ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាត្រៀមខ្លួនជាស្រេចចូលរួមជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការសិក្សាស្រាវជ្រាវលើប្រភពថាមពលដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក សាយ សំអាល់...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាគាំទ្រវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ក្នុងការកៀរគរធនធានសម្រាប់ការសិក្សាសមិទ្ធលទ្ធភាពពេញលេញ នៃការកែច្នៃសំណល់រឹង ទៅជាថាមពលឥន្ទនៈចំហេះ ពីសំរាម (RDF) នៅកម្ពុជា។នេះបយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន។ ក្នុងជំនួបទ្វេភាគី ជាមួយលោក Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងសហការី តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៦...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសថា កំណត់ត្រាលើកដំបូងបង្អស់ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ នៃហ្វូងកូនសត្វក្រពើភ្នំដ៏កម្របំផុត នៅក្នុងតំបន់ទីជម្រកស្រែពក ខេត្តមណ្ឌលគិរី ដែលផ្តល់ក្តីសង្ឃឹមដល់ការអភិរក្សជាសាកល។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានឲ្យដឹងថា « អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី៩ ខែកញ្ញា...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអំពាវនាវ ដល់ប្រជាពលរដ្ឋត្រូវវេចខ្ចប់ និងយកសំណល់ថ្មពិល មកទុកក្នុងធុង រៀបចំដោយក្រសួង ឲ្យត្រឹមត្រូវ ព្រោះ សំណល់ថ្មពិល ត្រូវបានចាត់ទុក ជាសំណល់គ្រោះថ្នាក់ដល់មនុស្ស ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានឲ្យដឹងថា «សំណល់ថ្មពិល ត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់...
ភ្នំពេញ៖ ក្រសួងបរិស្ថាន រកឃើញសាលាបឋមសិក្សាចំនួន៣ និងមធ្យមសិក្សាចំនួន៣ បានទទួលជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១ ក្នុងនោះរួមមានសម្រាប់កម្រិតបឋមសិក្សា ១)-សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង ជ័យលាភីកម្រិតមាស ២)-សាលា បឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប ជ័យលាភីកម្រិតប្រាក់ ៣)-សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ ជ័យលាភីកម្រិតសំរឹទ្ធ និងសម្រាប់កម្រិតមធ្យមសិក្សា ១)-វិទ្យាល័យ ហ៊ុន...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ស្ថានភាពសត្វត្មាតនៅកម្ពុជា មានសញ្ញាណវិជ្ជមានឡើងវិញ ខណៈរកឃើញថា នៅអាហារដ្ឋានសត្វត្មាត មានចំនួន១៤០ក្បាល។ យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានគូសបញ្ជាក់ នៅថ្ងៃទី៣ខែសីហា ឆ្នាំ២០២១ថា ស្ថានភាពសត្វត្មាតកម្ពុជាមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា តែទាមទារបង្កើនកិច្ចការពារបន្ថែមទៀតលទ្ធផលនៃការតាមដាន និងកត់ត្រាស្ថានភាពប្រជាសាស្ត្រសត្វត្មាត ដែលបានធ្វើឡើងក្នុងថ្ងៃ ផ្សេងគ្នាក្នុងចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២១ កន្លងទៅ ។ ប្រភពបន្តថា...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វត្មាត ជាបក្សីកម្រ និងជិតផុតពូជនៅកម្ពុជា ហើយកំពុងទទួលរងគ្រោះ ដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងបំពុល ជាដើម ដូច្នេះ ត្រូវរួបរួមគ្នាការពារសត្វត្មាតទាំងអស់គ្នា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «នៅក្នុងប្រទេសកម្ពុជា មានសត្វត្មាតបីប្រភេទ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានបង្ហាញ រូបភាពដ៏ស្រស់ស្អាត នៃប្រភេទសត្វស្លាបកម្រ ដែលកំពុងរងគ្រោះ និងជិតផុតពូជនៅលើសកលលោកចំនួន៤ប្រភេទ រួមមាន ៖ សត្វក្រៀល សត្វត្រយ៉ងយក្ស ឬឪលើក សត្វត្រដក់តូច និងសត្វកុកពាក់អំបោះបានថតបានក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ ក្រសួងបរិស្ថាន នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់ និងញែកសំរាមតាមប្រភេទ ជៀសវាងបោះសំរាម ចោលផ្តេសផ្តាសដែលឈានទៅធ្វើឲ្យប៉ះពាល់សោភណ្ឌភាព និងផាសុកភាពសង្គម ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានឲ្យដឹងថា ដើម្បីពង្រឹងសមត្ថភាពមន្ត្រី មូលដ្ឋាន ក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្រសួង បន្តគាំទ្ររដ្ឋបាលមូលដ្ឋាន តាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែម...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ដោយមានការគាំទ្រពីអង្គការ IUCN-Netherland បានផ្តួចផ្តើមធ្វើស្រូវមិត្តក្រៀល ក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀល នៅប្រទេសកម្ពុជា។ សត្វក្រៀល ជាប្រភេទសត្វស្លាបមួយ ដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាប ងាយរងគ្រោះ ក្នុងបញ្ជីក្រហមរបស់ អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ( IUCN Red...