គៀវ៖ ទូរទស្សន៍ CNN បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ថា រូបភាពផ្កាយរណបថ្មីបង្ហាញ ពីក្បួនរថយន្តយោធារុស្ស៊ី ដែលបានទៅដល់ជាយក្រុង Kyiv ដែលមានចម្ងាយប្រវែងជាង៤០ម៉ាយ ស្មើនឹងជាង៦៤គីឡូម៉ែត្រ ។ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី ពីបទឧក្រិដ្ឋកម្មសង្រ្គាម សម្រាប់ការទម្លាក់គ្រាប់បែក មកលើទីក្រុង Kharkiv...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ថា អ្នកនាំពាក្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃចន្ទ បានចុះហត្ថលេខា លើការអំពាវនាវជាផ្លូវការមួយ សម្រាប់សហភាពអឺរ៉ុប ហៅកាត់ថា (EU) ដែលស្នើសុំឱ្យមានការចូលរួម ពីអ៊ុយក្រែន តាមរយៈនីតិវិធីពិសេសថ្មីមួយ នេះបើតាមអ្នកនាំពាក្យ ប្រធានាធិបតីលោក Sergii Nykyforov...
បរទេស ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ថា រថពាសដែករបស់ប្រទេសរុស្ស៊ី បានបរឆ្លងកាត់ក្រុងកំពង់ផែ Berdyansk ។ “ព្រះអើយ មួយទៀតហើយ!” ថ្លែងដូច្នេះថា អ្នកស្រុកស្រឡាំងកាំងពេលមើលឃើញជួររថពាសដែក របស់រុស្ស៊ី ចូលកាន់កាប់ ទីក្រុងកំពង់ផែ Berdyansk ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន ។...
អង់ការ៉ា៖ ប្រទេសតួកគី បានព្រមានថា នាវាចម្បាំង នៃសមុទ្រខ្មៅ និងប្រទេសមិនមែនសមុទ្រខ្មៅ មិនឱ្យឆ្លងកាត់ច្រកសមុទ្រ Bosphorus និង Dardanelles នោះទេ ស្របតាមអនុសញ្ញា Montreux នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីការបរទេសលោក Mevlut Cavusoglu បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “យើងបានជូនដំណឹងដល់ប្រទេសជាប់ទន្លេ និងមិនជាប់ទន្លេទាំងអស់...
ម៉ូស្គូ ៖ តំណាងអចិន្ត្រៃយ៍ របស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzia បានសម្ដែងការ សោកស្តាយ ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការបណ្តេញបុគ្គលិកចំនួន ១២ នាក់ នៃបេសកកម្មនៅអង្គការ សហប្រជាជាតិរបស់រុស្ស៊ី ។ លោក Nebenzia បានឲ្យដឹងនៅដើមដំបូង នៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ...
ប៉េកាំង៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន លោក Wang Qun បានជំរុញឱ្យភាគីពាក់ព័ន្ធ ធ្វើការសម្រេចចិត្តនយោបាយ នៅក្នុងដំណាក់កាលចុងក្រោយ នៃកិច្ចចរចានៅទីក្រុងវីយែន ដើម្បីស្វែងរកការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទបានអំពាវនាវ ឱ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធា នៅក្នុងប្រទេសអ៊ុយក្រែន ។ លោកបានប្រាប់ដល់សម័យប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការ សហប្រជាជាតិស្តីពីអ៊ុយក្រែនថា “ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ត្រូវតែបញ្ឈប់ ។ វាកំពុងឆាបឆេះទូទាំងប្រទេស តាំងពីផ្លូវអាកាស ដីគោក...
Update– សេចក្តីរាយការណ៍ព័ត៌មាន អាមេរិកាំង Associated Press (AP) បានរាយការណ៍ នៅមុននេះបន្តិចថា ទាហានអ៊ុយក្រែនជាង ៧០នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីកាំភ្លើងធំរបស់រុស្ស៊ី បានវាយប្រហារមូលដ្ឋានយោធានៅ Okhtyrka ដែលជាទីក្រុងរវាង Kharkiv និង Kyiv, នេះបើតាមមន្រ្តី ប្រចាំតំបន់ បានសរសេរនៅលើ Telegram...
Breaking: កាំភ្លើងធំ សម្លាប់ទាហាន អ៊ុយក្រែន ៧០នាក់, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
TikTok ដែលជាកម្មសិទ្ធិរបស់ចិន ចាប់ផ្តើមអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្ហោះវីដេអូ រហូតដល់ ១០នាទី ដោយបង្កើនការប្រកួតប្រជែង YouTube ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព៏័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ទីក្រុង CANBERRA ប្រទេសអូស្ត្រាលី — អូស្ត្រាលីនឹងផ្តល់ប្រាក់ចំនួន ៥០ លានដុល្លារ ដល់អ៊ុយក្រែន ជាមីស៊ីល គ្រាប់រំសេវ និងសម្ភារៈយោធាផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានអាមេរិកាំង APនៅមុននេះបន្តិច។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison កាលពីថ្ងៃអង្គារ បានរៀបរាប់លម្អិតអំពីផែនការរបស់ប្រទេសរបស់លោក បន្ទាប់ពីបានលាតត្រដាង...
TikTok នឹងសហការជាមួយភាគីពាក់ព័ន្ធ និងក្រុមអ្នកបង្កើតមាតិកាក្នុងស្រុកនៅកម្ពុជាដើម្បីគាំទ្រដល់អក្ខរកម្មឌីជីថល និងបង្កើនការផ្សព្វផ្សាយចំណេះដឹងសុវត្ថិភាពអនឡាញ មជ្ឈមណ្ឌលអក្ខរកម្មឌីជីថលថ្មីនេះ ផ្ដល់ឱ្យអ្នកប្រើប្រាស់មានលទ្ធភាពចូលទៅកាន់ប្រភពធនធានដ៏សម្បូរបែបក្នុងទីកន្លែងតែមួយដើម្បីពង្រឹងបទពិសោធន៍អនឡាញប្រកបដោយសុវត្ថិភាព ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ – TikTok ជាគោលដៅឈានមុខសម្រាប់វីដេអូលើទូរស័ព្ទដៃខ្លីៗ ថ្ងៃនេះបានប្រកាសដំណើរការមជ្ឈមណ្ឌលអក្ខរកម្មឌីជីថលក្នុងកម្មវិធីទូរស័ព្ទ ប្រភេទបង់ប្រាក់ថ្មី ជាផ្នែកមួយនៃការប្ដេជ្ញាចិត្ដបន្ដជួយដល់អ្នកប្រើប្រាស់យល់ដឹងអំពីពិភពឌីជីថលកាន់តែច្បាស់។ មជ្ឈមណ្ឌលនេះ បើកសម្ពោធដំណាលគ្នាលើកិច្ចសហការជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ បូករួមជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង...
ទីក្រុង CANBERRA ប្រទេសអូស្ត្រាលី — អូស្ត្រាលី នឹងផ្តល់ប្រាក់ចំនួន ៥០ លានដុល្លារ ដល់អ៊ុយក្រែន ជាមីស៊ីល គ្រាប់រំសេវ និងសម្ភារៈយោធាផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអាមេរិកាំង APនៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
UPDATE៖ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបណ្ដេញសមាជិក ១២ នាក់នៃបេសកកម្មអង្គការសហប្រជាជាតិរបស់រុស្ស៊ី ពីអាមេរិក សម្រាប់ជា “ប្រតិបត្តិការស៊ើបការណ៍” ដែលជំរុញឱ្យមានការឆ្លើយតបយ៉ាងខឹងសម្បារ ពីទីក្រុងមូស្គូ ដែលបានបរិហារអ្វីដែលគេហៅថា “ចលនាអរិភាព”។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ភ្នំពេញ ៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៨ កុម្ភៈ ស្តីពីក្រុមប៉ូលិសកម្ពុជា បានស្រាវជ្រាវរកឃើញថាសំណុំរឿង «ទាសករលក់ឈាមជនជាតិចិន» ថាជាការប្រឌិត ។ ក្រោយមានករណីនេះ អ្នកនាំទូតចិន ក៏បានអំពាវនាឲ្យពលរដ្ឋខ្លួន កំពុងរស់នៅកម្ពុជា គោរពច្បាប់របស់កម្ពុជា-ចិន ។ នេះបើតាមការចេញផ្សាយ នៅក្នុងផេកហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌...
ញញវយ៉ក៖ តម្លៃប្រេងបានកើនឡើងខ្ពស់ កាលពីថ្ងៃចន្ទជាមួយនឹងតម្លៃគោល Brent ដែលបញ្ចប់លើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈដែលអ្នកវិនិយោគបានវាយតម្លៃ ពីផលប៉ះពាល់នៃទណ្ឌកម្ម ចុងក្រោយបំផុតប្រឆាំងនឹងរុស្ស៊ី។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសាបានបន្ថែម ៤,១៣ដុល្លារអាមេរិកឬ ៤,៥ ភាគរយដើម្បីទូទាត់នៅតម្លៃ ៩៥,៧២ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York...
Breaking: ICC នឹងបើកការស៊ើបអង្កេតលើ “ស្ថានភាពនៅអ៊ុយក្រែន” នេះបើតាមព្រះរាជអាជ្ញាមួយរូប បានបង្ហើយឱ្យដឹង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ប៉េកាំង៖ បេសកជនចិន បានព្រមានប្រឆាំងនឹងការ ធ្វើនយោបាយលើជំនួយមនុស្សធម៌ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលសង្គ្រាមកំពុងតែផ្ទុះឡើង ជាមួយប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកជនចិនបានលើកឡើងថា អ្វីដែលកំពុងលាតត្រដាង នៅក្នុងប្រទេសអ៊ុយក្រែន គឺពិតជាគួរឲ្យសោកស្ដាយ។ ប្រទេសចិន អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ កាត់បន្ថយស្ថានការណ៍ និងជៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល។ លោក Zhang Jun...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសជ្រើសរើសបុគ្គលិក ជាប់កិច្ចសន្យាចំនួន ៣០រូប នៃកម្មវិធី “ទេពកោសល្យសម្រាប់សេដ្ឋកិច្ចឌីជីថល (Talents for Digital Economy)” ដើម្បីចូលបម្រើការងារនៅក្រសួង តាមរយៈការរៀនបណ្តើរ ធ្វើបណ្តើរ ។ ការទទួលពាក្យនឹងចាប់ផ្តើម នៅថ្ងៃ១៥ មីនាខាងមុខនេះ ៕
ម៉ូស្គូ៖ រាល់កង្វល់ផ្នែកសន្តិសុខ របស់ទីក្រុងមូស្គូ ត្រូវតែយកមកពិចារណា សម្រាប់ដំណោះស្រាយ ក្នុងប្រទេសអ៊ុយក្រែន នេះបើតាមការលើកឡើង របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃច័ន្ទ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ លោក ពូទីន បានរំលឹកឡើងវិញថា ដំណោះស្រាយមួយនឹងអាចធ្វើទៅបាន លុះត្រាតែការព្រួយបារម្ភផ្នែក...
យូអិន៖ អគ្គលេខាធិការរងអង្គការ សហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌លោក Martin Griffiths បានអំពាវនាវឱ្យមានការការពារ បុគ្គលិកមនុស្សធម៌នៅអ៊ុយក្រែន និងសម្រាប់ធនធានបន្ថែមទៀត។ លោកបានប្រាប់ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីស្ថានភាពមនុស្សធម៌ នៅអ៊ុយក្រែនថា “ឥឡូវនេះ យើងត្រូវការជាបន្ទាន់ នូវវឌ្ឍនភាពលើមុខពីរ ប្រសិនបើយើងចង់ទៅដល់មនុស្ស កាន់តែច្រើនជាមួយនឹងជំនួយ ដែលពួកគេត្រូវការ ដែលពួកគេសមនឹងទទួលបាន” ។ លោកបានលើកឡើងថា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ថា ទីក្រុង Kharkiv ដែលជាទីក្រុងធំទី២ របស់ប្រទេសអ៊ុយក្រែន ត្រូវបានទម្លាក់គ្រាប់បែកកាលពីថ្ងៃចន្ទ ដោយកាំភ្លើងធំរបស់រុស្ស៊ី ខណៈដែលកិច្ចចចារគ្នាដើម្បី ដោះស្រាយជម្លោះមិនបានសម្រេច ។ ក្រុមមន្ត្រីបានលើកឡើងថា ការវាយប្រហារនៅទីក្រុង Kharkiv បានសម្លាប់ជនស៊ីវិល រួមទាំងកុមារផងដែរ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញកសិផល ទៅក្រៅប្រទេស ចំនួន១ ៨៣៥ ៤៧៥,៧០ តោន ទៅកាន់ទិសដៅចំនួន៥២ប្រទេស កើន ៩,៥១% បើធៀបរយៈពេលដូចគ្នា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១...
Breaking: រុស្ស៊ី ត្រូវបណ្ដេញចេញពី World Cup ក្រោយការឈ្លានពាន លើអ៊ុយក្រែន – FIFA, នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌នមានបារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: IOC អំពាវនាវដល់ អ្នករៀបចំកីឡា ឱ្យដកអត្តពលិករុស្ស៊ី បេឡារុស្ស និងមន្ត្រីពី ព្រឹត្តិការណ៍អន្តរជាតិ កុំឱ្យសល់ម្នាក់, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: នាយករដ្ឋមន្រ្តីកាណាដា លោក Trudeau ប្រកាសហាមឃាត់ កាណាដា លើការនាំចូលប្រេង ពីរុស្ស៊ី ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព៏័ត៌មាន បារាំង AFP នៅមុននេះបន្តិថ។
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងាររៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។ ការបង្កើតក្រុមការងាររៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលសរសេរជាអក្សរកាត់ថា ក.គ.អ.ប ស្ថិតក្រោមឱវាទគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដែលសរសេរជាអក្សរកាត់ថា គ.ស.ធ.ឌ ៕
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ” នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
រ៉ង់ហ្គូន៖ យោធាមីយ៉ាន់ម៉ា បានបន្តកិច្ចព្រមព្រៀងឈប់បាញ់របស់ខ្លួន ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចរហូតដល់ដំណាច់ឆ្នាំនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យអគ្គមេបញ្ជាការ នៃសេវាកម្មការពារជាតិ។ កិច្ច ព្រមព្រៀងឈប់បាញ់ទូទាំងប្រទេស ត្រូវបានផ្តួចផ្តើមនៅខែតុលា ឆ្នាំ២០១៥។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា យោធាបានពង្រីកបទឈប់បាញ់ ដើម្បីជំរុញដំណើរការសន្តិភាពក្នុងប្រទេស និងដើម្បីឱ្យមានការខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។ សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ឧត្តមសេនីយ៍ឯក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជាអគ្គមេបញ្ជាការនៃក្រសួងការពារជាតិ...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ប្រាប់ទៅកាន់សារព័ត៌មាន POLITICO ថាក្រុមពីឡុតជនជាតិអ៊ុយក្រែនជាច្រើននាក់ បានធ្វើដំណើរមកដល់ប្រទេសប៉ូឡូញហើយ ដើម្បីអាច ចាប់ផ្តើមធ្វើការទទួលយកយន្តហោះចម្បាំងដែលជាជំនួយរបស់អឺរ៉ុប ត្រឡប់ទៅប្រទេសរបស់ខ្លួន។ អ៊ុយក្រែនបច្ចុប្បន្នកំពុងតែប្រើប្រាស់យន្តហោះចម្បាំង ម៉ូដេលចាស់ៗដែលផលិតនៅ ក្នុងប្រទេសរុស្សីកាលពីអតីតកាលប៉ុណ្ណោះហើយត្រឹមតែរយៈពេល២៤ម៉ោង អ៊ុយក្រែន នឹងអាចទទួលបានអាវុធ និងគ្រាប់រ៉ូកែត ជាច្រើនពាន់គ្រាប់ព្រមទាំងកាំភ្លើង យន្តកាំភ្លើងធំនិងឧបករណ៍យោធា ជាច្រើនផ្សេងទៀត។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះនៅមិនទាន់មានប្រភពព័ត៌មាន ណាបានបញ្ជាក់ទេថាប្រទេសណាខ្លះដែលបានធ្វើការឧបត្ថម្ភយន្តហោះចម្បាំង ទាំងនោះប៉ុន្តែប្រធានក្រុមប្រឹក្សាសន្តិសុខ របស់អឺរ៉ុបលោក...