ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកបណ្តោះអាសន្ន រថយន្តធុនធំ គ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្តបាត់ដំបង។ យោងតាមសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានឲ្យដឹងថា «ដើម្បីការពារសុវត្ថិភាព ធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់...
ទឹកហូរចេញពីឧទ្យានជាតិ Khao Yai បានហូរចូលទំនប់ Lam Takhong បណ្តាលឱ្យប្រឡាយធំមួយហូរហៀរដោយទឹក និងបណ្តាលឱ្យជន់លិចតំបន់ជាច្រើននៅស្រុក Pak Chong ដែលជាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ១៥ ឆ្នាំមកនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃពុធ បានធ្វើឱ្យទឹកហូរចេញពីឧទ្យានជាតិ...
ភ្នំពេញ ៖ ក្រោយសង្កេតឃើញប៉ុន្មានថ្ងៃនេះ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត នៃប្រទេសកម្ពុជា មានទឹកជំនន់ ដោយសារទឹកភ្លៀង នោះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានលើកយកនិងពន្យល់ហេតុផល៦ចំណុចដើម្បីកាត់បន្ថយទឹកជំនន់ បណ្តាលមកពីទឹកភ្លៀង? យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សុខ ទូច នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០...
បរទេស៖ រយៈពេលនៃដាក់ឱ្យនៅដាច់ដោយឡែក ឬចត្តាឡីស័ក អាចត្រូវបានកាត់បន្ថយពាក់កណ្តាលសម្រាប់ភ្ញៀវទេសចរមកពីប្រទេសដែលមានអត្រាឆ្លងមេរោគ Covid-19 ទាបបំផុត។ នេះបើយោងតាមក្រសួងសុខាភិបាលសាធារណៈ របស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការដាក់ឱ្យនៅដាច់ពីគេរយៈពេល ៧ ថ្ងៃ អាចធ្វើទៅបានក្នុងករណីសម្រាប់តំបន់ដែលមានការឆ្លងទាប។ ប៉ុន្តែវាមិនមានន័យថា យើងនឹងលែងមានការគ្រប់គ្រងបន្ថែមទៀតនោះទេ។ បើយើងធ្វើវាយើងត្រូវតែរៀបចំប្រព័ន្ធដាក់ឱ្យនៅដាច់ពីគ្នារួមជាមួយវិធានការដើម្បីឃ្លាំមើលមនុស្សទាំងនោះ...
សិង្ហបុរី៖ ភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១០នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៥៧.៨៥៩នាក់ ។ ក្នុងចំណោមករណីថ្មីនេះដែរ មានអ្នកពីខាងក្រៅចំនួន០៩នាក់ និងមិនមានករណីកើតចេញពីសហគមន៍ឡើយ ។ ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រ មានករណីឆ្លងជំងឺថ្មីចំនួន០៧នាក់ ដែលបានចាកចេញពីមន្ទីរពេទ្យវិញ ឬចេញពីកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ។ សរុបមានអ្នកជាសះស្បើយចំនួន៥៧.៦៧៥នាក់...
បរទេស៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីររូប តាមសេចក្តីរាយការណ៍ បានជំរុញឲ្យក្រសួងការបរទេសដាក់ទណ្ឌកម្មប្រទេសតួកគី សម្រាប់ការទិញប្រព័ន្ធការពារដែនអាកាស S-400 ពីរុស្ស៊ី ក្រោយមានរបាយការណ៍មួយថា តួកគីបានប្រើប្រព័ន្ធអាវុធនោះ ចាប់សញ្ញាយន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក។ សមាជិកព្រឹទ្ធសភាអាមេរិក លោក Chris Van Hollen និងលោក James Lankford នៅថ្ងៃពុធសប្ដាហ៍នេះ ...
បង់ដាសេរីបេហ្គាវ៉ាន់៖ ភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានគេរាយការណ៍មកថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីឡើយ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលនាំឲ្យតួលេខសរុបនៅថេរត្រឹម១៤៦នាក់ ។ វាជាថ្ងៃទី១៤ហើយ ដែលមិនមានករណីថ្មី គិតចាប់តាំងពីថ្ងៃទី២៤ ខែកញ្ញា ។ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា មិនមានអ្នកឆ្លងជំងឺដែលកំពុងសម្រាកព្យាបាលឡើយនៅឯមជ្ឈមណ្ឌលជាតិដាក់ឲ្យនៅដាច់ដោយឡែក និងសរុបអ្នកជាសះស្បើយនៅត្រឹម១៤៣នាក់ ។ ទន្ទឹមនឹងនេះដែរ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធបានចេញទិន្នន័យចុងក្រោយឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានបន្តកើនឡើង និងមានអ្នកឆ្លងជំងឺជិត៧លាននាក់ ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន៧៣.២៧២នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដោយគិតត្រឹមថ្ងៃសៅរ៍នេះមានចំនួន៦.៩៧៩.៤២៣នាក ។ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់ដោយសារជំងឺគិតត្រឹមព្រឹកថ្ងៃសុក្រមានចំនួន៩២៦នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១០៧.៤១៦នាក់ ។ រហូតដល់ពេលនេះ ឥណ្ឌា នៅតែមានអ្នកជំងឺចំនួន៨៨៣.១៨៥ករណី នៅក្នុងប្រទេស...
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ លោកអ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ បានរៀបចំពិធីដាំកូនឈើប្រភេទឈើធ្នង់ ប្រមាណជា ១០០០ដើម នៅតាមបណ្ដោយផ្លូវ ចំណុចរង្វង់មូលគល់ស្ពានឆ្លងកាត់ទន្លេ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ។ លោកអភិបាលខេត្តបាន ថ្លែងក្នុងឱកាសនោះថា នៅក្នុងខណៈពេលដែលរាជរដ្ឋាភិបាល...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំ ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ត្រួតពិនិត្យ និងជួយសម្រួលការធ្វើចរាចរណ៍ នៅលើកំណាត់ផ្លូវដែលរងការជន់លិច ដូចជាការផ្អាកការធ្វើដំណើរឆ្លងកាត់ និងការដាក់ស្លាកសញ្ញាសំគាល់ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ។ សម្ដេចក្រឡាហោមបានសរសេរ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃនេះថា «ដោយសារស្ថានភាពភ្លៀងធ្លាក់ខ្លាំង នៅតែបន្តកើតមាន...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា រដ្ឋាភិបាលប្រេស៊ីល បានប្រកាសកាលពី ថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ កើនឡើង នៅក្នុងប្រទេសជិត ១៥០.០០០នាក់ ហើយក្រុមអាជ្ញាធរ កំពុងជំរុញឲ្យពលរដ្ឋ ទាំងឡាយចៀសវាង ការនៅប្រមូលផ្តុំគ្នា និងមិនចាំបាច់ធ្វើដំណើរ ទៅណានៅក្នុងអំឡុងពេល វិស្សមកាលជិតមកដល់ ។ ក្រសួងសុខាភិបាល...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា ប្រទេសអេហ្ស៊ីប ត្រូវបានគេកត់ត្រា កាលពីយប់ថ្ងៃសុក្រថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១០៦នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅក្នុងប្រទេសកើនឡើង ដល់១០៤.២៦២នាក់ ។ លោក Khaled Megahed អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន១២នាក់ ត្រូវបានចុះក្នុងបញ្ជី...
ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១១ ខែតុលានេះ បានប្រកាសសម្រេចផ្អាកជាបណ្តោះអាសន្ននៃការធ្វើចរាចរណ៍ទាំងស្រុងលើផ្លូវជាតិលេខ៥ ចំពោះរថយន្តធុនធំ ខណៈទឹកជំនន់កំពុងបន្តលិចលងនៅតាមក្រុង ស្រុកចំនួន៥ នៃខេត្តមួយនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា «បន្ទាប់ទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល៦ថ្ងៃមកនេះ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានបង្កឱ្យមានជំនន់ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ ចំនួន០៥ក្រុង ស្រុក ហើយនៅក្នុងពោធិ៍សាត់ រងប៉ះពាល់ខ្លាំងជាងគេ បណ្ដាលឱ្យ...
ភ្នំពេញ៖ លោក សយ សុភាព អតីតសហប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (២០១៩- ២០២០) បានសម្តែងការអបអរសារទរ និងស្វាគមន៍ចំពោះដំណើរ ទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស ចិន នៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០។ លោក សយ...
ភ្នំពេញ ៖ លោក កឹម សុខា និងភរិយា ព្រមទាំងមេធាវីនិងសហការីដែលជាពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេស បានចូលរួមបុណ្យកឋិនទានសាមគ្គី ដោយនាំយកត្រៃចីវរ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាវត្តព្រះហ៊ូត ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាបកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០៕
បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើព្យុហយាត្រាយោធាមួយមុនព្រឹកព្រលឹមនៅថ្ងៃសៅរ៍នេះ ដើម្បីអបអរគម្រប់ខួបលើកទី៧៥នៃការបង្កើតបក្សពលករកូរ៉េ ដែលជាគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ននេះ។ អគ្គសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា ខ្លួនបានឃើញសញ្ញាថា ពិធីព្យុហយាត្រា ដែលមានទាំងសម្ភារៈយោធានិងបុគ្គលិកយោធាទ្រង់ទ្រាយធំនោះ បានកើតឡើង នៅក្នុងរដ្ឋធានីព្យុងយ៉ាង ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ។ គួរបញ្ជាក់ថា នៅមុននោះ អ្នកវិភាគនានាធ្លាប់បាននិយាយថា ប្រទេសកូរ៉េខាងជើង អាចនឹងបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីរបស់ខ្លួន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ...
បរទេស៖ កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនបានស្ទាក់កម្ទេចកូនដ្រូនផ្ទូកគ្រាប់ចំនួនពីរគ្រឿង ដែលពួកឧទ្ទាមហូធី បញ្ជូនឲ្យហោះឆ្ពោះទៅរកប្រទេសអារ៉ាប៊ីសាអូឌីត។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយណាមួយ ស្តីពីឧប្បត្តិហេតុទាំងពីរ ដែលរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត Press Agency នោះទេ។ គួរបញ្ជាក់ថា...
បរទេស៖លោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន នៅថ្ងៃសៅរ៍នេះ បានមានប្រសាសន៍ថា កោះតៃវ៉ាន់ចង់ឲ្យមានកិច្ចពិភាក្សាគ្នាប្រកបដោយអត្ថន័យ ជាមួយប្រទេសចិន ស្តីពីមូលដ្ឋានស្មើភាពគ្នា ហើយការអំពាវនាវនេះ គឺធ្វើឡើងស្របពេលមានភាពតានតឹងយោធាកើនកម្តៅខ្លាំងឡើង ជាមួយទីក្រុងប៉េកាំង ដែលអះអាងថាតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។ ថ្លែងនៅក្នុងពិធីអបអរទិវាជាតិ លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានពិពណ៌នាស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ថា មានភាពតានតឹងខ្លាំង ដោយរួមជាមួយជម្លោះនៅដែនសមុទ្រចិនខាងត្បូង ជម្លោះព្រំដែនចិន-ឥណ្ឌា និងការបង្ក្រាបរបស់ចិននៅទីក្រុងហុងកុងនោះ នេះបង្ហាញថា លទ្ធិប្រជាធិបតេយ្យនិងសន្តិភាពនៅក្នុងតំបន់ កំពុងតែប្រឈមមុខនឹងភាពលំបាកដ៏ធំ។ ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងវិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោតវិញ ខណៈដែលលោកបានជាសះស្បើយពីវីរុសកូវីដ ប៉ុន្តែការជជែកពិភាក្សាសួរដេញដោលគ្នានៅសប្តាហ៍ក្រោយជាមួយគូប្រជែង មកពីគណបក្សប្រជាធិបតេយ្យគឺលោក ចូ ប៊ីដិន ត្រូវបានលុបចោល បន្ទាប់ពីលោកបដិសេធ មិនចូលរួមក្នុងទម្រង់និម្មិតដែលបានស្នើឡើង។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ដូណាល់ ត្រាំ នៅលើធ្វីតធ័រថា...
ឡុងដ៌៖ អឺរ៉ុប បានឆ្លងផុតករណីឆ្លងមេរោគកូវីដ-១៩ ចំនួនជាង ១០ម៉ឺនករណីជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍ (ទី០៨ ខែតុលា) បន្ទាប់ពីប្រទេសមួយចំនួន ដូចជារុស្ស៊ី និងចក្រភពអង់គ្លេសមិនបានធូរស្បើយ ពីចំនួននៃការឆ្លងរាលដាលរាល់ថ្ងៃក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ។ ករណីនៅទូទាំងទ្វីបអឺរ៉ុប បានកើនឡើងជាលំដាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ សូម្បីតែការឆ្លងថ្មីនៅក្នុងប្រទេស ដែលរងផលប៉ះពាល់អាក្រក់បំផុត ដូចជាឥណ្ឌា និងប្រេស៊ីល បានបង្ហាញសញ្ញានៃការថយចុះ។ ចំណុចកណ្តាលនៃការផ្ទុះឡើងនៅក្នុងតំបន់អ៊ឺរ៉ុបបានផ្លាស់ទៅចក្រភពអង់គ្លេស រុស្ស៊ី អេស្បាញ...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួូងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសារ សូមកោតសរសើរ និងអរគុណចំពោះបងប្អូនកងទ័ព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការសង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង។ តាមរយៈបណ្ដាញទំនាក់ទមនងសង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ១៩ម្នាក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ ។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជាសះស្បើយនេះ គឺជាបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាម ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បានបន្តជើងហោះហើយនៅប្រទេសកូរ៉េខាងត្បូង...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង និងព្រៃវែង បានសម្រេចផ្ដល់ជំនួយអង្ករ បន្ថែមចំនួន៨០តោនទៀត ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង ៕
បច្ចុប្បន្នភាព លោក David Miller អ្នកជំនាញផ្នែកភេរវនិយម និងជាសាស្ត្រាចារ្យ ទ្រឹស្តីនយោបាយអន្តរជាតិ ចក្រភពអង់គ្លេស បាននិយាយថា ក្រុមភេរវករ អន្តរជាតិ នឹងតាមទៅវាយប្រហារ សហរដ្ឋអាមេរិកដល់ផ្ទះ ប្រសិនបើលោក ដូណាល់ ត្រាំ សម្រេចចិត្តដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសអាហ្វហ្កានិស្ថាន នៅមុនថ្ងៃបុណ្យណូអែល ចូលមកដល់ ។ លោក...
តេអេរ៉ង់៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ នៅថ្ងៃសុក្រម្សិលមិញនេះបានថ្កោលទោសការ ដាក់ទណ្ឌកម្មថ្មី របស់សហរដ្ឋអាមេរិក ទៅលើធនាគារ និងស្ថាប័នហិរញ្ញវត្ថុអ៊ីរ៉ង់ចំនួន ១៨ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានឲ្យដឹងថាទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក គឺឃោរឃៅ និងអមនុស្សធម៌។ លោករូហានី ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន TV ថា៖...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនបានចូលរួមក្នុងក្របខ័ណ្ឌអន្តរជាតិមួយ ដែលត្រូវបានរៀបចំឡើង ដើម្បីធានានូវលទ្ធភាពទទួលបានវ៉ាក់សាំងជាសកល ប្រកបដោយសក្ដានុពលសម្រាប់ជំងឺឆ្លងថ្មី ដែលក្លាយជាប្រទេសសេដ្ឋកិច្ច ធំជាងគេក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះ។ មូលនិធិបណ្តាញ COVAX Facility ត្រូវបានផ្តល់ដោយប្រទេស ដែលមានប្រាក់ចំណូលមធ្យម និងពាក់កណ្តាល ដែលចូលរួមក្នុងកម្មវិធីឆ្ពោះទៅរក ក្រុមហ៊ុនឱសថមួយចំនួន ដែលកំពុងធ្វើការដើម្បីបង្កើតវ៉ាក់សាំង ដែលនឹងត្រូវផ្គត់ផ្គង់ដល់ប្រទេស ដែលមានប្រាក់ចំណូលទាបផងដែរ។ តាមរយៈការចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ប្រទេសចិន...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក ម៉ៅ ចន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុករុក្ខគិរី លោក នួន...
បរទេស៖ ចំពេលមានជម្លោះ ដែលកំពុងកើតមាននៅក្នុងសាធារណរដ្ឋ Nagorno-Karabakh ដែលមិនបានទទួលស្គាល់ រដ្ឋមន្រ្តីក្រសួងការបរទេស នៃប្រទេសអាមេនី និងអាស៊ែបៃហ្សង់ ត្រូវបានគេអញ្ជើញ ឱ្យទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីធ្វើការចរចាទាក់ទងនឹងបទឈប់បាញ់គ្នា និងការផ្លាស់ប្តូរអ្នកទោស និងសាកសពរបស់អ្នកដែលត្រូវបានសម្លាប់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីការចរចារយៈពេល ១០ ម៉ោងនៅទីក្រុងមូស្គូ...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឲ្យដឹងថា មិនមែនចិននោះទេ ដែលស្វែងរកការបង្ខិតបង្ខំ ហើយបានបង្ហាញជំនឿថា ប្រទេសកាន់តែច្រើននឹង ប្រកាន់ខ្ជាប់នូវគោលការណ៍ និងយុត្តិធម៌ និងធ្វើការជ្រើសរើសឯករាជ្យ ក្នុងការរក្សាផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកនាំពាក្យលោកស្រី ហួ ឈុនយីង បានធ្វើការកត់សម្គាល់នេះដោយបានច្រានចោល មន្ត្រីសហរដ្ឋអាមេរិកមួយចំនួន ដែលបានចោទប្រកាន់ប្រទេសចិន ពីបទបង្ខិតបង្ខំប្រទេសផ្សេងទៀត។និយាយអំពីការបង្ខិតបង្ខំ ដែលជាប្រទេសដំបូងគេបង្អស់ ដែលគិតដល់គំនិតរបស់នរណាម្នាក់ គឺសហរដ្ឋអាមេរិក។...
បរទេស៖ ឯកអគ្គរដ្ឋទូតតួកគី ប្រចាំសហរដ្ឋអាមេរិក លោក Serdar Kilic បានច្រានចោលការ ចោទប្រកាន់ដែលថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានប្រើប្រព័ន្ធការពារដែនអាកាស S-400 ដែលបានទិញពីប្រទេសរុស្ស៊ី ដើម្បីរកចាប់យន្តហោះចម្បាំង F-16 របស់ក្រិកនៅក្នុងសមុទ្រមេឌីទែរ៉ាណេ នៅពេលពួកគេកំពុងវិលត្រឡប់ពីសមយុទ្ធដែលកំពុងធ្វើឡើង នៅប្រទេសបារាំង អ៊ីតាលី និងប្រទេស Cyprus នៅចុងខែសីហា ឆ្នាំ...