កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ នេះ បានដឹកនាំក្រុមការងារ មន្ត្រីពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាព ការសាងសង់ផ្លូវមួយខ្សែប្រវែង ជាង ១៣ គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ...
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងជាប្រធានគណៈកម្មាធិការសម្របសម្រួល រដ្ឋាភិបាលកម្ពុជា-ចិន សូមចូលរួមអបអរសាទរ ជាមួយប្រជាជនចិន ក្នុងការដែលលោក Xi Jinping ត្រូវបានបក្សកម្មុយនីស្តចិន ផ្តល់ការទុកចិត្តឲ្យបន្តដឹកនាំ ក្នុងអាណត្តិថ្មីបន្តទៀត ដោយលោក ជឿជាក់ថា ក្រោមការដឹកនាំរបស់លោក Xi Jinping ប្រជាជនចិន នឹងកាន់តែមានការរីកចម្រើន ទទួលបានការគោរពខ្លាំងក្លាថែមទៀត ពីពិភពលោក។...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃអង្គារ បានរារាំងមនុស្សជាច្រើនទៀតនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប មិនឱ្យចូលទៅក្នុងប្រទេសរុស្ស៊ី ជាការឆ្លើយតបទៅនឹងសកម្មភាពប្រឆាំងនឹងរុស្ស៊ីរបស់ពួកគេ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកដែលបានជាប់ក្នុងបញ្ជីខ្មៅថ្មី មានតំណាងក្រុមហ៊ុនផលិតសព្វាវុធ និងឧបករណ៍យោធារបស់អឺរ៉ុប ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន និងសមាជិកសភាមួយចំនួននៃសភានៃក្រុមប្រឹក្សាអឺរ៉ុប។ នៅក្នុងនោះដែរ ភាគីរុស្ស៊ីមិនបានបញ្ជាក់ថានរណាជាកម្មវត្ថុនៃការហាមឃាត់ការធ្វើដំណើរនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ៕ ប្រែសម្រួល ឈូក បូរ៉ា
រ៉ូម៖ គណៈរដ្ឋមន្ត្រីថ្មី របស់អ៊ីតាលី ដឹកនាំដោយនាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni បានឈ្នះការបោះឆ្នោត លើសេចក្តីទុកចិត្ត ពីសភាជាន់ទាប កាលពីថ្ងៃអង្គារ ដោយមានសំឡេងគាំទ្រ ២៣៥ សំឡេង ១៥៤ ប្រឆាំង និង ៥ អនុប្បវាទ។ ឥឡូវនេះគណៈរដ្ឋមន្ត្រី ត្រូវតែឆ្លងកាត់ការសាកល្បង ទំនុកចិត្តលើកទីពីរ...
នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២២ សមាជកុម្មុយនីស្តចិន លើកទី២០ បានពិនិត្យពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ «សេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្ម លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន» ដែលលើកឡើងដោយ គណៈកម្មាធិការមជ្ឈិមបក្សអាណត្ដិទី១៩ ។“ សមាជបានឯកភាពគ្នាថា និងដាក់បញ្ចូលខ្លឹមសារស្តីពីការអភិវឌ្ឍថ្មី នៃគំនិតសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី១៩មក ទៅក្នុងលក្ខន្តិកៈបក្ស ។” ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវគំនិតសង្គមនិយម...
ភ្នំពេញ៖ ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២២ និងជាការបង្ហាញនូវការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ចំពោះសុខទុក្ខរបស់មនុស្សចាស់ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជួបជុំសំណេះសំណាល ជាមួយលោកយាយលោកតា...
បរទេស៖ អតីតប្រធានាធិបតីរុស្សីលោក Dmitry Medvedev កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា រុស្សីកំពុងតែធ្វើពង្រឹងនិងបង្កើនក្បាលគ្រាប់ និងអាវុធរបស់ខ្លួនជាច្រើនទៀត បូករួមទាំងរថក្រោះ មីស៊ីល ដ្រូន និងគ្រាប់កាំភ្លើងគ្រប់ធុនផងដែរ។ សេចក្តីថ្លែងការណ៍របស់គាត់បានធ្វើឡើង បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ បានធ្វើដំណើរទៅទស្សនកិច្ចសិក្សា ជាមួយនឹងរោងចក្រផលិតអាវុធ និងធំជាងគេបំផុតមួយរបស់ប្រទេសរុស្សី និងក៏ជារោងចក្រផលិតរថក្រោះរបស់រុស្សីផងដែរគឺ Uralvagonzavod។ លោក Medvedev ដែលបច្ចុប្បន្នកំពុងបម្រើការងារ...
ស្ដុកហូម៖ អ្នកការទូតកំពូលរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ុយអែត នឹងបំពេញតម្រូវការទាំងអស់ ក្រោមកិច្ចព្រមព្រៀង ជាមួយប្រទេសតួកគី ដើម្បីចូលរួមជាមួយណាតូ ហើយនឹងទម្លាក់ចោល “គោលនយោបាយការបរទេសស្ត្រីនិយម” របស់រដ្ឋបាលមុននេះ។ រដ្ឋមន្ត្រីការបរទេសលោក Tobias Billstrom បានលើកឡើងថា រដ្ឋាភិបាលស៊ុយអែត ចែករំលែកការព្រួយបារម្ភរបស់តួកគី អំពីគណបក្សពលករឃឺដ ឬ PKK ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវករនៅក្នុងប្រទេសតួកគី...
ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ ប្រកកបដោយសុវត្ថិភាព បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការនេះ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ បានអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាក ដោយមានប្រាក់ឈ្នួល។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាពេលថ្មីៗនេះ បានបញ្ជាក់ថា...
Xi Jinping, general secretary of the CPC Central Committee, waves to journalists at the Great Hall of the People in Beijing, Oct....
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថាជនជាតិអ៊ុយក្រែន ប្រមាណជា១០៤០០០នាក់ហើយដែលបានធ្វើដំណើរភៀសខ្លួន មកដល់ប្រទេសអង់គ្លេស តាមរយៈកម្មវិធីវិសាស្របច្បាប់រវាងប្រទេសទាំងពីរ។ ការប្រកាសដែលធ្វើឡើង ដោយរដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃចន្ទ ដើមសប្តាហ៍កន្លងមកនេះ ពលរដ្ឋអ៊ុយក្រែនក្រោមកម្មវិធីវិសាគ្រួសារឬ Family Scheme មានចំនួនប្រមាណ ជា៣១៣០០នាក់និងក្រោមកម្មវិធីលំនៅដ្ឋាន សម្រាប់អ៊ុយក្រែន ឬ Home for Ukraine...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ADFIAP បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា លើកទី៩៣ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅប្រទេសហ្វីលីពីន។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩៣ នេះ ត្រូវបានរៀបចំឡើងដោយមាន របៀបវារៈដូចខាងក្រោម៖ ១. ការអនុម័តលើរបាយការណ៍ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើទី៩២, ២. ការធ្វើបច្ចុប្បន្នភាពលើការអនុម័ត ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩២, ៣. ការស្នើសុំការអនុម័តលើ៖ សមាជិកថ្មី, ផែនការថវិកាឆ្នាំ២០២៣, វេទិការអន្តរជាតិសម្រាប់ CEO ឆ្នាំ២០២៣, ៤. ការអនុម័តលើសមាជិកក្រុមប្រឹក្សាភិបាលថ្មី និង ៥. ការអនុម័តលើរបាយការណ៍ របស់អគ្គលេខាធិការដ្ឋាន ADFIAP ៕
បរទេស៖ មន្ទីរបញ្ចកោណបានប្រកាសថា រុស្ស៊ីបានជូនដំណឹងជាផ្លូវការដល់អាជ្ញាធរអាមេរិក អំពីផែនការធ្វើសមយុទ្ធប្រចាំឆ្នាំជាមួយកងកម្លាំងទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន ចំពេលមានសមយុទ្ធនុយក្លេអ៊ែរ ‘Stadfast Noon’ ដែលកំពុងបន្តរបស់អង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យកងទ័ពអាកាសអាមេរិក លោកឧត្តមសេនីយ៍ Patrick Ryder បាននិយាយកាលពីថ្ងៃអង្គារថា “សហរដ្ឋអាមេរិកត្រូវបានជូនដំណឹង ហើយដូចដែលយើងបានគូសបញ្ជាក់ពីមុនមក នេះគឺជាសមយុទ្ធប្រចាំឆ្នាំ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យថ្នាក់ដឹក និងសមាជិករបស់គណបក្សភ្លើងទៀន ឆាប់ចាកចេញពីបក្សមួយនេះ ដែលពាក់ព័ន្ធជាមួយជនក្បត់ជាតិ ទៅជ្រកកោនជាមួយគណបក្សផ្សេង ឬទៅចុះចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ខណៈបក្សភ្លើងទៀនអាចនឹងត្រូវរំលាយចោល។ ការបញ្ជាក់របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាបែបនេះ ខណៈសម្តេចបានទទួលខ្សែអាត់សំឡេង ពីកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នៅក្នុងប្រទេសជាមួយទណ្ឌិត សម រង្ស៊ី និងបក្ខពួកតាមអនឡាញ។ ថ្លែងក្នុងពិធីសំណេះសំណាល និង ផ្តល់ស្រូវពូជ...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការ បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀន ១៦០គីឡូក្រាម ។ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ លោកវរសេនីយ៍ទោ សាន...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានដឹកនាំសហការី ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Cynthia B. Baldeo (President and CEO) អគ្គនាយកនៃ...
Israeli officials claim IDF troops were provoked by Palestinians throwing rocks at them. The troops opened fire and reportedly killed six in...
បរទេស៖ យោងតាមការបញ្ជាក់ដោយ ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារម្សិលមិញនេះ ទៅកាន់សភាជាតិបានធ្វើឲ្យ កើតមាននូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ថាការតេស្តសាកល្បង គ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងអាចកើតឡើងក្នុង ពេលឆាប់ៗខាងមុខនេះ។ ការចេញផ្សាយដែលធ្វើឡើងដោយកាសែត The Bloomberg ក៏បានសរសេរទៀតដែរថា ទោះបីជាមេដឹកនាំរបស់កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តព្រមទាំងអាមេរិក ជប៉ុនបានសន្យាថា នឹងធ្វើការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ទៅលើការធ្វើតេស្តនុយក្លេអ៊ែរ ក្តីដែលវាគឺជាសកម្មភាព ប្រឆាំងទៅនឹងគោលការណ៍ច្បាប់ របស់អង្គការសហប្រជាជាតិ...
ស្វាយរៀង៖ ជនជាតិវៀតណាមម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅចំណុចវាលស្រែ ដោយមិនដឹងមូលហេតុកាលវេលាម៉ោង ២២និង១៥នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ។ សមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោង បានទទួលព័ត៌មានថា មានករណីមនុស្សស្លាប់ នៅក្នុងបរិវេណផ្សាររុងរឿង ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលច្រកទ្វារទ្វេរភាគីសំរោង បានចុះទៅដល់ទីតាំងកើតហេតុ។ សមត្ថកិច្ចបើកបន្តថា ជនរងគ្រោះមានឈ្មោះ ត្រឹង តឹងយួ...
Over a period of three days, between September 19 to 21, several thousands of Huawei’s partners and other stakeholders in the Asia-Pacific...
បរទេស៖ គិតមកត្រឹមព្រឹកថ្ងៃពុធនេះ ចំនួននៃអ្នកជនជាតិភាគតិច ដែលស្លាប់ដោយសារ ការវាយប្រហារតាម អាកាស ពីសំណាក់កងកម្លាំងយោធា មីយ៉ាន់ម៉ា បានកើនឡើង ទៅដល់៨០នាក់ហើយ។ ក្រុមជនជាតិភាគតិចទាំងនោះ បានចូលរួមកម្មវិធីប្រគុំតន្ត្រីមួយ ក្នុងឱកាសនៃការបា្ររព្ធខួប នៃគណបក្សនយោបាយ ដ៏សំខាន់មួយ នៅក្នុងតំបន់ដែលជាទឹកដី ផ្តាច់ខ្លួន របស់មីយ៉ាន់ម៉ា។ ចំនួននៃអ្នកស្លាប់នេះត្រូវបាន គេមើលឃើញថា បានក្លាយទៅជាចំនួនស្លាប់ ដ៏ច្រើនបំផុត...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅកាន់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សភ្លើងទៀនប្រញាប់ចាកចេញពីបក្ស ចេញមុខបញ្ជាក់ជំហរ និងបកស្រាយករណីទណ្ឌិតសម រង្ស៊ី ជេរប្រមាថព្រះមហាក្សត្រ។ ការប្រាប់ចំៗឱ្យថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន ធ្វើការបកស្រាយបញ្ជាក់នេះ បន្ទាប់ពីសម្តេចបានអះអាងថា សម្ដេចបានទទួលខ្សែអាត់សំឡេង របស់ថ្នាក់ដឹកនាំគណបក្សនេះ បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ និងកិច្ចប្រជុំនានា ជាមួយទណ្ឌិត សម រង្ស៊ី...
បរទេស៖ នាយករដ្ឋមន្ត្រីន័រវេសលោក Jonas Gahr Store កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងគួរឲ្យ ភ្ញាក់ផ្អើលខុសពី មេដឹកនាំអឺរ៉ុបផ្សេងទៀតថា លោកខាងលិចគួរតែចាប់ផ្តើម និយាយជាមួយនឹងរុស្សី ដោយជំនួសមកវិញ និងមិនគួរទុកឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ នៅដាច់ដោយឡែកនោះឡើយ។ លោក Store បាននិយាយបែបនេះ ទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថា៖ គ្មានអ្វីដែលជាលទ្ធផលល្អនោះឡើយ ប្រសិនបើយើងដាក់ឲ្យរុស្សី នៅដាច់ដោយឡែកតែឯងនោះ។ ពេលនេះយើងមានទំនាក់ទំនង...
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ត្រូវចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ យោងតាមលិខិតរបស់ ក្រសួងយុត្តិធម៌ នាថ្ងៃទី២៥...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យ ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប បានបន្តរស់នៅលើទីតាំងដដែល គ្មានការរុះរើសទៅណាឡើយ ដោយគ្រាន់យកមកវិញ នូវដីព្រៃលិចទឹកដែលត្រូវបានទន្រ្ទាន កាន់កាប់ដោយអ្នកមានអំណាច ឬជនខិលខូចទាំងឡាយ ដើម្បីដាំកូនឈើឡើងវិញ។ នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករ ចំនួន ៣៤៦០គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែតុលា...
បរទេស៖ រុស្ស៊ី នឹងចាត់ទុកការប្រើប្រាស់ អ្វីដែលគេហៅថា “គ្រាប់បែកដែលមានវិទ្យុសកម្ម” ដោយអ៊ុយក្រែន ថាជាអំពើភេរវកម្មនុយក្លេអ៊ែរ , នេះបើតាមអ្វីដែលឯកអគ្គរដ្ឋទូត របស់ទីក្រុងមូស្គូ ប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានសរសេរនៅក្នុងលិខិតមួយ ទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ។ យោងតាមសារព័ត៌មាន...
បរទេស៖ ជំនួយការរបស់ ប្រធានាធិបតី Vladimir Zelensky បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រធានក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ ដ៏មានកិត្យានុភាព របស់អ៊ុយក្រែន Motor Sich អាចត្រូវបានប្រើប្រាស់ ក្នុងការផ្លាស់ប្តូរអ្នកទោសជាមួយរុស្ស៊ី។ លោក Vyacheslav Boguslaev ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ហើយត្រូវបានចាប់ខ្លួនពីបទ លក់ផលិតផល ទៅឱ្យទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូបានពិភាក្សាជាមួយទីក្រុងឡុងដ៍ និងវ៉ាស៊ីនតោនក្នុងកម្រិត នៃអគ្គសេនាធិការ អំពីការគំរាមកំហែងរបស់ទីក្រុងគៀវ ដែលអាចប្រើ “គ្រាប់បែកវិទ្យុសកម្ម”។ ប្រមុខការពារជាតិរុស្ស៊ី ឧត្តមសេនីយ Valery Gerasimov បានលើកឡើងពីកង្វល់របស់ប្រទេសលោកនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley និងជាមួយសមភាគីអង់គ្លេសគឺឧត្តមនាវីឯក Tony Radakin ។ យោងតាមសារព័ត៌មាន...