ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់ អំពីរដូវបិទនេសាទ សម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផល បានកំណត់អំពីការបិទនេសាទ មានដូចជា៖ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់...
កំពង់ស្ពឺ ៖ ក្រោមការសម្របសម្រួល នីតិវិធីពីលោក ទិន សុចិត្ត្តា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះបង្ក្រាបទីតាំងប្រើប្រាស់ ចែកចាយ នូសារធាតុញៀន កែច្នៃ និងទទួលផល ចោរកម្ម២ ទីតាំងផ្សេងគ្នាក្នុង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៤ ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់រ៉ុក្កែតទៅកាន់ទីក្រុង Tel Aviv ដែលជាការវាយប្រហារលើកដំបូងរបស់ខ្លួនទៅលើទីក្រុងអ៊ីស្រាអែលក្នុងរយៈពេលជិត៤ខែកន្លងមកនេះ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ពីឧបទ្ទវហេតុនេះ ដោយបានចែករំលែករូបភាពនៃមីស៊ីលទាំងនោះផងដែរហើយយោធាបាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចជាច្រើនគ្រាប់ក្នុងចំណោមគ្រាប់ទាំងប្រាំបីដែលចូលមកដោយមិនផ្តល់ចំនួនពិតប្រាកដ។ ខ្សែវីដេអូដែលផ្សព្វផ្សាយតាមអ៊ីនធឺណិតបង្ហាញថា ការវាយប្រហារបានធ្វើឱ្យខូចខាតតែបន្តិចបន្តួចនៅលើដីក្នុងតំបន់ Tel Aviv ។ យ៉ាងហោចណាស់ផ្ទះលំនៅឋានមួយត្រូវបានវាយប្រហារដោយកំទេចកំទី ហើយរណ្ដៅធំមួយត្រូវបានទុកចោលនៅក្នុងតំបន់បើកចំហ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា រាល់ការវាយប្រហាររបស់អាមេរិក លើគោលដៅរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន នឹងបង្កជាសង្គ្រាមលោកដោយស្វ័យប្រវត្តិ។ មន្ត្រីជាន់ខ្ពស់រូបនេះ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានធ្វើការកត់សម្គាល់ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន បានគម្រាមធ្វើការវាយប្រហារបែបនេះ ប្រសិនបើរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។ នៅក្នុងការបង្ហោះនៅលើ...
បរទេស៖ អតីតមន្ត្រី CIA និងជាអ្នកជំនាញភាសាកិច្ចសន្យាសម្រាប់ FBI ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឱ្យប្រទេសចិនយ៉ាងហោចណាស់មួយទសវត្សរ៍ គឺបានសារភាពកំហុសកាលពីថ្ងៃសុក្រនៅក្នុងបន្ទប់តុលាការសហព័ន្ធក្នុងទីក្រុង Honolulu ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Alexander Yuk Ching Ma អាយុ ៧២...
ភ្នំពេញ ៖ លោក ប្រាជ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃថា បរិយាកាសទូទៅជុំវិញ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ។ ការបោះឆ្នោតនេះ បើតាមតួលេខបណ្តោះអាសន្ន នៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបានបង្ហាញថា «អ្នកបានទៅបោះឆ្នោតសរុបមានចំនួន ១១.៥៩៨នាក់...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានប្រកាសថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ តាមតួលេខបណ្តោះអាសន្ន អ្នកបានទៅបោះឆ្នោតសរុបមានចំនួន ១១.៥៩៨នាក់ ស្មើនឹង ៩៩,៧៩% (ភាគរយ) នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួនសរុប ១១.៦២២នាក់៕
សម្ដេចតេជោ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា សហការជាមួយវៀតណាម វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណនhttps://dap-news.com/?p=416457 មួយសប្តាហ៍ មន្ត្រីបន្តផ្ដល់ អត្តសញ្ញាណប័ណ្ណជាង ៨ពាន់សន្លឹកទៀត ដល់ពលរដ្ឋដោយឥតគិតថ្លៃhttps://dap-news.com/?p=416519 សម្តេចធិបតី ៖ លោក ស៊ុន ចន្ធី មកពីមួលបង្កាច់រាជរដ្ឋាភិបាល ពីការចែកប័ណ្ណក្រីក្រ ដើម្បីចំណេញ នយោបាយខ្លួន ទើបចាប់ខ្លួនhttps://dap-news.com/?p=417144 Update: តុលាការធម្មនុញ្ញ...
រដ្ឋបាលអាមេរិក បញ្ជូនអាវុធគិតជាប្រាក់ជាង ១ពាន់លានដុល្លារបន្ថែមទៀត ទៅឱ្យអ៊ីស្រាអែលhttps://dap-news.com/?p=415435 យន្តហោះដឹកអ្នកដំណើរ ចេញពីឥណ្ឌូនេស៊ី បង្ខំចិត្តចុះចតបន្ទាន់ ក្រោយមានភ្លើងឆេះម៉ាស៊ីនhttps://dap-news.com/?p=415500 ប្រធានាធិបតីថ្មី របស់កោះតៃវ៉ាន់ អំពាវនាវឱ្យប្រទេសចិន បញ្ឈប់ការគំរាមកំហែងhttps://dap-news.com/?p=416576 ប្រធានាធិបតីអ៊ីរ៉ង់ Raisi ដែលស្លាប់ដោយធ្លាក់ឧទ្ធម្ភាគចក្រ ត្រូវបានគេស្គាល់ថា ជាពេជ្ឈឃាដទីក្រុងតេហេរ៉ង់https://dap-news.com/?p=416625 ចិនសម្រេចដាក់ទណ្ឌកម្ម ប្រឆាំងទៅនឹងក្រុមហ៊ុន អ្នកផលិតអាវុធ របស់អាមេរិកhttps://dap-news.com/?p=416723 អាមេរិកថា...
កិច្ចសម្ភាសន៍ជាន់ខ្ពស់លើកនេះបាននាំមកជូនលោកអ្នកនូវកិច្ចសម្ភាសន៍ជាមួយលោក Raffarin អតីតនាយករដ្ឋមន្ត្រីបារាំង ។លោក Raffarin បានថ្លែងថា ៖ ខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង គឺជាជ័យជម្នះដ៏អស្ចារ្យសម្រាប់មេដឹកនាំដែលបានបង្កើតទំនាក់ទំនងនេះកាលពី ៦០ ឆ្នាំមុន ។ ឧត្តមសេនីយ ដឺហ្គោល និងលោកប្រធាន ម៉ៅ សេទុង បានសង្កេតច្បាស់ពីសភាពការណ៍បច្ចុប្បន្ននិងនិន្នាការប្រែប្រួល ហើយដឹងយ៉ាងច្បាស់ថា ប្រទេសចិននិងបារាំងបានដើរតួនាទីមិនអាចខ្វះបានក្នុងការរក្សាតុល្យភាពពិភពលោក...
កិច្ចសម្ភាសន៍ជាន់ខ្ពស់ លើកនេះបាននាំមកជូនលោកអ្នកអំពីកិច្ចសម្ភាសន៍ជាមួយលោក Orban នាយករដ្ឋមន្ត្រីហុងគ្រី។លោកOrban បានថ្លែងថា បញ្ហាសំខាន់បំផុតនៅអឺរ៉ុបនៅពេលនេះ គឺសង្គ្រាម គឺបញ្ហាសង្គ្រាម និងសន្តិភាព។ ចិននិងហុងគ្រី មិនដែលគាំទ្រទម្រង់ណាមួយ នៃសង្រ្គាមទេ ពីព្រោះយើងជឿថាសង្គ្រាមបង្កគ្រោះថ្នាក់ដល់ប្រជាជន ហើយសន្តិភាពគឺជាជម្រើសប្រសើរជាង ភាពសុខដុមរមនាគឺជាជម្រើសប្រសើរជាង ហើយកិច្ចសហប្រតិបត្តិការគឺជាជម្រើសប្រសើរជាង។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងពីផែនការសន្តិភាពកាលពីប៉ុន្មានខែមុន ។ ទីពីរគឺវិស័យសេដ្ឋកិច្ច។...
បរទេស៖ មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin នឹងជួបសមភាគីចិន បន្ទាប់ពីទីក្រុងប៉េកាំងបានអនុវត្តល្បែងសង្គ្រាមជុំវិញកោះតៃវ៉ាន់ ជាសញ្ញាមួយដល់មេដឹកនាំថ្មីរបស់លទ្ធិប្រជាធិបតេយ្យដែលគាំទ្រដោយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ទីរបញ្ចកោណបាននិយាយថា លោក Austin នឹងជួបជាមួយឧត្តមនាវីឯកចិន Dong Jun នៅពេលដែលពួកគេចូលរួមក្នុងកិច្ចសន្ទនា...
បរទេស៖ ក្រុមគ្រួសាររបស់ទាហានអាមេរិកដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះ V-22 Osprey នៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ ២០២២ បានប្តឹងក្រុមហ៊ុន Boeing, Bell Textron, និង Rolls-Royce ដោយចោទក្រុមហ៊ុនទាំងនោះពីបទលាក់បាំង និងបរាជ័យក្នុងការដោះស្រាយបញ្ហាភាពជឿជាក់ដែលគេស្គាល់នៅក្នុងយន្តហោះរបស់ពួកគេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា បណ្តឹងនៅតុលាការស្រុកសហរដ្ឋអាមេរិកសម្រាប់សង្កាត់ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ប្តឹងចោទប្រកាន់ថា...
បរទេស៖ ឧទ្ធម្ភាគចក្រមួយគ្រឿងដឹកនាយករដ្ឋមន្ត្រីប្រទេសអាមេនី គឺលោក Nikol Pashinyan បានធ្វើការចុះចតបន្ទាន់នៅតំបន់ភាគខាងជើងនៃប្រទេស, នេះបើយោងតាមការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមពីនាយករដ្ឋមន្ត្រីកាលពីថ្ងៃសៅរ៍។ ឧទ្ធម្ភាគចក្របានចុះចតនៅទីក្រុង Vanadzor ដោយគ្មានគ្រោះថ្នាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា ឧទ្ធម្ភាគចក្របានចុះចតនៅកីឡដ្ឋានក្នុងស្រុកមួយក្នុងទីក្រុង Vanadzor ដែលស្ថិតនៅចម្ងាយប្រហែល ៧០ គីឡូម៉ែត្រពីព្រំដែនរបស់ប្រទេសអាមេនីជាមួយប្រទេសជិតខាង...
ភ្នំពេញ៖ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមពលការិនីខ្មែរមកពីប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងអរគុណរាជរដ្ឋាភិបាលចំពោះការយកចិត្តទុកដាក់ និងមើលថែតាំងពីនៅអារ៉ាប៊ីសាអូឌីតរហូតមកដល់ប្រទេសកម្ពុជា ជាពិសេសបានជួបឪពុកម្ដាយ បងប្អូន និងសាច់ញាតិរបស់ពួកគាត់។ ការមកដល់របស់ពលការិនីខ្មែរទាំង ៥នាក់នេះ មិនខុសពីពលការិនីមុនៗឡើយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត។ ពលការិនី ឌឿន ភាព...
ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសចូលរួម ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និង មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យ គម្រោងជួសជុលនិងថែទាំខួបប្រឡាយរលាំងជ្រៃខាងជើង...
បរទេស៖ មន្ត្រីបាននិយាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin គ្រោងនឹងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីជួបពិភាក្សាជាមួយសមភាគីចិននៅក្នុងសន្និសីទសន្តិសុខប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលបានចេញផ្សាយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្របាននិយាយថា លោក Austin នឹងធ្វើដំណើរនៅសប្តាហ៍ក្រោយទៅកាន់ប្រទេសសិង្ហបុរី កម្ពុជា និងបារាំង។ លោកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៤...
ភ្នំពេញ ៖ ពលការិនីខ្មែរ នៅអារ៉ាប៊ីសាអូឌីត ចំនួន ៥នាក់ទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមការជួយ ជ្រោមជ្រែង ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាសេនាធិការ រួមទាំងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះទៀត បងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញ សរុបបានចំនួន៥៧នាក់។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍ (AHF) ប្រទេសកម្ពុជានៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៤បានប្រារព្វទិវាសុខភាពពេលមករដូវ ដើម្បីឲ្យសង្គមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើស្ត្រី និងក្មេងស្រី សំដៅលុបបំបាត់ការមាក់ងាយ និងការរើសអើង និងការមិនយកចិត្តទុកដាក់ ដែលធ្វើឲ្យរាំងស្ទះ ដល់ការរីកចម្រើនរបស់ក្មេងស្រី ។ ថ្លែងក្នុងទិវាសុខភាព ពេលមករដូវនិងចែកចាយសំឡីអនាម័យ និងខោទ្រនាប់ដល់ សិស្សអនុវិទ្យាល័យ សម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន ចំបក់មាស...
ភ្នំពេញ ៖ ការិយាល័យបោះឆ្នោតទាំង ២០៩ការិយាល័យ នៅទូទាំងប្រទេស បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី២៦ខែឧសភា ឆ្នាំ២០២៤នេះ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងបរិយាកាសល្អប្រសើរ មានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ...
កំពង់ស្ពឺ ៖ ការផ្សងប្រផ្នូល ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រព្រឹត្តទៅ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាទីព្រះស្រែ ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ស្រូវ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ីតាលី លោក Giancarlo Giorgetti បានប្រកាស កាលពីថ្ងៃសៅរ៍ថាកិច្ចប្រជុំ G7 នៅមិនទាន់អាចឈាន ដល់ការឯកភាពគ្នា អំពីរបៀបប្រើប្រាស់ប្រាក់ចំណូល ដែលបង្កើតដោយទ្រព្យបង្កក របស់ធនាគារកណ្តាលរុស្ស៊ី ដែលត្រូវបានឃាំងទុក នៅបរទេស ដើម្បីជួយអ៊ុយក្រែននោះទេ។ គួរឲ្យដឹងដែរថា ប្រទេសអ៊ីតាលី...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រទេសរុស្ស៊ីត្រូវតែឈាន មួយជំហានទៅមុខជានិច្ចលើស ពីសត្រូវរបស់ខ្លួន ហើយគួរតែរក្សាអត្ថប្រយោជន៍ផ្នែកបច្ចេកវិទ្យា របស់ខ្លួន ដើម្បី ធានាឲ្យបាននូវជ័យជម្នះខានតែបាន។ លោកប្រធានាធិបតីបានធ្វើការកត់ សម្គាល់នេះកាលពីថ្ងៃសៅរ៍ខណៈដែលលោកបានទៅទស្សនាទីស្នាក់ការកណ្តាលនៃសាជីវកម្មមីស៊ីល Tactical ដែលជាក្រុមហ៊ុនការពារជាតិ ដ៏ធំមួយដែលមានទីតាំងនៅខាងក្រៅ...
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យស្ដេចយាងចូលរួម ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងព្រះរាជពិធីប្រគល់ និងទទួលសម្ភារ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះក្រុមការងារ ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង។ ក្នុងឱកាសនោះ ព្រះករុណា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អធិការបតីអាល្លឺម៉ង់ Olaf Scholz បាននិយាយថា ការផ្គត់ផ្គង់មីស៊ីល Taurus រយៈចម្ងាយឆ្ងាយ ដែលអ៊ុយក្រែនបានស្នើសុំជាច្រើនខែមកនេះ បានរារាំងទីក្រុងប៊ែរឡាំង ពីការផ្គត់ផ្គង់ពួកគេ។ លោកបានអះអាងថា ការប្រើប្រាស់អាវុធ ដែលមានចម្ងាយដល់ទៅ ៥០០គីឡូម៉ែត្រ ឬប្រមាណជា៣១០ ម៉ាយ នោះគឺពិតជាធ្វើឲ្យមានការនឹង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនចាប់អារម្មណ៍ ក្នុងការស្វែងរកសន្តិភាព នៅអឺរ៉ុបទេ ហើយគ្រាន់តែអូសបន្លាយការរងទុក្ខ របស់របបលោក Vladimir Zelenskyប៉ុណ្ណោះ ។ នេះគឺជាការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានប្រាប់អ្នកសារព័ត៌មាន ដោយធ្វើអត្ថាធិប្បាយលើកញ្ចប់សព្វាវុធ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ទីរពេទ្យដែលលោក កំពុងទទួលការព្យាបាល នាយករដ្ឋមន្ត្រីស្លូវ៉ាគី បាននិយាយថា ស្ថានភាពរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico បានប្រសើរឡើងវិញហើយ ហើយ គាត់កំពុងជាសះស្បើយ ពីរបួសដោយគ្រាប់កាំភ្លើង បន្ទាប់ពីការប៉ុនប៉ង ធ្វើឃាតកាលពីដើមខែនេះ ។ F.D. មន្ទីរពេទ្យសាកលវិទ្យាល័យ Roosevelt នៅ...
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៩០ឆ្នាំ ឈានចូល៩១ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី...
ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអវឌ្ឍន៍ជនបទ ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៩០ឆ្នាំ ឈានចូល៩១ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក...
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៩០ឆ្នាំ ឈានចូល៩១ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ