ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល បានឲ្យដឹងថា ជនជាតិចិនមានជំងឺកូវីដ-១៩ ចំនួន៦នាក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ មិនចាត់ទុកពួកគាត់ឆ្លង ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឡើយ។ តាមរយៈសារសំឡេងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៥ កុម្ភៈនេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថាបាន រកឃើញអ្នកឆ្លងថ្មី ៦៥នាក់ទៀត ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៨នាក់ និងអ្នកដំណើរពីបរទេស៧នាក់ (កូវីដ-១៩ថ្មី) ចំណែកអ្នកជាសះស្បើយ មានម្នាក់ជាស្ត្រីជនជាតិខ្មែរ អាយុ១៩ឆ្នាំ ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក ។ សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មាន...
ភ្នំពេញ ៖ ក្រោយបង្ហាញលទ្ធផល នៃការធ្វើតេស្តរកអ្នកឆ្លងជំងឺកូវីដ១៩ ដោយមានអ្នកកើតថ្មី៤០នាក់ទៀតនោះ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបាន និងកំពុងទំនាក់ទំនងទៅអ្នកជំងឺ១៥នាក់ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ចំនួន៤០នាក់ ដើម្បីយកមកសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា ដែលបានកំណត់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃ២៤ កុម្ភៈ បានឲ្យដឹងថា អ្នកជំងឺទាំង១៥នោះ គឺជាជនជាតិចិន ដែលមានចំនួន១៤នាក់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា មនុស្ស២នាក់ដែលឆ្លងជំងឺកូវីដ១៩ ដែលមិនអាចទាក់ទងបាន និងមិនព្រមមកសម្រាកព្យាបាល នោះត្រូវបានក្រុមគ្រូពេទ្យយកមកដាក់សម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រួចរាល់ហើយ។ នេះបើតាមការសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ កាលពីថ្ងៃ២៣ កុម្ភៈ ម្សិលមិញនេះ ក្រសួងបានឲ្យដឹងថា មានស្រ្តីម្នាក់ដែលឆ្លងជំងឺកូវីដ១៩មិនព្រមមកព្យាបាលនៅមន្ទីរពេទ្យទេ ដោយសម្អាងថា មានកូនតូចនៅជាប់ខ្លួន ខណៈម្នាក់ទៀតមិនអាចទាក់ទងបាន។...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤០នាក់ ភាគច្រើនជាជនជាតិចិន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២៤ កុម្ភៈ ថាក្រសួងបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩សរុប ៤០នាក់ក្នុងនោះចំនួន ២នាក់ជាស្តី្រជនជាតិចិន បានធ្វើដំណើរមកកម្ពុជាដោយចង់វិលត្រឡប់ ទៅប្រទេសវិញអ្នកទាំង ២នាក់ បានទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្រ បញ្ជាក់សុខភាពកាលពីថ្ងៃទី២២ កុម្ភៈ ដោយលទ្ធផលបង្ហាញថាអ្នកទាំង២...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ក្រោយពីបានទទួលលិខិត ពីក្រសួង ពាណិជ្ជកម្ម បានធ្វើការអប់រំណែនាំក្រុមហ៊ុន សម្រស់ធម្មជាតិឯ.ក ឲ្យកែតំរូវការផ្សព្វផ្សាយ លក់ផលិតផលបំប៉ន សុខភាព ម៉ាកឃូស៊ី (CooSea Premium Spirulina) ។ ការឲ្យកែតម្រូវនេះ ដើម្បីកុំឲ្យសាធារណៈជនទូទៅ ដែលជាអ្នកប្រើប្រាស់ផលិតផលនេះ មានការយល់ច្រឡំ រវាងគុណប្រយោជន៍ នៃអាហារបំប៉ន...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញប្រកាសអន្តរក្រសួងរួម ស្ដីពីការកំណត់គំរូត្រាថ្មី និងការ ប្រើប្រាស់ត្រារបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី- ខេត្ត សម្រាប់មន្ទីរពេទ្យបង្អែករាជធានី -ខេត្ត ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកកើតជំងឺកូវីដ-១៩ថ្មីចំនួន២នាក់ ក្នុងចំណោម២៥នាក់ដែលក្រសួងរកឃើញនាថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២១ មិនព្រមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ បើតាមក្រសួង២នាក់នេះ គឺម្នាក់ទាក់ទងអត់បាន និងម្នាក់ទៀតលើកសម្អាងថា មានកូនតូចនៅជាមួយ ប៉ុន្តែទោះបីជាយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ច និងមន្ដ្រីសុខាភិបាលកំពុងតែសម្របសម្រួលឲ្យបាននៅថ្ងៃ២៣ កុម្ភៈនេះហើយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃ២៣ កុម្ភៈបានលើកឡើងយ៉ាងដូច្នេះថា «អ្នកជំងឺខាងលើនេះ ១នាក់...
ភ្នំពេញ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានបង្ហាញឲ្យដឹងថា ការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។ ក្រសួងបន្តថា ចំពោះវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្តើរៗ គឺអាស្រ័យទៅតាមស្ថានភាព នៃការរកឃើញវត្តមានវីរុសកូវីដ១៩ នៅតាមទីតាំងនីមួយៗ ដើម្បីទប់ស្កាត់ការចម្លងបន្តវីរុសកូវីដ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង...