ភ្នំពេញ៖ បុរីភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នេះ បានប្រារព្ធពិធីក្រុងពាលី បើកការដ្ឋានសាងសង់ និងបើកលក់គម្រោងទី១៤ របស់ខ្លួន គឺគម្រោង រ៉េឌានផាក ឬ Radiant Park ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៦០ម៉ែត្រ) ដែលជាតំបន់ ដ៏មានសក្ដានុពល នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ចៅប្រុសថា កុំទៅប្រទេសអាហ្គ្រានីស្ថាន ព្រោះថា ប្រទេសមហាអំណាច បានរត់ចោលអាហ្កានីស្ថាន ហើយទោះបីចៅទៅ ក៏ជួយអ្វីមិនបានដែរ។ ទោះបី សម្ដេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះប្រទេស មហាអំណាចមួយណាក៏ដោយ តែគេអាចសន្និដ្ឋានបានថា សម្ដេច ចង់សំដៅទៅកាន់មហាអំណាចអាមេរិក ដែលបានដកទ័ពចេញ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាអភិបាលរាជធានី-ខេត្ត ត្រូវធ្វើបច្ចុប្បន្នកម្មឡើងវិញ ឱ្យបានច្បាស់លាស់ និងឆាប់រហ័ស អំពីចំនួនប្រជាជនជាក់ស្តែង នៅមូលដ្ឋាន ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងមូលដ្ឋាន។ យោងតាមសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសថា មិនត្រូវខ្វះវ៉ាក់សាំងកូវីដ-១៩ ជូនដល់បណ្តារាជធានី-ខេត្ត ឡើយ ជាពិសេសនោះ មិនអនុញ្ញាតឱ្យមាន វ៉ាក់សាំងដេកក្នុងឃ្លាំង ក្នុងពេលដែលប្រជាជន ត្រូវការវ៉ាក់សាំងនោះទេ។ យោងតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ...
បរទេស ៖ ប្រធានាធិបតីសហរដ្ឋ អាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃសុក្រ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងព្យាយាមសាកល្បងការទូត ដើម្បីរាក្សាមិនឲ្យប្រទេស អ៊ីរ៉ង់ សម្រេចបាន អាវុធនុយក្លេអ៊ែ ប៉ុន្តែនឹងប្រើប្រាស់ជម្រើសដទៃ ប្រសិនបើចាំបាច់ ។ លោកបានធ្វើការថ្លែងយ៉ាងដូច្នោះ នៅការិយាល័យ Oval Office...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសអ៊ីតាលី ដែលនឹងត្រៀមខ្លួន ជាប្រធាន នៃកិច្ចប្រជុំ G20 អាណត្តិថ្មីនោះ គឺកំពុងតែ ចាប់ផ្តើមជម្រុញ ឲ្យមានកិច្ចប្រជុំជាពិសេសមួយ ពីសំណាក់សមាជិកទាំង២០ ទៅលើបញ្ហា នៃប្រទេសអាហ្គានីស្ថាន ខណៈដែលការហោះហើរជន្លៀស ចុងក្រោយគឺធ្វើឡើង នៅត្រឹមថ្ងៃសុក្រម្សិលមិញ ។ ជើងហោះហើរចុងក្រោយ...
បរទេស ៖ ក្រសួងហិរញ្ញវត្ថុ របស់ប្រទេសហ្គាណា កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថា ប្រទេសរបស់ខ្លួន ទើបតែទទួលបានប្រាក់ ជំនួយប្រមាណជា ១ពាន់លានដុល្លារ ពីអង្គការមូលនិធិហិរញ្ញវត្ថុ អន្តរជាតិហៅកាត់ថា IMF ដើម្បីយកមកធ្វើការ ជម្រុញការងើបឡើង វិញនៃសេដ្ឋកិច្ច ។ កញ្ចប់នេះត្រូវ បានគេដឹងថា គឺជាផ្នែកមួយ នៃកញ្ចប់មូលនិធិសរុប ប្រមាណជា៦៥០ពាន់លានដុល្លារ...
ភ្នំពេញ ៖ លោក Ma Zhaoxu អនុរដ្ឋមន្រ្តីការ បរទេសចិន នាថ្ងៃទី២៨ ខែសីហា បាន ថ្លែងថាថ្មីៗនេះ ស្ថាប័នស៊ើបការណ៍ របស់សហរដ្ឋអាមេរិក បានរៀបចំរបាយការណ៍ ផ្តេសផ្តាស ស្តីពីការស្រាវជ្រាវ ប្រភពដើមជំងឺ វីរុសកូវីដ១៩ ។របាយការណ៍ខាងលើនេះ គឺជារបាយការណ៍ នយោបាយ និង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា កម្ពុជា គាំទ្រ ការស្វែងរកប្រភព នៃមេរោគកូវីដ-១៩ តាមបែបវិទ្យាសាស្ត្រ និង ប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ ឧបាយកលនយោបាយ លើលទ្ធផល វិទ្យាសាស្ត្រ (political manipulation)។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការងារស្រាវជ្រាវ រកប្រភពរបស់មេរោគកូវីដ១៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអបអរសាទរលោកយាយ ព្រំ កួយអាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់ វ៉ាក់សាំងលេខរៀងទី៩លាន។ យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញមេរោគបំប្លែងថ្មី «ដែលតា» រហូតដល់ ១៧៥២នាក់ហើយ៕
វ៉ាស៊ីនតោន ៖ សហគមន៍ ចារកម្មអាមេរិក បានបរាជ័យក្នុងការកំណត់ពីប្រភពដើមនៃវីរុសកូរ៉ូណា បន្ទាប់ពីការស៊ើប អង្កេតបន្ថែម ដោយថា ខ្លួននៅតែបែងចែកថា តើវីរុសនេះផុសចេញពីការ ប៉ះពាល់មនុស្សជាមួយសត្វដែលឆ្លង ឬពីឧបទ្ទវហេតុមន្ទីរ ពិសោធន៍។ ក្នុងពេលបដិសេធលទ្ធភាព នៃមេរោគ ដែលត្រូវបានបង្កើត ជាអាវុធជីវសាស្ត្រ ការិយាល័យ នៃនាយកស៊ើប ការណ៍ សម្ងាត់ជាតិ បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា“...
ឥស្លាម៉ាបាដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថា ប៉ូលិស និងក្រុមន្ត្រីជួយសង្គ្រោះ បានឲ្យដឹងថា អគ្គីភ័យមួយបានឆាបឆេះ រោងចក្រគីមី មួយកន្លែង នៅក្នុងក្រុងកំពង់ផែ Karachi ភាគ ខាងត្បូង នៃប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់កម្មករ អស់តិចបំផុត១៥នាក់ កាលពីថ្ងៃសុក្រ ។ លោក...
ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ថា ការិយាល័យសេវាកម្ម សង្គ្រោះបន្ទាន់ ចំណុះឲ្យអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងកាលពីថ្ងៃសុក្រថា បច្ចុប្បន្ននេះ អ្នកស្រុកចំនួន៤២.១០០នាក់ ត្រូវបានជម្លៀសខ្លួន ដោយសរភ្លើងឆេះព្រៃ កើតឡើងនៅទូទាំង រដ្ឋកាលីហ្វ័រនីញ៉ា ហើយពលរដ្ឋជាង ៧.០០០នាក់ ត្រូវបាន ជម្លៀសខ្លួនចេញ បើគិតក្នុងរយៈពេល...
ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលអនុវត្តវិធានការ ច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១បានឲ្យដឹងថា កាអនុវត្តវិធានការច្បាប់ មានចំនួន ៧៧ ករណី ឃាត់ខ្លួន (អប់រំ និងពិន័យ) ៥២៦នាក់ (បញ្ជូនទៅតុលាការ)...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ឡដុតសំណល់រឹងសំរាម ៥០ ដែលក្រសួង បានបំពាក់ទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក) បាននិង កំពុងចូលរួមដុតកម្ទេច សំណល់វេជ្ជសាស្ត្រ ពីមណ្ឌល ព្យាបាល ជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក ដែលជាជំនួយបន្ថែម លើឡដុតសំណល់ វេជ្ជសាស្ត្រដែលមាន ស្រាប់នៅតាមមន្ទីរពេទ្យនិង...
រ៉ង់ហ្គូន៖ ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២,៦៨៨ករណី ជាមួយនឹងការស្លាប់ចំនួន ១១៨ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមការចេញផ្សាយ ពីក្រសួងសុខាភិបាលរបស់ប្រទេស។ ការចេញផ្សាយនេះបានឲ្យដឹង ដោយដកស្រង់ប្រភពពីក្រសួងសុខាភិបាលឲ្យដឹងថា ចំនួនករណីវិជ្ជមានកូវីដ-១៩ បានកើនឡើងដល់ ៣៨៦,២០២ករណី ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៤,៩៦៨ នាក់ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ។ គិតត្រឹមថ្ងៃសុក្រគំរូជាង...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្សចំនួន១៩នាក់បានស្លាប់ បន្ទាប់ពីមានករណីលិចទូកមួយគ្រឿង នៅក្នុងទន្លេ នៅស្រុក Brahmanbaria ប្រទេសបង់ក្លាដេស នៅចម្ងាយប្រមាណ១០៩គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានីដាកា កាលពីរាត្រីថ្ងៃសុក្រ ។ មន្ត្រីប៉ូលិសមួយរូបបាននិយាយដូច្នេះ ។ លោក Mohammed Anisur Rahman អធិការស្រុកខាងលើបានប្រាប់ដល់ស៊ិនហួ...
ណ័រស៊ុលតង់៖ សម្មតិកម្មដែលបណ្តាប្រទេសលោកខាងលិចលើកឡើងថា មេរោគកូវីដ-១៩ ត្រូវបានលេចធ្លាយដោយចេតនា ដោយមន្ទីរពិសោធន៍ចិន គឺជាការឃុបឃិតភូមិសាស្ត្រនយោបាយ នេះបើយោងតាមប្រភពព័ត៌មានពីមជ្ឈមណ្ឌលសិក្សាចិន នៅកាហ្សាក់ស្ថាន។ របាយការណ៍របស់មជ្ឈមណ្ឌលនេះបានឲ្យដឹងថា ភាពខ្នះខ្នែងរបស់អាមេរិក ដែលព្យាយាមដាក់ការស្តីបន្ទោសចំពោះការរីករាលដាលនៃជំងឺរាតត្បាតលើប្រទេសចិន គឺជាលទ្ធផលនៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។ កាលពីដើមឆ្នាំនេះរបាយការណ៍ របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា វាទំនងជាមេរោគនេះឆ្លងទៅមនុស្សដោយសត្វប្រចៀវតាមរយៈសត្វអន្តរការី ដែលមិនបានបញ្ជាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទោះយ៉ាងណាសហរដ្ឋអាមេរិក បានរិះគន់របាយការណ៍នេះថា...
ដោយអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះ សួរសុខទុក្ខ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារ...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនៅជិត អាកាសយានដ្ឋានទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍ ដោយមានជនស៊ីវិល និងបុគ្គលិកយោធារាប់សិបនាក់បានស្លាប់ និងរងរបួស។ តាមរយៈសេចក្តីថ្លែងការណ៍ សារព័ត៌មានសមាជិកក្រុមប្រឹក្សាសន្តិសុខ បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះការវាយប្រហារដ៏អាក្រក់ ដែលត្រូវបានអះអាង ដោយក្រុមរដ្ឋអ៊ីស្លាម នៅខេត្ត Khorasan ដែលជាសម្ព័ន្ធរបស់អាហ្វហ្គានីស្ថាន ជាមួយក្រុមរដ្ឋអ៊ីស្លាម នៅអ៊ីរ៉ាក់ និងលេវ៉ាន់។...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian និងសមភាគីរុស្ស៊ីលោក Sergei Lavrov បានពិភាក្សាអំពីបញ្ហានានា រួមមានទំនាក់ទំនងទ្វេភាគី ស្ថានភាពបច្ចុប្បន្ននៅអាហ្វហ្គានីស្ថាន និងកិច្ចពិភាក្សានុយក្លេអ៊ែរ។ ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ អ្នកការទូតទាំងពីរ បានគូសបញ្ជាក់ពីតម្រូវការ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅលើឆាកអន្តរជាតិ ជាពិសេសទាក់ទងនឹង ប្រទេសអាហ្វហ្គានីស្ថាន ដែលស្ថានភាពបច្ចុប្បន្នកំពុង ធ្លាក់ចុះខ្លាំងក្រោយមានការ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងទំនាក់ទំនងសន្តិសុខទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Naftali Bennett នេះបើយោងតាមការចុះផ្សាយ របស់ទីភុនាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ លោក បៃដិន ត្រូវបានគេសន្មត់ថា ជួបជាមួយលោក Bennett នៅថ្ងៃព្រហស្បតិ៍ខណៈសេតវិមាន បានកំណត់ពេលវេលាឡើងវិញ នៅថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារដ៏ប្រល័យ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់ខាត ចំពោះជប៉ុនដែលបាន បង្ហាញនូវសៀវភៅស ស្តីពីកិច្ចការពារកុមារ និងបានបង្ហាញការគោរព យ៉ាងខ្ជាប់ខ្ជួនជាមួយប្រទេសជប៉ុន ដោយជំរុញឱ្យជប៉ុនកុំបំភាន់ មនុស្សជំនាន់ក្រោយ។ ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី១៦ ខែសីហាបានចេញនូវ សៀវភៅសចំនួន ៣០ ទំព័រ សម្រាប់សិស្សថ្នាក់បឋម និងអនុវិទ្យាល័យនៅលើគេហទំព័ររបស់ខ្លួន ដែលគ្របដណ្តប់លើការ អភិវឌ្ឍន៍យោធារបស់ចិន...
បរទេស៖ សហគមន៍ចារកម្មអាមេរិក (IC) បានចេញសេចក្តីសង្ខេបដែល មិនមានការចាត់ថ្នាក់អំពីការស៊ើបអង្កេត របស់ខ្លួនអំពីប្រភពដើមនៃមេរោគកូវីដ-១៩ ដោយនិយាយថា មេរោគនេះមិនត្រូវបានដឹងដល់ រដ្ឋាភិបាលចិននោះឡើយ មុនពេលផ្ទុះឡើងនៅខេត្ត ហ៊ូប៉ី នៅចុងឆ្នាំ ២០១៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ការិយាល័យប្រធានចារកម្មជាតិ (ODNI)បាននិយាយនៅក្នុង...
បរទេស៖ មនុស្សយ៉ាងតិច ១៧០ នាក់បានស្លាប់ និងជាង ១ ៣៣០នាក់ទៀតបានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកចំនួន២ និងបាញ់ប្រហារ កាលពីថ្ងៃព្រហស្បតិ៍នៅខាងក្រៅ អាកាសយានដ្ឋានក្រុងកាប៊ុល។ សមាជិកសេវាកម្មអាមេរិកចំនួន ១៣ នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ នោះដែរ ដោយមាន ១៥ នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។ យុទ្ធជនតាលីបង់ជាច្រើននាក់ ក៏ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះដែរ។ យោងតាមសារព័ត៌មាន...
បរទេស៖ ក្រុមមន្ត្រីបាននិយាយប្រាប់ថា យ៉ាងតិចបំផុតមានមនុស្សចំនួន ៩នាក់ បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់រងរបួស នៅថ្ងៃសុក្រនេះ ក្រោយមានការផ្ទុះគ្រាប់ជាបន្តបន្ទាប់ នៅមូលដ្ឋានយោធាមួយកន្លែង ក្នុងប្រទេសកាហ្សាក់ស្ថាន។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរបាននិយាយប្រាប់ថា ការផ្ទុះគ្រាប់យ៉ាងតិចបំផុតចំនួន៦ បានកើតមានឡើង នៅមូលដ្ឋានយោធាមួយកន្លែង...
បរទេស៖ សេតវិមានបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សប្រហែល ១២.៥០០នាក់ ត្រូវបានជម្លៀសចេញពី ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ធ្វើឲ្យអ្នកត្រូវបានជម្លៀស កើនឡើងដល់ចំនួន ១០៥.០០០នាក់ គិតចាប់តាំងពីថ្ងៃទី១៤ ខែសីហាមក។ តាមសេចក្តីរាយការណ៍ សេតវិមានបាននិយាយប្រាប់ថា កិច្ចប្រឹងប្រែងជម្លៀសបន្ត បានកើនសន្ទុះខ្លាំងឡើង នៅមួយថ្ងៃមុនក្រុមសកម្មប្រយុទ្ធ បានចូលទៅក្នុងរដ្ឋធានី របស់ប្រទេសអាហ្វហ្គានីស្ថាន គឺទីក្រុងកាប៊ុល កាលពីថ្ងៃទី២៥ ខែសីហា...