ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្តីអ្នកមុខ អ្នកការជាច្រើនរូបបានអញ្ជើញ ទទួលស្វាគមន៍ភ្ញៀវទេសចរលើនាវា Westerdam ប្រមាណ៥០០នាក់ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញបន្ទាប់ពីពួកគេត្រូវបានអនុញ្ញាតឲ្យចាកចេញពីនាវានិង ធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ។ សូមរំលឹកថានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ...
អ្នកវិនិយោគវ័យក្មេង នៅកម្ពុជាមួយក្រុម មកពីវិស័យផ្សេងៗគ្នា បានដាក់ហ៊ុនចូលគ្នា វិនិយោគលើវិស័យ ឧស្សាហកម្មហិរញ្ញវត្ថុ (អាជីវកម្មហាងបញ្ចាំ) ដែលមានឈ្មោះ ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក ដែលមានទីតាំង ស្ថិតនៅស្ថិតនៅអាគារលេខ ២១៧/២១៩ ផ្លូវលេខ ១០១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។...
បរទេស៖ អាជ្ញាធរសុខាភិបាលថៃ បានបញ្ជាឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរឹង លើអ្នកដំណើរពីនាវាទេសចរណ៍ MS Westerdam និងមនុស្សដទៃទៀតដែលធ្វើដំណើរតាមជើងហោះហើរ និងតាមផ្លូវគោកពីប្រទេសកម្ពុជា បន្ទាប់ពីនាវាទេសចរណ៍នេះ ត្រូវបានអនុញ្ញាតឱ្យចូលចតនៅក្រុងព្រះសីហនុកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Sukhum Kanchanapimai លេខាធិការអចិន្រ្តៃយ៍នៃក្រសួងសុខាភិបាល និយាយនៅថ្ងៃសុក្រថា មន្រ្តីបានទទួលបញ្ជីឈ្មោះមនុស្សទាំងអស់នៅលើនាវា...
បរទេស៖ គិតមកដល់ថ្ងៃសុក្រនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា ដែលបានចុះឈ្មោះមានដល់ ៦៥,២១៣ នាក់ខណៈចំនួនអ្នកស្លាប់ដោយសារការផ្ទុះជំងឺបានកើនឡើងដល់ ១.៤៨៦ នាក់។ ទីប្រឹក្សារបស់អង្គការសុខភាពពិភពលោក (WHO) តាមដានការឆ្លងមេរោគថ្មីនេះបានព្រមានថា ២ ភាគ ៣ នៃចំនួនប្រជាជនពិភពលោក អាចឆ្លងវីរុសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា...
ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការ សេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួល ដល់ការធ្វើប្រតិបត្តិការ របស់អតិថិជន ឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។ ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចទទួល នូវសេវាកម្មដ៏សម្បូរបែបដូចជា បង់វិក្កយបត្រផ្សេងៗ...
បរទេស៖ គ្រាប់កាំភ្លើងរាប់សិបគ្រាប់ ត្រូវបានគេបុរសម្នាក់ បាញ់ចេញពីហាងលក់សម្លៀកបំពាក់ កីឡាមួយ នៅលើផ្លូវ Chula ១០ ក្នុងសង្កាត់ Pathumwan ទីក្រុងបាងកក នៅព្រឹកថ្ងៃសុក្រនេះ។ នៅទីបំផុតពួកគេបានធ្វើ ឱ្យបុរសជាខ្មាន់កាំភ្លើងស្ងប់ស្ងៀម ហើយនៅម៉ោង ១០.៤០ នាទីព្រឹកថ្ងៃដដែល ត្រូវបានគេនាំទៅប៉ុស្តិ៍ប៉ូលិស Pathumwan ។ យោងតាមសារព័ត៌មាន Bangkok...
ស្វាយរៀង៖សកលវិទ្យាល័យស្វាយរៀង សហការជាមួយ សហភាពសហព័ន្ធយុវជន កម្ពុជាខេត្ត និងមន្ទីរពេទ្យខេត្តស្វាយរៀង នៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្នុងទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់!”។ បើតាមកាអោយដឹងពីលោកចាន់ ដារ៉ាប្រធានមន្ទីរពេទ្យខេត្តបានបញ្ជាក់ថា ការបង្កើតឱ្យមានការបរិច្ចាគនៅថ្ងៃនេះ ក្នុងគោលបំណងស្វែងរកសមាជិក ដែលមានចិត្តសប្បុរសធម៍ មករួមចំណែកក្នុងសកម្មភាព បរិច្ចាគឈាម ក៏ដូចជាចែករំលែកនូវ ក្តីស្រលាញ់ក្នុងថ្ងៃ១៤កុម្ភៈ ហើយក៏ជាចលនា...
ជារៀងរាល់ឆ្នាំ ក្នុងឱកាស ទិវានៃក្តីស្រឡាញ់ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនក្រុមតែងរៀបចំកាដូ មនោសញ្ចេតនា យកទៅចែកជូន ដល់មនុស្សចាស់ និងកុមារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីសម្តែងនូវការគោរពស្រឡាញ់ ប្រកបដោយទឹកចិត្តបរិសុទ្ធ និងជាគំរូបង្ហាញពីអត្ថន័យពិត នៃទិវាដ៏រំជើបរំជួលមួយនេះ ដែលកន្លងមក យុវវ័យតែងយល់ខុស យកទិវានៃក្តីស្រឡាញ់នេះ ទៅសម្តែងពីសេចក្តីស្នេហារវាង ប្រុសស្រី រហូតធ្វើឲ្យយុវតីមួយចំនួន ឈានដល់ហានលះបង់ព្រហ្មចារី ព្រោះតែបង្ហាញពីក្តីស្រឡាញ់របស់ខ្លួនចំពោះដៃគូរ...
ភ្នំពេញ៖ នៅសាលប្រជុំធំ នៃបេឡាជាតិ សន្តិសុខសង្គម នាព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត (ទ.ស.ប.ក.) និងក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកសម្រាប់គាំពារ កម្មករនិយោជិត (ស.ផ.ក.)...
យូអិន៖ អ្នកជំនាញផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានទទូចដល់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ជូនជនជាតិកូរ៉េខាងត្បូងចំនួន ១១ នាក់ដែលត្រូវបានចាប់ពង្រត់ កាលពីពាក់កណ្តាលសតវត្សរ៍មុន នៅក្នុងសម្ពាធការទូតចុងក្រោយបង្អស់ លើប្រទេសកុម្មុយនិស្តមួយនេះ។ ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ YS-11 ដែលមានមនុស្ស ៥១ នាក់នៅលើយន្តហោះ ត្រូវបានចាប់ជំរិត ដោយចារកម្មកូរ៉េខាងជើង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៦៩...
ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក សាម អ៊ីន បានលើកសរសើរពីវីរភាព ដ៏អង់អាចក្លាយហាន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការអនុញ្ញាតឲ្យនាវាខ្នាតយក្ស របស់សហរដ្ឋអាមេរិក ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុថា ជាការសម្រេចដ៏ឈ្លាសវៃ ដែលនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន លើនយោបាយការបរទេស និងផ្នែកការទូត...
ប៉េកាំង៖ ប្រភពដែលស្និទ្ធនឹងបញ្ហានេះ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន កំពុងពិចារណាពន្យា ពេលកិច្ចប្រជុំប្រចាំឆ្នាំ នៃសភាជាតិរបស់ខ្លួន ដែលគ្រោង នឹងធ្វើនៅដើមខែមីនា នៅពេលដែលប្រទេសនេះ កំពុងប្រឈមមុខ្លាំងនឹងការផ្ទុះឡើង នៃជំងឺរលាកសួតប្រភេទថ្មី ។ ជារៀងរាល់ឆ្នាំសមាជប្រជាជនជាតិ ធ្វើឡើងប្រហែល ១០ ថ្ងៃចាប់ពីថ្ងៃទី០៥ ខែមីនា នៅវិមានប្រជាជនក្នុងទីក្រុងប៉េកាំង ដែលមានប្រតិភូប្រមាណ ៣.០០០ នាក់ប្រមូលផ្តុំពីទូទាំង...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស កាលពីថ្ងៃព្រហស្បតិ៍ បានទទូចដល់សហរដ្ឋអាមេរិក និងអង្គការជំនួយអន្តរជាតិ ឲ្យជួយកូរ៉េខាងជើង ទប់ទល់នឹងការគំរាមកំហែង នៃការផ្ទុះឡើងនៃវីរុសថ្មីនេះ ដោយលើកឡើង ពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពងាយរងគ្រោះរបស់ប្រជាជនខ្លួន ចំពោះការរីករាលដាល នៃជំងឺនៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀត។ អ្នកនាំពាក្យ Morgan Ortagus បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងគាំទ្រនិងលើកទឹកចិត្តយ៉ាងខ្លាំង ដល់ការងាររបស់សហរដ្ឋអាមេរិក និងអង្គការអន្តរជាតិ និងអង្គការសុខភាពពិភពលោក...
អារម្មណ៍ដែលខ្លាចចិត្ត ព្រួយបារម្ភពីលុយ ដែលបានខ្ចីយកមកធ្វើផ្ទះ ត្រូវបានរសាយពីទ្រូងអ្នកស្រុកបាទី ខេត្តតាកែវម្នាក់ គឺអ្នកស្រី ផាន់ ដុជឌី ក្រោយត្រូវរង្វាន់ធំពី ស្រាបៀរ កម្ពុជា កាលពីល្ងាចថ្ងៃទី២៤ មករា ចំថ្ងៃសែនចូលឆ្នាំចិនកន្លងទៅថ្មីៗនេះ។ លោកស្រីបានរៀបរាប់ថា «ទឹកប្រាក់៥០លានរៀលនេះជួយដោះស្រាយ ទុក្ខកង្វល់ប្តីប្រពន្ធខ្ញុំបានច្រើនណាស់ ព្រោះពួកខ្ញុំកំពុងតែខ្វល់ចិត្តរឿង ជំពាក់លុយបងថ្លៃសម្ភារៈយកមកធ្វើផ្ទះយូរដែរហើយ សងមិនទាន់អស់។ បងថ្លៃក៏កំពុងត្រូវការ លុយទៀត។...
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំង នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាព វាយប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច កាលពីវេលាម៉ោងជាង៤ល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងក្រុមទី១ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ។ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានអោយដឹង...
បរទេស៖ មន្រ្តីពាណិជ្ជកម្មកូរ៉េខាងជើងម្នាក់ ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីគាត់បានទៅបន្ទប់ទឹក សាធារណៈ អំឡុងពេលដែលគាត់ត្រូវបានគេដាក់ឱ្យនៅដាច់ពីគ្នា សម្រាប់ការប្រុងប្រយ័ត្ន ចំពោះមេរោគរលាកសួត Covid-19នេះ។ យោងតាមសារព័ត៌មាន NATIONAL POST ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយយោងតាមការរាយការណ៍ពីកាសែត Dong a Ilbo និងសារព័ត៌មាន Daily Mail...
តូក្យូ៖ គណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តី ស៊ីន ហ្សូអាបេ បានសម្រេចចិត្តកាលពីថ្ងៃសុក្រ ដើម្បីប្រើប្រាស់ថវិកាចំនួន ១០,៣ ពាន់លានយ៉េន (៩៤ លានដុល្លារ) ពីមូលនិធិបម្រុងរបស់ជប៉ុន សម្រាប់វិធានការទប់ស្កាត់ ការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មីនេះ។ ស្ថិតក្រោមកញ្ចប់គោលនយោបាយ ដែលបានចងក្រងយ៉ាងរហ័ស ដែលមានទឹកប្រាក់ ១៥,៣ពាន់លានយ៉េន សរុបរដ្ឋាភិបាលនឹងត្រៀមថវិកាភាគច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការ បន្ទាន់រាប់ចាប់ពីការបង្កើតឧបករណ៍ធ្វើតេស្តរហ័ស និងវ៉ាក់សាំងដើម្បីអាចឱ្យមន្ទីរពេទ្យកាន់តែ ច្រើនព្យាបាលរោគសញ្ញា...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសបាន កាលពីថ្ងៃព្រហស្បតិ៍នេះថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះភាពងាយរងគ្រោះរបស់ប្រជាជនកូរ៉េខាងជើង ចំពោះវីរុសឆ្លងកូរ៉ូណាថ្មី នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់សារព័ត៌មាន យុនហាប់។ ក្រុងព្យុងយ៉ាង មិនទាន់បានរាយការណ៍ អំពីករណីដែលត្រូវបានបញ្ជាក់ណាមួយនៃការការពារ COVID-19 ដែលបានកើតឡើងជាលើកដំបូងនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន នៅក្នុងខែធ្នូ ចំពេលមានការសង្ស័យថា ខ្លួនអាចនឹងមានការពិបាកក្នុងការធ្វើតេស្តិ៍ឬព្យាបាលប្រជាជនរបស់ខ្លួន ដោយសារតែខ្វះការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ។ ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់ខ្លួនថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា បើសិនរកឃើញអ្នកទេសចរណាម្នាក់ មានផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 នៅលើនាវាខ្នាតយក្ស របស់សហរដ្ឋអាមេរិក ឈ្មោះ MS Westerdam ក៏សម្តេចនៅតែទទួលស្វាគមន៍ ពួកគេ ដើម្បីយកមកព្យាបាល ដោយគ្មានការរើសអើងអ្វីឡើយ ។ អ្វីកាន់តែជាពិសេស...
ពោធិ៍សាត់ ៖ ផ្លូវក្រាលគ្រួសក្រហម មួយខ្សែប្រវែង៣៧៧០ម៉ែត្រ ស្ថិតនៅភូមិច្រកព្រាល ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាអំណោយដ៍ថ្លៃថ្លា របស់លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ឋាមពល និង លោកស្រី ជា ខេង ស៊ុយសែម ត្រូវបានបើកការដ្ឋានចាប់ផ្តើមស្ថាបនា ហើយកាលពីរសៀលថ្ងៃទី ១៣...
សេអ៊ូល៖ ប្រធានាធិបតី លោក មូន ជេអ៊ីន បានបង្ហាញការជឿជាក់ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង នឹងនាំមកនូវការបញ្ចប់ ការរាតត្បាតវីរុស ប្រល័យលោកឆាប់ៗនេះ ហើយបានសង្កត់ធ្ងន់ថា វាដល់ពេលហើយ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញដោយបានជួបជាមួយ ក្រុមអ្នកជំនួញក្នុងស្រុក។ លោកបានលើកឡើង ដោយប្រើឈ្មោះផ្លូវការនៃជំងឺនេះថា“ COVID-១៩ នឹងត្រូវបញ្ចប់ (នៅកូរ៉េខាងត្បូង) ក្នុងពេលដ៏ខ្លីនេះ”...
ភ្នំពេញ ៖ លោក BANDO Shunsuke ប្រធានផ្នែកស្រាវជ្រាវ និងវិភាគគោលនយោបាយ នៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានលើកឡើងថា កម្ពុជា ជាប្រទេស ដែលមានទីតាំងភូមិសាស្រ្ត ស្ថិតនៅកណ្តាល នៃតំបន់អាស៊ាន ដោយមានអំណោយផលល្អ ដល់ការវិនិយោគនានា ។ ក្នុងសិក្ខាសាលាស្តីពី “ការនាំចេញផលិតផលសក្តានុពល លើវិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់” ពីកម្ពុជា...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបដិសេធច្រានចោល សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ អំពីភាពអាចទៅរួច នៃជំនួបរវាង ព្រះរាជ្ជទាយាទ ព្រះអង្គម្ចាស់ Mohammed bin Salman និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ស្របពេលមានមន្ទិលសង្ស័យ អំពីចំណងមិត្តភាព រវាងរដ្ឋឈូងសមុទ្រ អារ៉ាប់និងអ៊ីស្រាអែល។...
បរទេស ៖ យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក កាតស៊ុណូប៊ុ កាតុ បានមានប្រសាសន៍ថា ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីករណីស្លាប់ បណ្ដាលពីកូរ៉ូណាវីរុស ជាលើកដំបូង...
ភ្នំពេញ ៖ លោកស្រី Ophelie BOURHIS នាយិកាថ្មី ទើបត្រូវបានតែងតាំង នៃទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ(AFD) ប្រចាំកម្ពុជា ប្ដេជ្ញាចិត្តជួយឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងថវិកា ដើម្បីអភិវឌ្ឍន៍ វិស័យកសិកម្មកម្ពុជា ។ ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី ឈ្មោះ TASS បានរាយការណ៍នៅពេលថ្មីៗនេះថា អតីតមន្ត្រីបម្រើការនៅពន្ធនាគាររុស្ស៊ីមួយរូប ធ្វើអត្តឃាតសម្លាប់ នៅក្នុងតុលាការទីក្រុងមូស្គូ នៅថ្ងៃពុធម្សិលមិញនេះ ក្រោយពីរូបលោកត្រូវកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ។ នៅពេលភ្លាមៗបន្ទាប់ពីចៅក្រម បានរកឃើញថាលោកមានទោសនោះ លោក ដែលជាអតីតប្រធាននាយកដ្ឋាន ផ្នែកដឹកជញ្ជូនរបស់ទីភ្នាក់ងារ ពន្ធនាគាររុស្ស៊ីរូបនេះ បានដកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង និងបានស្លាប់បានស្លាប់ បាត់បង់ជីវិតនៅនឹងកន្លែងតែម្តង។ យោងតាមប្រភពពីប្រព័ន្ធ...
ភ្នំពេញ៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីជាន់ខ្ពស់ គណបក្សប្រឆាំងបានគាំទ្រ ចំពោះការសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឲ្យនាវាយក្ស របស់អាមេរិកឈ្មោះ Westerdam ចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ ចំណុចនេះ លោកថា គឺជាអំពើមនុស្សធម៌ដ៏ត្រឹមត្រូវ ប្រកបដោយសីលធម៌ និងជាការលើកទឹកចិត្តពិភពលោក ដើម្បីជួយសង្គ្រោះគ្នាទៅវិញ...
ភ្នំពេញ៖ បើទោះបីជា មានការរង្គោះរង្គើរ ជាមួយវិស័យអចនលទ្រព្យ នៅតាមបណ្តាខេត្ត កំពុងអភិវឌ្ឍមួយចំនួនក្តី ប៉ុន្តែភូមិសាស្ត្រ រាជធានីភ្នំពេញ នៅតែរក្សាបានស្ថេរភាព លើវិស័យមួយនេះ គួរឲ្យគត់សម្គាល់ ។ បើយើងក្រឡេកមើល ទៅភាគនារតី នៃរាជធានីភ្នំពេញ ពោលគឺក្នុងតំបន់ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ឯណេះវិញ ហាក់កំពុងត្រូវបានអ្នកវិនិយោគ ក្នុងនិងក្រៅស្រុកជាច្រើន ងាកមកវិនិយោគ...
តូក្យូ៖ ប្រទេសជប៉ុន នឹងចាត់វិធានការបន្ទាន់ ប្រឆាំងនឹងការរីករាលដាល នៃមេរោគឆ្លងកូរ៉ូណាថ្មីដែលមានតម្លៃ ១៥,៣ពាន់លានយ៉េន ស្មេីនឹង (១៤០លានដុល្លារ) នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ចំនួនទឹកប្រាក់នេះ រាប់បញ្ចូលទាំងថវិកាចំនួន ១០,៣ពាន់លានយ៉េន ពីថវិកាបំរុងនៅក្នុងថវិការដ្ឋ នៅក្នុងនោះលោកនាយករដ្ឋមន្រ្តី អាបេ បានលេីកឡេីងថា គណៈរដ្ឋមន្រ្តីនឹងអនុម័ត លើការប្រើប្រាស់របស់ខ្លួននៅថ្ងៃសុក្រ សប្ដាហ៍នេះ។ នៅពេលដែលការផ្គត់ផ្គង់ម៉ាស់ មានកង្វះខាតនៅទូទាំងប្រទេសលោក...
បរទេស៖ ប៉ូលីសទីក្រុង Da Nang បាននិយាយថា សណ្ឋាគារមួយដែលត្រូវបាន ពិន័យពីបទរក្សាទុកព័ត៌មាន ពីភ្ញៀវចិនដែលភ្ញៀវជនជាតិចិនទាំងនោះ មិនគួរត្រូវបានដាក់ឱ្យ នៅដោយឡែកពីគ្នា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា សណ្ឋាគារនេះត្រូវបានពិន័យ ជាប្រាក់ដោយមិនបានរាយការណ៍ថា ខ្លួនបានទទួលជនជាតិចិន ១៦ នាក់ដែលគួរតែត្រូវបានគេ...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
