ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញេីសារអបអរសាទរចំពោះ លោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានចាក់វ៉ាក់សាំងលេខរៀង ទី៧លាននាក់។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមរយៈយន្ដការកូវ៉ាក់ (COVAX) នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះហើយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា អំណោយនេះ...
ឲភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១៣៩នាក់ និងស្លាប់៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២.៩៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៧៥៣ នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់ថ្មី។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២.៩៦៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.៤៧៤នាក់ និងកំពុងសម្រាកព្យាបាល ៤៥២នាក់ ស្លាប់ ៤៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយ:ការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៦៥នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៥៨នាក់ ៕
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានលើកឡើងថា ក្រុមដែលតែងតែចោទគេ ថាជាអាយ៉ងរបស់បក្សកាន់អំណាចនោះ ពេលនេះបាន ចេញមកបង្កើតបក្សជាបន្តបន្ទាប់ដូចហែរកឋិន។ ការលើកឡើងរបស់លោក ពេជ្រ ស្រស់ បែបនេះធ្វើឡើង ក្រោយពីសង្កេតឃើញថា មានអតីតមន្រ្តីអតីតបក្សប្រឆាំងជាច្រើន បានស្នើរសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយឈានទៅដល់ការបង្កើតគណបក្សថ្មី ដែលត្រូវបានរងការរិះគន់...
បរទេស៖ប្រភពចំនួន៣ ពីរដ្ឋាភិបាលកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយថា នាពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង កំពុងតែពិភាក្សាគ្នាដើម្បីបើកឡើងវិញ នូវការិយាល័យអន្តរទំនាក់ទំនងរួមមួយ ដែលទីក្រុងព្យុងយ៉ាងបានកម្ទេចចោល កាលពីឆ្នាំមិញ និងដើម្បីប្រារព្ធធ្វើជំនួបកំពូលមួយ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងស្តារចំណងមិត្តភាព។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលកន្លងមក បានស្វែងរកមធ្យោបាយនានា...
បរទេស៖មន្ទីរបញ្ចកោណ និងសមាជិករដ្ឋសភាមកពីបក្សសាធារណរដ្ឋ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ស្តីពីពង្រឹងកងកម្លាំងនុយក្លេអ៊ែ របស់ប្រទេសចិន ក្រោយមានសេចក្តីរាយការណ៍ថ្មីមួយថា ទីក្រុងប៉េកាំង កំពុងកសាងបំពង់ដាក់មីស៊ីល ជាង១១០។ របាយការណ៍ពីសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក ហៅកាត់ថា AFS បាននិយាយនៅថ្ងៃចន្ទថា រូបភាពពីផ្កាយរណបបានបង្ហាញថា ប្រទេសចិន កំពុងតែកសាងទីលានដាក់បំពង់មីស៊ីលថ្មី នៅជិតទីក្រុង Hami ភាគខាងកើតនៃតំបន់ស៊ីនជាំង។ របាយការណ៍នោះ គឺត្រូវបានធ្វើឡើង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន២១នាក់ថ្មី និងមានករណីជា សះស្បើយជំងឺកូវីដ-១៩ ចំនួន ៨៥នាក់ ។
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ ដែលនឹងបង្កើតរោងចក្រ ២កន្លែង នៅលើទឹកដីខេត្តកណ្ដាល និងកំពង់ឆ្នាំង ក្រោមទុនវិនិយោគប្រមាណ ១២,៥លានដុល្លារ ជាពិសេសអាចបង្កើន ឱកាសការងារ ជូនពលរដ្ឋជិត ២ពាន់នាក់ផងដែរ ។ ក្រុមហ៊ុនទាំង ២នោះមានដូចខាងក្រោម៖ ១- GENERAL...
«វីរុសគឺធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន» នេះជាការលើកឡើងច្រំដែលៗធ្វើឱ្យគេស្តាប់ឡើងទ្រាន់របស់បស្ចិមប្រទេសមួយចំនួនបើទោះបីជាក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានសិក្សាស្រាវជ្រាវនៅក្រុងវូហានផ្ទាល់ហើយសន្និដ្ឋានថា«វាមានលទ្ធភាពស្ទើរតែសូន្យដែលវីរុសបានធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន»ដែលជាការបង្ហាញភស្តុតាងខាងវិទ្យាសាស្ត្រដ៏ប្រចក្សដើម្បីច្រានចោលការលើកឡើងខាងលើនេះក្តី ។ យ៉ាងណាមិញ យើងឃើញថាបស្ចិមប្រទេសមួយចំនួន ពិសេសប្រទេសដែលស្ថិតក្រោមឥទ្ធិពលរបស់អាមេរិកមិនខ្វល់ពីអ្វីដែលជាភស្តុតាងវិទ្យាសាស្ត្រនេះទេ គិតតែពីការស្រែកបន្ទោរហៃអើតាមតែអាមេរិកយ៉ាងងងឹតងងល់ ។ តាមច្បាប់កំណត់របស់អង្គការសុខភាពពិភពលោក ការដាក់ឈ្មោះឱ្យវីរុសប្រភេទថ្មីមិនត្រូវពាក់ព័ន្ធនឹងឈ្មោះប្រទេស តំបន់ឬជាតិសាសន៍ណាមួយនោះទេ ក្នុងន័យចៀសវាងកើតមានការរើសអើង ។ ក៏ប៉ុន្តែយើងឃើញថា បើទោះបីជាអង្គការសុខភាពពិភពលោកបានដាក់ឈ្មោះផ្លូវការឱ្យវីរុសកូរ៉ូណាថ្មីថា «វីរុសកូវីដ-១៩»ហើយក្តី ក៏លោកត្រាំដែលជាអតីតប្រធានាធិបតីអាមេរិកនៅតែហៅវីរុសនេះថា «វីរុសចិន»ឬ«វីរុសវូហាន»នៅកន្លែងសាធារណៈនានាដដែល ។ នេះបានសឱ្យឃើញពីចរិតរើសអើង អនុត្តរភាពនិងមិនគោរពក្រមអន្តរជាតិរបស់ថ្នាក់ដឹកនាំអាមេរិក ។...
ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្មវិធី K-POP World Festival នៅកម្ពុជាប្រចាំឆ្នាំ២០២១ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដោយទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ យុវជនកម្ពុជា ដែលស្រលាញ់ K-POP។ នេះបើតាមស្ថានទូតកូរ៉េប្រចាំកម្ពុជា នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២១។ ព្រឹត្តិការណ៍នេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្មីៗនេះបានចេញសេចក្ដីសម្រេចស្ដីពីការបង្កើត ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩៕
ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ប្រភេទ Johnson&Johnson ចំនួន ១លានដូសដែល ជាជំនួយរបស់អាមេរិក នឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជានៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ។
បរទេស ៖ កូនដ្រូនចារកម្មរបស់សហរដ្ឋអាមេរិក មួយគ្រឿង តាមសេចក្តីរាយការណ៍ បានធ្វើការហោះហើរ ពីលើឧបទ្វីបកូរ៉េ នៅមុនថ្ងៃគម្រប់ខួបទិវា ជ័យជំនះរបស់ប្រទេសកូរ៉េខាងជើង ដែលជាកម្មវិធីរំឭក ដល់កិច្ចព្រមព្រៀង បទឈប់បាញ់គ្នាកូរ៉េឆ្នាំ១៩៥៣ ។ ក្រុមឃ្លាំមើលអនឡាញ Radarbox បានបង្ហាញទិន្នន័យ នៃការហោះហើររបស់កូនដ្រូន RQ-4 Global Hawk របស់កងកម្លាំង អាមេរិកប្រចាំនៅជប៉ុននោះ...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃអង្គារ បានចោទប្រកាន់ សមភាគីរុស្ស៊ី របស់លោកថា បានព្យាយាមរំខាន ដល់ការបោះឆ្នោតសភា ឆ្នាំ ២០២២ តាមរយៈការផ្សព្វផ្សាយ «ព័ត៌មានមិនពិត»។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ ៖ ខណៈការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងឲ្យកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ឈានចូលដល់នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ខាងមុខនោះ ក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃ២៨ កក្កដា នេះ បានចេញសេក្តីជូនព័ត៌មានបន្ថែម ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ៕
ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញកត្តាគន្លឹះធំៗ ចំនួន៥ ធ្វើឲ្យទំនាក់ទំនងរវាង កម្ពុជា-ចិន រឹងមាំ ហើយពីមួយឆ្នាំ ទៅមួយឆ្នាំ ទំនាក់ទំនង កម្ពុជា-ចិន ត្រូវបានជាលំដាប់ និងជោគវាសនារួមគ្នា ជាមិត្តដែកថែប និងមិត្តភាពជាបងប្អូនល្អ ។...
ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា កម្លាំងអមិត្តខាងក្រៅ មិនចង់ឃើញភាពរីកចម្រើន នៃទំនាក់ទំនងរវាងកម្ពុជា-ចិន ដោយប្រឌិតរឿងរ៉ាវ និងបង្ខូចកេរ្តិ៍ឈ្មោះ ប្រទេសទាំងពីរ ហើយចិនត្រូវតែជួយកម្ពុជា ឲ្យក្លាយជាប្រទេសគំរូមួយ ផងដែរ ។ ក្នុងវេទិកាពិធីបិទ កម្រិតខ្ពស់នៃធនាគារខួរក្បាល...
សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ថា ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេស កូរ៉េខាងត្បូ ងមានក្នុងកំណត់ត្រាថ្មី ដែលខ្ពស់បំផុត ខណៈដែលរលកទី៤ បានផ្ទុះឡើងក្នុងតំបន់ ទាំងរដ្ឋធានី និងតំបន់មិនមែន ទីក្រុងផងដែរ ។ ទីភ្នាក់ងារត្រួតពិនិត្យជំងឺ និងបង្ការរោគ របស់ប្រទេសកូរ៉េហៅកាត់ថា (KDCA) បានឲ្យដឹងថា...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ថា មូលនិធិរូបិយ វត្ថុអន្តរជាតិ ហៅកាត់ថា (IMF) កាលពីថ្ងៃអង្គារ បានរក្សាការព្យាករណ៍ អំពីកំណើនសេដ្ឋកិច្ចពិភពលោក នឹងកើន ឡើង៦ ភាគរយសម្រាប់ឆ្នាំ២០២១នេះ ដោយមានចក្ខុវិស័យ សេដ្ឋកិច្ច ធ្លាក់ចុះនៅទូទាំងប្រទេស ចាប់តាំងពីការព្យាករ របស់ខ្លួនកាលពីខែមេសា...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញ វិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៨នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៤៦នាក់ និងស្លាប់ចំនួន ម្នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ភ្នំពេញ៖ រដ្ឋបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៧នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន៨៧នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួង សុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបន្តធ្វើចត្តាឡីស័ក ឲ្យលើសពី១៤ថ្ងៃ ព្រោះថា វីរុសបំប្លែងថ្មីអាចសម្ងំក្នុងខ្លួន មនុស្សរយៈពេលវែង ដូច្នេះប្រជាពលរដ្ឋ ត្រូវអនុវត្តតាមវិធានការ សុខាភិបាលជាប់ជានិច្ច ។ ក្នុងឱកាសនាំយកថវិកា និងសម្ភារៈមួយចំនួនទៀត ជាអំណោយ របស់សម្ដេចតេជោ...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើកាព្រមានទុកជាមុន ទៅដល់អាជ្ញាធរ ខណ្ឌ-សង្កាត់-ភូមិទាំងអស់ ដែលមានសិទ្ធិ ចែកប័ណ្ណចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ១២-១៧ឆ្នាំ មិនត្រូវអនុញ្ញាតជាដាច់ខាត ចំពោះការយកលុយជាថ្នូរ នៃការផ្តល់ប័ណ្ណ ។ លោកថា បើមានករណីបែបនេះមែន នឹងមានបញ្ហាប្រឈមជាមួយអាជ្ញាធរ ពោលរដ្ឋបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ កម្ពុជា-សហរដ្ឋអាមេរិក នៅថ្ងៃ២៨ កក្កដា នេះបានចុះអនុស្សរណៈ នៃការយោគយល់គ្នា(MOU) បន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យ ការងារនៅកម្ពុជា ។ ក្នុងគោលបំណង នៃMOUនេះ ដើម្បីបង្កើត ក្របខណ្ឌ សហប្រតិបត្តិការ បច្ចេកទេសរវាងគូភាគី ក្នុងគោលដៅ រួមចំណែកក្នុងការ អនុវត្តគោលនយោបាយ ពាក់ព័ន្ធនឹងវិស័យការងារ ។...
តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ នៅថ្ងៃពុធនេះថា ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ (JMA) បានឲ្យដឹងថា ព្យុះទីហ្វុង Nepartak បានបោកបក់ឆ្ពោះត្រង់ ទៅទិសខាងជើង និងបង្កជាគ្រោះបាក់ដី នៅខេត្ត Miyagi ភាគឦសាន...
ស៊ីដនី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ថា ក្រុងស៊ីដនី របស់ប្រទេសអូស្រ្តាលី បានពន្យារពេល ៤សប្តាហ៍ គិតចាប់ពីថ្ងៃពុធនេះ បន្ទាប់ពីបទបញ្ជាដាក់ ឲ្យមានការស្នាក់នៅក្នុងផ្ទះ ដែលបាន អូសបន្លាយ រួចហើយ បានបរាជ័យ ក្នុងការទប់ស្កាត់ការ...
ហាណូយ ៖ ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានរាយការណ៍ថា ប្រទេសវៀតណាម បានកត់ត្រានូវ ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៧,៩១៣ករណី ក្នុងនោះមានអ្នកឆ្លង ៧,៩១១ ករណី ជាករណីឆ្លងក្នុងស្រុក និងនាំចូលចំនួន ២ ករណី ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងដោយដកស្រង់ ប្រភពពីក្រសួងសុខាភិបាល...
បរទេស ៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន តាមសេចក្តីរាយការណ៍ បាននិយាយថា ទាហានអ៊ីស្រាអែល មួយរូប បានសម្លាប់ជនជាតិ ប៉ាឡេស្ទីនម្នាក់ កាលពីថ្ងៃអង្គារ នៅក្នុងតំបន់ West Bank ហើយកងទ័ពបាននិយាយថា បុរសប៉ាឡេស្ទីននោះ បានចូលមកជិតកងទ័ព ជាមួយនឹងដំបង ដែកក្នុងដៃ ។ ចំណែកពលរដ្ឋ ក្នុងតំបន់នោះ បាននិយាយប្រាប់អំពីបុរស...