ភ្នំពេញ ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចបិទផ្សារចំនួន ៤កន្លែង ជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យនាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ...
តូក្យូ ៖ យោងតាមការចេញផ្សាយ របស់កាសែត CNA នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសជប៉ុន បានធ្វើការ ស្នើសុំឲ្យប្រទេស មីយ៉ាន់ម៉ា ក្នុងការដោះលែងអ្នកកាសែត របស់ខ្លួនម្នាក់ ដែលមានឈ្មោះ Yuki Kitazumi ដែលត្រូវបានចាប់ឃាត់ខ្លួន កាលពីពេលកន្លងទៅ នៅរដ្ឋធានីយ៉ាំងហ្គោន។ សាក្សីផ្ទាល់ហេតុការណ៍ បានអះអាងថា...
ភ្នំពេញ៖ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តសេចក្តីសម្រេចលេខ ៤៩ និងសេចក្តីសម្រេចលេខ ៥០ របស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងជាអតិបរមា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចណែនាំ ពីវិធានការលម្អិតដើម្បីរឹតបន្តឹង ការអនុវត្តសេចក្តីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ។ យោងតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៩ មេសានេះ...
បរទេស ៖ នៅថ្ងៃច័ន្ទ រដ្ឋាភិបាលថៃបានកត់ត្រា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣ នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីចំនួន ១៣៩៤ នាក់ ដែលបានធ្វើឱ្យប្រទេសនេះ បានឆ្លងវីរុសសរុបកើនឡើងដល់ ៤៣ ៧៤២នាក់ ចាប់តាំងពីការចាប់ផ្តើម រាតត្បាត នៅខែមករាឆ្នាំ ២០២០ ។ យោងតាមសារព័ត៌មាន Bangkok...
ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦២៤នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់ និងមានជាសះស្បើយចំនួន៤៨នាក់ ។ ក្នុងនោះ ឆ្លងច្រើនជាងគេភ្នំពេញ មានចំនួន៤៦៥នាក់ ព្រះសីហនុ១៤៤នាក់ តាកែវ១០នាក់ ស្វាយរៀង៣នាក់ កំពង់ចាមម្នាក់ និងពោធិ័សាត់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ៧០១៣នាក់...
បរទេស៖ មិនដល់មួយខែផង រឿងរ៉ាវចាប់ផ្តើមដោះស្រាយ ប្រទេសឥណ្ឌា ស្ថិតនៅក្នុងតំណាក់ឆ្លងវីរុស នៃរលកទីពីរ ដែលបំផ្លិចបំផ្លាញ ហើយទីក្រុងនានា កំពុងប្រឈមមុខ នឹងការបិទខ្ទប់ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពាក់កណ្តាល ខែមេសាប្រទេសនេះ មានអត្រាជាមធ្យមច្រើន ជាង ១០០...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទទី១៩ ខែមេសា ឆ្នាំ២០២១ បានអរគុណ ដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញ ភារកិច្ចអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់រាជធានីភ្នំពេញ ទោះជាមេឃកំពុងតែភ្លៀង យ៉ាងណាក៏ដោយ ៕
ភ្នំពេញ ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា មានអ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំង នៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលមានទីតាំងស្ថិតនៅគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ទីតាំងខាងលើនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា៖...
ភ្នំពេញ ៖ រដ្ឋបាលស្រុកព្រៃកប្បាស នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងថា មានប្រជាជនចំនួន ២ឃុំ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះ ឃុំព្រៃកប្បាស និងឃុំស្នោ ។ ដោយឡែក ប្រជាជនរស់នៅភូមិស្នោ ឃុំស្នោ កំពុងទទួលរងនូវការឆ្លង ជាច្រើននាក់ មានរហូតដល់...
ភ្នំពេញ ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា រកឃើញអ្នកកើត ជំងឺកូវីដ១៩ម្នាក់ ជាបុគ្គលិកខាងផ្នែក ម៉ាស៊ីនត្រជាក់ អគារវិមានកាណាឌីយ៉ា ផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងបុគ្គលិកធ្វើការ នៅទីតាំងអគារខាងលើនេះ ចាប់ពីថ្ងៃទី៥...
ភ្នំពេញ៖ ក្នុងកាលៈទេសៈរាជរដ្ឋាភិបាល និងអាជ្ញាធរកំពុងមមារញឹកទប់ស្កាត់ការឆ្លងរាលដាល នៃជំងកូវីដ១៩ បែរជាមានពលរដ្ឋមួយចំនួនតូចនៅផ្សារមោង ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានឆ្លៀងឱកាសលួចសាងសង់តូបរំលោភលើដីផ្សារ ប៉ះពាល់ដល់អ្នកលក់ជិតខាង និងសណ្ដាប់ធ្នាប់ផ្សារ ប៉ុន្តែប្រធានផ្សារមួយនេះ ចាំតែប្រមូលលុយថ្លៃភាស៊ី ចង់អ្នកណាលក់ដូរអ្វីបំពានអ្នកដទៃស្រេចតែចិត្ត មិនមានការអើពើរជួយដោះស្រាយ ។ ប្រភពពីអាជីវករលក់ដូរស្របច្បាប់ក្នុងស្រុកមោងម្នាក់ បានឲ្យដឹងថា កាលពីមុនជនលួចសង់តូបបំពានគេនេះ បានសុំគ្រួសារគាត់ដាក់រទះលក់ទឹកអំពៅ នៅខាងមុខតូបគាត់ ដោយសារមានចិត្តអាណិតអាសូរ និងយោគយល់...
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីសម្រេចបង្កើតក្រុមប្រចាំការ និងដោះស្រាយ ការងារប្រចាំថ្ងៃ ក្នុងដំណាក់កាល នៃអនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលស្ដីពី ការបិទខ្ទប់ភូមិសាស្ដ្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ៕
បរទេស ៖ ស្របពេលមានសេចក្តី រាយការណ៍ថា មេដឹកនាំប្រឆាំង លោក Alexei Navalny ជិតបាត់បង់ ជីវិតនោះ សហរដ្ឋអាមេរិក បានព្រមាន ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះថា នឹងមានផលវិបាក អាក្រក់ ប្រសិនបើលោកស្លាប់នោះ ។ លោក Navalny ជាអ្នករិះគន់ដ៏ល្បីល្បាញ់បំផុត ចំពោះលោកប្រធានាធិបតី...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ផ្អែកតាមលទ្ធផល នៃការវិភាគវត្ថុសំណាក រកមេរោគកូវីដ-១៩ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ជាករណី ឆ្លងក្នុងសហគមន៍ ចំនួន១២៣នាក់ហើយ ភាគច្រើន ជាអាជីវករ ផ្សារលើ ។ យោងតាមសេចក្ដី ជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១៩...
ភ្នំពេញ : កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ដីពីការកែសម្រួលវិធានការ ដែលត្រូវអនុវត្តអំឡុង ពេលបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ ។...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការករឃើញវិជ្ជមាន ជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ អ៊ុក សាឌី អាយុ ២៦ឆ្នាំ ជាកម្មកររោងចក្រ សានសឹង នៅរាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំដល់មន្រ្តីគ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងអស់ ត្រូវកាត់បន្ថយចំនួនបុគ្គលិក មន្រ្តីរាជការ ដែលត្រូវមកប្រចាំការ និងបំពេញការងារចាំបាច់ ត្រឹមកម្រិត ២%ប៉ុណ្ណោះ ដើម្បីចូលរួមអនុវត្ត សេចក្ដីសម្រេច រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា កែសម្រួលវិធានការ ដែលត្រូវអនុវត្ត...
ភ្នំពេញ ៖ អាជ្ញាធរស្រុកបាភ្នំ ខេត្តព្រៃវែង បានឲ្យដឹងថា កាលពីថ្ងៃទី១៧ មេសា មានបុរសម្នាក់ ឈ្មោះ ណាំ វណ្ណ: អាយុ ៣៦ ឆ្នាំ ជាអ្នកដែលបានធ្វើដំណើរ មកពីរាជធានីភ្នំពេញ បានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យបឹងព្រះ ស្រុកបាភ្នំ ។ ទាក់ទិនករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង...
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ស្នើឱ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ តាមអនឡាញទាំងអស់ ត្រូវធ្វើការផ្អាកផ្សព្វផ្សាយ គ្រឿងស្រវឹង នៅក្នុងអំឡុង ពេលអនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋា ភិបាលស្ដីពី ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការ រាលដាលជំងឺឆ្លង កូវីដ-១៩។...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសថា ចាប់ពីទី១៦-៣០ ខែមេសា ឆ្នាំ២០២១ ប្រេងសាំងធម្មតា មានតម្លៃ ៣៧០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាសូត ៣២៥០រៀល ក្នុង១លីត្រ ។
ភ្នំពេញ ៖ បន្ទាប់ពីក្រសួង សុខាភិបាល ចាប់ផ្តើមសម្រេច ការធ្វើតេស្តរហ័ស ដែលនាំឲ្យយើងអាចរកឃើញ អ្នកឆ្លងបានលឿន ដែលងាយស្រួល ក្នុងការគ្រប់គ្រង និងឆាប់បញ្ចប់ការឆ្លងនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសសាទរនិងគាំទ្រ ។ តាមរយៈគេហទំព័រ ហ្វេសប៊ុក នៅថ្ងៃទី១៩ មេសានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានឲ្យដឹងបន្ថែមថា តាមពិត ការធ្វើតេស្ត...
ភ្នំពេញ ៖ ក្រោយពីមានកម្លាំង នគរបាលមួយចំនួន ប្រើប្រាស់អាកប្បកិរិយា មិនសមរម្យដាក់ ប្រជាពលរដ្ឋ នោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាដល់កម្លាំង នគរបាលជាតិ ទាំងអស់ត្រូវក្រោកឈរសួរ នាំអ្នកធ្វើដំណើរ ដោយប្រើពាក្យសម្ដីឲ្យសមរម្យ ពេលពួកគាត់ឆ្លងកាត់កន្លែងតំបន់បិទខ្ទប់ ជាពិសេសនោះ កម្លាំងនគរបាល ត្រូវមានឥរិយាបទត្រឹមត្រូវផងដែរ...
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ ពីកំលាំងកាយចិត្ត សម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ម្នាក់បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។ លោកសាស្រ្តាចារ្យ ងី ម៉េង តាងនាមឲ្យថ្នាក់ដឹកនាំ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព...
ភ្នំពេញ៖ លោក សយ សុភាពអគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលបានលើកឡើងថា ក្រោយវិត្តិជំងឺកូវីដ១៩ រលាយបាត់ពីស្រុកខ្មែរ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ត្រូវតែរួបរួមគ្នាឡើងវិញ រៀបចំយុទ្ធសាស្ត្រ និងយុទ្ធវិធីថ្មីដើរឱ្យត្រូវ សភាពការណ៍ពិភពលោក និងតំបន់។ លោក សយ សុភាព បានសរសេរលើគេហទំព័រ ហ្វេសប៊ុកនៅថ្ងៃទី១៩ មេសានេះថា “ខ្ញុំនៅតែគោរព និងឱ្យតំលៃគណបក្សរាជានិយមហ៊្វុនសុិនប៊ុច ដែលបានរួមចំណែកដង្ហែរ...
ភ្នំពេញ ៖ ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវដល់អាជ្ញាធរ និង មន្ត្រីមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ សូមមេត្តាបង្កើន យកចិត្តទុកដាក់ ការពារ និងផ្សព្វផ្សាយលើកកម្ពស់ ការយល់ដឹងអំពីករណី នៃការរំលោភបំពានផ្លូវភេទ អំពើហិង្សាលើ ស្រ្តី កុមារ និងក្រុមអ្នកស្រលាញ់ភេទ ដូចគ្នា ដែលអាចកើតមានឡើង នៅក្នុងអំឡុងពេល នៃការធ្វើចត្តាលីស័ក រយៈពេល១៤...
ភ្នំពេញ ៖ ប្រសិនបើលោក អ្នកជាមន្ត្រីរាជការ សា ធារណៈ គឺអាចចេញទៅធ្វើការ នៅតាមស្ថាប័ន របស់ខ្លួនបាន ប្រសិនបើចាំបាច់ ដោយត្រូវមានឯកសារ សំគាល់ខ្លួន២ប្រភេទ ។ នេះបើតាមការចុះផ្សាយ របស់ទូរទស្សន៍ទទក ។ លិខិតទាំង២នោះរួមមាន ៖ លិខិត បញ្ជាក់ អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ...
បរទេស៖ ជម្លោះរវាងរុស្ស៊ី និងសាធារណរដ្ឋឆែក កាន់តែតានតឹង បន្ទាប់ពីរដ្ឋាភិបាលទីក្រុង Prague បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងមូស្គូថា ពាក់ព័ន្ធនឹងការផ្ទុះនៅឃ្លាំង ស្តុកគ្រាប់រំសេវមួយនៅទីក្រុង Vrbetice ក្នុងឆ្នាំ ២០១៤ ដែលបានធ្វើឱ្យជនជាតិឆែក ២ នាក់ស្លាប់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសកម្មភាពតបតវិញ...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោក និងនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំទាំងពីរ ក្នុងការរួមគ្នាប្រឈម នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក រួមទាំងប្រទេសចិន និងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ។ លោកនាយករដ្ឋមន្រ្ដី...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងចិន បានឲ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នា ចាត់វិធានការ ពង្រឹងដើម្បីអនុវត្តកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស បន្ទាប់ពីកិច្ចពិភាក្សា រវាងប្រេសិតអាកាសធាតុ របស់ប្រទេសទាំងពីរ បានបញ្ចៀសជម្លោះ របស់ពួកគេ ស្តីពីសិទ្ធិមនុស្ស និងបញ្ហាផ្សេងទៀត។ សេចក្តីថ្លែងការណ៍រួម ដែលចេញដោយ ប្រេសិតអាកាសធាតុលោក John Kerry និងសមភាគីចិនលោក Xie...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក និងជប៉ុន បញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ចិន និងធ្វើឱ្យប៉ះពាល់ ដល់ផលប្រយោជន៍ចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងទទូចដល់សហរដ្ឋអាមេរិក និងជប៉ុន ឱ្យយកចិត្តទុកដាក់ ចំពោះប្រទេសចិន យ៉ាងម៉ឺងម៉ាត់ គោរពតាមគោលការណ៍ ចិនតែមួយ និងបញ្ឈប់ការជ្រៀតជ្រែក...