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុនដែលគាត់បានបញ្ជាក់ម្តងហើយម្តងទៀត នូវការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះកូរ៉េខាងត្បូង និងប្រជាជនរបស់ខ្លួន។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលុបចោល ដំណេីរអញ្ជេីញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៤-២៧ វិច្ឆិកា ដោយសារម្តាយក្មេកដែលជាទី គោរពស្រឡាញ់របស់សម្ដេច កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ដែលសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅបណ្ដាញសង្គម ហ្វេសប៊ុក នារសៀលថ្ងៃទី២៣ វិច្ឆិកានេះ ៖ ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំកំពុងស្ថិតនៅសង្រ្គោះបន្ទាន់និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលខ្ញុំត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។ ដោយបំពេញភារកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ។ ខ្ញុំក៏សូមការយោគយល់ពីសំណាក់ បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល និងសំណេះសំណាលជាមួយខ្ញុំនៅល្ងាច ថ្ងៃទី ២៤ វិច្ឆិកា២០១៩។...
បរទេស: សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកាម្សិលមិញបានធ្វើការព្រមាន ប្រទេសប៉ាគីស្ថានថា ខ្លួនប្រឈមនឹងការខូចខាតសេដ្ឋកិច្ចរយៈពេលវែង ជាមួយនឹងការប្រមូលបានប្រាក់ចំណេញមកវិញតិចតួច ប្រសិនបើរដ្ឋាភិបាលចិននៅតែបន្តជំរុញឲ្យមានការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដ៏ធំ របស់ខ្លួននៅក្នុងប្រទេសអាស៊ីមួយនេះនោះ។ អ្នកការទូតកំពូលរបស់អាមេរិក ប្រចាំនៅអាស៊ីខាងត្បូងមួយរូបបានមានប្រសាសន៍ថា ច្រករបៀងសេដ្ឋកិច្ចរវាងចិន និងប៉ាគីស្ថានដែលត្រូវបានគេចាត់ទុកថា ជាកត្តាផ្លាស់ប្តូរដោយ ប្រទេសអាស៊ីទាំងពីរនឹងផ្តល់ប្រាក់ចំណេញ ទៅឲ្យតែទីក្រុងប៉េកាំង ប៉ុណ្ណោះហើយបាននិយាយថាសហរដ្ឋអាមេរិកកន្លង អាចផ្តល់ជម្រើសដ៏ល្អប្រសើរជាងនេះ។ គេសង្កេតឃើញថា កន្លងមករដ្ឋាភិបាលសហរដ្ឋអាមេរិក...
JOHANNESBURG៖ អាហ្រ្វិកខាងត្បូងបានដណ្តើមយកកន្លែងសម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ជាមួយនឹងជ័យជម្នះ ៦ទល់៥ លើក្រុមហ្គាណាក្នុងទីក្រុងគែរកាលពីថ្ងៃសុក្របន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៣ ដ៏អស្ចារ្យយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អាហ្វ្រិកខាងត្បូងនឹងចូលរួម ជាមួយប្រទេសអេហ្ស៊ីប និងប្រទេសកូតឌីវ័រ ក្នុងនាមជាអ្នកតំណាងអាហ្វ្រិកទាំង៣ ក្នុងចំណោមប្រជាជាតិចំនួន១៦ នៅប្រទេសជប៉ុននៅខែកក្កដា និងសីហាខាងមុខនេះ។ កីឡាករ និងគ្រូបង្វឹកអាហ្វ្រិកខាងត្បូង បានឱបគ្នានៅពហុកីឡដ្ឋានអន្តរជាតិ Cairo ខណៈជនជាតិហ្គាណាជាច្រើន បានយំដោយសារបាត់បង់កៅអី។ ហ្គាណាក៏បានចាញ់ដោយ...
វ៉ាស៊ិនតោន: កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា មន្ត្រីក្រសួងការបរទេសជាន់ខ្ពស់ របស់អាមេរិកមួយរូបបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កំពុងធ្វើការជាមួយអេហ្ស៊ីបដើម្បីរារាំងលទ្ធភាពនានាពីការធ្វើកិច្ចព្រមព្រៀង ទិញយន្តហោះចម្បាំងរបស់រុស្ស៊ីដោយព្រមានរដ្ឋាភិបាល Cairo ផងជាមួយនឹងការដាក់ទណ្ឌកម្មប្រសិនបើ នឹងមានកិច្ចព្រមព្រៀងណាមួយ។ មន្ត្រីនោះបាននិយាយក្នុង សន្និសីទកាសែតមួយថាទីក្រុងវ៉ាស៊ីនតោននៅតែធ្វើការជាមួយអេហ្ស៊ីប ដើម្បីដោះស្រាយតម្រូវការការពារជាតិរបស់ខ្លួន។ ប៉ុន្តែយើងក៏មានតម្លាភាព ជាមួយពួកគេដែរប្រសិនបើពួកគេចង់ទទួលបាននូវអ្វីដែល រុស្សីអាចផ្តល់បានហើយអាមេរិកនឹងធ្វើឲ្យពួកគេប្រឈមមុខនឹង ការដាក់ទណ្ឌកម្មដុចគ្នា។ គួរឲ្យដឹងដែរថា សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក បានផ្តល់ជំនួយសេដ្ឋកិច្ចនិងយោធារាប់ពាន់លានដុល្លារ...
តូក្យូ៖ សភាប្រទេសជប៉ុន បានអនុម័តសេចក្តីព្រាងច្បាប់មួយនៅថ្ងៃសុក្រនេះ ដើម្បីរឹតបន្តឹងបទប្បញ្ញត្តិ ស្តីពីការវិនិយោគបរទេសនៅក្នុងក្រុមហ៊ុនជប៉ុន ដែលទាក់ទងទៅនឹងសន្តិសុខជាតិរួមទាំងការផលិតអាវុធ និងថាមពលនុយក្លេអ៊ែរ ដោយអនុវត្តតាមជំហានស្រដៀងគ្នានេះ ដែលត្រូវបានអនុវត្តនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ ការធ្វើវិសោធនកម្មច្បាប់ប្តូរប្រាក់បរទេស និងច្បាប់ពាណិជ្ជកម្មបរទេស នឹងតម្រូវឱ្យវិនិយោគិនបរទេស ស្វែងរកការជូនដំណឹងជាមុនមុនពេលទទួលបានភាគហ៊ុន ១ ភាគរយ ឬខ្ពស់ជាងនេះនៅក្នុងក្រុមហ៊ុនជប៉ុន ដែលបានចុះបញ្ជីដោយបន្ថយកម្រិតពី ១០ ភាគរយបច្ចុប្បន្ន។ ច្បាប់ដែលត្រូវបានធ្វើវិសោធនកម្មនេះ ត្រូវបានគេរំពឹងថានឹងចូលជាធរមាន...
សេអ៊ូល៖ កតិកាសញ្ញាចែករំលែក ព័ត៌មានយោធារវាងជប៉ុន និងកូរ៉េខាងត្បូង នឹងផុតកំណត់នៅចុងថ្ងៃសុក្រនេះ ប្រសិនបើមិនបន្តជាថ្មីទេដោយប្រទេសទាំងពីរបង្ហាញសញ្ញាតិចតួច នៃការធ្វើឱ្យលេចចេញនូវភាពជោគជ័យមុនថ្ងៃកំណត់ នៃកិច្ចព្រមព្រៀងនេះ។ ទោះយ៉ាងណាប្រភព ដែលមានទំនាក់ទំនងល្អ នៅក្នុងទំនាក់ទំនងទ្វេភាគីបានបង្ហេីបឲ្យដឹងថា កិច្ចពិភាក្សារវាងភាគីទាំងពីរ នៅតែបន្តដើម្បីជួយដល់កតិកាសញ្ញានេះ។ ប្រទេសជប៉ុន បានជំរុញម្តងហើយម្តងទៀត ដល់ប្រទេសកូរ៉េខាងត្បូង ពិចារណាឡើងវិញនូវការ សម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ចប់កិច្ចព្រមព្រៀង សន្តិសុខព័ត៌មានទូទៅ ដែលមានអាយុកាល ៣ ឆ្នាំដែលត្រូវបានគេស្គាល់ផងដែរថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តាមរយៈវត្តមានសម្ដេច អញ្ជេីញទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ នៅកូរ៉េ ៤ថ្ងៃនេះ នឹងជួយឲ្យលក្ខខណ្ឌការ របស់បងប្អូនពលករខ្មែរ កាន់តែល្អប្រសេីរឡេីង ។ ខាងក្រោមនេះជាខ្លឹមសារ ទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន បង្ហោះលេីបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ វិច្ឆិកានេះថា ៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ ពេញមួយសប្តាហ៍នេះខ្ញុំពិតជារវល់ខ្លាំង ជាមួយកិច្ចការជាតិសំខាន់ៗរួមទាំងការសម្ពោធរោងចក្រស៊ីម៉ងត៌នៅខេត្តកំពត និងបើកការដ្ធានកសាងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ និងកិច្ចប្រជុំកំពូលអន្តរជាតិអាស៊ីប៉ាស៉ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះ គឺជួបភ្ញៀវព្រឹកល្ងាចៗរកដកឃ្លាសឹងមិនរួច។ ប៉ុន្តែទោះបីរវល់បែបនេះក្តីគឺខ្ញុំពេញចិត្ត ក្នុងការបម្រើប្រទេសជាតិដើម្បីសុខសន្តិភាព និងការរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ធ។ នៅថ្ងៃអាទិត្យស្អែកនេះ គឺចាប់ពីថ្ងៃទី២៤ ដល់ ២៧ វិច្ឆិកា ខ្ញុំនឹងដឹកនាំគណៈប្រតិភូ ចេញទៅប្រជុំកំពូលអាស៊ាន កូរ៉េ និងមេគង្គកូរ៉េជាបន្ត។ ខ្ញុំសង្ឃឹមថានឹងបានជួបបងប្អូនប្រជាពលរដ្ធ និងកូនក្មួយសិស្ស និស្សិត ព្រមទាំងកូនក្មួយពលករ ពលការនីដែលកំពុងធ្វើការនៅទីនោះផងដែរ។ តាមរយៈវត្តមានខ្ញុំនៅកូរ៉េ នឹងជួយអោយលក្ខ័ណ្ឌការងារកូនក្មួយកាន់តែល្អប្រសើរឡើង។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសប្បាយរីករាយជួបជុំក្រុមគ្រួសារក្នុងថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា ៕
វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Jackie Wolcott បានលេីកឡេីងថាប្រទេសកូរ៉េខាងជើង មិនបានបង្ហាញនូវ“ បំណងប្រាថ្នាដ៏ស្មោះត្រង់” ដើម្បីបន្តការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនោះទេ ទោះបីទីក្រុងវ៉ាស៊ីនតោន ខិតខំដើម្បីចាប់ផ្តើមកិច្ចចរចាកម្រិតការងារ របស់ភាគីទាំងពីរឡើងវិញក៏ដោយ។ លោក Wolcott បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំ IAEA នៅទីក្រុងវីយែនកាលពីថ្ងៃព្រហស្បតិ៍ ដោយបន្ថែមថា កូរ៉េខាងជើង បានបរាជ័យក្នុងការចាត់វិធានការ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper បានលេីកឡេីងថា លោកមិនមានការសោកស្តាយ ចំពោះការពន្យារពេល សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនោះទេ បើទោះបីជាប្រទេសកូរ៉េខាងជើង បានចាប់យកកាយវិការ ដែលគ្មានន័យសម្រាប់កិច្ចប្រឹងប្រែង ដើម្បីធ្វើឱ្យមានការទូតឡើងវិញរវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាងក៏ដោយ។ លោក Esper បានធ្វើការកត់សម្គាល់ទៅកាន់ អ្នកយកព័ត៌មាននៅប្រទេសវៀតណាម ដោយថាឥឡូវនេះវា អាស្រ័យលើប្រជាជនកូរ៉េខាងជើង ក្នុងការប្រគល់រង្វាស់នៃជំនឿល្អ...
វ៉ាស៊ីនតោន៖ មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធរបាយការណ៍មួយ ដែលលើកឡើងថា សហរដ្ឋអាមេរិក កំពុងពិចារណាកាត់បន្ថយ កងទ័ពនៅកូរ៉េខាងត្បូង លើកលែងតែសម្ព័ន្ធមិត្តបង្កើនការរួមចំណែករបស់ខ្លួន ក្នុងការចំណាយលើវិស័យការពារជាតិ។ កាសែតប្រចាំថ្ងៃ របស់កូរ៉េខាងត្បូងឈ្មោះ Chosun Ilbo បានរាយការណ៍ថាសហរដ្ឋអាមេរិក កំពុងពិចារណាដកកងពលតូចក្នុងករណីដែលក្រុងសេអ៊ូល បដិសេធមិនទទួលយកការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ការកើនឡើង ៥ ដងដល់ ៥ ពាន់លានដុល្លារអាមេរិកក្នុងចំណែក...
សេអ៊ូល៖ ការបញ្ចប់នូវការរៀបចំ ដ៏សំខាន់មួយរវាង កូរ៉េខាងត្បូង និងជប៉ុន ស្តីពីការផ្លាស់ប្តូរព័ត៌មានយោធា គឺជិតផុតកំណត់ញិត មកដល់ថ្ងៃសុក្រនេះ ចំពេលមានព័ត៌មាននៃការរកឃើញដោយ មានការព្រួយបារម្ភអំពីផល វិបាករបស់វាដែលកំពុងកើនឡើង។ ការពិគ្រោះយោបល់ការទូតចុងក្រោយ ត្រូវបានគេធ្វើឡើង ដើម្បីបញ្ចៀសនូវអន្តរាយនៃកិច្ចព្រមព្រៀងសន្តិសុខ ទូទៅនៃព័ត៌មានព័ត៌មានយោធា (GSOMIA) មុនពេលផុតកំណត់របស់ខ្លួន ដែលបានគ្រោងធ្វើនៅម៉ោង ១២ ថ្ងៃសៅរ៍។ ទោះយ៉ាងណាក៏ដោយជាក់ស្តែងឱកាសហាក់ដូចជាទាប ដែលថាទីក្រុងសេអ៊ូល...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកលោក Mark Esper មុននេះ បានរិះគន់គោលនយោបាយរបស់រដ្ឋាភិបាល ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងដោយចោទប្រកាន់ប្រទេស នេះថា បានធ្វើឱ្យអន្តរាយដល់ស្ថិរភាព ក្នុងតំបន់ និងបន្ថែមថា សហរដ្ឋអាមេរិកនឹងរក្សាវត្តមាន យោធាជាប្រចាំនៅក្នុងតំបន់ នេះដើម្បីបង្ហាញពីភាពធ្ងន់ធ្ងរនៃការប្តេជ្ញាចិត្ត ទាំងនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា...
កំពង់ចាម៖ លោក សុខ សប្បាយ បច្ចុប្បន្ន ជាអ្នកបញ្ចូលបទចម្រៀង នៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រហែលមិនមែន ជាមនុស្សតែម្នាក់ទេ ដែលធ្លាប់និយាយលេងសើច ជាមួយមិត្តភ័ក្តិ អំពីសំណាងដោយចៃដន្យថា ប្រសិនបើមានគេជ្រុះលុយ ១ម៉ឺនដុល្លារ មិនដឹងល្អយ៉ាងណាទេ ប៉ុន្តែនៅថ្ងៃទី១៧ វិច្ឆិកានេះ ក្តីស្រមើស្រមៃរបស់គាត់ បានលេចរូបរាងយ៉ាងពិតប្រាកដ ដោយឈ្នះរង្វាន់...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper បានអំពាវនាវឱ្យកូរ៉េខាងត្បូង និងជប៉ុន បង្ហាញភាពជាអ្នកដឹកនាំ និងដោះស្រាយភាពខុសគ្នារបស់ភាគីទាំងពីរ មុនការបញ្ចប់កិច្ចព្រមព្រៀង ដែលមានផែនការចែករំលែកកិច្ចព្រមព្រៀងយោធារវាងសម្ព័ន្ធមិត្តអាស៊ីទាំងពីរ។ កិច្ចព្រមព្រៀងសន្តិសុខព័ត៌មាន ទូទៅនៃយោធា ដែលនឹងត្រូវផុតកំណត់ នៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រនេះ ត្រូវបានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាត់ទុកថាជាវេទិកាគន្លឹះ សម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ប្រឆាំងនឹងការគំរាមកំហែង នុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការកើនឡើងនៃយោធារបស់ចិន។ បានប្រាប់អ្នកយកព័ត៌មាននៅ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បញ្ចេញសារអបអរសាទរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសប៉េតង់ពិភពលោក លើកទី៤ បន្ទាប់ ពីកីឡាការិនីរូបនេះទទួលជ័យជម្នះ លើកកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុ។ សម្តេចតេជោ ហ៊ុន សែនបានបញ្ចេញសារលើបណ្តាញសង្គម facebookថា...
ក្នុងនាមជាដៃគូ សហពាណិជ្ជកម្មជាមួយក្លឹបបាល់ទាត់ លំដាប់ថ្នាក់ពិភពលោកនេះ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមណែនាំសមាសភាព កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលម្នាក់ដែលជាទូតសុឆន្ទៈ របស់វើក WURKZ គឺកីឡាករ Gabriel Jesus៖ ជាកីឡាករវ័យក្មេង បច្ចុប្បន្នមានអាយុ២២ឆ្នាំ។ ជាកីឡាករអាជីពលេងឱ្យក្លឹប Manchester City និងក៏ជាកីឡាករជម្រើសជាតិប្រេស៊ីលដ៏លេចធ្លោផងដែរ។ ចូលលេងដំបូងនៅក្លឹប Palmeiras ប្រទេសប្រេស៊ីល។ ជាប់ឈ្មោះជាកីឡាករចំណូលថ្មីល្អបំផុត...
រុស្ស៊ី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ថា រុស្ស៊ី បានអនុម័តលើច្បាប់ ស្តីអំពីការហាមប្រាម មិនឲ្យលក់ទូរស័ព្ទស្មាតហ្វូន ដែលមិនទាន់បាន បំពាក់ប្រព័ន្ធសហ្វវែរ របស់រុស្ស៊ីជាមុន ។ ច្បាប់នេះនឹងចូលជាធរមាន នៅក្នុងខែកក្កដា ឆ្នាំ២០២០ ហើយស្មាតហ្វូនទាំងអស់ កុំព្យូទ័រ និងទូរទស្សន៍ឆ្លាតវៃ ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមអបអរសាទរ វីរកីឡាការិនី កែ ឡេង ដែលបានការ ពារមេដាយមាសពិភពលោកជាលើកទី៣ ដោយបានផ្ដួលកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងការប្រកួតកីឡាប៉េតង់ជើងឯក ពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសាវាយយកពិន្ទុ...
ម៉ានីល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អង្គសមាជ នៅទីក្រុងម៉ានីលថា ប្រទេសចិន អាចបិទបណ្តាញអគ្គិសនី របស់ប្រទេសហ្វីលីពីន ។ ប្រធានសាជីវកម្មបញ្ជូនជាតិ បានបញ្ជាក់ពីលទ្ធភាព ក្នុងសម័យប្រជុំព្រឹទ្ធសភា យ៉ាងដូច្នេះ ។ ប្រទេសចិន បានកាន់កាប់ដោយផ្ទាល់ លើបណ្តាញអគ្គិសនីជាតិ របស់ប្រទេសហ្វីលីពីន...
ភ្នំពេញ : ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត៣គ្រឿងបុកគ្នា នៅផ្លូវចំណោតពេជ្រនិល ម្តុំកន្លែងតាំងរូបដាយនរ័ស៊រ ស្ថិតក្នុងខេត្តកំពង់ស្ពឺ វេលាម៉ោង១រសៀលថ្ងៃ២២ វិច្ឆិកា ឆ្នាំ២០១៩នេះបណ្ដាលឲ្យមនុស្ស ២នាក់បានស្លាប់និង ៥នាក់ទៀតរងរបួសធ្ងន់ស្រាល ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ទំនងជារថយន្តដឹកថ្ម ដឹកធ្ងន់ពេក ហើយចុះចំណោត ក៏ជ្រុលទៅបុករថយន្ត២គ្រឿងទៀត ម៉ាក បាឡែនមួយគ្រឿង និងរថយន្តហាយឡិនឌរ័មួយគ្រឿង។...
អ៊ីស្រាអ៊ែល៖ លោក ប៊េនហ្សាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែល ត្រូវបានព្រះអាជ្ញារបស់ប្រទេស អ៊ីស្រាអ៊ែល ចោទថា បានប្រព្រឹត្តអំពើពុករលួយ ឆបោក និងមិនមានភាពស្មោះត្រង់ ដែលមានទំនាក់ទំនង ទៅនឹងករណី៣ផ្សេងគ្នា ។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោក...
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបញ្ចប់សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មានទាំងមូល ហើយនឹងត្រៀមបញ្ជូន ទៅគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាបន្ត មុនឈានទៅអនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ។ នេះបើយោងតាមAKP។ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឲ្យដឹងថា គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មានទាំងមូល ហើយ...
ភ្នំពេញ៖ អ្នកគ្រប់គ្រងជាន់ខ្ពស់ របស់វិទ្យុអាស៊ីសេរី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានស្នើសុំក្រសួងព័ត៌មាន បើកការិយាល័យផ្សាយឡើងវិញ នៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែក្រសួងព័ត៌មាន បានតម្រូវឱ្យ វិទ្យុ អាស៊ី សេរី ត្រូវធ្វើការកែតម្រូវ នូវពាក្យពេចន៍មួយចំនួន ក្នុងការផ្សាយ ហើយត្រូវបំពេញ បែបបទ ទៅតាមផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ។ នេះបើយោងតាមAKP។ ការស្នើសុំ របស់តំណាងវិទ្យុអាស៊ីសេរីនេះ បានធ្វើឡើង...
ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានប្រកាសថាខ្លួនបានខិតខំ យ៉ាងសកម្មក្នុងការលើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុ នៅកម្ពុជា តាមរយៈការផ្ដល់សេវាប្រាក់កម្ចី និងសេវាធនាគារផ្សេងទៀតដល់ប្រជាជនកម្ពុជាដែលពុំបានទទួលសេវាធនាគារ និងទីផ្សារដែលពុំទាន់បានបំពេញ តាំងពីការបង្កើត គ្រឹះស្ថាននេះកាលពីឆ្នាំ 1995 ។ លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ក្នុងរយៈកាល 25 ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន...
ភ្នំពេញ៖ ដើម្បីបរិច្ចាគកាបូប និងសម្ភារសិក្សា ២០០០០ឈុត សម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន គូបូតា ខេមបូឌា ខូអិលធីឌី កាលពីពេលថ្មីៗនេះ បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ ៥ឆ្នាំជាប់ៗគ្នាក្នុងយុទ្ធនាការឈ្មោះថា “ KUBOTA Sharing the Future” ដើម្បីផ្តល់ថវិកាជាង ៦៦០ លានរៀល (ស្មើនឹង ១៦៥.០០០...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ បានចេញប្រកាសផ្អាកការងារ បណ្ដោះអាសន្ន ចំពោះលោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ