ភ្នំពេញ៖ តន្រ្តីទេសចរណ៍ WURKZ CITY Concert នឹងបន្តដំណើរ ទៅក្រុងប៉ោយប៉ែត នៅថ្ងៃព្រហស្បតិ៍ និង សុក្រ ទី ៥-៦ មីនាសប្តាហ៍នេះនៅលើ ដីឡូតិ៍ទល់មុខ ទីបញ្ជាការរកងរាជអាវុហត្ថក្រុង ប៉ោយប៉ែត ដែលជាទីតាំងទី ២ ដោយមានលោក ខេមរៈ សិរីមន្ត សម្តែងរួម...
ភ្នំពេញ៖ ក្លិបបាល់ទាត់ ភ្នំពេញក្រោន រួមសហការជាមួយក្រុមហ៊ុន អេសស៊ីជី ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ាន បានចាប់ផ្ដើមយុទ្ធនាការហ្វឹ កហ្វឺនកីឡាបាល់ទាត់ ឈ្មោះថា ‘SCG Kick & Share’ ដែលឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅក្នុងខេត្តបី រួមមាន កំពត កំពង់ចាម និងរាជធានីភ្នំពេញ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២០...
ភ្នំពេញ៖ សែលកាតបានក្លាយជា ប្រតិបត្តិករទូរគមនាគមន៍ដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យអតិថិជន របស់ខ្លួនអាចប្តូររូបិយប័ណ្ណអេឡិចត្រូនិច ជាមួយនឹងទឹកប្រាក់សម្រាប់បញ្ចូល ប្រើប្រាស់នៅក្នុងទូរស័ព្ទដៃ។ គំនិតច្នៃប្រឌិតថ្មីនេះអាច លេចចេញជារូបរាងទៅបាន អាស្រ័យដោយការចង់ ទំនាក់ទំនងជាដៃគូជាមួយ Electroneum ដែលជាក្រុមហ៊ុន បម្រើរូបិយប័ណ្ណអេឡិចត្រូនិច មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ បច្ចុប្បន្ន Electroneum មានអ្នកប្រើប្រាស់ប្រមាណជាង 340,000នាក់ នៅទូទាំងពិភពលោក។ ហើយមកទល់ពេលនេះ ប្រព័ន្ធកម្មវិធីរបស់ពួកគេ បានទាក់ទាញអ្នកប្រើប្រាស់ជាង 3500នាក់នៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់គ្រប់រូប សុទ្ធតែអាចទាញយកកម្មវិធី Electroneum មកប្រើប្រាស់បានទាំងអស់ ដោយវិធីដ៏សាមញ្ញបំផុតនោះ គឺការចុះឈ្មោះដើម្បីចាប់ផ្តើមដំណើរការរូបិយប័ណ្ណ Electroneum ឬដើម្បីទទួលបាន ETN Rewards។ សម្រាប់អ្នកដែលតែងតែ សកម្មក្នុងការប្រើប្រាស់ Electroneum នឹងអាចទទួលបាន ETN Rewards ដែលមានតម្លៃស្មើនឹង 3 ដុល្លារក្នុងមួយខែ ហើយរង្វាន់នេះអាចប្រើប្រាស់បាន សម្រាប់បញ្ចូលទឹកប្រាក់ ទៅកាន់លេខទូរស័ព្ទក្នុងប្រព័ន្ធសែលកាត។ លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីជួយផ្តល់ជូនអតិថិជន នូវតម្លៃបន្ថែមនៅក្នុងជីវិត រស់នៅប្រចាំថ្ងៃក៏ដូចជាជួយបង្កើន ចំណេះដឹងផ្នែកឌីជីថល ដល់បងប្អូនពលរដ្ឋខ្មែរផងដែរ។ លោក Watson បានបន្តឱ្យដឹងទៀតថាថា៖ “ប្រាក់ចំនួនបីដុល្លារក្នុងមួយខែគឺ គ្រប់គ្រាន់សម្រាប់អតិថិជនទូទៅ អាចប្រើប្រាស់ដើម្បីភ្ជាប់គម្រោង សម្រាប់ការហៅទូរសព្ទ័ចេញ និងប្រើប្រាស់អ៊ីនធើណិត ដែលក្នុងនោះមានដូចជាគម្រោងប្តូរលុយ Osja Xchange ជាដើម។ នេះគឺជាម ធ្យោបាយមួយទៀត ដែលក្រុមហ៊ុនសែលកាតអាចតបស្នងជួយទៅដល់ សហគមន៍វិញបាន ហើយក៏ដើម្បីផ្តល់នូវគុណតម្លៃ និងអត្ថប្រយោជន៍កាន់តែច្រើនឡើង ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់ បណ្តាញសែលកាត។ លោក Watson បានថ្លែងថា គ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវតែមានភាពប្រាកដនិយម ចំពោះវិធីសាស្រ្តរបស់ពួកគេក្នុងការ គិតគូរអំពីការបំពេញតម្រូវការ នៃរបៀបរស់នៅក្នុងសម័យ ឌីជីថលរបស់អតិថិជន។ “អាជីពដែលកូនចៅជំនាន់ ក្រោយៗរបស់យើងជ្រើសរើសយកដើម្បីចិញ្ចឹមជីវិត និងវិធីសាស្រ្តប្រើប្រាស់ សម្រាប់រកប្រាក់ចំណូលនឹងមានភាពខុសគ្នាឆ្ងាយ ជាមួយពេលបច្ចុប្បន្ននេះ។ “ជំនួសឱ្យវិញ ពួកគេនឹងចូលរួមហើយក្លាយជា ផ្នែកមួយនៃសេដ្ឋកិច្ចឌីជីថលសកល ដែលជាកន្លែងរូបិយប័ណ្ណនិងជំនាញឌីជីថល ត្រូវបានដោះដូរយ៉ាងងាយស្រួល...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអះអាងថា កម្ពុជាមានមន្ទីរពេទ្យបំរុង ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានបន្ទប់ត្រៀម ទទួលអ្នកជំងឺ Covid-19 នៅដាច់ដោយឡែក និង ដែលមាន បំពាក់សម្ភារៈការពារខ្លួន និង បុគ្គលិកទទួលការបណ្តុះបណ្តាល អំពីការការពារ និង ត្រួតពិនិត្យការចំលងរោគ...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdoga នៅថ្ងៃចន្ទនេះ បានទាមទារថា កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងប្រទេសស៊ីរី គួរតែដកថយទៅកាន់ខ្សែបន្ទាត់ ដែលតួកគីបានកំណត់ទុក និងបានបន្ថែមថា ការបាត់បង់របស់ពួកគេ នៅក្នុងការវាយប្រហារធ្វើឡើង ដោយតួកគីនិងកងកម្លាំងពួកឧទ្ទាម ត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះ។ នៅក្នុងសុន្ទរកថាមួយ ដែលថ្លែងនៅក្នុងទីក្រុងអង់ការ៉ា លោកប្រធានាធិបតីតួកគី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ដូច្នេះថា “ប្រសិនបើពួកគេ...
ភ្នំពេញ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោង ប្រមាណ ១០៖៣០នាទី ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក Abdelilah EL HOUSNI ឯកអគ្គរដ្ឋទូតម៉ារ៉ុក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម ។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា ព្រោះជាទិវាដ៏សំខាន់មួយ របស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរស ដែលបានបន្សល់ទុកមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ។ សម្តេចលើកឡើង ក្នុងហ្វេសប៊ុកនៅព្រឹក៣...
ភ្នំពេញ៖ សម្ដេចហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០។ កិច្ចប្រជុំបានសម្រេច ទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ តាមសំណើរបស់រាជរដ្ឋាភិបាល ក្នុងនោះមាន សេចក្តីព្រាងច្បាប់ស្តីពី ការផ្លាស់ប្តូរឈ្មោះក្រសួងឧស្សាហកម្ម មួយផង មកប្រគល់ជូន គណៈកម្មការជំនាញរដ្ឋសភានានាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទំាង៦...
ម៉ានីល៖ ប៉ូលីសហ្វីលីពីនបានបញ្ចប់ឧប្បត្តិហេតុចាប់ចំណាប់ខ្មាំងរយៈពេល ១០ ម៉ោងនៅទីក្រុង ម៉ានីល កាលពីថ្ងៃច័ន្ទ ដោយបានបញ្ចុះបញ្ចូលខ្មាន់កាំភ្លើងឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់និងប្រគល់ខ្លួនឱ្យអាជ្ញាធរ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកចាប់ចំណាប់ខ្មាំងត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ Archie Paray ជាអតីតសន្តិសុខនៃផ្សារទំនើប V-Mall ក្នុងទីក្រុង San Juan នៃទីក្រុង...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ចាប់ពីថ្ងៃទី៣-៩ ខែមីនា ឆ្នាំ២០២០ នៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី២២-២៤អង្សាសេ, សីតុណ្ហភាពអតិបរមា ពី៣៣-៣៥អង្សាសេ។ សេចក្ដីជូនដំណឹងរបស់ក្រសួង នៅថ្ងៃទី៣មីនានេះ ឲ្យដឹងបន្ថែមថា តំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៦-៣៨...
ភ្នំពេញ៖ ថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វសំពោចក្រអូបមួយក្បាល ពីប្រជាពលរដ្ឋ ដើម្បីថែរក្សាយកទៅចិញ្ចឹម នៅតំបន់ធម្មជាតិ។ បើតាមពលរដ្ឋជាម្ចាស់សត្វ បានប្រាប់ថា ការដែលរូបគាត់ស្ម័គ្រចិត្ត នាំយកសត្វសំពោចក្រអូបនេះ មកជូនលោកឧកញ៉ា ដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វ និងលែងសត្វជាបន្តបន្ទាប់។ លោកឧកញ៉ា...
បរទេស៖ប្រធានាធិបតីតួកគី លោក Tayyip Erdogan នឹងធ្វើទស្សនកិច្ចប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃ ស្របពេលមានភាពតានតឹងរវាងទីក្រុងអង់ការ៉ានិងទីក្រុងមូស្គូ ជុំវិញការកើនកម្តៅជម្លោះ ជាមួយកងកម្លាំងរដ្ឋាភិបាលស៊ីរី នៅតំបន់ Idlib ប្រទេសស៊ីរី ភាគពាយព្យ។ លោក Tayyip Erdogan ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន...
បរទេស៖ មន្ត្រីស៊ើបអង្កេតអង្គការ សហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីបានសម្លាប់ជនស៊ីវិល នៅក្នុងការវាយប្រហារតាម អាកាសនៅក្នុងប្រទេសស៊ីរី ចំណែកពួកឧទ្ទាមជាសម្ពន្ធមិត្តតួកគី បានធ្វើការសម្លាប់និងលួចប្លន់ នៅក្នុងតំបន់ពួកឃឺដ ហើយទង្វើទាំងនេះ អាចនឹងត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម ធ្វើឡើងដោយទីក្រុងមូស្គូនិងទីក្រុងអង់ការ៉ា។ របាយការណ៍មួយ ធ្វើឡើដោយគណៈកម្មាធិការអង្គការសហប្រជាជាតិ ដែលគិតចាប់ពីខែកក្កដាឆ្នាំ២០១៩ដល់ខែកុម្ភៈ ឆ្នាំ២០២០ បានរកឃើញថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាស ទៅលើផ្សារដ៏មានប្រជាប្រិយភាពនិងជំរុំសម្រាប់ពលរដ្ឋភៀសខ្លួនមួយកន្លែង សម្លាប់ជនស៊ីវិលជាច្រើននាក់ កាលពីខែកក្កដានិងខែសីហា។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងជំរុញឱ្យមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ធ្វើការពន្លឿនក្នុងភារកិច្ចចុះ បញ្ជីក្បាលដី អោយបាន ៦០.០០០ ក្បាលដី ក្នុងឆ្នាំ២០២០ ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី ០២ ខែមីនាឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំស្ដីពី ការងារចុះបញ្ជីដីធ្លី...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ៨៖៣០នាទីព្រឹក ថ្ងៃ ទី ៣ ខែមីនា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជេីញជាអធិបតី ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ខួបលេីកទី១០៩ ក្រោមប្រធានបទ ” មានសន្តិភាព មានការលេីកកំពស់សមភាពយេនឌ័រ”...
បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី សុខភាពសាធារណៈ លោក Anutin Charvirakul បាននិយាយនៅថ្ងៃចន្ទថា ប្រទេសថៃ មានការផ្គត់ផ្គង់ថ្នាំ គ្រប់គ្រាន់ដើម្បី ព្យាបាលអ្នកជំងឺ Covid-19 លុះត្រាតែការផ្ទុះឡើងកាន់តែអាក្រក់ទៅ ៗ ហើយប្រទេសនេះ កំពុងតែស្វះស្វែង នាំចូលថ្នាំពីប្រទេសចិន បន្ថែមទៀត។ យោងតាមសារព័ត៌មាន Bangkok Post...
បរទេស៖ មុននេះមន្រ្តីអ៊ីរ៉ង់ ជាច្រើននាក់ បានធ្លាក់ខ្លួនឈឺ ដោយសារ Covid-19 ដោយសារតែប្រទេសអ៊ីរ៉ង់ បានក្លាយជាចំណុចកណ្តាល នៃការផ្ទុះឡើង របស់ជំងឺនេះ នៅមជ្ឈឹមបូព៌ា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារព័ត៌មាន Tasnim គឺថាលោក Seyed Mohammad...
ភ្នំពេញ៖ លោក ជិន ម៉ាលីន ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។ លោក ជិន ម៉ាលីន មុនត្រូវបានព្រះមហាក្សត្រតែងតាំង ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ គឺជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
បរទេស៖ យោងតាមរបាយការណ៍ របស់ប៉ូលីសបានអោយដឹងថា ផ្សារទំនើបមួយកន្លែងស្ថិតនៅ ក្នុងសង្កាត់ដែលសម្បូរធនធាន នៃទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន ត្រូវបានប៉ូលីសហ្វីលីពីនឡោមព័ទ្ធ បន្ទាប់ពីមានការផ្ទុះអាវុធ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា អតីតសន្តិសុខម្នាក់បានចាប់យកបុគ្គលិកជាច្រើនរបស់ផ្សារទំនើប V-Mall នៅក្នុងទីក្រុង San Juan ធ្វើជាចំណាប់ខ្មាំង។...
ភ្នំពេញ៖ ស្របពេលដែលមាន មនុស្សមួយក្រុមក្តាប់តូច បាននិងកំពុងយក ប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅបំភ្លៃការពិតទៅលើករណី វីរ៉ុស កូវីដ១៩ ក្នុងចេតនាបង្ករ វិច្ឆេតកម្ម បំផ្លាញសេចក្តីសុខ ក្នុងការរស់នៅ របស់ប្រជាជនកម្ពុជា ខណៈដែលនៅទូទាំងប្រទេសកម្ពុជា មកដល់ពេលនេះ ពុំទាន់មានប្រជាជនណាម្នាក់បានកើត ឬ ឆ្លងវីរ៉ុសនេះនៅឡើយ។ ការធ្វើវិច្ឆេតកម្ម ដោយចេតនា ក្នុងផលប្រយោជន៍នយោបាយ ឬបំផ្លាញសេចក្តីសុខ...
បរទេស៖ ក្រសួងការពារជាតិ បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល រយៈចម្ងាយជិតចំនួន ២ គ្រាប់ ចូលសមុទ្រខាងកើត រវាងកូរ៉េខាងត្បូង និងជប៉ុន កាលពីរសៀលថ្ងៃច័ន្ទ ។ យោងតាមសារព័ត៌មាន The Korea Herald ចេញផ្សាយថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នេះបានឱ្យដឹងថា មីស៊ីលទាំងពីរគ្រាប់នោះបានហោះចម្ងាយប្រមាណ...
សេអ៊ូល៖ កាសែតផ្លូវការ របស់ប្រទេសនេះ បានចុះផ្សាយ កាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើង បានដាក់មនុស្សចំនួន ៣.៩០០ នាក់ បន្ថែមទៀត ស្ថិតនៅក្រោមការត្រួត ពិនិត្យផ្នែកវេជ្ជសាស្ត្រ ដើម្បីបង្ហាញរោគសញ្ញា នៃវីរុសកូរ៉ូណានេះ។ កាសែត Rodong Sinmun បានចុះផ្សាយថា ប្រជាជនប្រហែល ២ ៤២០ នាក់នៅក្នុងខេត្ត...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន បានអំពាវនាវ នៅថ្ងៃអាទិត្យ ដើម្បីឯកភាពជាតិ ក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសថ្មីនេះ ស្របតាមស្មារតី នៃចលនាឯករាជ្យ ជាប្រវត្តិសាស្រ្ត មួយសតវត្សរ៍មុន និងស្នើឱ្យមានកិច្ចសហប្រតិបត្តិការ អន្តរជាតិ យ៉ាងជិតស្និទ្ធប្រឆាំង នឹងការគំរាមកំហែង មិនធម្មតាមួយនេះ រួមទាំងភាពជាដៃគូជា មួយកូរ៉េខាងជើង ។ លោកបានឲ្យដឹង...
សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹង នៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលគ្រោងនឹងរៀបចំថវិកាបន្ថែម ដែលមានទំហំធំជាង ៦,២ ពាន់ពាន់លានវ៉ុន (៥,១២ ពាន់លានដុល្លារអាមេរិក) ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីនេះ ហើយនឹងបញ្ជូនច្បាប់នេះ ទៅភាគីដែលពាក់ព័ន្ធនៅសប្តាហ៍នេះ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Hong Nam-ki បានឲ្យដឹង នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយគណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច និងមន្ត្រីរដ្ឋាភិបាល ស្តីពីការផ្ទុះនៃវីរុសនេះថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បញ្ហាជំងឺកូវីដ១៩ ជាមូលហេតុចម្បងមួយ ក្នុងមូលហេតុជាច្រើន ដែលធ្វើឲ្យសហរដ្ឋអាមេរិក សម្រេចពន្យារពេល កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ហើយបញ្ហានៃការពន្យារពេល ពិតប្រាកដក៏មានតែលោក ដូណាល់ ត្រាំ និងសហការទេ ទើបអាចពន្យល់បានច្បាស់លាស់ ។ សូមរំលឹកថា កាលពីចុង...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២០ នេះបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង មួយខ្សែប្រវែង ៥០០០ ម៉ែត្រ ស្ថិតក្នុងភូមិស្វាយរ័ក្ស ឃុំសូសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លោកអភិបាលខេត្ត...
សេអ៊ូល៖ ការកើនឡើងនូវចំនួន ករណីឆ្លងវីរុសឆ្លងកូរ៉ូណា នៅប្រទេសនេះ កំពុងចាប់ផ្តើម បណ្តាលឱ្យមានការខ្វះកម្លាំងធ្ងន់ធ្ងរ ក្នុងចំណោមបុគ្គលិកពេទ្យ ដោយកង្វះខាតកម្លាំងពលកម្ម ក្លាយជាបញ្ហាមួយ នៅក្នុងតំបន់ដែលមានការលំបាក។ ភាពនឿយហត់ ក្នុងចំណោមបុគ្គលិកពេទ្យ មានសភាពស្រួចស្រាវបំផុត នៅតាមមន្ទីរពេទ្យ ដែលត្រូវបានចាត់តាំង ដើម្បីព្យាបាលអ្នកជំងឺ ដែលមានជំងឺឆ្លង។ ចំនួនអ្នកជម្ងឺមួយចំនួនធំនៅទីក្រុង Daegu ចំងាយ ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល...
សេអ៊ូល៖ ប្រទេស និងតំបន់ចំនួន ៨០ កំពុងដាក់បម្រាមការចូល ឬនិតិវិធីដាច់ដោយឡែកពីភ្ញៀវទេសចរ មកពីប្រទេសកូរ៉េខាងត្បួង ពីការភ័យខ្លាចចំពោះវីរុសប្រភេទថ្មី ទោះបីជាការទូតរបស់ទីក្រុងសេអ៊ូល មានការគាំទ្រយ៉ាងខ្លាំង ដើម្បីការពារវិធានការមិនចំគោលដៅ ដែលផ្តោតលើប្រជាជនរបស់ខ្លួនក៏ដោយ។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថា គិតត្រឹមម៉ោង ៩ និង១០ នាទីព្រឹក ៣៦ ប្រទេសនិងតំបន់ចំនួន ៣៦ គ្រោងនឹងហាមឃាត់...
បច្ចុប្បន្ននេះ អ្វីដែលអតិថិជនគ្រប់រូប កំពុងស្វែងរកលំនៅឋានស្អាត សម្រាប់រស់នៅ តែងតែព្រួយបារម្ភ ទៅលើគុណភាពសំណង់ ខណៈដែលចូលស្នាក់នៅ មិនទាន់បានប៉ុន្មានផង ត្រូវឈឺក្បាល ទៅលើបញ្ហាជ្រាបទឹក ក៏ដូចជាស្ទះលូ និងបញ្ហាប្រេះជញ្ជាំងជាដើម ។ ដោយមើលឃើញ ពីកង្វល់របស់ប្រជាជនកម្ពុជា បានធ្វើឲ្យ បុរី អូរ៉ូរ៉ា ស៊ីធី ដែលបាននឹងកំពុងសាងសង់ លំនៅឋានប្រណិត ក្នុងតំបន់អភិវឌ្ឍ...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឈប់ការដាក់ពាក្យសុំប័ណ្ណបៃតង និងសញ្ជាតិអាមេរិកសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ១៩ ដែលបានចុះបញ្ជីក្នុងការហាមឃាត់ការធ្វើដំណើរកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times។ ថ្មីៗនេះ សេវាពលរដ្ឋ...
បរទេស៖ ដំណើរការខុសប្រក្រតីនៃខ្សែថាមពលក្រោមសមុទ្របានបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងយូរ ដែលបានធ្វើឱ្យជីវិតប្រចាំថ្ងៃនៅលើកោះ Phu Quoc របស់វៀតណាម បង្ខំឱ្យសណ្ឋាគារដំណើរការម៉ាស៊ីនភ្លើងមិនឈប់ ដែលធ្វើឱ្យការចំណាយកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥...
វ៉ាស៊ីនតោន ៖ សេវាពលរដ្ឋ និងអន្តោប្រវេសន៍ សហរដ្ឋអាមេរិក (USCIS) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពិនិត្យឡើងវិញ នូវអ្នកកាន់ប័ណ្ណបៃតង (green card)ពី “ប្រទេសដែលមាន ការព្រួយបារម្ភ” ចំនួន...
បាត់ដំបង ៖ សិស្សសាលាម្នាក់ រៀននៅអនុវិទ្យាល័យមោងឫស្សី បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេលចេញពីសាលា ជូនមិត្តភក្តិទៅផ្ទះ ហើយត្រឡប់វិញ ក៏ជួបនូវឧបទ្ទហេតុ ដ៏អាក្រក់នេះ ។ បើតាមរបាយកាណ៍បឋម បានឱ្យដឹងថា...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្កោលទោសការវាយប្រហារថ្មីៗនេះរបស់អ៊ុយក្រែនលើនាវាដឹកប្រេងពីរគ្រឿង និងកំពង់ផែមួយនៅសមុទ្រខ្មៅ ដោយថ្កោលទោសអ្នកដែលបានគ្រោងទុក និងអនុវត្តការវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួង លោកស្រី Zakharova បានឲ្យដឹងថា...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានលើកឡើងថា ករណីផ្ទុះមីនជនជាតិចិនម្នាក់ ធ្វើឱ្យនឹកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលទាហ៊ានថៃបានដឹកជនភៀសខ្លួនកម្ពុជា យកចាក់ចោលនៅតំបន់ភ្នំខ្មោច ។ តាមរយៈសំណែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យម្ចាស់រថយន្ដមួយគ្រឿង ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដរបស់ខ្លួន បង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរដទៃទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែធ្នូ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Hindustan Times (HT) បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រសួងការពារជាតិ ឥណ្ឌា កំពុងស្វែងរកទិញមីស៊ីល ចំនួន៣០០គ្រាប់ទៀតគឺ...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា ការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជា នឹងទទួលបានសមិទ្ធផល កាន់តែច្រើន នៅក្នុង«ឆ្នាំទេសចរណ៍ចិន-កម្ពុជា»។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)បានលេចវត្តមានជាថ្មី ហើយនៅលើផ្ទៃទន្លេ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
