នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួច (ទូរស័ព្ទដៃ)។ -ឈ្មោះ ថោង សារឹទ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែមករា...
ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា បានចាប់ឆ្នោត “ផ្តល់រង្វាន់លើកទឹកចិត្តអតិថិជន ប្រើប្រាស់ឥណទានខ្នាតតូច” នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅស្ថានីយទូរទស្សន៍ស៊ីធីអិន (CTN) ក្នុងកម្មវិធីរាត្រីកំសាន្ត។ អតិថិជនឥណទានខ្នាតតូច ចំនួន៣៥នាក់ ត្រូវបានផ្តល់សំណាង តាមរយៈសន្លឹកឆ្នោត ដើម្បីទទួលបានរង្វាន់ម៉ូតូ Honda Dream ឆ្នាំ២០២០ ចំនួន០៥រង្វាន់...
ភ្នំពេញ៖ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ2020 ក្រុមហ៊ុន អ័រគីដេវីឡា បានរៀបចំកម្មវិធីប្រូម៉ូសិនផ្តល់ជូន យ៉ាងពិសេស បំផុតសម្រាប់អតិថិជនដែលចង់បាន លំនៅដ្ឋានដ៏ប្រណិតសម្រាប់ក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មីនេះ ។ រាល់អតិថិជនទាំងអស់ ដែលធ្វើការកក់ ឬជាវ ប្រភេទផ្ទះប្រកបអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល ប្រភេទដីឡូតិ៏សម្រាប់សាងសង់ គេហដ្ឋាន ក៏ដូចជាប្រភេទបន្ទប់ខុនដូ ពីគ្រប់គម្រោងណាមួយរបស់ ក្រុមហ៊ុន អ័រគីដេវីឡា ចាប់ពីថ្ងៃទី15 ខែមករាឆ្នាំ2020 រហូតដល់ថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2020 លោកអ្នកនឹងទទួលបានឱកាសចាប់យកអាំងប៉ាវ ឬ កាក់មាស ដែលសុទ្ធសឹងមានជាទឹកប្រាក់បញ្ចុះតំលៃបន្ថែមចាប់ពី $500 រហូតដល់ $1,000 លោកអ្នកទិញកាន់តែច្រើនមានឱកាស ទទួលបានការបញ្ចុះតំលៃកាន់តែច្រើន ។ សូមបញ្ជាក់ផងដែរ ក្រុមហ៊ុនអ័រគីដេវីឡា បានផ្តល់ជូនអតិថិជននូវគោលការបង់រំលស់ដោយគ្មានការប្រាក់ និង មិនចាំបាច់មានប្រាក់កក់ឡើយ ។ រួសរាន់ឡើងការផ្តល់ជូននេះមានកំណត់!! សម្រាប់ព័ត៌មានលម្អិត 098 733 333 ឬតាមបណ្តាញសង្គមhttps://www.facebook.com/orkidevilla/
ភ្នំពេញ៖ ខណ្ឌរដ្ឋបាលជលផលខេត្តកំពតនៅរសៀលថ្ងៃទី១៨ ខែមករានេះ បានបន្តចុះឃាត់ការចាក់ដីរំលោភដែនសហគមន៍នេសាទព្រែកត្នោត ដែលបានចាក់លុបគោលព្រំអស់ចំនួន៣ និងថ្នាលបណ្ដុះកោងកាងចំនួន ៧ពាន់ដើម។ រដ្ឋបាលជលផលខេត្តកំពតបានបញ្ជាក់ថា ការចាក់ដីនេះមានបណ្ដោយ ៩៩ម៉ែត្រទទឹង ១០ម៉ែត្រហើយករណីនេះលោកអភិបាលខេត្តកំពត លោក ជាវ តាយ មិនឱ្យចាប់គ្រឿងចក្រ ព្រមទាំងឱ្យបន្តសកម្មភាពដដែល៕
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានក្រើនរំលឹកជាថ្មី និងជំរុញឲ្យគណៈគ្រប់គ្រង សាលារៀនទាំងឯកជន និងរដ្ឋ ត្រូវមានការអប់រំ ផ្សព្វផ្សាយ និងទប់ស្កាត់ ការលក់នំចំណីអាហារផ្លែម និងភេសជ្ជៈផ្អែម ក្នុងបរិវេណសាលារៀន ដើម្បីបញ្ជៀស នូវបញ្ហាប្រឈម និងហានិភ័យផ្សេងៗដូចជា ការកើតជំងឺដង្កូវស៊ីធ្មេញ, ជំងឺបេះដូង, ជំងឺធាត់ហួសកម្រិត និងជំងឺទឹកនោមផ្អែម លើកុមារ...
ភ្នំពេញ ៖ ក្រោយពីមេដឹកនាំអាស៊ាន ឯកភាពគ្នាថា នឹងទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ហើយនោះ ក្នុងកិច្ចប្រជុំចង្អៀត រយៈពេល ២ថ្ងៃ ចាពីថ្ងៃទី១៦-១៧ មករា នៅវៀតណាម រដ្ឋមន្ត្រីការបរទេសអាស៊ាន បានពិភាក្សាគ្នាពីដំណើរការ នៃការចូលរួមកិច្ចប្រជុំនេះ ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ដំណើរការសវនាការ សំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា បាន ប្រព្រឹត្តទៅតាមបែបបទ និង នីតិវិធីច្បាប់ ដែលមាន ជាធរមាននៅកម្ពុជា ខណៈ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស ជាតិនិងអង្គការសហប្រជាជាតិ (UN) បានចាត់ទុកថា ដំណើរការសវនាការទាំងមូល ចាប់ពីការចោទប្រកាន់...
ភ្នំពេញ ៖ មីជាតិ បញ្ចេញស្នាដៃថ្មី ៣រសជាតិក្នុងកេសតែមួយ ជាមួយតម្លៃប្រម៉ូសិន ដើម្បីអបអរសាទរ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២០ និងចូលឆ្នាំប្រពៃណីចិន នៅចុងខែមករា ខាងមុខនេះ ។ កេសមីជាតិ សម្រាប់ប្រូម៉ូសិនថ្មីនេះ ត្រូវបានឌីហ្សាញដោយប្រើ ពណ៌ការ៉ុតឆើត ដែលងាយស្រួលចំណាំ និងរកមើលនៅលើទីផ្សារ ដោយក្នុងមួយកេស មានមីជាតិ រសជាតិសាច់ជ្រូកចិញ្រ្ចាំ...
បរទេស៖ក្រោយមេដឹកនាំជាន់ខ្ពស់ របស់ទីក្រុងតេអេរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា ការប្រយុទ្ធរបស់អ៊ីរ៉ង់ អាចនឹងហួសផុតពីព្រំដែននោះ ប្រេសិតជាន់ខ្ពស់អាមេរិក ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ បាននិយាយថា ការគម្រាមកំហែងបង្កឡើងដោយអ៊ីរ៉ង់ នឹងត្រឹមតែធ្វើឲ្យប្រទេសនេះ កាន់តែឯកោឡើងប៉ុណ្ណោះ ។ នៅក្នុងសន្និសីទកាសែតមួយ លោក បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ដរាបណារបបនេះ ធ្វើការគម្រាមកំហែងពិភពលោកនោះ វានឹងកាន់តែឯកោខ្លាំងឡើង...
បរទេស៖ រដ្ឋមន្ត្រីការបទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហដ្ឋអាមេរិក និងប្រទេសជាសម្ពន្ធមិត្ត លោកខាងលិចរបស់ខ្លួន នឹងដាក់សម្ពាធបន្ថែមទៀត លើរបបផ្តាច់ការ វេណេស៊ុយអេឡារបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ។ លោក Mike Pompeo បាននិយាយប្រាប់ក្រុមប្រឹក្សា អចិន្ត្រៃយ៍របស់អង្គការរដ្ឋអាមេរិក នៅក្នុងទីក្រុងវ៉ាស៊ីនតោន យ៉ាងដូច្នេះថា “ចំណាត់ការជាច្រើនទៀតនឹងមកដល់។...
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី១៧ មករា បានឲ្យដឹងថា តម្រូវការប្រាក់រៀល កើនឡើងជាលំដាប់ ដែលកំណើននេះបាន បន្ទាបកម្រិតដុល្លារូបនីយកម្មបន្តិច ។ ក្នុងសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ពីខែមករា ឆ្នាំ២០២០ នេះហើយ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដោយកម្មវិធីសិក្សា និងសញ្ញាបត្រទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក ត្រូវតែទទួលខុសត្រូវ ចំពោះការបង្កឲ្យមានភាពតានតឹង នៅជុំវិញពិភពលោក តាមរយៈគោលនយោបាយបរទេស ដ៏គឃ្លើននានា។ នៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំ គូសបង្ហាញពីគោលនយោបាយបរទេស របស់ប្រទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងពីការសម្រេចចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន សម្លាប់មេបញ្ជាការជាន់ខ្ពស់យោធាអ៊ីរ៉ង់មួយរូប...
ភ្នំពេញ ៖ បន្ទាប់ពីប្រជាកសិករ ដែលជាអ្នកផលិតស្នើសុំ កិច្ចអន្តរាគមន៍ ដោះស្រាយជាបន្ទាន់ ពីរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាតម្លៃផ្លែស្វាយធ្លាក់ចុះ យ៉ាងគំហុកមិនធ្លាប់មាន ក្នុងរយៈពេល ជាង១០ឆ្នាំមកនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអះអាងថា ក្រុមការងារអគ្គនាយកដ្ឋាន ពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម បានសហការ ជាមួយមន្ទីពាណិជ្ជកម្មនៃ ខេត្តគោលដៅផលិតស្វាយទាំង៥...
បរទេស ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយប្រាប់ថា នាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង បានធ្វើដំណើរកាត់ តាមច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រោយពេលតិច ជាមួយសប្ដាហ៍ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីជាថ្មី ដោយឈរលើគោលជំហរ ប្រឆាំងប្រទេសចិន ដែលអះអាង កម្មសិទ្ធិលើកោះតៃវ៉ាន់ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រនេះ...
ភ្នំពេញ៖ សិស្សវិទ្យាល័យក្រូចឆ្មារ ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន២៦នាក់ ចាប់ពីម៉ោង១រសៀលថ្ងៃទី១៧ មករារហូត មកដល់ព្រឹកនេះ បានសន្លប់ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងមូលហេតុច្បាស់ ប៉ុន្តែមិនមានអ្នកណាម្នាក់ មានគ្រោះថ្នាក់ដល់ អាយុជីវិតនោះឡើយ ក្រោយពួកគេត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយមានការចុះអន្តរាគមន៍ផ្ទាល់ ដោយលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក...
បរទេស៖ មន្ទីរបញ្ចកោណ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា កងទ័ពសហរដ្ឋអាមេរិកចំនួន ១១នាក់ បានរងរបួស ក្រោយពីមានការវាយប្រហារ មីស៊ីលអ៊ីរ៉ង់ចំនួនពីរលើក ទៅលើមូលដ្ឋានយោធា ដែលអាមេរិកគ្រប់គ្រងចំនួនពីរកន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីសប្ដាហ៍មុន។ ក្រសួងការពារជាតិអាមេរិក បាននិយាយយ៉ាងដូច្នេះថា បុគ្គលិកយោធាអាមេរិកចំនួន ១១នាក់ ត្រូវបានព្យាបាលរោគសញ្ញកម្លកខួរ ក្រោមពីអ៊ីរ៉ង់បានបាញ់មីស៊ីល ផ្លោងទៅលើមូលដ្ឋានយោធា al-Asad និងមូលដ្ឋានយោធា...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកព្រហាមថ្ងៃសៅរ៍ ទី១៨ មករានេះ បានដឹកនាំហាត់ប្រាណជុំគ្នា និងការរើសសំរាមសម្អាតបរិស្ថាន នៅរមណីយដ្ឋាន ធម្មជាតិឆ្នេរសមុទ្រកោះទន្សាយ ខេត្តកែប ក្រោមការបោះជំរំមេដឹកនាំ កាយរឹទ្ធិជាតិកម្ពុជា។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ក្រសួងអប់រំ។ សូមជម្រាបថា កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីស្វែងយល់បន្ថែម...
បរទេស ៖ ប្រទេសបារាំង នាពេលថ្មីៗនេះ បានដាក់ពង្រាយប្រព័ន្ធរ៉ាដា នៅលើតំបន់ឆ្នេរភាគខាងកើត នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងកិច្ចការពារ សម្ពន្ធមិត្តរបស់ខ្លួន ក្រោយមានការ វាយប្រហារមីស៊ីល ទៅលើហេដ្ឋារចនាសម្ព័ន្ធ ប្រេងអារ៉ាប៊ីសាអូឌីត កាលពីខែកញ្ញាឆ្នាំមិញ ។ នៅក្នុងសុន្ទរកថាមួយ ថ្លែងទៅកាន់យោធាបារាំង លោកប្រធានាធិបតី Emmanuel Macron បានមានប្រសាសន៍ថា “នៅក្នុងឧបទ្វីបអារ៉ាប់និងតំបន់ឈូងសមុទ្រអារ៉ាប់-ពែរ្ស...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានជូនពរប្រជាពលរដ្ឋខ្មែរទាំងមូល សូមឲ្យជួបតែសេចក្ដីសុខ និងសេចក្ដីរីកចម្រេីន។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារ ជូនពរពលរដ្ឋខ្មែរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី ១៨ មករា នេះថា “ព្រឹកនេះ...
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ កម្ពុជាប្រចាំការិយាល័យ អង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ បានច្រានចោលការចេញផ្សាយព័ត៌មាន របស់អ្នករាយការណ៍ពិសេស៣រូប របស់ UN ពាក់ព័ន្ធនឹងដំណើរការសវនាការ ជំនុំជម្រះលើជនជាប់ចោទ កឹម សុខា ។ ខាងក្រោមនេះជាខ្លឹមសារ សេចក្តីប្រកាសព័ត៌មានទាំងស្រុង របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍...
លោកព្រាប កុល ស្នើសាលាដំបូងរាជធានីភ្នំពេញ ចូលសង្កេតសវនាការសំណុំរឿង លោក កឹម សុខា ម្តងទៀត ទោះបីស្នើសុំលើកទី១ ត្រូវបដិសេធក្តី
អតីតក្រុមប្រឆាំង មួយក្រុម ដែលបានផ្តាច់ខ្លួន ពីក្រុមអតីតបក្ស សង្គ្រោះជាតិ បានទៅសុំ ក្រសួងមហាផ្ទៃ បង្កើតគណបក្ស ប្រឆាំងមួយថ្មី ហើយក៍មិនទាន់ ទទួលបាននូវនីតិសម្បទា ខាង ផ្លូវច្បាប់ផងនោះ បែរជាហ៊ានធ្វើ សកម្មភាពនយោបាយបំពាន ច្បាប់ដោយគ្មានដឹងទិសតំបន់ អ្វី ទាំងអស់។ ដូច្នេះគេអាច ហៅគណបក្សនេះថា ជាគណបក្ស មិនគ្រប់ទឹកទើបសម...
ភ្នំពេញ៖ នៅចំពោះមុខ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអោយមាន ការទទួលទានអាហារជួបជុំគ្នា រវាងមន្រ្តីនិងពាណិជ្ជករ កម្ពុជា-វៀតណាម ជារៀងរាល់ឆ្នាំ មុនបុណ្យចូលឆ្នាំរបស់វៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងបង្កើននូវជំនឿទុកចិត្ត នៃប្រទេសទាំងពីរ។ នេះបើយោងតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចតេជោ នាយករដ្ឋមន្រ្តី។...
ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានរៀបចំកម្មវិធីប្រកួតប្រជែង សំណេរភាសា អង់គ្លេសលើកទី៥ (The 5th English Writing Contest Program) នៅសាលា ប៊ែលធី អន្តរជាតិទី៩ (ស្ទឹងមានជ័យ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ភ្នំពេញ៖ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (អសប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា ការបើក សវនាការជំនុំជម្រះក្តីលោក កឹម សុខា នៅថ្ងៃ១៥-១៦ មករា នាំឲ្យមានការសៅហ្មង ដោយលោកស្រីអំពាវនាវម្តងទៀត ឲ្យផ្តល់សិទ្ធិសេរី និងផ្តល់សិទ្ធិនយោបាយឡើងវិញឲ្យលោក កឹម សុខា។ លោកស្រីបានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ជា...
ភ្នំពេញ ៖ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានសម្តែងកង្វល់អំពីការជំនុំជម្រះក្តី “បទក្បត់ជាតិ” ដែលបើកសវនាការ ក្នុងអាទិត្យនេះ ប្រឆាំងនឹងលោក កឹម សុខា ដោយក្រុមអ្នកជំនាញថា ដំណើរការទាំងមូលចាប់ពីការចោទប្រកាន់ រហូតដល់ ការជំនុំជម្រះក្តី គ្របដណ្តប់ដោយភាពមិនប្រក្រតី។ យោងតាម សេចក្ដីប្រកាស មានព័ត៌មាន ដែល មជ្ឈមណ្ឌល ព័ត៌មាន...
ភ្នំពេញ៖ លោក ពុយ គា អ្នកឆ្លើយឆ្លងសារព័ត៌មាន ក្យូដូជប៉ុនបានលើកឡើងថា មេដឹកនាំអាស៊ានបានឯកភាពគ្នា នៅថ្ងៃសុក្រនេះ ថានឹងទៅជួបប្រធានាធិបតី ដូណាល់ ត្រាំ នៅ Las Vegas សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែមិនាខាងមុខនេះ ទោះបីជាកន្លងមក បានសម្តែងការមិនពេញចិត្ត លោកត្រាំ ដែលអវត្តមាននៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងបាងកកកាលពីខែវិច្ឆិកាកន្លងទៅ។ លោក ពុយ...
តូក្យូ៖ ចំនួននៃអ្នកធ្វើអត្តឃាតខ្លួន ឯនៅក្នុងប្រទេសជប៉ុន គិតក្នុងឆ្នាំ២០១៩ បានធ្លាក់ចុះ ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ប៉ូលិសបាននិយាយនៅថ្ងៃសុក្រនវ ដែលនេះជាលើកទី១០ហើយសម្រាប់ការ ធ្លាក់ចុះបន្តបន្ទាប់ នៃឆ្នាំនីមួយ ។ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។ ដូច្នេះហើយ ការធ្វើអត្តឃាត បានកើតមានឡើងជាយូរលង់...