ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានប្រាប់ក្រុមអ្នកស្រឡាញ់ ភេទដូចគ្នា កុំមានការព្រួយបារម្ភ ចំពោះការរើសអើងពីអ្នកដ៏ទៃ ដោយសារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកចិត្តទុកដាក់ គ្រប់បែបយ៉ាង។ តាមរយៈវិដេអូ ជាង៩នាទី...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ប្រកាសថាបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បើមានជីវភាពខ្វះខាត ត្រូវការស្បៀងអាហារ ដើម្បីហូបចុក សូមបងប្អូនទាក់ទងមកមេភូមិ ឬទៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា នៅក្នុងសង្កាត់ របស់បងប្អូននោះក្រុមការងារ នឹងចែកជូនបងប្អូនភ្លាម ។ លោកអភិបាលរាជធានីភ្នំពេញថា រដ្ឋបាលរាជធានីភ្នំពេញ មិនខ្វះទេស្បៀងអាហារ សម្រាប់ចែកជូនបងប្អូន ដោយមានទាំងស្បៀងអាហារ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដោយសាំងធម្មតា ត្រូវលក់តម្លៃ ៣,៨០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត លក់ក្នុងតម្លៃ ៣,៤០០រៀល ក្នុង១លីត្រ ៕
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់ មានហានិភ័យខ្ពស់ នៃការរីករាលដាលជំងឺកូវីដ-១៩ ឲ្យមកនៅទំហំតូចជាងមុន រហូតដល់តាមខ្នងផ្ទះ អគារឬនៅតាមខុនដូរ ហើយការងារនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងចាប់ផ្តើម អនុវត្តនៅថ្ងៃ១៩ ឧសភា ខាងមុខនេះ ដើម្បីផ្តាច់ឬសគល់កូវីដ-១៩ ខណៈដែលវិធានការ ការពាររបស់ក្រសួង សុខាភិបាល ពិសេស ការអនុវត្ត៣កុំ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានពិភាក្សាគ្នាអំពីអំពើហិង្សា ក្នុងប្រទេសអ៊ីស្រាអែល តំបន់ West Bank និងតំបន់ហ្គាហ្សា ក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសកាតា អេហ្ស៊ីបនិងអារ៉ាប៊ីសាអូឌីត។ លោក Blinken និងលោក Mohammed bin Abdulrahman Al-Thani តាមសេចក្តីរាយការណ៍...
បាងកក៖ ប្រទេសថៃ បានរាយការណ៍នៅថ្ងៃច័ន្ទនេះ នូវកំណត់ត្រាប្រចាំថ្ងៃនៃករណីថ្មីជំងឺកូវីដ-១៩ ចំនួន ៩,៦៣៥ករណី ដែលរួមមានការឆ្លងចំនួន ៦,៨៥៣នាក់ក្នុងចំណោមអ្នកទោស ដែលមកពីក្រុមអ្នកទោសក្នុងពន្ធនាគារ ខណៈដែលប្រទេសនេះ កំពុងតស៊ូជាមួយនឹងរលកទី៣ ហើយករណីឆ្លងសរុប របស់ប្រទេសមានរហូតដល់ ១១១,០៨២ នាក់។ ក្រុមការងារពិសេសសម្រាប់ជំងឺកូវីដ-១៩ របស់ប្រទេសថៃ ក៏បានកត់ត្រានូវការស្លាប់ថ្មីចំនួន ២៥ នាក់ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៦១៤...
តូក្យូ៖ អ្នកកាសែតឯករាជ្យជនជាតិជប៉ុនម្នាក់ ដែលបានចំណាយពេលជិត ៤សប្តាហ៍នៅក្នុងពន្ធនាគារមីយ៉ាន់ម៉ា មុនពេលវិលត្រឡប់ទៅប្រទេសជប៉ុនវិញ បានលើកឡើងថា ពន្ធនាគារដែលលោក កំពុងត្រូវបានឃុំឃាំងនោះ មានអ្នកទោសនយោបាយជាច្រើននាក់ ដែលត្រូវបានគេសួរចម្លើយជាមួយនឹង ការដាក់ទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ លោក Yuki Kitazumi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ តាមអ៊ិនធឺណិតពីសណ្ឋាគារមួយ នៅខាងក្រៅទីក្រុងតូក្យូ កាលពីយប់ថ្ងៃសៅរ៍ថា លោកនឹងធ្វើការពីប្រទេសជប៉ុន ដើម្បីជួយប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា ឱ្យវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។...
ញូវដេលី ៖ តំបន់រដ្ឋធានីញូវដេលី របស់ប្រទេសឥណ្ឌា បានប្រកាសពីថ្ងៃអាទិត្យ នូវការពន្យារពេលមួយសប្តាហ៍ នៃការចាក់សោវីរុសរបស់ខ្លួន រហូតដល់ថ្ងៃទី២៤ ខែឧសភា ដោយរក្សាការរឹតបន្តឹងនេះ ឱ្យមានរយៈពេលជាងមួយខែទៀត។ ការចាក់សោរ ដែលត្រូវបានកំណត់កាលពីថ្ងៃទី ១៩ ខែមេសា ត្រូវបានកំណត់បញ្ចប់នៅថ្ងៃច័ន្ទនេះ ប៉ុន្ដែតំបន់រដ្ឋធានី បានបញ្ជាក់ថា មានករណីឆ្លងវីរុសថ្មីជាង ២៨,០០០ ករណី នៅថ្ងៃទី២០...
ហ្សាកាតា ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីដែលបានបញ្ជាក់នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ៣,០៨០ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលចំនួនសរុបកើនឡើងដល់ ១,៧៣៩,៧៥០ នាក់ដោយចំនួនអ្នកស្លាប់បានកើនឡើង ១២៦នាក់បន្ថែមទៀត និងករណីស្លាប់ទៅ ៤៨,០៩៣ នាក់។ យោងតាមក្រសួងបានឱ្យដឹងថា អ្នកជំងឺចំនួន ៣,៧៩០ នាក់ទៀត ត្រូវបានអនុញ្ញាត...
ហ្សាកាតា៖ ក្រសួងសុខាភិបាល ឥណ្ឌូណេស៊ី បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានផ្អាកការប្រើប្រាស់ CTMAV547 នៃវ៉ាក់សាំងបង្កា ជំងឺកូវីដ-១៩ AstraZeneca បន្ទាប់ពីមរណភាព របស់អ្នកទទួលវ៉ាក់សាំង នៅរដ្ឋធានីហ្សាកាតា កាលពីពេលថ្មីៗនេះ ។ អ្នកនាំពាក្យក្រសួង សុខាភិបាលបានឲ្យដឹងថា វ៉ាក់សាំង AstraZeneca ទាំងអស់មិនមែនត្រូវបានបញ្ឈប់ សម្រាប់ការចែកចាយ និងប្រើប្រាស់នោះទេ...
ញូវដេលី ៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងឥណ្ឌា Bharat Biotech កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Covaxin មានប្រសិទ្ធិភាពប្រឆាំង នឹងប្រភេទមេរោគឆ្លង B.1.617 នៃមេរោគកូវីដ-១៩ ដែលត្រូវបានរកឃើញ នៅក្នុងប្រទេសឥណ្ឌា និង វីរុសប្រភេទ B.1.1.7 ត្រូវបានរកឃើញ នៅក្នុងប្រទេសអង់គ្លេស ។ ការសិក្សាពាក់ព័ន្ធ...
ភ្នំពេញ ៖ អយ្យការសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចដោះលែង លោក ឃន ឈុនតារា និងអ្នកស្រី តាំង គីមហៀង ដែលត្រូវជាកូនប្រសារ និងកូនបង្កើតរបស់លោកឧកញ៉ា ហេង សៀ ក្រោយពួកគេសារភាពថា បានជួលមនុស្សប្រុស-ស្រី២នាក់ស្រដៀង ឧកញ៉ា ហេង...
លេខសំណាងទាំងប្រាំបីខ្ទង់ ដែលផ្តល់ជូនពីកម្មវិធី «គោជល់លេខនាំសំណាង» តែងតែបង្ហាញថ្មី ជារៀងរាល់សប្តាហ៍។ កាលពីថ្ងៃសុក្រ ទី១៤ ខែឧសភា កម្មវិធី «គោជល់លេខនាំសំណាង» បានស្វែងរកឃើញលេខសំណាង ប្រាំបីខ្ទង់ និងលេខសំណាងបួនខ្ទង់ ផ្សេងទៀតហើយ។ លទ្ធផលលេខសំណាង នៃសប្តាហ៍ថ្មីរបស់កម្មវិធី ដែលមានលេខសំណាង ទាំងប្រាំបីខ្ទង់ និងលេខសំណាងទាំងបួនខ្ទង់ មានដូចខាងក្រោម៖លទ្ធផល លេខសំណាងថ្ងៃទី ១៤...
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ ឈ្មោះ គេង រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅសង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរជាបុគ្គលិកក្រុមហ៊ុន...
ភ្នំពេញ ៖ កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ៦នាក់ ដែលមានបំណងលួចឆ្លងដែន ខុសច្បាប់ ចូលក្នុងទឹកដីថៃ កាលពីថ្ងៃ១៦ ឧសភានៅត្រង់ចំណុច ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ នេះបើតាមការផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ។ បន្ទាប់ពីធ្វើការសាកសួរ និង កត់ត្រាឈ្មោះរួច...
ភ្នំពេញ ៖ ដោយមើលឃើញ ពីតម្រូវការ និងដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ USAID បានផ្តល់ឧបករណ៍ សម្រាប់យកសំណាក របស់អ្នកជំងឺ ដែលសង្ស័យថា មានជំងឺកូវីដ១៩ ចំនួន ១០០០ ឈុតដល់ក្រសួង សុខាភិបាលកម្ពុជា ។ យោងតាមបណ្តាញ សង្គមរបស់អង្គការ USAID នៅថ្ងៃទី១៧...
ភ្នំពេញ ៖ កម្ពុជាបានទទួលភ្ញៀវ ទេសចរផ្ទៃក្នុង ចំនួន ៤៩,៩៣០ នាក់ នាឱកាសពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តន សីហមុនី ព្រះមហាក្សត្រកម្ពុជា និងថ្ងៃចុងសប្តាហ៍ទី២ នៃខែឧសភា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ រាធានី-ខេត្ត...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៦០នាក់ ខណៈអ្នកជំងឺ៨៨៦នាក់ជាសះស្បើយនិងអ្នកស្លាប់៤នាក់ទៀត។ សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុប22544 នាក់ អ្នកជាសះស្បើយ13006 នាក់និងអ្នកស្លាប់154 នាក់៕
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានប្រជុំជួរត្រួតពិនិត្យកម្លាំង ពង្រឹងការអនុវត្តវិធានការពារ ៣កុំ ៣ការពារ ដេីម្បី បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ និងធ្វើការចែកអំណោយរបស់ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងតបទៅក្រុមប្រឆាំងនៅក្រៅប្រទេសថា កងកម្លាំងនគរបាលជាតិអត់មាន ទៅបង្ក្រាបអ្នកដែលមាន និន្នាការនយោបាយផ្ទុយទេ គឺគោលបំណងបង្ក្រាបទៅលើអ្នក មានបំណងបំផ្លាញជាតិខ្មែរតែប៉ុណ្ណោះ ។ តាមរយៈបណ្តាញតេឡេក្រាមនាថ្ងៃ១៧ ឧសភានេះ លោក សុខ ឥសាន បានលើកឡើងថា “អត់មានបង្ក្រាប អ្នកមាននិន្នាការនយោបាយផ្ទុយទេ គឺបង្ក្រាបតែក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់បំផ្លាញជាតិប៉ុណ្ណោះ...
ភ្នំពេញ៖ អង្គការ ចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ការដំឡើងពន្ធថ្នាំជក់មានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថ យចំនួនអ្នកស្លាប់ ពិការ និងឈឺ ហើយការដំឡើងពន្ធថ្នាំជក់ធ្វើឱ្យរាជរដ្ឋាភិបាល ទទួលចំណូលពន្ធបន្ថែម សម្រាប់ប្រើប្រាស់លើការទប់ស្កាត់ជំងឺ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការ ចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងការ យាយីជាសកល នៃការផ្ទុះឡើងជំងឺកូវីដ១៩ និងក្រោមហេតុផលថា អ្នកជក់បារីរងផលប៉ះពាល់ ធ្ងន់ធ្ងរជាងអ្នកមិនជក់បារី...
(ភ្នំពេញ) ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១៖ មិនមែន 4G…! មិនមែន 4G+…គឺ 5G…! សូមស្វាគមន៍ ស្មាតហ្វូនស៊េរី A ដែលបានបំពាក់ប្រព័ន្ធដំណើរការ 5G និងដាំមកជាមួយលក្ខណៈសម្បត្តិម៉ាកប់ស៊េរី… ម៉ាឆ្ងាញ់… ម៉ាពេញចិត្តស្តូកតែម្តង សម្រាប់អតិថិជន សាមសុង ទាំងអស់នៅពេលនេះ មិនថា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញអំពីវឌ្ឍនភាព នៃការរៀបរៀង និពន្ធ និងកែលម្អសៀវភៅនៅកម្រិត ឧត្តមសិក្សា ដោយអនុវត្តថវិកាស្រាវជ្រាវដើម្បីអភិវឌ្ឍ នៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា គិតមកទល់សប្ដាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២១...
រីយ៉ូ៖ ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា មានមនុស្សស្លាប់ ១,០៣៦ នាក់បន្ថែមទៀតដោយសារ ជំងឺកូវីដ-១៩ ដែលធ្វើឲ្យចំនួនប្រជាជនស្លាប់សរុបកើនឡើងដល់ ៤៣៥.៧៥១ នាក់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរការឆ្លងមេរោគចំនួន ៤០,៩៤១ករណី ត្រូវបានគេរកឃើញ ដែលកើនឡើងដល់ចំនួន ១៥,៦២៧,៤៧៥ នៅទូទាំងប្រទេស។ ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ ប្រទេសស្រីល័ង្កា (DMC)បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីរបាយការណ៍អាកាសធាតុ កាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន៤នាក់ បានស្លាប់ និងជាង៤២.០០០នាក់ បានរងនូវផលប៉ះពាល់ដោយសារខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានគ្រោះទឹកជំនន់ ដែលបណ្តាលមកពីព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយ នៅឆក Bengal ប្រទេសស្រីល័ង្កា ។ មជ្ឈមណ្ឌល DMC...
ភ្នំពេញ៖លោក វ៉ីសំណាងអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺជួយសម្រាលកូន ជូនអ្នកជំងឺកូវីដ១៩ម្នាក់ដែលមានបញ្ហា សុខភាពដោយជោគជ័យនិងមិនឆ្លងកាត់ការវះកាត់ឡើយ។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៧ឧសភានេះ លោក វ៉ីសំណាង អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា”សូមស្វាគមន៍ក្មួយស្រី!!! នៅថ្ងៃទី 17 ខែឧសភា ឆ្នាំ2021នេះ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានបង្កើតបានកូនស្រីដែលម្តាយកើតជំងឺ covid ហើយមានបញ្ហាសុខភាព ហើយក្រុមគ្រូពេទ្យយើងប្រុងនិងវះកាត់ ប៉ុន្តែពេលនេះយើងបានជួយជ្រោមជ្រែង រហូតគាត់បានសម្រាលតាមក្រោមរួចជាស្ថាពរ។ សូមអបអរសាទរ”៕
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រយុទ្ធគ្នារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Guterres បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា “ការប្រយុទ្ធត្រូវតែបញ្ឈប់។ វាត្រូវតែបញ្ឈប់ជាបន្ទាន់។ គ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់នៅម្ខាង និងការទម្លាក់គ្រាប់បែកពីលើអាកាស និងកាំភ្លើងធំនៅម្ខាងទៀត ត្រូវតែបញ្ឈប់។ ខ្ញុំអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យយកចិត្តទុកដាក់ ចំពោះការអំពាវនាវនេះ” ។ លោកបានបន្ដថា...
ភ្នំពេញ ៖ លោក ទៀ សុខា បានដឹកនាំសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៅប្រគល់ជូនលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ កាលពីថ្ងៃ១៦ ឧសភា។ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់រួមមាន ៖ ១.អង្ករ...
បរទេស៖ដោយមានការទទូចអំពីសម្ពាធកើនឡើងឲ្យបញ្ចប់ ការបិទព្រំដែនអន្តរជាតិនោះ នៅថ្ងៃអាទិត្យនេះ មន្ត្រីអូស្ត្រាលី បាននិយាយប្រាប់ថា ប្រទេសអូស្ត្រាលី នៅតែប្រកាន់ខ្ជាប់ចំពោះផែនការចាប់ផ្តើមបើកជាថ្មីឡើងវិញ នូវព្រំដែនរបស់ខ្លួន ពីពាក់កណ្ដាលឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានមានប្រសាសន៍ក្នុងសន្និសីទកាសែតផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍មួយថា “គ្រាប់មធ្យោបាយទាំងអស់ យើងនឹងត្រូវបានណែនាំដោយដំបូន្មានវេជ្ជសាស្ត្រ។ យើងនឹងត្រូវណែនាំ ដោយដំបូន្មានផ្នែកសេដ្ឋកិច្ច”។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Nasdaq...