បរទេស៖ ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក) ថា មេបញ្ជាការកងឆ្មាំបដិវត្តឥស្លាម (IRGC) ឧត្តមសេនីយ៍ឯក Qasem Soleimani ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស ដែលបានវាយប្រហារគោលដៅជាច្រើន ។ អ្នកស្លាប់ រួមទាំងសមាជិកជាន់ខ្ពស់មួយចំនួន របស់កងកំលាំងចលនាប្រជាប្រិយសៀ របស់អ៊ីរ៉ាក់ (PMF) ។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ ៖ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន យល់ឃើញថា ជុំវិញបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់មុខ (EBA) រាជរដ្ឋាភិបាល អាចដោះស្រាយជាមួយ សហភាពអឺរ៉ុប (EU) បាន ដើម្បីបញ្ចៀសការបាត់បង់ ហើយបន្ដ ឬមិនបន្ដ ស្ថិតក្នុងការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ សហភាពអឺរ៉ុប នឹងសម្រេចចិត្តជាចុងក្រោយ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងមុតមាំ ឲ្យកងកម្លាំងនគរបាលបង្រ្កាបល្បែងស៊ីសង ដែលជ្រកក្រោមស្លាកហ្គេមកម្សាន្តឲ្យអស់ ជាពិសេសត្រូវតែចាប់ខ្លួនភ្លាមៗ ចំពោះកាងបទល្មើសទាំងនេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ លើកទិសដៅខែមករា ឆ្នាំ២០២០ និង សម្រួលភារកិច្ច ប្រកាសតួនាទីជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល...
វ៉ស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកជឿជាក់ថា លោកគីម ជុងអ៊ុន នឹងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង បានគំរាមបង្ហាញអាវុធយុទ្ធសាស្ត្រថ្មី។ សារព័ត៌មានកូរ៉េខាងជើង បានរាយការណ៍ថា លោកគីម ជុងអ៊ុន មិនបានរកមូលហេតុ ដើម្បីបន្តការហាមឃាត់ដោយខ្លួនឯង នូវការសាកល្បង មីស៊ីលផ្លោងនុយក្លេអ៊ែរ និងអន្តរទ្វីបនោះទេ...
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហាក់ដូចជាទុកការងារយ៉ាងធ្ងន់ឲ្យអាមេរិក ដោយមានសារចូលឆ្នាំថ្មី ដែលបានព្រមានពី“ សកម្មភាពជាក់ស្តែង គួរឱ្យភ្ញាក់ផ្អើល” និង“ អាវុធយុទ្ធសាស្រ្តថ្មី” និងការបោះបង់ចោលការ ទាំងកិច្ចចរចាទៀតផងដែរ។ ដោយរៀបចំសម័យប្រជុំ គណបក្សកាន់អំណាចរយៈពេល ៤ ថ្ងៃរហូតដល់ថ្ងៃអង្គារលោកគីម បានលើកឡើងថា លោកមើលឃើញថា គ្មានហេតុផលណាមួយ ដើម្បីប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់លោក ក្នុងការផ្អាកការសាកល្បង...
ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល នឹងរៀបចំលំហាត់ សមយុទ្ធទ្រង់ទ្រាយធំមួយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ ក្រោមប្រធានបទសង្គ្រោះ ចំណាប់ខ្មាំងលើយន្តហោះ ដោយមានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធរួមទាំងមាន យន្តហោះ រថយន្តអគ្គីភ័យ រថយន្តពេទ្យ និង រថយន្តដឹកកងកម្លាំង ប្រដាប់អាវុធ ។...
សេអ៊ូល៖ ប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានតែងតាំងលោក ស្រី Choo Mi-ae ដែលជាចៅក្រមនយោបាយ ចូលកាន់តំណែង ជារដ្ឋមន្រ្តីយុត្តិធម៌ថ្មី នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយតំណែងខាងលើនេះ ទំនេររយៈពេលជាង ២ខែ។ ការផ្លាស់ប្តូរនេះបានកើតឡើង អស់រយៈពេលជាងពីរខែបន្ទាប់ពីលោក Cho Kuk អតីរដ្ឋមន្រ្តីយុត្ដិធម៌ បានលាឈប់ពីមុខតំណែង...
ភ្នំពេញ ៖ យុវជនម្នាក់ បានជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលបុកបង្គោលភ្លើង ដួលបោកក្បាលស្លាប់ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះអតីតប្រមុខលន់ណុល តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ បឿន ភារៈ អាយុជាង២០ឆ្នាំ...
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តបែនដឹកថ្ម បុកម៉ូតូបណ្ដាលមន្រ្តីយោធាម្នាក់ ស្លាប់ភ្លាមៗ កាលវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ កែងផ្លូវថៃហ្គ័រ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសនកៃ អាយុ ២៨ឆ្នាំ ស្នាក់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ...
បរទេស៖ពួកបះបោរនៅភាគខាងត្បូង ក្នុងប្រទេសយេម៉ែន នាពេលថ្មីៗនេះ បានដកខ្លួនចេញពីគណៈកម្មការ ដែលអនុវត្តកិច្ចព្រមព្រៀង ខែវិច្ឆិកា បញ្ចប់ការតស៊ូ អំណាចនៅតំបន់ភាគខាងត្បូង ដែលបានបើកឲ្យមានទីតំាងប្រយុទ្ធគ្នាថ្មី នៅក្នុងសង្គ្រាមពហុក្រុម នៃប្រទេសយេម៉ែន ។ មន្ត្រីនាំពាក្យរបស់ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង ហៅកាត់ថា STC មួយរូប បាននិយាយប្រាប់អ្នកសារព័ត៌មានថា ក្រុមចរចារបស់ក្រុមប្រឹក្សា អន្តរកាសភាគខាងត្បូង បានដកខ្លួនចេញហើយ ពីគណៈកម្មការចម្រុះ ដែលធ្វើការងារអនុវត្តកិច្ចព្រមព្រៀង...
ភ្នំពេញ៖ លោក សយ សុភាព និងក្រុមការងារ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានមកស្វែងយល់ ពីបញ្ហាទំនាស់ទន្លេមេគង្គរវាង ចិន – សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត ( បាក់ផេង ស្រុក ខូង ខេត្ត ចំប៉ាសាក់ ទល់និង...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក បាននិយាយថា កងកម្លាំងប្រដាប់អាវុធអាមេរិក បានធ្វើការវាយប្រហារតាមអាកាស នៅព្រឹកថ្ងៃសុក្រ នៅទីក្រុងបាកដាដ ប្រទេស អ៊ីរ៉ាក់ ដើម្បីសម្លាប់មេបញ្ជាការកងកម្លាំង Quds Force នៃកងកំលាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ គឺឧត្តមសេនីយ៍ Qasem Soleimani តាមការចង្អុលបង្ហាញរបស់ប្រធានាធិបតី លោក ដូណាល់ត្រាំ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Microsoft និយាយថា ខ្លួនទទួលបានដីការបស់តុលាការ ដែលអនុញ្ញាតឲ្យរឹបអូសយកគេហទំព័រ ដែលប្រើដោយក្រុម hacker របស់កូរ៉េខាងជើង ដើម្បីបើកការវាយប្រហារ តាមអ៊ីនធើណេត លើសកម្មជនសិទ្ធិមនុស្ស អ្នកស្រាវជ្រាវ និងអ្នកដទៃទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិក បាននិយាយថា តុលាការសហព័ន្ធ បានអនុញ្ញាតឲ្យខ្លួនគ្រប់គ្រងដែនចំនួន៥០ ប្រតិបត្តិការដោយក្រុមមួយ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ រាយការណ៍ថា កាលពីប៉ុន្មានម៉ោងមុន នៅព្រឹកថ្ងៃនេះ កងកម្លាំងជំរុញចលនាប្រជាជនសៀ (PMF) របស់អ៊ីរ៉ាក់បាននិយាយ សមាជិកកងជីវពល ៥ នាក់ និងភ្ញៀវចំនួន ២នាក់ ត្រូវបានសម្លាប់ ដោយសារការវាយប្រហារ របស់គ្រាប់មីស៊ីល នៅជិតអាកាសយានដ្ឋាន អន្តរជាតិ បាកដាដ ។ អ្នកស្លាប់ទាំងនោះ ក៏មានមេបញ្ជាការរបស់កងកម្លាង...
បរទេស៖ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធមិ្សលមិញនេះ បាននិយាយថា ខ្លួនបដិសេធច្រានចោល ការអះអាងកម្មសិទ្ធិរបស់ប្រទេសចិន នៅផ្នែកមានជម្លោះនៃដែនសមុទ្រចិនខាងត្បូង ដោយថា គ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ក្រោយមានការតវ៉ារយៈពេលពីរថ្ងៃ ចំពោះទីក្រុងប៉េកាំង ជុំវិញវត្តមាននាវាការពារតំបន់ឆ្នេរចិន នៅក្នុងដែនទឹកឥណ្ឌូនេស៊ី។ នាវាចិនបានឆ្លងចូល ទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ឥណ្ឌូនេស៊ី ស្ថិតនៅក្បែរតំបន់ឆ្នេរនៃកោះ ណាទូណា ហើយមន្ត្រីជាន់ខ្ពស់នានា របស់ឥណ្ឌូនេស៊ី បានចេញនូវការតវ៉ាជាខ្លាំងក្លាមួយ និងបានកោះអញ្ជើញឯកអគ្គរដ្ឋទូតចិន ប្រចំានៅក្នុងទីក្រុងចាកាតា។...
ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានលើកឡើងថា ចំពោះអ្នករិះគន់ ដល់អ្នកបង្កើតគណបក្សនយោបាយថ្មីថា ជាអាយ៉ង និងជាអ្នក ទប់ជើងគ្រែគណបក្សកាន់អំណាចនោះ គឺជាអ្នក រំលោភសិទ្ធិនយោបាយអ្នកដទៃ។ ទោះបីជាមិនសំដៅចំឈ្មោះបុគ្គលណាក៏ដោយ តែគ្មានអ្នកណាក្រៅពីអតីតបក្សប្រឆាំងដែរ ។ លោក សុខ ឥសាន តានរយៈបណ្តាញតេឡេក្រាម...
បរទេស៖ មន្ត្រីនាំពាក្យ អង្គការសហប្រជាជាតិមួយរូប បាននិយាយនៅថ្ងៃពុធនេះថា អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres មានក្តីព្រួយបារម្ភជាខ្លាំង ដែលប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បានលើកឡើងថា ខ្លួនអាចនឹងបន្តធ្វើតេស្តសាកល្បង អាវុធនុយក្លេអ៊ែនិងមីស៊ីល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Stephane Dujarric បាននិយាយថា “លោកអគ្គលេខាធិការ មានក្តីសង្ឃឹមជាខ្លាំងថា...
ភ្នំពេញ៖ ស្នាមមេដៃដែលជាសមាជិក-សមាជិការបស់សហព័ន្ធសហជីពកម្ពុជា និងកម្មករ-កម្មការិនី១៣៧៩ នាក់ បានអំពាវនាឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណារក្សាប្រព័ន្ធអនុគ្រោះពន្ធ លេីទំនិញគ្រប់មុខ (EBA)។ ស្នាមមេដៃនេះនឹងដាក់ជូន រាជរដ្ឋាភិបាលនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ មុនដាក់លិខិតស្នាមមេដៃនេះ សហព័ន្ធសហជីពកម្ពុជាបាន រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី យុនាការ ដេីម្បីរក្សា EBA ។ យោងតាមសេចក្ដីអំពាវ របស់សហព័ន្ធសហជីពកម្ពុជា បង្ហាញដល់អ្នកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន...
បរទេស៖ អ្នកតវ៉ានៅក្នុងប្រទេសអ៊ីរ៉ាក់ បានធ្វើការឡោមព័ទ្ធស្ថានទូតសហរដ្ឋអាមេរិក នៅរដ្ឋធានី បាដាដ ប្រទេសអ៊ីរ៉ាក់ សម្រាប់ថ្ងៃទីពីរ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន ដែលចេញផ្សាយនៅរាត្រីថ្ងៃទី១ ខែមករា ឆ្នាំ២០២០។ នៅក្នុងដំណើរប៉ុនប៉ងបំបែក អ្នកតវ៉ាចំនួនពីរបីរយនាក់ ដែលប្រមូលផ្តុំគ្នានៅខាងក្រៅបរិវេណ ស្ថានទូតអាមេរិកនោះ កងទ័ពអាមេរិក បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយនៅចុងក្រោយ មេដឹកនាំការតវ៉ានោះ បានអំពាវនាវបិទបាតុកម្ម...
បរទេស៖ព្រោះតែរឿងរ៉ាវថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងភាពតានតឹងកំពុងតែកើនឡើង រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានពន្យាពេលដំណើរ ទស្សនកិច្ចដែលគ្រោងទុក ទៅកាន់ប្រទេសអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេស លោកស្រី Morgan Ortagus បានមានប្រសាសន៍យ៉ាងដូច្នេះថា “លោករដ្ឋមន្ត្រី Pompeo ត្រូវតែផ្អាកដំណើរទស្សនកិច្ចរបស់លោក ដើម្បីបន្តធ្វើការឃ្លាំមើលស្ថានភាព...
បរទេស៖ ក្រុមយោធាប៉ារ៉ា ដែលកំពុងតែធ្វើការតវ៉ាប្រឆាំង នឹងការវាយប្រហារតាមអាកាស របស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានប្រាប់អ្នកគាំទ្រខ្លួនឲ្យដកថយចេញពីបរិវេណស្ថានទូតអាមេរិក ក្នុងទីក្រុងបាដាដ នៅថ្ងៃពុធនេះ។ តាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា យោងតាមអ្នកនៅកន្លែង កើតហេតុផ្ទាល់របស់កាសែត រ៉យទ័រ ក្រុមអ្នកតវ៉ាជាច្រើន នៅមិនទាន់ធ្វើការដកខ្លួនថយចេញនៅឡើយនោះទេ។ ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា លោកសង្ឃឹមថា ប្រទេសកូរ៉េខាងជើង នឹងជ្រើសយកសន្តិភាពជាជាងសង្គ្រាម ហើយនេះជាការឆ្លើយតបមួយ ចំពោះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនិយាយថា នឹងដាក់ចេញអាវុធយុទ្ធសាស្ត្រថ្មី នៅក្នុងពេលអនាគតឆាប់ៗនេះ។ លោក Pompeo បានថ្លែងដូច្នេះថា “ដោយមើលឃើញរឿងនោះរាយការណ៍ជាសាធារណៈនោះ វានៅតែជាករណីដែលយើងសង្ឃឹមថា...
បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បាននិយាយនៅថ្ងៃពុធនេះថា កោះតៃវ៉ាន់នឹងមិនទទួលយក រូបមន្តនយោបាយ “ប្រទេសមួយ, ប្រព័ន្ធពីរ” ដែលទីក្រុងប៉េកាំងបានលើកឡើងថា អាចប្រើប្រាស់ដើម្បីបង្រួបបង្រួម ជាមួយកោះតៃវ៉ាន់ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ លោកស្រីមានប្រសាសន៍ថា ការៀបចំបែបនោះ បានបរាជ័យទៅហើយ នៅទីក្រុងហុងកុង។ លោកស្រីប្រធានាធិបតេយ្យតៃវ៉ាន់ ដែលកំពុងតែស្វះស្វែងឲ្យធ្វើការបោះឆ្នោតជាថ្មី នៅថ្ងៃទី១១ ខែមករានេះ ក៏បានប្តេជ្ញាផងដែរនៅក្នុងសុន្ទរកថាឆ្នាំថ្មីថា...
បរទេស៖ នៅថ្ងៃអង្គារម្សិលមិញនេះ តាមសេចក្តីរាយការណ៍ យន្តហោះស៊ើបការណ៍របស់សហរដ្ឋអាមេរិក មួយគ្រឿង បានហោះហើរ ពីលើឧបទ្វីបកូរ៉េ មុនពេលមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្លែងសុន្ទរកថាស្តីពីឆ្នាំថ្មី ដែលគេរំពឹងទុក។ ក្រុមតាមដានដែនអាកាស Aircraft Spot បានបោះពុម្ពផ្សាយអំពីទិន្នន័យ នៃការហោះហើរ របស់យន្តហោះចារកម្ម RC-135W នោះ ហើយយោងតាម ក្រុមតាមដាន ដែនអាកាស យន្តហោះស៊ើបការណ៍នោះ បានហោះហើរក្នុងរយៈកម្ពស់ ៣១.០០០ហ្វីត នៅជិតប្រទេសកូរ៉េខាងជើង។ គួរបញ្ជាក់ថា យោធាសហរដ្ឋអាមេរិក បានដាក់ប្រើប្រាស់យន្តហោះស៊ើបការណ៍សម្ងាត់ ជាច្រើនគ្រឿង ចាប់តាំងពីចុងខែវិច្ឆិកាមកម្ល៉េះ នៅពេលដែលកូរ៉េខាងជើង បានបាញ់តេស្តមីស៊ីល វាយប្រហារខ្លី នៅក្បែរព្រំដែន បំពានទៅនឹងការប្តេជ្ញា ជាមួយកូរ៉េខាងត្បូងធ្វើឡើងកាលពីឆ្នាំ២០១៨៕ ប្រែសម្រួល៖ប៉ាង កុង
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា នឹងគ្មានហេតុផលណាមួយ ដែលត្រូវប្រកាន់ខ្ជាប់តែម្នាក់ឯង ចំពោះការផ្អាក តេស្តនុយក្លេអ៊ែ និងមីស៊ីល ផ្លោងឆ្លងទ្វីបនោះទេហើយនិងបានព្រមានថា នឹងមានអាវុធ យុទ្ធសាស្ត្រថ្មី មកដល់ក្នុងពេលឆាប់ៗនេះ។ ក្នុងសុន្ទរកថារបស់លោក ធ្វើឡើងនៅចុងកិច្ចប្រជុំ៣ថ្ងៃរបស់ គណៈកម្មាធិការកណ្ដាល នៃបក្សពលករកូរ៉េ លោក គីម ជុងអ៊ុន បាននិយាយថា បើទោះជាមានចំណាត់ការដ៏សំខាន់បិទការតេស្ត សាកល្បងអាវុធ នុយក្លេអ៊ែ និងមីស៊ីលផ្លោងឆ្លងទ្វីប រយៈពេលពីរឆ្នាំក៏ដោយ ក៏សហរដ្ឋអាមេរិកបរាជ័យក្នុងការឆ្លើយតបវិញ។ លោកបានបន្ថែមទៀតថា ក្រៅពីនោះ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្ម បន្ថែមទៀត ហើយលោកបានសង្កត់ធ្ងន់ថា ក្រោមស្ថានភាពបែបនោះ គ្មានមូលដ្ឋានណា ឲ្យយើងប្រកាន់ខ្ជាប់តែម្នាក់ឯង នូវការប្តេជ្ញា នោះទៀតនោះទេ៕ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ៖ ជំទាវមួយរូប ត្រូវបានគេអះអាងថា ស្ថិតនៅពីក្រោយ សកម្មភាព យ៉ាងងងើល គ្មានកោតខ្លាចច្បាប់ រឺសមត្ថកិច្ចសូម្បីតែ បន្តិច ដោយបានឈូសឆាយដី របស់ប្រជាពលរដ្ឋ១កន្លែង ប្រមាណជាង១៣ហិចតា បន្ថែមទៀត នៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង ។ លោក សំ វិចិត្រ អាយុ៦៩...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានសេចក្តីជូនដំណឹង ស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញបង្កលក្ខណៈ ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម...
ភ្នំពេញ ៖ ក្នុងឱកាសចូលឆ្នាំ២០២០ តទៅ លោកព្រាប កុម នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា បានអំពាវនាវ និងទទួចឲ្យជនរួមជាតិខ្មែរ គ្រប់សមាសភាព និងគ្រប់និន្នាការ នយោបាយទាំងអស់ បូជាកម្លាំងកាយចិត្ត ញើស ឈាម និងថាមពលរបស់ខ្លួន ដើម្បីរួមចំណែក បម្រើបុព្វហេតុជាតិ មាតុភូមិ ជាពិសេសចេះឈឺឆ្អាល រឿងទឹកដី...
បរទេស៖ ឧទ្ធម្ភាគចក្រយោធាប្រភេទ Blackhawk មួយគ្រឿង ដែលមានមនុស្ស ១៣ នាក់នៅលើនោះ ធ្លាក់នៅថ្ងៃព្រហស្បតិ៍ នៅលើភ្នំនៅខាងក្រៅទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់ បានបញ្ជាក់ពីមរណភាព របស់នាយឧត្តមសេនីយទ័ពអាកាស Shen Yi-min ប្រធានអគ្គសេនាធិការកងទ័ពកោះតៃវ៉ាន់។...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងសេដ្ឋកិច្ច បានប្រកាសស្តីពី ការអនុវត្តកិច្ចព្រមពៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើង នូវអនុលោមភាព ពន្ធអន្តរជាតិ និងអនុវត្តច្បាប់ស្តីពី អនុលោមភាពពន្ធ ចំពោះគណនី ក្រៅប្រទេសអាមេរិក ៕