បរទេស៖ ស្ថានទូតថៃ ប្រចាំនៅទីក្រុងញូវដែលី កាលពីថ្ងៃច័ន្ទបានផ្តល់យោបល់អោយប្រជាជនថៃ ចាកចេញពីប្រទេសឥណ្ឌាដោយសារតែស្ថានភាពឆ្លងជំងឺកូវីដ-19 នៅទីនោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមស្ថានទូតថៃថា ប្រជាជនថៃណាដែលមិនចាំបាច់នៅក្នុងស្នាក់នៅក្នុងប្រទេសឥណ្ឌា គួរតែចុះឈ្មោះដើម្បីវិលត្រឡប់ទៅផ្ទះវិញតាមជើងហោះហើរដែលបង្កើតឡើងសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ដែលបានគ្រោងទុកសម្រាប់ថ្ងៃសៅរ៍ ពីរដ្ឋធានី Chennai និង ១៥ ឧសភា ពីទីក្រុង ញូដេលី។...
បរទេស៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-19 របស់ថៃ បានកើនលើស ៣០០ នាក់ហើយ គិតត្រឹមរសៀលថ្ងៃអង្គារ បន្ទាប់មានអ្នកស្លាប់ថ្មី ២៧ នាក់ ហើយថៃក៏បានរកឃើញករណីឆ្លងវីរុសថ្មីចំនួន ១ ៧៦៣ ករណីបន្ថែមទៀត ផងដែរ ដែលបាននាំឱ្ យចំនួនអ្នកស្លាប់ដោយសារវីរុសនេះ កើនដល់ ៣០៣ នាក់ និងមានអ្នកឆ្លងសរុប...
សេអ៊ូល៖ មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិក បានឲ្យដឹងនៅ ថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសកូរ៉េខាងជើង នៅតែបន្តផលិតអាវុធគីមីនិងជីវសាស្ត្រ របស់ខ្លួន បន្ថែមលើអាវុធ ប្រល័យលោកផ្សេងទៀត ដូចជាអាវុធនុយក្លេអ៊ែរ ដែលបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរ ដល់កងកម្លាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង។ លោកស្រី Jennifer Walsh ឧបការីរងអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ សម្រាប់ការពារមាតុភូមិ និងសន្តិសុខពិភពលោក ក៏បានឲ្យដឹងផងដែរថាមេដឹកនាំកូរ៉េខាងជើងលោក...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានបណ្តេញមន្រ្តីអាវុធហត្ថម្នាក់ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ក្រោយចូលតំបន់ក្រហមគ្មានការអនុញ្ញាត ដោយខ្លួនមិនគោរពវិន័យរបស់កងទ័ព។ ចំណាត់ការភ្លាមៗរបស់ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ក្រោយពេលមន្រ្តីអាវុធហត្ថម្នាក់នេះដែល មានឈ្មោះ ហម វុទ្ធី មិនបានទៅយាមប្រចាំការគោលដៅរបស់ខ្លួន ហើយមិនសុំច្បាប់ត្រឹមត្រូវ បែរជាចូលទៅតំបន់ក្រហមទៀត។ តាមរយៈសារសំឡេងកាលពីថ្ងៃទី៤ ខែឧសភា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០២នាក់ក្នុងនោះ៖ បុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ រស់នៅស្រុកចំការលើ និងស្ត្រីអាយុ ៣៩ឆ្នាំ រស់នៅស្រុកបាធាយ ក្នុងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យក្រុមការងារត្រូវចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម គឺចាក់ឱ្យអស់ប្រជាពលរដ្ឋ ហើយវ៉ាក់សាំងរបស់ចិន ចំនួន១លានដូសទៀត នឹងមកដល់កម្ពុជា ជាបន្ដបន្ទាប់។ សម្ដេច រៀបរាប់ថា វ៉ាក់សាំង១លានដូស នឹងមកដល់កម្ពុជានៅថ្ងៃទី១១ ឧសភា ៥០ម៉ឺនដូស និងថ្ងៃទី១៥ ឧសភា ៥០ម៉ឺនដូស។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាកញ្ចប់ដំបូង នៃវ៉ាក់សាំង Pfizer បានធ្វើដំណើរមកដល់ទីក្រុង Johannesburgរបស់ប្រទេសអាហ្វ្រិកខាងត្បូង ហើយកាលពីពាក់កណ្តាលយប់ ថ្ងៃអាទិត្យយប់មិញនេះ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Zwei Mkhize នៅព្រឹកថ្ងៃចន្ទនេះតាមរយៈបណ្តាញសង្គមបានបន្តទៀតថាវ៉ាក់សាំងដែលមានចំនួនប្រមាណជា ៣២៥ ២៦០ដូសគឺជាវ៉ាក់សាំងដែលទាមទារអាកាសធាតុត្រជាក់ខ្លាំង។ លោក Mkhize បានបញ្ជាក់ទៀតថាកញ្ចប់វ៉ាក់សាំងដដែលនេះក្នុងចំនួនដូចគ្នាក៏នឹងត្រូវធ្វើដំណើរមកដល់ប្រទេសជារៀងរាល់សប្តាហ៍តាមផែនការរហូតដល់ពេលដែលអាហ្វ្រិកខាងត្បុងនឹងទទួលបានសរុប១,៣លានដូសតាមបញ្ជាការទិញ។ គួរឲ្យដឹងដែរថាកន្លងមកក្រុមអ្នកមន្ត្រីធ្វើការជួរមុខរបស់ខ្លួនបានទទួលវ៉ាក់សាំង Johnson and...
ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ចំនួន ២១៨,០០០ នាក់កាលពីថ្ងៃច័ន្ទ ខណៈប្រទេសនេះ មានជំងឺឆ្លងថ្មីដ៏ច្រើន លើសលុប ជារៀងរាល់ថ្ងៃ។ ក្រសួងសុខាភិបាល និងសុខមាលភាពគ្រួសារ របស់ប្រទេសឥណ្ឌា បានរាយការណ៍ថា ប្រទេសឥណ្ឌា បានរាយការណ៍ថា មានអ្នកស្លាប់ថ្មី ៣,៤១៧ នាក់ក្នុងរយៈពេល ២៤...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ថា ក្រុមប្រជាធិបតេយ្យរបស់ប្រទេសលោកខាងលិច ក្រុម៧ (G7) មានគោលបំណង ដើម្បីដាក់សម្ព័ន្ធមិត្តថ្មីៗ ដើម្បីប្រឆាំងនឹងបញ្ហាប្រឈមនានា ពីប្រទេសចិន និងរុស្ស៊ី ដោយមិនធ្វើឱ្យក្រុងប៉េកាំងចុះចាញ់ឡើយ ហើយស្របពេលដែលមានទំនាក់ទំនង ស្ថិរភាពជាមួយវិមាន ក្រឹមឡាំង ។ នៅមុនកិច្ចប្រជុំ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹង ស្ដីពីយកក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ អនុវត្តកាតព្វកិច្ចពាក់ម៉ាស់និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ។
THE HAGUE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ថា ក្រុមតាមដានឳសថរបស់អឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ផ្តើមធ្វើការវិនិច្ឆ័យលើការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer-BioNTech សម្រាប់កុមារអាយុ១២ដល់១៥ឆ្នំា បន្ទាប់ពីសំណើមួយដូចគ្នាទៅនឹងសហរដ្ឋអាមេរិក ។ ការផ្តល់អាជ្ញាធរអាចធ្វើទៅបានសម្រាប់កុមារ នៅពេលដែលបានឃើញអំពីដំណើរការវិវត្តន៍ទៅមុខដែលទទួលបានជោគជ័យដែលផ្តល់ភាពសុំានឹងជំងឺ ។ ទីភ្នាក់ងារ EMA បានចេញសេចក្តីថ្លែងការណ៍ ដោយសំដៅទៅលើស្លាកយីហោរបស់វ៉ាក់សាំងថា គណៈកម្មាធិការវេជ្ជាស្ត្រមនុស្សចំណុះឲ្យទីភ្នាក់ងារ EMA...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៥៤១នាក់ គិតត្រឹមពាក់កណ្តាលអធ្រាត ថ្ងៃចន្ទ ធៀបនឹងអំឡុងពេល ២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺ សរុបកើនឡើង ដល់១២៤.២៦៩នាក់ ។ ការឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងពី៤៨៨នាក់ សម្រាប់ថ្ងៃអាទិភាព ។...
ភ្នំពេញ៖ ថ្នាក់ដឹកនាំ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB Bank) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានប្រជុំពិភាក្សា ជាមួយតំណាងអង្គការ FAO ស្តីពីការរៀបចំគម្រោងស្តីពី ភាពជាដៃគូ រវាងស្ថាប័នសាធារណៈ សង្គម និងឯកជន សម្រាប់កសិកម្ម បែបអេកូឡូស៊ី និងភាពធននឹងការរស់នៅ តាមបណ្តោយទន្លេសាប ភាគខាងជើង...
បច្ចុប្បន្នភាព ជំងឺកូវីដ-១៩ នៅតាមបណ្តាប្រទេសមួយចំនួននៅលេីពិភពលោក ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២១
ភ្នំពេញ៖ យោងតាម គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោបានឱ្យដឹងថាមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ មានអ្នកជំងឺចំនួន ១២៧នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យ អោយ ត្រឡប់ទៅផ្ទះវិញ កាលពីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯង ដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត...
បរទេស៖ នៅក្នុងបទសម្ភាសន៍ មួយនាថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសចិន នាពេលថ្មីៗនេះ បានធ្វើសកម្មភាពកាន់តែ គឃ្លើនឡើងនៅបរទេស និងមានឥរិយាបថក្នុងបែប ជាបច្ចាមិត្តខ្លាំងឡើង។ ដោយត្រូវកម្មវិធី 60 Minutes របស់ទីភ្នាក់ងារសារព័ត៌មាន CBS News ចោទសួរថា...
អាជ្ញាធរខេត្តតាកែវ បញ្ជាក់ពីករណីអ្នក ជំងឺម្នាក់បានស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្ត
បច្ចុប្បន្នយើង សង្កេតឃើញថា ទីផ្សាររថយន្តថ្មី ក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែមានសន្ទុះកើនឡើង គួរឲ្យកត់សម្គាល់ ដោយសារតែតម្លៃ រថយន្តថ្មី មានតម្លៃប្រហាក់ប្រហែលទៅរថយន្តមួយទឹក ឬរថយន្តជជុះដែលមានលក់នៅលើទីផ្សារដែលទាំងនេះក៏ព្រោះតែមានការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួន របស់រដ្ឋាភិបាលក្នុងការបញ្ចុះពន្ធនាំចូលរថយន្តថ្មីប្រភេទ SUV ផងដែរ។ ម៉្យាងទៀតគេសង្កេតឃើញថាការទិញរថយន្តតាមរយៈការបង់រំលស់ក៏កាន់តែមានភាពទូលំទូលាយនៅប្រទេសកម្ពុជា ជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ ទំហំនៃប្រាក់កម្ចី អត្រាការប្រាក់ដ៏សម្បូរបែប ទៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានកំណត់ ដូច្នេះហើយទើបការបង់រំលស់កាន់តែមានភាពងាយស្រួលជាងមុនដែលអាចតម្រូវបានស្ទើរតែគ្រប់តម្រូវការរបស់លោកអ្នក ទោះបីស្ថិតក្នុងកម្រិតជីវភាពទាប មធ្យម...
COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលដាណឺម៉ាក បានសម្រេចចិត្តទម្លាក់ចោលវ៉ាក់សាំង Johnson & Johnson ពីកម្មវិធីចាក់វ៉ាក់សាំងការពារកូរ៉ូណា ជាលក្ខណៈទ្រង់ទ្រាយធំរបស់ខ្លួន ។ លោក Helene Probst អគ្គនាយករងនៃអាជ្ញាធរសុខាភិបាលដាណឺម៉ាក បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ផ្អែកលើស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសដាណឺម៉ាក អ្វីដែលយើងបាត់បង់នោះគឺ ការខិតខំប្រឹងប្រែងរបស់យើងដើម្បី ទប់ស្កាត់ជំងឺកូវីដ-១៩...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានសម្តែងក្តីសង្ឃឹមថា ប្រទេសកូរ៉េខាងជើង នឹងវិលត្រឡប់មករកការចរចាឆ្ពោះទៅរកគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរវិញ ដោយអះអាងថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងបន្តការទូត“ ជាក់ស្តែង” លើបញ្ហានេះ។ រដ្ឋមន្រ្តីការបរទេសលោក Antony Blinken បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអង់គ្លេសថា “ខ្ញុំសង្ឃឹមថាកូរ៉េខាងជើង នឹងឆ្លៀតឱកាសធ្វើការទូត និងមើលថាតើមានមធ្យោបាយ ដើម្បីឆ្ពោះទៅរកគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរពេញលេញនៃឧបទ្វីបកូរ៉េ ឬទេ”...
ឡុងដ៌៖ រដ្ឋមន្រ្តីការបរទេសនៃ ប្រទេសឧស្សាហកម្មទាំង៧ ហៅកាត់ថា G-7 បានចាប់ផ្តើមការប្រជុំរយៈពេល ៣ ថ្ងៃនៅថ្ងៃច័ន្ទនៅទីក្រុងឡុងដ៌ ដោយផ្តោតលើមធ្យោបាយ ដើម្បីសម្រេចបាននូវឥណ្ឌូ – ប៉ាស៊ីហ្វិកដោយសេរី និងដោះស្រាយការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។ អង់គ្លេស ដែលកាន់តំណែងជាប្រធានប្តូរវេនជាប្រធានក្រុម G-7 នៅឆ្នាំនេះ កំពុងព្យាយាមពង្រឹងចំណងទាក់ទងជាមួយបណ្តាប្រទេសនៅ ខាងក្រៅសហភាពអឺរ៉ុប ក្នុងការស្វែងរកគំនិតផ្តួចផ្តើមសកលអង់គ្លេសរបស់ខ្លួន បន្ទាប់ពីចាកចេញពីអ្វីដែលឥឡូវនេះជាប្លុកនៃប្រទេសទាំង ២៧...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសហ្វីលីពីន នឹងបន្តធ្វើសមយុទ្ធដែនសមុទ្រ នៅខាងក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅដែនសមុទ្រចិនខាងត្បូង បើទោះជាមានការអំពាវនាវពីចិន ឲ្យឈប់សកម្មភាពដែលទីក្រុង ប៉េកាំងនិយាយថា អាចបង្កឲ្យមានជម្លោះកើនឡើង។ កងកម្លាំងការពារដែនសមុទ្រនិងការិយាល័យនេសាទហ្វីលីពីន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធដែនសមុទ្រនោះ កាលពីខែមុន ដោយជំរុញបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ ដើម្បីទប់ទល់នឹងវត្តមានដ៏គួរឲ្យខ្លាចរបស់ទូកចិន។ រដ្ឋមន្ត្រីការពារជាតិ លោក Delfin Lorenzana បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបងនៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទទីតាំងបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលសំពៅលូន(សេវា២៤ម៉ោង) រហូតដល់មានការជូនដំណឹងសារជាថ្មី ស្ថិតនៅភូមិសាស្រ្តស្រុកសំពៅលូន ខេត្តបាត់ដំបង រហូតដល់មានការជូនដំណឹងសារជាថ្មី។
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជន ចំនួន៣ទីតាំង មានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកកើតជំងឺកូវីដ១៩។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា សេវាសុខាភិបាលឯកជន ចំនួន៣ទីតាំង រួមមាន ៖ ទី១-មន្ទីរពេទ្យ សង់ត្រាល ផ្ទះលេខ៨២A ផ្លូវលេខ១៥៤...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្ទេរសិទ្ធិរបស់ ប្រធានគណបក្សនយោបាយជូនតំណាង ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងពាក្យសុំចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១៕
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិ និត្យការធ្វើដំណើរចេញ-ចូល ភូមិសាស្ត្ររបស់ខ្លួន ជាពិសេសនោះ ត្រូវធ្វើតេស្ដរហ័សដល់អ្នកមកពីតំបន់ផ្ទុះជំងឺកូវីដ-១៩។ ក្នុងសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «គណៈអភិបាលរាជធានី...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យ រៀបចំដាក់ចេញបម្រាម គោចពីចន្លោះម៉ោង២០ ដល់ម៉ោង៣ទៀបភ្លឺ សម្រាប់ភូមិសាស្ដ្រទាំងមូល ឬផ្នែកណាមួយដែលស្ថិត ក្រោមសមត្ថកិច្ចរបស់ខ្លួន។ ក្នុងសេចក្ដីណែនាំ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា...
ភ្នំពេញ៖ លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP បានផ្ញើសារ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ប្រកបដោយការ វាយតម្លៃខ្ពស់ចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានចូលរួមថ្លែង សុន្ទរកថាពិសេស ក្នុងសន្និបាតប្រចាំ ឆ្នាំលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក...