ភ្នំពេញ៖ ក្នុងរយៈពេល៤៣ឆ្នាំ កន្លងមកនេះ មនុស្សចាស់ពិតជាមានគុណសម្បត្តិយ៉ាងច្រើន ជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ ដែលនេះជាគុណសម្បត្តិមួយ ដែលមិនអាចកាត់ថ្លៃបាន។ នេះជាលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប្រធានអនុគណៈកម្មាធិការ ដើម្បីមនុស្សចាស់រាជធានីភ្នំពេញក្នុងពេកអញ្ជើញសំណេះសំណាល និងផ្តល់អំណោយ ជូនមនុស្សចាស់ជាង៥០០នាក់ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ...
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចុះទស្សនកិច្ចសិក្សានៅមជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ដែលស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងដំណើរទស្សនកិច្ច នេះ លោកបណ្ឌិតប្រតិភូ បានទស្សនាអំពី វដ្តនៃវារីវប្បកម្មសមុទ្រ...
នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិតប្រតិភូ កៅ ថាច ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី និងតំណាងធនាគារ អេស៊ីលីដា បានធ្វើការផ្សព្វផ្សាយរួមគ្នា អំពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី...
បរទេស ៖ សភាជាតិ របស់ប្រទេសប៉ាគីស្ថានថ្ងៃអាទិត្យ បានអនុម័តការបោះឆ្នោត ដកសេចក្តីទុកចិត្តលើនាយករដ្ឋមន្ត្រី Imran Khan ដោយមានសមាជិក សភាចំនួន ១៧៦នាក់ ក្នុងចំណោម ៣៤២ នាក់ បានបោះឆ្នោតប្រឆាំងនឹងលោក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើទស្សនកិច្ចដោយមិនប្រកាសមួយ ទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេល ដែលលោកបានសន្យា ផ្តល់រថយន្តពាសដែកចំនួន ១២០គ្រឿង និងប្រព័ន្ធមីស៊ីលប្រឆាំង នាវាដល់របប របស់លោកប្រធានាធិបតី Volodymyr Zelensky ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ លោកស្រី Christine Lambrecht បាននិយាយថា យោធាអាល្លឺម៉ង់ មិនអាចផ្គត់ផ្គង់ សព្វាវុធពីឃ្លាំងស្តុក របស់ខ្លួនដល់អ៊ុយក្រែន បានទៀតនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Die Augsburger...
បរទេស ៖ ឧបនាយករដ្ឋមន្ត្រី ប៉ូឡូញ លោក Jaroslaw Kaczynski ដែលជាអ្នកនយោបាយ កំពូលមួយរូប នៃប្រជាជាតិអឺរ៉ុបខាងកើត បាននិយាយកាលពីថ្ងៃសុក្រថា កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសហុងគ្រី នឹងមិនអាចធ្វើទៅបានទេ លុះត្រាតែនាយករដ្ឋមន្ត្រី Viktor Orban តម្រង់ខ្លួនគាត់ជាមួយរដ្ឋាភិបាលទីក្រុងគៀវ ជាមុនសិន ។ យោងតាមសារព័ត៌មាន RT...
បរទេស ៖ លោក Anatoly Antonov ឯកអគ្គរដ្ឋទូត របស់ទីក្រុងមូស្គូ ប្រចាំនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាននិយាយនៅដើម សប្តាហ៍នេះថា បណ្តាប្រទេសលោកខាងលិច តាមរយៈការ “បំពាក់” សព្វាវុធឱ្យប្រទេស អ៊ុយក្រែន គឺថា ហានិភ័យ គឺអាចនឹងដឹកនាំ សហរដ្ឋអាមេរិក និងរុស្ស៊ី “ឱ្យទៅកាន់ផ្លូវ...
ស្វាយរៀង ៖ លោកសរសុដានីអភិបាលរងក្រុងស្វាយរៀង បានចាត់ទុកប្រជាការពារជាភូមិ ជាកម្លាំងគាំទ្រស្នូលនិងសំខាន់បំផុត ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីផ្តល់ក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការថ្លែងបែបនេះរបស់អភិបាលរងក្រុងស្វាយរៀងបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាការពារភូមិព្រឹកថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២២ដែលមានការចូលរួមពីកែវ សុថាស្នងការរងនគរបាលខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង។ លោកសរ សុដានីបានថ្លែងនូវការកោតសរសើរដល់ប្រជាការពារភូមិដែលជាកម្លាំងស្ម័គ្រចិត្តបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដែលជាកម្លាំងស្នូលនាពេលកន្លងមក ក្នុងការអនុវត្តសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចផងដែរ។ លោកក៏បានថ្លែងជំរុញដល់ប្រជាការពារភូមិទាំអស់ក្នុងសង្កាត់ស្វាយរៀងសូមបន្តយកចិត្ត ទុកដាក់បន្ថែមទៀតដេីម្បីសុខសុវត្ថិភាព និងការអភិវឌ្ឍក្នុងមូលដ្ឋានយេីង និងចូលរួមឱ្យបានកាន់តែសកម្មលេីការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគ្រឿងញៀនគ្រប់ប្រភេទនិងបន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនជាពិសេសក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរពីមុខនេះ៕
បរទេស៖ រថក្រោះដែលមានផ្ទុកទៅដោយអាវុធគិមី ប្រភេទគ្រោះថ្នាក់ខ្លាំងមួយគ្រឿង ត្រូវបានបំផ្ទុះនៅឯរោងចក្រគិមីមួយកន្លែងក្នុងទីក្រុងនៃតំបន់ Lugansk People’s Republic(LPR)នេះបើយោងតាម ការបញ្ជាក់ដោយពលរដ្ឋក្នុងស្រុក និងអជ្ញាធរដែលស្ថិតក្រោមការគ្រប់គ្រង ដោយរដ្ឋាភិបាលក្រុងគៀវ បានបញ្ជាក់កាលពីថ្ងៃសៅរ៍។ គួរឲ្យដឹងដែរថាហេតុការណ៍បំផ្ទុះលើកនេះ បានកើតឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងនៅទីតាំងរោងចក្រ ដែលកំពុងកើតមានជម្លោះរវាងប្រទេសរុស្សី និងអ៊ុយក្រែនផងដែរ។ កងកម្លាំងយោធារបស់ LPR បានថ្លែងថា៖ នៅថ្ងៃនេះសាជាថ្មីម្តងទៀតរថក្រោះដែលមានផ្ទុក ដោយសារជាតិអាស៊ីដដ៏គ្រោះថ្នាក់មួយបានបំផ្ទុះឡើងនៅក្នុងទីក្រុងរបស់ LPR...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសរុស្សីលោកស្រី Maria Zakharova កាលពីថ្ងៃសៅរ៍បានធ្វើការលើកឡើងថាសហភាពអឺរ៉ុបបច្ចុប្បន្នបាន ប្រែក្លាយខ្លួនទៅត្រឹមជាការិយាល័យមួយ នៃកិច្ចការងារសេដ្ឋកិច្ចរបស់ណាតូប៉ុណ្ណោះ។ នៅក្រោយអំឡុងពេលនៃដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ដោយប្រធានផ្នែកកិច្ចការងារនយោបាយ របស់អឺរ៉ុបលោក Josep Borrell និងលោកស្រី ប្រធានសហភាពអឺរ៉ុបផង រុស្សីបានធ្វើការឆ្លើយតបទៅនឹងពាក្យ សំដីរបស់លោក Borrell ថាសហភាអឺរ៉ុបពេលនេះគឺ លែងជាសហភាពនៃប្លុកអឺរ៉ុបទៀតឡើយគឺវាបានវិវឌ្ឍខ្លួន ទៅជាអ្នកធ្វើការងារផ្នែកសេដ្ឋកិច្ចឲ្យអង្គការណាតូទៅវិញ។...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសលោក Boris Johnson បានបំពេញទស្សនកិច្ចដោយមិនមានការប្រកាស ទុកជាមុនមួយទៅកាន់ទីក្រុងគៀវ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបើយោងតាមការចេញផ្សាយដោយ rt.com។ នៅក្នុងពេលនៃការបំពេញ ទស្សនកិច្ចនេះផងដែរលោកនាយករដ្ឋមន្ត្រីក៏បានសន្យា ក្នុងការផ្តល់នូវរថពាសដែកថ្មី ចំនួន១២០ គ្រឿងទៀតផងព្រមទាំងប្រព័ន្ធមីស៊ីល កាលពីនាវាផងទៅឲ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky។ គួរឲ្យដឹងនៅមុននេះបន្តិ ចលោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ក៏បានប្រកាសផ្តល់ជំនួយជាកញ្ចប់ យោធាមួយផ្សេងទៀតព្រមទាំងកំចីពីធនាគារចំនួន ៥០០លានដុល្លារបន្ថែមទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
កូរ៉េខាងជើង ថ្កោលទោសកូរ៉េខាងត្បូង កោតសរសើរប្រទេសជិតខាង ដែលអាចវាយប្រហារមកលើ កូរ៉េខាងជើងhttps://dap-news.com/international/2022/04/04/234159/ Updated៖ អ៊ុយក្រែន អះអាងថា កងទ័ពរបស់ខ្លួនដណ្តើម បានមកវិញនៅតំបន់ ទាំងមូលនៃក្រុងគៀវhttps://dap-news.com/international/2022/04/04/234195/ កាសែត Wall Street Journal៖ អ៊ុយក្រែន ជាអ្នកបដិសេធសំណើសន្តិភាព ដែលអាល្លឺម៉ង់ផ្តល់ឱ្យ មុនពេលរុស្ស៊ីវាយប្រហារhttps://dap-news.com/international/2022/04/04/234382/ ទីក្រុងម៉ូស្គូ សង្ឃឹមថា ទីក្រុងគៀវ...
រដ្ឋមន្ដ្រីកសិកម្ម បញ្ជាបង្រ្កាបបទល្មើស ធនធានធម្មជាតិគ្រប់ប្រភេទ ជាបន្ទាន់ចៀសវាង ទុកឱ្យរីកកាន់តែធំhttps://dap-news.com/national/2022/04/05/234651/ ស្ថានទូតចិន ៖ យើងគួរតែផ្សព្វផ្សាយពីមួយជំនាន់ ទៅមួយជំនាន់ អំពីវីរជនចិន ២រូប ពលីជីវិត ក្នុងបេសកកម្មរក្សាសន្តិភាពនៅកម្ពុជាhttps://dap-news.com/national/2022/04/05/234646/ នាយករដ្ឋមន្រ្តី គ្រោងបញ្ឈប់ការពាក់ម៉ាស ក្នុងខេត្តណាមួយ ដើម្បីសាកល្បង ការឆ្លងជំងឺកូវីដ១៩https://dap-news.com/national/2022/04/04/234223/ អ្នកប្រព្រឹត្តអនាចារ និងចោរកម្មត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះកាំមេរ៉ាសុវត្ថិភាព ក្នុងក្រុងសៀមរាប...
នៅរសៀលថ្ងៃទី ៨ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនា តាមទូរស័ព្ទជាមួយលោក Duterte ប្រធានាធិបតីហ្វីលីពីន ។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសចិន នឹងរក្សានិរន្តរភាព និងស្ថិរភាព នៃគោលនយោបាយ ចំពោះហ្វីលីពីន ហើយមានឆន្ទៈរួម...
ទាក់ទិន នឹងករណី ដែលមហាសន្និបាត អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្ត ស្តីពីការព្យួរសមាជិកភាព របស់រុស្ស៊ី ពីក្រុមប្រឹក្សា សិទ្ធិមនុស្ស លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានរំលឹកឡើងវិញ នូវគោលជំហរ របស់ប្រទេសចិន ក្នុងសន្និសីទ កាសែតជា ប្រចាំកាលពីថ្ងៃទី ៨ ខែមេសា ដោយបានបញ្ជាក់ថា ចិនប្រឆាំងយ៉ាងដាច់ខាត...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសុក្របានចុះហត្ថលេខាលើច្បាប់ បញ្ចប់ទំនាក់ទំនងពាណិជ្ជកម្ម ធម្មតាជាមួយរុស្ស៊ី ដែលជាជំហានចុងក្រោយ របស់សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មទីក្រុងមូស្គូ សម្រាប់ការលុកលុយយោធា របស់ខ្លួនលើអ៊ុយក្រែន។ លោក បៃដិន ក៏បានចុះហត្ថលេខាលើ សេចក្តីព្រាងច្បាប់មួយ ដែលបញ្ជាក់ ពីសហរដ្ឋ អាមេរិក របស់លោកផងដែរ ។...
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នឹងត្រូវប្រារព្ធឡើងក្នុងក្របខណ្ឌទូទាំងប្រទេស ដែលប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមធ្វើយ៉ាងណា ឲ្យពិធីបុណ្យនេះ បានប្រព្រឹត្តិទៅយ៉ាងអធឹកអធម ក្រោយពីអាក់ខានអស់រយៈពេល ២ឆ្នាំ ដោយសារតែការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ។ បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិមួយ ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា...
ភ្នំពេញ: សមាជិក គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជន គណបក្ស ប្រជាជនកម្ពុជា ថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះ សំណាល ជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្ស ប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២។ លោក សូមអរគុណ ដល់ថ្នាក់ដឹកនាំ និងសកម្មជនយុវជន ក្នុងរចនាសម្ព័ន្ធអង្គការចាត់...
យូអិន ៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិបានឲ្យដឹងថា ប្រជាជនប្រហែល ៦លាននាក់ នៅក្នុងប្រទេសសូម៉ាលី ទំនងជាប្រឈមនឹងវិបត្តិ ឬអសន្តិសុខស្បៀង កាន់តែអាក្រក់ចាប់ពីខែមេសា ដល់ខែមិថុនាឆ្នាំនេះ ។ លោក Stephane Dujarric អ្នកនាំពាក្យ របស់អគ្គលេខាធិការ លោក Antonio Guterres បានប្រាប់សន្និសីទកាសែត ប្រចាំថ្ងៃជាមួយ...
ប៉េកាំង ៖ ប្រទេសចិន នឹង បន្តជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកសារពើពន្ធ និងហិរញ្ញវត្ថុក្នុងចំណោមប្រទេស BRICS នេះបើយោងតាមរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុលោក Liu Kun ។ លោក Liu បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលដំបូង របស់បណ្ដាប្រទេស BRICS ក្នុងឆ្នាំ២០២២ ដែលបានធ្វើឡើងស្ទើរ...
បរទេស ៖ ទូរទស្សន៍ BBCបានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីលោកខាងលិច បានលើកឡើងថា ឧត្តមសេនីយរុស្ស៊ីម្នាក់ ដែលមានបទពិសោធន៍ ជាច្រើន នៅក្នុងប្រទេសស៊ីរី ត្រូវបានដាក់ឱ្យទទួលខុសត្រូវ លើប្រតិបត្តិការ របស់ទីក្រុងម៉ូស្គូ នៅទឹកដីអ៊ុយក្រែន។ រុស្ស៊ី ត្រូវបានគេជឿថា បានរៀបចំឡើងវិញ នូវភាពជាអ្នកដឹកនាំយោធា របស់ខ្លួននៅក្នុងប្រទេស អ៊ុយក្រែន...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី៧ នៃរដ្ឋសភា តំណាងរាស្រ្ត ខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយស របស់ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងវិទ្យាល័យ ហ៊ុន សែនកន្ទួត ស្ថិតក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី៩ មេសា...
ភ្នំពេញ ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន បានណែនាំដល់ម្ចាស់រថយន្ដ មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសកំណត់ដោយច្បាប់ ហើយមិនត្រូវដំឡើងថ្លៃឈ្នួល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ នាពេលខាងមុខនោះឡើយ។ ក្នុងកម្មវិធីវឌ្ឍនភាព ការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ...
រ៉ូម ៖ តម្លៃទំនិញស្បៀងអាហារ ពិភពលោកបានលោតផ្លោះឡើងតម្លៃ គួរឱ្យកត់សម្គាល់ក្នុងខែមីនា ដោយឈានដល់កម្រិតខ្ពស់បំផុត ដោយសារតែជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បន្តជំរុញឱ្យថ្លៃថាមពល និងបណ្តាលឱ្យ មានការធ្លាក់ចុះនៃខ្សែសង្វាក់ផ្គត់ផ្គង់។ សន្ទស្សន៍តម្លៃម្ហូបអាហារប្រចាំខែ ដែលចេញផ្សាយកាលពីថ្ងៃសុក្រ ដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានកើនឡើង ១២,៦ ភាគរយ ដើម្បីឈានដល់ ១៥៩,៣ ពិន្ទុក្នុងខែមីនាធៀប...
ភ្នំពេញ ៖ ការផ្តល់មួកសុវត្ថិភាព ដែលមានគុណភាព ល្អដល់កម្មករនិយោជិត និងកុមារកម្ពុជា ពិតជាមានសារៈ សំខាន់ដែលនឹងជួយបង្កើន អត្រានៃការពាក់ មួកសុវត្ថិ ភាពនៅក្នុងចំណោម អ្នកធ្វើដំណើរ តាមទោចក្រយាន យន្ត (អ្នកបើកបរ អ្នករួមដំណើរ និងកុមារ) នៅកម្ពុជា ។ លោក គឹម បញ្ញា...
អ៊ុយក្រែន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា មនុស្សរាប់ពាន់នាក់ កំពុងកកកុញនៅឯផ្លូវដែក ក្រោមអាកាសធាតុដ៏ត្រជាក់ ដើម្បីទទួលបានរថភ្លើងណាមួយ ដែលធ្វើដំណើរចាកឆ្ងាយ ពីការវាយប្រហារ របស់ជនជាតិ រុស្ស៊ី ។ នៅក្នុងសប្តាហ៍ ដែលឈានមកដល់ចុងខែកុម្ភៈ និងដើមខែមីនា ពលរដ្ឋប្រមាណ៥០.០០០នាក់ កំពុងធ្វើដំណើរទៅភាគខាងលិច ដោយចេញពីស្ថានីយ៍ ក្រុងគៀវ...
LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា យ៉ាងហោចណាស់ មនុស្ស៣៩នាក់បានស្លាប់ និង៨៧នាក់រងរបួស នៅក្នុងការវាយប្រហារ ដោយមីស៊ីល កាលពីថ្ងៃសុក្រមកលើស្ថានីយរថភ្លើងមួយ កន្លែងដែលស្ថិតនៅភាគខាងកើត ប្រទេសអ៊ុយក្រែន ដែលពោរពេញទៅដោយស្ត្រី កុមារ និងមនុស្សចាស់ ដែលកំពុងព្យាយាមរត់គេចពីការប្រយុទ្ធគ្នា នេះបើយោងតាមអាជ្ញាធរអ៊ុយក្រែន បានបញ្ជាក់ដូច្នេះ...
ប៉េកាំង៖ ប្រទេស ចិន បាន រិះគន់ សហរដ្ឋអាមេរិក ចំពោះ ការ រំលោភ បំពាន លើ អ្នកទោស នៅ កន្លែង ខ្មៅ ដោយ ហៅ ថា “បច្ចេកទេស សួរ ចម្លើយ ដែល...
ប៊ូហ្គោតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា ក្រុមមន្ត្រីក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនកម្មករអណ្តូងរ៉ែដែលត្រូវបានសម្លាប់ដោយគ្រោះទឹកជំនន់ភ្លាមៗនៅភាគពាយ័ព្យប្រទេសកូឡុំប៊ីកាលពីដើមសប្តាហ៍នេះបានកើនឡើងដល់១៣នាក់ហើយ ។ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យទឹកទន្លេហូរហៀរកាលពីថ្ងៃពុធ ដោយបានជន់លិចជំរុំជីករ៉ែមួយកន្លែងភ្លាមៗនៅក្នុងផ្នែកជនបទនៃក្រុង Abriaqui ដែលជាទីប្រជុំជនក្នុងនាយកដ្ឋាន Antioquia ប្រទេសកូឡុំប៊ី ។ “ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏ខ្លាំងបានកើនឡើងដល់១៣នាក់” នាយកដ្ឋានគ្រប់គ្រងហានិភ័យក្នុងតំបន់បានបង្ហោះដោយដកស្រង់របាយការណ៍ពីប៉ុស្តិ៍បញ្ជាការបង្រួបបង្រួមនៅក្រុង Abriaqui បន្ទាប់ពីមានគ្រោះទឹកជំនន់នឹងជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការជួយសង្គ្រោះ និងការស្តារឡើងវិញ ។ ទីភ្នាក់ងារនេះបានឲ្យដឹងថា...