ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គស្ទឹងត្រែង២- ទន្លេមេគង្គក្រចេះ៣- ទន្លេមេគង្គកំពង់ចាម៤- ទន្លេបាសាក់ចតុមុខ៥- ទន្លេមេគង្គអ្នកលឿង៦- ទន្លេបាសាក់កោះខែល៧- ទន្លេសាបព្រែកក្តាម៨- ទន្លេសាបកំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន...
បរទេស ៖ នៅថ្ងៃចន្ទនេះ ក្រុមហ៊ុន Huons Global Co បានប្រកាសថា នឹងចាប់ផ្តើមធ្វើការផលិត វ៉ាក់សាំង របស់រុស្សី Sputnikដំបូងនៅដើមខែកញ្ញា ខាងមុខនេះហើយ ។ ផែនការនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការស្នើសុំមួយ ដោយមូលនិធិវិនិយោគ ដោយផ្ទាល់ពី រុស្សីឬ RDIF ក្នុងការស្វែងរកទីផ្សារនិងការបង្កើនផលិតកម្ម នៃវ៉ាក់សាំង...
ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង សូមសម្តែងនូវការសោកស្តាយអំពីមរណៈភាពដោយសារកូវីដ-១៩ ចំនួន ៣នាក់។ ទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ ពីហានិភ័យ ដ៏កាចសាហាវ ដល់អាយុជីវិតបងប្អូន ប្រជាពលរដ្ឋ ខេត្តស្វាយរៀង ក៏ដូចមនុស្សទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។ រដ្ឋបាលខេត្ត សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ ដែលបានបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩។ សូមបងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកចំនួន ៤ ចាប់ពីថ្ងៃស្អែក គឺថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ តទៅ ។ លោកអភិបាលខេត្តបានប្រកាសដូច្នេះ ក្នុងពេលចូលរួមចែកអំណោយដល់គ្រិស្តបរិស័ទចំនួន ១០០ គ្រួសារ...
ម៉ូស្គូ៖ ទីក្រុងម៉ូស្គូបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រចាំថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួន ហើយអាហ្វ្រិកខាងត្បូង បានរៀបចំការរឹតត្បិតឡើងវិញ សម្រាប់រយៈពេលពីរសប្តាហ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីឆ្លងទម្រង់ថ្មី ដែលមានការរាលដាលខ្លាំង។ ប្រទេសឥណ្ឌូនេស៊ី បានឃើញការឆ្លងជាង ២១,០០០ នាក់ក្នុងមួយថ្ងៃ ដែលប្រទេសនានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បានពង្រីក ឬដាក់កម្រិតឡើងវិញនូវការរឹតត្បិត ដើម្បីដោះស្រាយករណីឆ្លងថ្មីៗ ដែលកំពុងកើនឡើង។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា ទោះបីជាមានវ៉ាក់សាំង...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងមិនប្រគល់កំណត់ត្រា នៃសកម្មភាព នុយក្លេអ៊ែរ របស់ខ្លួន ទៅឱ្យទីភ្នាក់ងារ ថាមពលបរមាណូ អន្តរជាតិ (IAEA) នោះទេបន្ទាប់ពីមានការយល់យោគ ជាបណ្តោះអាសន្ន ដែលបានឈានដល់ក្នុងខែមករា បានផុតកំណត់។ ទីភ្នាក់ងារសារព័ត៌មាន សភាផ្លូវការប្រឹក្សា អ៊ីស្លាម បានដកស្រង់សម្តីលោក Mohammad Baqer...
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីចិនបានដឹកមកដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១១លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបាន...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
ដាកា៖ ប្រទេសបង់ក្លាដែស បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១១៩ នាក់បន្ថែមទៀតពីជំងឺរាតត្បាតកូវីដ-១៩ ដែលជាចំនួនប្រចាំថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មាន ដែលធ្វើឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ជាង ១៤,០០០ នាក់។ យោងតាមអគ្គនាយកដ្ឋានសេវាសុខភាព (DGHS) អ្នកជំងឺសរុបចំនួន ១៤,១៧២ នាក់បានស្លាប់នៅក្នុងប្រទេសបង់ក្លាដែស ពីការរីករាលដាលនៃជំងឺនេះ ចាប់តាំងពីរោគរាតត្បាតនេះ បានវាយប្រហារប្រទេស។ DGHS ក៏បានរាយការណ៍ផងដែរនូវករណីឆ្លងជំងឺ ចំនួន...
តេអេរ៉ង់៖ ប្រធានក្រុមអ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់ បានលើកឡើងថា វាដល់ពេលហើយសម្រាប់ភាគី ដែលចូលរួមក្នុងការចរចា ដែលមានគោលបំណងធ្វើឱ្យ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ មានការសម្រេចចិត្តតឹងរ៉ឹង បន្ទាប់មានការពិភាក្សា“ គ្រប់គ្រាន់” ។ អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់លោក Abbas Araqchi បាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន សភាប្រឹក្សាអ៊ិស្លាមជាផ្លូវការថា“ មានបញ្ហាមិនទាន់សម្រេចមួយចំនួន ដែលត្រូវបានគេធ្វើការចរចាបានគ្រប់គ្រាន់ ហើយវាដល់ពេលដែល ប្រទេសនានាត្រូវសម្រេចចិត្ត” ។ លោកបានបន្ថែមទៀតថា...
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី ៧០ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់គណៈកម្មាធិការ គណបក្សនៅគ្រប់ថ្នាក់ បន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ព្រមទាំង បន្តចូលរួមសកម្មកសាងគណបក្ស ឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ។ តាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ សម្ដេច...
ភ្នំពេញ៖ សង្ស័យថា មានប្រទេស២ នៅអាស៊ីកំពុងតាំងខ្លួនជា បងធំប្រជែងគ្នាខាងលទ្ធិកុម្មុយនីស្ត នៅអាស៊ី-អាគ្នេយ៍។ នេះជាការលើកឡើងរបស់លោក ហេង វណ្ណដា អ្នកចូលចិត្តតាមដានស្ថានភាព នយោបាយទាំងក្នុង និងក្រៅប្រទេស។ ជាមួយគ្នានេះដែរ លោកថា នៅក្នុងពិភពលោកនៅសល់ប្រទេស ៥ទៀត ដែលនៅក្រាញស្រឡាញ់ គណបក្សកុម្មុយនីស្ត។ ប្រទេសទាំង៥នោះដូចជា៖ ១-កុម្មុយនីស្ត បែប ហូ...
របាយការណ៍មួយបាននិយាយកាលពីថ្ងៃច័ន្ទ ថាអំពើហិង្សា នៅក្រោយរដ្ឋប្រហារ មីយ៉ាន់ម៉ា បានកើនឡើងនៅពេលដែលកម្លាំងប្រឆាំងស្វ័យការពារ បានបង្កើនការកាន់កាប់យោធាដោយព្រមានពីការចំណាយដ៏ច្រើនសម្បើមប្រសិនបើរបបនេះប្រើអំណាចពេញលេញក្នុងការបង្ក្រាបជាបន្តបន្ទាប់។ នេះបើតាម ទីភ្នាក់ងារ ព័ត៌មាន បារាំង AFP។ យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បាន អោយដឹងថាប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីរដ្ឋប្រហារ ខែកុម្ភៈ ដែលបានទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី ដោយមានមនុស្សជាង ៨៨០ នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបរបស់របបយោធាប្រឆាំងនឹងក្រុមប្រឆាំង។ ...
បាងកក៖ ប្រទេសថៃ ចាប់ពីថ្ងៃច័ន្ទនេះនឹងរៀបចំឡើងវិញ នូវការរឹតត្បិតជំងឺកូវីដ-១៩ លើភោជនីយដ្ឋាន ការដ្ឋានសំណង់ និងការជួបជុំនៅរដ្ឋធានីបាងកក និងតំបន់ជាយក្រុង ដើម្បីព្យាយាមទប់ស្កាត់ ករណីឆ្លងវីរុសនេះ ។ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងរយៈពេលមួយឆ្នាំ ក្នុងការរក្សាអត្រាឆ្លងទាប រលកចុងក្រោយរបស់ប្រទេសថៃ បានចាប់ផ្តើមនៅក្នុងខែមេសា នៅពេលដែលចង្កោមមួយ ត្រូវបានរកឃើញនៅក្នុងក្លឹប នៅទីក្រុងបាងកក ដែលមានចំនួនកាន់តែច្រើនជាងធម្មតា នៃការឆ្លងរហូតមកដល់បច្ចុប្បន្ន។ ចាប់តាំងពីពេលនោះមក...
វ៉ាស៊ីនតោន៖ មន្ទីរប៉ង់តាហ្គោនបានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាម អាកាសប្រឆាំងលើទីតាំងនានា ដែលប្រើប្រាស់ដោយក្រុមជីវពលគាំទ្រ ដោយអ៊ីរ៉ង់នៅក្នុងតំបន់ព្រំដែន អ៊ីរ៉ាក់ – ស៊ីរី។ មន្ទីរប៉ង់តាហ្គោន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកវាយប្រហារទីតាំងស្តុកអាវុធ ប្រតិបត្តិការ និងគោលដៅនៅទីតាំងពីរក្នុងប្រទេសស៊ីរី និងទីតាំងមួយនៅអ៊ីរ៉ាក់ដែល ទីតាំងទាំងពីរស្ថិតនៅជិតព្រំដែន រវាងប្រទេសទាំងពីរ។ គោលដៅទាំងនោះត្រូវបានជ្រើសរើស ពីព្រោះទីតាំងទាំងនេះត្រូវបានប្រើប្រាស់ ដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដែលបានចូលរួមនៅក្នុងការវាយប្រហារ...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ខ្លាលឿងមាស ជាប្រភេទសត្វកម្រនៅលើពិភពលោក មានវត្តមាន ក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា តាមរយៈទិន្នន័យរូបភាពបាន ពីម៉ាស៊ីនថតស្វ័យប្រវត្តិ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងបរិស្ថានបាន បានថ្លែងថា «យោងតាមទិន្នន័យរូបភាព ដែលមន្ត្រីជំនាញប្រមូលបានពីម៉ាស៊ីន ថតស្វ័យប្រវត្តិពីឧទ្យានជាតិវីរៈជ័យ...
បរទេស៖ ក្រោយបញ្ចប់ពីដំណើរ កំណែទម្រង់សេដ្ឋកិច្ច ដ៏លឿនមួយនៅក្នុងខែនេះ គម្រាមកំហែងដល់ការដាក់សម្ពាធ លើប្រជាជនភាគច្រើននោះ គណៈរដ្ឋមន្ត្រីអ៊ីរ៉ង់បាននិយាយ នៅថ្ងៃសៅរ៍សប្ដាហ៍នេះថា ប្រទេសស៊ូដង់នឹងកាត់បន្ថយ ការចំណាយរបស់រដ្ឋាភិបាល ហើយបង្កើនការចំណាយផ្នែកសង្គម។ កាលពីដើមខែនេះ ប្រទេសស៊ូដង់ តាមសេចក្តីរាយការណ៍ បានធ្វើការដកចោលទាំងស្រុង នូវការឧបត្ថម្ភធនលើប្រេងសាំង រថយន្តនិងប្រេងម៉ាស៊ូត ហើយកាលពីខែកុម្ភៈ ប្រទេសនេះ បានធ្វើការទម្លាក់តម្លៃរូបិយប័ណ្ណរបស់ខ្លួន ហើយបានចាប់ផ្តើមគោលនយោបាយ អណ្តែងទឹកប្រកបដោយការ...
បរទេស៖ ប្រធានរដ្ឋសភានៃប្រទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យនេះថា ទីក្រុងតេអេរ៉ង់នឹងមិនផ្តល់រូបភាព ពីខាងក្នុងទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់មួយចំនួន ឲ្យទៅទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែ អង្គការសហប្រជាជាតិទៀតទេ ព្រោះតែកិច្ចព្រមព្រៀងឃ្លាំមើល ជាមួយទីភ្នាក់ងារនេះ បានផុតកំណត់ហើយ។ តាមសេចក្តីរាយការណ៍ លោក Mohammad Baqer Qalibaf បានមានប្រសាសន៍យ៉ាងដូច្នេះថា “កិច្ចព្រមព្រៀងបានផុតកំណត់ហើយ។ ព័ត៌មានដែលបានកត់ត្រាណាមួយ នឹងមិនត្រូវបានប្រគល់ជូនទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិទេ ហើយទិន្នន័យនិងរូបភាព នឹងនៅតែជាកម្មសិទ្ធិរបស់អ៊ីរ៉ង់”។...
ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ បានណែនាំដល់មន្ត្រីរ៉ាប់រង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវកសាងទម្លាប់រស់នៅ និងបំរើការងារតាមគន្លងប្រក្រតីភាពថ្មី នៃកូវីដ-១៩ នាពេលបច្ចុប្បន្ន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងមុខងារសាធារណៈ។ ក្នុងកិច្ចប្រជុំពិភាក្សាផែនការ សកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ថ្មីៗនេះ លោក ព្រុំ សុខា...
ដំណឹងល្អសម្រាប់បងប្អូន អ្នកខេត្តកំពង់ឆ្នាំងទាំងអស់គ្នា ចាប់ពីថ្ងៃទី២៨ ខែមិថុនានេះតទៅ foodpanda នឹងពង្រីកសេវាកម្មរបស់ខ្លួន ដល់ខេត្តរបស់អ្នកទាំងអស់គ្នាហើយ។ ជាមួយនឹងការមកដល់ ខេត្តកំពង់ឆ្នាំងនេះដែរ foodpanda ក៏បាននាំមកនូវ ការផ្តល់ជូនពិសេសៗ ក៏ដូចជាប្រម៉ូសិនជាច្រើនផងដែរ។ ក្នុងនោះសម្រាប់អតិថិជនថ្មី នៅខេត្តកំពង់ឆ្នាំង អាចប្រើប្រាស់កូដ «HELLOKPCH» ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% រហូតដល់៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ដុល្លារឡើងទៅ...
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាថ្ងៃគម្រប់ខួបទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជោគជ័យរបស់គណបក្ស ក្នុងគ្រប់ការបោះឆ្នោតកន្លងមក តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ គឺជាសាក្ខីភាពបញ្ជាក់ច្បាស់ថា ប្រជាជនមានជំនឿទុកចិត្តយ៉ាងមុតមាំ លើគណបក្សក្នុងការដឹកនាំ ប្រទេសតាមមាគ៌ាមួយ ដ៏ត្រឹមត្រូវដែលនាំមកសន្តិភាព ស្ថិរភាព...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៤២នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែងចំនួន ១នាក់២- ស្រុកស្វាយអន្ទរចំនួន ២០នាក់៣-ស្រុកពាមរក៍ចំនួន ៤នាក់៤- ស្រុកស៊ីធរកណ្តាលចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរា លដា លជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៥៦នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២នាក់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០ ២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១...
វ៉ាស៊ីនតោន៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការបាក់ រលំផ្នែកខ្លះនៃអគារលំនៅដ្ឋានកម្ពស់ ១២ ជាន់នៅទីប្រជុំជនឆ្នេរ Surfside ភាគអាគ្នេយ៍នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានកើនឡើងដល់ ៩ នាក់ហើយ ខណៈដែលសាកសពជាច្រើនត្រូវបាន រកឃើញពេញមួយយប់ក្នុងការស្វែងរក និងប្រតិបត្ដិការជួយសង្គ្រោះដែលកំពុងបន្ត។ អភិបាលក្រុង Miami-Dade លោក Daniella Levine Cava បានលើកឡើងថា“...
បរទេស៖ ប្រធានក្រុមប្រឹក្សាសន្តិភាពអាហ្វហ្គានីស្ថាន នៅពេលថ្មីៗនេះ បាននិយាយថា កិច្ចពិភាក្សាដែលជាប់គាំងជាយូរ ស្តីពីដំណោះស្រាយនយោបាយ ចំពោះជម្លោះជាច្រើនទសវត្ស មិនគួរបោះបង់ចោលនោះទេ បើទោះជាមានការវាយប្រហារ កើនឡើងពីពួកតាលីបង់ ប្រសិនបើពួកបះបោរ នៅតែមិនដកខ្លួនចេញ។ លោក Abdullah Abdullah ជាប្រធានឧត្តមក្រុមប្រឹក្សា សម្រាប់ការផ្សះផ្សារជាតិ បាននិយាយប្រាប់សារព័ត៌មាន នៅក្នុងបទសម្ភាសន៍មួយថា “ខ្ញុំគិតថា យើងមិនគួរបិទទ្វារនោះទេ លុះត្រាតែវាត្រូវបានបិទទាំងស្រុង...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំព្យាយាមចាប់សត្វកម្រមកចិញ្ចឹមតាមផ្ទះ ព្រោះថា ជាសកម្មភាពខុសច្បាប់ ។ តាមរយៈហ្វេសប៊ុក នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានកោតសរសើរចំពោះក្រុមការងារអនុវត្តច្បាប់ចម្រុះ ដែលចុះដកហូតសត្វតោមួយក្បាល ជាប្រភេទសត្វកម្រ ដើម្បីយកទៅឲ្យអ្នកជំនាញថែរក្សាការពារបន្ត។ ក្រសួង បន្ដថា យោងតាមច្បាប់ ពលរដ្ឋមិនមានសិទ្ធិ...
ភ្នំពេញ ៖ លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានប្រកាសច្រានចោលពាក្យចចាមអារាមថា មានការប្រមូលផ្ដុំគ្នា ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយត្រូវបង់ប្រាក់។ ក្រសួងសុខាភិបាល ច្រានចោលបែបនេះ ក្រោយពីមានលេចចេញនូវពាក្យចចាមអារ៉ាមនៅក្នុងស្រទាប់សាធារណជនថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបង់ប្រាក់ក្នុងចំនួនមួយណាមួយមិនច្បាស់លាស់ មានការកៀងគរគ្នាទៅចាក់ដោយបង់ប្រាក់នូវវ៉ាក់សាំងប្រភេទអាស្ដ្រាហ្សេានីកា។...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណី វិជ្ជមានកូវីដ១៩ចំនួន៦២នាក់បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៥នាក់ និងជាការនាំចូលពីប្រទេសថៃចំនួន៥៧នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣១នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៣នាក់ និងកំពុងសម្រាកព្យាបាល ១៧៦នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤១នាក់ បន្ថែមទៀត។