បរទេស៖ កងកម្លាំងនៃប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះ បានប្រកាសថាមានហេតុការណ៍បាញ់ ប្រហារគ្នាមួយរវាងក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញា ជាមួយនឹងកងកម្លាំងនៃប្រទេសលោកខាងលិច ព្រមទាំងកងរក្សាសន្តិសុខរបស់ អាហ្គានីស្ថាននៅអាកាសយានដ្ឋានក្រុងកាប៊ុល។ ហេតុការណ៍នេះបានកើតឡើងនៅចំពេលដែលក្រុម ពលរដ្ឋអាហ្គានីស្ថានកំពុងនាំគ្នាសម្រុកចូលទៅកាន់ អាកាសយានដ្ឋានដើម្បីភៀសខ្លួន ចេញពីការដឹកនាំរបស់ក្រុមតាលីបង់ ហើយជាលទ្ធផលកងកម្លាំង រក្សាសន្តិសុខម្នាក់របស់អាហ្គានីស្ថាន ត្រូវបានបាត់បង់ជីវិតនិង៣នាក់ទៀត រងរបួសនៅច្រកទ្វាភាគខាងជើង ដែលកំពុងមានវត្តមានរបស់កងកម្លាំង ចម្រុះរបស់អាមេរិកផងអាល្លឺម៉ង់ផង។ មកដល់ពេលនេះក្រុមកងកម្លាំងយោធារបស់ អង្គការណាតូដែលមានវត្តមាន នៅទីនោះបានបញ្ជាក់ថាហេតុការណ៍នេះ បានវិលត្រឡប់មករកស្ថានភាព...
ប្រទេស៖ដោយជំរុញទីក្រុងតេអេរ៉ង់ ឲ្យវិលរកតុចរចាជាមួយវិធីមានអំណោយផលល្អនោះ អាល្លឺម៉ង់នៅពេលថ្មីៗនេះបាននិយាយថា ការពន្លឿនចម្រាញសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ឲ្យជិតដល់កម្រិតអាវុធ គឺជាការបំពានបម្រាម ដែលមានក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។ មន្ត្រីនាំពាក្យក្រសួងការបរទេសអាល្លឹម៉ង់មួយរូប បាននិយាយប្រាប់សន្និសីទកាសែតមួយថា “ប្រទេសអ៊ីរ៉ង់គ្មានយុត្តាធិការស៊ីវិលដែលអាចជឿទុកចិត្តបាន សម្រាប់ការបោះជំហាននេះ និងជំនួសមកវិញ ទទួលបានចំណេះដឹងនិងជំនាញយោធា។ យើងជំរុញឲ្យអ៊ីរ៉ង់វិលមករកតុចរចាគ្នា ជាំមួយនឹងគោលជំហរមានអំណោយផលល្អ”។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euronews នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា...
ដូហា ៖ ប្រទេសកាតា និងអាល្លឺម៉ង់ បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងចាំបាច់ ដើម្បីសម្រេច បាននូវការផ្សះផ្សាជាតិ និងការផ្លាស់ប្តូរអំណាច ដោយសន្តិវិធី នៅអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ការិយាល័យរបស់អេមីរ៉ា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ភាគីទាំងពីរបានចេញការហៅ ទូរស័ព្ទនេះក្នុងកំឡុងពេល និយាយទូរស័ព្ទរវាងសមភាគីកាតាលោក Emir Sheikh Tamim...
បរទេស៖ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បាននិយាយប្រាប់ សហការីបក្សលោកស្រី នៅថ្ងៃចន្ទនេះថា ប្រទេសអាល្លឺម៉ង់ ប្រហែលចាំបាច់ត្រូវជម្លៀស មនុស្សដ៏ច្រើនប្រមាណ ១០.០០០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ចំនួនមនុស្សទាំងនោះ រួមបញ្ចូលទាំងបុគ្គលិក គាំទ្រអាហ្វហ្គានីស្ថាន២.៥០០នាក់ ក៏ដូចជាសកម្មជនសិទ្ធិមនុស្ស អ្នកច្បាប់ និងមនុស្សដទៃទៀត ដែលរដ្ឋាភិបាលមើលឃើញថា មានហានិភ័យ ប្រសិនបើពួកគេនៅតែស្ថិតនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន...
បរទេស៖យោងតាមការចេញផ្សាយរបស់ កាសែតបរទេសនៅថ្ងៃពុធនេះ បានឲ្យដឹងថាមនុស្សប្រមាណជាជិត៩០០០នាក់ បានធ្វើដំណើរទៅទទួលវ៉ាក់សាំងសាជាថ្មី នៅក្នុងប្រទេសអាល្លឺម៉ង់បន្ទាប់ពីពួកគេត្រូវបាន ដឹងខ្លួនថាបានទទួលវ៉ាក់សាំងដំបូង នោះគឺសុទ្ធតែវ៉ាក់សាំងក្លែងក្លាយ ដែលផលិតពីទឹកអំបិលប៉ុណ្ណោះ។ របាយការណ៍ព័ត៌មានមួយត្រូវបានចេញផ្សាយដោយ Metro Uk កាលពីពេលថ្មីៗនេះ បានចេញផ្សាយថាមនុស្សជាច្រើនរយនាក់បានទទួល បានវ៉ាក់សាំងដែលក្រុមគលានុបដ្ឋាយិកា បានប្តូរជាមួយនឹងទឹកអំបិលជំនួសវិញ ហើយក្រោយមកអជ្ញាធរបានរកឃើញ ថាមនុស្សសរុបដល់ទៅជិត៩០០០នាក់ ដែលបានទទួលវ៉ាក់សាំងបែបនេះ គិតចាប់ពីចន្លោះខែមិនាដល់ខែមេសា។ គួរឲ្យដឹងដែរមកដល់ពេលនេះក្រុមការងារស៊ើប អង្កេតមួយត្រូវបានបង្កើតឡើងដើម្បី ស្រាវជ្រាវទៅលើគោលបំណងសំខាន់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេសអាល្លឺម៉ង់ មកដល់ពេលនេះគឺបានកើនឡើងនូវចំនួនរថយន្តអគ្គិសនីនៅ លើដងផ្លូវដល់ទៅ១លានគ្រឿងហើយគឺតាមផែនការដែល ត្រូវបានដាក់ដោយរដ្ឋាភិបាល។ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារនេះ បាននិយាយថាជាមួយនឹងរថយន្តអគ្គិសនីប្រមាណជា ១លានគ្រឿងនៅលើដងផ្លូវនៅពេលនេះគឺជាអ្វីដែលយើង បានសម្រេចចិត្តអស់រយៈពេលជាយូរមកហើយ ហើយជឿជាក់ថាប្រព័ន្ធដឹកជញ្ជូននិងធ្វើដំណើររបស់យើងនឹងឈានទៅដល់ការប្រើប្រាស់ថាមពលកើតឡើងវិញ ទាំងស្រុងនាពេលអនាគត។ តួលេខជាផ្លុវការដែលត្រូវបានបង្ហាញ នៅក្នុងសប្តាហ៍នេះបានរកឃើញថាចំនួនរថយន្តអគ្គិសនីថ្មីដែលបានចុះឈ្មោះសម្រាប់ដំណើរការត្រឹមខែ កក្កដាគឺមានរហូតទៅដល់ ៥៧០០០ គ្រឿងហើយ តាមផែនការមេអាល្លឺម៉ង់រំពឹងទុកថានឹងអាចមានវត្តមានរថយន្តអគ្គិសនីយ៉ាងហោចណាស់ ១៤លានគ្រឿងនៅចុងបញ្ចប់ នៃឆ្នាំ២០៣០ខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសអាល្លឺម៉ង់ បានសម្លាប់មនុស្ស អស់១៤១នាក់ ។ នៅក្រុង Bad Muenstereifel ស្ថិតនៅភាគខាងលិច ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ថា ពលរដ្ឋ បានលង់ទឹកស្លាប់ ដោយសារគ្រោះទឹកជំនន់ ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងបំពេញទស្សនកិច្ច ទៅកាន់ទីតាំងរងគ្រោះ ដោយសារគ្រោះធម្មជាតិទឹកជំនន់ នៅអ៊ឺរ៉ុបខាងលិច។ ទស្សនកិច្ចលើកនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលដែល គ្រោះទឹកជំនន់ជាច្រើនថ្ងៃ បានវាយប្រហារ ទៅលើតំបន់អ៊ឺរ៉ុបខាងលិច និងបានបណ្តាលឲ្យមនុស្ស ប្រមាណជា ១៧១នាក់មកហើយ បាត់បង់ជីវិត និងជាច្រើនទៀត...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថា គ្រោះទឹកជំនន់បានកើតឡើង នៅភាគខាងលិច នៃប្រទេសអាល្លឺម៉ង់ នៅក្នុងរដ្ឋ Rhineland-Palatinate និងរដ្ឋ North Rhine-Westphalia ដោយសារតែភ្លៀងធ្លាក់ចុះយ៉ាងគំហុក បណ្តាលឲ្យស្លាប់ពលរដ្ឋតិចបំផុត ៥៨នាក់ និងមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ឲ្យដឹងដូច្នេះ ។ លោក...
បរទេស៖ មនុស្សយ៉ាងហោចណាស់ ៣៣នាក់ បានបាត់បង់ជីវិត ដោយសារហេតុការណ៍ គ្រោះធម្មជាតិទឹកជំនន់ នៅភាគខាងលិច នៃប្រទេសអាល្លឺម៉ង់ និងមនុស្សជាច្រើននាក់ទៀត នៅបន្តបាត់ខ្លួននៅឡើយ។ យោងតាមការចេញផ្សាយ របស់ BBC បានបញ្ជាក់ថាទឹកជំនន់ ដែលត្រូវបានចាត់ទុកថា ជាគ្រោះធម្មជាតិដ៏អាក្រក់បំផុត មិនធ្លាប់មាន របស់អាល្លឺម៉ង់លើកនេះ បានកើតឡើងនៅក្នុងរដ្ឋ Rhineland-Palatinate និងរដ្ឋ North...