ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយប្រកាសច្រានចោលទាំងស្រុង នូវសេចក្ដីសម្រេចរបស់ សភាអឺរ៉ុបស្តីពី “ការបង្រ្កាបជាបន្តបន្ទាប់ ទៅលើក្រុមអ្នកនយោបាយ ប្រឆាំងនៅកម្ពុជា” ។ យោងតាមសេចក្ដីថ្លែងការណ៍ បានឱ្យដឹងថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពី “ការបង្រ្កាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា” ដែលបានអនុម័តនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២...
កូឡុំបូ៖ នាយករដ្ឋមន្ត្រីស្រីលង្កា Mahinda Rajapaksa បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការតវ៉ាជាច្រើនសប្តាហ៍ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN។ ប្រទេសនេះត្រូវបានរង្គោះរង្គើដោយភាពចលាចលស៊ីវិលចាប់តាំងពីខែមីនា ជាមួយនឹងបាតុកម្មជាច្រើនដងបានប្រែជាហិង្សា នៅពេលដែលកំហឹងបានបង្កើតឡើងជុំវិញការប្រព្រឹត្តខុសជាក់ស្តែងរបស់រដ្ឋាភិបាលចំពោះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កាចាប់តាំងពីការប្រកាសឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។ ប្រភពពីមន្រ្តីប៉ូលិសបានឲ្យដឹងថា បម្រាមគោចរទូទាំងប្រទេសត្រូវបានដាក់ចេញ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រគណបក្សកាន់អំណាច និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុងកូឡុំបូ។ ការរឹតបន្តឹងនេះត្រូវបានប្រកាសភ្លាមៗមុនពេល Rajapaksa ប្រកាសលាលែងពីតំណែង។ មន្ទីរពេទ្យជាតិកូឡុំបូបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីមានអំពើហិង្សានៅឯការតវ៉ា។ យោងតាមក្រុម...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាននឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមនិងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដើម្បីរំលឹកខួបអនុសាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិកនាថ្ងៃទី១០ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ។ អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន លោក ប្រាក់...
គូស្វាមីភរិយាចំនួន២០គូ អញ្ជើញមកពីតាមបណ្តាខេត្តនានា ទូទាំងប្រទេស បានទទួលរង្វាន់ប្រាក់សុទ្ធ២០លាន និង១០លានរៀលពីស្រាបៀរ កម្ពុជា ដែលការប្រគល់រង្វាន់ត្រូវបានធ្វើឡើងក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស កាលពីថ្ងៃសៅរ៍ កន្លងទៅ។ គូស្វាមីភរិយា មកពីខេត្តក្រចេះ កំពង់ឆ្នាំង ព្រៃវែង ព្រះសីហនុ សៀមរាប ស្វាយរៀង កំពង់ធំ កណ្តាល កំពង់ចាម តាកែវ ត្បូងឃ្មុំ និងកំពង់ស្ពឺ ជាពិសេសគូស្វាមីភរិយាទាំង ២០គូនេះ ជាតំណាងគូស្វាមីភរិយាចំនួន១០០គូ ដែលមានសំណាងឈ្នះរង្វាន់ប្រាក់លានពីការចាប់ឆ្នោតក្នុងកម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យ របស់ស្រាបៀរ កម្ពុជា ដែលត្រូវបានធ្វើឡើងកាលពីដើមខែឧសភាកន្លងទៅ។ គូស្វាមីភរិយាចំនួន២០គូខាងលើក៏បានដើរទស្សនកិច្ច...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាក់ពីមូលហេតុដែលសម្ដេចមិនអាចអាក់ខានចូលរួម កិច្ចប្រជុំ អាស៊ាន-អាមេរិក ព្រោះ សម្ដេចមានតួនាទីជាប្រធានអាស៊ាន ត្រូវមានមុខគ្រប់អង្គប្រជុំ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែននាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើឲ្យឈាមរលាយជាទឹក បានក៏ដោយ។ សម្ដេចតេជោ...
ភ្នំពេញ៖ កម្ពុជា និងហ្សកហ្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងប្រទេសទាំងពីរបន្ថែមទៀត ។ យោងតាមហ្វេសប៊ុក ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការក្រសួង ការបរទេសកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោក...
ភ្នំពេញ៖ ក្រោយរៀបចំពិធីបុណ្យសពបងប្រុសទី២ រួចរាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាច ធ្វើអោយឈាមរលាយជាទឹក បានក៏ដោយ។ នៅលើគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាច...
ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ២០១៥ អស់រយៈពេល៤០ឆ្នាំគត់ ។ នៅឆ្នាំ២០១៥ មុនចូលឆ្នាំចិន លោកXi Jinping ប្រធានរដ្ឋចិន បានត្រឡប់ទៅភូមិ Liangjiaheវិញ ។ អ្នកភូមិLiangjiaheទាំងអស់ បានរំភើបយ៉ាងខ្លាំង ។ លោកបានយកអង្ករ មី ប្រេងឆា សាច់និងគំនូរក្រហមតុបតែង អបអរឆ្នាំថ្មីជាដើមដែលទិញ ដោយចេញលុយដោយខ្លួនឯង ហើយយកមកជូនអ្នកភូមិ...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នាចុងសប្តាហ៍ ថ្ងៃទី៧ -៨ ខែឧសភា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២៩៩,៨៨៨នាក់ ក្នុងនោះភ្ញៀវជាតិ២៨៣,៩៩០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៥,៨៩៨នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖-ខេត្តព្រះសីហនុ ៦១,០២០នាក រាជធានីភ្នំពេញ ៤០,៤៨០នាក់-ខេត្តបាត់ដំបង ៣៤,៧៩០នាក់-ខេត្តកំពត...
ភ្នំពេញ ៖ មូលនិធិអភិវឌ្ឍន៍ សហគ្រិនភាព ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវការគាំទ្រ និងផ្តល់ឱកាសទៅដល់ ប្រជាជន នៅក្នុងសង្គមកម្ពុជា ក្នុងការបោះជំហ៊ានថ្មីមួយ ដើម្បីចូលរួមបង្កើតភាព រីកចម្រើនក្នុងប្រព័ន្ធអេកូឡូស៊ី នៃសហគ្រិនភាព នៅកម្ពុជា បន្ទាប់ពីវិបត្តិរយៈពេល២ឆ្នាំ ដោយសារជំងឺរាតត្បាត ជាសកលកូវីដ-១៩ ។ វិស័យសហគ្រិនភាពនៅកម្ពុជា បានមានដំណើរការយ៉ាងសកម្ម ក្នុងមួយរយៈពេលចុងក្រោយនេះ ដែលមានអាជីវកម្មខ្នាតតូច...
(AFP)៖ ទាហានរុស្ស៊ីដើរក្បួន នៅលើទីលានក្រហម ក្នុងអំឡុងព្យុហយាត្រាយោធាទិវាជ័យជំនះ នៅកណ្តាលទីក្រុងម៉ូស្គូនៅថ្ងៃទី៩ ខែឧសភាឆ្នាំ ២០២២ ។ ប្រទេសរុស្ស៊ី ប្រារព្ធខួបលើកទី ៧៧ នៃជ័យជំនះលើពួកណាស៊ីអាល្លឺម៉ង់ ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។
តូក្យូ៖ សកម្មជនបៃតងកូរ៉េខាងត្បូងម្នាក់ បានឲ្យដឹងថា ផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញចោលទឹកសំណល់ វិទ្យុសកម្ម ពីរោងចក្រថាមពល នុយក្លេអ៊ែរ Fukushima Daiichi របស់ខ្លួនចូលទៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក នឹងបង្កគ្រោះថ្នាក់ដល់ ផលិតផលសមុទ្រ និងបំពុលមហាសមុទ្រ បន្ថែមទៀត។ លោក Ahn Jae-hun នាយកផ្នែកថាមពល និងការប្រែប្រួលអាកាសធាតុនៅសហព័ន្ធកូរ៉េសម្រាប់ចលនាបរិស្ថាន ដែលជាក្រុមតស៊ូមតិបៃតង...
SEOUL, SOUTH KOREA — As South Korean President-elect Yoon Suk-yeol enters his five-year term of office, he is envisioning South Korea’s expanded...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ ពេជ្រ ឈឿន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញបើករថយន្តធុនធ្ងន់ វគ្គទី៧ ឆ្នាំ២០២២ របស់កងពលតូចដឹកជញ្ជូនលេខ៩៩។ ក្នុងឱកាសនេះ ដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន...
ភ្នំពេញ ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២បានដឹកនាំសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុ នាំយកបច្ច័យចំនួន១១.០០០.០០០រៀល របស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានលើកឡើងថា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក ប្រចាំនៅអ៊ុយក្រែន Kristina Kvien និងក្រុមរបស់លោកស្រីបានមកដល់ទីក្រុង គៀវ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស Antony Blinken បានសន្យាក្នុងដំណើរ ទស្សនកិច្ចកាលពីខែមុន ដើម្បីបើកស្ថានទូតអាមេរិកឡើងវិញ...
ដាវ៉ាវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងថា សន្តិសុខចំនួន៣នាក់ ត្រូវបានគេសម្លាប់នៅថ្ងៃចន្ទនេះ នៅគ្រាដែលខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារនៅការិយាល័យ បោះឆ្នោតមួយក្នុងតំបន់ស្ងប់ស្ងាត់ នៃភាគខាងត្បូងប្រទេសហ្វីលីពីន ខណៈដែលប្រជាជនហ្វីលីពីន រាប់លាននាក់បានបោះឆ្នោត ក្នុងការបោះឆ្នោតជាតិ ។ ការបោះឆ្នោត គឺជាពេលវេលាដែលមានការ ប្រែប្រួលជាប្រពៃណីនៅក្នុងប្រទេស...
ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ដោយសារផ្ទុះនៅឯសណ្ឋាគារ Hotel Saratoga កាលពីថ្ងៃសុក្រ នៅរដ្ឋធានី ហាវ៉ាណា បានកើនឡើងដល់ ៣០នាក់ គិតត្រឹមថ្ងៃអាទិត្យ ខណៈដែលបន្តស្រាវជ្រាវ និងជួយសង្គ្រោះនៅបន្តដដែល ។ ក្រសួងសុខភាពសាធារណៈ បានរាយការណ៍ថា មានអ្នករងរបួសចំនួន៨៤នាក់ ជាមួយគ្នានេះដែរ មនុស្សពេញវ័យ១៩នាក់...
ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២១ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសផ្តល់កម្ចីផ្នែកសាធារណៈ ជំនួយឥតសំណង និងជំនួយបច្ចេកទេសចំនួន ៣១៩គម្រោង មានតម្លៃ ៤,២ ពាន់លានដុល្លារដល់កម្ពុជា ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ADB នាពេលថ្មីៗនេះ ។ ADB បន្ដថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជា ២០១៩-២០២៣...
យូអិន៖ អង្គការសហប្រជាជាតិ បានថ្កោលទោសមេដឹកនាំ តាលីបង់អាហ្វហ្គានីស្ថាន ចំពោះការបញ្ជាឱ្យស្ត្រីបិទមុខ របស់ពួកគេនៅទីសាធារណៈ ដែលជាការរឹតបន្តឹងចុងក្រោយបង្អស់ ដែលកើនឡើងដែលបានជំរុញឱ្យ មានប្រតិកម្មតបតពីសហគមន៍អន្តរជាតិ និងប្រជាជនអាហ្វហ្គានីស្ថានជាច្រើន។ ក្រសួងរបស់តាលីបង់ សម្រាប់ការផ្សព្វផ្សាយគុណធម៌ និងការការពារអនុបានបោះផ្សាយក្រឹត្យមួយ ពីមេដឹកនាំកំពូលនៃចលនាគឺ Hibatullah Akhundzada ក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃសៅរ៍។ UNAMA ដែលជាបេសកកម្មរបស់ អង្គការសហប្រជាជាតិ ប្រចាំនៅអាហ្វហ្គានីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
ភ្នំពេញ៖ តុលាការកំពូល នៅថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសារទុក្ខ ស្រ្តីជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការទារុណកម្ម និង អំពើឃោរឃៅ ទៅលើ កុមារីម្នាក់អាយុ៥ឆ្នាំ ដោយនឹងខឹងនឹងជនរងគ្រោះ បានយកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន ដោយចាប់ជនរងគ្រោះ វះមុខនិងអារដៃ របស់នាង...
បរទេស៖ នៅក្នុងកិច្ចប្រជុំ G7 ក្រុមប្រទេសនេះបានឲ្យដឹងថា ពួកគេនឹងចាត់វិធានការបន្ថែមទៀត ដើម្បីដាក់ឱ្យនៅដាច់ ដោយឡែកពីប្រទេសរុស្ស៊ី និងផ្តល់ការគាំទ្រថ្មី សម្រាប់យោធាអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ។ ការសន្យារួមបញ្ចូលការកំណត់គោលដៅ បន្ថែមទៀតនៃប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី និងការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុលើសពី ២៤ពាន់លានដុល្លារ ដែលបានសន្យាសម្រាប់ឆ្នាំ២០២២ និងទៅអនាគត។ មនុស្សប្រហែល ៦០នាក់ ត្រូវបានគេភ័យខ្លាចថា បានស្លាប់បន្ទាប់ពីសាលារៀននៅ Bilohorivka ក្នុងតំបន់...
តូក្យូ៖ មេដឹកនាំនៃក្រុមប្រទេស ឧស្សាហកម្មទាំង៧ ឬហៅថា G-7 បានប្តេជ្ញាថានឹងហាមឃាត់ ឬបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី នៅក្នុងជំហានចុងក្រោយ ដើម្បីដាក់សម្ពាធទីក្រុងម៉ូស្គូ ឱ្យបញ្ចប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។ ប្រទេសជប៉ុន ដែលជាប្រទេសក្រីក្រធនធាន ដែលបាន និងកំពុងនាំចូលប្រេងឆៅពីរុស្ស៊ី ដើម្បីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ខ្លួន បានស្ទាក់ស្ទើរក្នុងការហាមឃាត់ ការនាំចូលប្រេងពីរុស្ស៊ី។ ប៉ុន្តែនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានប្រាប់កិច្ចប្រជុំនិម្មិតនៃមេដឹកនាំ G-7...
ឆ្នាំនេះជាខួបទី ៧៥ នៃការអនុវត្តរដ្ឋធម្មនុញ្ញ សន្តិភាពរបស់ប្រទេសជប៉ុន ។ ប៉ុន្តែ សកម្មភាពជាបន្តបន្ទាប់របស់អ្នកនយោបាយជប៉ុន មួយចំនួនបានបង្ហាញឱ្យឃើញថា ពួកគេកំពុងឃ្លាតឆ្ងាយពីផ្លូវ ឆ្ពោះទៅរកសន្តិភាពជាបន្តបន្ទាប់ ។ ពួកគេឃោសនាបំប៉ោងដោយគំរាមកំហែង ពីខាងក្រៅជាញឹកញាប់ ដើម្បីវាយទម្លុះការរិតត្បិត នៃរដ្ឋធម្មនុញ្ញសន្តិភាព ប៉ុនប៉ងឱ្យជប៉ុនបង្កើតកងទ័ពការពារជាតិ និងមានសិទ្ធិផ្ទុះអាវុធគ្នាជាមួយក្រៅប្រទេស ។ ទាក់ទិននឹងរឿងដែល អ្នកនយោបាយជប៉ុនមួយចំនួន បានបញ្ចេញសញ្ញាដ៏គ្រោះថ្នាក់ ដើម្បីស្តារចក្រពត្តិនិយម...
នាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយអសមត្ថភាពមិនត្រឹមតែ បានបណ្តាលឲ្យករណីឆ្លងជំងឺកូវីដ ១៩ និងករណីស្លាប់បានកើនឡើងប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យបញ្ហា ក្នុងសង្គមជាច្រើនកើតឡើងជាញឹកញាប់ផងដែរ ។ ទស្សនាវដី្តប្រចាំខែ 《The Atlantic Monthly》 នៃអាមេរិកបានចុះផ្សាយអត្ថបទ នាពេលថ្មីៗកន្លងទៅនេះថា ដោយសាររដ្ឋាភិបាលអាមេរិក អសមត្ថិភាពក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ...
ឡុងដ៌៖ រដ្ឋាភិបាល ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មថ្មីលើ រុស្ស៊ី និង បេឡារុស កំណត់គោលដៅពាណិជ្ជកម្ម “១.៧ ពាន់លានផោន (២.១ ពាន់លានដុល្លារ)” ដែលមានបំណងរារាំងសង្គ្រាម របស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន នៅអ៊ុយក្រែន។ ទណ្ឌកម្មនេះនឹងប៉ះពាល់ដល់ពន្ធនាំចូល និងការហាមប្រាមការនាំចេញ របស់ប្រទេសទាំងពីរ ហើយត្រូវបានគូរឡើង ដោយលេខាធិការពាណិជ្ជកម្មអន្តរជាតិ...
តេអេរ៉ង់៖ ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Nour News បានរាយការណ៍ថា អ្នកសម្របសម្រួលសហភាពអឺរ៉ុប សម្រាប់កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ លោក Enrique Mora នឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់នៅថ្ងៃអង្គារ ជុំវិញកិច្ចចរចានៅទីក្រុងវីយែន ក្នុងគោលបំណងធ្វើឱ្យ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ រស់ឡើងវិញ។ Nour News ដែលមានទំនាក់ទំនងជាមួយក្រុមប្រឹក្សា សន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ មិនផ្តល់ព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ច នាពេលខាងមុខរបស់លោក...
ហុងកុង៖ នាយកប្រតិបត្តិនៃតំបន់ រដ្ឋបាលពិសេសហុងកុង (HKSAR) លោកស្រី Carrie Lam កាលពីថ្ងៃអាទិត្យបានអបអរសាទរ ចំពោះលោក John Lee ក្នុងការបោះឆ្នោតរបស់ លោកជានាយកប្រតិបត្តិ ៦អាណត្តិរបស់ HKSAR ។ លោកស្រី Lam បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីនឹងបញ្ជូនរបាយការណ៍ លទ្ធផលបោះឆ្នោតទៅរដ្ឋាភិបាល ប្រជាជនកណ្តាល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីដំណឹងល្អថា សម្រាប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាពុំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី និងគ្មានអ្នកស្លាប់ទេ ខណៈមានតែឆ្លងម្នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១៨២នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់...