ភ្នំពេញ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះ នារសៀលថ្ងៃទីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញញចូលរួមក្នុងពិធី បើ កជាផ្លូវការកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥(35th ASEAN Summit Plenary) ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផេក ស្ថិតក្នុងខេត្តនុនថាក់បូរី ព្រះរាជាណាចក្រថៃ។ នេះបេីយោងតាម AKP ។ នៅក្នុងពិធីបើក ជាផ្លូវការ នៃកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥ នេះមានការយាង និងអញ្ជើញចូលរួមពី ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន រួមមានព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំងអគ្គលេខាធិការអាស៊ាន ដែលត្រូវបានទទួល ការស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពីសណាក់ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ ។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលពេញអង្គរបស់ខ្លួន ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលទាំងអស់ បានកត់សម្គាល់ដោយការពេញចិត្តចំពោះការងារដែលបានបំពេញក្នុង ការអនុវត្ត សេចក្តីប្រកាស ចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពជាដៃគូសម្រាប់ចីរភាព។ ជាមួយគ្នានេះមេដឹកនាំ អាស៊ានបានកត់សម្គាល់សារជាថ្មី អំពីគោលបំណង ក្នុងការឆ្ពោះទៅសម្រេចបាន អាស៊ាន ប្រ កបដោយចីរភាព តាមរយ:ការបង្កើនសន្តិសុខប្រកបដោយចីរភាព ការលើកកម្ពស់ ការតភ្ជាប់ក្នុងតំបន់អាស៊ានប្រកបដោយភាពរលូន ដែលភ្ជាប់អាស៊ានទៅកាន់ពិភពលោក និងបន្តឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើនតម្លៃយុទ្ធសាស្រ្តរបស់អាស៊ាន និងនាំមកនូវ ស្ថិរ ភាពនិងវិបុលភាពក្នុងតំបន់។ កិច្ចប្រជុំកំពូលពេញអង្គនេះដែរ មេដឹកនាំទាំងអស់ បានលើក ទឹកចិត្តឱ្យមានការប្រើប្រាស់យ៉ាងពេញលេញនូវបច្ចេកវិទ្យាទំនើប ដែលជាលទ្ធផល នៃ បដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ាន ក្នុងការដោះស្រាយការផ្លាស់ប្តូរដែលកើនឡើងជាលំដាប់ និងបញ្ហាស្មុគស្មាញនានាក្នុងតំបន់ និងពិភពលោក។ មេដឹកនាំអាស៊ានបានសម្ដែងនូវ សេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញនូវ វឌ្ឍនភាពប្រកបដោ យចីរភាព ក្នុងការអនុវត្តផែនការលម្អិត នៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥ និងបានលើកទឹកចិត្តដល់អង្គភាពនៃវិស័យពាក់ព័ន្ធនានា ឱ្យបន្ត កិច្ចការរបស់ខ្លួន ក្នុងការ ដោះស្រាយបន្ទាត់សកម្មភាពដែលនៅសេសសល់ ខណ:ពេលរក្សា សន្ទុះក្នុងការចាត់វិធានការបន្ថែមទៀត ចំពោះបន្ទាត់សកម្មភាពដែលបានអនុវត្តន៍រួចហើយ។ មេដឹកនាំអាស៊ានក៏បានទន្ទឹងរង់ចាំ នូវការត្រួតពិនិត្យឡើងវិញពាក់កណ្តាល អាណត្តិនៃផែន ការលម្អិតខាងលើ ដែល គ្រោងនឹងចាប់ផ្តើម នៅឆ្នាំ២០២០។ មេដឹកនាំអាស៊ានក៏បានបញ្ជាក់ ជាថ្មីនូវសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍(TAC) ជាក្រមប្រតិបត្តិដ៏សំខាន់មួយ ក្នុងការគ្រប់គ្រង ទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះ ដើម្បី រក្សាសន្តិភាព និងស្ថិរភាព ក្នុងតំបន់ ពិសេសទៅទៀតនោះ មេដឹកនាំអាស៊ាន បានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់បន្ថែមទៀត នូវ គោ លការណ៍នានាដូចមានចែងក្នុង TAC ឱ្យកាន់តែទូលំ ទូលាយនៅក្នុងតំបន់ និងបានសង្កត់ធ្ងន់ អំពីសារ:សំខាន់ នៃរដ្ឋជាភាគីទាំងអស់ (High Contrac ting Parties) ក្នុងការបំពេញកាតព្វកិច្ច របស់ខ្លួនក្រោមសន្ធិសញ្ញានេះ។ លើសពីនេះ ទៀតមេដឹកនាំ អាស៊ាន ក៏បានស្វាគមន៍ចំពោះការចូលជា សមាជិក TAC របស់ប្រទេសប៉េរ៉ូ បារ៉ែន និងអាល្លឺម៉ង់នៅឆ្នាំ២០១៩នេះ ហើយទន្ទឹងរង់ចាំការចូល ជាផ្លូវការរបស់អាហ្រ្វិកខាងត្បូង។ មេដឹកនាំអាស៊ាន ក៏បានកត់សម្គាល់ ពីការបំពេញដោយ ជោគជ័យ នូវបេសកកម្មស្វែង រកការពិតរបស់សហគមន៍នយោបាយ-សន្តិសុខ អាស៊ាន នៅប្រទេស ទីម័រឡេស្តេ កាលពីថ្ងៃ ទី៤-៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយលើកទឹកចិត្តឱ្យសសរស្តម្ភ នៃ សហគមន៍សេដ្ឋកិច្ច និង សហគមន៍សង្គម-វប្បធម៌អាស៊ាន ជំរុញឱ្យមានបេសកកម្ម ស្វែង រកការពិតពីសហគមន៍របស់ ខ្លួនឱ្យបានឆាប់រហ័ស។ មេដឹកនាំអាសាន ក៏បាន អរគុណចំពោះ ឆន្ទ: នយោបាយ ដ៏រឹងមាំ របស់ទីម័រឡេស្តេ ក្នុងការចូលជាសមាជិកអាស៊ាន ហើយបាន បញ្ជាក់ពី ការប្តេជ្ញាចិត្តថ្មីក្នុង ការគាំទ្រការអភិវឌ្ឍទីម័រឡេស្តេ តាមរយ:ជំនួយកសាងសមត្ថភាព ទាំង ក្នុ ងក្របខ័ណ្ឌទ្វេភាគី និងតំបន់។ មេដឹកនាំអាស៊ាន ក៏បានទទួលស្គាល់ការជឿនលឿន ជាលំដាប់ និងប្រភេទនៃការ គំរាមកំហែងឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណែត ក្នុងការធានាឱ្យបាននូវ លំហអ៊ីនធើណែតមួយ ប្រកបដោយភាពបើកចំហ សុវត្ថិភាព ស្ថិរភាព អាចប្រើប្រាស់បាន និង ប្រកបដោយភាពធន់ រឹងមាំដើម្បីគាំទ្រដល់សេដ្ឋកិច្ច ឌីជីថលអាស៊ាន។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលពេញអង្គ អាស៊ា នថា អាស៊ាននៅមានសក្តានុពល ច្រើនក្នុងការលើកកម្ពស់កំណើន សេដ្ឋកិច្ចប្រកប ដោយភាពរឹងមាំ តាមរយ:ការជំរុញពាណិជ្ជកម្មផ្ទៃក្នុងសំដៅបង្កើនខ្សែសង្វាក់ផលិតកម្មតំបន់ និងលើកកម្ពស់ ផលិតភាពសេដ្ឋកិច្ច។ សម្ដេចតេជោបានបន្ថែមថា ដើម្បីគោលដៅនេះ អាស៊ាន ចាំបាច់ ត្រូវផ្តោតអាទិភាពទៅលើ ការបន្តដោះស្រាយបញ្ហារបាំងមិនមែនពន្ធ និងការបង្កើនកិច្ចប្រឹង ប្រែងសម្រួលពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវគោលដៅសំខាន់ពីរ គឺការកាត់បន្ថយ ចំណាយ ប្រតិបត្តិការពាណិជ្ជកម្ម ១០ ភាគរយ នៅឆ្នាំ២០២០ និងការបង្កើនពាណិជ្ជកម្ម អាស៊ានទ្វេដងនៅឆ្នាំ២០២៥៕
ម៉ានីល៖ កាលពីថ្ងៃសៅរ៍ វិមានប្រធានាធិបតី Malacañang បានបង្ហាញអំពីរូបភាព ក្លែងបន្លំ នៃការផ្សាយដែលបានសន្មត់ថា ជាព្រះរាជបញ្ជារបស់ព្រះមហាក្សត្រថៃ ទៅកាន់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុង បាងកក ដោយនិយាយថា ការបញ្ចេញរូបភាពដែលមានគំនិតអាក្រក់នេះគឺដើម្បី បំបាក់មុខមេដឹកនាំ ហ្វីលីពីន។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា...
ភ្នំពេញ៖ លោក ពេជ សោភ័ន មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា ផលិភាពការងារ គឺជាកាធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព ។ ថ្លែងក្នុងពិធីបើកសន្និសីទស្តីពី “យុទ្ធសាស្ត្រផលិតភាពសម្រាប់កម្ពុជា-ការត្រួស ត្រាយផ្លូវស ម្រាប់ការប្រកួតប្រជែងជាសកល” ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ លោក ពេជ សោភ័ន បានលើកឡើងថាសន្និសីទនេះ ត្រូវបានធ្វើឡើងទន្ទឹមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយ ពិព័រណ៍ការងារ រយៈពេល២ថ្ងៃដើម្បីបង្កើត ឱ្យមានឥទ្ធិពល និងផលប្រយោជន៍ជាអតិបរមាដល់អ្នកចូលរួមនេះ គឺផ្តោតលើការចែករំលែកចំ ណេះដឹង ឯកទេស បទពិសោធន៍នៃការអនុវត្តជោគជ័យ ដើម្បីចូលរួមចំណែកជាមួយការ ខិតខំរបស់កម្ពុជាក្នុងការបណ្តុះផ្នត់គំនិត ឥរិយាបថ និងវប្បធម៌ក្នុងការលើកកម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលជាកត្តាចាំបាច់សម្រាប់ជំរុញភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការកែលម្អគុណភាពការងារនិងជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាត្រៀមលក្ខណៈ សម្រាប់ទាញយកសក្តានុពល និងជំនះហានិភ័យនៃការងារនាពេលអនាគត ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន និងសុខដុមរមនា”។ លោកបញ្ជាក់ថា «ផលិតភាពគឺជាការ ធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព មិនធ្វើការកាន់តែលំបាកទេ។ លើសពីនេះយើងត្រូវចាប់ផ្តើមពីខ្លួនយើង ម្នាក់ៗក្នុងការផ្លាស់ប្តូរឥរិយាបទមិនល្អ ឬទម្លាប់អាក្រក់ចេញ ការប្រើប្រាស់ទស្សនបែប វិជ្ជមាននៅកន្លែងធ្វើការ»។ ដើម្បីលើកកម្ពស់ផលិតភាព បានផ្តល់អនុសាសន៍បីចំណុចគឺ៖១.លើកទឹកចិត្តដល់បុគ្គលិកឲ្យចូលរួម លក្ខខណ្ឌការងារល្អ, ២.ការចូលរួមដោយសកម្ម ដោយអ្នកគ្រប់គ្រង។ ៣.ត្រូវប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើការកាន់តែឆ្លាតវៃ។ គួរបញ្ជាក់ផងដែរថា សន្និសីទនេះ ត្រូវបានសហការរៀបចំឡើងដោយទីភ្នាក់ ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោយការឧបត្ថម្ភគាំទ្រពី កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងអង្គការអន្តរជាតិខាងការងារ (ILO)។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលរួមបញ្ចូលគ្នានូវដំណោះស្រាយ គ្រប់ជ្រុងជ្រោយ សំដៅជំរុញការកែប្រែ រចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិពីការ ពឹងផ្អែកលើកំណើនជំរុញដោយ កត្តាផលិតកម្មទៅពឹងផ្អែកលើ ផលិតភាពនិងការបង្កើតតម្លៃបន្ថែម សំដៅពង្រឹងភាពប្រកួតប្រជែង បន្តធានាបានកំណើនខ្ពស់ បង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូល ប្រកបដោយស្ថិរភាពនិងបរិយាប័ន្ន និងឈានទៅសម្រេចបាននូវក្តីប្រាថ្នាក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕ ដោយ៖ ស សំណាង
បរទេស៖ កាលពីសប្តាហ៍មុនបន្ទាប់ពីប្រធានាធិបតី អាមេរិកបានធ្វើសេចក្តីថ្លែងការណ៍ ម្តងហើយម្តងទៀតអំពីសារៈរសំខាន់ នៃការធានាប្រេងនៅប្រទេសស៊ីរី, យោធារុស្ស៊ី បានបញ្ចេញ ផ្កាយរណបស៊ើបការណ៍ ស្តីពីផែនការរត់ពន្ធប្រេង ដែលគាំទ្រដោយ មន្ទីរបញ្ចកោណ និង CIA ដោយខុសច្បាប់ ដែលក្រសួងការពារជាតិ បានពណ៌នាថា មិនមែនជាការលួចប្លន់ របស់អន្តរជាតិនោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ រដ្ឋាភិបាលបានប្រកាសថា នឹងមិនត្រូវបានអនុញ្ញាត ឱ្យដំណើរការរុករកប្រេង និងឧស្ម័ននៅក្នុងប្រទេសអង់គ្លេសទេ បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសពីរបាយការណ៍ ទាក់ទងនឹងគ្រោះរញ្ជួយដី ។ ក្រុមរដ្ឋមន្រ្តីបានធ្វើការសម្រេចចិត្ត បន្ទាប់ពីមានរបាយការណ៍ ដែលចេញផ្សាយដោយ អាជ្ញាធរប្រេង និងឧស្ម័ន ហៅកាត់ថា (OGA) ដែលបានសន្និដ្ឋានថា...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦,១រ៉ិចទ័រ បានវាយប្រហារនៅ ចម្ងាយ១២៥គីឡូម៉ែត្រ នៃភាគឦសាននៃដែនកោះ Visokoi Island, South Georgia និង South Sandwich Islands...
កំពង់ចាម ÷ ទីវត្តអារាម គឺជាកន្លែងអប់រំផ្លូវចិត្ តនិងផ្ដល់ឱវាទអោយប្រជាពលរដ្ឋ ធ្វើអំពើល្អ និងចូលរួមអភិវឌ្ឍប្រទេសជាតិដោយអហិង្សា ។ នេះជាការលើកឡើង របស់លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្នុងឱកាស សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងពិធីបុណ្យកឋិន ទាន នៅវត្តចំការអណ្ដូង ស្ថិតក្នុងឃុំចំកាអណ្ដូង ស្រុកចំការលើ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃ បានអំពាវនាវដល់សមាជិក អាស៊ានទាំងអស់ ឱ្យធ្វើសមាហរណកម្មអាស៊ាន៤.០ រួមជាមួយគោលនយោបាយថៃ ៤.០ ដើម្បីជំរុញការតភ្ជាប់ឌីជីថល នៅក្នុងតំបន់នេះ ។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានលើកទី១៨ (ABIS) ឆ្នាំ២០១៩ ស្តីពីការផ្តល់សិទ្ធិអំណាចអាស៊ាន៤.០...
បរទេស: ជាអត្ថបទដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលដែលក្រុមប៉ូលីសនៅតំបន់ Essexនៅថ្ងៃសុក្រទី១ខែវិច្ឆិកានេះ បានបញ្ជាក់វិញថាអ្នកស្លាប់ បាត់បង់ជីវិតនៅលើរថយន្ត ដឹកនទំនិញក្នុងតំបន់ Essex នោះគឺសុទ្ធសឹងតែជាជនជាតិ វៀតណាមទៅវិញ។ អាជា្ញធរក្នុងតំបន់បានបញ្ជាក់ថា នៅពេលនេះយើងអាចបញ្ជាក់ច្បាស់ ១០០ភាគរយ ហើយថាអ្នកដែលបានបាត់បង់ ជីវិតទាំងអស់គឺសុទ្ធសឹងតែ ជាជនជាតិ វៀតណាម ទាំងអស់ហើយភាគីខាងអង់គ្លេស កំពុងធ្វើការទាក់ទងផ្តល់ព័ត៌ មានទៅកាន់រដ្ឋាភិបាល វៀតណាមផងដែរ។ សេចក្តីប្រកាសដដែល...
វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិន ហួចេញផ្សាយនៅថ្ងៃសៅរ៍ទី២ ខែវិច្ឆិកានេះបាន ឲ្យដឹងថារដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu កាលពីថ្ងៃព្រហស្បតិ៍ ប្រធានបទសំខាន់បញ្ហា ស្ថានភាពនៅភាគខាងជើង ប្រទេសស៊ីរី។ លោក Morgan Ortagusអ្នកនាំពាក្យក្រសួង ការបរទេសបាននិយាយ...
បរទេស: អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTOបានបញ្ជាក់កាលពីថ្ងៃសុក្រ ថាប្រទេសចិនមានសិទ្ធិ ដាក់ទណ្ឌកម្មជាលក្ខណ្ឌសំណង លើការនាំចូល សហរដ្ឋអាមេរិក ដែលមានតម្លៃ ៣,៥៧៩ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំចំពោះការ ខកខាន របស់សហរដ្ឋអាមេរិក ក្នុងការដកកាតព្វកិច្ចប្រឆាំង ការបោះបង់ចោល គឺប្រមាណប្រហែល ជាពាក់កណ្តាលនៃចំនួនទឹកប្រាក់ ដែលចិនបានស្វែងរក។ ការសម្រេចចិត្តនេះ បានកើតឡើងនៅពេលដែលប្រទេសសេដ្ឋកិច្ច ធំបំផុតទាំង ២...
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២ខែវិច្ឆិកានេះបានឲ្យដឹងថា មនុស្ស៤នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងការបាញ់ ប្រហារមួយនៅឯពិធីជប់លៀង នៃពិធីបុណ្យ Halloween តំបន់ Orinda ភាគខាង ជើងរដ្ឋ California កាលពីយប់ថ្ងៃព្រហស្បតិ៍។ ប៉ូលីសក្នុងតំបន់ Orinda ដែលជាទីក្រុងមួយនៅ Contra Costa...
ភ្នំពេញ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ១នាក់ ទៅតុលាការ ករណីរំលោភទំនុកចិត្ត(ខ្ចីម៉ូតូមិត្តភក្តិមិនប្រគល់ឲ្យវិញ) ដើម្បីផ្តន្ទាទោស តាមច្បាប់។ ឈ្មោះ ជា គីបចាប ភេទប្រុស អាយុ ៤៤ឆ្នាំ ត្រូវបានជនរងគ្រោះជាមិត្តភក្តិប្តឹង កម្លាំង...
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ១០០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ 10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ លោក ឌឹម ដន ជាកសិករមួយរូប...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តឯកវចនារាម (ហៅវត្តបេងបូរី) ស្ថិតនៅឃុំព្រៃពោន ស្រុកកំពង់ត្របែកខេត្តព្រៃវែង, ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានថ្លែងថា ៩ ខែវិច្ឆិកា ចូលរួមពិសាអំបុកខ្មែរ ថែជាតិ។ លោក ម៉ាណែត ថ្លែងថា អំណោយផលនៃសុខសន្តិភាពក្នុងរយៈកាលជាង ២០ឆ្នាំកន្លងមកនេះ ដែលសម្រេចបានក្រោមនយោបាយឈ្នះ-ឈ្នះ ហើយដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំរបស់កម្ពុជា កំពុងផ្តល់ឱ្យប្រជាជនកម្ពុជា នូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកបដោយសុភមង្គល សិទ្ធសេរីភាពគ្រប់បែបយ៉ាង និងភាពសប្បាយរីករាយ ជួបជុំក្រុមគ្រួសារ ញាតិមិត្ត មានឱកាសធ្វើបុណ្យធ្វើទាន និងកសាងសមិទ្ធិផលនានារួមគ្នា ដូចដែលកំពុងប្រារព្ធពិធីសម្ពោធនាពេលនេះ ដោយមានការចូលរួមផងដែរពីសំណាក់បងប្អូនខ្មែរ មកពីសហរដ្ឋអាមេរិក ជាការបញ្ជាក់បានថា “ជាជនជាតិខ្មែរ ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក ហើយបេះដូងទៅណាមិនឆ្ងាយ ពីស្រុកកំណើតនោះទេ”។ បុត្រា ច្បងសម្តេចតេជោ ថ្លែងថា ការកសាងសមិទ្ធផល ផ្នែកពុទ្ធចក្រ ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យព្រះពុទ្ធសាសនាឱ្យរីកចម្រើន ស្ថិតស្ថេរគង់វង្ស។ ព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ សីលធម៌ គុណធម៌ ណែនាំឱ្យធ្វើបុណ្យ ចៀសវាងការប្រព្រឹត្តអំពើបាប ជាពិសេសសម្អាតចិត្តឱ្យបរិសុទ្ធ ដែលនាំមកនូវសន្តិភាពផ្លូវចិត្ត ចាកឆ្ងាយពីអំពើហឹង្សា។ កម្ពុជាជាប្រទេស មានសុខដុមនីយកម្មសាសនា ដែលគ្រប់សាសនិកទាំងអស់រស់នៅជាមួយគ្នា ប្រកបដោយសន្តិភាព។ គ្រប់សាសនាទាំងអស់ ទាំងព្រះពុទ្ធសាសនា គ្រិស្តសាសនា និងឥស្លាមសាសនាជាដើម តែងបង្រៀនមនុស្សឱ្យប្រព្រឹត្តល្អ។ លោក រំលឹកថា ការបែកបាក់និរាសព្រាត់ប្រាស់ និងការវិនាសហិនហោចគ្រប់បែបយ៉ាង នឹងកើតមាន ប្រសិនបើសន្តិភាពត្រូវបានបំផ្លិចបំផ្លាញ។ សន្តិភាព គឺជាសមិទ្ធផលដែលត្រូវបានកសាងឡើងដោយការលំបាកបំផុត ប៉ុន្តែអាចនឹងត្រូវដុតបំផ្លាញដោយងាយស្រួល។ ខ្មែរទាំងអស់គ្នា ចង់រស់នៅសុខសាន្តបន្ត ទៅមុខទៀត ដូច្នេះ កុំបំផ្លាញអ្វីៗដែលមានស្រាប់ ត្រូវរួមគ្នាបន្តកសាងជាបន្តបន្ទាប់លើមូលដ្ឋានកំពុងមាននេះ ជាពិសេស ការកសាងឱកាសសម្រាប់អ្នកជំនាន់ក្រោយ ក្នុងនោះមានឱកាសសិក្សារៀនសូត្រ ដើម្បីឱ្យពួកគេក្លាយខ្លួនជាអ្នកដឹកនាំ នាពេលអនាគត អាចចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ និងស្រុកភូមិកំណើតរបស់ខ្លួន។ លោក ម៉ាណែត បញ្ជាក់ថា អ្វីដែលសំខាន់បំផុត ក្នុងពេលនេះសម្រាប់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ គឺការឆ្លើយតបទៅនឹងតម្រូវការ ជាមូលដ្ឋានរបស់ប្រជាជន គឺសន្តិសុខ សុវត្ថិភាព សេវាសុខាភិបាល ការអប់រំ ទឹក ភ្លើង និងផ្លូវធ្វើដំណើរក៏ដូចជាតម្រូវការថ្មីៗថែមទៀត ដែលចេះតែកើនឡើងរហូត ស្របតាមការវិវឌ្ឍនៃសង្គមជាតិ។ បើតាម លោក ម៉ាណែត៖ គ្មានការងារណា ដែលល្អឥតខ្ចោះនោះទេ ដូច្នេះមានតែការខិតខំប្រឹងប្រែងបន្ត ដោះស្រាយជាប្រចាំនូវរាល់ការខ្វះខាត និងបញ្ហាអវិជ្ជមាន ទើបធានាបាននូវប្រសិទ្ធភាព និងនិរន្តភាពនៃការអភិវឌ្ឍប្រទេស ដែលនេះគឺយុទ្ធសាស្ត្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី។ លោក បញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកអាយុជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា និងបម្រើប្រជាជន នៅក្នុងគ្រប់កាលៈទេសៈ ដែលខុសពីអ្នកនយោបាយមួយចំនួន បានយកជោគវាសនាប្រទេសជាតិ និងអាយុជីវិតប្រជាជន ជាល្បែងក្នុងនយោបាយ...
នៅរាត្រីថ្ងៃអាទិត្យទី៣ ខែវិច្ឆិកានេះ កម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក X Factor Cambodia នាំមកជូនផ្តាច់មុខដំបូងគេបង្អស់ ដោយភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) នឹងចូលមកដល់ សប្តាហ៍ចុងក្រោយ គឺវគ្គផ្តាច់ព្រ័ត្រ។ នៅវគ្គផ្តាច់ព្រ័ត្រនេះ មានតែបេក្ខជន ត្រឹមតែ៤រូបប៉ុណ្ណោះ ដែលអាចបញ្ចេញសមត្ថភាព នៅលើឆាកបាន ហើយក៏មានតែបេក្ខជន ១រូបប៉ុណ្ណោះ ដែលជាអ្នកលើកពាន...
ភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកថ្មនិងរថយន្ត ដឹកប្រេងឥន្ធនៈតេលា បណ្ដាលឱ្យប្រេងរាប់ម៉ឺនរៀល បានហូរចេញពាសពេញផ្លូវ រីឯប្រជាពលរដ្ឋបាននាំគ្នា ដណ្ដើមត្រង់ប្រេងទុកប្រើប្រាស់ ដោយពុំខ្លាចគ្រោះថ្នាក់អ្វីសោះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេ១៧១+១៧២ ភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តដឹកប្រេងតេលា...
ភ្នំពេញ៖ បុរសម្នាក់ដែលមានឈ្មោះថា គាត ប៉ាន់ណា អាយុ២៩ឆ្នាំ កម្ពស់ ១.៧៥ម៉ែត្រ មានស្រុកកំណើតនៅភូមិព្រែកចេក ឃុំកោះតូច ស្រុកកំពត ខេត្តកំពត ជាបុគ្គលិកធ្វើការនៅក្នុងរោងចក្រស្រោមដៃមួយ នៅម្ដុំក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងមានផ្ទះស្នាក់នៅក្បែរកន្លែងការងារនោះដែរ បានបាត់ខ្លួនជាង ១០ថ្ងៃមកហេីយ ។ តាមរយៈសារបង្ហោះ នៅលើគណនីហ្វេសប៊ុកឈ្មោះ Som Netdara ដែលត្រូវជាប្អូនប្រុស...
ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នី ជាក្រុមហ៊ុន វេរលុយដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានពង្រីកខ្លួនយ៉ាងឆាប់រហ័ស នៅក្នុងរយៈពេលជាង ៤ឆ្នាំ តែប៉ុណ្ណោះ ដោយសារសន្ទុះយ៉ាងឆាប់រហ័ស នៃភាពរីកចម្រើនឥតឈប់ ឈរក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា ទទួលបានការគាំទ្រ ពីអតិតថិជនយ៉ាងច្រើន នេះក៏បានបង្ហាញពីសមត្ថភាព របស់បុគ្គលិកនៅក្រុមហ៊ុន ទ្រូម៉ាន់នីផងដែរ។ ដោយសារតែការរីកចំរើន និងពង្រីក បន្ថែមរបស់ក្រុមហ៊ុន បានប្រកាសជ្រើសរើសជាង...
ភ្នំពេញ៖ ពិធីប្រណាំងទូកនៅខេត្តកំពង់ស្ពឺ ដែលប្រារព្ធធ្វើឡើងនៅស្របតាមបណ្ដោយនៃដងស្ទឹងព្រែកត្នោត មុខសួនច្បារ សម្ដេចព្រះសង្ឃរាជ ជួន ណាត នៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈនេះបាននិងកំពុងចាប់ផ្ដើមហើយ ។ បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ក៏មានការរៀបចំការប្រកួតប្រដាល់គុណខ្មែរ-អន្តរជាតិ ការប្រគុំតន្ត្រី ការតាំងពិព័រណ៍ និងការបាញ់កាំជ្រួចដ៏អស្ចារ្យផងដែរ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំភ្លេចចូលរួមកំសាន្ត អោយបានច្រើនកុះករ ៕
ភ្នំពេញ៖ ទីបំផុតទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានសម្រេចយកទឹកដីថៃ ជាកន្លែងឈរជើង ដើម្បីចូលមកស្រុកខ្មែរវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់អតីតគណបក្សសង្គ្រោះជាតិ។ យោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី២ វិច្ឆិកា បានឲ្យដឹងថា ថ្កោលទោសយ៉ាងដាច់អហង្ការ ក្នុងការ ប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា...
នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ជាថ្ងៃកំណត់នៃការប្រកាស វិលចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើការផ្សព្វផ្សាយវីដេអូផ្លូវការ មួយក្រោមចំណងជើងថា«ភ្ញាក់រលឹកសារភាពកំហុសជាគុណសម្បត្តិ ដ៏ប្រពៃដើម្បីការពារជាតិ សាសនាព្រះមហាក្សត្រ»។ តាមរយៈវីដេអូ ដែលមានរយៈពេល ១៧នាទីនេះ បានបង្ហាញនូវចម្លើយសារភាព របស់អតីតថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ជាច្រើនដែលប្រកាសឈប់គាំទ្រ...
Jamaica ៖ប៉ូលីសបានបង្ហើបឲ្យដឹងថា សមាជិកម្នាក់នៃក្រុមបាល់ទាត់ ជម្រើសជាតិស្ត្រីរបស់ Jamaica ត្រូវបានគេចាក់សម្លាប់ បន្ទាប់ពីនាងមានជម្លោះ តាមទូរស័ព្ទដៃ ជាមួយជនសង្ស័យជាស្ត្រី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នាង Tarania Clarke អាយុ ២០ ឆ្នាំជាខ្សែបម្រើរបស់ក្លឹប Jamaica ឈ្មោះថា Waterhouse ត្រូវបានគេចាប់មួយកាំបិត នៅពេលដែលកំពុងប្រយុទ្ធ...
ក្រុងហុងកុងៈក្រុមហ៊ុន Alibaba Group Holding Ltd កំពុងសម្លឹងមើលការចុះបញ្ជី នៅទីក្រុងហុងកុង នៅដើមខែវិច្ឆិកា ដើម្បីរៃអង្គាសប្រាក់បាន រហូតដល់១៥ ពាន់លានដុល្លារ បន្ទាប់ពីភាពចលាចលផ្នែកនយោបាយ បានធ្វើឲ្យកកស្ទុះនៅដើមឆ្នាំ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ការចុះបញ្ជីរបស់ក្រុមហ៊ុន Alibaba នឹងជំរុញឋានៈ របស់ហុងកុងជាមជ្ឈមណ្ឌល ទីផ្សារមូលធនដ៏ធំមួយ បន្ទាប់ពីទទួលបាន ចំណាត់ថ្នាក់ពិភពលោកនៅឆ្នាំ២០១៨...
ភ្នំពេញ: យុវជនដែលតែងតែ ប្រើប្រាស់ថ្នាំញៀនជាប្រចាំ នៅពេលបែកថ្នាំ ក៏បានយកកាំបិតចាក់សម្លាប់ខ្លួនឯង តែសំណាងល្អ ជនរងគ្រោះមិនរងរបួស ដល់អាយុជីវិតនោះទេ ត្រូវបានក្រុមអ្នកជំនាញ ជួយសង្គ្រោះទាន់ពេល ។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតនៅមុខកាស៊ីណូមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត។ ជនរងគ្រោះនៅមិនទាន់ ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយក្រុមគ្រូពេទ្យ កំពុងជួយសង្គ្រោះដកកូនកាំបិត ដែលជាប់នឹងពោះជនរងគ្រោះ នោះចេញ៕
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្ដែងការជឿជាក់ យ៉ាងមុតមាំថា ផលិតផល”មីជាតិ” នឹងទទួលបានការគាំទ្រ ច្រើនពីប្រជាជនកម្ពុជា ព្រោះផលិតផលនេះពិតជាសមស្របចំពោះប្រជាជនទូទៅគ្រប់កម្រិត ទាំងជីវភាពទាប មធ្យម និងខ្ពស់ ដែលអាចបរិភោគសឹងគ្រប់ពេលវេលា មិនថាព្រឹក ថ្ងៃ ល្ងាច ឬយប់នោះឡើយ ។...
ភ្នំពេញ ៖ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្វពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជូនដល់សិស្សប៊ែលធី ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ ជំនាន់ទី១៤ ចំនួន១១០៩ នាក់ នៅសាលសហសិក្សា នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ (ទួលស្លែង)...
ណាសា៖ កែវយឺត Hubble របស់អង្គការណាសាបានប្រទះឃើញមុខមាត់បែបចក្ខុ នៅក្នុងជម្រៅអវកាសនៅនៅចំពេលថ្ងៃបុណ្យHalloween បន្ទាប់ពីអង្គការណាសាបានបញ្ចេញ រូបភាពមួយបង្ហាញពីកាឡាក់ស៊ី២ ដែលបុកទង្គិចគ្នាទៅវិញទៅមក ក្នុងចម្ងាយ៧០៤ លានឆ្នាំពន្លឺនេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ រង្វង់នៃការបង្កើតផ្កាយ ខ្លាំងមានរាងដូចច្រមុះ និងផ្ទៃមុខ រីឯភ្នែកដែលមានសកម្មភាព ស្រឡាំងកាំងគឺជាកាឡាក់ស៊ីទាំង២កំពុងបុកគ្នា។ រង្វង់នេះនឹងមានអាយុកាល១០០ លានឆ្នាំ ហើយកាឡាក់ស៊ីនឹង បញ្ចូលគ្នាទាំងស្រុងក្នុងរយៈពេល ប្រហែលមួយទៅ២ពាន់លានឆ្នាំ។ ព្រឹត្តិការណ៍នៃកាឡាក់ស៊ីបុកគ្នា គឺកម្រមានណាស់ ហើយមានតែ២-៣រយប៉ុណ្ណោះ ដែលបានកើតឡើងនៅក្នុងសង្កាត់លោហធាតុរបស់យើង។ ក្នុងការឲ្យរឿងនេះកើតឡើងកាឡាក់ស៊ីត្រូវតែ បុកគ្នាតាមរបៀបត្រឹមត្រូវ ដើម្បីឲ្យជារង្វង់មួយបង្កើតបាន។ ទោះជាយ៉ាងណាក៏ដោយ ការប៉ះទង្គិចគ្នារវាងកាឡាក់ស៊ី គឺជារឿងធម្មតា ប៉ុន្តែភាគច្រើនមិនដូចអ្វីដែល បានបង្កើតមុខមាត់បែបចង្វាក់។ ការគាំងបានទាញ និងពង្រីកឌីសរបស់កាឡាក់ស៊ីធូលី និងផ្កាយនៅខាងក្រៅបង្កើតជារង្វង់នៃ ការបង្កើតផ្កាយយ៉ាងខ្លាំងដែលបង្ហាញពីលក្ខណៈពិសេសនៃ ‘ច្រមុះ’ និង ‘មុខ’ នៃប្រព័ន្ធ។ ESA បានចែករម្លែកនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ទីតាំងរួមគ្នានៃផ្នែកកណ្តាល នៃផ្កាយដែលមានរាងដូច ផ្កាយកាឡាក់ស៊ីដែលយើង ឃើញនៅទីនេះក៏មិនធម្មតាដែរ។ ដោយសារប៉ោងដែលបង្កើតជា ‘ភ្នែក’ ហាក់ដូចជាមានទំហំដូចគ្នាយើងអាចប្រាកដថា កាឡាក់ស៊ីទាំងពីរដែលជាប់ទាក់ទងនឹងការធ្លាក់នេះមានទំហំស្មើគ្នា ។ នេះខុសគ្នាពីការប៉ះទង្គិចគ្នា ជាទូទៅដែលកាឡាក់ស៊ីតូចៗត្រូវបានទាញយកដោយអ្នកជិតខាងធំ ៗ ។ ប្រព័ន្ធកាឡាក់ស៊ីត្រូវបានគេដាក់ឈ្មោះថា Arp-Madore ២០២៦-៤២៤ (AM ២០២៦-៤២៤) នៅក្នុងកាតាឡុក Arp-Madore នៃកាឡាក់ស៊ីខាងត្បូង និងសមាគម៕ ដោយ៖ លី ភីលីព
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
