ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ដល់ទី១១ ខែមករា ឆ្នាំ២០២២ អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៍ជួយសម្រួល បញ្ជូនពលករខ្មែរ មកពីខេត្តនានាប្រទេសថៃចំនួន ១៧០នាក់ ត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព។
BREAKING: សហរដ្ឋអាមេរិក ថ្កោលទោសការបាញ់មីស៊ីលកូរ៉េខាងជើងថា ជាការគំរាមកំហែង ដល់សហគមន៍អន្តរជាតិ បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ការពារកូរ៉េខាងត្បូង និងជប៉ុន។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមិននេះបន្តិច។
សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំដែលសត្វកណ្តុរ បានទទួលមរណភាព ដោយសុខសាន្ត កាលពីចុងសប្តាហ៍នេះ។ Magawa មានសុខភាពល្អ ហើយបានចំណាយពេលភាគច្រើនកាលពីសប្តាហ៍មុន លេងជាមួយនឹងភាពរីករាយធម្មតារបស់វា ប៉ុន្តែដល់ចុងសប្តាហ៍ វាចាប់ផ្តើម មិន ងងុយដេកច្រើន និងមិនសូវចាប់អារម្មណ៍ លើអាហារនៅថ្ងៃចុងក្រោយរបស់វា។ ថ្មីៗនេះ Magawa បានប្រារព្ធខួបកំណើតរបស់វា ក្នុងខែវិច្ឆិកា ដោយឈានដល់អាយុ ៨ ឆ្នាំ។...
បរទេស៖ ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ត្រូវបានមើលឃើញថា ទីក្រុងទីបីនៅក្នុងប្រទេសចិន ត្រូវបានដាក់ចូលទៅក្នុងការបិទខ្ទប់ដែលធ្វើឱ្យចំនួនអ្នកស្រុកសរុបដែលត្រូវបានបង្ខាំងនៅក្នុងផ្ទះរបស់ពួកគេនៅទូទាំងប្រទេស គឺបានកើនឡើងដល់ប្រហែល ២០ លាននាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរនៅក្នុងទីក្រុង Anyang បានហាមឃាត់ប្រជាជនរបស់ខ្លួនជិត ៥,២ លាននាក់មិនឱ្យចេញទៅក្រៅ។ ហាងភាគច្រើនក្រៅពីលក់ទំនិញសំខាន់ៗត្រូវបានបិទ ហើយយានជំនិះឯកជនទាំងអស់ ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរតាមផ្លូវ។...
បរទេស៖នៅថ្ងៃអង្គារនេះប្រទេសជប៉ុនបានប្រកាសអំពាវនាវឲ្យកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយនឹងកោះតៃវ៉ាន់ចំពោះផលិតផលបន្ទះឈីបនៅក្នុងជំនួបសេដ្ឋកិច្ចទ្វេភាគីក្នុងថ្ងៃដដែលនេះ។ ប្រធានសមាគមន៍ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសជប៉ុននិងកោះតៃវ៉ាន់លោក Mitsuo Ohashi ក៏បានធ្វើសេចក្តីថ្លែងកោតសរសើរផងចំពោះផែនការរបស់ក្រុមហ៊ុនតៃវ៉ាន់ TSMC ក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសជប៉ុនដោយនិយាយទាំងសង្ឃឹមថានឹងអាចបន្តកិច្ចសហប្រតិបត្តិការគ្នាក្នុងស្ថានភាពគ្រប់រូបភាព។ លោកបន្តថា៖ទោះបីជាក្នុងបញ្ហាវិបត្តិកូវីដដែលបានធ្វើឲ្យការដោះដូរពាណិជ្ជកម្មរវាងភាគីទាំងពីរបានជួបប្រទះនូវបញ្ហាខ្លះៗក្តីប៉ុន្តែទំនាក៉ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពិរគឺនៅតែបន្តនិងកាន់តែស៊ីជម្រៅ។ គួរឲ្យដឹងដែរថាកិច្ចប្រជុំពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងតៃវ៉ាន់និងជប៉ុនជារៀងរាល់ឆ្នាំគឺតែងតែប្រព្រឹត្តទៅនៅក្នុងកោះតៃវ៉ាន់ឬប្រទេសជប៉ុនប៉ុន្តែដោយសារវិបត្តិភាគីទាំងពីរបានត្រឹមជួបគ្នាតាមអនឡាញប៉ុណ្ណោះនៅសប្តាហ៍នេះ៕ ប្រែសម្រួល៖ស៊ុនលី
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់គោលការណ៍មួយចំនួន ឲ្យកម្លាំងនគរបាលបន្តអនុវត្តដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋកាន់តែល្អសើរថែមទៀត បើទោះបីជា ខេត្តកំពង់ចាម បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ លើចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព នៅទូទាំង ប្រទេស ចំនួន ៥ឆ្នាំជាប់គ្នាក៏ដោយ ។ លោក អភិបាលខេត្ត បានលើកឡើងដូច្នេះ នារសៀលថ្ងៃទី...
បរទេស៖ ស្ថានទូតរុស្ស៊ីបាននិយាយទាក់ទងនឹងការអំពាវនាវរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy R. Sherman ដើម្បីដកកងទ័ពចេញពីព្រំដែនជាមួយអ៊ុយក្រែនថា រុស្សីមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯងថាត្រូវដាក់ពង្រាយទ័ពនៅទីណានៅក្នុងប្រទេសរបស់ខ្លួន ហើយថា រុស្ស៊ីនឹងបន្តធ្វើសមយុទ្ធយោធា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ស្ថានទូតរុស្ស៊ីថា «យើងមិនយល់ពីហេតុផលរបស់លោកស្រី Wendy R. Sherman ដែលថា រុស្ស៊ីគួរតែ...
បរទេស៖នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃអង្គារនេះបានប្រកាសថាកម្មវិធីចាក់វ៉ាក់សាំងរបស់ជាតិក្នុងពេលឆាប់ៗនេះនឹងអាចអនុវត្តការងារចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនដែលមានវ័យក្រោម១២ឆ្នាំជាពិសេសក្នុងពេលដែលប្រទេសកំពុងប្រឈមមុខទៅនឹងការរីករាលដាលនៃវិរុសអូមីក្រុង។ ដូសជម្រុញក៏នឹងត្រូវរៀបចំដើម្បីចាក់ជូនពលរដ្ឋពេញវ័យផងដែរនៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំងដ៏ធំបំផុតរបស់ប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយកងកម្លាំងការពារជាតិហើយវាគ្រោងនឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ។ ជាផ្នែកមួយនៃកិច្ចខិតខំដើម្បីទប់ស្កាត់ការរីករាលដាលនៃវិរុសពូជថ្មីអូមីក្រុងនេះលោក Kishida ក៏បានប្រកាសផងដែរដើម្បីដាក់បម្រាមចំពោះពលរដ្ឋនិងជនបរទេសទាំងឡាយរហូតដល់ចុងខែកុម្ភៈ៕ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលច័ន្ទ បានបើកសវនាការជំនុំជម្រះ បុរសជាប់ចោទ ចំនួន២នាក់ ពាក់ព័ន្ធអំពើឃាតកម្ម ដោយ បាញ់សម្លាប់បុរសរងគ្រោះ ម្នាក់ ដើម្បី ដោះបំណុល ជំពាក់ ៣០ ម៉ឺនដុល្លារអាមេរិក ដែលខ្លួនបានជំពាក់ ជនរងគ្រោះ និង មិនមានលទ្ធភាពសង។ លោកហុក ពៅ...
ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ បានប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទប្រុស-ស្រី ចំនួន២នាក់ ដែលជាអតីត: សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និង សកម្មជន របស់អតីត: គណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងបទល្មើសញុះញង់ឱ្យមហាជន ប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈការសរសេរសារ ជេរប្រមាថ...
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានដឹកនាំកម្លាំងទីបញ្ជាការជួរមុខ និងមន្ត្រីស្ថាប័នគន្លឹះចូលរួមកិច្ចប្រជុំលើកទី១២ រវាងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ ស្តីពីការពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការទ្វេរភាគី...
រីករាយជាមួយនឹងប្រ៉ូម៉ូសិនពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ក្រុមហ៊ុនមានកម្មវិធីបញ្ចុះតម្លៃពិសេស រួមជាមួយអាំងប៉ាវសំណាង ទទួលបានផ្ទួនៗ ជាសាច់ប្រាក់ត្រឡប់មកវិញ50%តាមសប្ដាហ៍នីមួយៗប៉ុណ្ណោះ! ប្រញ៉ាប់ឡើង ស្តុកមានកំណត់ បងប្អូនអាចស្វែងរកផលិតផលផ្សេងៗជាច្រើនទៀត៕ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ០៦ ខែកុម្ភៈ ២០២២ រាល់តម្លៃឬរូបភាពអាចរកមើលបានតាមវេបសាយរបស់ក្រុមហ៊ុនបាន www.sunsimexco.com បងប្អូនខលមកកុម្ម៉ង់ក៏បាន ឆាតមកក្រុមហ៊ុនក៏បាន តាមហ្វេសបុក ឬតេឡេក្រាមក៏បាន ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ...
ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ជាមួយ លោកស្រី អាម៉ានដា មៀលលីង អនុរដ្ឋមន្រ្ដីការបរទេស នៃចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី ភាគីទាំងពីរ បានលើកឡើងថានឹងចាប់យកឱកាស ដើម្បីការស្តារឡើងវិញ ឱ្យកាន់តែប្រសើរឡើងលើបញ្ហានៅ មីយ៉ាន់ម៉ា ។...
ភ្នំពេញ ៖ មុនប៉ុន្មានថ្ងៃ នៃដំណើរការក្ដី ក្នុងសវនាការ នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាការងារផ្ទាល់ ជាមួយលោកស្រី Amanda Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ ខូមិនវែល និងអភិវឌ្ឍន៍(Minister of...
បរទេស ៖ ប្រធានខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលជប៉ុន បានសម្តែងការមិនពេញចិត្ត ចំពោះការបាញ់សាកល្បងមីស៊ីល ជាលើកទីពីរ ដែលធ្វើឡើងដោយប្រទេស កូរ៉េខាងជើង ក្នុងមួយសប្តាហ៍ ដោយនិយាយថា វាធ្វើឱ្យខូចដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា...
បរទេស ៖ ការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងក្នុងប្រទេស កាហ្សាក់ស្ថាន កាលពីសប្តាហ៍មុន ជុំវិញការដំឡើងថ្លៃប្រេងឥន្ធនៈពីរដង ហើយភ្លាមៗនោះ ត្រូវបានបន្តដោយកុប្បកម្ម និងការលួចប្លន់។ ទាំងនេះបានជំរុញ ឱ្យប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokaev ប្រកាសភាពអាសន្នទូទាំងប្រទេស ដែលមានប្រសិទ្ធភាព រហូតដល់ថ្ងៃទី ១៩ ខែមករា ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១...
បាងកក: លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បាននិយាយថា ភាពយន្តខ្មែរ-កាណាដា Surviving Bokator បានបញ្ចប់នូវរដូវកាល មហោស្រពភាពយន្តឆ្នាំ 2021 ជាមួយនឹងការឈ្នះជាប្រវត្តិសាស្ត្រ ។ កាលពីចុងខែធ្នូ នាប្រទេសថៃ ភាពយន្តនេះត្រូវបានទទួលការគំាទ្រ ពីទស្សនិកជន និងអ្នកសរសេរកម្មវិធីនៅឯកម្មវិធី BKK DOC...
វ៉ាស៊ីនតោន ៖ ចំនួនពិតនៃការស្លាប់ ដោយសារជំងឺរាតត្បាត កូវីដ-១៩ នៅសហរដ្ឋអាមេរិក គឺប្រហែលជាកំពុង ត្រូវបានរាប់បញ្ចូលក្នុងកម្រិតទាប – ការស្លាប់ជាច្រើន មិនត្រូវបានរាប់បញ្ចូលនោះទេ ព្រោះវាកើតឡើងជាច្រើន ខែបន្ទាប់ពីការឆ្លង នេះបើយោង តាមនាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង។ កាសែត The Guardian បានដកស្រង់សម្តីលោក Scott Davison...
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយ ក្នុងចំណោមពហុក្រុមហ៊ុន ដែលធំជាងគេ និងរីកចម្រើនបំផុត នៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងអង្គការ ភ្លែនអន្តរជាតិកម្ពុជា បានដាក់ចេញជាផ្លូវការ នូវការអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យនៅគ្រប់កម្រិតសាលារៀនទាំងអស់ ក្នុងខេត្តព្រះសីហនុ ក្នុងពិធីបើកបរវេសនកាល ឆ្នាំសិក្សា...
ប៉េកាំង៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសគាំទ្រដំណើរបំពេញទស្សនកិច្ចសម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ ក្នុងការដើរតួនាទីយ៉ាងសកម្ម និងចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នា ក្នុងចំណោមភាគីនានា នៅមីយ៉ាន់ម៉ា។ យោងតាមសេចក្តីរាយការណ៍ មេដឹកនាំនៃឧត្តមសេនីយ មីន អ៊ុងឡាំង បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងណៃពីដោ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា (MOU) តាមប្រព័ន្ធអេឡិចត្រូនិច ជាមួយសាកលវិទ្យាល័យ ជេមស៍ ខុក សិង្ហបុរី (JAMES COOK UNIVERSITY SINGAPORE) នៃប្រទេសសិង្ហបុរី ដែលជាសាកលវិទ្យាល័យអន្តរជាតិ ក្រោមអធិបតីភាព...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានគាំទ្រចំពោះផែនការវិនិយោគវារីវប្បកម្ម សមុទ្រ របស់ក្រុមហ៊ុន ជីន យូ តាំង(ខេមបូឌា) ហ្វីសឺរី ឯ.ក ដែលការវិនិយោគនេះ គឺពិតជាសំខាន់សំរាប់ជួយ ដល់ការអភិវឌ្ឍន៍ វិស័យជលផលនៅប្រទេសកម្ពុជា ។ តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនលោក...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ របស់ស្រី្តជាប់ចោទ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនចំនួន ៣ កញ្ចប់ធំ ប្រព្រឹត្ត នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែ មិថុនា ឆ្នាំ...
ភ្នំពេញ៖ ជនត្រូវចោទប្រុស-ស្រី ចំនួន៣នាក់ កាលពីរសៀលថ្ងៃទី១០ ខែ មករា ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រៃវែង ចាប់ និង បង្គាប់ឲ្យឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹង ជួញដូរ ប្រព្រឹត្តនៅចំណុចភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ យោងតាម...
ភ្នំពេញ៖ តាមប្រភពព័ត៌មានពីមន្រ្តីអនុរក្សពន្ធនាគារម១ បានអោយដឹងថា អតីតក្រុមប្រឹក្សាឃុំ-សង្កាត់ នៃ អតីតគណបក្សសង្គ្រោះជាតិ ចំនួន២នាក់ ត្រូវបានដោះលែង ពីពន្ធនាគារព្រៃស កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ បន្ទាប់ពីពួកគេបានអនុវត្តទោសចន់សព្វគ្រប់ នៅក្នុងមន្ទីរពន្ធនាគារព្រៃស (ម១) ជាប់ពាក់ព័ន្ធបទល្មើសញុះញង់បង្កឱ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ យោងតាមឯកសាតុលាការ...
សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ បានឲ្យដឹង នៅថ្ងៃអង្គារនេះថា យន្តហោះចម្បាំងមួយគ្រឿង បានធ្លាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយមិនទាន់មានសេចក្តី រាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ យន្តហោះចម្បាំង F-5E នៃកងយន្តហោះចម្បាំងទី១០ នៃកងទ័ពអាកាសកូរ៉េខាងត្បូង បានធ្លាក់នៅភ្នំមួយក្នុងទីក្រុង Hwaseong ចម្ងាយប្រហែល ៦០គីឡូម៉ែត្រ...
ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នំា២០២២ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៣៥.៧០៧.៧២៧នាក់ កាលពីថ្ងៃចន្ទ ខណៈដែលករណីថ្មីចំនួន១៧៩.៧២៣ ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានបង្ហាញទិន្នន័យចុងក្រោយ របស់ក្រសួងសុខាភិបាល ។ នេះគឺជាថ្ងៃទី៤ជាប់ៗគ្នា ដែលករណីថ្មីជាង១០០.០០០នាក់ ត្រូវបានចុះបញ្ជីក្នុងមួយថ្ងៃ នៅក្នុងប្រទេស ។...
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ពង្រឹងបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ឲ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈជំងឺកូវីដប្រភេទអូមីក្រុង បាននិងកំពុងចូលទៅក្នុងសហគមន៍ ។ ក្នុងកិច្ចប្រជុំតាមរយៈ Video Conference ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ និង មន្ទីរពាក់ព័ន្ធមួយចំនួនទៀត ស្ដីពីការជំរុញការងារចាក់វ៉ាក់សាំង បង្ការជំងឺកូវីដដូសជំរុញ ជូនពលរដ្ឋក្នុងភូមិសាស្ត្រ ភ្នំពេញ លោក...
ភ្នំពេញ ៖ លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាព សកល (UPF) បានចាត់ទុកដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅមីយ៉ាន់ម៉ា ជាទស្សនកិច្ចសន្តិភាព ។ ការចាត់ទុកនេះ ដោយសាររដ្ឋាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃ៧ មករា បានសម្រេចប្រកាសពន្យារពេល បទឈប់បាញ់គ្នា...